ខេត្តក្រុងនៃប្រទេសកម្ពុជា
កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី ។ រាជធានីភ្នំពេញមិនមែនជាខេត្តទេ តែជាតំបន់រដ្ឋបាលពិសេស ហើយត្រូវបានគេចាត់ទុកថាជាខេត្ត ដោយហេតុថាវាត្រូវបានគ្រប់គ្រងក្នុងកម្រិតដូចគ្នាទៅនឹងខេត្ត ២៤ ទៀតដែរ។ ឈ្មោះនៃខេត្តដូចគ្នាទៅនឹងក្រុង(ទីរួមខេត្ត) លើកលែងតែ បន្ទាយមានជ័យ កណ្ដាល ឧត្តរមានជ័យ រតនគីរី កោះកុង កំពង់ធំ តាកែវ និង កំពង់ស្ពឺចេញ។
ភ្នំពេញមានសន្ទភាព និង ប្រជាជនខ្ពស់បំផុត។ ខេត្តដែលមានផ្ទៃក្រឡាធំបំផុតគឺខេត្តមណ្ឌលគីរី ហើយនិងតូចបំផុតគឺខេត្តកែប។ កែបមានអត្រាប្រជាជនទាបបំផុត ស្របពេលដែលមណ្ឌលគីរីមានសន្ទភាពប្រជាជនទាបបំផុតដែរ (ស្ដែងតាមរយៈជំរឿនឆ្នាំ ២០០០)។
កម្ពុជាត្រូវបានបែងចែកបន្តបន្ទាប់ទៅជា ១៥៩ ស្រុក។ ខណ្ឌ១២មានតែនៅភ្នំពេញទេ។ ចំនួនស្រុកក្នុងខេត្តនីមួយៗមានខុសៗគ្នា ចាប់ពីពីរក្នុងខេត្តតូចៗបំផុតរហូតដល់១៤ក្នុងខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ខេត្តនីមួយៗត្រូវមានតំបន់រដ្ឋបាលពិសេសមួយផងដែរ ហៅថាក្រុង (ទីរួមខេត្ត) លើកលែងខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង មានក្រុងពីរ ដែលមួយជាតំបន់រដ្ឋបាលពិសេស និងមួយទៀតជាតំបន់សេដ្ឋកិច្ចពិសេស។ កម្រិតបំណែងចែកតទៅទៀតគឺ ឃុំ, សង្កាត់ និង ចុងក្រោយបង្អស់ ភូមិ។ នៅភ្នំពេញគ្មាន ឃុំ ទេ។ចុចមើលបន្ត:.......