Friday, December 02, 2022

ដោយសេចក្ដី គោរពស្រលាញ់

ដោយសេចក្ដី គោរពស្រលាញ់ សូមចូលរួមអបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨ - ២៨ វិច្ឆិកា ២០២២) ✨ ល្ខោនខោល ឬល្ខោនពាក់របាំងមុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមានអាយុកាលអំឡុងសតវត្សរ៍ទី៩ (តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ)។

Monday, November 28, 2022

ក្បាច់រចនាដ៏ល្អឥតខ្ចោះដែរជាស្នាដៃរដូនតាខ្មែរ

Some Cambodia Classical Music instrument 🇰🇭

 

Some Cambodia Classical Music instrument

Part 1:

1. រនាតឯក ( Rorneat Ek )
2. ស្នែង ( Sneng )
3. ពិណ (Pin khmer harp)
4. ស្គរ (Skor / Drum)
5. ខ្លុយ ( Khloy )
6. ខ្សែ១ / ខ្សែឌៀវ ( Kse 1 / kse diev )
7.ចាបុី ដងវែង ( Chapei dang veng )
8 .គែន ( ken )
9. តាខេ ( Ta khe )
10 . រនាតដែក ( Rorneat dek )
11. ស្គរតូច ( Skor toch )
12. គង់វង់ធំ ( Korng vong thom )

@Graphic : Lin Kyūketsuki
@Asian Amazing Culture and Community


See less

Tuesday, November 22, 2022

ប្រវត្តិ​:ស៊ីន ស៊ីសាមុត

 

លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញ​នាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក​ ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។

ប្រវត្តិ:រស់ សេរីសុទ្ធា

 

ភាពល្បីល្បាញនៃខេត្តបាត់ដំបង

ខេត្តបាត់ដំបង ជាទឹកដីបណ្តុះ អ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្នន្ន។ ដោយសារទឹកដីនេះ ជាជំរកអ្នកប្រាជ្ញ និងតារាដែលមានទេពកោសល្យ ខ្ពង់ខ្ពស់ប្រចាំប្រទេស ខេត្តបាត់ដំបងបានក្លាយជា វាលពិឃាដអ្នកប្រាជ្ញ គ្រប់កាលសម័យ ដែលសៀមចូល លុកលុយប្រទេសខ្មែរ និងយុគសម័យ អង្គការបដិវត្តន៍ ១៩៧៥​ ដល់ ១៩៧៩។ តារានិងអ្នកនិពន្នល្បីៗ ដែលខ្ញុំស្គាល់ ហើយដែលមានកំណើត ជាអ្នកបាត់ដំបង មាន សម្តេចសង្ឃព្រះវ័នរតន៍ ប៉ុណ្ណសុម្ភាជ ជាមេគណខេត្តបាត់ដំបង តារាភាពយន្ត អ៊ីគិមសួ (ជំនាន់ទសវត្សរ៍៦០) អ្នកស្រីទិត្យវិជ្ជរាដានី (ជំនាន់ទសវត្សរ៍៧០) លោកទេពរិនដារ៉ូ (ជំនាន់ទស្សវត្សរ៍ ៨០ និង ៩០) តារាចម្រៀង អ្នកស្រីម៉ៅសារេត លោក អ៊ិម សុងសឺម អ្នកស្រី ហួយមាស អ្នកស្រី ប៉ែនរ៉ន និងប្អូនស្រីទាំងបី (អ្នកស្រីប៉ែនរ៉ម អ្នកស្រីប៉ែនរ៉ាំ និងអ្នកស្រីប៉ែនចន្ថា) អ្នកស្រីរស់សិរីសុទ្ធា និងប្អូនស្រី​ អ្នកស្រីរស់សិរីសោភ័ណ ស្មៀនឆោមឆន និងកូនបីនាក់ដែលជាតារាចំរៀង (មានអ្នកស្រីឆោមឆវិន​

ប្រវត្តិ:ប៉ែន រ៉ន

 
ប៉ែន រ៉ន ជាអតីតតារាខ្មែរដ៏ពេញនិយមរបស់ប្រជាជនខ្មែរ ក្នុងទសវត្យរ៍ឆ្នាំ ១៩៦០ និង ១៩៧០។ អ្នកស្រី​មានជោគជ័យ​ក្នុងវិស័យសិល្បៈ​តាំងពីដើមទស្សវត្សន៍៦០។ នៅពេលដែល​អ្នកស្រី​ចាប់ដៃគូច្រៀងជាមួយ​អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦ កិត្តិស័ព្ទរបស់អ្នកស្រី​កាន់តែល្បី។ អ្នកស្រី​មានកិត្តិស័ព្ទល្បី​ប្រដុំប្រសងជាមួយនឹង អ្នកស្រី រស់ សេរីសុទ្ធា ដែលជាតារាចំរៀងស្រីដ៏ល្បីឈ្មោះនាពេលនោះដែរ។