Slide Show

Wednesday, August 20, 2025

ពាក្យចាស់លោកថាអោយយើងចំណាំថា ៖

 ពាក្យចាស់លោកថាអោយយើងចំណាំថា ៖ 😜
«ស្រីចង្កូមខ្លាមុខចង្ការគ្រុឌ ក្បាលដូចឆ្នាំងអុ៍តគូថដូចឆ្នាំងដី
ចិញ្ចើមពស់វែក ភ្នែកមាន់ព្រៃ ប្រុសណាធ្វើប្តីប្រុសនោះត្រូវហិនហោច។ គេអោយត្រាប់ស្រីមាយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ ចេះទ្រាំអត់ឃ្លាន ចេះស្លូតចេះកាចចេះ ចេះខ្លាចចេះហ៍ានចេះខ្មាសចេះអៀន កាចមានប្រាជ្ញា។  »

ហេតុអ្វីខ្ញុំក្រ ?


ហេតុអ្វីខ្ញុំក្រ ??
បទកាកគតិ ដោយៈ ប្អូនប្រុស ពិសិដ្ឋ
កុំខឹងវាសនា                កុំជេរផ្ដាសា            ដាក់ព្រហ្មលិខិត

Saturday, May 27, 2023

 


ខ្មាស​ប្រវត្តិសាស្រ្ដ​

Monday, May 22, 2023

ទន្សាយក្រៅ​ចន្ទ្រ​


ទន្សាយ​ពេល​រស់​សម្លឹង​ចន្ទ្រ​                    ទុក​ខែ​សំខាន់​ស្មើ​រូប​កាយ​

ជញ្ជាំង​ បង្អួច ទ្វារ

 


៙នៅ​ក្នុង​បន្ទប់​ដូច​ប្រអប់​

ជា​ភួយ​ដណ្តប់​ឬ​ជា​ទ្រុង​

Friday, May 19, 2023

ការសិក្សា

 


ជាតិកូនប្រុស       ត្រូវឲ្យលុះ        ផ្លូវសិក្សា

រៀនលុះត្រា         ចាស់ជរា           ជីវិតមរណ៍

មានកុំអរក្រកុំភ័យ

 


បើអ្នកមានសំណាងទៅមុខ          មានសម្បត្តិទុកទាំងប៉ុន្មាន

កុំភ្លើភ្លេចខ្លួនត្រូវប្រុងប្រាណ         រិះគិតឲ្យបានច្រើនទៅទៀត         ។

ទើបទ្រព្យសម្បត្តិនោះគង់នៅ      នឹងមានតទៅដល់មួយជាតិ

ខ្មែរសង្ឃឹមខ្មែរ

 


បងប្អូនខេមរៈកម្ពុជរដ្ឋ                                 ជាប់ពូជពង្សនគរវត្តរដ្ឋអស្ចារ្យ

សូមអ្នកផ្ចង់តម្រង់ខ្លួនក្នុងធម៌អាថ៌             ជាបុញ្ញាភិសង្ខារតទៅមុខ     ។

វាចាពីរោះ

 


អាចយកឈ្នះ                 សត្រូវ             ​​​​           និងជនកាច

បានដោយសារ              អំណាច                     ពោលវាចា

ផ្អែមពីរោះ                       ទន់ភ្លន់                       ឆ្ងាញ់ពីសា

វាសនា និងព្យាយាម

 


វាសនាគ្មានការប្រឹងជួយផ្ដល់  មិនអាចឲ្យផលសំរេចបាន

Monday, November 21, 2022

និមិត្តរូបជាតិខ្មែរ

 និមិត្តរូបជាតិខ្មែរ..🇰🇭🇰🇭

រុក្ខជាតិ:            ដើមត្នោត

មច្ឆាជាតិ:          ត្រីគល់រាំង

បុប្ផាជាតិ:           ផ្ការំដួល

ផលជាតិ:           ចេកពងមាន់

សត្វចតុប្បាទ:     គោព្រៃ

ឧរងសត្វ:           អណ្ដើកហ្លួង     

បក្សី:                  សត្វត្រយ៉ង..


Wednesday, March 26, 2014

សម័យ ឥឡូវ








​សម័យ​ឥឡូវ​
មនុស្ស​ខ្លះ​បែកផ្លូវ​
ប្រុស​ក្លែង​ធ្វើ​ស្រី​
​បង្ហាញ​ឫករាង​
ដំណើរ​ល្វត​ល្វៃ​ ​
ឱ្យ​គេ​បេតី​
​ ​
ឱ្យ​គេ​មុសា ។​ ​

​ប្រុស​ តែងខ្លួន​ស្រី​ ​
តែង​ដើម្បី​អ្វី​ ​
ដើម្បី​ស្នេហា​
​តែ​មិន​យល់​សោះ​ ​
ល្បិចកល​មាយា​
​ឬ​ក៏​ប្រាថ្នា​
​ ​
រក​ការ​ថ្នាក់​ថ្នម ។​ ​

​ធម្មជាតិ​តាក់តែង​
ឱ្យ​មនុស្ស​ប្រឡែង​
ឱ្យ​មនុស្ស​ជំពាក់​
​ស៊ី​ជក់​គ្រឿងញៀន​
មនុស្ស​ឃ្លាន​រួម​រក្ស​
​មនុស្ស​ចង់​ញ័រញាក់​
​ ​
មនុស្ស​ចង់​ប្រកាច់ ។​

​មនុស្ស​ប្រុស​ភេទ​ប្តូរ​
ព្រោះ​តែ​ចង់​ប្រូ​ ​
បង្អួតរាង​សាច់​
​កាច់ឫ​កម្ញិ​កម្ញ៉​ក់​ ​
ដូច​ស្រី​ទាំង​អាចម៍​
ប្រុស​ខ្លះ​ប្រកាច់​
​ ​
ដាច់​ដោយ​សម្រស់ ។​

​សម័យ​ ឥឡូវ​ ​
ពិបាក​ពេក​កូវ​
មើល​មិន​យល់​អស់​
​មើល​មិន​ដឹង​ស្រី​ ​
មើល​មិន​ដឹង​ប្រុស​ ​
មើល​មិន​ដឹង​អស់​

របស់​កាឡៃ ។​ ​



(ត្រដេវវិច)

អប្សរា




រៀបរាប់​ដោយៈ សំអាត ទី
កូន​ដឹង​កំហុស​ដែល​កូន​បាន​ធ្វើ      នេះ​ជា​គ​ង្វើ​មួយ​សែន​អា​ប្រី​យ៍
ធ្វើបាប​ពុក​ម៉ែ​គាត់​លែង​ហា​ស្ដី      កញ្ឆា​ស្រា​ស្រី​ពាល​លា​គ្រប់យ៉ាង  
ពុក​ម៉ែ​បាន​ប្រាប់​មក​ដល់​កូន​ថា      ឱ​កូន​ស្នេហា​កូន​យក​តែ​ម្ខាង
បើ​កូន​មាន​ស្រី​ដូច​បើកភ្នែក​ម្ខាង     ថែម​ស្រា​តឹកតាង​ដូច​ខ្វាក់​ទាំង​សង 
កញ្ឆា​អាភៀន​គ្រឿងញៀន​ខ្លាំងក្លា     បើ​ជក់​កាលណា​ដូច​គេ​ចាប់ចង
វាយដំ​ឈឺចាប់​ដល់​គ្រួសារ​ផង      ពុក​ម៉ែ​ចំឡង​ជួយ​កូន​មិន​រួច     
ពុក​ម៉ែ​តែង​ពន្យល់​មក​កូន​ថា       ខ្លួនឯង​ទេ​ណា​ឈឺចាប់​ព្រឺព្រួច
ស្ទើរ​រស់​ស្ទើរ​ស្លាប់​ដូច​គេ​ចង​ខ្នួច     មិន​ងាយ​ស្រាយ​រួច​ពី​ជាតិ​ពិសពុល  
ត្រី​ចូល​ក្នុង​លប​ស្រួល​អើយ​ហៅ​ស្រួល  ពិបាក​សំរួល​បើសិនជា​ជ្រុល
មិន​ងាយ​ចេញ​រួច​ពី​ទ្រុង​អំពល់      កូន​គិត​ឱ្យ​ដល់​មុន​នឹង​សំរេច     
ម៉ែ​ពុក​រៀបរាប់​មាន​ច្រើន​ក​ក្ដា      ប្រាប់​កូន​ស្នេហា​កុំឱ្យ​ឈឺ​សាច់
គ្រឿងញៀន​ទាំងឡាយ​ត្រូវ​កាត់​ឱ្យ​ដាច់  ឃើញ​ជៀស​ជា​ស្រេច​កុំបី​ចង់​ដឹង   
សភាព​ក្មេង​ពាល​យក​ពី​កំណើត     ពុក​ម៉ែ​បង្កើត​ខំ​លាតសន្ធឹង
ដុសខាត់​ឱ្យ​ស្អាត​កែ​ច​រិ​ក​ហ្នឹង      ខំ​កែ​ប៉ុណ្ណឹង​ចិត្ដ​មិន​រសាយ        
កម្ម​ពៀរ​ទាន់ហន់​ហើយនឹង​ជាក់ស្ដែង  មក​ប៉ះ​កូន​ឯង​ទើប​ដឹងចិត្ដ​ម្ដាយ
ថា​ម៉ែ​ថែកូន​ដោយ​គ្មាន​នឹក​ស្ដាយ    កំឡាំងចិត្ដ​កាយ​ចង់ឱ្យ​កូន​ល្អ       

អង្គរវត្ត​ ព្រលឹងជាតិខ្មែរ​

“អង្គរវត្ត ព្រលឹងជាតិខ្មែរ”
៚ អង្គរវត្តខ្មែរ ថែក្នុងដួងចិត្ត
. ប្រាង្គអើយសុំឋិត ស្និទ្ធស្នេហ៍ចេរកាល
. ក្នុងព្រលឹងជាតិ ញាតិឆ្លៀតបណ្តាល
. បណ្តុះសព្វថ្នាល វិជ្ជាជោគជ័យ..