ប្រវត្តិ ហ្លួងព្រះ ស្តេចកន



ប្រវត្តិ ហ្លួងព្រះ ស្តេចកន ក.ក.ន ៖ ហ្លួងព្រះ ស្តេចកន (ព្រះស្រីជេដ្ឋាទី១) គឺជាអ្នកធ្វើបដិវត្តមួយនាសម័យដែលគ្មាននរណាអាចប៉ះពាល់ដល់ព្រះរាជតំរិះរបស់ ស្តេចបាន ។ ការជំរុញឱ្យ ស្តេចកន តស៊ូធ្វើសង្គ្រាមជាមួយស្តេច គឺដោយសារតែស្តេចបានយកសុបិនរបស់ខ្លួនមក ចងអាឃាតសម្លាប់ ស្តេចកន ដែលគ្មានកំហុសថា ជាអ្នកជ្រែករាជ្យ ហេតុនេះទើបមានការរត់គេចហើយបង្កជាទ័ព ធ្វើចំបាំងជាមួយស្តេច ។ នេះជាប្រវត្តិសាស្ត្រមួយតែប៉ុណ្ណោះ ដែលគ្មាននរណាកាឡៃព្រឹត្តិការណ៍ដែលបានកើត ឡើងរួចទៅហើយនោះបានទេ ។ (ការដកស្រង់តាមឯកសារមហាបុរសខ្មែរ) ផែនដីព្រះ ស្តេចកន ផែនដីព្រះស្រីសុគន្ធបទ ពី គ.ស១៥០៤ ដល់គ.ស…….. ចៅពញាដាំខត្តិយរាជា ជាព្រះរាជបុត្រច្បង ស្តេចឡើងសោយរាជ្យ ស្នងសម្តេចព្រះវរបិតាពីឆ្នាំជូត ឆស័ក ព.ស ២០៤៨ គ.ស ១៥០៤ ម.ស១៥២៦ ច.ស ៨៦៦ ក្នុងព្រះជន្មាយុ២៦ព្រះវស្សា ព្រះអង្គទ្រង់ព្រះនាមថា ព្រះបាទសម្តេចព្រះរាជឱង្កា ព្រះស្រីសុគ្ធបទចក្រពត្តិពង្សរវង្សខត្តិយោ មហាសេដ្ឋោវរោរិទ្ធី ពិធ្យាស្រ័យមហ័យ រាជាធិរាជរាមាធិបតី ជាអម្ចាស់ជីវិត លើត្បូង គ្រងព្រះមហានគរកម្ពុជា សិរីយយោធរបវរឥន្ទបត្ត កុរុរដ្ឋរាជធានី បុរីរម្យឧត្តមមហាស្ថាន ។ ស្តេចបានតែងព្រះ មេរុ ថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះវរបិតាស្រេច ស្តេចគង់នៅចតុមុខ ស្រុកភ្នំពេញ ។ ក្នុងឆ្នាំឆ្លូវ សប្តស័ក ព.ស ២០៤៩ គ.ស ១៥០៥ ម.ស ១៤២៧ ច.ស៨៦៧ ព្រះអង្គ និងរាជសេវកាមាត្យ ហែព្រះបរមអដ្ឋិសម្តេចព្រះវរបិតា ទៅ សាងព្រះចេតិយនៅខាងព្រះធត៉ា ខេត្តអាសន្ទុក ប្របព្រះពុទ្ធចេតិយធ្វើបុណ្យជាឱឡារិកសន្ធឹកមហិមាបញ្ចុះព្រះបរមអដ្ឋិ សម្តេចព្រះបិតាស្រេចស្តេចត្រឡប់មកចតុមុខ មង្គលវិញ ។ ព្រះអង្គសោយរាជ្យ ជាសុខមកបាន ៤ឆ្នាំ ។ ក្នុងឆ្នាំរោង សំរឹទ្ធិស័ក គ.ស ១៥០៨ ម.ស១៤៣០ ច.ស៨៧០ ព្រះបរមបពិត្រ ទ្រង់ព្រះចិន្តាថា ទីទួលបាសាន (ស្រុកស្រីសន្ធរ) ដែលសម្តេចព្រះបរមរាជជាពញាយ៉ាត ជាសម្តេចព្រះអយ្យកោសាងមុនម្តងនោះស្រួលណាស់ ។ បើយើងមានសឹកទ័ព នឹងទប់ទល់សង្គ្រាមបានដ្បិតមានបឹងខណ្ឌខាងកើត មានទន្លេខណ្ឌខាងអាគ្នេយ៍មានព្រៃធំខណ្ឌខាងទិសទក្សិណ។ ទ្រង់ ព្រះចិន្តា ហើយស្តេចទ្រង់ចេញត្រាស់ប្រឹក្សានឹងអស់ព្រះរាជវង្សានុវង្ស អគ្គសេវកាមាត្យ ។ ព្រះរាជវង្សានុវងស្ស អង្គ អគ្គសេវកាមាត្រក៏យល់ព្រមតាមព្រះរាជតម្រិះ ។ ព្រះបាទបរមនាថបរមបពិត្រកាលបើទ្រង់យល់ថា អង្គអគ្គសេវកា មាត្រ ព្រមព្រៀងដូច្នេះហើយ ស្តេចត្រាស់បង្គាប់ឱ្យមុខងារត្រៀមព្រះទីនាំងនាវា និងទូកជំនិះខ្លះឱ្យទៅកាប់ឆ្ការធ្វើព្រះ រាជវាំងព្រះដំណាក់ដោយខ្ចីខ្ជាចាំមុនសិន។ លុះដល់បានពិជយឬក្ស (ឬក្ស=វេលាមានជោគមានមង្គល) ហើយព្រះអង្គ ទ្រង់នាំរាជសេវកាមាត្រ ទាំងខាងក្នុងទាំងខាងក្រៅចុះព្រះទីនាំងនាវាជលឫទ្ធី ទៅគង់នៅទួលបាសាន ព្រមដោយមុខមន្ត្រី គិតតបន្ទាយកំផែងតែងព្រះរាជវាំង តែពេលនោះពុំទាន់ស្រេចនៅឡើយទេ ព្រះអង្គប្រថាប់ដោយព្រះរាជវាំងខ្ជីខ្ជាសិន។ ព្រះបាទអ្នកអម្ចាស់អង្គនេះ ទ្រង់សព្វព្រះទយ័ប្រពាតបង់សំណាញ់នេសាទត្រីរឿយៗ ។ នេះនឹងនិយាយអំពីព្រះពិជ័យនាគ ជាមន្ត្រីធំក្នុងខេត្តបាសាន អ្នកទៅយកនាងបានជាពលព្រះស្រីរតនត្រ័យ (ពលគឺពួកជនពូជ សូទ្រៈ ជាវណ្ណៈទី៤ ឬពលព្រះ រតនត្រ័យ គឺពលដែលមានមុខងារជាអ្នកថែរក្សាវត្តអារាម) ធ្វើជាភរិយា ។ កាលក្នុងផែនដី ព្រះបាទសម្តេចព្រះធម្មរាជា នៅឡើយ នាងមនាកូនស្រីមួយឈ្មោះស។ គ្រានោះនាងបានមានគភ៌ គ្រប់ខែទៀត រៀបនឹងប្រសូតទារកហើយ។ ថ្ងៃមួយ នាងចុះទៅដោះទុក្ខសត្វក្នុងបង្គន់ ក៏របូតទារកនោះទៅក្នុងទឹកបាត់។ ពេលនោះមានហេតុដ៏អស្ចារ្យនាំឱ្យឃើញថា ទារក នោះមានបុណ្យមែន គឺថាវេលានោះស្រាបតែ់ត្រីពោធំមួយមកទទួលលេបទារកនោះទៅក្នុងពោះបាត់ទៅ បន្ទាប់ពីនោះ មកព្រានប្រមង់ម្នាក់ទៅបង់សំណាញ់ ក៏ត្រូវជាប់ត្រីពោនោះបានមក។ ជាកុសល ទារកមានបុណ្យមិនស្លាប់ក្នុងថ្ងៃនោះ ក៏មានហេតុបណ្តាលឱ្យស្តេចព្រះមហាសង្ឃរាជ (កាលនៅជាព្រះសង្ឃសត្ថា) យប់នោះផ្ទុំស្កល់ទៅយល់សប្តិឃើញថា៖ ដូចជាមានទេវតាមកទូលថា ព្រឹកនេះឱ្យស្តេចយាងទៅកំពង់ទឹកដើម្បីឱ្យជួយសង្គ្រោះទារកម្នាក់ជាអ្នកមានបុណ្យ មាន វាសនាផង ។ លុះតើនឡើង សម្តេចក៏ទ្រង់នៅត្រ័យចីវរចុះគង់ក្នុងទូកឱ្យសិស្សានុសិស្សអុំចេញទៅ ។ ទ្រង់បិណ្ឌបាតដូច សព្វដង តែព្រះនេត្រតែងគន់រំពៃក្រែងមានហេតុអ្វីចម្លែក ដ្បិតមាននិម្មិតពីយប់មិញនោះដូចជាច្បាស់ពេកណាស់ ។ លុះ សិស្សអុំបានបន្តិចទៅ ទូកក៏ទៅអែបប្របទូកព្រានប្រមង់នោះ។ សម្តេចព្រះសង្ឃរាជស្តេច ឃើញត្រីពោក្នុងទូកព្រាន ប្រមង់នោះធំប្លែក ស្តេចប្រឹងសង្កេតទតឱ្យច្បាស់ ។ ព្រានប្រមង់ឃើញសម្តេចព្រះមហាសង្ឃរាជ (សង្ឃសត្ថា) អើតទៅ ទតត្រីនោះ ក៏បង្កើតឱ្យមានសទ្ធាលើកត្រីពោនោះថ្វាយដល់ព្រះអង្គ ពេលទ្រង់ទទួលហើយក៏ឱ្យអុំទូកបិណ្ឌបាតទៅទៀត ។ លុះបិណ្ឌបាតអស់ពេលហើយ ស្តេចឱ្យសិស្សានុសិស្សត្រឡប់មកអារាមវិញ ។ ខណៈនោះសម្តេចព្រះសង្ឃរាជ ស្តេចមាន ព្រះថេរវាចារថា ត្រីពោនេះធំប្លែកពីត្រីពោសព្វដង ប្រហែលជាមានហេតុអ្វីក្នុងពោះត្រីនេះជាពុំខានឡើយ ។ អស់ពួក សិស្សានុសិស្សឮពុទ្ធដីកាហើយ ក៏នាំគ្នាយកកាំបិតទៅវះត្រីនោះ វះទៅឃើញទារកមួយនៅរស់ ។ ទើបស្តេចឱ្យកូននោះ ទៅអាបានមេទា គឺប្រុសឈ្មោះបាន និងស្រីឈ្មោះនាងទា នេះជាប្តីប្រពន្ធនិងគ្នាសម័យពីដើមមនុស្ស ដែលឥតមានបណ្តា ស័ក្តិ ឥតបានបួសរៀន (បើប្រុសគេហៅអា បើស្រីគេហៅមេ ជាខ្ញុំរបស់ស្តេចសង្ឃរាជ) ឱ្យយកទៅចិញ្ចឹមរក្សា ។ ព្រះ ពិជ័យនាគ និងភរិយា លុះបានដឹងថាកូនខ្លួនពុំស្លាប់ទេ ក៏ទៅក្រាបថ្វាយបង្គំប្រគេនទារកនោះថា ឱ្យនៅនឹងស្តេចព្រះ សង្ឃរាជចុះ ។ សម្តេចព្រះសង្ឃរាជឱ្យទារកនោះ ឈ្មោះអាកៅ តែឪពុកម្តាយ ហៅអាកនរៀងមក ។ នេះនឹងនិយាយក្នុង ផែនដីព្រះបាទសម្តេច ព្រះសុគន្ធបទវិញ ។ សម័យថ្ងៃមួយនោះ ព្រះបរមពិត្រស្តេចទៅថ្វាយបង្គំព្រះនៅវត្ត ស្តេចទ្រង់ទត ព្រះនេត្រទៅឃើញស្ត្រីស ឈរនៅលើខឿនព្រះវិហារនោះ ជាកូនព្រះពិជ័យនាគ មេបានជាភរិយាមានរូបរាងល្អប្រពៃ។ ស្តេចទតម្តងហើយម្តងទៀត។ ខណៈនោះព្រះពិជ័យនាគស្គាល់ច្បាស់ព្រះរាជហរទ័យ ទើបក្រោយមកក៏ចូលទៅក្រាបថ្វាយ បង្គំព្រះបរមពិត្រថ្វាយកូនស្រីនោះជាខ្ញុំបំរើល្អងធូលីព្រះបាទតរៀងទៅ ។ ព្រះបរមពិត្រ ទ្រង់ព្រះសោមនស្សណាស់ ស្តេច ត្រាស់សួរថា នាងនេះកូនឯងឬ? ព្រះពិជ័យនាគក្រាបទូលថា៖ នាងនេះហើយដែលទ្រង់ទតឃើញ ហើយមានព្រះបន្ទូលទៀតថា៖ ស្រីនេះមកពីណា កូនចៅអ្នកណាដែលឈរនៅខឿនព្រះវិហារនោះ គឺនាងសនេះឯង។ ព្រះបរមពិត្រ ព្រះអង្គ ទ្រង់ជ្រាបហើយ ទ្រង់ត្រូវព្រះទ័យពន់ប្រមាណតាំងនាមនាងស ជាអ្នកព្រះម្នាង កេសរបុប្ផា ព្រះស្នំឯក ។ ទ្រង់ព្រះចិន្តាថា នាងនេះរូបក៏ល្អសមសួន ចរិតឫកពារ ឥរិយាក៏ថ្លៃថ្លា លើសស្រីទាំងពួង គួរគប្បីនឹងយកនាមនាងនេះតាងនាមព្រះនគរកុំឱ្យ បាត់ឈ្មោះតទៅ។ តាំងពីថ្ងៃនោះរៀងមក ទ្រង់ព្រះបញ្ញត្តិឱ្យលើកលែងហៅស្រុកបាសាន ឱ្យហៅថាស្រុកស្រីសឈរ ឬ ខេត្តស្រីសឈរវិញ តែពាក្យនេះយូរៗមក ក៏ប្រែក្លាយជាស្រុកស្រីសន្ធររហូតមកដល់សព្វថ្ងៃនេះ បិតាមាតាព្រះនាង កេសរ បុប្ផា នោះ ក៏លើកឱ្យខ្ពស់ឡើង ។ បិតាឱ្យហៅថា អ្នកព្រះបិតាពិជ័យនាគ មាតាឱ្យហៅថា អ្នកព្រះមាតាមេបាន ឯឈ្មោះ កន ដែលជាកូនអ្នកព្រះពិជ័យនាគនោះ លុះចំរើនធំឡើងមានចំណេះប្រាជ្ញាឆ្លៀវឆ្លាតបំរើគ្រូ គ្រូក៏ពេញព្រះទ័យ និងរៀន សូត្រអ្វីៗប្រាប់តែម្តងក៏ចាំជាប់។ សម្តេច (ព្រះមហាសង្ឃរជាសត្ថា) ទ្រង់ប្រឹតព្រាងទាំងអក្សរសាស្ត្រា ទាំងសិល្ប៍សាស្ត្រ មន្តវិជ្ជាការគាថា កោទណ្ឌក្បួនតម្រាផងទាំងឡាយគ្រប់សព្វសារពើឥតចន្លោះឡើយ។ កន ក៏ចេះស្ទាត់លើសសិស្សានុសិស្ស ទាំងពួង។ គ្រូបានទំនាយឱ្យថា៖ កន នេះនឹងបានគ្រងស្រុកថ្ងៃណាមួយជាមិនខាន ។ អ្នកព្រះវិជ័យនាគ អ្នកម៉ែបាន កាល ឃើញកូនប្រុសមានរូបរាងល្អ មានចំណេះវិជ្ជាប្រាជ្ញាក៏ពូកែ អាយុ ១៦ឆ្នាំហើយ ក៏នាំខ្លួនកូនទៅទូលព្រះបរមពិត្រ ។ ព្រះ បរមពិត្រទ្រង់ជ្រាបថា កន ជាប្អូនព្រះស្នំឯក ក៏ទ្រង់ប្រោសប្រាណឱ្យហៅនាយកន នៅក្នុងតំណែងមហាតលិក ។ លុះយូរ បន្តិចមក ព្រះបរមពិត្រទ្រង់ប្រោសតាងនាយ កន ជាឧកញ៉ាម៉ឺនស្នេហាចមចិត្ត ។ អស់រាស្ត្រប្រជាកោតខ្លាចអ្នកម៉ឺនស្នេហា ចមចិត្ត ចូលពឹងបុណ្យអំណាចអ្នកព្រះពិជ័យនាគ អ្នកម៉ែបានអ្នកម៉ឺនស្នេហាចមចិត្ត ជាច្រើន។ ផែនដីព្រះស្រីសុគន្ធបទ មានថ្ងៃមួយនោះ ព្រះបរមពិត្រទ្រង់ចង់ទតព្រះនេត្រសិល្ប៍ធ្នូ និងចំណេះវិជ្ជារបស់ឧកញ៉ាម៉ឺនស្នេហាចមចិត្តកន ទើបទ្រង់ ត្រាស់ឱ្យសម្តែងពីចំណេះទាំងឡាយនោះថ្វាយ។ ឧកញ៉ាម៉ឺនស្នេហាចមចិត្ត តម្លេងីធ្នូចាប់ព្រួញម្តងប្រាំបាញ់ទៅម្តង ព្រួញ ចេញទៅត្រូវដើមឈើផែឈ្លើទាំងប្រាំទិស ។ ឧកញ៉ាម៉ឺនសូត្រគថាបាលាី និងក្បួនតម្រាអ្វីៗក៏ឃើញថាស្ទាត់ទាំងអស់ ទើប ទ្រង់ត្រាស់សួរថា វិជ្ជាការទាំងនេះចេះពីគ្រូណាមក ។ ឧកញ៉ាម៉ឺនស្នេហចាមចិត្តក្រាបទូលថា “ទូលព្រះបង្គំជាខ្ញុំ រៀនពី សម្តេចព្រះសង្ឃរាជ កាលនៅជាព្រះសង្ឃសត្ថា” ។ ខណៈនោះព្រះបរមបពិត្រ ស្តេចត្រាស់ឱ្យនិមន្តព្រះសង្ឃរាជ “សង្ឃ សត្ថា” នោះមក ទ្រង់តាំងជាសម្តេចព្រះសុគន្ធាធិបតី សិរីសង្ឃ នាយកលើព្រះសង្ឃទាំងអស់ ។ ឯអស់សេនាបតី មន្ត្រីធំតូច យល់ថាព្រះនគរបានក្សេមក្សាន្តហើយ ក៏នាំគ្នាកសាងព្រះវិហារសីមា ព្រះស្តូប ព្រះចេតិយតាមធនធានតែរៀងរាល់ខ្លួន ។ ព្រះបាទបរមពិត្រទ្រង់យល់ថា ៖ អស់នាហ្មឺនសព្វមន្ត្រីកសាងព្រះវិហារ សីមាទុកជាកេរនោះក៏ជាការគួរសមហើយ ឯការ នេះពុំបានចំរើនទេនឹងរលាយបាត់បង់ទៅវិញ។ ដូច្នេះគួរអញសាងរូបអញ និងប្រាសាទមួយទុកក្នុងព្រះនគរបាជ័យបានការ បើអត់ពីខ្លួនអញទៅ គង់រូបអញនៅឱ្យអ្នកផងធ្វើសក្ការបូជានោះឃើញថា និងស្ថតិស្ថេរជាជាងការទាំងពួង ។ ទ្រង់ព្រះ តម្រិះតែដូច្នេះហើយ ក៏ចាត់ជាង និងកូនជាងឱ្យទៅកសាងប្រាសាទមួយ ព្រះរូបព្រះអង្គមួយ ទុកក្នុងកំផែងនគរបាជ័យ បានការ។ អាស្រ័យហេតុនេះេហីយបានជាមានរូបព្រះបាទសម្តេចព្រះស្រីសុគន្ធបទ នៅទីនោះ តែយូរៗមកអ្នកស្រុកហៅ ថាអ្នកតាសុគន្ធបទរហូតដល់សព្វថ្ងៃនេះ ។ លុះសាងព្រះរូបនោះរួចស្រេចហើយ ស្តេចឱ្យធ្វើបុណ្យឆ្លងយ៉ាងធំសង្គាយនា ៧ថ្ងៃ ទើបទ្រង់ត្រឡប់មកក្រុងស្រីសឈរវិញ ។ នៅឆ្នាំថោះ នព្វស័ក ព.ស ២០៥១ គ.ស ១៥០៧ ម.ស ១៤២៨ ច.ស ៨៦៨ ព្រះបរមពិត្រស្តេចទ្រង់ព្រះតម្រិះអំពីកិច្ចការរាជការផងទាំងពួង ទ្រង់យល់ឃើញថាប្រទេសកម្ពុជា ត្រើយខាងលិច នោះឆ្ងាយណាស់ ឆ្ងាយអំពីកិច្ចការត្រួតត្រាគួរជាទីរងាអស់អាណាប្រជានុរាស្ត្រ ។ ទ្រង់ព្រះពិចារណាឃើញថា ព្រះពញា ចន្ទរាជា ជាព្រះអនុជនោះមានតម្រិះប្រាជ្ញាល្មមជាទីកក់ក្តៅរបស់រាស្ត្រត្រើយខាងលិចបាន ទើបទ្រង់តាំងឱ្យចៅពញា ចន្ទរាជា ឡើងយសជាសម្តេចព្រះបរមរាជាមហាឧបរាជរាជាធិរាជ ហើយព្រះបរមបពិត្រជាអម្ចាស់ ស្តេចឱ្យចេញទៅគង់ នៅក្នុងក្រុងចតុមុខមង្គលស្រុកភ្នំពេញ ឱ្យបានជាទីកោតក្រែងអ្នកត្រើយខាងលិច។ សម្តេចព្រះអនុជចន្ទរាជាធិរាជ ថ្វាយ បង្គំទទួលព្រះរាជឱង្ការ ហើយក៏លាចេញមកនាំបណ្តារាស្ត្រជាខ្ញុំព្រះអង្គចេញទៅគង់ចតុមុខមង្គល (រាជធានីភ្នំពេញយើង សព្វថ្ងៃនេះ) ដើម្បីទំនុកបំរុងអ្នកស្រុកត្រើយខាងលិចឱ្យបានក្សេមក្សាន្តឥតមានកលិយុគរៀងមក ។ សម្តេចព្រះស្រីសុគន្ធ បទរាជា ជាអម្ចាស់ជីវិតលើត្បូង កាលសម្តេចព្រះអនុជថ្វាយបង្គំលាចេញទៅ កាលនោះទ្រង់ព្រះតម្រិះយល់ឃើញថា ព្រះ រូបរបស់អញ អញក៏បានសាងទុកជាព្រះកេរជាព្រះយសរួចហើយ ខាងរាជការទៀត ត្រើយខាងកើតមានខ្លួនអញជាអ្នក ត្រួតត្រារក្សាមាំមួនហើយ ត្រើយខាងលិច អញក៏បានចាត់សម្តេចព្រះអនុជចន្ទរាជាធិរាជឱ្យទៅត្រួតត្រាមាំមួនជ្រះស្រឡះ ហើយដែរ ។ នៅឡើយតែវង្សអ្នកព្រះសឯ្នំក ដែលជាប់ក្នុងពលព្រះស្រីរតនត្រ័យមិនទាន់បានគិតនឹងលោះដោះសាដូចម្តេច ឱ្យបានស្រឡះទាំងមាតាបិតា ទាំងអ្នកព្រះស្នំឯកផងនោះសោះ។ លុះទ្រង់ព្រះចិន្តា តែម៉្លោះហើយព្រះបរមបពិត្រស្តេច ចេញគង់ចុងព្រះរាជរោងមេរុ ជួបជុំព្រះរាជវង្សានុវង្ស ព្រាហ្មណ៍ព្រឹទ្ធាចារ្យ សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការទាំងអស់ ទើប ទ្រង់ត្រាស់ប្រឹក្សាដូចទ្រង់គិតគ្រប់ប្រការនោះ ។ ព្រះរាជវង្ស សេនាបតី មន្ត្រីទាំងប៉ុន្មាន ព្រមគ្នាក្រាបទូលថា ពលទាំងនេះ ព្រះមហាក្សត្រអំពីបុរាណទ្រង់បានឧទ្ទិសថ្វាយទៅព្រះស្រីរតនត្រ័យ ទ្រង់សច្ចាថាឱ្យគ្រប់ ៥០០០ព្រះវស្សា ទើបមនុស្ស អាចដោះសាចេញឱ្យរួចបាន ។ ប្រសិនបើទ្រង់ដោះសាក្នុងពេលឥឡូវនេះទៅ រឿងនេះគឺហាក់ដូចជាពុំឈឺឆ្អាលនឹងព្រះស្រី រតត្រ័យនោះក៏ពុំបានដែរ ដ្បិតព្រះស្រីរតនត្រ័យនេះ ព្រះអងព្គុំប្រាថ្នាចំពោះយសស័ក្តិតម្លៃនោះសោះឡើយ ។ ព្រះបាទ បរមនាថបរមបពិត្រ ទ្រង់ព្រះសណ្តាប់មន្ត្រីក្រាបទូលគ្រប់ប្រការហើយ ទ្រង់ចូលព្រះទ័យគ្រប់ទាំងអស់ ហើយស្តេចចូល ទៅខាងក្នុងវិញ ។ លុះក្រោយមក ព្រះម៉ែនាងកេសរបុប្ផា ព្រះស្នំឯកកើតរោគាជាទម្ងន់។ ពេទ្យហ្ម ច្រកថ្នាំប៉ុន្មាន ក៏មិន បានស្រាកស្រាន្តនោះឡើយ ។ ព្រះអង្គទ្រង់ព្រួយព្រះទ័យណាស់ ទើបទ្រង់ឧទ្ទិសឋានថា សូមឱ្យតែព្រះម្នាង កេសរបុប្ផា ព្រះស្នំឯកជាសះស្បើយចុះ ព្រះអង្គនឹងសាងព្រះវិហារថ្វាយ ហើយព្រះអង្គនឹងឱ្យខ្លួនអ្នកព្រះម្នាងកេសរបុប្ផា ព្រះស្នំឯក ទៅជម្រះស្មៅព្រះអារាមរាល់ថ្ងៃសីល ។ ទ្រង់បួងសួងតមក៧ថ្ងៃ ជម្ងឺនោះបានជាសះស្បើយជាដូចព្រះហឫទ័យ ។ ព្រះ អង្គស្តេចមានព្រះអំណរណាស់ ទ្រង់ត្រាស់ឱ្យសាងព្រះវិហារមួយជាព្រះអារាមលួង ។ អ្នកព្រះមាតាបិតាក៏ធ្វើបុណ្យឆ្លង តាមព្រះពុទ្ធានុញ្ញាតរួចស្រេច ស្តេចត្រាស់បង្គាប់ភ្នាក់ងារ ្រពះសន្ធិយា (មកពីពាក្យសាណី ក្លាយមកជាសាណីយ ហើយ ក្លាយមកទៀតជាសន្ធិយា ប្រែថា វាំងនន) ឱ្យយកវាំងននទៅបាំងជួរស្នួទាំងសងខាងផ្លូវ តាំងពីព្រះរាជវាំងរៀងទៅដល់ វត្តនោះ។ ទ្រង់ត្រាស់បញ្ញត្តិលើចាស់ទុំអករ៍យាយថា ៖ បើដល់ថ្ងៃឧបោសថកាលណា ឱ្យនាំអ្នកព្រះស្នំឯកទៅជំរះស្មៅ ព្រះវិហារនោះ រៀងរាល់ថ្ងៃសីលកុំឱ្យខានឡើយ ។ តែធ្វើដូច្នេះលុះកន្លងមកជាយូរអង្វែង វាំងននក៏ចេះតែដាច់ដោចទៅ ជារឿយៗ និងតាំងដេរធ្វើសាជាថ្មីឡើងវិញក៏គ្មានប្រយោជន៍ប៉ុន្មាន។ ខណៈនោះព្រះបរមបពិត្រ ទ្រង់ត្រាស់បង្គាប់ឱ្យមន្ត្រី ក្រុមវាំង រកកូនឈើឫស្សីព្រេចមកដាំជារបងជាកំផែងទ័ពរាយរៀបដាក់ឱ្យជិតគ្នាជារបាំងវាំងនន ជាស្នួមិនឱ្យមនុស្សមើល ពីក្រៅទៅឃើញ អស់អ្នក អស់នាង នោះឡើយ ។ អាស្រ័យហេតុនេះហើយបានជាកាលអនាគតរៀងមក ខ្លះហៅវត្ត ម៉ែបាន ខ្លះហេវៅត្តព្រៃបាំង ព្រោះចូលចិត្តតាមហេតុដែលដឹងខ្លួនទីទៃៗគ្នា ។ ក្រោយពីនោះមកអ្នកព្រះស្នំឯក មានព្រះរាជ បុត្រាមួយព្រះអង្គព្រះនាមចៅពញាយសរាជា ជាព្រះរាជឧរសាធិរាជ នៃព្រះបរមបពិត្រអ្នកជាម្ចាស់ជីវិតលើត្បូង ។ ចំណែកអ្នកឧកញ៉ាម៉ឺនស្នេហាចមចិត្ត ដែលត្រូវជាប្អូនអ្នកស្នំឯកនេះ ព្រះបរមបពិត្រចង់តាំងឱ្យជាមន្ត្រីធំស្តីរាជការថ្វាយ ប៉ុន្តែព្រះអង្គទើសទាល់នឹងមាតានៃឧកញ៉ាម៉ឺនស្នេហាចមចិត្តនោះជាប់ជាពលព្រះ ក្រែងខ្ញុំរាជការផងទាំងពួងគេនិន្ទាព្រះ អង្គ ព្រះអង្គនឹងខូចកិត្តិយសជាមិនខាន។ ដូច្នេះព្រះបរមបពិត្រស្តេចទ្រង់ប្រទានងារដល់អ្នកឧកញ៉ាម៉ឺនស្នេហាចមចិត្ត ជាឃុនហ្លួងព្រះស្តេចសមុហសេនាបតីវិញ ។ ក្នុងមុខងារនេះ ឃុនលួងព្រះស្តេចត្រូវមានជំទប់ ៤នាក់ ដែលមានងារឃុន នរេន្ទ្ររាជបញ្ញោ១ ឃុនមនោរាជបញ្ញា១ ឃុនធម្មធារា១ ឃុនបញ្ញាធិរាជ១ ។ ឃុនហ្លួងព្រះស្តេចក្នុងមុខងារថ្មីនេះ មាន អំណាចឱ្យស្រដីត្រួតត្រាមើលពលបំរើព្រះស្រីរតនត្រ័យទាំងអស់ តែព្រះបរមបពិត្រស្តេចពុំទាន់បានប្រទានស័ក្តិដូចមន្ត្រី ទាំងពួងឡើយ។ ឃុនលួងព្រះស្តេចមានព្រះរាជអាជ្ញាឱ្យផ្តន្ទាយកទោសមនុស្សពាលាពោលាមោហ៍បិទចិត្តអក្កតញ្ញូ និង បង្ខូចបង្ខុសព្រះស្រីរតនត្រ័យ ល្មើសបុរាណរាជ្របវេណី ចាស់ព្រឹទ្ធាចារ្យផងទាំងពួង ។ កាលនោះព្រះរាជសីមាអាណាចក្រ នៅជាសុខក្សេមក្សាន្ត ឥតមានភ័យអន្តរាយអ្វីមកបៀតបៀនឡើយ។ អស់មន្ត្រីសេដ្ឋីពាណិជ្ជករប្រកបមុខរបររៀងមកជា សុខគ្រប់ៗគ្នា ។ ឃុនហ្លួងព្រះស្តេចក៏មានកេរ្តិ៍ឈ្មោះ អស់ខ្ញុំរាជការក៏កោតក្រែងណាស់ ម៉្លោះហើយឃុនហ្លួងព្រះស្តេចក៏ កម្រើកចិត្ត ព្រហើនអាងខ្លួនជាប្អូនព្រះស្នំឯក ជាមារបស់ព្រះរាជឱរសាថិរាជផង ពុំកោតក្រែងមន្ត្រីចាស់ទុំឡើយ ។ ផែនដីព្រះស្រីសុគន្ធបទ លុះមកដល់ឆ្នាំរោង សំរឹទ្ធិស័ក ព.ស ២០៥២ គ.ស ១៥០៨ ម.ស ១៤៣០ ច.ស ៨៧០ ក្នុងខែចេត្រ ចូលមហាសង្ក្រាន្ត នៅថ្ងៃនក្ខតឫ្តក្សនោះ អស់មហាជនសឹងជួបជុំធ្វើបុណ្យសក្ការបូជាទាំងទេពនិករ អមមេឃ សូមមង្គលសួស្តីចូលឆ្នាំថ្មី តទៅ។ ខណៈនោះទ្រង់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គធ្វើសក្ការបូជាថ្វាយព្រះស្រីរតនត្រ័យ សព្វទេពទិស ទសស្រេចហើយ ស្តេចចូលក្រឡាព្រះបន្ទំ បរម សេយ្យាសន៍ (ឫសយ្យាសន៍ប្រែជាទីដេក រឺទីងងុយ) ជាសុខស្កល់ ។ កាលដែលនឹងកើតជាហេតុធំក្នុងព្រះនគរនោះ ទ្រង់ព្រះសុបិននិម្មិតឃើញថា មាននាគមួយធំមានឫទ្ធិមហិមា មកដេញ ខាំព្រះអង្គ និងមនុស្សម្នាឱ្យរត់ចេញអស់ពីព្រះរាជវាំង ហើយព្រួសពិសជាភ្លើងឆេះ រាលដាលពេញទាំងព្រះមហានគរ។ អំណាចភ្លើងនោះក្តៅពន់ប្រមាណណាស់ ឃើញហាក់ដូចជានាគនោះ ស្ទុះចូលមកខាំពោំស្វតច្ឆត្រទៅកាន់ទិសបូព៌ា ។ លុះល្មមព្រឹកឡើងព្រាងស្វាងព្រះសុរិយា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតើនចាកព្រះសេយ្យាសន៍ស្រេច ស្តេចព្រួយព្រះទ័យនឹងព្រះសុបិនប្លែកនោះពន់ប្រមាណណាស់។ លុះស្តេចស្រង់គ្រឿងស្រេច ស្តេចចេញព្រះរាជរោងរម គង់លើព្រះសុវណ្ណទែនទិព្វ អាសនា ។ សម្តេចព្រះអនុជចន្ទរាជាធិរាជ និងសម្តេចឱរសាធិរាជ ព្រមដោយព្រះបរមវង្សា ព្រាហ្មណ៍ ព្រឹទ្ធាចារ្យ សេនាបតីមន្ត្រីតូចធំ គាល់គ្រប់តំណែង ថ្វាយទៀនធូប មាលា ជាទីតបស្នងឆ្លងព្រះតេជៈគុណ តាម ព្រះរាជប្រវេណី ។ ក្នុងវេលានោះគ្រប់គ្នាទាំងអស់ ទាំងខ្ញុំព្រះរាជការក្នុងទាំងខ្ញុំព្រះរាជការក្រៅ មកថ្វាយទៀនធូប មាលា ពុំមានសេសសល់ម្នាក់ឡើយ ។ ព្រះបាទបរមបពិត្រជាអម្ចាស់ជិវិតលើត្បូង មានព្រះរាជបន្ទូលសួរសីហនាថ ព្រះរាជទាន ព្រះពរសុន្ទររាជមង្គលស្រេចហើយ ស្តេចទតព្រះនេត្រទៅអស់ព្រះបរមវង្សា និងខ្ញុំរាជការរៀងទៅដល់ឃុនហ្លួងព្រះស្តេច ធិបតី ។ ខណៈនោះស្តេចទតឃើញតួនាគពីរព័ទ្ធព័ន្ធលើឃុនលួងព្រះស្តេច ហើយងើបក្បាលឆ្វេងស្តាំទន្ទឹមគ្នានឹងសិរសា ឃុនហ្លួងព្រះ ស្តេចកន ។ រូបនាគនោះដូចនាគដែលព្រះអង្គទ្រង់ព្រះសុបិន្តនិម្មិត ។ កិរិយានាគនោះហាក់ដូចជាចង់ស្ទុះទៅ ខាំព្រះអង្គ ទ្រង់ភ្ញាក់ព្រះទ័យត្រាស់ឱ្យមន្ត្រីមើល តែមើលពុំឃើញតាមព្រះរាជបញ្ជាសោះ ។ ដូច្នោះហើយព្រះអង្គទ្រង់ ព្រួយព្រះទ័យណាស់ ។ ក្នុងពេលជាមួយគ្នានោះ ចៅពញាមនោមេត្រី ចៅហ្វាយស្រុកបាត់ដំបង បានបកសំបុត្រប្តឹងមកថា ព្រះទឹកសម្រាប់ព្រះមហាក្សត្រដែលនៅក្នុងគុហារភ្នំបាណន់ នោះចេញជាឈាមដាលក្រហមដូចទឹកល័ក្ត។ ព្រះចៅអធិការ វត្តព្រះវិហារសួគ៌ក៏មានសង្ឃដីកាបកចូលមកថា ព្រះជ្រៃប្រផ្នូលនោះបាក់មែកចេញជាឈាម ថាព្រះឥសូរ ព្រះនារាយណ៍ ប្រេះព្រះឧរាចេញជាឈាមដែរ។ ព្រះរាជគ្រូបុរោហិតក៏ថ្វាយសេចក្តីថា ព្រះខ័នជ័យមង្គលនោះមានស្នឹមច្រាលឈាម ក្រហមពីលើស្រោចដល់គល់។ ចៅហ្វាយស្រុកពោធិ៍សាត់ បកសំបុត្រប្តឹងមកថា ព្រះកាំបិតស្តាំរង្គោះផ្លែពីដងថា មានផេះ នៅក្នុងស្រោមកាំបិតនោះ ។ ចៅហ្វាយ ស្រុកបាភ្នំបក សំបុត្រចូលមកថា ព្រះពុទ្ធរូបនៅក្នុងទីបាភ្នំហូរទឹកព្រះនេត្រមកជា ឈាមក្រហមដូចល័ក្ត ។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការ ហើយទ្រង់ព្រួយព្រះទ័យណាស់ ។ លុះផុតវេលាក្រាបបង្គំ គាល់ហើយ ព្រះអនុជអង្គចន្ទរាមាធិបតី ស្តេចយាងត្រឡប់ទៅភ្នំពេញវិញ ។ ខ្ញុំរាជការទាំងពួងក៏ថ្វាយបង្គំលាទៅផ្ទះទីទៃៗ រៀងខ្លួន។ ឯព្រះបរមបពិត្រ ព្រះអង្គចូលទៅដល់រតនបល្ល័ង្ក តាំងប្រថាប់នៅមុខស្វេតច្ឆត្រ ទើបត្រាស់ព្រះឥសីភ័ទ្ទ មហា រាជគ្រូ និងព្រះរាជហោរាធិបតីឱ្យចូលទៅគាល់ខាងក្នុងជាទីស្ងាត់ ។ ខណៈនោះទ្រង់ប្រឹក្សាការងារថា កាលផែនដីពេលនេះ មានហេតុគ្រប់ប្រការដូច្នេះ អស់អ្នកយល់ថាដូចម្តេច ? សម្តេចព្រះឥសីភ័ទ្ទ យកសេចក្តីក្រាបបង្គំទូលថា ៖ តាមហេតុនេះ ផែនដីកើតកោលាហល ដល់អស្ចារ្យ ហើយផែនដីនឹងមានព្រះគ្រោះកាចខ្លាំងណាស់ ។ លុះទ្រង់ព្រះសណ្តាប់ទំនាយឥសីភ័ទ្ទ និងហោរាសព្វគ្រប់ហើយ ទើបព្រះអង្គត្រាស់សួរទៀតថា ៖ “រាជសត្រូវនោះមកពីខាងក្នុង ឬក្រៅក្រុង ឱ្យគន់គូរតទៅ ទៀតមើល?” ហោរាតាំងលេខតម្រាគន់គូរបូកហាត់ទៅទៀត ដឹងច្បាស់ក្នុងតម្រាហើយក្រាបទូលថា “រាជសត្រូវនោះ នៅក្នុងព្រះនគរ”។ វាកើតឆ្នាំរោងពង្សនាគ ។ ទំនាយនោះឃើញចំពោះត្រូវត្រង់ខ្លួន ឃុនហ្លួង្រពះ ស្តេចកន ដ្បិតជតារាសី របស់វាកំពុងឡើងខ្លាំងណាស់ ។ ទំនាយថា បើកើតកលិយុគម្តងនេះ គឺកើតមកពីឃុនហ្លួងព្រះស្តេចកននេះឯង ព្រោះវា កើតឆ្នាំរោងនាគរាជ។ នាគដើមឆ្នាំនេះកំពុងខ្លាំងក្លាណាស់ សូមទ្រង់ជ្រាប ហើយសូមព្រះអង្គស្តេចកុំប្រហែសព្រះអង្គ ឡើយ។ ព្រះបរមបពិត្របានទ្រង់ជ្រាបទំនាយត្រូវនឹងហេតុនិម្មិត ដែលព្រះអង្គយល់ឃើញគ្រប់ប្រការហើយទ្រង់ស្លុត ក្នុងព្រះរាជហឫទ័យណាស់ ទើបត្រាស់ថា ៖ អញក៏ឃើញពិតដូចហោរាឯងទាយដែរ តែបើនឹងចាប់វាយកទៅប្រហារជីវិត តែម្តង វាឥតខុសឥតទោសនឹងអញសោះ។ ការធ្វើយ៉ាងនេះមុខជានឹងមានពាក្យគេនិន្ទាជាមិនខានឡើយ ។ មួយវិញទៀត បងវាក៏ជាព្រះស្នំឯកមានទាំងព្រះរាជបុត្រផង ។ បើបងវាដឹងក្រែងនឹងញុះញង់កូនវាឱ្យចេញជាសត្រូវនឹងអញ ។ អញនឹង កើតសត្រូវចម្បាំងព្រោះកូនឯងនាំឱ្យលំបាករាស្ត្រ ។ អញគិតយល់ឧបាយកលម៉្យាងយ៉ាងនេះ គឺថាដល់វេលាព្រឹកនេះ យើងក្លែងទៅបង់សំណាញ់ ហើយក្លែងធ្វើជាសំណាញ់ជាប់គល់ រួចហើយបង្គាប់ឱ្យវាមុជចុះទៅដោះ ។ លុះវាមុជទៅក្នុង ទឹកហើយ យើងព្រួតគ្នាបង់សំណាញ់គ្របឱ្យជាប់ទាំងដៃ ទាំងជើង វានឹងឡើងមកក៏មិនរួចហែលក៏មិនបាន ។ វាគង់តែ ស្លាប់ដោយងាយ តែកាលណាវាបាត់ខ្លួនទៅ សេចក្តីដែលនឹងកើតពាក្យនិន្ទានោះក៏គ្មានដែរ ។ តើអ្នករាល់គ្នាយល់ដូចម្តេច? ព្រះឥសីភ័ទ្ទ និងរាជហោរាឆ្លើយថា យល់តាមព្រះរាជបរិហារគ្រប់គ្នា ។ ឯព្រះម្នងាកេសរបុប្ផា ព្រះស្នំឯកកាលស្តេចកំពុង ប្រជុំមន្ត្រីប្រឹក្សាការងារផែនដីនោះ លបស្តាប់ផ្ទាប់ខាងឡប់ឡែ តែឮពុំសូវច្បាស់ ។ អ្នកព្រះម្នាងឮតែចុងពាក្យថា ឱ្យព្រះ ស្តេចកនមុជទឹក ហើយឱ្យបង់សំណាញ់គ្របឱ្យស្លាប់តែប៉ុណ្ណោះ ថាខុសពីហេតុអ្វីក៏ពុំដឹង។ លុះលបស្តាប់បនាប៉ុណ្ណោះហើយ ក៏លបវិលទៅដំណាក់ខ្លួនវិញ ។ ឯមុខមន្ត្រី ដែលចូលជំនុំរោងការនោះ លុះទៅដល់មុខព្រលានក្រៅហើយ ក៏បង្គាប់ឱ្យ ត្រៀមព្រះរាជយាន និងព្រះទីនាំងនាវាសម្រាប់គង់ប្រពាតមច្ឆា។ អស់ខ្ញុំរាជការទាំងពួងតម្រូវឱ្យមានសំណាញ់មួយ ទូកមួយ ។ សំណាញ់មួយម្នាក់ប្រចាំហែស្តេចទៅប្រពាតមច្ឆាក្នុងបឹងថ្ងៃព្រឹកស្អែកនោះ។ មន្ត្រីគ្រប់ក្រុម ខ្ញុំព្រះរាជការ ក៏ទទួលតាមបង្គាប់ព្រៀងព្រមេស្រចរង់ចាំនៅតាមតំណែងព្រះរាជការ ។ លុះព្រឹកស្វាងស្រេច ស្តេចគង់ព្រះរាជយាននាំ អស់រាជការខាងក្នុងខាងក្រៅ ហែចុះព្រះទីនាំងតូចសម្រាប់ទ្រង់សំណាញ់នោះ ។ ពួកពលក៏តាំងស្រែកហ៊ោគឹកកង ឆ្លងទៅ ដល់ទំនាបមានម្លប់ព្រឹក្សាទើបស្តេចត្រាស់ឱ្យឈប់ តាំងគ្រឿងសោយ ហើយឱ្យរៀបលាងភោជនាហារ អស់ខ្ញុំព្រះរាជការ ទាំងក្នុងទាំងក្រៅ ពុំរើសមុខជាសុខសប្បាយរាល់គ្នា ។ តែព្រះស្នំឯកដែលបានដឹងសេចក្តីនៃការប្រជុំប្រឹក្សារាជការនោះ មានចិត្តថប់បារម្ភនឹងប្អូនពុំស្រាកស្រាន្ត សោះ។ កាលព្រះបរមបពិត្រ ស្តេចឱ្យអស់ខ្ញុំរាជការទទួលលៀងភោជនាហារនោះ ព្រះស្នំឯកបង្គាប់ថាឱ្យ ថយទូកទៅទីស្ងាត់ រួចសឹមបរិភោគគ្រប់គ្នា។ ផែនដីព្រះស្រីសុគន្ធបទ លុះទូកថយទៅដល់ទីស្ងាត់ហើយ ព្រះស្នំឯកក៏តាំងសរសេរជាអក្សររាយសេចក្តី តាមហេតុស្រេចដាក់ក្នុង កញ្ចប់បាយ ហើយឱ្យទាសីម្នាក់យកទៅឱ្យឃុនហ្លួងព្រះស្តេចជាប្អូន ។ ឃុនហ្លួងព្រះស្តេចធិបតី កាលឃើញកញ្ចប់បាយនោះហើយ ក៏គិតថា បងអញពុំដែលឱ្យបាយកញ្ចប់ដូច្នេះសោះ ។ បងធ្លាប់ឱ្យតែនឹងតុ នឹងថាស។ ម្តងនេះបងឱ្យយ៉ាងដូច្នេះ គួរឱ្យ សង្ស័យណាស់ ។ លុះគិតដូច្នេះក៏កាន់បាយកញ្ចប់នោះ ទៅជ្រក ក្នុងព្រៃទ្រុបទ្រុល។ ពេលយល់ថាស្ងាត់ហើយ ហ្លួងព្រះ ស្តេចក៏លាកញ្ចប់បាយនោះមើលឃើញកំណត់មួយច្បាប់មានសេចក្តីថា “ឱ្យប្អូនប្រយ័ត្នមែនទែនគេនឹងសម្លាប់ហើយ។ បើហ្លួងប្រើឱ្យមុជទឹក ឱ្យប្អូនចេញ រត់ទៅឱ្យឆ្ងាយកុំត្រឡប់មកវិញឡើយ” ។ ឃុនហ្លួងព្រះស្តេចធិបតីដឹងជាក់សេចក្តី ហើយធ្លាក់ថ្លើមក្តុក ភ័យណាស់ ចាប់ដៃដាក់លើក្បាលប្រណម្យដៃទាំងពីរហើយតាំងសច្ចាថា ខ្លួនខ្ញុំនេះសុចរិតពិត ត្រង់ណាស់ ឥតមាននឹងទាស់ខុសនឹងអ្នកណាសោះឡើយ ។ ដូច្នេះសូមគុណបុណ្យលោកជួយខ្ញុំឱ្យបានគង់ជីវិតក្នុងគ្រានេះ ខ្ញុំតាំងពីថ្ងៃនេះតទៅ្របាកដជាអស់ទីពឹងហើយ ។ លុះសច្ចាចប់ហើយក៏ត្រឡប់ទៅទីប្រជុំមន្ត្រីវិញ ។ ខណៈនោះព្រះបរមប ពិត្រជាអម្ចាស់ជីវិតលើត្បូង កាលសោយស្រេចហើយ ស្តេចគង់ចុះព្រះទីនាំងសម្រាប់បង់សំណាញ់ អស់ខ្ញុំរាជការក៏ចាប់ បង់សំណាញ់ លយតាមជលធីហែលទៅ។ ចំណែកឃុនហ្លួងព្រះស្តេចធិបតី ក៏ចុះទូកតូចតាមហែទៅជិតព្រះទីនាំងដែរ អ្នកខាងក្នុង និងជំទាវ នាងឃុនណាង ចាស់ទុំប្រជុំគ្នានៅលើគោក មើលហ្លួងទ្រង់សំណាញ់ និងអស់ ខ្ញុំរាជការ ធំ តូច បង់សំណាញ់ ។ អ្នកទាំងអស់ ទំនងល្អអាក្រក់ផ្សេងគ្នា ខ្លះបានត្រីធំ ខ្លះបានត្រី តូច ខ្លះបានមែកឈើ ខ្លះបានទៅលើត្រឹប ចឿនចក អស់អ្នកអស់នាងជំទាវឃុនណាង ដែលនៅលើគោកនោះ ក៏ស្តីចំអនច់អំកសើចឡើងតែសព្វខ្លួន ។ ចំណែកឯ ព្រះបរមបពិត្រជាអម្ចាស់ ជីវិតលើត្បូង ព្រះអង្គទ្រង់បង់សំណាញ់ពាក់ត្រូវមច្ឆាតរៀងទៅ។ លុះដល់អន្លង់មួយអន្លើ ជ្រៅក្រៃលែងជាងអន្លង់ទាំងពួង មានឫសឈើក៏ច្រើន ទើបមន្ត្រីម្នាក់បង់សំណាញ់ ចុះទៅក្នុងទីនោះ ហើយក្លែងថា ជាប់សំណាញ់ហើយ ។ ដោយក្រាបទូលថា ត្រង់នេះត្រីច្រើនណាស់ ទូលព្រះបង្គំបង់ត្រូវទាញលើកឡើងពុំរួចសោះ ។ ខណៈនោះព្រះបរមបពិត្រ ទ្រង់ព្រះសណ្តាប់ទ្រង់ជ្រាបឧបាយដូច្នេះហើយ ទើបទ្រង់ត្រាស់បង្គាប់ឱ្យប្រមូលទូកសំណាញ់ មកព័ទ្ធទីនោះ ហើយទ្រង់គ្រវែងសំណាញ់សម្រាប់ព្រះហស្តចុះ ទៅក្នុងព្រះគង្គាជាមួយនឹងមន្ត្រីដែលបង់មុននោះ ។ ខណៈនោះទ្រង់បង្គាប់ថា អាកនឯងលេតាចុះទៅដោះសំណាញ់ឱ្យអញមួយរំពេច ។ ឃុនហ្លួងព្រះស្តេចធិបតីថ្វាយបង្គំ លោតចុះទៅក្នុងទឹកចាប់រាម (រាមគឺរនាម) ក្រាបរាបទៅនៅបាតបឹងនោះ ។ ទូកមន្ត្រីជាងពីររយចូលព្រួតបង់សំណាញ់ គ្រប់ប្រកិតច្រើនត្រួតច្រើនជាន់ ដោយគិតថាឱ្យ ស្លបា់កុំឱ្យហែលរត់ចេញអំពីទីនោះរួច ។ ឃុនហ្លួងព្រះស្តេចធិបតីកន កាលមុជចុះទៅក្នុងទឹកនោះភ័យណាស់ គិតអ្វីក៏ពុំឃើញ លុះទៅដល់បាតដី ហើយឮស័ព្ទសូរសំណាញ់បង់គ្រាំគ្រេងខ្វែងខ្វាត់ គឹកកងរំពងទឹកពីលើខ្លាំងណាស់ ក៏ដកដង្ហើមធំថប់គិតថា អញមុខជានឹងស្លាប់ប្រាកដណាស់ម្តងនេះ ។ សំណាញ់ទាំងពួងក៏ កាន់តែរួបរឹតជិតមកហើយ តែដោយហេតុថាជាតេជៈកុសល ដែលគាត់បានកសាងបណ្តាលឱ្យនាគរាជមួយមកព័ទ្ធ កណ្តាលខ្លួន នាំហែលរត់យ៉ាងរហ័សផុតពីសំណាញ់រួចអំពីចំណោម ហើយហែលបណ្តោយបឹងទៅទិសខាងជើង រួចហើយ នាគនោះក៏ភៀសកាយបាត់ទៅ ។ ឃុនហ្លួងព្រះស្តេចធិបតីក៏ផុសលោតឡើងដែរ បន្លុយក្នុងទឹកទៅ។ ហេតុតែជាបុណ្យ ឱ្យបានសោយរាជ្យ ពេលនោះមានសត្វទាព្រៃហើរពីលើខ្មួលខ្មៅហើយចុះទៅទំលើក្បាលឃុនហ្លួងព្រះស្តេចប្រមាណ ជាពីរឱប មើលពីឆ្ងាយទៅដូចជាគល់ឈើកំបាំងបាត់ខ្លួនព្រះស្តេច។ ព្រះស្តេចខំបន្លុយខ្លួនក្នុងទឹក រត់ដោះទៅជ្រកពួន ក្នុងត្រឹបច្រើនមួយអន្លើ ទម្រាំយប់នឹងរត់តទៅទៀត។ អាស្រ័យហេតុនេះ ហើយទើបបានជាបឹងនោះមានឈ្មោះថា បឹងទា យូរមកហៅថា បឹងទទា វិញ ទីបំផុតប្រែក្លាយជាបឹងទទងលុះដល់សព្វថ្ងៃនេះ ។ សម្តេចព្រះបរមបពិត្រលុះបាត់ ព្រះស្តេចកន យូរពេក ទ្រង់ឱ្យស្រាវសំណាញ់ឡើង តែស្រាវមកពុំឃើញខ្លួនព្រះ ស្តេចកន សោះ ។ ស្តេចឱ្យយកច្បូកសមចាក់រកគ្រប់រាមក៏ពុំឃើញទៀត។ ទ្រង់មិនអស់ព្រះទ័យសោះ ទើបទ្រង់ឱ្យមនុស្សពូកែ មុជទឹក ឱ្យមុជចុះរកទៀតក៏ពុំឃើញ។ ស្តេចរឹងព្រួយព្រះទ័យណាស់ ទ្រង់ត្រាស់ថា “អានេះ រត់រួចទៅ ដូចជាខ្លារួចពីទ្រុង វាគង់នឹងត្រឡប់មកសងសឹកវិញពុំខានឡើយ ។ ចៅពញាយមរជា ចៅពញាវង្សាអគ្គរាជ ក្រាបទូលថា ៖ ចំពោះស្ថាន ការណ៍ដូច្នេះ សូមព្រះអង្គកុំព្រួយព្រះរាជហឫទ័យ ។ ទូលព្រះបង្គំទាំងពីរនាក់ នឹងតាក់តែងទាហានឱ្យតាមចាប់ខ្លួន ឃុនហ្លួងព្រះស្តេចថ្វាយស្នងព្រះតេជៈគុណឱ្យបាន ថាហើយក៏ថ្វាយបង្គំលាចេញទៅចាត់ទាហានស្រាល់ឱ្យទៅល្បាត ក្រវែលចាំរកចាប់ខ្លួនឃុនហ្លួងព្រះស្តេចកនជុំវិញបឹង ។ សម្តេចព្រះបរមបពិត្រ ទ្រង់គិតមកនេះពុំបានសំរេចដូចព្រះចិន្តា ទ្រង់ពុំស្បើយព្រះវិតក្កសោះ ទើបស្តេចត្រឡប់ចូលក្នុងព្រះបរមរាជវាំងវិញ ហើយស្តេចក៏រឹតទ្រង់ព្រះវិតក្កណាស់ទៅ ទៀត។ ចំណែកឯឃុនហ្លួងព្រះស្តេចធិបតីកនវិញ កាលខំរត់ឡើងអំពីបឹង ហើយក៏ខំដើរ ទាំងយប់ទាំងអធ្រាត្រ ឥតឈប់ឈរ ។ លុះដើរមកបានបន្តិចក៏ជួបនឹងមនុស្សល្បាត។ មនុស្សល្បាតឃើញឃុនហ្លួងព្រះស្តេចកន ហើយក៏ដេញ ភ្លាមឥតបង្អង់ ។ ឃុនហ្លួងព្រះស្តេចកនរត់ជ្រកពួនតាមគុម្ពព្រៃ ចេញផុតពីចំណោមទៅ ក៏ទៅប្រទះនឹងមនុស្សម្នាក់ទៀត កាន់ដាវវែង ។ មនុស្សនេះឃើញ ហើយក៏ស្រែកថា ៖ នែលោកព្រះស្តេចទៅណាលួងត្រាស់បង្គាប់ឱ្យចូលទៅគាល់ ។ ព្រះស្តេចកនឮហើយភ័យស្លុតរត់ទៅជល់នឹងដង្គត់ឫស្សីក៏ដួលចុះ ។ នាយល្បាតម្នាក់នោះដេញទៅទាន់ យាដាវបំរុងនឹងកាប់ ត្រឡប់ជាឃើញនាគមួយធំបើកពពារដេញមក ។ នាយភ័យធ្លាក់ដាវពីដៃ ដួលចុះទៅនៅទីនោះ។ ព្រះស្តេចកនយល់បានការហើយ ក៏ស្ទុះកន្ត្រាក់យកដាវបានហើយកាប់ចៅនោះស្លាប់នៅនឹងកន្លែង ។ ព្រះស្តេចកន បានដាវនោះ រត់ទៅដល់វត្តសម្តេចព្រះសង្ឃរាជ “សង្ឃសត្ថា” តាមដំណើរ។ សម្តេចមានថេរវាចាថា ៖ បាកុំនៅក្នុងទីនេះឡើយ បានឹងមានរឿងភ័យអន្តរាយជាមិនខាន។ បើបាឯង ចង់ឱ្យរួចភ័យ ចូរបារត់ទៅ ទិសបូព៌ាចុះ តែ៣ឆ្នាំបានឹងបានជាធំពុំខានឡើយ ។ ព្រះស្តេចកន បានឮទំនាយគ្រូហើយ ត្រេកអរណាស់ក៏ថ្វាយបង្គំលាទៅដល់ក្រៅវត្ត ។ នៅទីនោះ ព្រះ ស្តេចកន បានប្រទះនឹងទាសកម្មកររបស់ខ្លួនដែលបិតាមាតា ឱ្យមករកលោកចាំយាមឱ្យ ។ ព្រះស្តេចកនត្រេកអរណាស់ ក៏ប្រើឱ្យទៅយកធ្នូព្រួញរបស់ខ្លួននៅឯផ្ទះហើយប្រមូលបាវព្រាវសន្មតឱ្យ មកជួបជុំនៅ ព្រៃថ្មដា ។ ឯខ្លួនក៏រត់ទៅពួន នៅប្របភូមិថ្មដានោះ ចាំអស់បាវព្រាវនិងស្ម័គ្របក្សពួក ។ ទាសកម្មករនោះ លុះទៅដល់ផ្ទះវិញហើយក៏ជំរាបអ្នកបិតាពិជ័យនាគ និងអ្នកមាតាម៉ែបានថា ទៅជួបនឹងលោកព្រះស្តេចហើយ។ លោកសុខសប្បាយទេ ហើយលោកប្រើខ្ញុំបាទឱ្យត្រឡប់មកយកធ្នូសម្រាប់កាន់នោះ ទៅជូនលោកវិញ ។ មាតាបិតាទាំងពីរនាក់បានកូននៅរស់ទេ ក៏មានចិត្តត្រេកអរណាស់ ក៏យកធ្នូនោះ ប្រគល់ឱ្យទៅទាសកម្មករជាបម្រើ ។ បម្រើទាំងនោះក៏ប្រមូលបាវព្រាវស្ម័គ្របក្សពួក បានប្រមាណ៥០នាក់ រួចក៏រត់ត្រឡប់មកជួបនឹងស្តេចកនវិញ ។ ព្រះស្តេចកននាំបក្សពួកទាំងនោះរត់ទៅដល់ស្រុកបាភ្នំ។ វេលាព្រលប់ហើយទាំងអស់គ្នាក៏ឡើងទៅ លើផ្ទះចៅហ្វាយស្រុក។ ផែនដីព្រះស្រីសុគន្ធបទ ព្រះ ស្តេចកន ឃើញចៅហ្វាយស្រុកកំពុងស្តីរាជការយល់ប្រហែលខ្លួនទើបស្តេចកន ក្លែងស្រែកថា មាន ព្រះរាជឱង្ការឱ្យអញមកប្រហារជីវិតឯង ដ្បិតឯងក្បត់ចូលនឹងចៅពញាចន្ទរាជា ។ ថាហើយកនក៏ស្ទុះ ទៅកាប់ចៅហ្វាយស្រុកដល់អនិច្ចកម្មទៅ។ អស់ក្រមការរាស្ត្រប្រជាក៏ភ្ញាក់ផ្អើលឆោឡោ អឺងកងទើប ព្រះស្តេចកនឧបាយស្រដីថា ៖ ហ្លួងទ្រង់ជ្រាបថា ចៅហ្វាយស្រុកនេះ ក្បត់ចូលនឹងពញាចន្ទរាជា ដើម្បីនឹងដណ្តើមរាជ្យ ។ ហេតុនោះ ហើយបានជាទ្រង់ ត្រាស់បង្គាប់ឱ្យអញចេញមកសម្លាប់។ បើអញសម្លាប់បានហើយ ឱ្យកេណ្ឌទ័ពនាំចូលទៅ លើកចៅពញាយសរាជា ជាព្រះរាជឱរស ដែលត្រូវជាក្មួយអញឱ្យឡើងសោយរាជ្យ ។ អស់អ្នករាល់គ្នា ដែលឥតទោសកុំគិតវឹកវរបារម្ភឡើយ ។ ចូរអ្នកនាំគ្នាយកអាសាថ្វាយព្រះករុណាវិញទើបល្អជា ។ បើបាន សម្រេចការថ្ងៃណានោះ (គឺពូជមនុស្សដែលទុកជាវណ្ណៈថោកទាបជាងគេបំផុត បណ្តាវណ្ណៈទាំងបួនគឺ ព្រាហ្មណ ក្សត្រិយ វៃស្យ សូទ្រពល គឺជាពូជសូទ្រនេះឯង រីមនុស្សដែលមានទោសធ្ងន់ ហើយច្បាប់តម្រូវឱ្យទុកមនុស្សនេះតកូនចៅរៀងទៅ) នឹងឱ្យរួចជាព្រៃងារ (ព្រៃងារគឺមនុស្សអ្នកជាធម្មតា ជាមនុស្សភាគទី៣។ មនុស្សពួកនេះមានសេរីភាពអាចធ្វើអ្វីបានគ្រប់យ៉ាង) ។ ព្រៃងារនឹងឱ្យឡើងជាមន្ត្រី ហើយមន្ត្រីនឹងឱ្យជានាម៉ឺនធំតាមគុណបំណាច់តិចច្រើន។ ឯអស់ក្រមការប្រជារាស្ត្របានឮឃុនហ្លួង ព្រះ ស្តេចកន និយាយបោកប្រាស់ដូច្នោះក៏ជឿចិត្តចុះចូលទាំងអស់ ។ ព្រះ ស្តេចកន ចាត់ចែងជាមេកង មេទ័ព ទៅកេណ្ឌពល ហើយឱ្យចេញទៅសង្កត់ស្រុកតូចធំ ដោយចាប់ ផ្តើមពីខេត្តព្រៃវែងជាមុន បណ្តាលឱ្យចៅហ្វាយស្រុកទាំងនោះ ជឿស្តាប់តាម ទើបបានខេត្តព្រៃវែង និង ខេត្តឯទៀតជាច្រើនធ្វើជាចំណុះ ។ ឯកងល្បាតរបស់ពញាយមរាជ និងវង្សាអគ្គរាជយល់មនុស្សម្នាក់ស្លាប់ក៏ដឹងថា ព្រះស្តេចកនសម្លាប់ តែពុំ ដឹងជារត់ទៅទិសណា ។ លុះស៊ើបតាមរាស្ត្រប្រជាទៅទើបដឹងជាក់រត់ទៅតាំងខ្លួនឯស្រុកបាភ្នំ ។ ទាហាន របស់ចៅពញាយមរាជ និងវង្សាអគ្គរាជគិតគ្នាថា នឹងលើកទ័ពទៅតាមចាប់ព្រះស្តេចកន តែរាស្ត្រទាំងនោះ ឃាត់ថា នឹងទៅជាល្បាតដូច្នេះពុំបានទេ ដ្បិតព្រះ ស្តេចកន សង្កត់បានទាំង ពលខេត្តតូចធំចុះចូលជាច្រើន មានកងទ័ពរាប់ម៉ឺនរាប់ពាន់នាក់ទៅហើយ ។ ឯនាយកងល្បាតក្តាប់បានដំណឹងជាក់ហើយ ក៏នាំគ្នាយក សេចក្តីនោះចូលទៅប្តឹងចៅពញាយមរាជ និងចៅពញាវង្សាអគ្គរាជជាសេនាបតី។ សេនាបតីទាំងពីរនេះ យកសេចក្តីនោះ នាំឡើងក្រាបបង្គំទូលថា សូមទ្រង់ត្រាស់បង្គាប់លើព្រះពិជ័យនាគឱ្យធ្វើសំបុត្រ ប្រាប់ប្រាម ទៅកូនឱ្យចូលមកគាល់ ។ បើកូនពុំចូលមកទេ យើងនឹងលើកទ័ពធំទៅចាប់ព្រះស្តេចកន គង់រត់មិនរួចឡើយ ។ សម្តេចព្រះបរមបពិត្រទ្រង់ព្រះសណ្តាប់ ហើយទ្រង់ត្រូវព្រះទ័យណាស់ ទើបទ្រង់ត្រាស់បង្គាប់ព្រះពិជ័យនាគជាបិតា និងព្រះស្នំឯកជាបង ឱ្យធ្វើសំបុត្រប្រាប់ទៅ ស្តេចកន ឱ្យចូលមកគាល់ចុះ ទ្រង់នឹងលើកទោស លែងឱ្យមានទោសតទៅទៀតហើយ ។ ព្រះពិជ័យនាគ និងព្រះស្នំឯកក៏បានធ្វើតាមទ្រង់ត្រាស់បង្គាប់ ។ លុះបម្រើនោះទៅដល់ទ្វាររបងហើយ ក៏ស្រែកប្រាប់នាយទ្វារថា ៖ ខ្ញុំជារាជបម្រើហ្លួង ។ ហ្លួងឱ្យនាំសំបុត្រ មកពិជ័យបិតា មកជូនឃុនហ្លួងព្រះស្តេច។ ឃុនហ្លួងព្រះស្តេចដឹងកលនេះយល់ប្រាកដជា បិតាឱ្យមកយកខ្លួនហើយក៏គិតថា អញបានចំណាប់ហើយអញ ត្រូវនិយាយឱ្យរាស្ត្រដឹងឮច្បាស់ថា ហ្លួងឱ្យមកតឿនការសង្គ្រាមវិញ។ លុះគិតដូច្នេះហើយ ឃុនហ្លួង ព្រះស្តេចកនក៏ក្លែងនិយាយប្រាប់ក្រមការទាំងពួងថា ព្រះរាជឱង្ការនេះឱ្យមកតឿនការសម្ងាត់ហើយ ។ យើងក៏ត្រូវរៀបចំមិនទាន់ស្រេច ដោយក្រមការធ្វើការធ្វេសប្រហែលពេកបានជាយឺតយូរ។ ឥឡូវព្រះរាជឱង្ការ ឱ្យអញ្ជើញមកដល់ហើយ ដូច្នេះសូមអស់ក្រមការរៀបគ្រឿងបូជាទៅអញ្ជើញ ព្រះរាជឱង្ការនោះចូលមក។ ក្រមការឮដូច្នេះហើយឃើញថាកលរបស់ឃុនហ្លួងព្រះស្តេចនេះ ជាការពិតណាស់ ក៏តែងខ្លួនតាមយសសក្តិ ហើយមានសេនាទាហានកាន់គ្រឿងអាវុធ និងគ្រែមួយ ព្រមទាំងតោក៥ ជាន់ចេញទៅតម្កល់សំបុត្រនោះ ចូលមកដំកល់ក្នុងបន្ទាយ។ ព្រះស្តេចកនក៏ក្លែងធ្វើជាក្រាបបង្គំ៣ដង ហើយបណ្តេញក្រមការទាំងអស់ឱ្យ ចេញទៅឆ្ងាយសិន ដ្បិតត្រូវថ្លែងព្រះរាជឱង្ការនោះសម្ងាត់ ។ ក្រមការទាំងអស់ក៏ជឿពិតថា សេចក្តី ព្រះរាជឱង្ការនោះជាសម្ងាត់ឱ្យមកតឿនការសម្ងាត់ គឺការសង្គ្រាមនោះមែន ក៏ដើរចេញទៅក្រៅអស់ទៅ។ ខណៈនោះព្រះស្តេចកនក៏មើលដឹងសេចក្តីថា ព្រះពិជ័យបិតា និងព្រះស្នំឯកប្រាប់មកឱ្យខ្លួនចូលទៅគាល់ ហ្លួងហ្លួងនឹងលើកទោសហើយ ។ ព្រះស្តេចកនមើលចប់ដឹងសេចក្តី ហើយក៏ឆ្លើយប្រាប់ក្លែងទៅនឹងបម្រើវិញថា ៖ ឱ្យជម្រាបលោកឪពុក និងអ្នកបងថា! ទ្រង់ព្រះមេត្តាប្រោសេលីកលែងទោស ដូច្នេះនោះព្រះគុណធំឥតស្មើជាទីបំផុត។ ខ្ញុំនឹងចូលទៅជាខ្ញុំរាជការដើមវិញ តែសូមបង្អង់ចាំចាត់ឱ្យរាស្ត្រប្រជា ដែលតាមមកផងនោះត្រឡប់ទៅទីលំនៅវិញសិន ។ ខ្ញុំចាត់ការនេះស្រេចកាលណា ខ្ញុំនឹងចូលទៅជាក្រោយ កុំឱ្យលោកឪពុកអ្នកបងព្រួយចិត្តឡើយ។ លុះប្រាប់ចប់ហើយនាយកនក៏ឱ្យរាជបម្រើនោះត្រឡប់មកវិញ ។ រាជបម្រើនោះចេញផុតទៅព្រះស្តេចកនធ្វើជារត់តាមស្រែកផ្តាំថា ៖ ឱ្យលោកឪពុក និងអ្នកបងក្រាបទូលការនេះថា ជិតបានសម្រេចហើយ ខ្ញុំនឹងលើកទៅឆាប់ហើយ ឱ្យទ្រង់ ទុកព្រះរាជហឫទ័យចុះ ។ អ្នកឯងមកឃើញមនុស្សម្នាមកកកនឹងភ្នែកហើយ ។ ខណៈដែលព្រះស្តេចកនស្រែកផ្តាំដូច្នោះ បម្រើចូលចិត្តថា ប្រាកដជានឹងលែងក្បត់ហើយ ហើយឱ្យកងទ័ព ត្រឡប់ទៅស្រុកវិញមែន ។ ចំណែកក្រមការ និងកំណែនទាំងប៉ុន្មាន កាលបានស្តាប់សំដីថ្លែងរបស់ព្រះស្តេចកននេះហើយ ក៏ជឿចូលចិត្ត ហ្លួងឱ្យមកតឿនកងទ័ពឱ្យប្រញាប់ទៅមែន ។ ក្រោយនោះមកព្រះស្តេចកនឱ្យធ្វើសំបុត្រប្រកាសប្រាប់ក្រមការ និងរាស្ត្រឱ្យដឹងគ្រប់គ្នាថា ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ត្រាស់មកឱ្យតឿនយើងឱ្យចេញមកជាមេកងធ្វើគតចៅពញាចន្ទរាជា។ ថាក្រែងអស់រាស្ត្រពុំជឿ ទ្រង់ចាត់រាជបម្រើឱ្យអញ្ជើញព្រះរាជឱង្ការបានឡាយព្រះហស្តលេខាថែមទៀតផង ។ នោះបើឈ្មោះណាយកអាសាចាប់ចៅពញាចន្ទរាជាសម្លាប់បាន ទ្រង់ឱ្យជាមាសមួយរយតម្លឹង ហើយយើងនឹងក្រាបទូលឱ្យលើកយសសក្តិអ្នកនោះជានាម៉ឺនធំផង ។ អស់ក្រមការប្រជារាស្ត្របានឃើញ សំបុត្រប្រកាស ហើយពុំបានដឹងឧបាយក៏នាំគ្នាចុះចូលទទួលអាសាជាច្រើន។ ព្រះរាជបម្រើនោះត្រឡប់ទៅដល់វិញ ហើយក៏ចូលទៅក្រាបបង្គំទូលដំណើរតាមសេចក្តីព្រះស្តេចកន ផ្តាំមក។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការក៏ស្មានថា ជាការពិតមែន ទ្រង់ពុំបានឱ្យកេណ្ឌកងទ័ពរក្សា ព្រះនគរឡើយ។ ទ្រង់បង្គាប់ព្រះស្នំឯកថា ឱ្យចាត់បម្រើស្រីៗឱ្យស្តីលួងលោមព្រះស្តេចកនឱ្យចូលមក ឱ្យឆាប់ កុំឱ្យបង្អង់ឱ្យយឺតយូរឡើយ ។ អ្នកព្រះស្នំឯកពុំហ៊ានទូលទាស់ ក៏ចាត់បម្រើស្រីស្រដីថា ឱ្យទៅ ស្រដីលួងលោមបញ្ចុះបញ្ចូលតាមត្រាស់បង្គាប់ ។ លុះបម្រើទៅដល់ជម្រាបថា អ្នកជាម្ចាស់បានក្រាប បង្គំទូលសុំព្រះរាជទានទោសអ្នកព្រះស្តេចអស់ហើយ ។ បើអ្នកព្រះស្តេចមិនចូល ទៅគាល់ក្នុងវេលា នេះទេ ព្រះបរមបពិត្រ ស្តេចនឹងលើកទ័ពមកចាប់ដោយព្រះអង្គឯង។ ហេតុនេះ បើលោកបង្អង់ឱ្យយូរទៅ ការណ៍នេះនឹងកើតជាសឹកសង្គ្រាម ហើយអ្នកជាម្ចាស់នឹងជួយលោកពុំរួចទេ ។ ផែនដីព្រះស្រីសុគន្ធបទ ព្រះស្តេចកនស្តាប់ហើយ ក៏នឹកថាស្តេចនេះល្ងង់ណាស់ ។ បើល្ងង់យ៉ាងនេះគង់នឹងបានរាជសម្បត្តិមកអញ ហើយ ។ លុះគិតដូច្នេះហើយ ព្រះស្តេចកនក៏តបជាឧបាយថា ឱ្យអ្នកបងបង្អង់ទម្រាំតែរាស្ត្រត្រឡប់ទៅ ស្រុកដើមវិញចុះ ប្រហែលជាខែក្រោយៗនេះ នឹងចូលទៅក្រាបបង្គំគាល់ព្រះបរមនាថបរមបពិត្រហើយ សូមកុំឱ្យទ្រង់ព្រួយព្រះទ័យឡើយ ។ កុំភ័យនឹងខ្ញុំមិនក្បត់ទេ ។ ស្រីបម្រើទាំងនោះត្រឡប់វិលមកយកសេចក្តីក្រាបបង្គំទូលតាមដំណើររឿងគ្រប់ប្រការ ។ ព្រះបរមបពិត្រ ស្តេចបានទ្រង់ជ្រាបហើយ ក៏ត្រាស់ឱ្យបង្អង់ស្តាប់ការណ៍តទៅទៀត ។ ព្រះស្តេចកន កាលបើពួកស្រីបម្រើទាំងនោះត្រឡប់មកវិញហើយ ខ្លួនក៏រឹងរឹតតែចាត់កងទ័ពចេញទៅ ធ្វើការគាបសង្កត់បញ្ចុះបញ្ចូលអាណាប្រជានុរាស្ត្រ បង្ហាត់សេនាទាហានបានច្រើនកើនចំនួនតែរាល់ថ្ងៃ ។ អស់ប្រជានុរាស្ត្រដែលជាខ្ញុំរាជការឃើញមានព្រះរាជបម្រើឱ្យទៅមករកគ្នារឿយៗ ហើយឮពាក្យប្រកាស របស់ព្រះស្តេចកនថា ព្រះបាទជាអម្ចាស់ត្រាស់ប្រើឱ្យចេញទៅគិតការសម្លាប់ចៅពញាចន្ទរាជា ដូច្នេះ ក៏យល់ថាមែន។ រាស្ត្រទាំងនោះស្រដីតៗគ្នាថា ហ្លួងព្រះស្តេចកនទៅបង្កើតទ័ពលើកទៅវាយលុក សម្តេច ព្រះអនុជនេះឃើញថា ពិតមែនហើយ ព្រោះមានបម្រើទៅមកតឿនការងាររាជការនេះរឿយៗ សេចក្តី បរិហារនេះពុំស្ងាត់រឹងតែឮឡើងៗ ពេញទាំងព្រះនគរបវររាជធានី ។ សម្តេចចៅពញាចន្ទរាជា ព្រះអង្គប្រសូត្រ ឆ្នាំមមី អដ្ឋស័ក មកដល់ចុល្លសករាជ ៨៧០ ឆ្នាំ មមីឯកស័ក មានព្រះជន្មវស្សា២៤ឆ្នាំ។ លុះបានឮពាក្យដូច្នេះហើយទើបទ្រង់ព្រះចិន្តាថា ពាក្យដែលឮនេះប្រហែល ជាមែនហើយ បានជាសម្តេចព្រះជេដ្ឋាធិរាជធ្វើព្រងើយកន្តើយឱ្យបម្រើស្រីទៅមកយ៉ាងនេះ ណ្ហើយចុះ បើព្រោះតែយើងម្នាក់ យើងនឹងនៅឱ្យគេទើសទាល់រវល់ថ្វី ទើបស្តេចនាំអស់សេនាជាខ្ញុំ៥០នាក់ ដោយរត់ ជើងគោកទាំងរាត្រីនោះ ពីមុខក្រុងចតុមុខស្រូតរូតចូលទៅក្រុងទេពបុរី ប្រទេសសៀម ។ លុះស្តេច ទៅដល់ខេត្តពោធិ៍សាត់ សម្តេចចៅពញាចន្ទរាជាបានចូលទៅសំណាក់អាស្រ័យនៅផ្ទះតាមឿង (ក្នុង សាស្ត្រាវត្តកំពង់ត្រឡាចក្រោមដដែលនេះ មានកន្លែងខ្លះនិយាយថាតាមឿងនេះមិនមែនឈ្មោះមឿង ឬ ឃ្លាំងមឿងដូច្នេះទេ គឺថាគាត់មានឈ្មោះជាពេជ ដូច្នេះទៅវិញ ។ គេនិយាយបែបនេះក៏សមដែរ ព្រោះតាមឿងនោះស្លាប់ទៅកើតជាអ្នកតាស្រុកដែលសៀមហៅអ្នកតាចាស់ស្រុក តាមពាក្យវាចា “ខ្លាង មឿង” ហើយខ្មែរយើងហៅតាមវាយោៗមកជាឃ្លាំងមឿងដូច្នេះទេឬ?) មេស្មឹងភ្នំក្រវាញ។ តាមឿង ឃើញស្តេចយាងទៅដល់ហើយ ក៏អរណាស់ ចុះមកយាងស្តេចឡើងទៅគង់លើផ្ទះ ហើយរៀបក្រយា ស្ងោយថ្វាយសោយតាមភាសាអ្នកស្រែ។ លុះព្រឹកឡើង តាមឿងថ្វាយដំរី៨ សេះ១០ និងកូនប្រុស៤នាក់ ជាខ្ញុំតាមហែស្តេចទៅក្រុងទេព។ ព្រះចៅចន្ទរាជាបានដង្វាយគួរសមហើយ ទ្រង់ព្រះអំណរណាស់ ។ ទ្រង់ ត្រាស់ថា តាឯងធ្វើគុណនឹងយើង យើងពុំភ្លេចគុណតាឡើយ ហើយស្តេចលាតាមឿងឡើងជិះដំរីចេញទៅ តាមរយៈផ្លូវជាច្រើនថ្ងៃ។ លុះបានដល់ក្រុងទេពមហានគរហើយ ទ្រង់ក៏ឱ្យមន្ត្រីសៀមនាំឡើងក្រាបបង្គំ ទូលព្រះចៅចក្រពត្តិតាមដំណើរគ្រប់ប្រការ ។ ព្រះចៅចក្រពត្តិទ្រង់ជ្រាបហើយទ្រង់ព្រះអំណរណាស់ ។ ទ្រង់ត្រាស់ថា យើងនឹងជួយទំនុកបំរុងដល់អ្នកហើយទ្រង់ព្រះរាជទានគ្រឿងអម្ពរគ្រឿង ឧបភោគ បរិភោគ សម្រាប់យសស័ក្តិ និងវាំងដំណាក់ឱ្យស្តេចគង់ខាងវត្តប្រណែងធឿនជាសុខរៀងមក ។ ព្រះស្តេចកនដែលបានបញ្ជាឱ្យមេទ័ពចេញទៅសង្កត់ខេត្តតូចធំ កេណ្ឌពលរេហ៍ ពលបានមកជួបជុំល្មមជា មាំមួនហើយ លុះបានដឹងថាចៅពញាចន្ទរាជារត់ទៅស្រុកសៀមដូចឧបាយដែលខ្លួនគិតដូច្នោះហើយ ក៏មានសេចក្តីអរណាស់ ទើបប្រឹក្សានឹងនាយកងទ័ពថា ពីដើមអញញញើតតែចៅពញាចន្ទរាជាមួយអង្គនេះឯង ក្រៅពីនេះអញពុំឃើញនរណានឹងក្លាហានចេញនឹងអញបានឡើយ ។ ឥឡូវចៅពញាចន្ទរាជារត់ទៅ ស្រុកសៀមបាត់ហើយ បើដូច្នេះគំនិតអញនេះគង់នឹងបានសម្រេចដោយងាយជាមិនខាន។ ព្រះស្តេចកនថាហើយក៏ប្រជុំរេហ៍ពល ចាត់ទ័ពជាប៉ែកឆ្វេងប៉ែកស្តាំ ទ័ពស្រួចលើកទៅបោះនៅចុងខេត្តស្រីសឈរដែន ព្រះនគរហ្លួង។ ចំណែកឯព្រះបរមបពិត្រដែលស្តេចរង់ចាំស្តេចកននោះ លុះយលបា់ត់យូរពេក ក៏ត្រាស់សួរអ្នកព្រះស្នំឯកថា ៖ ប្អូនឯងម្តេចក៏ពុំឃើញចូលមក តើឯងឮដំណឹងដូចម្តេចដែរ ? ព្រះម្នាងកេសរបុប្ផាក្រាបទូលថា ៖ ខ្ញុំម្ចាស់ឱ្យបម្រើទៅតឿនវា វាថាកុំឱ្យភ័យនឹងវា វាមិនក្បត់ទេ ។ ថាកាលណាវាជូនរាស្ត្រទៅស្រុក រួចហើយ វានឹងចូលមកក្រាបបង្គំគាល់។ ឥឡូវស្រាប់តែបាត់ទៅៗ ចាំព្រឹកនេះខ្ញុំម្ចាស់នឹងចាត់បម្រើឱ្យទៅ តឿនវាទៀត ។ ចំណែកឯកងល្បាតព្រះនគរ កាលឃើញថា ព្រះស្តេចកនលើកកងទ័ពធំមកបោះនៅចុងខេត្តស្រីសឈរ ដូច្នេះហើយ ក៏ស្រូតរូតនាំយកសេចក្តីនេះទៅប្តឹងចៅពញាយមរាជសេនាបតីនេះ ក៏នាំឡើងក្រាបបង្គំ ទូលថា ៖ ឥឡូវនេះព្រះស្តេចលើកកងទ័ពមកបោះនៅចុងខេត្តស្រីសឈរ គឺចុងដែនក្រុងហើយ ។ កងល្បាតទប់ ពុំជាប់ក៏រត់ចូលមកប្តឹង ។ សម្តេចព្រះបរមបពិត្រលុះបានទ្រង់ជ្រាបហើយ ទ្រង់ខ្ញាល់ណាស់ ទ្រង់ត្រាស់ថា ៖ “អញស្មានថា វានឹងចូល មកគាល់បម្រើនៅជាខ្ញុំរាជការតទៅទៀត មិនដឹងជាវាមានគំនិតចិត្តធំដល់ម៉្លេះឡើយ” ។ ទ្រង់ត្រាស់តែប៉ុណ្ណោះហើយ ក៏ត្រាស់បង្គាប់ឱ្យកេណ្ឌកងទ័ពបានចំនួនជាងប្រាំពាន់ប្លាយនាក់ ទើបទ្រង់ចាត់ ហើយឱ្យនៅចាំរក្សា ព្រះនគរពីរពាន់នាក់ ចាត់ឱ្យចៅពញាយោធា សង្គ្រាមលើកទៅជាទ័ពមុន ១០០០នាក់ ចៅពញាចក្រីលើកទៅជាទ័ពធំ២០០០នាក់ ។ លុះបានឮកពារពេលាល្អហើយ ចៅពញាយោធាសង្គ្រាម ក៏លើកទ័ពទៅជាមុន ចៅពញាចក្រីលើកទ័ពធំទៅជាក្រោយដោយក្បួនពិជ័យសង្គ្រាម ។ ព្រះបាទបរមបពិត្រ ទ្រង់យល់ទ័ពមុខទ័ពធំលើកចេញហើយ ទ្រង់ត្រាស់បង្គាប់ក្រុមមន្ត្រីរក្សាព្រះអង្គឱ្យទៅអញ្ជើញ សម្តេចព្រះអនុជចន្ទរាជា នឹងឱ្យចេញជាមេទ័ពហ្លួងលើកទៅជាក្រោយទៀត។ ខណៈនោះក្រុមមន្ត្រីមហាថែ (សព្វថ្ងៃហៅ ក្រសួងមហាផ្ទៃ) ក្រាបទូលថា សម្តេចព្រះអនុជជ្រាបថា ព្រះអង្គត្រាស់ប្រើព្រះស្តេច កនឱ្យប្រមូលកងទ័ពនឹងលើកទៅលុកព្រះអង្គ ។ ព្រះអង្គភ័យណាស់ក៏ប្រមូលតែបណ្តាខ្ញុំ៥០នាក់រត់ ទៅក្រុងទេពទាំងយប់នោះទៅហើយ ។ ព្រះបាទបរមនាថបរមពិត្រទ្រង់ជ្រាបហើយ ទ្រង់ស្តាយណាស់ ទ្រង់ត្រាស់ថា មិនគួរជាប្អូនមិនសួរបងសិន មិនគួររត់ចោលឱ្យបងព្រួយដល់ម៉្លេះទេ ។ ត្រាស់ហើយព្រះ អង្គយាងចូលទៅខាងក្នុង ។ ចៅពញាយោធាសង្គ្រាមកាលជិះដំរីចេញទៅជាមេទ័ព មុខនោះបានជួបនឹងទ័ពព្រះស្តេចកន ។ ព្រះស្តេចកន ក៏បរដំរីចេញនាំមុខកងទ័ពនោះ ទើបចៅពញាសង្គ្រាមស្រែកថា យើងអ្នកព្រះស្តេចម្តេចក៏អ្នកឯងមិនកោត ក្រែងព្រះចេស្តាសោះ។ បំណាច់ទ្រង់ព្រះមេត្តាប្រោសអ្នកឯងដល់ម៉្លេះ ម្តេចក៏ហ៊ានចេញក្បត់ ប្រព្រឹត្ត អកតញ្ញូនឹងព្រះមហាករុណាទិគុណយ៉ាងនេះ ? ព្រះស្តេចកនឮហើយគិតថា បើអញនឹងបើកឱ្យចៅពញាយោធាសង្គ្រាមនិយាយវែង ទៅទៀត ក្រែងកងទ័ព យល់ថា ខ្លួនជាមនុស្សក្បត់ពុំមែនជាត្រាស់ប្រើទេ ទើបឆ្លើយថា ៖ អ្នកឯងកុំនិយាយការអ្វី ជាជ្រៅខាងក្នុងនោះឱ្យសោះទ្រង់ព្រះបណ្តាំនឹងខ្លួនខ្ញុំសព្វគ្រប់ហើយ ។ ព្រះស្តេចកនថាហើយក៏យឺតធ្នូបាញ់ទៅ ត្រូវដើមកចៅពញាយោធាសង្គ្រាម ចៅពញាយោធាសង្គ្រាម ក៏ធ្លាក់ពីលើដំរីស្លាប់មួយរំពេច ។ ផែនដីព្រះស្រីសុគន្ធបទ កងទ័ពឃើញនាយបរាជ័យហើយក៏បែកទ័ពរត់ទៅរកទ័ពធំ។ ចៅពញាចក្រីកាលឃើញទ័ពមុខបែក មកហើយ ក៏បញ្ជាពលឱ្យចូលប្រយុទ្ធនឹងព្រះស្តេចកន តែចៅពញាចក្រីទប់ពុំឈ្នះទើបថយទ័ពមកជិត ព្រះនគរហើយបញ្ឈប់កងទ័ពនៅទីនោះដើម្បីរាំងទ័ពព្រះស្តេចកន កុំឱ្យដេញចូលមកទៀត។ ខណៈនោះ ចៅពញាចក្រីក៏បកសំបុត្រចាត់បម្រើឱ្យចូលមកសុំកងទ័ពថែមទៅទៀត ។ ព្រះបរមបពិត្រព្រះបាទ សម្តេច ស្រីសុគន្ធបទជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឱ្យប្រជុំសេនាបតីមន្ត្រីបុរោហិត ព្រឹទ្ធាចារ្យ អាមាត្រទាំងឡាយមកជួបជុំត្រាស់ប្រឹក្សាកិច្ចការរាជការសង្គ្រាម។ ខណៈនោះ ចៅពញា យមរាជ យកសេចក្តីក្រាបទូលថា ៖ ទ័ពអាព្រះស្តេចកនលើកមកឥឡូវនេះប្រកិតជិតព្រះរាជវាំងណាស់ហើយ ថាបើយើងឱ្យទៅកេណ្ឌកងទ័ព ត្រើយខាងលិចមកក៏មុខជាយូរហើយមកមិនទាន់ការណ៍ផង។ ថាពលកងល្បាតយើងមានតែ១០០០០នាក់ ប៉ុណ្ណោះ ទូលព្រះបង្គំយល់ថា មិនសួនការនឹងទទួលតនឹងទ័ពធំអាព្រះស្តេចកនបានឡើយ ។ ហេតុដូច្នេះ ហើយទូលព្រះបង្គំសូមយាងព្រះអង្គថយទាំងគ្រប់គ្រួទៅឯក្រុងចតុមុខសិន ។ លុះបានទ័ពសព្វគ្រប់ហើយ សឹម លើកត្រឡប់មកកាត់ក្បាលអាក្បត់ផែនដីនេះ ដោតទុកជាបម្រាមតទៅ ។ ឯខ្លួនទូលព្រះបង្គំជាខ្ញុំ និងចៅពញាចក្រីពីរនាក់នេះ នឹងយកអាសាការ (គឺការពារ ឬកាល់) គ្រប់គ្រួមិន ឱ្យអាព្រះស្តេចកនវាមកធ្វើអុកឡុកឱ្យអន្តរាយបានឡើយ ។ លុះធ្វើការរួចសព្វគ្រប់ហើយ ទូលព្រះ បង្គំនឹងលើកទ័ពតាមដង្ហែទ្រង់ព្រះករុណាទៅជាក្រោយ ។ ព្រះពិជ័យនាគខឹងនឹងព្រះស្តេចកនណាស់ថា ដ្បិតវារឹងទទឹងនឹងសំបុត្របង្គាប់របស់ខ្លួន ដែលឱ្យចូលមក មិនចូលមកនេះមួយថាទ្រង់ ប្រោសប្រាណម៉្លេះហើយ នៅតែប្រែចិត្តគិតក្បត់វិញនេះមួយ ទើបព្រះពិជ័យ យកសេចក្តីក្រាបបង្គំទូលថា ៖ កូនប្រពន្ធញាតិសន្តានរបស់ទូលព្រះបង្គំជាខ្ញុំទាំងប៉ុន្មាននោះ សូមឱ្យនៅតាមហែព្រះករុណាជាអម្ចាស់ទៅ ជាមុនទាំងអស់ចុះ តែចំណែកខ្លួនទូលព្រះបង្គំជាខ្ញុំមួយ ទូលព្រះបង្គំសូមព្រះរាជទានពល ១០០០នាក់ ចេញទៅតដៃនឹងអាកនដែលក្បត់នោះយកថ្វីដៃថ្វាយ។ ថាបើទូលបង្គំជាខ្ញុំប្រែចិត្តគិតក្បត់ជាមួយនឹង អាកនវិញ សូមឱ្យទូលព្រះបង្គំស្លាប់តែនឹងត្រូវគ្រឿងសាស្ត្រាវុធ ហើយសូមឱ្យសម្លាប់បុត្រ ភរិយា ញាតិសន្តានទូលព្រះបង្គំជាខ្ញុំទាំងអស់តាមសព្វព្រះរាជហឫទ័យ ។ ព្រះបរមបពិត្រទ្រង់ព្រះសណ្តាប់ហើយ ទ្រង់ឱ្យបុរោហិតអញ្ជើញគ្រឿងអាវុធ មកពិធីសុំទឹកពិភទ្ទសច្ចាឱ្យ ព្រះពិជ័យនាគផឹក។ ព្រះពិជ័យនាគផឹកស្រេចហើយ ព្រះបរមបពិត្រ ស្តេចព្រះរាជទានពល ១០០០នាក់ ឱ្យទៅព្រះពិជ័យនាគឱ្យលើកជាក្បួនទ័ពចេញទៅ ។ ថ្ងៃ ៥កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព្រះបរមបពិត្រព្រះអង្គនាំគ្រប់គ្រួហ្លួង និងគ្រប់គ្រួខ្ញុំរាជការ ទាំងក្នុងទាំងក្រៅទៅឈប់នៅមុខបន្ទាយលង្វែក ហើយទ្រង់ត្រាស់ឱ្យរកកេណ្ឌកងទ័ពថែមបានរេហ៍ពល មកដល់២៥.០០០នាក់ ។ ខេត្តណាដែលនៅឆ្ងាយ ក៏ពុំទាន់មកដល់ ។ ឯពញាយមរាជ លុះឃើញទ័ព ហ្លួងចេញផុតទៅហើយ ហើយពុំឃើញមានកងទ័ពព្រះស្តេចកន លើកកងទ័ពចូលមកសោះ ក៏ថយទ័ព តាមហែឆ្លងមកចតុមុខស្រុកភ្នំពេញដែរ ។ ព្រះស្តេចកនលុះដឹងថាទ័ពហ្លួងថយចោលក្រុងហើយ ក៏លើកកងទ័ពរេហ៍ពល៥០.០០០នាក់ចូលទៅវាយ ទ័ពចៅពញាចក្រី ។ ចៅពញាចក្រីបែកទ័ពស្លាប់ទាំងខ្លួនក្នុងសង្គ្រាមទៀត។ ព្រះស្តេចកនលើកកងទ័ព ទៅដល់ទ្វារព្រះនគរ ក៏ប្រទះនឹងទ័ពព្រះពិជ័យនាគជាបិតា ។ នាយកនគិតថា បិតាខ្លួនមកនេះប្រាកដជា មកហាមប្រាមបញ្ចុះបញ្ចូលខ្លួន។ ថាបើដូច្នេះខ្លួននឹងនៅស្ងៀមឱ្យបិតានិយាយទៅក្រែងបែកការណ៍ថា ខ្លួនជាមនុស្សក្បត់ ។ លុះគិតដូច្នេះហើយ ព្រះស្តេចកនក៏ស្រែកឱ្យកងទ័ពចូលប្រកាប់នឹងបិតាខ្លួន តែឯបិតា នោះព្រះស្តេចកនឱ្យពលចូលចាប់នឹងដៃ កុំបីធ្វើឱ្យសៅហ្មងដល់រូបកាយឡើយ។ នាយកងទ័ព និងរេហ៍ពល ឮហើយក៏ស្ទុះចូលទៅដេញចាក់កាប់តែពលៗ។ ខាងព្រះស្តេចកន មានពលច្រើនខាងបិតាមានពលតិច ។ ពលខាងព្រះស្តេចកនសម្លាប់ពលខាងបិតាស្លាប់ជាច្រើន ។ ព្រះពិជ័យនាគឃើញដូច្នេះក៏ទាល់ប្រាជ្ញា និង ហាមាត់ស្តីហាមប្រាមពុំបាន។ មួយរំពេចនោះពិជ័យនាគនាំរេហ៍ពលដែលសល់ពីស្លាប់នោះ រត់កាត់តាម ថ្នល់ព្រះនគរចេញទៅ ។ អស់រាស្ត្រដែលសល់នៅក្នុងព្រះនគរផ្អើលវឹកវរកោលាហល។ កងទ័ពព្រះស្តេច កន ក៏លើកដេញចូលទៅក្នុងព្រះនគរចាក់កាប់សម្លាប់រាស្ត្រដែលនៅសល់នោះ ហើយដេញព្រះពិជ័យនាគ ទៀត។ ព្រះពិជ័យនាគសល់ពលតែ៥០០នាក់នាំរត់ទៅជ្រកកោនព្រះអារាមសម្តេចព្រះសុគន្ធាធិបតិ ឈ្មោះ ហៅវត្តស្តីធំ ជាគ្រូព្រះស្តេចកន ហើយឱ្យពលបិទទ្វារកំផែងជាន់ក្នុងចាំទទួលច្បាំង។ កងទ័ពព្រះស្តេចកន ដែលដេញទៅទាន់ក៏តាំងចោមព្រះអារាមនោះជាមាំមួន ព័ទ្ធច្រើនជាន់ ច្រើនសង្កាត់ ។ វេលានោះមាន ចលាចលជាខ្លាំង រេហ៍ពលក៏ស្លាប់ជាច្រើនណាស់ ទើបសម្តេចព្រះសុគន្ធាធិបតីទ្រង់ឮអឹកធឹក ហើយទ្រង់ ចេញមកទត ។ ឃើញហើយទ្រង់វេទនានឹងមនុស្សស្លាប់ជាច្រើននាក់នោះណាស់ ទើបសម្តេច ព្រះសុគន្ធាធិចេញមកឱ្យកងទ័ពឈប់ ហើយហៅព្រះស្តេចកនឱ្យចូលទៅសំពះសុំទោសបិតា ។ លំដាប់ តមក ព្រះសុគន្ធាធិបតី ប្រាប់ពិជ័យនាគថា កូនអ្នកឯងនេះនឹងមានបុណ្យជាព្រះមហាក្សត្រកម្ពុជានេះហើយ។ ព្រះពិជ័យនាគកាលបានស្តាប់ថេរវាចា ហើយក៏ក្រាបទូលថា បើសម្តេចមានព្រះបន្ទូលដូច្នោះ បុត្រភរិយា ញាតិសន្តានរបស់ខ្ញុំព្រះករុណា មិនស្លាប់អស់ហើយឬ? ថាហើយព្រះពិជ័យនាគ ក៏ហូតដាវស្ទុះទៅនឹង កាប់ព្រះស្តេចកន។ តែពេលនោះអស់សេនា ទាហាន រេហ៍ពលខាងព្រះស្តេចកនព្រួតគ្នាចូលទៅដណ្តើម យកដាវនោះ។ សម្តេចព្រះសុគន្ធាធិបតីនាំព្រះពិជ័យនាគយកទៅទុកក្នុងព្រះវិហារ ។ ក្រោយនោះសម្តេច ព្រះសុគន្ធាធិបតីស្តេចមានថេរវាចាឱ្យបិតា និងបុត្រសះជានឹងគ្នាទៅ។ លុះផ្សះផ្សាស្រេចហើយ សម្តេច ឱ្យកងទ័ពយកគ្រឿងអាវុធមកប្រគងប្រគល់ដល់កំពស់ស្មើក្បាល ហើយស្តេចឱ្យពិជ័យនាគ និងព្រះស្តេច កន ឡើងលើគំនរអាវុធទាំងពីរនាក់ឱ្យបិតានិងបុត្រសត្យសញ្ញា (សម័យពីដើមបុរាណាចារ្យច្រើនយក នាមមកធ្វើកិរិយាសព្ទ)។ សម្តេចព្រះសុគន្ធាធិបតី ធ្វើជាអាចារ្យស្រោចទឹកចម្រើនជ័យ មង្គលសិរីសួស្តីឱ្យ ទាំងពីរនាក់។ ស្រេចហើយ ព្រះស្តេចកនឱ្យរេហ៍ពលយកគ្រឿងអាវុធនោះ ទៅធ្វើជាចបជីកដីលើកជាថ្នល់ (សាស្ត្រា ខ្លះថា យកអាវុធនោះទៅកប់ ហើយយកដីលុបពីលើធ្វើជាថ្នល់) ថ្វាយសម្តេចព្រះសុគន្ធាធិបតី ត្រង់ផ្លូវចេញពីព្រះវិហារក្នុងអារាមរៀងទៅ ហើយប្រែឈ្មោះវត្តស្តីធំនោះឱ្យឈ្មោះវត្តព្រះថ្នល់រៀងមក ដល់ឥឡូវនេះ ។ លុះសម្រេចការហើយ ព្រះស្តេចកនចាត់ចែងនាយកងទ័ព ឱ្យចេញកេណ្ឌសង្កត់ខេត្តធំ តូច ត្រើយខាង កើតទាំងអស់ ហើយឱ្យប្រមូលមកជួបជុំលើកទ័ពជើងគោក ជើងទឹកសន្ធឹកមហិមា ឆ្លងទៅវាយបន្ទាយ ភ្នំពេញទៀត ។ ព្រះបរមបពិត្រកាលបានទ្រង់ជ្រាបថា ព្រះស្តេចកនលើកទ័ពមកហើយ ក៏ស្តេចចាត់រេហ៍ពល សកលយោធា លើកចេញទៅទទួលច្បាំងនឹងស្តេចកន៣ថ្ងៃ តែពុំទាន់ចាញ់ឈ្នះសោះ ។ ព្រះស្តេចកនយល់ថា ទ័ពខាង ព្រះបរមបពិត្ររឹងរូសណាស់ នឹងវាយបង្ខំមិនបានទេ លុះវេលាយប់ស្ងាត់ក៏ឱ្យកងទ័ព៥០០០០នាក់ ឆ្លងទៅ ព័ទ្ធបន្ទាយភ្នំពេញពីទិសខាងលិច ឱ្យមួយកងទៀតទៅព័ទ្ធពីខាងត្បូង ។ កងទ័ពព្រះបរមបពិត្រតែ ៣០០០០នាក់ កងទ័ពខាងព្រះស្តេចកន នាយកង នាយទ័ពចេះតែកេណ្ឌបញ្ចូលមក បានជួបជុំទាំងមុន ទាំងក្រោយ១២០០០០នាក់ លើកចោមបន្ទាយភ្នំពេញជាបីផ្លូវ ព្រមដោយនៅកាំភ្លើងធំតូច ធ្នូ ស្នា ឧបមា បីដូចជាម្រោមចោម សំបុកជាសន្ធឹកគឹកកងពន់ប្រមាណ ។ ផែនដីព្រះស្រីសុគន្ធបទ ព្រះបាទបរមបពិត្រស្តេចចេញកងទ័ពទៅក៏ឃើញថា កងទ័ពព្រះស្តេចកនច្រើនក្តាត់ ចោមព័ទ្ធជាបីផ្លូវដូច្នេះ ហើយកងទ័ពខាងព្រះអង្គក៏ចេះតែរត់រាមិនទទួលច្បាំងសោះ។ ខណៈនោះព្រះអង្គថយទ័ពទៅតាំងនៅ ខេត្តលង្វែក បន្ថយគ្រប់គ្រួឱ្យទៅឈប់នៅសំរោងសែន ដែនខេត្តអាសន្ទុក (សព្វថ្ងៃសំរោងសែនជាឃុំមួយ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង) ។ ស្តេចចាត់នាយកងនាយទ័ពឱ្យទៅកេណ្ឌកងទ័ព ពីខេត្ត ខាងជើងថែមទៀត ។ ស្តេចកនបានវាយបន្ទាយភ្នំពេញបែកហើយ ក៏ដេញកងទ័ពចូលបន្ទាយចាប់អស់រាស្ត្រប្រជា រឹបយកស្បៀង អាហារ សាស្ត្រាវុធបានជាច្រើន ហើយក៏តាំងនាម៉ឺនសព្វមុខមន្ត្រី ចៅហ្វាយស្រុកធំតូច ឱ្យចេញទៅសង្កត់ ខេត្តខាងត្បូង ខាងលិចគឺខេត្តបាទី ព្រៃកប្បាស ទ្រាំង បន្ទាយមាស កំពត កំពង់សោម ខេត្តបាសាក់ ព្រះត្រពាំង ឪម៉ោ ក្រមួន.ស ទឹកខ្មៅ រៀងដល់ព្រៃនគរ បារៀន ដូនណាយ លង់ហោ ផ្សារដែក សឹងចុះចូល ព្រះស្តេចកនទាំងអស់ ព្រោះក្នុងវេលានោះបណ្តារាស្ត្រចូលចិត្តថា ព្រះស្តេចកននេះជាអ្នកមានបុណ្យ ទើបអាណាប្រជានុរាស្ត្រនាំគ្នាមកថ្វាយបង្គំចុះចូលជាច្រើន ។ លុះមកដល់ឆ្នាំ កុរ សប្តស័ក ព.ស ២០៥៩ គ.ស ១៥១៥ ម.ស ១៤៣៧ ច.ស ៨៧៧ ព្រះស្តេចកន ចាត់ចែងកងទ័ពជា៤កងឱ្យលើកទៅវាយបន្ទាយលង្វែកមួយកងមានរេហ៍ពល ៤០០០០នាក់ ឱ្យលើកទៅ នៅបន្ទាយភ្នំពេញមួយកងមានរេហ៍ពល ៥០០០០នាក់ ឱ្យលើកទៅខាងផ្លូវទន្លេធំ មួយកងមានពល ៣០០០០នាក់ ។ តែខ្លួន ព្រះស្តេចកនឯងមានកងពល ៤០ ០០០នាក់ ត្រឡប់ទៅខេត្តស្រីសន្ធរវិញ ។ មេទ័ពដែលព្រះស្តេចកនឱ្យទៅវាយបន្ទាយលង្វែកនោះ បានលើកទៅចោមវាយមួយថ្ងៃហើយ តែមិនទាន់ ជាបានការយ៉ាងណានៅឡើយ ។ ឯមេទ័ពដែលនៅខាងផ្លូវទន្លេធំនោះលុះទៅដល់ខេត្តកំពង់សៀមហើយ ក៏បោះបន្ទាយបញ្ឈប់ទ័ពចាំស្តាប់កិច្ចកលចៅហ្វាយស្រុកនានា។ ចៅហ្វាយស្រុកខេត្តកំពង់សៀម ស្ទឹងត្រែង ដឹងថា មេទ័ពខាងព្រះស្តេចកនលើកទ័ពចូលមកដល់ខេត្តរបស់ខ្លួន ហើយក៏កេណ្ឌទ័ពបំរុងទុកច្បាំង ចាំទទួលច្បាំង ហើយក៏បកសំបុត្រប្តឹងទៅសេនាបតីគ្រប់ប្រការ ។ សេនាបតីយកសេចក្តីក្រាបបង្គំទូល តាមដំណើរ។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ថា ខាងនេះមានកងទ័ពចូលមក ចោមរោមខាងនោះក៏មានកងទ័ពចូលទៅចោមដែរ។ បើដូច្នេះយើងនឹងចែកកងទ័ពឱ្យទៅជួយខ្លះ កាលណា ទ័ពយើងទ្រាំនឹងទ័ពសត្រូវលែងបាន។ ព្រះបរមបពិត្រទ្រង់ត្រាស់តទៅទៀតថា ពីដើមឡើយសង្ឃឹមលើ សម្តេចព្រះអនុជចន្ទរាជា ឥឡូវសម្តេចព្រះអនុជចាញ់ឧបាយកលត្រូវ រត់ទៅក្រុងទេពបាត់ទៅហើយ ។ នៅឡើយ សង្ឃឹមតែចៅពញាយសរាជាដែលឧកញ៉ាយមរាជយកទៅរក្សា ។ តែបុត្រាក៏ទើបតែនឹងបាន ព្រះជន្មបួនប្រាំឆ្នាំប៉ុណ្ណោះនឹងរំពឹងលើអ្នកណាក៏ពុំបាន ទើបទ្រង់ត្រាស់ប្រើចៅពញាក្រឡាហោមឱ្យ ឃុំពលដែលទើបនឹងមកដល់ថ្មីនោះ ១០.០០០នាក់ ឱ្យលើកឆ្លងទៅជួយខេត្តខាងកើត ។ ចៅពញា ក្រឡាហោម បានទទួលរាជបញ្ជាហើយ ក៏ថ្វាយបង្គំឃុំពល១០.០០០នាក់ នោះលើកឆ្លងទៅតាមព្រះ រាជបញ្ជា ។ ព្រះបរមបពិត្រស្តេចទុកទាហានឱ្យនៅរក្សាបន្ទាយលង្វែកតែពល២៥.០០០នាក់ប៉ុណ្ណោះ ។ មេទ័ពដែលព្រះស្តេចកនឱ្យលើកទៅចោមទ័ពហ្លួង នៅបន្ទាយលង្វែកនោះកាលដឹងថា បន្ទាយនេះធ្វើមាំមួន ណាស់ ប៉ុន្តែកងទ័ពដែលនៅរក្សាបន្ទាយនោះមានតែ២៥.០០០នាក់ទេ ក៏មានសំបុត្របកមកសុំកងទ័ពពី បន្ទាយចតុមុខបាន១០.០០០នាក់ទៀតជា៥០.០០០នាក់ ព្រមដោយគ្រឿងសាស្ត្រាវុធផង ។ កាលបានទ័ព ហើយ មេទ័ពខាងព្រះស្តេចកនក៏លើកទៅចោមបន្ទាយលង្វែកច្បាំងគ្នាអស់៤យប់៤ថ្ងៃពុំឈប់ឈរសោះ។ វាយផ្លាស់គ្នាចូលចោមជាមាំមួនណាស់។ កងទ័ពហ្លួងដែលមានរេហ៍ពលតិចក្រឡេកមើលទៅ ខាងកើតទ័ព សត្រូវ ដែលផ្លាស់គ្នាដូចជាមានកងទ័ពថែមមកទៀត ព្រះអង្គក៏យល់ថា នឹងទ្រាំទៅទៀតពុំបានឡើយ ទើបទ្រង់ថយទ័ពទៅតាំងនៅខេត្តអម្រាគគិរិន្តបូណ៌ (គឺស្រុកបរិបូណ៌សព្វថ្ងៃនេះ) ។ ទ្រង់ឱ្យបន្ថយគ្រប់ គ្រួទៅនៅសំរោងសែនក្នុងខេត្តសន្ទុកអស់ ។ មេទ័ពព្រះស្តេចកនក៏លើកទ័ពដេញតាមទៅ។ ចំណែកចៅពញាក្រឡាហោម ជាមេទ័ពហ្លួង ដែលហ្លួង បង្គាប់ឱ្យលើកឆ្លងទៅជួយខេត្តខាងកើតនោះ លុះដល់ពាក់កណ្តាលផ្លូវ ដឹងហ្លួងបែកនឹងទ័ពសត្រូវហើយ ក៏លើកកងទ័ពត្រឡប់មកវាយទ័ពសត្រូវពីខាងក្រោយវិញ ។ ឯសត្រូវក៏រាយទ័ពត្រឡប់មកប្រកាប់គ្នា យ៉ាងក្លាហាននឹងទ័ពចៅពញាក្រឡាហោមជាមេទ័ពហ្លួង ។ ទ័ពសត្រូវនៅក្នុងចំណោម រេហ៍ពលហ្លួង ដែលវាយផ្ទប់ទាំងសងខាង ក៏ស្លុតស្លាប់ជាច្រើនពាន់ប្លាយអន្តរាយបែកទ័ពរត់ត្រឡប់ចូលមកភ្នំពេញវិញ ។ ឯសម្តេចព្រះបរមបពិត្រ (មហាក្សត្រខ្មែរ) ស្តេចត្រាស់ឱ្យចៅពញាសួគ៌ាលោក (ចៅហ្វាយស្រុកខេត្ត ពោធិ៍សាត់) ជាមេទ័ពឃុំពល១០.០០០នាក់ ទៅឈររក្សាស្រុករលាប្អៀរ ឱ្យចៅពញាយមរាជជាបិតា លៀង (ឪពុកចិញ្ចឹម) របស់ចៅពញាយសរាជនាំពល៥.០០០នាក់ ទៅវាយយកខេត្តខាងកើត ឱ្យបានមក វិញ ។ លុះចាត់ការរួចហើយ សម្តេចព្រះបរមបពិត្រលើកទ័ពទៅប្រជុំនៅខេត្តអាសន្ទុក ។ ចៅពញាយមរាជបានទទួលព្រះរាជបញ្ជា ហើយក៏ចាត់ចែងកងទ័ពជាប៉ែកមុខប៉ែកក្រោយ ប៉ែកឆ្វេង ប៉ែកស្តាំ ហើយលើកទ័ពចេញទៅ ។ លុះទៅដល់ខេត្តបារាយណ៍ ចៅពញាយមរាជក៏បានជួបនឹងទ័ពខាង មេទ័ពព្រះស្តេចកន ហើយបានច្បាំងគ្នាជាកោលាហលយ៉ាងខ្លាំង។ ក្រោយដែលបានច្បាំងគ្នាជាច្រើនយប់ ច្រើនថ្ងៃមកទ័ពខាងចៅពញាយមរាជ មានកម្លាំងជាងខាងមេទ័ពព្រះស្តេចកនដូច្នេះ ចៅពញាយមរាជ ក៏បញ្ជាឱ្យមេទ័ព ដេញទ័ពព្រះស្តេចកនរហូតទៅហើយបានយកខេត្តបារាយណ៍ជើងព្រៃ កំពង់សៀម ស្ទឹងត្រែង រួចចាត់មន្ត្រីឱ្យនៅរក្សាខេត្តទាំងនោះយ៉ាងមាំមួន ។ តមកចៅពញាយមរាជ ក៏លើកទ័ព ទៅក្រាបបង្គំទូលព្រះបរមបពិត្រ នៅខេត្តអាសន្ទុកថា បានវាយឈ្នះហើយ យកបានខេត្តទាំងនេះតាម កិច្ចរាជការហើយដើម្បីសូមទ្រង់ជ្រាបគ្រប់ប្រការ ។ សម្តេចព្រះបរមបពិត្រ ស្តេចទ្រង់ព្រះសណ្តាប់ហើយ ទ្រង់ព្រះអណរណាស់ ។ ស្តេចកនតាំងពីវាយយកបានបន្ទាយភ្នំពេញមក ក៏ចាត់មេទ័ពឱ្យនៅរក្សាបន្ទាយនោះយ៉ាងមាំមួន តែខ្លួន ព្រះស្តេចកនត្រឡប់ទៅគ្រប់គ្រងស្រុកបាសានវិញ។ តមកព្រះស្តេចកនក៏តាំងតែឱ្យកេណ្ឌទ័ពមកថែមទៀត បានទ័ពថ្មីទាំងអស់ចំនួនដប់ម៉ឺននាក់ ហើយឱ្យធ្វើព្រះរាជពិធីលើកខ្លួនឯងឡើងជាមហាឧបរាជភូសំរេច រាជការមហាក្រស័ត្រសឹក។ ស្តេចកនឱ្យធ្វើទង់ពណ៌ក្រហម ប៉ាក់រូបនាគក្បាល៨សម្រាប់កងទ័ព ។ ខ្លួនស្តេចកនបាំងក្លស់ ដូចស្តេច។ ហេតុនេះហើយបានជាមានពាក្យរាស្ត្រប្រជាហៅថា ស្តេចកនតាមឈ្មោះពីឪពុក ឱ្យខ្លះតាមឈ្មោះដែល ហ្លួងប្រទានឱ្យ ខ្លះគឺហៅតាមឈ្មោះដែលគ្រួឱ្យខ្លះ ។ មហាឧបរាជកន តែងតាំង មន្ត្រីក្រៅ និងក្នុងក្រុង ជាស្រេចហើយ ទើបឱ្យព្រះពិជ័យនាគរក្សាបន្ទាយក្នុងនគរ ។ ឯខ្លួនឯង លើកទ័ពទៅបោះនៅខេត្តកំពង់សៀម ។ អស់មុខមន្ត្រីដែលចៅពញាយមរាជឱ្យនៅរក្សាខេត្តទាំងឡាយ ដែលដណ្តើមយកបានពីមេទ័ពព្រះស្តេចកន កាលបើឃើញទ័ពរបស់សត្រូវច្រើនលើសលប់កំលាំងណាស់ ក៏រត់ប្រាសយកតែអាយុសព្វខ្លួន រួចចូលទៅ ក្រាបបង្គំទូលព្រះបរមបពិត្រគ្រប់ៗគ្នា ។ មហាឧបរាជកនលុះចូលតាំងបន្ទាយរាយទ័ពខ្ជាប់ខ្លួនហើយ ទើបគិតឧបាយកលចាត់បម្រើឱ្យទៅក្រាបទូលព្រះបរមបពិត្រ ។ លុះបម្រើទៅដល់ក៏ចូលប្តឹងសេនាបតីេសនាបតី នាំឡើងគាល់ព្រះបរមបពិត្រជាអម្ចាស់។ ផែនដីព្រះស្រីសុគន្ធបទ ខណៈនោះព្រះបាទស្រីសុគន្ធរបទស្តេចកំពុងចេញជួបជុំរាជសេវកាមាត្យជានាយកងខាងទ័ពហ្លួង កាលបើ ទ្រង់បានជ្រាបហើយ បម្រើពីអាកនក្បត់ចូលមកហើយ ទ្រង់ក៏ត្រាស់ឱ្យដាក់ក្តីម្ចាស់ និងញាតិសន្តានវា៥ ប្រការធ្វើហាក់ដូចជានឹងប្រហារជីវិត ហើយឱ្យចេញមកទទួលបម្រើដែលចូលមកក្រាបបង្គំពេលនោះ ។ លុះបម្រើចូលមកដល់ព្រះរាជទីនាំងហើយ ព្រះបរមបពិត្រស្តេចត្រាស់បង្គាប់ ឱ្យអាល័ក្សទទួលសំបុត្រ ពីបម្រើនោះ មកសូត្រថ្វាយ។ សំបុត្រនោះមានសេចក្តីថាៈ “សូមទ្រង់ព្រះមេត្តាប្រោសឃុនហ្លួងព្រះស្តេចធិបតីទូលបង្គំជាខ្ញុំនេះ កាលដើមឡើយមានទោស សូមក្រាប ថ្វាយបង្គំក្រោមល្អងធូលីព្រះបាទ សូមទ្រង់ជ្រាប។ ដ្បិតទូលព្រះបង្គំដែលបានធ្វើការមកទាំងម៉្លេះ មិនមានចិត្តប្រទូស្តរ៉ាយដល់ល្អងធូលីព្រះបាទក៏ទេ គឺធ្វើនេះ ដោយខ្លាចព្រះរាជអាជ្ញាដោយពិតណាស់ ទើបបានជាទូលព្រះបង្គំគិតធ្វើការនោះឱ្យគង់តែជីវិតប៉ុណ្ណោះ។ សព្វថ្ងៃនេះ ទូលព្រះបង្គំមានចិត្តចង់នៅជាខ្ញុំល្អងធូលីព្រះបាទ ដូចកាលអំពីដើមរៀងមក ប៉ុន្តែក្រែងទ្រង់ជា អម្ចាស់ពុំប្រោសព្រះរាជទាន ។ សេចក្តីនេះបើទ្រង់ជាអម្ចាស់ទ្រង់ព្រះមេត្តាប្រោសអភ័យទោសនោះសូមព្រះបរមបពិត្រ ស្តេចព្រះរាជទាន ម្តាយ និងញាតិការបងប្អូន ទៅទូលព្រះបង្គំជាមុនសិនចុះ ដើម្បីឱ្យទូលព្រះបង្គំបានឃើញមុខ និងបំបាត់ ទុក្ខដោយសារព្រះរាជហឫទ័យ ទ្រង់ព្រះមេត្តាប្រោស ។ ថាបើព្រះបរមបពិត្រ ទ្រង់នៅព្រះរាជករុណាមែន ទូលព្រះបង្គំនឹងរំសាយកងទ័ពទាំងដប់ម៉ឺន ឱ្យត្រឡប់ទៅកាន់លនៅំតាមស្រុកទេសរៀងៗខ្លួនវិញជាពុំខាន។ គួរពុំគួរសូមទ្រង់ព្រះករុណាប្រោស” ។ សម្តេចព្រះស្រីសុគន្ធបទ ស្តេចទ្រង់បានព្រះសណ្តាប់ហើយ ទ្រង់ព្រះពិរោធណាស់ ស្តេចទ្រង់ត្រាស់ឱ្យចៅពញាឧទ័យធិរាជ ជាចៅហ្វាយស្រុកអាសន្ទុកធ្វើសំបុត្រតបហើយប្រគល់ឱ្យបម្រើវិញ ។ បម្រើបាន សំបុត្រតបហើយ ក៏ក្រាបថ្វាយបង្គំលានាំសំបុត្រនោះដល់សម្តេចមហាឧបរាជកន ។ សម្តេចមហាឧបរាជកន បើកស្រោមសំបុត្រ មើលហើយ ឃើញមានសេចក្តីថា ៖ អ្នកចៅពញាឧទ័យធិរាជអគ្គមហាសេនាសេនាធិបតី ចៅហ្វាយខេត្តអាសន្ទុកខាងក្រុងមហានគរ ។ មកដល់ ឃុនហ្លួងព្រះស្តេចធិបតី ” ឱ្យបានដឹង។ ដ្បិតសំបុត្រឃុនដែលក្រាបទូលទៅព្រះបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូងនោះមានសេចក្តីថា សូមឱ្យ ទ្រង់ព្រះរាជទានគ្រប់គ្រួ និងម្តាយមកឱ្យឃុនជាមុននោះពុំត្រឹមត្រូវតាមទំនៀមទេ ។ បើឃុនមានចិត្តស្លូតត្រង់មែន គួរឃុនរៀបខ្លួនរំលាយកងទ័ព ចូលតែខ្លួនទៅក្រាបបង្គំទូលគាល់ព្រះបាទអ្នកជាអម្ចាស់ ជាមុន ទើបត្រូវតាមសណ្តាប់អម្ចាស់និងខ្ញុំ ។ បើឃុនប្រែចិត្តលែងក្បត់មកប្រកាន់ចិត្តកតញ្ញូ ហើយរំលាយកងទ័ពចោលទៅនោះ យើងនឹងជួយបង្គំទូលសុំទោសឱ្យឃុន ។ ប៉ុន្តែបើឃុនប្រឹងតែរឹងទទឹង មិនចូលទៅគាល់ទេ យើងនឹងឱ្យសម្លាប់ម្តាយឃុន និងគ្រប់គ្រួទាំងអស់ឱ្យស្លាប់ពុំត្រាប្រណីឡើយ ។ ស្តេចកនមហាឧបរាជភូសម្រេចរាជការ មហាកក្រស័ត្រសឹកលុះអានចប់សេចក្តី ហើយយល់ថាសំបុត្រនោះពុំដូចគំនិតរបស់ខ្លួនទេ ក៏ឱ្យបម្រើនាំសំបុត្រនោះទៅជូនពិជ័យនាគជាបិតាឱ្យបានដឹងផង ។ ព្រះពិជ័យនាគកាលបើបានដំណឹងថា មានសំបុត្រពីចៅពញាឧទ័យធិរាជមកដូេច្នះ ហើយក៏ស្ទុះរត់ទៅប្រុងនឹងទទួលសំបុត្រនោះ ហើយនឹងដើម្បីសុំមហាឧបរាជកនកុំឱ្យធ្វើទ័ពតទៅទៀត។ លុះរត់ទៅទន្ទឹមនឹងទ្វារ ក៏ភ្លាត់ជើងដួល ហើយទៅត្រូវនឹងចុងដាវដែលដាក់នឹងដៃកែវចំចន្លោះឆ្អឹងដងកាំបិត ហើយដួលចុះសន្លប់បាត់ស្មារតីក្នុងទីនោះទៅ។ បាវព្រាវដែលនៅក្នុងទីនោះឃេញីហើយ ក៏គ្រាព្រះពិជ័យនាគទៅដាក់ឱ្យដេកលើគ្រែ ហើយឱ្យបម្រើទៅថ្វាយដំណឹងដល់មហាឧបរាជភូ សម្រេចរាជការមហាក្រស័ត្រសឹក តាមដំណើរគ្រប់ប្រការ ។ មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្របានជ្រាបថា បិតាត្រូវអាវុធមានរបួសជាទម្ងន់ណាស់ហើយ ក៏ថយកងទ័ពស្រូតរូតចូលមក។ លុះស្តេចកនដល់មកបន្ទាយក្នុងព្រះនគរ ក៏ល្មមនឹងពេលដែលព្រះពិជ័យ នាគអនិច្ចកម្មទៅដែរ។ មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹកដឹងថា បិតាក្ស័យហើយក៏ទ្រង់ វិយោគសោកអាល័យផ្សេងៗ ហើយផ្អាកការធ្វើសង្គ្រាម ដើម្បីធ្វើបុណ្យសពបិតាឱ្យបានជាឱឡារិក ។ ចំណែកឯសម្តេចព្រះស្រីសុគន្ធបទកាលទ្រង់ជ្រាបថា ព្រះពិជ័យនាគក្ស័យជីវិតហើយ ហើយព្រះស្តេចកន ថយកងទ័ពទៅធ្វើបុណ្យឪពុកដូច្នោះហើយ ទ្រង់ក៏ត្រាស់បង្គាប់ចៅពញាឧទ័យធិរាជ ជាចៅហ្វាយ ស្រុកខេត្តអាសន្ទុកឱ្យលើកកងទ័ពទៅវាយបន្ទាយលង្វែក និងខេត្តកំពង់សៀមឱ្យបាន ហើយឱ្យលើកទៅ វាយខេត្តត្បូងឃ្មុំទៀត ។ ទ្រង់ឱ្យចៅពញាក្រឡាហោមលើកទ័ពទៅវាយបន្ទាយភ្នំពេញ ។ ចៅពញាឧទ័យរាជាធិរាជ ចៅហ្វាយខេត្ត អាសន្ទុក ចៅពញាក្រឡាហោម ចៅពញាសួគ៌ា លោកជា មេទ័ពហ្លួងទាំងបីនាក់នោះ បានទទួលព្រះរាជបញ្ជាហើយ ក៏ក្រាបថ្វាយបង្គំលាចេញទៅចាត់ចែងសេនា ទាហានរេហ៍ ពល១០០០០ម្នាក់ៗ ដើម្បីលើកទៅវាយបន្ទាយសត្រូវទាំងបីអន្លើ ។ ក្នុងគ្រានោះមេទ័ព ខាងមហាឧបរាជភូសម្រេចរាជការ មហាក្រស័ត្រសឹក ក៏ចាត់កងទ័ពឱ្យឡើងទៅច្បាំងរក្សាបន្ទាយគ្រប់កង ហើយធ្វើសំបុត្រប្តឹងទៅដល់មហាឧបរាជកន។ មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹក កាលបានដឹងព្រះបរមបពិត្រស្តេចចាត់មេទ័ពហ្លួង ឱ្យមក វាយទ័ពខ្លួនដូច្នេះ ក៏ស្រើបស្រួលជាសេចក្តីក្សេមក្សាន្តពន់ប្រមាណ ទើបចាត់ភោជនាហារឱ្យលៀង សេនាទាហានយ៉ាងធំ ។ វេលាកំពុងស៊ីលៀងនោះ សេនាទាហានទាំងអស់និយាយគ្នាដោយឆ្ងល់ថា ៖ មហាឧបរាជយើងលោកធ្វើបុណ្យបិតានោះបើមើលទៅមុខលោកក៏ឃើញថា លោកមានទុក្ខជាទម្ងន់ ណាស់។ លោកធ្វើបុណ្យមិនទាន់ហើយផង គឺទើបតែនឹងបានមកដល់សង្គាយនាប៉ុណ្ណោះ ហើយនឹងគ្រាន់តែមានសំបុត្រប្តឹងមកថា មានទ័ពពីព្រះនគរចោមបន្ទាយប៉ុណ្ណោះ លោកក៏ត្រឡប់ជាស្រើបស្រួល សប្បាយទៅវិញ ។ ដូច្នេះតើការប្រែប្រួលបែបនេះមានហេតុដូចម្តេច ក៏បានជាមហាឧបរាជ លោកស្រើបស្រួលសប្បាយយ៉ាងនេះ ? ក្នុងពេលដែលពួកសេនាទាហានកំពុងនិយាយអ៊ូអែឆ្ងល់អំពីការប្រែប្រួលអាកប្បកិរិយានោះ មហាឧបរាជកន ឮហើយក៏ឆ្លើយថា អ្នកទាំងឡាយពុំចាំច្បាស់ទំនៀមព្រះនគរនេះទេឬអ្វី? តាមទំនៀមរដូវចូលឆ្នាំថ្មីនេះ មួយពេលគេេធ្វីបុណ្យសពបិតាគេនេះមួយ ទោះបីម្តេចម្តាក៏សត្រូវគេតែងតែឈប់ធ្វើសង្គ្រាមកំណត់មួយថ្ងៃសិនដែរ។ ឥឡូវនេះ ស្តេចនេះលើកទ័ពមកចោមបន្ទាយយើង គឺថាធ្វើល្មើសនឹងបទព្រះអយ្យការ យ៉ាងនេះហើយនោះ យើងយល់ថា ស្តេចនឹងអស់បុណ្យជាការពិត ហើយផែនដីនឹងបានមកយើងដូចទំនាយលោកគ្រូទាយឱ្យយើងមិនខាន ។ ស្តេចកនថាតែប៉ុណ្ណេះហើយហេតុតែបុណ្យរបស់គាត់ពីអតីតមក ក៏បណ្តាលឱ្យឃើញអស្ចារ្យជានាគមួយ ហោះព័ទ្ធរោងបុណ្យនោះ៣ជុំ ។ ខណៈនោះមន្ត្រីសេនាទាហានទាំងអស់ក៏ទះដៃតាំងហ៊ោថា បន្ទូលរបស់ ព្រះមហាឧបរាជនោះពិតជាត្រូវដូចទំនាយហើយ ។ ចាប់តាំងពីថ្ងៃនោះមកមន្ត្រីសេនាទាហានរបស់ស្តេចកន ក៏ព្រមព្រៀងគ្នាប្រឹងខំធ្វើការទ្វេមួយជាប្រាំ ។ ពេលនោះសេនាទាហានដែលជាមេកំណែនកេណ្ឌរេហ៍ពល បានពីខេត្តខាងកើត ១២០០០០នាក់ ហើយនាំមកថ្វាយស្តេចកន ។ ផែនដីព្រះស្រីសុគន្ធបទ មហាឧបរាជកនភូសម្រេចរាជកាមហាក្រស័ត្រសឹកយល់ថា ពលជួបហើយទើបតាំងនាយកៅជាប្អូនម៉ែបាន ដែលត្រូវជាមាខ្លួនបង្កើតឱ្យធ្វើជាសម្តេចចៅហ្វាទឡៈ ហើយឱ្យឃុំពល ១៥.០០០ នាក់លើកទៅជួយមេទ័ព របស់ខ្លួនដែលតាំងបន្ទាយនៅភ្នំពេញ តនឹងទ័ពចៅពញាក្រឡាហោម ដែលជាមេទ័ពហ្លួង តាំងឧកម៉ឺនកែវ ជាចៅពញាក្រឡាហោម ឱ្យឃុំពល១៥.០០០នាក់ ឱ្យជួយមេទ័ពខ្លួនដែលតាំងបន្ទាយនៅលង្វែកតនឹងទ័ព ចៅពញាសួគ៌ាលោកជាមេទ័ពហ្លួង ។ ឯខ្លួនមហាឧបរាជកនភូសម្រេចរាជការមហាក្រស័ត្រសឹកវិញឃុំ ពល៤០.០០០ នាក់លើកទៅជួយមេទ័ពខ្លួនតាំងបន្ទាយនៅខេត្តកំពង់សៀម តនឹងទ័ពចៅពញាឧទ័យធិរាជ។ ខណៈមេទ័ព និងខ្លួនមហាឧបរាជភូសម្រេចរាជការក្រស័ត្រសឹកលើកទៅដល់បន្ទាយទាំងបីហើយ ក៏ចូលតនឹងមេទ័ពហ្លួងទាំងបីផ្លូវ។ ទ័ពទាំងសងខាងបានចូលតតាំងច្បាំងគ្នាតាំងពីអាវុធវែង រហូតដល់អាវុធខ្លីចូលប្រកាប់គ្នា ឥតមានសំចៃដៃទាំងអស់។ ខណៈនោះកងទ័ពពីក្នុងបន្ទាយក៏បើកទ្វារចេញមកវាយផ្ទប់កងទ័ពហ្លួង ។ កងទ័ពហ្លួងក៏ធ្លាក់នៅកណ្តាលចំណោម ហើយត្រូវកងទ័ពស្តេចកន វាយកាប់នឹងអាវុធ វែងខ្លីស្លាប់អស់ជាច្រើន។ មេទ័ពហ្លួងទាំងបីផ្លូវទ្រាំពុំបាន ក៏បែកទ័ពរត់ថយទៅក្រាបបង្គំទូលថ្វាយទោសគ្រប់ៗគ្នា។ សម្តេចព្រះបរមបពិត្រទ្រង់ប្រោសប្រណីដល់មេទ័ពទាំងបីនាក់ ដែលបរាជ័យនោះមិនឱ្យមានទោសឡើយ ។ ទ្រង់ប្រោសឱ្យធ្វើរាជការរៀងខ្លួនតទៅទៀត ។ សម្តេចព្រះស្រីសុគន្ធបទ ទ្រង់អាណិតលើកទោសឱ្យមេទ័ពទាំងបីហើយទ្រង់ត្រាស់បង្គាប់ ឱ្យមន្ត្រីចេញ ទៅកេណ្ឌកងទ័ពពីខេត្តស្ទឹងត្រែងមួយ គោកខាន់មួយ សូរិន្ទមួយ ខ្លងសិញមួយ រិមជួសមួយ ជាំក្សាន្តមួយ ចុងកាល់មួយ បាក្រង់មួយ ទង់តែមួយ ទំនប់មួយ មង្គលបុរីមួយ ឫស្សីសាញ់មួយ ទឹកជោរមួយ បាត់ដំបងមួយ ពោធិ៍សាត់មួយ ក្រគរមួយ ខ្លុងក្រងមួយ អម្រាគគិរិន្តបូណ៌មួយ រលាប្អៀរមួយ ទាំង១៩ខេត្តនេះបានពលតែ៥០.០០០នាក់ រួមទាំងទ័ពហ្លួងដែលកេណ្ឌនៅខេត្តជិតៗនោះផង ។ មហាឧបរាជកនយល់ឃើញថា បានការហើយ ក៏លើកទ័ពទាំងពីរផ្លូវ ត្រូវជាបីផ្លូវនិងទ័ពខ្លួនឯងផង ចេញទៅដល់ចុងខេត្តអាសន្ទុក ហើយឱ្យឈប់ទ័ពតាំងបន្ទាយប្រជុំនាយកងទ័ពមកប្រឹក្សាការសង្គ្រាមថា ទ័ពយើងដែលលើកទៅនេះបានពិជ័យឫស្សល្អណាស់ ។ បើយើងនឹងលើកទៅយកបានជ័យជំនះ កាលណាប្រាកដជាយើងនឹងយកបានដោយងាយក្នុងកាលនោះ ។ តែការធ្វើដូច្នេះមុខជាស្លាប់រេហ៍ពលទាំងសងខាង ខ្លះពុំខានឡើយ។ បើយើងមានជ័យជំនះកាលណា ប្រាកដជាហ្លួងឱ្យសម្លាប់ម្តាយយើង និងញាតិសន្តាន យើងស្លាប់អស់ឥតប្រយោជន៍ ។ ដូច្នេះយើងយល់ថា យើងត្រូវគិតឧបាយកលយកម្តាយ និងញាតិសន្តានយើងឱ្យបានហើយឱ្យមានជ័យជំនះផង ។ ដូច្នេះតើ អស់កងសេនាទាហានយើងនេះ នរណានឹងអាចទទួលអាសាយើងយកកេរ្តិ៍ឈ្មោះទុកតទៅបាន។ អស់នាយ កងទ័ពទូលសួរថា ៖ ឧបាយកលមហាឧបរាជនោះដូចម្តេចខ្លះ? មហាឧបរាជថ្លែងប្រាប់ថា កាលផែនដីសម្តេចព្រះបរមរាជាពញាយ៉ាតនោះព្រះអង្គ បានប្រើឧបាយមនុស្ស ១២នាក់ឱ្យចូលទៅលុកព្រះឥន្ទកុមាររាជា(ស្តេចសៀម)។ ឧបាយនោះក៏នៅជាពូំសូវជ្រៅជ្រះណាស់នៅឡើយដែរ។ ថាបើនរណាទទួលអាសាយើង យើងនឹងឱ្យរង្វាន់យសសក្តិ ឱ្យពេញចិត្ត ហើយយើងនឹង ចិញ្ចឹមកូនចៅផៅសន្តានតទៅ៧ជួរគោត្រ ។ ខណៈនោះមានមនុស្សម្នាក់ឈ្មោះឧកម៉ឺនសុរិន្ទកែវ ជាកូនរបស់ចៅពញា យោធាសង្គ្រាម ដែលមានចិត្តឃោរឃៅខឹងនឹងសម្តេចព្រះស្រីសុគន្ធបទថា ទ្រង់ប្រើចៅ ពញាយោធាសង្គ្រាមជាបិតាខ្លួនទៅឱ្យមហាឧបរាជកន កាលនៅជាឃុនហ្លួងព្រះស្តេចធិបតីបាញ់សម្លាប់ ហើយមិនបានតាំងចិញ្ចឹម កូនចៅ ឱ្យកាន់នាទីបិតាតទៅទៀតទេ ក៏រត់ពីសម្តេចព្រះស្រីសុគន្ធបទ ទៅនៅពឹងបុណ្យមហាឧបរាជកន បំណងប៉ងតែនឹងសងសឹកឈាមបិតាវិញតែប៉ុណ្ណោះ ។ លុះឮប្រកាស មហាឧបរាជដូច្នោះហើយ ឧកម៉ឺនកែវក៏វារចូលទៅសំពះហើយនិយាយថា ៖ ខ្ញុំព្រះបាទម្ចាស់សូមទទួលអាសាមហាឧបរាជឱ្យបានសម្រេច ។ មហាឧបរាជកន កាលបានស្តាប់ឧកម៉ឺនកែវសុំខ្លួនហើយ ក៏យល់ថាបានការហើយ ទើបហៅឧកម៉ឺនសុរិន្ទកែវ ឱ្យទៅទីស្ងាត់រួចខ្សឹបប្រាប់ឧបាយកលគ្រប់ប្រការ ។ ឧកម៉ឺនសុរិន្ទកែវសំពះគំនាប់ហើយជំរាបថា ឧបាយកលរបស់មហាឧបរាជនេះ ខ្ញុំព្រះបាទម្ចាស់ នឹងធ្វើឱ្យបានសម្រេច តែត្រឹមចំនួនទាហានពីររយនាក់ ប៉ុណ្ណោះ។ ដូច្នេះខ្ញុំព្រះបាទម្ចាស់សុំយកខ្លួនចៈម៉ឺនចៃចុងរ៉ាក់ ដែលជាក្រុមរបស់ខ្ញុំព្រះបាទម្ចាស់ឱ្យ ឃុំទាហានក្រុមខ្ញុំប្របាទនោះទៅផង ដ្បិតមនុស្សនេះជាទំនុកចិត្តរបស់ខ្ញុំព្រះបាទម្ចាស់ ។ មួយរំពេចនោះ មហាឧបរាជកនក៏យកមាសពីររយជញ្ជីង ប្រាក់ស្លឹងបុរាណ៤០ជញ្ជីង ប្រគល់ឱ្យទៅឧកម៉ឺន សុរិន្ទកែវ ឱ្យយកទុកជាស្បៀងតាមផ្លូវ ហើយតាំងឧកម៉ឺនសុរិន្ទកែវ ឱ្យគ្រងទីជាយមរាជ ។ ស្តេចកន ប្រាប់ថែមទៀតថា បើឧកម៉ឺនសុរិន្ទកែវ ទៅហើយធ្វើដូចប្រាថ្នាមែននោះ ខ្លួនឧបរាជកន នឹងឱ្យឧកម៉ឺន សុរិន្ទកែវឡើងស៊ប់ក្នុងទីយមរាជមួយរំពេច ហើយនឹងឱ្យរង្វាន់ឱ្យពេញចិត្តទៀត កុំឱ្យថប់បារម្ភអ្វី ថាឯទាហានពីររយនាក់ដែលឯងបានរើស ព្រមទាំងចៈម៉ឺនចៃ ចុងរ៉ាក់ ជាទាហានរួចមិត្តរបស់ឯងទៅនោះ ក៏ឱ្យយកតាមចិត្តចុះ។ ស្តេចកននិយាយចប់ត្រឹមនេះហើយក៏ស្ទុះទៅយកមាស២០០ជញ្ជីង និងប្រាក់៤០០ ជញ្ជីងឱ្យទៅឧកម៉ឺនសុរិន្ទកែវទៀត ហើយផ្តាំថា ឱ្យយកមាសនិងប្រាក់នោះទៅចែកម៉ឺនចៃចុងរ៉ាក់ ជាសម្លាញ់ឯង និងកូនទាហានពីររយនាក់នោះទុកជាស្បៀងតាមផ្លូវចុះ ។ ឧកម៉ឺនសុរិន្ទកែវទទួលរង្វាន់ និងបណ្តាំសព្វគ្រប់ហើយ ក៏សំពះលាថយទៅទីសំចតរបស់ខ្លួនវិញរួចហើយ ឧកម៉ឺនសុរិន្ទកែវក៏ហៅចៈម៉ៃចៃចុងរ៉ាក់ និងកូនទាហានរួមចិត្តចូលទៅ ក្នុងព្រៃស្ងាត់ មកចែកមាសចែកប្រាក់នោះរួច ទើបប្រាប់ឧបាយតាមមហាឧបរាជកនផ្តាំមកគ្រប់ប្រការ ។ ចៈម៉ឺនចៃចុងរ៉ាក់ និងទាហានទាំងពីររយនាក់បានទទួលប្រាក់រង្វាន់ហើយ ក៏និយាយថា យើងតាំងចិត្តថា នឹងធ្វើរាជការពុំស្តាយជីវិតឡើយ ក៏ព្រោះតែចង់បានប្រយោជន៍ និងគុណទុកតកេរ្តិ៍ឱ្យកូនចៅ ។ គ្រានោះ យើងបានមុខការត្រូវធ្វើដូចប្រាថ្នា ហើយត្រូវយើងប្រុងរបៀបខ្លួនធ្វើការឱ្យបានសម្រេចតាមបង្គាប់របស់ លោកមហាឧបរាជ ។ ចៈម៉ឺនចៃចុងរ៉ាក់ និងបក្សពួកយល់ព្រមគ្នាអស់ហើយ ក៏ចូលទៅដេកសំណាក់តាមនាទីរបស់ខ្លួន ។ ព្រឹកឡើងមហាឧបរាជកន ឃើញឈ្មោះនេះដេកទាល់ថ្ងៃចោលនាទីបន្ទាយរបស់ខ្លួន ពុំបានត្រួតត្រាឱ្យបានដិតដល់ទេ មហាឧបរាជកនក៏ធ្វើជាខឹង ហើយបង្គាប់ឱ្យភូឃុំចាប់យកខ្លួនឧកម៉ឺនសុរិន្ទ(កែវ) គ្រងងារយមរាជ នោះដាក់ក្តីវាយខ្នង៣០ខ្វាប់ ឱ្យបណ្តើរអាក្រោសឱ្យគ្រប់៣ថ្ងៃ ហើយឱ្យសម្លាប់ចោលក្នុងពេលនោះ កុំឱ្យទុក ។ ក្នុងគ្រានោះមហាឧបរាជកន និងចៅពញាឧទ័យធិរាជ បោះបន្ទាយរាយទ័ពល្បាតប្រទល់គ្នា ។ លុះភូឃុំ បណ្តើរអាក្រោសឧកម៉ឺនសុរិន្ទ(កែវ) ទៅដល់មុខបន្ទាយចៅពញាឧទ័យធិរាជ ហើយក៏បោះបន្ទាយឈើចង ឧកម៉ឺនសុរិន្ទ(កែវ)បំណងនឹងសម្លាប់ ហើយបង្គាប់ឱ្យឧកម៉ឺនសុរិន្ទកែវភាវនា។ ខណៈនោះ ចៈម៉ឺនចៃចុង រ៉ាក់ និងទាហានរួមចិត្តពីររយឃើញថា ដល់សន្មតហើយ ក៏តាំងហ៊ោចេញពីក្នុងព្រៃមកដេញពួកភូឃុំ ដែលបណ្តើរឧកម៉ឺនសុរិន្ទកែវនោះ ហើយដោះក្តីឧកម៉ឺនសុរិន្ទកែវចេញពីបង្គោល រួចនាំគ្នារត់ទៅរក បន្ទាយចៅពញាឧទ័យធិរាជ ។ ចៅពញាឧទ័យធិរាជ ក្រឡេកឃើញហើយសាកសួរទៅឧកម៉ឺនសុរិន្ទកែវ និងចៈម៉ឺនចៃចុងរ៉ាក់ ព្រមទាំងទាហានទាំងពីររយនាក់ពីដំណើរហេតុការណ៍នេះ ដោយចង់ដឹងមនុស្ស ទាំងនេះក៏ឆ្លើយសេចក្តីត្រូវគ្នាថា ខ្លួនដើរយាមល្បាតរាល់ថ្ងៃ រាល់យប់គ្មានពេលសំរាកសោះ ។ ផែនដីព្រះស្រីសុគន្ធបទ ថាយប់ម្សិលមិញនេះ ឧកម៉ឺនសុរិន្ទកែវ ទទួលទានដំណេកទាល់ថ្ងៃធ្វេសមិនបានយាមប្រចាំការ ក៏ទទួលជា ពេលនោះព្រះស្តេចកន ដែលតាំងខ្លួនជាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹកនោះ ចេញមកដើរត្រួតត្រាបន្ទាយ លុះឃើញឧកម៉ឺនសុរិន្ទកែវមានកំហុសយ៉ាងនេះហើយ ក៏ចាប់ទោសឱ្យយកមកសម្លាប់។ ហេតុនេះហើយបានជាពួកខ្ញុំប្របាទម្ចាស់ទាំងពីររយនាក់នេះ អាណិតអាសូរវេទនា ដល់ជាតិត្រកូល ឧកម៉ឺនសុរិន្ទកែវ ជាកូនចៅពញាយោធាសង្គ្រាមដែលស្លាប់ដោយមានគុណបំណាច់ និងផែនដីនោះផង ក៏ខ្ញុំប្របាទទាំងអស់គ្នា ខំដណ្តើមយកខ្លួនឧកម៉ឺនសុរិន្ទកែវ មកសុំជ្រកបុណ្យអំណាចព្រះតេជគុណ សូមធ្វើ រាជការសងសឹកបិតាក្នុងបុណ្យព្រះតេជគុណតទៅ ។ ចៅពញាឧទ័យធិរាជសួរថា ចៅពញាយោធាសង្គ្រាមដែលអាព្រះស្តេចកនបាញ់ធ្លាក់ពីលើក្បាលដំរីនោះឬ ជាបិតារបស់ឯង? ឧកម៉ឺនសុរិន្ទកែវឆ្លើយថា បាទនុះឯង ហើយវាបាញ់បិតាខ្ញុំប្របាទស្លាប់ ហើយវាចាប់យកខ្លួនខ្ញុំប្របាទ យកទៅរាប់អានបញ្ចុះបញ្ចូលឱ្យមូលចិត្តគំនិតជាមួយវា រួចក៏ឱ្យចូលទៅធ្វើរាជការជាមួយនឹងវាទៅ ។ ឥឡូវនេះខ្ញុំប្របាទម្ចាស់បានរួចពីវាមកហើយ ខ្ញុំប្របាទម្ចាស់ទាំងអស់គ្នានេះ សូមផ្ញើអាយុជីវិតធ្វើការ រាជការក្នុងព្រះតេជគុណ ដើម្បីគិតសម្លាប់អាព្រះស្តេចកនសងឈាមបិតាខ្ញុំប្របាទខ្ញុំឱ្យបានវិញ សូមប្របាទ ម្ចាស់លោកមេត្តាសង្គ្រោះដល់ខ្ញុំប្របាទម្ចាស់ឱ្យទាន ។ ចៅពញាឧទ័យធិរាជបានស្តាប់ចម្លើយអស់ទាំងពីររយនាក់នោះហើយ ឃើញថា អស់ទាំងនោះឆ្លើយត្រូវគ្នាទាំងអស់ ក៏អាណិតវេទនា នឹកទៅដល់ចៅពញាយោធាសង្គ្រាមជាបិតាឧកម៉ឺនសុរិន្ទកែវ ដ្បិតជាភ្នាក់ងារខ្ញុំ ព្រះរាជការចាស់ជាមួយគ្នា ជឿទុកចិត្តថា សំដីបោកប្រាស់នេះជាសំដីពិតប្រាកដណាស់ ទើបលោកមានប្រសាសន៍ថា ៖ ការណ៍នេះបើអ្នកស្លូតត្រង់ស្មោះចំពោះនឹងព្រះបរមបពិត្រជាម្ចាស់ផែនដីមែន យើងនឹងជួយទំនុកបម្រុង ក្រាបបង្គំទូលព្រះអង្គឱ្យអ្នកបានសេចក្តីគាប់ទៅជាខាងក្រោយ ប៉ុន្តែជាន់នេះ តាមច្បាប់អាជ្ញាសឹក យើង នឹងខានដាក់ក្តីនាំខ្លួនឯងទាំងអស់គ្នាទៅថ្វាយព្រះអង្គពុំបានឡើយ ។ ឧកម៉ឺនសុរិន្ទកែវ និងបក្សពួកក៏ព្រម ឱ្យដាក់ក្តីតាមច្បាប់អាជ្ញាសឹក ។ ចៅពញាឧទ័យធិរាជថាហើយ ក៏បង្គាប់នាយកង នាយទ័ពឱ្យដាក់ក្តីឈ្មោះទាំង២០២នាក់ ហើយចាត់ បម្រើឱ្យនាំខ្លួនទាំង២០២នាក់នេះ ទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រដែលស្តេចគង់នៅក្នុងបន្ទាយ ស្ទឹងសែន ដើម្បីសុំព្រះរាជវិនិច្ឆ័យតាមច្បាប់ ទាហានទាំង២០២នាក់បានទៅដល់ព្រះអង្គហើយ ក៏ក្លែង ធ្វើជាក្រាបយំអណ្តឺតអណ្តករអាក់រអួលពន់ប្រមាណ ។ សម្តេចព្រះស្រីសុគន្ធបទរាជាពេលនោះ ព្រះអង្គចេញគង់ចុងព្រះរាជរោងរម្យ ជួបជុំអស់នាម៉ឺនមន្ត្រី សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការនៅបន្ទាយស្ទឹងសែន លុះព្រះអង្គទតឃើញបម្រើចៅពញាឧទ័យធិរាជ ថ្វាយសំបុត្រចម្លើយទាហានទាំង២០២នាក់ នោះ ហើយ ទ្រង់ក៏ត្រាស់បង្គាប់មន្ត្រីខាងទាហាន ក្រុមមឿង ទាហានរក្សាព្រះអង្គ និងក្រុមមហាផ្ទៃឱ្យពិចារណាសួរកត់យកចម្លើយ ឈ្មោះទាំងនោះ ហើយឱ្យយកទៅសូត្ររាយការណ៍ថ្វាយទ្រង់ព្រះសណ្តាប់។ មន្ត្រីទាំង៣ក្រុមក៏ធ្វើតាមព្រះរាជបង្គាប់ ។ លុះឃើញថា ចម្លើយរបស់ទាហានទាំង២០២នាក់នោះ ត្រូវដូចចម្លើយក្នុងសំបុត្រចៅពញាឧទ័យធិរាជហើយ ព្រះបរម បពិត្រទ្រង់ព្រះអាសូរដល់ចៅពញាយោធាសង្គ្រាមណាស់ ទ្រង់ក៏លើកទោសដោះក្តីទាហានទាំង២០២នាក់ នោះចេញ ។ ទ្រង់ទុកអ្នកទាំងនោះជាមន្ត្រីទាហានរក្សាព្រះអង្គតទៅ ។ បន្ទាប់មកទ្រង់ព្រះរាជទានប្រាក់ ឧកម៉ឺនសុរិន្ទកែវ៥ជញ្ជីង ឱ្យចៈម៉ឺនចៃចុងរ៉ាក់៤ជញ្ជីង ឱ្យទាហាន ទាំង២០០ នាក់ ៥តម្លឹងៗម្នាក់ ។ មហាឧបរាជកនភូសម្រេចក្រស័ត្រសឹក កាលឧកម៉ឺនសុរិន្ទកែវគ្រងងារជាយមរាជរត់ចេញទៅហើយនោះ ក៏លើកទ័ពទៅចោមវាយបន្ទាយចៅពញាឧទ័យធិរាជយ៉ាងសាហាវ ។ ចៅពញាឧទ័យធិរាជ ក៏ឱ្យកងទ័ព ទទួលតតាំងច្បាំងតាំងពីព្រឹកលុះដល់ថ្ងៃរសៀលជិតព្រលប់ទើបឈប់ ។ កងទ័ពខាងចៅពញាឧទ័យធិរាជ ស្លាប់អស់យ៉ាងច្រើន ។ ចៅពញាឧទ័យរាជាធិរាជយល់ថា ទ័ពខាងស្តេចកនច្រើនលើសកំលាំងណាស់ នឹងទ្រាំច្បាំងតទៅទៀតពុំបាន លុះវេលាយប់ក៏នាំកងទ័ពដោះថយទៅស្ទឹងសែន ហើយឱ្យរៀបព្រះទីនាំង នាវា ទូកចំណុះនិងទូកចម្លង ត្រៀមទុកដើម្បីនឹងអញ្ជើញព្រះបរមបពិត្រឱ្យស្តេចនាំគ្រប់គ្រួ ទៅគង់នៅ ឯខេត្តពោធិ៍សាត់វិញ ។ នៅវេលាយប់នោះ សម្តេចព្រះស្រីសុគន្ធបទជាអម្ចាស់ផែនដី ស្តេចចូលក្រឡាបន្ទំ ទ្រង់ព្រះសុបិន និមិត្តឃើញថា ព្រះអង្គចុះស្រង់ក្នុងទឹកស្ទឹងសែនថាវេលានោះមាននាគរាជមួយ មកខាំពាំព្រះអង្គ ហើយពន្លិចព្រះអង្គទៅក្នុងគង្គា អត់មានមន្ត្រីណាជួយព្រះអង្គដល់ម្នាក់សោះ ថាក្នុងពេលនោះ ស្តេចឃើញ ដូចជាសម្តេចព្រះវររាជបិតាមកដាស់ ហៅព្រះអង្គថា ឯងទៅនៅនឹងអញ ថាស្តេចនាគរាជនោះកុំឱ្យឯងតនឹងវាអី ថាវានោះដល់កំណត់ព្រះចន្ទរះមកពីទិសខាងលិចកាលណា វាក៏នឹងរលាយរូបទៅក្នុងកាលនោះដែរ។ ទ្រង់ព្រះសុបិនតែប៉ុណ្ណឹងហើយ ទ្រង់តក្កមាខ្លាំងណាស់ ក៏តើនចាកក្រឡាបន្ទំ។ លុះដឹង ព្រះអង្គស្រេច ស្តេចចេញទៅខាងក្រៅត្រាស់ហៅព្រះបុរោហិត និងហោរាមកថ្វាយព្យាករណ៍ ។ ព្រះហោរា ធិបតីថ្វាយព្យាករណ៍ថា ការណ៍ដែលព្រះអង្គនិមិត្តឃើញនាគខាំពាំព្រះអង្គនាំទៅក្នុងទឹកស្ទឹងសែននោះ ត្រូវត្រង់ស្តេចកននាំអ្នកជា មកប្រមាថព្រះអង្គបាន ។ ថាត្រង់ដែលឃើញសម្តេចព្រះវររាជបិតាមកស្រែកហៅព្រះអង្គនោះ ទំនាយថាព្រះអង្គគង់នៅទីនេះពុំបានទេ។ ថាបើចៅពញាឧទ័យធិរាជ ឱ្យរៀបព្រះទីនាំង ឱ្យថយទៅខេត្តពោធិ៍សាត់នោះ ឃើញជាត្រូវណាស់ សូមព្រះអង្គទ្រង់ធ្វើតាមចុះ។ ថាត្រង់ដែល ព្រះចន្ទរះមកពីទិសខាងលិចកាលណានឹងរលាយរូបនាគនោះ ទំនាយថាអ្នកមានបុណ្យក្នុងព្រះត្រកូល នឹង ចេញមកពីទិសបស្ចឹម ក៏មកប្រាមប្រាប់ឱ្យរលាយព្រះស្តេចកននេះពុំខានឡើយ ។ កាលដែលហោរាទំនាយថានោះត្រូវជាថ្ងៃ ១៨កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព.ស ២០៥៦ គ.ស ១៥១២ ម.ស ១៤៣៤ ច.ស ៨៧៤ ។ ផែនដីព្រះសុគន្ធបទនេះ បើកើតពីត្រឹមកាលដែលព្រះអង្គស្តេច សោយរាជ្យជាសុខនោះបាន៥ឆ្នាំ ស្តេចធ្វើសង្គ្រាមបាន៤ឆ្នាំ បូករួមទៅត្រូវជា៩ឆ្នាំ ព្រះជន្មវស្សា៣៤ឆ្នាំ។ ក្នុងគ្រាដែលហោរាកំពុងព្យាករណ៍នោះ ឧកម៉ឺនសុរិន្ទកែវ គ្រងងារយមរាជមួយ ចៈម៉ឺនចៃចុងរ៉ាក់មួយ នាំទាហាន២០០នាក់ ចូលទៅស្រែកថា មានការណ៍ធំណាស់ៗ សូមក្រាបបង្គំគាល់ ។ ខណៈនោះ ព្រះបរមបពិត្រទ្រង់តើនឡើងទើបតែនឹងគង់ស្រង់ព្រះអង្គ ទាហានទាំងពីរកាយនេះចូលដល់ផ្ទាល់ព្រះអង្គ ហើយកាប់ត្រូវព្រះអង្គជាទម្ងន់។ ព្រះបរមបពិត្រទ្រង់ស្រែកហៅក្រុមរក្សាព្រះអង្គ ឱ្យចូលមកជួយ ក្រុមរក្សាព្រះអង្គស្ទុះចូលទៅ កូនទាហានទាំង២០០នាក់នោះទទួលកាប់ចាក់គ្នា និងក្រុមរក្សាព្រះអង្គ នោះជាឧឡារិក ។ សូរសន្ធឹកនេះឮដល់ចៅពញាយមរាជ ដែលជាបិតាលៀងនៃចៅពញាយសរាជា ជាព្រះរាជបុត្រ តែចៅពញាយមរាជលើកទៅជួយពុំទាន់ ព្រះបរមបពិត្រក៏សុគតទៅ។ កាលព្រះបរមបពិត្រ ព្រះអង្គសុគតទៅ ចៅពញាយមរាជអញ្ជើញចៅពញាយសរាជាលើកព្រះសពព្រះបិតាបញ្ចុះនៅទីសមគួរ ហើយនាំសេនាទាហានខ្លះចេញមកកាប់អាក្បត់ស្លាប់អស់៣០នាក់ ស្លាប់ខាងទ័ពហ្លួង ជាង១០០នាក់ ។ ចំណែកឯមហាឧបរាជកនវិញ កាលព្រឹកឡើងដឹងថា ចៅពញាឧទ័យធិរាជនាំកងទ័ពរត់ចោលបន្ទាយហើយ ក៏លើកកងទ័ពទៅដល់បន្ទាយទ័ពហ្លួង ។ ឯទ័ពហ្លួងដែលគ្មានមេកងត្រួតត្រា កាលឃើញទ័ពស្តេចកន មកដល់ហើយ ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយទៅ។ ឯចៅពញាយមរាជកាលេដញកងទ័ពឧកម៉ឺនសុរិន្ទកែវ រត់ខ្ចាត់ខ្ចយ្ចាអស់ហើយ ក៏ចេញមកទទួលច្បាំងនឹងទ័ពអាសត្រូវកនទៀត តែច្បាំងពុំបាន ក៏ចៅពញាយសរាជា ចុះទូករត់ទៅ ។ ផែនដីព្រះស្តេចកន លុះដល់ខេត្តមហានគរហើយ ចៅពញាយមរាជក៏សុំយកដំរីសេះ ពីចៅហ្វាយស្រុកនោះ មកដើម្បីរត់ទៅ ក្រុងទេព(ប្រទេសសៀម) ។ ចៅពញាយមរាជ លុះធ្វើដំណើរដល់ពាក់កណ្តាលផ្លូវក៏ឈឺអនិច្ចកម្មទៅ។ អស់មុខមន្ត្រីក្រមការមហាតលិករៀបដាក់ស្នែង បញ្ចុះសពនៅទីសមគួរហើយក៏នាំគ្នា អញ្ជើញចៅ ពញាយសរាជាចូលទៅក្រុងទេព។ នេះនឹងស្រដីអំពីសម្តេចព្រះឥសីភ័ទ្ទ (សួស)ថា កាលដែលបន្ទាយសម្រោងបែកទ័ពនោះ សម្តេចព្រះ ឥសីភ័ទ្ទ ព្រមគ្នានិងស្ម័គ្របក្សពួកអញ្ជើញយកព្រះខ័នរតនមង្គល ព្រះលំពែងជ័យ និងគ្រឿងបញ្ចោក្សត្រ ចុះទូកនាំហែទៅដល់ពាក់កណ្តាលផ្លូវ ។ នៅទីនោះ គាត់គិតថា បើអញទ្រាំទៅដល់ស្រុកសៀម មុខជា សៀមមិនឱ្យអញត្រឡប់មកវិញទេ។ លុះគិតដូច្នោះហើយ សម្តេចព្រះឥសីភ័ទ្ទ ក៏ធ្វើជាចូលទូកទៅ បន្ទោបង់ឧច្ចារ (ដោះទុក្ខសត្វធំ) ក្នុងព្រៃ ។ លុះទូកទីនាំងនាំចៅពញាយសរាជាហួសទៅ សម្តេចព្រះ ឥសីភ័ទ្ទ គាត់ក៏បត់ក្បាលទូកនោះចែវត្រឡប់មកត្រើយខាងលិចវិញ ហើយក៏ឡើងគោកចោលទូកនោះទៅ យកតែព្រះខ័នរាជ្យ និងលំពែងជ័យ ព្រះកៅទណ្ឌសរនោះវេចសយ្ពារត់ទៅដល់ចុងខេត្តបាទី (គឺស្រុកកណ្តាលស្ទឹងសព្វថ្ងៃនេះ ព្រោះសម័យពីដើមស្រុកកណ្តាលស្ទឹង, ស្អាង, សំរោង, ភ្នំស្រួច, ភ្នំស្រង់, គងពិសី ទាំងអស់នេះនៅក្នុងខេត្តបាទីដែរ) ។ នៅទីនោះសម្តេចព្រះឥសីភ័ទ្ទក៏ពួនលាក់ខ្លួនមិនឱ្យនរណាដឹងឡើយ ឯព្រះខ័នរាជ និងលំពែងជ័យ និងគ្រឿងបញ្ចោក្សត្រនោះ សម្តេចព្រះឥសីភ័ទ្ទយកទៅលាក់ទុកនៅក្នុងរន្ធនៃប្រហោងដើមចំបក់មួយ ។ ចំណែកចៅពញាយសរាជា ជាព្រះរាជបុត្រព្រះស្រីសុគន្ធបទនោះ ព្រមទាំងបណ្តាជាខ្ញុំ ក្រុមមហាតលិកនាំ ព្រះអង្គរត់ទៅដល់ស្រុកសៀមហើយ ក៏ចូលទៅនៅនឹងសម្តេចចៅពញាចន្ទរាជា ជាព្រះបិតុលា ហើយថ្វាយ បង្គំយំខ្សឹកខ្សួលទូលពីរឿងដែលអា (កន) ព្រះស្តេចគិតប្រទូស្តរ៉ាយក្លែងឧបាយក្បត់ផែនដី ។ ទ្រង់ថ្លែង សេចក្តីពីសម្តេចព្រះវររាជបិតាក្ស័យព្រះជន្មនៅស្ទឹងសែនសព្វគ្រប់ប្រការ ។ សម្តេចព្រះបរមរាជាមហាឧបរាជ ទ្រង់ព្រះសណ្តាប់ទ្រង់មានសេចក្តីអាល័យសម្តេចព្រះជេដ្ឋាណាស់ ។ ទ្រង់នឹកតូចព្រះទ័យ នឹងការចាញ់ឧបាយកលអាកនព្រះស្តេច ដែលវាចេញក្បត់ផែនដីទាល់តែអន្តរាយដល់ ព្រះអង្គព្រះជេដ្ឋា ស្តេចទ្រង់ព្រះកន្សែងទាំងពីរអង្គទាំងមុខមន្ត្រីក៏សោកយំគ្រប់គ្នា ។ លុះបន្ទោសោក ស្រេច សម្តេចព្រះបរមរាជា មហាឧបរាជស្តេចនាំចៅពញាយសរាជាចូលគាល់ សម្តេចព្រះមហាចក្រពត្តិ “ស្តេចសៀម” ទូលរឿងសព្វគ្រប់ ហើយទូលពីសម្តេចព្រះរៀមសុគតគ្រប់ប្រការ រួចទូលសុំកងទ័ពលើកទៅចាប់អា (កន) ព្រះស្តេចប្រហារជីវិតឱ្យបាន។ ព្រះមហាចក្រពត្តិទ្រង់ប្រារឰនឹងក្រស័ត្រទាំងពីរព្រះអង្គ ហាក់ដូចជាឈឺឆ្អាលណាស់ថា ចាំយើងចាត់សេនា ទាហានឱ្យលើកទៅជួយបង្ក្រាបអាក្បត់នោះ ឱ្យវិនាសឆាប់ៗកុំបីក្មួយ កុំបីចៅព្រួយព្រះទ័យឡើយ ។ រីឯមហាឧបរាជកនភូសម្រេចរាជការមហាកស័ត្រសឹក កាលបានជ័យជំនះឈ្នះ ព្រះមហាក្សត្រហើយ ក៏ទ្រើសចិត្តពន់ប្រមាណណាស់ ហើយឱ្យសម្តេចចៅហ្វាកៅ ត្រូវជាមា និងនាយកង នាយទ័ព លើកទៅ សង្កត់ខេត្តឱ្យរាបទាបទាំងអស់ គឺខាងជើងទល់នឹងនគរលាវ នឹងលិចទល់នឹងនគរសៀម ខាងកើត ទល់នឹងនគរចាម ខាងត្បូងទល់នឹងសមុទ្រ ។ លុះសង្កត់បានរាបទាបហើយ ចៅហ្វាកៅក៏តាំងចៅហ្វាយ ស្រុកឱ្យនៅរក្សា ខេត្តយ៉ាងមាំមួន រួចទើបត្រឡប់មករកមហាឧបរាជកនវិញ ។ មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹកបានដឹងថា អាណាខេត្តរាបទាបអស់ហើយ ក៏មានចិត្តត្រេកអរណាស់ឱ្យលើកកងទ័ពត្រឡប់មកក្រុងស្រីសន្ធរវិញ ។ មហាឧបរាជលុះចូលទៅក្នុងព្រះរាជវាំងហើយ ក៏តាំងសម្តេចចៅហ្វាកៅជាមាឱ្យជាធំ សម្រេចរាជការខាងទាហាន។ ក្រៅពីនោះស្តេចកន តាំងឱ្យជាសេនាបតី មន្ត្រីតូចធំ តាមមានគុណបំណាច់រាល់រូប ។ លុះរៀបសេនាបតី រួចស្រេចហើយ មហាឧបរាជកនក៏ប្រកាសថា បើអ្នកណារកព្រះខ័នរាជ្យមកថ្វាយបាន នឹងឱ្យរង្វាន់ជាមាស៥០០តម្លឹង តែពេលនោះគ្មានអ្នកណារកឃើញសោះ ។ ស្តេចកនឱ្យធ្វើព្រះខ័នរាជ្យថ្មីមួយវិចិត្ររចនាដោយសុវណ្ណរ័តន៍ រួចស្រេចហើយសម្តេចចៅហ្វាកៅ និងអស់សេនាបតី មន្ត្រីតូចធំ ខ្ញុំព្រះរាជការ ជំនុំព្រមគ្នារៀបពិធី ប្រាប្តាភិសេក មហាឧបរាជកនឱ្យឡើងសោយរាជ្យសម្បត្តិគ្រប់គ្រងក្រុងកម្ពុជាធិបតីតទៅ ។ ព្រះមហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹក (កន) បានឡើងប្រាប្តាភិសេកសោយរាជ្យសម្បត្តិ ក្នុងឆ្នាំ វក ចត្វាស័ក ព.ស ២០៥៦ គ.ស ១៥១២ ម.ស ១៤៣៤ ច.៨៧៤ ក្នុងព្រះជន្មាយុ២៩ឆ្នាំ ក្នុងវាំង បាសាន ខេត្តស្រីសឈរ ទ្រង់ព្រះនាមជាព្រះបាទសម្តេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតីក្រុងស្រីសឈរ បាសាន ។ ស្តេចលើកព្រះរាជវង្សានុវង្ស និងពលព្រះស្រីរតនត្រ័យទាំងអស់ឱ្យឡើង សម្តេចចៅហ្វាកៅ ដ្បិតសម្តេចចៅហ្វាមានគុណបំណាច់ បានជួយច្បាំងមានជ័យ ហើយបានដើរសង្កត់រាបទាំងអាណាខេត្ត។ ស្តេចលើកលែងឱ្យយកសួយសារអាករមួយរដូវតាមបុរាណប្រវេណីដែលផ្លាស់ផែនដីថ្មី។ ផែនដីព្រះមហា ឧបរាជកនក៏សុខសប្បាយរៀងមក ។ លុះមកដល់ឆ្នាំ ច ឆស័កព.ស ២០៥៨ គ.ស ១៥១៤ ម.ស ១៤៣៦ ច.ស ៨៧៦ សម្តេចព្រះស្រីជេដ្ឋា បរមបពិត្រ ទ្រង់ព្រះតម្រិះថា យើងជាស្តេចផ្លាស់វង្សថ្មី គប្បីគិតឱ្យមានជាប់នៅព្រះកេរ្តិ៍ ទីដំណែលព្រះរាជធានីថ្មីនេះតទៅ ទើបមានសេចក្តីល្បាញឮនាមច្បាស់ប្រាកដទៅអនាគត ។ លុះទ្រង់ព្រះតម្រិះយល់ដូច្នេះ ហើយ ទ្រង់ត្រាស់បង្គាប់សម្តេចចៅហ្វាកៅ ជាមា ឱ្យកេណ្ឌប្រមូលរាស្ត្រប្រជាគ្រប់គ្រួលើកពីក្រុង បាសានទៅទិសខាងកើត ។ លុះដល់ទៅភូមិចន្លក់ដូនតី ព្រះស្រីជេដ្ឋា ស្តេចឱ្យសាងក្រុង ហើយគង់នៅទីនោះបាន៥ខែ។ ថ្ងៃមួយព្រះអង្គទៅពលីការទេវតានៅដើមព្រះពោធិ រួចហើយស្តេចត្រឡប់មកដំណាក់វិញ ។ យប់នោះទ្រង់ផ្ទំលក់ទៅ ទ្រង់ព្រះសុបិននិមិត្តឃើញថា ទ្រង់បានឮសន្ធឹកអ្វីពីទិសខាងលិច ថាទ្រង់ឈរទត ព្រះនេត្រាគ្រប់៥ម៉ោងឃើញខែរះប៉ប្រះមាត់ព្រៃ ហើយឃើញតាចាស់ម្នាក់ឈរនៅទីនោះ ស្រែកប្រាប់មកព្រះអង្គថា ៖ “ស្តេចពុំត្រូវនៅទីនេះទេ ត្រូវតែនៅឯភូមិស្រឡប់ទើបបានសុខ ថាទៅមុខគង់តែនឹងដឹងទៀត” ។ លុះចប់ ព្រះសុបិននិមិត្តហើយ ស្តេចតើនឡើងក៏យល់ថា ព្រះអាទិត្យរឿងរះប្រពៃណាស់ ។ ពេលនោះទ្រង់ចោល ទីចន្លក់ ហើយលើកគ្រប់គ្រួទៅនៅភូមិស្រឡប់ ចុងខេត្តត្បូងឃ្មុំ ទល់ដែនខេត្តបាភ្នំ សមគួរជាទីពិជ័យ ភូមិល្អ។ នៅទីនោះ ទ្រង់ចាត់ការលើកដីដុតឥដ្ឋ ដុតកំបោរ ដុតក្បឿង និងស្បូវអំបែង តាក់តែងលើកកំផែង ជីកគូ ជីកអូរ តាំងបន្ទាយធំខ្ពស់ ក្រាស់ក្រួនមាំមួនធំទូលាយណាស់ ល្មមធ្វើសឹកកាន់ឆ្នាំបាន ។ លុះធ្វើការស្រេចហើយ ស្តេចឱ្យសាងប្រាសាទព្រះរាជមន្ទីរ ត្រឡែងកែងចុងរោង រោងជួង រោងទង រោងទីនាំង រោងឃ្លាំង និងសួនឧទ្យានមានគ្រប់ប្រការ ។ ស្តេចចាប់ធ្វើការតែពីរឆ្នាំបានរួចជាស្រេច ។ តែទីនោះឥតទឹកទេ ទើបទ្រង់ព្រះបង្គាប់ឧកញ៉ាវៀងមួយ ឧកញ៉ាវាំងមួយ ឧកញ៉ាលំពាំងមួយ ឧកញ៉ាស្រាលមួយ ឱ្យជីកស្រះធំកណ្តាលកំផែងព្រះនគរមានជ្រុង៤។ លុះជីកបានទឹកស្រេច ស្តេចសន្មតជ្រុងមួយៗឱ្យហៅថា កំពង់វៀង ជ្រុងមួយទៀតហៅថាកំពង់វាំង កំពង់ទី៣ ហៅថាកំពង់លំពាំង កំពង់ទី៤ហៅថាកំពង់ស្រាល គ្រប់ចតុស្តម្ភ(សេនាបតី)ទាំង៤ ។ អាស្រ័យហេតុទាំងនេះហើយ ទើបបានជាកំពង់ទាំង៤នោះមានជាប់ ឈ្មោះឧកញ៉ាទាំង៤នោះរហូតមកដល់សព្វថ្ងៃនេះ ។ ផែនដីព្រះស្តេចកន ស្តេចកនកសាងនគរធំមាំមួនជាងនគរចាស់ ហើយបានរួចរហ័សឆាប់ទៀតផង ព្រោះរាស្ត្រស្រុះស្រួលណាស់ កេណ្ឌតែម្នាក់ចូលជួយជាពីរជាបីនាក់។ លុះស្ថាបនារួចស្រេចហើយ ស្តេចតាំងព្រះនគរនោះយកនាមភូមិ ដើមមកផ្សំនឹងពាក្យថ្មី ហៅថាក្រុងស្រីសន្លប់ដូនតីព្រៃនគរបវររាជធានី ។ ទ្រង់ឱ្យឧកញ៉ាស្រាល ចាប់ត្រីតូចធំយកទៅលែងក្នុងស្រះ ក្នុងគូស្នាមភ្លោះជាច្រើន ឱ្យឧកញ៉ាលំពាំងតាំងខ្លោងព្នៀតដំរី (ធ្វើក្រោលដំរី)។ ស្តេចឱ្យឈ្មោះវាលដែលស្តេចទៅប្រពាតដេញសត្វនោះថាវាលបានធំ (ខ្លះថាវាលចន្ទំ) ព្រោះជាវាលដែលស្តេចដេញសត្វបានច្រើន ឱ្យឈ្មោះបឹងមួយដែលស្តេចទៅប្រពាតមច្ឆា ពុំបាននោះឱ្យ ហៅថាបឹងស្មូរជន។ ព្រះអង្គឱ្យសាងព្រះវិហារសីមាជាច្រើន។ ទ្រង់ឱ្យតាំងទ្រទូងរដ្ឋទាំង៧ គឺព្រះសង្ឃ បរិនាយកមួយ ព្រះអរិយកស្សបមួយ ព្រះឯកសត្ថាមួយ ព្រះពុទ្ធឃោសាមួយ ព្រះធម្មឃោសាមួយ ព្រះវិបស្សនាមួយ ព្រះបវរសេត្ថាមួយ។ ព្រះទ្រទូងរដ្ឋទាំង៧នេះ ព្រះអង្គឱ្យនៅគង់ចាំព្រះវស្សាក្នុង អាវាសមួយៗរាល់ព្រះអង្គ ។ ព្រះស្រីជេដ្ឋា ដែលយាងមកគង់នៅក្រុងសន្លប់ដូនតីព្រៃនគរនោះបានតែបីឆ្នាំ រាស្ត្រ ប្រជា អ្នកបរទេស ចូលមកនៅកុះកុំជុំជិត ប្រកិតគ្នាច្រើនក្រៃគណនាពុំបានឡើយ លើសពីផែនដីមុនពីរភាគ ព្រះនគរក៏សុខ សប្បាយសម្បូរណ៍គ្រប់។ ព្រះអង្គឱ្យបោះប្រាក់ស្លឹង មាសស្លឹង ត្រារូបនាគឱ្យរាស្ត្រចាយ ហើយព្រះអង្គ សព្វព្រះហឫទ័យល្បែងស្រី ទតរាំ របាំ មហោស្រពតូរ្យតន្ត្រីណាស់ ។ នេះនឹងនិយាយអំពីសម្តេចព្រះឥសីភ័ទ្ទ នោះថា ៖ កាលស្តេចឥសីភ័ទ្ទទៅលាក់ខ្លួនពួនអាត្មា ក្នុងព្រៃជាយូរទៅអាសូរព្នងជាខ្ញុំ (សម័យពីដើមគេចាប់ព្នង មកលក់ឱ្យធ្វើជាខ្ញុំគេ) ក៏ស្លាប់ទៅទៀត នៅតែម្នាក់ឯង ក្រីក្រលំបាកណាស់ ។ លុះបានដឹងដំណឹងថា “ស្តេចកនបានសោយរាជ្យ ហើយបានប្រកាសឱ្យរកព្រះខ័នរាជ្យ និងគ្រឿងបញ្ចោក្សត្រ ថាបើនរណារក ឃើញហើយយកទៅថ្វាយស្តេចកន ស្តេចកននឹងប្រទានរង្វាន់ជាមាស៥០០តម្លឹង“ ដូច្នេះ ឥសីភ័ទ្ទ ក៏មាន ចិត្តលោភក្នុងសន្តានអាត្មា ដោយគិតថា បើយើងយកវត្ថុទាំងនេះទៅថ្វាយស្តេចកនទៅ មាសប្រាក់ក៏បាន យសសក្តិក៏បាន យើងនឹងទុករតនមង្គលទាំងនេះទៅក៏អាសារឥតការដែរ កាលណាឡើយសម្តេច ចៅពញាចន្ទរាជា និងសម្តេចចៅពញាយស រាជាទាំងពីរព្រះអង្គនឹងបានត្រឡប់មកវិញនោះ ។ គិតយល់ ដូច្នេះហើយសម្តេចឥសីភ័ទ្ទ ក៏ដើរតែម្នាក់ឯងទៅដល់ដើមចំបក់ធំនោះ ហើយខំប្រវាឡើង បានដល់ប្រគាប មួយ សម្តេចឥសីភ័ទ្ទរៀបនឹងលូកដៃយកព្រះខ័ននោះ ក៏ស្រាប់តែឃើញពស់មួយយ៉ាងធំលូនឡើងទៅលើ ដើមចំបក់នោះដែរ ។ ពស់នោះរង់ចាំនឹងចឹកសម្តេចឥសីភ័ទ្ទ ។ សម្តេចឥសីភ័ទ្ទឃើញពស់ក៏ភ័យញ័ររន្ធត់ ភ្លាត់ដៃធ្លាក់ចុះមកបាក់កស្លាប់ក្នុងព្រៃនោះ ឥតមានអ្នកឯណាឃើញសោះឡើយ ។ ខ្មោចនោះចំណេរ មកឯអនាគត ក៏ទៅជាបិសាចចាំរក្សាព្រះខ័ននៅទីនោះរៀងមក ។ នេះនឹងសានិយាយទៅខាងដើមបន្តិចវិញ កាលសម្តេចព្រះស្រីសុគន្ធបទសុគតទៅនោះ នៅក្នុងច.ស ៨៧៤ ឆ្មាំវក ចត្វាស័ក ។ កាល ច.ស ៨៧១ ឆ្នាំម្សាញ់ ឯកស័កនោះ សម្តេចពញាចន្ទរាជា ស្តេចយាងទៅគង់នៅក្រុងទេពបាន៣ឆ្នាំ ។ ដល់មកឆ្នាំវក ចត្វាស័កនោះ ទើបព្រះចៅពញាយសរាជារត់ទៅដល់ ក៏គង់នៅជាមួយសម្តេចចៅពញាចន្ទរាជា ជាព្រះបិតុលា ព្រមទាំងស្តេចក្រាបទូលព្រះបិតុលាថា ក្រុងកម្ពុជាធិបតីនោះ ព្រះស្តេចកនលុកសម្តេចព្រះស្រីសុគន្ធបទជាសម្តេចព្រះបរមរាជបិតា ដែលត្រូវជាព្រះបរមជេដ្ឋា ព្រះអង្គនោះសុគតទៅហើយ។ សម្តេចចៅពញាចន្ទរាជា ទ្រង់ព្រះសណ្តាប់ហើយទ្រង់ព្រះវិយោគអាឡោះ អាល័យ ព្រះបរមសពពន់ប្រមាណ ។ ស្តេចចង់តែត្រឡប់មកក្រុងកម្ពុជាវិញ ដើម្បីសម្លាប់ស្តេចកនសង សឹកថ្វាយព្រះជេដ្ឋា ។ ស្តេចទន្ទឹងចាំតែព្រះចៅចក្រពត្តិ ដែលបានព្រមថា នឹងជួយទំនុកបំរុងព្រះអង្គ ដោយថ្វាយទ័ពដល់ព្រះអង្គ ឱ្យនាំទៅក្រុងកម្ពុជាវិញនោះ ក៏មិនឃើញចាត់កងទ័ពមកថ្វាយសោះទេ។ តាំងពីថ្ងៃនោះមក សម្តេចចៅពញាចន្ទរាជាអន្ទះសារក្នុងព្រះអង្គ រកតែកលនឹងដោះមកក្រុងកម្ពុជាវិញ តែរកពុំទាន់បាននោះឡើយ។ បើយើងគិតពីត្រឹមស្តេចចៅពញាចន្ទរាជាទៅគង់នៅក្រុងសៀមពីឆ្នាំ ម្សាញ់ ឯកស័ក ព.ស២០៥៣ គ.ស ១៥០៩ ម.ស ១៤៣១ ច.ស ៨៧១ ឆ្នាំជូត នព្វស័ក មកដល់ព.ស ២០៥៩ គ.ស ១៥១៥ ម.ស ១៤៣៧ ច.ស ៨៧៧ ឆ្នាំកុរ សប្តស័កនេះឃើញថា ព្រះអង្គគង់នៅស្រុកសៀម បាន៧ឆ្នាំហើយ ។ ឆ្នាំជូតនោះមានដំរីសមួយ កំពស់៤ហត្ថ នៅស្រុកកាញ្ចនបុរី ។ មានហ្មសៀមម្នាក់ ឈ្មោះពាម នាំស្ម័គ្របក្សពួកទៅចោមទាក់ដំរីនោះ តែទាក់ពុំបាន ។ ដំណឹងនេះជ្រាបដល់ព្រះចៅ ចក្រពត្តិ(ស្តេចសៀម) ព្រះចៅកើតព្រះទ័យចង់បានដំរីនោះណាស់ តែទ្រង់នឹងរកអ្នកណាជាទំនុកទុកព្រះទ័យល្មមជាទីសង្ឃឹមថា បើឱ្យចេញទៅធ្វើការនេះថ្វាយពុំបាន ។ ខណៈនោះមន្ត្រីសៀមទាំងប៉ុន្មាន ដែលគង់គាល់ទូលថា ក្នុងចំណោមរាជវង្សានុវង្សក្តី មន្ត្រីទាំងពួងក្តី ទូលព្រះបង្គំ មិនឃើញមានអង្គណា ឬអ្នកណាម្នាក់ដែលស្ទាត់ជំនាញខាងកាន់អាវុធស្មើនឹងចៅពញាចន្ទរាជាបានទេ ការនេះបើទ្រង់ ព្រះកុរណា ពិសេសស្តេចប្រើចៅពញាចន្ទរាជាឱ្យចេញទៅធ្វើការថ្វាយការនោះនឹងបានសម្រេចជាមិនខាន ។ ព្រះចៅចក្រពត្តិទ្រង់ព្រះសណ្តាប់ហើយ ទ្រង់ព្រះអំណរណាស់ ទ្រង់ក៏ត្រាស់សុំឱ្យសម្តេចព្រះអង្គចន្ទស្តេច ជួយយកអាសារផង ។ សម្តេចចៅពញាចន្ទរាជាក្រាបទូល ទទួលទៅទាក់ដំរីនោះយកមកថ្វាយតាមព្រះរាជតម្រិះ ។ ព្រះចៅចក្រពត្តិមានព្រះទ័យត្រេកអរណាស់ទ្រង់ត្រាស់បង្គាប់ឱ្យកេណ្ឌ យកធ្នាក់ យកហ្ម ទៅទាក់ដំរីសនោះតាមសព្វព្រះទ័យរបស់សម្តេចចៅពញាចន្ទរាជា ។ សម្តេចចៅពញាចន្ទរាជាទាក់បាន ដំរីនោះមកថ្វាយព្រះចៅចក្រពត្តិព្រះអង្គទ្រង់ព្រះអំណរណាស់ ទ្រង់សរសើរឫទ្ធី ចំណេះវិជ្ជា ផ្សេងៗ ហើយទ្រង់ព្រះរាជទានរង្វាន់ជាច្រើន ដល់សម្តេចចៅពញាចន្ទរាជា ទើបទ្រង់ប្រទាននាមដំរីសនោះ ជាគជេន្ទ្រ នរោត្តម ។ សម្តេចព្រះមហាឧបរាជចៅពញាចន្ទរាជា កាលទាក់ដំរីបានហើយនោះ ទ្រង់យល់ថា បានឱកាសហើយ ទើបទ្រង់ក៏ក្រាបទូលថា សូមបង្គំលាសម្តេចព្រះចៅចក្រពត្តិទៅបង្ក្រាបអាស្តេចកន ដែលក្បត់ញាំញី ព្រះពុទ្ធសាសនានូវព្រះបរមរាជវង្សានុវង្ស បណ្តាលឱ្យបែកខ្ចាត់ខ្ចាយអស់ ថាបើព្រះអង្គនឹងបង្អង់យូរទៅ ឃើញថាពុំបានឡើយ ។ សម្តេចព្រះចៅចក្រពត្តិបានទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ថា កុំឱ្យក្មួយរួសរាន់ពេក ចាំដល់ឆ្នាំក្រោយៗ មានឹងឱ្យជូនទៅជាមិនខាន ។ ទ្រង់ត្រាស់តែម៉្លោះហើយ ព្រះចៅចក្រពត្តិស្តេចក៏ចូលទៅខាងក្នុងព្រះ ក្រឡាបន្ទំទៅ ។ ចៅពញាចន្ទរាជាបានឮដូច្នោះក៏យល់ថា ព្រះចៅចក្រពត្តិមិនព្រមបើកឱ្យព្រះអង្គទៅឆាប់ឡើយ។ លុះទ្រង់ ត្រឡប់ពីគាល់ដល់ទៅដំណាក់វិញ ស្តេចទ្រង់ព្រះចិន្តាថា បើអញនឹងចាំលាព្រះចៅដោយស្រួលនោះ មុខជាស្តេចសៀមនេះមិនបើកឱ្យអញទៅទេ។ ដូច្នេះមានតែអញគិតឧបាយកលយ៉ាងណាមួយ ឱ្យស្តេចនេះ ចាញ់កលអញវិញម្តង ទើបអញបានទៅស្រុកវិញឆាប់ ។ ទ្រង់ព្រះចិន្តាយល់ដូច្នោះហើយ ទើបទ្រង់ព្រះ បង្គាប់បណ្តាពួកក្រុមជាខ្ញុំព្រះអង្គ១៥នាក់ឱ្យយកឈើឆ្លាក់ធ្វើជាជើងដំរីយ៉ាងធំៗ៤ ហើយយកទៅលប សង្កត់ដីឱ្យមានជាស្នាមដូចជាជើងដំរីមែនទែន រួចឱ្យយកលាមកដំរីញាត់ក្នុងជាល ធ្វើឱ្យបានជាដុំធំៗលុះ បានជាដុំៗហើយ ឱ្យរលាក់ចេញពីជាល ហើយឱ្យយកទៅទំលាក់រាយចោលជាច្រើនកន្លែង ។ ការធ្វើ យ៉ាងនេះ ដើម្បីឱ្យប្រកបនឹងដានជើងធំនោះឱ្យដូចជា ដំរីទាំងពួងជុះមែនៗ។ ទ្រង់ផ្តាំថា បើដល់ដើម ឈើណាល្មមជាដំរីឈរស្របបាន ឱ្យពួកបណ្តាជាខ្ញុំទាំងនោះ យកដីភក់ទៅលាប ហើយឱ្យយករោមចៀម ពីរបីសរសៃសៀត នឹងសំបកឈើធ្វើជារោមដំរីត្រដុសនឹងដើមឈើមែនៗ ។ ផែនដីព្រះស្តេចកន ទ្រង់បញ្ជាទៀតថា បើធ្វើដូច្នេះរួចហើយឱ្យពួកក្រុមបណ្តាជាខ្ញុំទាំងនោះដើរបង្ហួសកន្លងដានទៅទិស ឦសាន ដល់ទៅខេត្តនាងរងស្រុកនគររាជ ហើយខ្លួនឯងទាំង១៥នាក់ ត្រូវស្រូតរូតទៅបញ្ចុះបញ្ចូល ប្រជារាស្ត្រនៅស្រុកនាងរង នាងផ្អែក ចុងកាល ស្រុកទំនប់ ទុងកែ ទឹកជោរ មង្គលបុរី នគររាជសីមា បាត់ដំបងឱ្យបានមកជួបជុំចាំអញនៅទីបន្ទាយ។ ទ្រង់ផ្តាំទៀតថា បើកាលណាដើរតាមផ្លូវនោះទៅ ហើយមានគេសួរឯងអំពីដំណើរនោះ ឯងត្រូវប្រាប់គេថា ឯងបានឃើញដំរីសមួយ សដូចសំឡីកំពស់ ប្រហែល១០ហត្ថ បានជាដើរតាមរកមើលឱ្យច្បាស់ទីលំនៅវា។ អស់បណ្តាជាខ្ញុំទាំង១៥នាក់ ក៏ចេញទៅធ្វើការតាមត្រាស់បង្គាប់គ្រប់ប្រការ ។ លុះកន្លងមកគ្រប់មួយខែ អស់ចៅមឿង (មេឃុំ) ចៅបាន(មេភូមិ) ក្នុងដែនសៀមខាងទិសកើតបានដំណឹងថា មានដំរី.សមួយ ក្នុងស្រុកភូមិរបស់ខ្លួនក៏អរណាស់ ទើបនាំគ្នាចូលព្រៃទៅពិនិត្យមើល តែមើលឃើញតែដានជើង និង លាមកវាធំក្រៃលែងនឹងដំរីទាំងពួងមែន មើលទៅលើដើមឈើខ្លះ ក៏ឃើញមានរោមសសុទ្ធ សដូចជាសំឡី ជាប់នៅលើដើមឈើនោះច្រើនអន្លើមែន ។ ចៅមឿង ចៅបាន ទាំងអស់នោះ ក៏ប្រញាប់ប្រញាល់ ធ្វើសំបុត្របកប្តឹងចូលទៅសេនាបតី, យកសេចក្តីក្រាបទូលព្រះចៅចក្រពត្តិ, ព្រះចៅចក្រពត្តិទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ ។ ថ្ងៃមួយស្តេចចេញគង់ព្រះរាជរោងរម្យជួបជុំ ព្រះរាជបុត្រាធម៌ គឺចៅពញាអុង ដែលត្រូវជារាជបុត្រានៃព្រះស្រីរាជា“ខ្មែរ” និងព្រះវង្សាសេនាបតីមន្ត្រីទាំងពួង ក្រាបបង្គំគាល់ ត្រៀបត្រា ទើបស្តេចត្រាស់សួរថា ឈ្មោះណានឹងទទួលយកអាសាទៅតាមដំរីប្លែកនោះបាន ? អស់រាជសេវកាមាត្យសៀមក្រាបទូលថា ទូលព្រះបង្គំយើងខ្ញុំទាំងឡាយ ឃើញតែចៅពញាចន្ទរាជា តែមួយប៉ុណ្ណោះ ដែលជាអ្នកក្លាហានមានតម្រិះខាងទាក់ដំរីនោះជាងគេ។ ម៉្យាងវិញទៀតចៅពញាចន្ទរាជានេះ ក៏បានធ្វើការទាក់ដំរីថ្វាយរៀងមកហើយផង ។ សម្តេចចៅពញាចន្ទរាជា ឮទីប្រជុំឆ្លើយដូច្នោះ ក៏យល់ថា បានដូចគំនិតព្រះអង្គហើយ ទើបក្រាបទូលថា ៖ តាមសំបុត្រច្រើនច្បាប់ ដែលចៅហ្វាយស្រុកច្រើនស្រុកប្តឹងចូលមកនោះ ដំរីនោះធំខ្ពស់ដល់ទៅ១០ហត្ថ ហើយបើតាមដំណឹងក្រៅសំបុត្រទៀតថា ដំរីនោះមានបរិវារគោតស្ត (គោតគឺដំរីឥតភ្លុកឥតចែ. ស្ត=ដំរី ឈ្មោលឥតភ្លុក មានតែចែ) នៅថែរក្សាជាច្រើនលើសដំរីទាំងពួង ទាំងសម្បុរ ទាំងកម្ពស់ទៀត ក៏ល្អគួរ ឱ្យចេតនាគួរតែទូលព្រះបង្គំយកចិត្តទុកដាក់គិតយកដំរីនោះ មកទុកជាមង្គលព្រះនគរថ្វាយឱ្យបាន។ កាល ដែលខ្ញុំព្រះរាជការទាំងឡាយជំនុំយល់ព្រមថា យកទូលព្រះបង្គំជាខ្ញុំឱ្យទទួលអាសានឹងទៅទាក់យកដំរីនោះ មកថ្វាយឱ្យបានទៀតក៏ជាការគួរសមណាស់ហើយ ។ ក៏ប៉ុន្តែបើដំរី.សនោះ មានបរិវារធំច្រើនលើស ដំរីមុនណាស់ ដូច្នេះសូមសម្តេចព្រះរាជទានពល ៥.០០០នាក់ ដំរីធ្នាក់ ១.០០០ និង កាំភ្លើងធ្នូ ស្នា សាស្ត្រាវុធ សំរាប់បាញ់បង្អើលដំរីកាចៗដែលនៅរក្សាដំរី.សេនាះច្រើនណាស់ ឱ្យវាខ្លាចហើយចៀសចេញទៅ ។ ម៉្យាងវិញទៀត ដោយឃើញថាការទាក់ដំរីនោះ មុខជាធ្វើអសពេ់លវេលាជាច្រើនផង ក្រែងរេហ៍ពលពុំគ្រប់គ្រាន់ ស្បៀងអាហារនឹងកើតចលាចលការ ក៏ពុំបានសម្រេចទៀត ។ ហេតុដូច្នេះទូលព្រះបង្គំជា ខ្ញុំសូមព្រះរាជទានស្បៀងអាហារឱ្យបានគ្រប់គ្រាន់ផង សូមព្រះរាជទានព្រះរាជអាជ្ញាឱ្យបានមាំមួនទៀត ទើបទៅធ្វើការនោះបានសម្រេចថ្វាយ ។ ព្រះចៅចក្រពត្តិបានទ្រង់ព្រះសណ្តាប់ហើយ ទ្រង់ព្រះអំណរណាស់ ទើបទ្រង់ព្រះរាជទានព្រះសែង (គឺដាវ ស្រោមស អ្នកកាន់ដាវនេះមានអំណាចកាប់សម្លាប់បានតាមចិត្ត) ហើយត្រាស់បង្គាប់ឱ្យចៅពញាចក្រី កេណ្ឌពលពាហនៈថ្វាយតាមសុំកុំបីខាន។ ឧកញ៉ាចក្រី ក៏ចាត់ការថ្វាយព្រះចៅចន្ទរាជា តាមព្រះរាជបង្គាប់ នៃព្រះពុទ្ធចៅមហាចក្រពត្តិគ្រប់ប្រការ ។ ចៅពញាចន្ទរាជាកាលបានពល និងស្បៀងអាហារ ព្រមទាំងព្រះរាជអាជ្ញា ព្រះសែងអាជ្ញាសឹកគ្រប់អស់ហើយ ក៏ថ្វាយបង្គំលាចេញមកក្រៅ ។ ក្នុងគ្រានោះព្រះអង្គសុវណ្ណខាក់លោក ស្តេចនៅក្នុងក្រុងស្រីអយុធ្យានោះដែរ ទើបសម្តេចចៅពញាចន្ទរាជាស្តេចយាងទៅថ្វាយបង្គំព្រះអង្គសុវណ្ណខាក់លោក គឺពញាអុងរាជា ដែលត្រូវជាព្រះរៀម ព្រះអយ្យកោមួយនឹងព្រះអង្គ (សូមជ្រាបថា ពញានេះត្រូវជា ព្រះរាជបុត្រនៃព្រះស្រីរាជា, ព្រះស្រីរាជាត្រូវជាសម្តេចព្រះជេដ្ឋា ព្រះអនុជមានព្រះអយ្យកោមួយ ជាមួយគ្នា) ។ សម្តេចចៅពញាចន្ទរាជា ស្តេចក្រាបទូលថា អ្នកបងលែងគិតស្រុកយើងហើយ ឬក៏បាន គង់នៅព្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកនយកព្រះរាជសម្បត្តិបានដូច្នេះ ? ទ្រង់ពុំស្តាយ ព្រះរាជវង្សមហាក្សត្រ និងគ្រងព្រះមហានគរទេឬ ? ព្រះអង្គសុវណ្ណខាក់លោកទ្រង់ឆ្លើយថា ៖ “អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ ។ ព្រះពុទ្ធចៅ ស្តេចពុំយកទោសបង ស្តេចប្រោសបងឱ្យបងគ្រងស្រុកសុវណ្ណខាត់លោកនេះ ជាខេត្តធំស្មើនឹងខេត្តព្រះរាជបុត្រទៅហើយ។ បងបានប៉ុណ្ណេះហើយ បងក៏បានសុខណាស់ហើយ។ បើបងបានសុខដូច្នេះហើយ បងនឹកគិតរកសុខឯណាទៀត ។ ចំណែកឯស្រុកខ្មែរវិញ បងលែងនឹករលឹកអាឡោះអាល័យហើយ តាមតែអ្នកអូនគិតចុះ” ។ សម្តេចចៅពញាចន្ទរាជា ស្តេចដឹងព្រះរាជហឫទ័យចៅពញាអុងយ៉ាងនេះហើយ ទ្រង់មិនហ៊ានត្រាស់សួរតទៅទៀត ក្រែងរឿងនេះពុំបានស្ងាត់នឹងនាំឱ្យខូចការណ៍ ។ ដូច្នេះហើយទ្រង់ពុំបានត្រាស់ទៅវិញឡើយ ទ្រង់គង់ក្រសាលបន្តិច ក៏ថ្វាយបង្គំលាវិលមកដំណាក់វិញ ។ មកដល់ដំណាក់ហើយទ្រង់នឹកតែក្នុងព្រះទ័យថា ឱអ្នកបងអុងអើយ បានសុខហើយត្រឡប់ជាភ្លេចស្រុកទេសអស់ ។ ស្តេចបណ្តោយឱ្យ អាអ្នកងារញ៉ាំញីព្រះរាជត្រកូលតាមចិត្តឥតឈឺចាប់ ក្នុងព្រះទ័យសោះ ។ ទ្រង់ព្រះវិតក្កតែប៉ុណ្ណោះ ក៏ស្ងៀមនៅមិនសួរនាំតទៅទៀតទេ ។ លុះមកដល់ថ្ងៃ ១០ រោច ខែផល្គុន ឆ្នាំ ជុត អដ្ឋស័ក ព.ស ២០៦០ គ.ស ១៥១៦ ម.ស ១៤៣៨ ច.ស ៨៧៨ នោះចៅពញាចន្ទរាជា មានព្រះជន្មវស្សា៣៦ឆ្នាំ ទ្រង់រៀបចំចាត់ចែងព្រះរាជដំណើរ ស្តេចនាំ ចៅពញាយសរាជា និងបណ្តាជាខ្ញុំលើកពលសៀមស្រូតរូតតាមស្នាមជេងីដំរីទាំងយប់ទាំងថ្ងៃ ពុំមានឈប់ឈរសោះ ។ លុះធ្វើដំណើរបាន ៧ថ្ងៃ ស្តេចក៏ទៅជិតដល់ដែនស្រុកខ្មែរហើយ ស្តេចទ្រង់ព្រះរាជចិន្តាថា អញមកដល់នេះហើយ បើទុកជាព្រះចៅចក្រពត្តិបានដឹងថា អញរត់ហើយលើកទ័ពមកតាម ក៏តាមពុំទាន់ដែរ ។ ទើបទ្រង់ឱ្យធ្វើសំបុត្របកដាក់ទាំងរោមចៀម ដាក់ទាំងរោមចាមរីស ដែលជាប់នៅដើមឈើ គូរទាំងស្នាមជើងលាមក និងកំពស់ដំរីនោះឱ្យបម្រើសៀមនាំវិលទៅថ្វាយព្រះចៅ រួចហើយ ព្រះអង្គក៏លើកទ័ពចេញមកទៀត ។ ព្រះចៅចក្រពត្រាធិរាជ (ស្តេចសៀម) កំពុងទ្រង់បារម្ភពីរឿងដរីំនោះក្រែងបាន មិនបានយ៉ាងណា លុះបម្រើនាំសំបុត្រទៅដល់ហើយ ទ្រង់ត្រាស់សួរថា ឥឡូវក្បួនទាក់ដំរីដល់ណាហើយ ? បម្រើក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោសក្រោមល្អងធូលីព្រះបាទ ក្បួននោះបានទៅជិតដែនកម្ពុជាហើយ ។ កាលទ្រង់ព្រះសណ្តាប់ចម្លើយ ដែលបម្រើក្រាបទូលហើយ ព្រះចៅចក្រពត្តិនឹកគ្នាន់ក្នុងព្រះទ័យណាស់ ទើបត្រាស់សួរព្រះអង្គសុវណ្ណខាក់លោកថា ចៅពញាចន្ទរាជា ទៅទាក់ដំរី.សនោះ ហេតុអ្វីក៏ស្រូតរូតទៅឯ ដែនកម្ពុជាទៅវិញ ។ បើដំរីនៅក្នុងដែនប្រទេសយើងឯណេះទេ? ការនេះនាំឱ្យអញសង្ស័យណាស់ ។ ផែនដីព្រះស្តេចកន ព្រះអង្គសុវណ្ណខាក់លោកក្រាបទូលថាៈ ចៅពញាចន្ទរាជានេះមានចិត្តមានះណាស់ មានស្មារតីរឹងប៉ឹង ហើយចិត្តក៏រឹងរូស កានវ់ង្សត្រកូលណាស់ទៀត ។ តាំងពីចៅពញាយសរាជា មកប្រាប់ថា អាព្រះស្តេចកន សម្លាប់បិតាយកព្រះនគរហើយនោះ ទូល ព្រះបង្គំឃើញកិរិយារបស់ចៅពញាចន្ទរាជា ខឹងក្តៅនឹងអាកនខ្លាំងណាស់។ មិនតែប៉ុណ្ណេះសោត កាលមុន នឹងចេញដំណើរនេះចៅពញាចន្ទរាជា ក៏បានសួរទូលព្រះបង្គំថា អ្នកបងលែងនឹកស្រុកទេសហើយឬយ៉ាងនេះផង។ ការដែលចៅពញាចន្ទរាជាទៅហើយ ស្រូតរូតយ៉ាងនេះ ទូលព្រះបង្គំក៏យល់ឃើញថា ចៅពញាចន្ទ រាជាលើកទ័ពទៅវាយអាព្រះស្តេចកនពុំខានឡើយ គឺមិនមែនទៅទាក់ដំរីដូចត្រាស់បង្គាប់ទេ ។ ព្រះចៅចក្រពត្តិទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ព្រះពិរោធខ្លាំងណាស់ ទ្រង់ត្រាស់ប្រើម៉ឺនពេជ្រដាវិចិត្រឱ្យ នាំទាហានសេះ៣០នាក់ លើកទៅតាមសម្តេចចៅពញាចន្ទរាជា ហើយទ្រង់ផ្តាំថា បើចៅពញាចន្ទរាជា ពុំព្រមត្រឡប់មកទេ ឱ្យឯងប្រាប់ពលទាំង ៥០០០ នាក់នោះឱ្យត្រឡប់មកវិញឱ្យខាងតែបានមក ។ ម៉ឺនពេជ្រដាវិចិត្របានទទួលព្រះរាជបញ្ជាហើយ ក៏ថ្វាយបង្គំលានាំទាហានសេះ ទាំង៣០នាក់លើកតាមទៅ។ សម្តេចចៅពញាចន្ទរាជា ព្រះអង្គស្រូតរូតមកដល់ដែនខេត្តប្រទេសខ្មែរហើយ ក៏ទ្រង់បញ្ចុះបញ្ចូលអាណាប្រជានុរាស្ត្រ តាំងពីទល់ដែនរៀងមកបានពល១.៨០០នាក់ ។ ស្តេចលើកទ័ពទាំងអស់មកដល់ខេត្តទឹកជោរ ហើយទ្រង់បានជួបបណ្តាជាខ្ញុំ ដែលប្រើមុនមកនោះ ។ បណ្តាជាខ្ញុំទាំងនោះបានរេហ៍ពល២០០នាក់ផ្សំគ្នា ជា២.០០០នាក់ ហើយស្តេចលើកកងទ័ពខ្មែរ-សៀមចូលវាយបន្ទាយខេត្តនគរសៀមរាប បានរហ៍ពលថែម ទៀតរួមទាំង៧.០០០នាក់ផងត្រូវជា១០.០០០នាក់ ហើយលើកចូលទៅក្នុងបន្ទាយមហានគរ ។ ខណៈនោះ ម៉ឺនពេជ្រវិចិត្រ នាំទាហានសេះ៣០នាក់ដល់មកជិតមហានគរហើយ ដោយសួរគេឯងតាមផ្លូវទៅបានដំណឹងថា ចៅពញាចន្ទរាជានាំរេហ៍ពលខ្មែរ-សៀម ចូលមកតាំងក្នុងមហានគរបាន៣ថ្ងៃហើយ ។ ម៉ឺនពេជ្រ ដាវិចិត្រក៏នាំទាហានទាំង៣០នាក់នោះចូលទៅមហានគរ ហើយក៏បានឃើញសម្តេចចៅពញាចន្ទរាជា ប្រថាប់លើផែនសិលាជាមួយនឹងសេនាទាហានសៀម-ខ្មែរកំពុងអង្គុយគាល់ត្រៀបត្រា។ រំពេចនោះ ម៉ឺន ពេជ្រដាវិចិត្រទូលថា ព្រះពុទ្ធចៅត្រាស់ប្រើទូលព្រះបង្គំឱ្យមកតាមទ្រង់ឱ្យទ្រង់លើកពលត្រឡប់ទៅវិញ ឱ្យឆាប់ ។ ថាអំពីរឿងទាក់ដំរី.សនោះសូមទ្រង់បង្អង់សិនចុះ ។ សម្តេចចៅពញាចន្ទរាជាដឹងកលយល់ការណ៍ថា សៀមលើកតាមមកហើយ ទ្រង់ក៏ហូតព្រះសែងអាជ្ញាសឹក ដែលព្រះចៅចក្រពត្តិព្រះរាជទានមកនោះ ហើយមានព្រះមធុរសវាចាសន្ធាប់ថា នេះគឺជាអាជ្ញាសឹកព្រះចៅប្រទានមកឱ្យអញពេញអំណាច ឱ្យអញធ្វើនាទីពីរយ៉ាងគឺ មួយឱ្យតាមទាក់ដំរី.ស ម៉្យាងទៀតឱ្យអញ ទៅចាប់អាព្រះស្តេចកន ថ្វាយព្រះអង្គ។ ខ្លួនឯងនេះឬមានអំណាចលើសដាវអាជ្ញាសឹកនេះ ? សំដី ដែលឯងថា ព្រះចៅសៀមឱ្យមកតាមអញនេះ តើព្រះរាជឱង្ការ ឬចុតហ្មាយឯងនៅឯណា យកមកឱ្យអញមើល? បើឯងមិនយកមកឱ្យអញទេ អញទុកឯងជាអ្នកក្លែងព្រះរាជឱង្ការ ទុកឯងជាបង្ខូចសង្ខានរាជការផែនដី ហើយអញត្រូវកាត់ក្បាលឯងដោតជាបម្រាម ព្រមទាំងគូកនផង។ ទ្រង់សន្ធាប់ម្តងទៀតថា តើព្រះរាជឱង្ការឬចុតហ្មាយឯងនោះនៅឯណា មកយកឱ្យអញមើល ? ម៉ឺនពេជ្រដាវិចិត្រ និងកូនទាហានជំនិត៣០នាក់ដែលខ្លួននាំមកនោះ គ្មានព្រះរាជឱង្ការរបស់ព្រះចៅជាទីអាងទេ ។ លុះឃើញព្រះសែងអាជ្ញាសឹកហើយទាហានសៀមទាំង៣០នាក់ និង៥.០០០នាក់ដែលមកតាមសម្តេចចៅពញាចន្ទរាជា នោះក៏ភិតភ័យតក់ស្លុតលត់ជង្គង់សូមព្រះរជាទានទោសគ្រប់ៗគ្នា ។ សម្តេចចៅពញាចន្ទរាជាយល់ឃើញថា ចាញ់សម្ញែងអាជ្ញាសឹកត្រូវតាមព្រះទ័យហើយ ទ្រង់ព្រះអំណរណាស់ ទ្រង់ត្រាស់ថា អស់ឯងរាល់គ្នាទាំង៣០នាក់ វិលទៅវិញចុះ ទៅក្រាបទូលព្រះចៅថា ដែលទ្រង់ប្រោសលៀង រក្សាអញជាង៧ឆ្នាំនេះ ជាព្រះគុណលើអញខ្លាំងណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបានទេ ។ មិនតែប៉ុណ្ណោះ សោតកាលអញត្រឡប់មកស្រុកនេះ ទ្រង់ឱ្យរេហ៍ពល៥.០០០នាក់ ដំរីធ្នាក់មួយរយជូនមកទៀត នេះក៏ជាព្រះគុណធ្ងន់លើសលែងទៅទៀត ។ ប៉ុន្តែឥឡូវនេះអញនៅក្រណាស់ អញនឹងរកអ្វីថ្វាយទៅវិញឱ្យបាន សមគួរនឹងព្រះគុណនោះគ្មានទេ។ ដូច្នេះសូមឱ្យព្រះចៅទ្រង់កុំពិរោធឡើយ ។ ថាបើដល់អញឈ្នះ ហើយចាប់អាព្រះស្តេចកនបានទាំងខ្លួនវា បានទាំងផែនដីមកវិញកាលណាអញនឹងនាំពលសៀម ដែលទ្រង់ប្រទានមកនេះ និងសួយសារមកក្រាបបង្គំទូលថ្វាយតាមសំដីដែលអញបានក្រាបបង្គំទូលទុកជាសម្ងាត់ ស្រាប់នោះ ។ ពួកពលទាំង ៥០០០នាក់បានឮព្រះរាជបរិហារហើយ ខ្សឹបគ្នាថាចៅពញាចន្ទរាជា នេះបានថ្វាយព្រះចៅ យើងស្រេចហើយ បានជាទ្រង់ត្រាស់ឱ្យយើងទាំង៥.០០០នាក់នេះមកជាមួយព្រះអង្គ ។ ឯម៉ឺនពេជ្រ ដាវិចិត្រ ដែលមកស្រីមាត់ទទេនោះ ប្រហែលជាក្លែងទេ យើងនឹងជឿស្តាប់ផងមិនបានទេ ។ ម៉ឺនពេជ្រដាវិចិត្រឮព្រះបន្ទូល តឿនរកព្រះឱង្ការ ឬចុតហ្មាយជាច្រើនដង ក៏រឹតតែកោតខ្លាចពលទាហាន ៣០នាក់ ដែលមកនោះ ក៏គិតពិនិត្យទៅ ឃើញចិត្តរេហ៍ពលសៀមដែលហែមកមុននោះ ជឿខាងចៅពញាចន្ទរាជា ច្រើនជាជាងខ្លួនអស់ទៅហើយ បើនឹងគិតធ្វើ តាមព្រះចៅទ្រង់ព្រះបណ្តាំនោះឃើញថាមិនកើតទេ ។ ដូច្នេះម៉ឺនពេជ្រដាវិចិត្រក៏នាំទាហានជំនិះ ៣០នាក់ នោះត្រឡប់ ទៅក្រុងទេពវិញទៅ ។ ក្រោយទាហានសេះត្រឡប់ទៅវិញ សម្តេចចៅពញាចន្ទរាជាទ្រង់លើកកងទ័ពទៅដល់ ក្រុងបាត់ដំបង ហើយទ្រង់ក៏ចាត់ឱ្យនាយទ័ពដើរបញ្ចុះបញ្ចូលរាស្ត្រក្នុងខេត្ត។ ខណៈនោះពញាមនោមេត្រីចៅហ្វាយស្រុក បាត់ដំបងបានដឹងថា ចៅពញាចន្ទរាជា ជាព្រះរាជត្រកូលស្តេចខ្មែរត្រឡប់មកដល់ហើយ ក៏ចូលទៅថ្វាយបង្គំ ថ្វាយរេហ៍ពល ១០.០០០នាក់ និងស្បៀងអាហារ ១.០០០ រទេះទៀត ។ សម្តេចចៅពញាចន្ទរាជាទ្រង់ព្រះអំណរណាស់ ស្តេចគង់សម្រាក កម្លាំងរេហ៍ពល នៅក្នុងខេត្តនោះបីថ្ងៃ ហើយស្តេចក៏លើកឆ្លងទៅតាំងបន្ទាយនៅខេត្តពោធិ៍សាត់ ។ ចំណែកឯសម្តេច ចៅពញាសួគ៌ាលោកចៅហ្វាយស្រុកខែត្រពោធិ៍សាត់ ដែលជាមន្ត្រីខាងសម្តេចព្រះស្រីជេដ្ឋា (កន) បានដឹងដំណឹងនេះ ហើយក៏កេណ្ឌពលទុកបំរុងការ។ លុះបានពល៤០.០០០នាក់ហើយ ពញាសួគ៌ា លោកក៏ឱ្យរក្សានាទីភាគបន្ទាយ រាយល្បាត តាមច្រកផ្លូវស្រាប់ ទើបបកសំបុត្រប្តឹងចូលមកេសនាបតីក្នុងក្រុងសន្លប់ពិជ័យព្រៃនគរ។ រីឯចៅពញាមឿងវិញលុះបានដឹង ថា ចៅពញាចន្ទរាជាស្តេចត្រឡប់មកដល់ស្រុកបាត់ដំបងហើយ ក៏ដើរបញ្ចុះបញ្ចូលស្ម័គ្របក្សពួកដែលចូលក្នុងកងទ័ព ចៅពញាសួគ៌ាលោកបានច្រើននាក់ ។ កាលបានឃើញចៅពញាសួគ៌ាលោកជំនុំរាជការគិតរឹងទទឹង ពុំព្រមចុះចូលនឹងសម្តេច ចៅពញាចន្ទរាជាទេ ពញាមឿង លុះដល់វេលាយប់ស្ងាត់ ក៏នាំស្ម័គ្របក្សពួកដែលចូលខាងខ្លួនចូលលុក (គឺចូលទៅប្រហារ មិនឱ្យដឹងខ្លួនជាមុន) ចៅពញាសួគ៌ា លោកស្លាប់មួយរំពេច ហើយស្រែកប្រកាសប្រាប់អស់ក្រុមការបណ្តារាស្ត្រថា ៖ សម្តេចចៅពញាចន្ទរាជា ដែលព្រះអង្គលើកទ័ពត្រឡប់ពីស្រុកសៀមមកនោះ ព្រះអង្គជាព្រះរាជត្រកូល នៃសម្តេច ព្រះធម្មរាជា ដែលជាស្តេចទ្រង់ធម៌ហើយ។ ឯស្តេចកនជាចៅហ្វាយរបស់ពញាសួគ៌ា លោកនេះ ខាងម្តាយជាពល ព្រះស្រីរតនត្រ័យសុទ្ធៗ ។ ផែនដីព្រះស្តេចកន ដូច្នេះ តើអស់អ្នករាល់គ្នានឹងសំពះព្រះ ឬក៏ចង់ថ្វាយបង្គំបាយ៉ាប (ប៉ាយាបគឺអារក្សទឹកសម្រាប់ពួកនេសាទ មច្ឆជាតិគោរព) ថាបើអស់អ្នកពេញចិត្តថ្វាយបង្គំ ព្រះស្រីរតនត្រ័យនោះចូរអ្នកទៅថ្វាយបង្គំចៅពញាចន្ទ រាជា ដ្បិតស្តេចយាងមកដល់ហើយ ត្រូវយើងចេញទៅថ្វាយបង្គំទទួលព្រះអង្គចុះ ។ ថាបើអស់អ្នក ចូលចិត្តចង់សំពះបាយ៉ាបនោះ ចូរអស់អ្នករៀបស្បៀងអាហារនាំបុត្រភរិយា ទៅថ្វាយបង្គំព្រះស្តេចកន កូនពល (ក្នុងពេលដែលប្រទេសយើងនៅមានវណ្ណៈច្រើននៅឡើយ វណ្ណៈពល ជាវណ្ណៈថោកទាបបំផុត ជាពូជអំបូរអ្នកមានទោសដែលមិនអាចលុបលាងបានឡើយ) ព្រះស្រីរតនត្រ័យ ឯបន្ទាយស្រឡប់ពិជ័យ ព្រៃនគរឱ្យឆាប់ចុះ ។ អស់ក្រមការបណ្តារាស្ត្រក្នុងកងទ័ពទងាំ៤០.០០០នាក់ប្លាយ លុះឮពញាមឿងប្រកាស ចេញព្រះនាមសម្តេច ចៅពញាចន្ទរាជា ដូច្នោះហើយហេតុតែជាបុណ្យបារមីនៃព្រះអង្គក៏បណ្តាលចិត្តគ្រប់កងទ័ពទាំងអស់ឱ្យនឹក ស្រឡាញ់អាល័យដល់សម្តេចចៅពញាចន្ទរាជា ពន់ប្រមាណ ហើយក៏ស្រែកប្រកាសតបថា ៖ យើងរាល់គ្នាចូលចិត្តថ្វាយបង្គំព្រះមិនព្រមទៅថ្វាយបង្គំបាយ៉ាបទេ ។ ហេតុនេះ ហើយបានជាមានពាក្យថា “ព្រះមានមិនចង់សំពះ មិនចង់ថ្វាយបង្គំ ម្តេចក៏ចង់សំពះឯបាយ៉ាបទៅវិញ” តាំងពីថ្ងៃនោះមក ។ ចៅពញាមឿង លុះឮរាស្ត្រប្រកាសឆ្លើយតបមកដូច្នោះ ល្មមពេលព្រឹកស្រាងៗហើយ ក៏នាំអស់ក្រមការ និងអស់អ្នកមុខ អ្នកការ បណ្តារាស្ត្រចេញទៅយាងស្តេចធ្វើព្រះរាជដំណើរចូលទៅប្រថាប់ក្នុងបន្ទាយស្រុក។ សម្តេចចៅពញាចន្ទរាជា ស្តេចបានទ្រង់ព្រះសណ្តាប់ហើយមានព្រះអំណរណាស់ ទ្រង់ត្រាស់សួរ សេចក្តីដើមទងគ្រប់សព្វប្រការ។ លុះទ្រង់ជ្រាបហើយ ស្តេចឱ្យលើកទ័ពចូលទៅប្រថាប់ក្នុងបន្ទាយស្រុក ហើយស្តេចហាមកងទ័ពទាំងខ្មែរ ទាំងសៀម មិនឱ្យទៅកំហែងកំហល់រាស្ត្រប្រជាក្នុងស្រុកឱ្យសោះ ដើម្បីកុំឱ្យរាស្ត្រប្រជាមានសេចក្តីក្តៅក្រហាយ ។ ទ្រង់ដាក់បញ្ជាថា “បើឈ្មោះណា ពុំស្តាប់ព្រះរាជឱង្ការនេះទេ ស្តេចនឹងយកទោសដល់ប្រហារជីវិត” ។ ខណៈនោះអស់រាស្ត្រប្រជា ក៏បានសេចក្តីសុខសាន្ត ឥតមានទុក្ខភ័យអំពីពួកពលទាហាន សរសើរព្រះបារមីព្រមទាំងថ្វាយសព្ទសាធុការពរគ្រប់ៗគ្នា ។ សម្តេចចៅពញាចន្ទរាជា កាលដែលទ្រង់ហាមសេនាពលទាហាន មិនឱ្យរំលោភជិះជាន់រាស្ត្រ នាំឱ្យរាស្ត្របាន សេចក្តីសុខកាយសប្បាយចិត្ត ឥតក្តៅក្រហាយយ៉ាងនេះហើយ ទ្រង់ឱ្យរឹបយកទ្រព្យសម្បត្តិរបស់ចៅហ្វាយ ស្រុកដែលចៅពញាមឿងចូលលុកសម្លាប់នោះ មកព្រះរាជទានជារង្វាន់ដល់អស់នាយកង នាយពល ហើយ ទ្រង់ចាត់តាំងចៅពញាមឿងជា “ចៅពញាសួគ៌ាលោក” ចៅហ្វាយស្រុកខេត្តពោធិ៍សាត់, ទាំងតាំងឱ្យធ្វើជា មេទ័ពសម្រេចរាជការគ្រប់ប្រការ ។ រួចទ្រង់តាំងកូនតាមឿងទាំងបួននាក់ឱ្យមានឋានន្តរ សក្តិខ្ពង់ខ្ពស់គឺ ៖ កូនទី១ឈ្មោះ កែវ ឱ្យធ្វើជា “ចៅពញាវង្សាអគ្គរាជ” កូនទី២ឈ្មោះ អង ឱ្យធ្វើជា “ចៅពញា បរទេសរាជ” កូនទី៣ឈ្មោះ ទេព ឱ្យធ្វើជា “ចៅពញា វិបុលរាជ” កូនទី៤ឈ្មោះ សុខ ឱ្យធ្វើជា “ចៅរាជ តេជៈ” ជាមេទ័ពមុខក្រោយឆ្វេងស្តាំ ។ ទើបទ្រង់ចាត់ទាំងបួននាយឱ្យលើកពល ៨០០នាក់ ចេញទៅវាយខែត្រក្រគរ, ខ្លុង, ក្រង ជាមុន ។ ព្រះស្រីជេដ្ឋា (ស្តេចកន) កាលខូចខែត្រពោធិ៍សាត់ហើយ នៅថ្ងៃត្រង់ម៉ោង១១ ស្តេចនាំព្រះស្នំ ក្រុមបរិពារ ចុះស្រង់ទឹកក្នុងស្រះ រួចហើយនាំទៅប្រពាតសួនឧទ្យានកំសាន្តព្រះហឫទ័យ ។ ស្តេចនាំព្រះស្នំ ក្រុមបរិពារយាងរហូតដល់ទីក្រឡាបន្ទំ ដែលមានក្នុងសួនឧទ្យាននោះ ។ នៅទីនោះ ទ្រង់ព្រះសណ្តាប់ ក្រុមភ្លេងមហោរី ក្រុមចម្រៀងច្រៀង, ភ្លុំប៉ី កែវពិរោះពេក បណ្តាលឱ្យភ្លើតភ្លើនព្រះរាជហឫទ័យ ហើយក៏ទ្រង់ទម្រេតព្រះអង្គទៅលើព្រះស្នំជាតិលាវម្នាក់។ លុះទ្រង់ផ្ទុំស្កប់ស្កល់ទៅទ្រង់ព្រះសុបិននិមិត្ត ឃើញថា ៖ “ព្រះចន្ទរះពីទិសខាងលិចលឿនគ្រឿនមកលើប្រាសាទ ហើយក៏បណ្តាលឱ្យកើតភ្លើងឆេះសន្ធោសន្ធៅ លើប្រាសាទ អណ្តាតភ្លើងរាលដាលទូទៅពេញទាំងព្រះនគរ ព្រមទាំងរាលក្តៅដល់ព្រះអង្គផង ព្រះអង្គរត់ ទៅទិសឦសាន ភ្លើងក៏ឆេះរាលក្តៅក្រហាយសព្វព្រះសារពាង្គកាយខ្លាំងណាស់” ។ ទ្រង់បម្រះដឹងព្រះស្មារតីឡើង ក៏ល្មមពេលរសៀលម៉ោង៣ ទ្រង់ក៏តើនចាកព្រះសុបិនឡើងពីក្រឡាបន្ទំ ទ្រង់ក៏ព្រួយព្រះទ័យណាស់ ទើបទ្រង់បញ្ជាឱ្យហៅព្រាហ្មណ៍បុរោហិត និងពិជ័យហោរាក៏ប្រាប់នូវនិមិត្តនោះ គ្រប់ប្រការ ។ ពិជ័យហោរាទូលថ្វាយព្យាករណ៍ថា ៖ “ទ្រង់និមិត្តក្នុងថ្ងៃសៅរ៍ ក្បួនទំនាយថា ត្រូវលើព្រះអង្គហើយ គឺព្រះអង្គនឹងត្រូវទទួលគ្រោះកាច។ តាមព្រះសុបិននេះ ព្រះអង្គនឹងដឹងការណ៍ឆាប់។ ឯព្រះចន្ទដែលរះ ហើយបង្កើតផ្កាភ្លើងឆេះរាលពាសពេញ ទាំងនគរនោះ ទំនាយថា ទ្រង់នឹងមានសត្រូវមកបៀតបៀនលើព្រះអង្គ នាំឱ្យព្រះអង្គថ្លោះការណ៍ធំ ណាស់”។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្តាប់ហើយទ្រង់ខ្ញាល់ណាស់ចំពោះពិជ័យហោរា ដែលមិនចេះប្រចុបឱ្យស្រប ព្រះទ័យ ។ ព្រះភក្ត្រទុំទែងពន់ប្រមាណទើបទ្រង់ត្រាស់ថា ហោរាទាយនេះដូចជាក្រៅក្បួនតម្រាហើយ ដូច្នេះចូរបុរោហិតពិនិត្យទាយមើលវិញ តើខាងណាទាយខុស ខាងណាទាយត្រូវ ។ ព្រះបុរោហិតក្នុង រាជត្រកូលយល់ថា “ទំនាយហោរានេះពុំសព្វព្រះទ័យនៃព្រះជ័យជេដ្ឋាទេ” ទើបក្រាបទូលប្រចុបប្រចែង រកផ្លូវឱ្យស្របព្រះរាជហឫទ័យ ហើយក្រាបបង្គំទូលថា ៖ “សូមទ្រង់មេត្តាប្រោស ! សុបិននិមិត្តរបស់ ព្រះអង្គ តាមក្បួនថា ទេវតាមកប្រាប់ឱ្យទ្រង់ជ្រាប ទាំងប្រាំប្រការគឺ ៖ ប្រការទី១-ត្រង់ទតឃើញព្រះចន្ទរះពីទិសខាងលិចនោះទំនាយថា ព្រះអង្គនឹងបានសុខក្សេមក្សាន្ត ត្រជាក់ ត្រជុំ ទាំងអាណាប្រជានុរាស្ត្រ ក៏បានសេចក្តីសុខរុងរឿង ប្រៀបបាននឹងពន្លឺព្រះចន្ទ ។ ប្រការទី២-ត្រង់ព្រះចន្ទចេញជាភ្លើង ឆេះពាសពេញព្រះនគរនោះទំនាយថា ព្រះអង្គនឹងមានអំណាច អាចផ្សាយពេញទាំងប្រទេស ដូចភ្លើងឆេះទូទៅទាំង៨ទិស ។ ប្រការទី៣-ត្រង់ថា ចំហាយក្តៅដល់ព្រះអង្គនោះទំនាយថា នឹងមានសត្រូវមកប្រមាថព្រះនគរ ។ ប្រការទី៤-ត្រង់ទតឃើញថា ព្រះចន្ទពេញបរមីនោះទំនាយថា សត្រូវនោះនៅក្នុងព្រះរាជត្រកូល បង្កើត ហេតុមកពីទិសបស្ចឹម។ ប្រការទី៥-ត្រង់ឃើញថា ព្រះអង្គរត់ទៅទិសឦសាន ហើយភ្លើងនៅតែតាមរោលក្តៅដល់ព្រះអង្គនោះ ទំនាយថា បើកើតមានសត្រូវហើយ សូមព្រះអង្គស្តេចទៅតងាំទ័ពទប់សត្រូវពីទិសឦសាន ទើបនឹងមានជ័យជំនះ ។ សូមទ្រង់ព្រះមេត្តាប្រោស ! ព្រះសុបិននេះល្អទេ កុំព្រួយព្រះទ័យឡើយ” ។ សម្តេចព្រះជ័យជេដ្ឋា ស្តាប់បុរោហិតព្យាករណ៍ថ្វាយហើយ មានព្រះទ័យត្រេកអរខ្លាំងណាស់ តែដើម្បីនឹង រំដោះព្រះគ្រោះខ្លះព្រះអង្គក៏ឱ្យបុរោហិតផ្លុំប្រគំត្រែស័ង្គថ្វាយ ទឹកស័ង្ខ ស្លឹកព្នៅ សៀតព្រះកាណ៌ព្រះអង្គ ព្រមទាំងព្រះរាជទានស្លឹកព្នៅមួយសន្លឹកទៅព្រះរាជបុត្រព្រះជន្ម៥ឆ្នាំ ឱ្យសៀតព្រះកាណ៌ដែរ ព្រោះព្រះអង្គ កំពុងជាប់ព្រះទ័យ នឹងព្រះរាជបុត្រនេះ ហើយព្រះរាជទានរង្វាន់ឱ្យបុរោហិត ដែលទាយត្រូវព្រះទ័យនោះ តាមសព្វព្រះទ័យ ។ លំដាប់តមកទ្រង់ត្រាស់ថា ៖ “អាហោរចង្រៃនោះ វាស្អប់អញ ទើបវាក្លែងទាយឱ្យអញខូចចិត្តទាំងខូចទ្រព្យសម្បត្តិ ដោយវាមាន គោលគំនិតសំងាត់ប្រការណាមួយក្នុងខ្លួនវា “តមកទ្រង់ដៀលត្មះហោរានោះដោយប្រការផ្សេងៗ ។ ពិជ័យហោរា ខំក្រាបទូលដោយជំនះថា “សូមទ្រង់មេត្តាប្រោស សូមព្រះអង្គកុំអាលទ្រង់អរតាមទំនាយ បុរោហិតក្រាបទូលនេះឱ្យសោះ ព្រោះការណ៍ម្តងនេះ ប្រាកដជាមានដូចទូលថ្វាយមិនមែនដូចបុរោហិតនេះទេ” ។ ផែនដីព្រះស្តេចកន សម្តេចព្រះស្រីជេដ្ឋាទ្រង់ខ្ញាល់នឹងសំដីទូលតបរបស់ហោរានោះណាស់ ទើបទ្រង់ស្ទុះទៅចាប់ព្រះសែង (ដាវ) មកកាប់ហោរា បណ្តាលឱ្យស្លាប់នៅទីនោះមួយរំពេច។ ក្រោយពីនោះមកចំនួន១០ថ្ងៃ ព្រះស្រីជេដ្ឋា ស្តេចចេញចងព្រះរាជរោងរម្យជួបជុំពញាលំពាំងធិបតី សេនាបតី និងមន្ត្រីទាំងពួង ដែលក្រាបបង្គំ ជាយសបរិវារ ។ ខណៈនោះចៅពញាលំពាំងធិបតីក្រាបបង្គំទូលថា ៖ “សូមព្រះអង្គព្រះមេត្តាប្រោស ព្រះពញាចន្ទរាជាបានត្រឡប់មកពីស្រុកសៀមវិញហើយ ឥឡូវស្តេច សង្កត់បានខែត្របាត់ដំបង ហើយឆ្លងមកសង្កត់ខែត្រពោធិ៍សាត់ថែមទៀត ចៅហ្វាយស្រុកពោធិ៍សាត់ បានប្តឹងដោយសំបុត្រចូលមកសុំកងទ័ពអំពីទូលព្រះបង្គំឱ្យទៅជួយជាឆាប់” ។ ចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវនុកូលក្រាបទូលថា ៖ “សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរ ប្តឹងទូលបង្គំថា នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចម្បាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាមឿងមេស្មិល ឱ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឱ្យធ្វើជាមេទ័ពសម្រេចរាជការទាំងពួងផងទៀត ចៅពញា ចន្ទរាជា ឱ្យកូនពញាមឿងទាំងបួននាក់នោះធ្វើជាសេនាបតីសម្រាប់ទ្រង់ ហើយឱ្យធ្វើជាបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្តាំ លើកមកវាយខែត្រក្រគរទៀត ឥឡូវនេះខែត្រក្រគរបែកហើយ” ។ ព្រះស្រីជេដ្ឋា(ស្តេចកន)ទ្រង់ព្រះសណ្តាប់ហើយ ទ្រង់គ្រវីព្រះសរិសា ហើយមានបន្ទូលថា ៖ “បងចក្រី, ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្តារាស្ត្រខេត្តខាងលិច ហើយលើកយ៉ាងស្រូតរូតទៅ ទប់ទល់ទ័ពរបស់ចៅពញាចន្ទរាជាឱ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំឱ្យអស់ពីកំលាំងចិត្តណា៎ ” ។ ពញាចក្រីទទួលព្រះរាជបញ្ជាហើយក្រាបទូលថា “ទូលព្រះបង្គំលើកទ័ពទៅម្តងនេះ បើចាប់បានតួខ្លា ឬមិន បានក៏គង់ខ្លាត្រូវរបួស បង់ជន្មឱ្យរាងចាលជាមិនខានដែរ” ។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្តាប់ហើយ ព្រួយព្រះទ័យណាស់ ទ្រង់ព្រះរាជទានលំពែងក្រំមាសមួយជា អាជ្ញាសឹក ហើយឱ្យលើកកងទ័ពទៅតាំងនៅខែត្រលង្វែក ហើយទ្រង់ត្រាស់បង្គាប់សម្តេចចៅហ្វាកៅ ជាមា ឱ្យធ្វើជាមេទ័ពធំ ដោយទ្រង់ប្រទានជាដាវគ្រឿងមាសមួយជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិកោមាស មួយសម្រាប់ជាគ្រឿងសម្រាប់យស និងស្គរហែពីរ សម្រាប់ទូងតាមផ្លូវខែត្រ កំពង់សៀម ។ សម្តេចចៅហ្វាកៅ ទទួលព្រះរាជបញ្ជា ហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខែត្រកំពង់សៀម ហើយ ចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ ។ លុះបានរេហ៍ ពលគ្រប់ខែត្រមកជួបជុំគ្នាហើយ ចៅហ្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខេត្តអាសន្នទុក ឱ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបង ឆ្លងមកវាយខ្ទប់ពីខាងក្រោយ កុំឱ្យចៅពញាចន្ទរាជារត់រួច។ ចំណែកឯចៅហ្វាកៅ ខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច ។ រីឯកងទ័ពនៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន៥.៥០០ នាក់ហើយ ក៏ឱ្យចៅពញាតេជោចៅហ្វាយស្រុកខេត្តសំរោងទងលើកទ័ព ១០.០០០ នាក់ ជាទ័ពមុខ ឱ្យចៅពញាមេត្រី ចៅហ្វាយស្រុកភ្នំពេញ កាន់ពល ១០.០០០នាក់ ជាប៉ែកស្តាំ ឱ្យចៅពញាវង្សាអនុជិត ចៅហ្វាយ ស្រុកបាទីកាន់ពល ១០.០០០ នាក់ ជាប៉ែកឆ្វេង ឱ្យព្រះរាជវរានុកូល កាន់ពល ១០.០០០ នាក់ជាទ័ព ក្រោយ។ ឯខ្លួនចៅពញាចក្រីកាន់ពល ១៥.០០០ នាក់ជាទ័ពធំ ។ ទ័ពចៅពញាចក្រី លើកដល់ខែត្រក្រគរ ក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកមឿង ។ ចៅពញាសួគ៌ា លោកមឿងយល់ថា “ទ័ពខាងពញាចក្រីលើកមកដល់ហើយ ព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើន ចំនួនណាស់ផង, ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវ ជាកូនច្បងឱ្យកាន់ពល ២.០០០នាក់ជាទ័ពមុខ ចៅពញាបរទេសរាជអង ជាកូនទី២ឱ្យកាន់ទ័ព ១.០០០ នាក់ជាប៉ែកស្តាំ, ចាត់ចៅពញាវិបុលរាជ ទេព ជាកូនទី៣ឱ្យកាន់ទ័ព១.០០០នាក់ជាប៉ែកឆ្វេង, ចាត់ចៅពញា រាជតេជៈ សុខ ជាកូនទី៤ ជាទ័ពក្រោយ កាន់ពល១.០០០នាក់។ ឯខ្លួនចៅពញាសួគ៌ាលោក កាន់ពល៤.០០០នាក់ ជាមេទ័ពធំ ហើយចេញទៅត នឹងចៅពញាចក្រី ។ ចៅពញាអគ្គវង្សាអគ្គរាជកែវ ជាកូនច្បង ជាមេទ័ពមុខនោះ ដេញទ័ពឱ្យចូលទៅវាយលុកកងទ័ពចៅ ពញាតេជោ ។ រេហ៍ពលក្នុងកងទ័ពទាំង ២.០០០ នាក់នោះ កាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយ ក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោ វាយកាប់សម្លាប់គ្នាពពាក់ពពូន ស្លាប់ហូរឈាមដូច ទឹកទរ ឬហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាអគ្គរាជកែវ ឃើញដូច្នោះហើយ ក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោ ដែលនៅលើខ្នងសេះ ។ សេះចៅពញាតេជោ ដោយឃើញគេ ស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់ខ្លួនទៅប៉ះនឹងដើមឈើ បណ្តាលឱ្យធ្លាក់ចៅពញាតេជោពីខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជឃើញបានចំណាប់ហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច ។ រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូលច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡ មានរបឹងរឹងរូសមិនព្រមចាញ់ គ្នាទៅវិញទៅមកសោះ ។ ចៅពញាវង្សាអគ្គរាជយល់ថា “ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងតែមកដល់ថែមហើយថែមទៀតផង នឹងយកជ័យតទៅ ទៀតពុំបានឡើយ “ទើបនាំរេហ៍ពលថយមកជម្រាបបិតាតាមដំណើរ ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុក ខែត្រភ្នំពេញ និងចៅពញាវង្សាអនុជិតចៅហ្វាយខែត្របាទី ជាមេទ័ព ឆ្វេង ស្តាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ពចៅពញាបរទេសរាជ និងចៅពញា វិបុលរាជដែលបង្កប់តាមសងខាងផ្លូវនោះ ។ កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយក៏ដេញពលចូលច្បាំង កាប់ចាក់ ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយ ប្រកាប់គ្នាទៅវិញទៅមក ។ ចៅពញាវង្សាអនុជិត ជាចៅហ្វាយ ស្រុកបាទី ក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះ សេះរបស់ខ្លួនផុងជើងចូលក្នុងរណ្តៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្តាលឱ្យធ្លាក់ចៅពញានេះទៅដី ។ មួយរំពេចនោះចៅវិបុលរាជស្ទុះ ចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទី បណ្តាលឱ្យគាត់ពិការជាទម្ងន់ ។ អស់សេនាទាហានខាងចៅ ពញាវង្សាអនុជិតនាំគ្នាគ្រាហ៍ចៅហ្វាយខ្លួនគេចបាត់ទៅ ។ ទ័ពស្តាំរបស់ចៅពញាចក្រី កាលបើឃើញថា “នាយទ័ពរបស់ខ្លួនត្រូវរបួសជាទម្ងន់ហើយ” ក៏នាំគ្នារត់ទៅរកកងទ័ពចៅពញាតេជោ ។ មេកងចៅពញា ចក្រី កាលបើដឹងថា “ចៅពញាតេជោស្លាប់ក្នុងសង្គ្រាមហើយ“ ក៏នាំសេនាទាហានទៅទាំងពីរកងទៅប្តឹង ចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក ។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញ និងទ័ពពញា បរទេសរាជ និងវិបុលរាជ ជាកូនទី២ និងទី៣ របស់ចៅពញាសួគ៌ាលោក មឿង កំពុងច្បាំងប្រកាប់គ្នាយ៉ាងគឹកកងរំពងខ្លាំងណាស់ ដូច្នោះព្រមទាំងបាន ក្រឡេកមើលពីលើខ្នងដំរីទៅឃើញកូនតាមឿងទាំងពីរនោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជា មេត្រីថយថ្វីដៃ របស់កូនតាមឿង ទាំងពីរនាក់ទើបចៅពញាចក្រីដេញរេហ៍ពល ឱ្យចូលទៅជួយច្បាំងថែម ទៀត។ ចំណែកឯចៅពញាសួគ៌ាលោកមឿង, ចៅពញារាជតេជៈ សុខ កូនទី៤ របស់តាមឿង កាលបានដឹងកិច្ចការ ទ័ពទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនាក់នោះទៀត ។ ការប្រយុទ្ធរវាង កងទ័ពខាងចៅពញាចក្រី និងចៅពញាសួគ៌ា លោកមឿង បានប្រព្រឹត្តទៅអស់ពេលដ៏យូរ តែមិនមានខាង ណាអន់ជាងខាងណាឡើយ។ ទ័ពទាំងសងខាងសុទ្ធសឹងតែរបឹងរឹងរួសមោះមុតដូចៗគ្នា ។ ផែនដីព្រះស្តេចកន ខណៈនោះចៅពញាសួគ៌ាលោកមឿងយល់ថា កងទ័ពចៅពញាចក្រីមានពលច្រើនណាស់ សេនាទាហាន ទាំងនោះក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួនក៏ស្លាប់ប្រមាណជា៦០នាក់ទៅហើយ ឃើញថានឹងតយក ជ័យជំនះពុំបានទេ ។ លុះវេលាព្រលប់មកដល់ហើយ ចៅពញាសួគ៌ាលោកមឿង ក៏វាយស្គរជាសញ្ញា ឱ្យដំណឹងដល់កងទ័ពឱ្យឈប់ច្បាំងគ្នាទាំងសងខាង ។ ពញាសួគ៌ាលោកមឿង និងកូនទាំងបួននាក់ ក៏នាំសេនាទាហានរេហ៍ពលថយទ័ពទៅក្រាបបង្គំគាល់ព្រះចៅ ពញាចន្ទរាជា នៅបន្ទាយខេត្តពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូលតាមហេតុការណ៍គ្រប់ប្រការ ។ ចៅពញា ចក្រីឃើញចៅពញាសួគ៌ាលោកមឿង ថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់ កលតាមឿងផង ដោយព្រះអាទិត្យអស្តង្គតរលត់រស្មីទៅហើយផង ។ លុះព្រឹកឡើងចៅពញាចក្រីបម្រុងនឹងលើកកងទ័ពតាមចៅពញាសួគ៌ាលោក តែទទួលពេលនោះសម្តេច ចៅហ្វាកៅនាំពល៥០.០០០នាក់លើកឆ្លងមកដល់ដែរ ចៅពញាចក្រីក៏បញ្ឈប់ទ័ពរង់ចាំស្តាប់ចៅហ្វាកៅ ដែលនឹងចាត់ទ័ពជាថ្មីវិញ ។ វេលានោះចៅពញាកៅ បានចាត់កងទ័ពជា៥កងដូចតទៅនេះ ១-ឱ្យចៅពញាចក្រីកែវឃុំពល ៣០.០០០ នាក់ ជាមេទ័ពមុខ(ទ័ពស្រួច) ។ ២-ឱ្យចៅពញាមេត្រីទិព្វ ចៅហ្វាយស្រុកភ្នំពេញ ឃុំពល ២០.០០០ នាក់ ជាមេទ័ពប៉ែកឆ្វេង ។ ៣-ឱ្យចៅពញាស្រែន្យសេនាឫទ្ធីជ័យ ចៅហ្វាយស្រុកខែត្រលង្វែក ឃុំពល១.៥០០ នាក់ ជាប៉ែកស្តាំ ។ ៤-ចៅពញាសេនាសង្គ្រាមសួស ចៅហ្វាយស្រុកខែត្រអមរគីរីន្ទបូរ ឬអម្រិន្ទបូរគឺ ស្រុកបរិបូណ៌ ឃុំពល ១៦.០០០នាក់ ជាទ័ពក្រោយ ។ ៥-ឯខ្លួនចៅហ្វាកៅ ឯងឃុំពល៤០.០០០ នាក់ ជាមេទ័ពធំ ។ សម្តេចចៅហ្វាកៅ លើកទ័ពដេញតាមទ័ពចៅពញាសួគ៌ាលោកមឿង ដែលថយទ័ពមកក្រាបបង្គំ ចៅពញាចន្ទរាជានោះ ។ គ្រាដែលចៅហ្វាកៅ លើកទ័ពដេញតាមមកនោះ កងទ័ពចៅពញាសួគ៌ា លោកមឿង បានចូលទៅក្នុងបន្ទាយអស់ទៅហើយ ។ សម្តេចចៅពញាចន្ទរាជា កាលទ្រង់បានជ្រាបថា “កងទ័ពខាងគេលើកមកច្រើនណាស់ដូច្នេះហើយ” ទ្រង់ក៏ ត្រាស់ឱ្យកេណ្ឌពលបាន ២០.០០០ នាក់ឱ្យឡើងទៅការពារបន្ទាយ ។ លុះកងទ័ពខាងចៅពញាកៅមក ចោមវាយបន្ទាយ ទ្រង់ក៏ឱ្យទ័ពក្នុងបន្ទាយបាញ់ព្រួញ ចោលដុំថ្មទៅត្រូវកងទ័ពសម្តេចចៅហ្វាកៅស្លាប់ អស់ជាច្រើន ។ ចៅហ្វាកៅ ខំដេញពលឱ្យពានកំផែងបន្ទាយណែនណាន់តាន់តាប់ ដូចស្រមោចរោមស្ករ តែវាយមិនបាន ។ កាលដឹងថា វាយយកបន្ទាយសម្តេចចៅពញាចន្ទរាជាពុំបាន ចៅហ្វាកៅបោះទ័ព ព័ទ្ធចោមបន្ទាយនោះជាប់ ដើម្បីទប់ទ័ពខាងក្នុងមិនឱ្យចេញរួចផង ឱ្យអត់បាយបរិភោគ រហូតដល់ស្លាប់ ឬត្រូវដាច់ពោះគ្រប់ៗគ្នាផង។ សម្តេចចៅហ្វាកៅ, ចៅពញាចក្រីកែវ ឱ្យពលចោមរោមបន្ទាយរហូតដល់១២ខែ ។ កងទ័ពខាង សម្តេចចៅពញាចន្ទរាជា ចេញមិនរួចមែន ស្បៀងអាហារក្នុងបន្ទាយក៏ចេះតែហោចទៅៗ គួរឱ្យព្រួយបារម្ភ ណាស់ដោយបន្ទាយនោះមិនមានការប្រុងប្រៀបមាំមួន ប៉ុន្តែដោយហេតុបារមីរបស់ព្រះអង្គ ដែលបានសាង មកពីអតីតកាល បណ្តាលឱ្យកងជញ្ជូនស្បៀង ខាងសម្តេចចៅហ្វាកៅ បញ្ជូនទៅពុំទាន់ ។ ដូច្នេះសម្តេច ចៅហ្វាកៅក៏ឱ្យកងទ័ព មកតាំងបន្ទាយឆ្ងាយពីបន្ទាយព្រះចន្ទរាជា ចម្ងាយ៣សិន ឱ្យកងទ័ពព័ទ្ធជុំវិញទៀត។ ការណ៍ដែលចៅហ្វាកៅឱ្យថយទ័ពនេះ ប្រយោជន៍ឱ្យកងទ័ពផ្លាស់ប្តូរគ្នា ចេញទៅរកស្បៀង អាហារក្នុងភូមិជិតខាង ។ សម្តេចចៅពញាចន្ទរាជា កាលទតឃើញថា កងទ័ពសត្រូវថយឃ្លាតពីបន្ទាយព្រះអង្គហើយ ព្រះអង្គ ក៏ទ្រង់ព្រឹក្សានឹងនាយកងនាយទ័ពថា “ទ័ពសត្រូវរំលៀកចេញពីបន្ទាយយើងបន្តិចហើយ ការណ៍នេះល្អ ប្រពៃហើយជាឱកាសឱ្យយើងគិតដោះដៃចេញពីសត្រូវបានដោយស្រួល ចុះយើងនឹងគិតធ្វើយ៉ាងណា ដើម្បី ឱ្យចេញរួចពីចំណោទនេះ ?” ។ ចៅពញាសួគ៌ាលោកមឿង ក្រាបទូលថា “បើយើងនឹងគិតវាយទំលាយចេញនោះ ក៏ចេញរួចបានដែរ ពីព្រោះពលយើងមាន២០.០០០នាក់ ឯខាងពលគេមានចំនួនដល់ទៅជាង ១០០.០០០នាក់ បើយើងចេញរួច ទៅ ទ័ពទាំងសងខាងក៏គង់ស្លាប់ច្រើនជាមិនខាន បើយើងរឹងនៅតែក្នុងបន្ទាយនេះមិនចេញទទួលច្បាំង សោះក៏មិនបានដែរ ពីព្រោះបន្ទាយរបស់យើងទើបនឹងតាំងថ្មី, ឯស្បៀងអាហារក៏ពុំទាន់មានបរិបូណ៌ ដល់យូរទៅក្រែងលំបាកក្នុងការខ្វះខាតគ្រប់យ៉ាង, ទូលព្រះបង្គំជាខ្ញុំគិតយកគំនិតមួយមកសូមទទួល អាសាគឺទៅកេណ្ឌកងទ័ពបីសាចឱ្យមកចោមរោមវាយទ័ពចៅហ្វាកៅ បើទ្រង់ព្រះរាជានុញ្ញាត, ទូលព្រះ បង្គំយល់ឃើញច្បាស់ថា មុខជាឈ្នះសត្រូវដោយងាយ បើទ្រង់ព្រះករុណាពិសេសយល់ព្រមផងនោះ សូមឱ្យជីករណ្តៅកណ្តាលបន្ទាយនេះឱ្យបានជាប្រញាប់ ដើម្បីទូលព្រះបង្គំនិងបានគិតការថ្វាយឱ្យទាន់ពេល វេលា ។ សម្តេចចៅពញាចន្ទរាជា កាលទ្រង់សណ្តាប់ចៅពញាសួគ៌ាលោកទូលសុំយ៉ាងនេះ ទ្រង់ពុំជឿសោះទេ ទើបព្រះគ្រវីព្រះសិរសា ហើយត្រាស់ថា “ពីបូរាណរៀងមកយើងពុំដែលឮថា មានឈ្មោះណាទៅ កេណ្ឌយកទ័ពខ្មោចបិសាចមកជួយច្បាំងមនុស្សដល់ម្តងឡើយ ណ្ហើយអ្នកចៅពញាលែងគិតគំនិតបែបនេះ ចុះ ព្រោះជាគំនិតមិនដែលមានអ្នកណាគិតមកពីមុនផង និងជាកិច្ចការមួយដែលខ្ញុំមិនជឿថា មាន ប្រសិទ្ធភាពទាល់តែសោះផង” ។ ចៅពញាសួគ៌ាលោក មឿង ក្រាបទូលថា “បើទ្រង់មិនសព្វព្រះរាជហឫទ័យឱ្យគិតធ្វើតាមចំណេះ និង តាមមន្តវិជ្ជាការទូលព្រះបង្គំទេ នោះទូលបង្គំនឹងអារ.កឱ្យស្លាប់នៅទីនេះ ក្នុងពេលឥឡូវនេះហើយ ព្រោះបើនឹងរស់នៅតទៅទៀត ក៏មិនបានជួយយកអាសាផែនដីថ្វាយព្រះអង្គដល់កម្រិតដែរ” ។ ថាហើយ ចៅពញាសួគ៌ាលោក មឿង ក៏ហូតដាវបំរុងនឹងអារ.កតាមពាក្យដែលខ្លួនបានក្រាបទូល ។ ខណៈនោះសម្តេចចៅពញាចន្ទរាជា ទ្រង់ក្រឡេកព្រះនេត្រា ឃើញទាន់ក៏ស្ទុះទៅចាប់ដាវនោះចេញពីដៃ ហើយទ្រង់ត្រាស់ថា “ កុំ ! កុំ ចៅពញា កុំសម្លាប់ខ្លួន ខ្ញុំស្តាយលោកណាស់ ខ្ញុំព្រមតាមចៅពញាហើយ ដូច្នេះបើចៅពញាគិតឃើញដូចម្តេចស្រួល សូមចៅពញាធ្វើតាមគំនិតនោះចុះ” ។ ចៅពញាសួគ៌ាលោកឮហើយ មានអំណរណាស់ ទើបថ្វាយបង្គំលាចេញមកក្រៅដំណាក់ ហើយក៏ចាត់ កូនទាហានឱ្យជីករណ្តៅធំមួយជម្រៅ៨ហត្ថបួនជ្រុង, ធ្វើរានទេវតា៧ថ្នាក់ ដាក់បាយសី ទឹកអប់ និងគ្រឿង បូជា ហើយធ្វើរាជវ័តិព័ទ្ធជុំវិញ ។ លុះពួកពលធ្វើតាមបង្គាប់សព្វគ្រប់ហើយ ចៅពញាសួគ៌ា លោកមឿង ក៏ស្លៀក.ស ពាក់.ស ហើយឱ្យរៀបចំភ្លេងទាំង៨ទិស ។ រឿងចៅពញាមឿង នេះមានក្នុងព្រះរបាក្សត្រថា ពញាមឿងនេះ ជាមេស្មឹង មានកូនប្រុស៤នាក់ គឺឈ្មោះកែវ១ កែ១ ទេព១ សុខ១។ ពញាមឿង មានសម្លាញ់ម្នាក់ឈ្មោះ ចន្ទ ធ្វើជាជំទប់ស្មឹងក្រវាញ។ ក្នុងគ្រានោះ សម្តេចចៅពញាចន្ទរាជា ព្រះអង្គមានអ្នកម្នាងម្នាក់ឈ្មោះ អ្នកម្នាងខៀវ ។ អ្នកម្នាងខៀវ នោះទ្រង់មានគភ៌៧ខែ ហើយអ្នកម្នាង មានបាវស្រីមួយឈ្មោះនាងពេញ ។ សាស្ត្រារបាក្សត្រនោះនិយាយទៀតថា ក្នុងគ្រាដែលសម្តេចចៅញាចន្ទរាជា ស្តេចលើកទ័ពពីក្រុងអយុធ្យា មកខែត្រពោធិ៍សាត់នោះ ពញាមឿង នាំដំរី សេះ ជាច្រើន ថ្វាយទុកធ្វើសង្គ្រាមប្រយុទ្ធនឹងព្រះស្រីជេដ្ឋា (ស្តេចកន) ។ សម្តេចចៅពញាចន្ទរាជា ស្តេចមកដល់ខែត្រក្រគរ បានប្រយុទ្ធនឹងទ័ពព្រះស្រីជេដ្ឋា ដូច្នេះព្រះអង្គក៏ថយទៅប្រថាប់ទ័ព នៅបន្ទាយមានជ័យ ខែត្រពោធិ៍សាត់ក្នុងឃុំបាក់នឹមវិញ ។ ខណៈនោះពញាមឿង កាលឱ្យពលជីករណ្តៅជម្រៅ៨ហត្ថបួនជ្រុងហើយ ក៏ថ្វាយបង្គំលាសម្តេចចៅ ពញាចន្ទរាជា ទៅកេណ្ឌបិសាចឱ្យមកជួយធ្វើសង្គ្រាម ។ ផែនដីព្រះស្តេចកន មុននឹងទៅកេណ្ឌបិសាចនោះ ពញាមឿង បានផ្តាំនឹងពញាចន្ទជាសម្លាញ់ដែលជាជំទប់មេស្មឹងភ្នំក្រវាញថា “ឱ្យសម្លាញ់ឯងនៅជាមេស្មឹងជំនួសអញ ដើម្បីនិយាយតពីព្រះមហាក្សត្រអញ កុំបីឱ្យព្រះអង្គនិយាយ ផ្ទាល់នឹងអញឡើយ មួយទៀត បើដល់ថ្ងៃស្អែកពេញបូណ៌មី ខែពិសាខ វេលាយប់ បើឯងឮសូរសន្ធឹក ខ្ទរខ្ទាមេឃក្នុងដីហើយឱ្យឯងក្រាបទូលព្រះបរមបពិត្រសូមឱ្យទ័ពទៅចោមបន្ទាយសត្រូវជាប្រញាប់ចុះ”។ ឯអ្នកម្នាងខៀវ កាលឮថា “ពញាមឿង សម្លាប់ខ្លួនទៅកេណ្ឌទ័ពបិសាច ហើយក៏មានចិត្តឈឺឆ្អាលជួយផែនដី។ កាលឃើញពញាមឿងចូលក្នុងរោងរាជវ័តី តាំងពិធីបួងសួងទេវតាដូច្នោះ អ្នកម្នាងក៏ថ្វាយបង្គំលា សម្តេចចៅពញាចន្ទរាជាចូលទៅក្នុងទីព្រះរាជពិធីដែរ។ លុះបួងសួងទេវតាស្រេចហើយ អ្នកម្នាងខៀវ និងចៅពញាសួគ៌ាលោក ក៏លោតទាំងពីរនាក់ទៅក្នុងរណ្តៅ ។ ព្រះបរមបពិត្រ និងបណ្តាជាខ្ញុំ ក្រុមរាជការ ជួយឃាត់ផងក៏ពុំស្តាប់ ។ ក្នុងគ្រានោះកូនពញាមឿងទាំង៤នាក់ ដែលព្រះបរមបពិត្រស្តេចបានតាំងជា មន្ត្រីទាំង៤នាក់នោះគឺ ៖ ១-ឈ្មោះ កែវ ទ្រង់បានតាំងជា “ចៅ ពញាវង្សាអគ្គរាជ” ២-ឈ្មោះ កែ ទ្រង់បានតាំងជា “ចៅ ពញាបរទេសរាជ” ៣-ឈ្មោះ ទេព ទ្រង់បានតាំងជា “ ចៅ ពញាវិបុលរាជ” ៤-ឈ្មោះ សុខ ទ្រង់បានតាំងជា “ចៅ ពញារាជតេជៈ” ។ កូនទាំងបួននាក់ កាលនោះបានឃើញបិតាលោតសម្លាប់ខ្លួនទៅកេណ្ឌបិសាចដូច្នោះ ក៏និយាយគិតគ្នាថា “បិតាយើងទៅតែម្នាក់ឯង គ្មានគេទៅជួយបម្រើ ជួយគិតកេណ្ឌបិសាចផងសោះ បើយ៉ាងនេះក្រែងឪពុក យើងធ្វើការនេះពុំទាន់ការ ដូច្នោះយើងទៅកេណ្ឌទ័ពខ្មោចជាមួយគាត់” ។ ថាតែប៉ុណ្ណោះ កូនទាំង៤នាក់ នោះក៏ស្ទុះទៅលោតតាមបិតាទាំងអស់គ្នា ។ តែខណៈនោះក្រុមរាជការចាប់មិនឱ្យលោតតាម ដើម្បីឃាត់ឱ្យ នៅធ្វើរាជការបានពីរនាក់មកវិញ គឺចៅពញាវិបុល រាជ ទេព១ និងចៅពញាតេជៈ សុខ១ ។ ឯ ចៅពញា វង្សាអគ្គរាជ កែវ និងចៅពញា បរទេសរាជ កែ(ឬអង់) ជាកូនទី១, ទី២ នោះ ខ្ញុំរាជការចាប់ឃាត់ពុំទាន់ ក៏លោតចុះទៅក្នុងរណ្តៅ ស្លាប់ជាមួយបិតាទៅ។ អ្នកម្នាងខៀវ ក៏លោតសម្លាប់ខ្លួនទៅក្នុងរណ្តៅរួមជា ៤នាក់ ។ (ខ្មោចទាំង៤នោះ បានកើតឡើង ជាដំបូកឃ្លាំងមឿង ដល់សព្វថ្ងៃនេះ)។ លុះដល់ព្រះចន្ទចរត្រង់ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ នោះក៏ស្រាប់តែឮសូរសន្ធឹក ខ្ទរខ្ទារមហិមា នៅលើមេឃ និងនៅក្នុងដី នាំឱ្យភិតភ័យក្រៃលែង ហាក់ដូចជាកក្រើកក្រឡាមហាប្រថពី ។ ខណៈនោះពញាចន្ទ មេស្មឹងបានយកសេចក្តីក្រាបទូលសម្តេចចៅពញាចន្ទរាជា តាមបណ្តាំចៅពញាសួគ៌ាលោកមឿង ដែលបានផ្តាំនោះ ។ សម្តេចចៅពញាចន្ទរាជា ក៏លើកទ័ពទៅចោមបន្ទាយសត្រូវ ។ ឯកងទ័ពសត្រូវបានឮសូរសន្ធឹក ខ្ទរខ្ទាលើកមកក្នុងដីលើមេឃ សន្ធឹកដូចជារន្ទះដូច្នោះ ក៏ភិតភ័យញ័រដៃញ័រជើងរន្ធត់តក់ស្លត់រត់ចោលបន្ទាយ ចោលសាស្ត្រាវុធ រត់គេចខ្លួនដោះឱ្យរួចជីវិតតែសព្វខ្លួន។ សម្តេចចៅពញាចន្ទរាជា ព្រះអង្គលើកពលយោធាចូល ក្នុងបន្ទាយសត្រូវ ហើយទ្រង់ចាត់កងទ័ពឱ្យដេញតាមសត្រូវទៅ ។ ព្រះអង្គបាន គ្រឿងសាស្ត្រាវុធ ស្បៀងអាហារ សេះ ដំរី ជាច្រើនដែលនៅក្នុងបន្ទាយនោះទាំងប៉ុន្មាន ។ ថ្ងៃក្រោយមកនាងពេញជាបាវអ្នកម្នាងខៀវបានដឹងថា “ចៅហ្វាយខ្លួន ស្លាប់ទៅហើយ ហើយកើតជាបិសាចរក្សាស្រុកដូច្នោះ” នាងអធិដ្ឋានថា “ខ្ញុំសូមឱ្យបានទៅជួបនឹងចៅហ្វាយខ្ញុំ ហើយឱ្យ បានជាផ្នូកផ្នូលព្រះនគរ” លុះបួងសួងហើយ នាងពេញក៏លោតទឹកស្ទឹងពោធិ៍សាត់ជិតផ្សារក្រោមនោះ ហើយស្លាប់ទៅកើតជាបិសាច ស្ថិតនៅក្នុងទីដំបូកទាំងបី។ អ្នកម្នាងខៀវ កើតជាដំបូកមួយនៅខាងជើង, ពញាមឿង កើតជាដំបូកមួយនៅខាងត្បូង, វង្សាអគ្គរាជ កែវ និងបរទេសរាជកែ ដែលជាកូនពញាសួគ៌ាលោកមឿងនោះ កើតជាដំបកូមួយនៅខាងលិច ។ ដំបូកបីដុះជាប់គ្នាជាបីមុំ ទៅជាដំបូកផ្នូកផ្នួលនៃព្រះនគរ ដូចដែលនិយាយក្នុងទំនាយដូចខាងក្រោមនេះ ៖ ១-ដំបូកខាងជើង គឺជាដំបូកអ្នកម្នាង ខៀវ ជាដំបូកផ្នូកផ្នូលខាងម្ចាស់ផែនដី ។ ២-ដំបូកត្បូង គឺជាដំបូកចៅពញាមឿង ជាដំបូកផ្នូកផ្នូលខាងចៅហ្វាយស្រុក ។ ៣-ដំបូកខាងលិច គឺជាដំបូកកូនពញា មឿង ជាដំបូកផ្នូកផ្នួលខាងក្រវាញ។ ៤-កោះមួយនៅក្នុងស្ទឹងនៃខែត្រពោធិ៍សាត់នោះនៅផ្សារក្រោមជាកោះនាងពេញ ។ កោះនេះជាផ្នូកផ្នូល ខាងចៅហ្វាយស្រុកដែរ។ ផ្នូកផ្នូលនៃដំបូកទាំងបួន ១-ដំបូកអ្នកម្នាងខៀវនោះប្រែឈ្មោះ ថា “ដំបូកកន្ទោងខៀវ” ។ បើដំបូកនេះដុះលូតលាស់ទំនាយថា ៖ ព្រះមហាក្សត្រនឹងក្សេមក្សាន្ត ។ បើដំបូកនេះរបេះរេចរឹលទំនាយថា ៖ ព្រះមហាក្សត្រនឹងមានទុក្ខ ឬ មានព្រះរោគ ។ បើដំបូកនោះប្រេះ ឬបែកទំនាយទាយថា ព្រះមហាក្សត្រនឹងអស់ព្រះជន្ម ។ ២-ដំបូកពញាមឿង ប្រែឈ្មោះថា “ដំបូកឃ្លាំងមឿង” (ពីដើមហៅថា “ខ្លាងមឿង” តែពាក្យនេះ ជាពាក្យសៀមប្រែជាខ្មែរថា “អ្នកតាចាស់ស្រុក”) បើដំបូកនេះដុះលូតលាស់ល្អទំនាយថា ចៅហ្វាយស្រុក នឹងក្សេមក្សាន្ត ។ បើដំបូកនោះរបេះរេចរឹលទំនាយថា ចៅហ្វាយស្រុកនឹងមានទុក្ខព្រោះកិច្ចការរាជការ ឬមានរោគ ។ បើដំបូកនោះប្រេះបែក ទំនាយថាចៅហ្វាយស្រុកនឹងអស់បុណ្យ ឬអស់ជីវិត ។ ៣-ដំបូកកូនពញា មឿង នៅខាងលិច នោះប្រែឈ្មោះថា “ដំបូកក្រវាញ” ។ បើដំបូកនោះដុះលូតលាស់ល្អ ទំនាយថា ក្រវាញ នឹងកើតដើមច្រើន មានផ្លែ មានផ្កាច្រើន ។ បើដំបូកនោះរបេះរេចរឹលតែខាងៗទំនាយថា ក្រវាញនោះពុំសូវផ្លែផ្កាទេ ។ បើដំបូកនោះ របេះរេចទាបចុះមកទំនាយថា ក្នុងព្រៃនឹងឆេះក្រវាញអស់។ បើមានសត្វទៅធ្វើរូង នៅក្នុងដំបូកនោះទំនាយថា និងមានអ្នកបរទេសដណ្តើមយកសួយក្រវាញនោះ ។ ៤-កន្លែងដែលនាងពេញលោតសម្លាប់ខ្លួនក្នុងស្ទឹងនោះឈ្មោះថា “កន្លែងដូនពេញ” បើច្រាំងស្ទឹងនោះ ដុះលូតលាស់ល្អ ទំនាយថា ចៅហ្វាយស្រុកនឹងក្សេមក្សាន្ត ។ បើច្រាំងនោះបាច់រេចរឹលទំនាយថា ចៅហ្វាយស្រុកមានទុក្ខក្នុងផ្ទះ ឬមានទុក្ខពីរាជការ ។ បើច្រាំងស្ទឹងនោះបាក់ទំនាយថា ចៅហ្វាយស្រុក នឹងអស់បុណ្យ ។ របៀបគោរពអ្នកតាឃ្លាំងមឿងនោះមាន ដូចនេះគឺ ៖ ១-ដល់ខែពិសាខ មេស្មឹងត្រូវតែងខ្លួនឱ្យមានមនុស្សពាក់ស្នែងទន្សោង តាមរបៀបពញាមឿងកាលដែល នៅរស់ដើរបរបាញ់សត្វក្នុងព្រៃ ។ ត្រូវឱ្យមានភ្លេងលេងច្រៀងរាំ ថ្វាយក្នុងវេលាព្រឹក ។ សាស្ត្រាច្បាប់ ដើមមិនមានបង្គាប់ឱ្យលេងភ្លេងបទអ្វីៗទេ ប៉ុន្តែតាមពាក្យអាចាមអារ៉ាមថា បទភ្លេងត្រូវលេងតាម របៀបភ្លេងអារក្ស ។ ២-ឯរបៀបតង្វាយអ្នកតាឃ្លាំងមឿង នោះគឺចំអាបពីរគូ, ប្រាក់៥ស្នឹង, សំពត់.ស អាវមួយ, កាស ៥, ទៀន, ស្លាធ័រ៤, ស្លាជម ៤, ទឹកអប់៤, ក្បាលដំរីមួយគូ, មាន់ស្ងោរ មួយគូ, ផ្លែឈើបួនតោក ។ ក្នុង មួយតោកមួយតោក ត្រូវមានអង្ករទ្រាប់បាតតោកនោះ ចំនួនមួយនាឡិ, ស្លាពីរពាន់, ស្រាពីរដប ។ នេះជា តង្វាយ ព្រមទាំងរបៀបដែលពួកគេ រៀបចំឱ្យពួកអ្នកលេងនោះសប្បាយជាច្រើនដង ។ ៣-តង្វាយអ្នកតាកន្ទោងខៀវនោះ របៀបដូចតង្វាយអ្នកតាឃ្លាំងមឿងដែរ ខុសគ្នាត្រង់តង្វាយកន្ទោងខៀវ ត្រូវមានកន្ទោងធំមួយដាក់បង្អែម ចំអាប និងពងមាន់៧ ។ ៤-ក្នុងថ្ងៃដែលឡើងអ្នកតានោះមេស្រុក និងអ្នកស្រុកទាំងបួនទិស ត្រូវយកទឹកទៅជូនចៅហ្វាយស្រុក ។ ឯចៅហ្វាយស្រុកត្រូវទទួលទឹកនោះហើយ លើកទឹកចាក់ឱ្យចំអ្នកតាឃ្លាំងមឿង ។ បើទឹកនោះហូរទៅ ទិសខាងណាច្រើនជាងទំនាយថា ភ្លៀងច្រើនទិសខាងនោះ ។ ផែនដីព្រះស្តេចកន ឯត្រង់ទីដីដែលហៅថា “កន្លែងដូនពេញ” នោះក្នុងមួយឆ្នាំមេស្រុក និងអ្នកស្រុកត្រូវយកកន្ទោងធំមួយ ដាក់ពងមាន់៧ និងបង្អែមចំអាបទៅដាក់ថ្វាយនៅត្រង់នោះ សូមសុខសប្បាយ បើខានមិនបានដាក់ទេ អ្នកស្រុក ភូមិ នឹងកើតជម្ងឺតម្កាត់ជាខ្លាំង ។ ឥឡូវនេះនិយាយពីព្រឹត្តការណ៍ក្រោយពញាមឿង បូជាខ្លួន ៖ កាលពញាមឿង, ពញាវង្សាអគ្គរាជ, ពញាបរទេសរាជកែ, អ្នកម្នាងខៀវ លោតចុះទៅក្នុងរណ្តៅ ហើយពួកតូរ្យតន្ត្រីតាំងប្រគំរងំខ្ទរខ្ទារទាំង៨ទិសនោះមក ដំណឹងក៏ជ្រាបដល់ព្រះបាទសម្តេចចន្ទរាជា ។ ព្រះបរមបពិត្រទ្រង់ឱ្យនិមន្តព្រះសង្ឃបង្សុកូល ធ្វើបុណ្យសង្គាយនា៣ថ្ងៃ៣យប់ ទើបទ្រង់តាំងចៅ ពញាវិបុលរាជទេពជា “សួគ៌ាលោក” ជំនួសពញាមឿង។ ចៅពញាតេជៈសុខជា កូនពញាមឿង ទ្រង់ឱ្យ គ្រងងារជា “ចៅពញាសង្គ្រាម” ជាចៅហ្វាយស្រុកខែត្រអមរគិរីន្ទ បូរ (ឬអម្រិន្ទបូរ) ស័ក្តិ១០ហ៊ូពានដូច គ្នា ។ ទ្រង់ត្រាស់បង្គាប់ឱ្យចៅពញាសេនាសង្គ្រាម សុខ ចាត់ពលនឹងលើកទៅតាមសឹកសត្រូវ ។ ក្រោយថ្ងៃបុណ្យឧទ្ទិសកុសលជូនខ្មោចពញាមឿងនោះ ក្នុងពេលព្រឹកមានមនុស្សម្នាក់ឈ្មោះ ហ្ម ជ័យ យកដំរីភ្លុកមួយកំពស់៦ហត្ថ ១២ធ្នាប មានរូបល្អបរិសុទ្ធ មកក្រាបទូលថ្វាយព្រះចន្ទរាជា ។ ដំរីនោះ មានកិរិយាប្រពៃក្រៃលែងជាងដំរីទាំងពួង។ សម្តេចចៅពញាចន្ទរាជា ស្តេចទ្រង់សព្វព្រះទ័យណាស់ ទុកដំរីនោះជាព្រះទីនាំង តាំងខ្នាន់នាមជា “ព្រះពិជ័យគជា” តាមឈ្មោះហ្ម និងតាមជាតិដំរី ។ ត្រង់តាំងហ្មជ័យនោះជាចៅហ្វាយស្រុកខែត្រក្រង រួចហើយស្តេចយាងទៅឯមុខព្រះពន្លា ។ លុះឃើញ អ្នកមុខអ្នកការ បណ្តារាស្ត្រនាំដំរី សេះ មកក្រាបបង្គំ ទូលថ្វាយ ខ្លះមួយ ខ្លះពីរ, ស្តេចទទួលបានដីរី៣៥ និងសេះ៣០។ ទ្រង់មានព្រះអំណរណាស់ ស្តេចប្រោសព្រះរាជទានរង្វាន់ជា មាស ប្រាក់ និងយ័សសក្តិ ដល់ជនជាម្ចាស់ដំរី ម្ចាស់សេះដែលថ្វាយព្រះអង្គ ។ ឯសម្តេចចៅហ្វាកៅ និងពញាចក្រីកែវ (មេទ័ពខាងស្តេចកន) កាលបែកទ័ព ដោយសារទ័ពបិសាចនោះ ក៏ថយមកឈប់ប្រមូលកងទ័ពតាំងខ្ជាប់ខ្ជួននៅខែត្រក្រគរ។ ក្រោយពីនោះបីបួនថ្ងៃចៅហ្វាកៅ និងពញា ចក្រីកែវ លើកទ័ពមកចោមបន្ទាយពោធិ៍សាត់ ហើយមិនទាន់ចូលទៅវាយទេ ព្រោះមេទ័ពទាំងពីរនោះ រង់ចាំមេទ័ពពញាឧទ័យធិរាជ ជាចៅហ្វាយខែត្រអាសន្នទុក្ខ ដែលត្រូវមកព័ទ្ធទ័ពសម្តេចចៅពញាចន្ទរាជា ពីក្រោយ ដើម្បីកុំឱ្យស្តេចចៅពញាចន្ទរាជា និងស្តេចរត់រួច ។ សម្តេចចៅពញាចន្ទរាជា តាំងពីបានឈ្នះសង្គ្រាម សម្តេចចៅហ្វាកៅ និងចៅពញាចក្រីកែវមក, ទ្រង់ក៏តាំងឱ្យផ្តើមកេណ្ឌប្រមូលកងទ័ពថែមទៀត ។ ថ្ងៃមួយនោះទ្រង់ជ្រាបថា សម្តេចចៅហ្វាកៅ និង ចៅពញាចក្រីកែវ លើកទ័ពមកបោះចោមបន្ទាយម្តងទៀត តែពុំទាន់ឃើញចូលវាយ។ យប់នោះទ្រង់ ចាត់ចែង តែងនាយកង នាយទ័ព តាមចំនួនដែលត្រូវការ ទ្រង់តាំងចៅពញារាជតេជៈសុខជា កូនពៅ នៃពញាមឿង ឱ្យគ្រងងារជា “សេនាបតី” ធ្វើជាទ័ពមុខ ឃុំ ពល ៥.០០០នាក់, ឱ្យចៅពញាសួគ៌ាលោកទេព ជាកូនទី៣របស់ពញាមឿងធ្វើជាមេទ័ព ឃុំពល៥.០០០នាក់ ទៅនៅទល់មុខទ័ពនៃចៅពញាចក្រីកែវ និងសម្តេចចៅហ្វាកៅ ដែលមានពល ៣០.០០០នាក់ ជាទ័ពមុខ ។ ព្រះចន្ទរាជា ទ្រង់ពល១៥.០០០នាក់ ជាទ័ពហ្លួង លើកទៅតាមជាក្រោយ រួចទ្រង់ឱ្យពញាយសរាជ ជាព្រះភាគិនេយ្យា និងឧកញ៉ាវៀត ជាព្រះពិលៀង ឃុំពល៣.០០០នាក់ នៅរក្សាបន្ទាយ ។ លុះចាត់ទ័ពស្រេចហើយ ល្មមពេលព្រះចន្ទចរ ត្រង់ចំពីលើទ្រង់ហើយ សម្តេចចៅពញាចន្ទរាជា ក៏អុជទៀនធូបភ្ញីផ្កា តាំងធ្វើនមស្ការ ទ្រង់ប្រតិស្ថាន ដល់គុណព្រះរតនត្រ័យ និងព្រះព្រហ្ម បរមឥន្ទ្រាធិរាជ ព្រមទាំងទេវតាទាំងឆកាមាសួគ៌ ដែលមាន ឫទ្ធីស័ក្តិសិទ្ធិ និងអ្នកតាឃ្លាំងមឿងថា “ឱ្យយើងខ្ញុំមានជ័យជំនះឈ្នះ បានសេចក្តីសុខ ទាំងរេហ៍ពល សកលយោធា” ។ ទ្រង់បួងសួងស្រេចហើយ ស្តេចឡើងគ្រងព្រះទីនាំងពិជ័យគជេន្ទ្របវរសសុទ្ធដ៏ប្រពៃ ។ ខណៈនោះស្រាប់តែឮសូរហ៊ោក្រោមប្រថពី លើអាកាស ដាស់កក្រើក រំពើកទាំងផែនដី ។ សូរសព្ទទាំងនោះ អស្ចារ្យពន់ប្រមាណណាស់។ ព្រះបរមក្សត្រក្សាន្តទ្រង់ឱ្យវាយគង ទូងភេរី លើកយោធាចេញទៅទាំង បួនទិសតម្រង់ទៅបន្ទាយសម្តេចចៅហ្វាកៅ និងចៅ ពញាចក្រីកែវ ។ សម្តេចចៅហ្វាកៅ និងចៅពញាចក្រីកែវ បានដឹងហើយ ក៏ចេញកងទ័ពឱ្យបាញ់ត។ ក្នុងពេលដែលកង ទ័ពកំពុងតែចាក់កាប់គ្នានោះ កងទ័ពខាងសត្រូវគឺខាងលោកកៅ និង លោកកែវ ទាំងប៉ុន្មាននោះ ក៏ឮសូរសន្ធឹកនៃកងទ័ពជាច្រើនកងព័ទ្ធពីក្រោយខ្នងខ្លួន។ សូរសព្ទហ៊ោនោះ លាន់ឮកក្រើកទាំងប្រថពី ដូចជាស្នូររន្ទៈ ឮដូចជាភ្នំរលំលើកងទ័ពរបស់ខ្លួន។ សូរសព្ទនេះកើតឡើងដោយសារខ្មោចពញាមឿង កេណ្ឌបិសាចមកជួយ។ ខណៈនោះនាយកងទ័ពសេះ ដំរី ខាងសត្រូវក៏ផ្អើលវឹកវរ ជាន់ជល់ដួលអស់សេនា ទាហានខាងខ្លួនឯង ។ រេហ៍ពលខាងសត្រូវក៏បែកទ័ពរត់ យកតែអាយុជីវិតគ្រប់ខ្លួនទីទៃៗគ្នា ។ ចៅពញាសួគ៌ាលោកកែវ និងចៅពញាមហាសេនាសង្គ្រាមសុខ ក៏ដេញរេហ៍ពលឱ្យចូលចោមកងទ័ពចៅ ពញាចក្រីជិតជុំវិញ ។ ចៅពញាចក្រីកែវ ឃើញដូច្នោះក៏លោតឡើងជិះដំរី បរចូលតទល់ជាមួយនឹង ចៅពញាសួគ៌ាលោកកែវ(កែវតទល់នឹងកែវ) ។ លុះទៅជិតរៀបនឹងបានប្រកាប់ជាមួយចៅពញាសួគ៌ា លោកទៅហើយ ក៏ស្រាប់តែដំរីជំនិះនៃចៅពញាចក្រីកែវ ភ្ញាក់ផ្អើលពេញទំហឹង បណ្តាលឱ្យដូចគេគ្រវាត់ ខ្លួនចៅពញាចក្រីកែវទៅលើភ្លុកដំរីជាជំនិះនៃចៅពញាសួគ៌ាលោក។ ភ្លាមនោះចៅពញាសួគ៌ា លោកក៏កាប់ ចៅពញាចក្រីកែវ នឹងដាវដាច់.ក ស្លាប់ភ្លាមមួយរំពេច។ រេហ៍ពលខាងចៅពញាចក្រីកែវ ឃើញនាយ ស្លាប់ហើយមិនហ៊ានទល់ទៅទៀតទេ ក៏បែកទ័ពរត់ទៅខ្ចាត់ខ្ចាយទៅទីទៃៗអស់ ។ ពញាសួគ៌ាលោកកែវ និងចៅពញាសេនាសង្គ្រាមសុខ កាលបានជ័យជំនះហើយ ក៏នាំយកក្បាលពញាចក្រី កែវ ទៅក្រាបបង្គំទូលសម្តេចចៅពញាចន្ទរាជា សូមទ្រង់ជ្រាបគ្រប់ប្រការ ។ សម្តេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់ ។ លុះព្រឹកឡើងកងទ័ពសម្តេចចៅពញាចន្ទរាជា ចាប់បានដំរី សេះ គោ ក្របី ស្បៀងអាហារ សាស្ត្រាវុធ និងរបស់ផ្សេងៗជាច្រើននាំមកក្រាបថ្វាយសម្តេចចៅពញាចន្ទរាជា សម្តេច ទ្រង់ឱ្យដោតក្បាលចៅពញាចក្រីកែវ ជាសត្រូវរួចហើយ សម្តេចក៏រៀបចំដំណើរកងទ័ពចេញមកដល់ ខែត្រក្រគរ។ នៅទីនោះទ្រង់បញ្ឈប់កងទ័ពឱ្យតាំងបន្ទាយមួយ ។ ទ្រង់ត្រាស់បង្គាប់ចៅហ្វាយស្រុកដែល ទ្រង់តាំងថ្មី ឱ្យទៅប្រមូលស្បៀងអាហារអំពីប្រជារាស្ត្រទុកក្នុងខែត្រក្រគរ ហើយព្រះអង្គស្តេចចេញ ព្រះរាជដំណើរក្បួនទ័ពមកដល់ខែត្រក្រង ទ្រង់លើករំលងទៅដល់ខែត្រខ្លុង។ នៅទីនោះទ្រង់ត្រាស់ឱ្យ កងទ័ពឈប់តាំងបន្ទាយមួយទៀត ហើយទ្រង់ត្រាស់តាំងចៅហ្វាយស្រុកថ្មីឱ្យនៅប្រមូលស្បៀងអាហារ អំពីប្រជានុរាស្ត្រទុកឱ្យបានច្រើនសម្រាប់នឹងបើកឱ្យកងទ័ព កុំឱ្យមានខ្វះខាត ។ តមក ស្តេចធ្វើព្រះរាជ ដំណើរទៅថ្វាយបង្គំព្រះពុទ្ធរូប នៅព្រះវិហារប្របភូមិប្រាសាទ កាលសម្តេចទ្រង់បកព្រះសុភ័គ ពីព្រះអង្គ យកទៅឃ្លុំបូជាព្រះពុទ្ធរូប រួចទ្រង់អធិដ្ឋានបន់ឱ្យបានឈ្នះសឹកសង្គ្រាម ។ ហេតុនេះហើយ បានជាមាន ជាប់ពាក្យប្រជារាស្ត្រ ហៅវត្តនោះថា វត្តព្រះជីវលួងបន់នៅក្នុងខែត្រខ្លុង រៀងមកដល់សព្វថ្ងៃនេះ ។ លុះចប់ពិធីបួងសួងដល់គុណព្រះរតនៈត្រ័យហើយ សម្តេចចៅពញាចន្ទរាជា ស្តេចលើកកងទ័ពចេញពី ខែត្រខ្លុង លើកសំដៅទៅខែត្រអម្រិន្ទបូរ(ឬអមរគីរីន្ទបូរ) ទៀត។ កាលនោះអស់រាស្ត្រប្រជាក្នុងខែត្រអម្រិន្ទបូរ ពុំព្រមធ្វើកំណែនតាមចៅហ្វាយស្រុកចាស់នាំគ្នារៀបគ្រឿង តង្វាយនាំទៅថ្វាយសម្តេចចៅពញាចន្ទរាជា។ ចៅហ្វាយស្រុកចាស់ឃើញរាស្ត្រតម្អឹងរឹងនឹងអំណាចខ្លួន ពុំព្រមស្តាប់ ហើយទៅក្រាបទូលស្តេចដូច្នោះ ក៏ភ័យរត់ដោះខ្លួនទៅខែត្ររលាប្អៀរ ។ ផែនដីព្រះស្តេចកន សម្តេចចៅពញាចន្ទរាជា ព្រះអង្គឱ្យជួសជុលបន្ទាយពីបុរាណ រួចហើយទ្រង់ប្រថាប់ទ័ពនៅទីនេះចំនួន៣ ថ្ងៃ។ ក្រោយពីនោះមកព្រះអង្គឡើងគង់ព្រះទីនាំងអស្សតរ ព្រមដោយនូវសេនាទាហានយាងទៅដល់ទីដីច មួយអន្លើ ជាឯត្បូងចុងខែត្រអម្រិន្ទបូរ ។ កាលស្តេចយាងដល់ទីនេះ ទ្រង់ទតឃើញសណ្ឋានដីមួយអន្លើ ដែលមានទីដីរាបស្មើមានជ័យភូមិល្អ ហើយ ទ្រង់ឱ្យលើកបោះបង់បន្ទាយចាស់ ផ្លាស់ទៅតាំងបន្ទាយថ្មី នៅដីដែលមានជ័យភូមិល្អវិញ ព្រោះនៅទីនោះ ជាទីឧត្តមធំទូលាយមាំមួន ។ លុះទ្រង់ធ្វើបន្ទាយនោះរួចហើយ ព្រះអង្គលើកយោធា ទៅប្រថាប់ក្នុង បន្ទាយថ្មីនោះ។ ហេតុនេះបានជាមានពាក្យអ្នកស្រុកហៅបន្ទាយដែលបោះបង់ចោលនោះថា “បន្ទាយចាស់” រៀងមក ។ ក្នុងពេលដែលសម្តេចពញាចន្ទរាជា យាងទៅគង់នៅបន្ទាយថ្មី ក្នុងខែត្រអម្រិន្ទបូរនោះ មានចៅអធិការ មួយអង្គព្រះនាមជ័យងារជា “មង្គលសត្ថា” ។ ព្រះថេរៈអង្គនេះនាំទូក.ង មួយជាតង្វាយមកថ្វាយ ហើយ ទូលសម្តេចចៅពញាចន្ទរាជាថា ៖ “សូមថ្វាយព្រះពរ ! ទូក.ងនេះឈ្មោះ “សារាយអណ្តែត” កាលក្នុងផែនដីនៃព្រះបាទ សុគន្ធបទបរមបពិត្រជា សម្តេចព្រះរៀមនៃទ្រង់ដែលកើតចលាចលព្រោះស្តេចកន សព្វថ្ងៃនេះ, អាចក្តីបានលាក់ទុកឈើដែលធ្វើ ជាទូកពុំទាន់ហើយនោះ ទុកចោលនៅវាលមួយឆ្ងាយពីព្រៃចម្ងាយ៦សិនប្លាយ ។ ដល់ខែប្រាំងរាំងរឹះត្រូវ ថ្ងៃក្តៅ មានហ្វូងដំរីព្រៃទៅបោចសារាយត្រឹបបឿន យកទៅគ្របពីលើឈើដែលធ្វើទូកនោះមិនឱ្យត្រូវថ្ងៃ ក្រែងប្រេះស្រាំ ។ លុះស្រុកសាន្តត្រាណបន្តិចទៅអាចក្តីក៏នាំសិស្សានុសិស្សទៅកាប់ចាំងឈើនោះធ្វើ ជាទូក.ង។ លុះយកទូកនោះមកអុំទៅអាចក្តីក៏ឃើញថា ទូកនេះលឿនជាងទូកទាំងពួង។ ហេតុនេះហើយ បានជាអាចក្តីឱ្យឈ្មោះទូកនេះថា “សារាយអណ្តែត” មួយទៀតកាលពីខែវស្សាអាចក្តីជិះទូកនោះ ទៅបិណ្ឌបាតឯស្រុកមហានគរ, អាចក្តីត្រឡប់មកវិញទាន់ពេលឆាន់ ហើយចង្ហាន់ក៏នៅក្តៅហុយៗ ។ ហេតុនេះហើយបានជាមានពាក្យហៅថា “ទូកចង្ហាន់ហុយ” ។ អាចក្តីយល់ថា ទូក.ងនេះ លឿនលើសចម្លែក នឹងទូកទាំងពួងជាអស្ចារ្យ ក្នុងព្រះនគរបានជាអាចក្តីនាំមកថ្វាយព្រះបរមបពិត្រ ។ សម្តេចចៅពញាចន្ទរាជាទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ទ្រង់ថ្វាយអភិវន្ទកម្ម ហើយត្រាស់ថា “ព្រះជីតុនឱ្យទូកនេះមកញោមៗមានអំណរណាស់ តែសព្វថ្ងៃនេះ ញោមនៅទ័លពេក ។ បើទៅថ្ងៃមុខ ញោមបានព្រះនគរកាលណា ញោមនឹងតបស្នងព្រះគុណឱ្យគាប់ព្រះទ័យពុំខានឡើយ” ។ លំដាប់នោះ សម្តេចចៅពញាចន្ទរាជាព្រះអង្គឱ្យមន្ត្រីមុខងារទទួលទូកនោះ ហើយបញ្ចុះពួកស៊ីថាយ ១២៤នាក់ អុំទៅមហានគរ វត្តសាកល្បងមើល ។ លុះទូកនោះត្រឡប់មកវិញបាយដែលដាំនៅក្តៅហុយៗ នៅឡើយ ដូចព្រះពុទ្ធដីកានៃចៅអធិការនោះថ្វាយព្រះពរមែន ។ សម្តេចចៅពញាចន្ទរាជា ស្តេចមានព្រះតម្រាស់ប្រាប់មន្ត្រីទាំងពួងថា “យើងមានភ័ព្វវាសនាល្អណាស់ ខាងជើងគោកយើងបាន “ព្រះពិជ័យគជេន្ត្រ” ស.សុទ្ធជាព្រះទីនាំង, ខាងជើងទឹកយើងបានទូក.ង “សារាយ អណ្តែត” ជាព្រះទីនាំងលឿនដូចខ្យល់” ។ រួចទ្រង់ត្រាស់បង្គាប់ឱ្យអ្នកងារធ្វើរោងដាក់រក្សាទុកូទិព្វនោះ។ ទ្រង់តាំងនាមទូកនោះថា “ព្រះទីនាំងចក្រពត្តិ” លុះទ្រង់ត្រាស់សន្មតនាមស្រេចហើយ ស្តេចបង្គាប់ចៅ ពញាសេនា ធិបតីសង្គ្រាមសុខ ឱ្យប្រមូលស្បៀងអាហារ និងគ្រឿងសាស្ត្រាវុធទុកក្នុងបន្ទាយនោះ ជា កំលាំងទ័ព។ លុះប្រមូលរេហ៍ពលបានរួចស្រេចហើយ ស្តេចធ្វើព្រះរាជដំណើរទ័ពទៅដល់វាលសាប អង្កាម(ភូមិនេះនៅខាងលិចកំពង់ឆ្នាំង) នៅទីនោះទ្រង់បានប្រទះនឹងទ័ពសម្តេចចៅហ្វាកៅ ។ មួយរំពេច នោះស្តេចចាត់ឱ្យកងទ័ពចូលច្បាំងនឹងទ័ពចៅហ្វាកៅឥតរួញរា ទ័ពទាំងសងខាងច្បាំងគ្នាជាកោលោហល តាំងពីអាវុធវែង រហូតដល់អាវុធខ្លី ។ ពួកពលសេនាចូលតតាំងច្បាំងប្រកាប់គ្នា ខ្លាំងមហិមាណាស់ នឹងរៀបរាប់ឱ្យអស់ពុំបាន។ ខណៈនោះមានអភូតហេតុមួយគួរឱ្យអស្ចារ្យណាស់ គឺដំរីភ្លុកមួយជាឧត្តមធំ ណាស់ របស់សម្តេចចៅហ្វាកៅ (ខាងស្តេចកន) ជាមេទ័ពត្រើយខាងកើត វាផ្អើលរត់ទៅដល់ព្រេចដំបូក មួយរលើងរលំទាំងដើមឈើរមៀលទៅលើកងទ័ពខ្លួនឯង បែកទាំងសំបុកឧម៉ាល់ ព្រលួតល័ក្ខ ហើយ ហើរទៅទិចកងទ័ពសម្តេចចៅហ្វាកៅទៀត ។ រេហ៍ពល ទាំងនោះទ្រាំនឹងឧម៉ាល់ព្រលួតល័ក្ខពុំបាន ក៏ រត់ខ្ចាត់ខ្ចាយបែកទ័ពអស់ទៅ ។ ខាងកងទ័ពនៃសម្តេចចៅពញាចន្ទរាជា ឃើញដូច្នោះ ក៏តាមទ័ពសម្តេចចៅហ្វាកៅទៅទៀត ។ លុះកងទ័ព នេះបានឃើញសម្តេចចៅហ្វាកៅ ហើយសម្តេចចៅហ្វាកៅក៏ប្រយុទ្ធនឹងសេនាទាហានសម្តេចចៅពញាចន្ទរាជា។ សម្តេចចៅពញាចន្ទរាជា ស្តេចចូលតយុទ្ធទល់គ្នានឹងចៅហ្វាកៅ។ លុះប្រយុទ្ធមិនបាន ប៉ុន្មានភ្លេងផង សម្តេចចៅពញាចន្ទរាជា ក៏កាប់ត្រូវស្មាចៅហ្វាកៅមួយអន្លើ, ចៅហ្វាកៅមានរបួសជា ទម្ងន់។ សេនាទាហានខាងសម្តេចចៅហ្វាកៅជួយការពារ នាំរត់ឆ្លងទៅក្រាបទូលព្រះស្រីជេដ្ឋា(ស្តេចកន) តាមការណ៍ដែលបែកទ័ព ហើយស្លាប់ចៅពញាចក្រីកែវនោះ។ ឯសេនាទាហានខាងសម្តេចចៅពញាចន្ទរាជា កាលេបីសម្តេចចៅហ្វាកៅរត់ទៅនោះ ហើយដេញតាមពុំទាន់ក៏ចាប់យកតែគោ ក្របី ដំរី សេះស្បៀង អាហារ សាស្ត្រាវុធ ជាច្រើននាំទៅក្រាបទូលថ្វាយ។ សម្តេចចៅពញាចន្ទរាជាស្តេចទ្រង់ជ្រាបហើយ ទ្រង់លើកកងទ័ពចូលទៅបោះទ័ពនៅខាងលិចភូមិរលាប្អៀរ (ខែត្រកំពង់ឆ្នាំងសព្វថ្ងៃ)។ ចំណែកខាងចៅពញាស្រែន្យាធិបតី សោម ចៅហ្វាយស្រុករលាប្អៀរ ខាងព្រះស្រីជេដ្ឋា(ស្តេចកន) បានដឹងហើយក៏កេណ្ឌកងទ័ពឡើងរក្សានាទីបន្ទាយ។ ប៉ុន្តែរាស្ត្រពុំចុះកំណែនសោះ បែរជានាំគ្នាយក បណ្ណាការចូលទៅគាល់ថ្វាយខ្លួនធ្វើរាជការ ក្នុងសម្តេចចៅពញាចន្ទរាជា ជាច្រើននាក់ទៅវិញ ។ ចៅហ្វាយ ស្រុកសោមដឹងដូច្នោះហើយ ក៏នាំគ្រប់គ្រួដឹកជញ្ជូនរត់តាមសម្តេចចៅហ្វាកៅ។ លុះរត់ទៅពុំទាន់ ចៅហ្វាកៅ ចៅហ្វាយស្រុកសោមក៏ចូលទៅជ្រកក្នុងបន្ទាយភ្នំពេញ ហើយស្លាប់ក្នុងទីនោះ ។ សម្តេចចៅពញាចន្ទរាជា ព្រះអង្គទ្រង់ជ្រាបថា “ចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្រ រលាប្អៀររត់ទៅហើយ” ទ្រង់ក៏ជ្រើសរើសយកហ្លួងរាជាភឹម ឱ្យធ្វើជាចៅហ្វាយស្រុក ។ ទ្រង់ឱ្យប្រមូល រាស្ត្រប្រជា ស្បៀងអាហារ សាស្ត្រាវុធ ទុកជាកំលាំងសឹកសង្គ្រាមសម្រាប់ស្រុកនោះ ។ ចៅពញាស្រែន សេនាទន់ ចៅហ្វាយស្រុកខែត្រលង្វែក កាលដឹងដើមទងថាសម្តេចចៅពញាចន្ទរាជា ព្រះអង្គត្រឡប់មកពីស្រុកសៀមវិញហើយៗទ្រង់បាននាំទាំងឈ្នះសង្គ្រាមបានខែត្រខាងជើងជាច្រើន ទ្រង់ បានសំលាប់ចក្រីកែវ ដេញទាំងទ័ពចៅហ្វាកៅទៀត “ចៅពញាក៏នាំស្ម័គ្របក្សពួករាស្ត្រប្រជា និងបណ្ណាការ យកទៅថ្វាយសម្តេចចៅពញាចន្ទរាជា ថ្វាយទាំងខ្លួនចូលទៅធ្វើការរាជការជាច្រើននាក់ ។ នេះនឹងនិយាយអំពីព្រះស្រីជេដ្ឋា(ស្តេចកន)តាំងខ្លួនជាម្ចាស់ផែនដី ៖ លុះមកដល់ឆ្នាំ ជូត អដ្ឋស័ក ព.ស២០៦០ គ.ស ១៥១៦ ម.ស ១៤៣៨ ច.ស ៨៧៨ សម្តេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន៤ឆ្នាំ ។ លុះទ្រង់ជ្រាបថា “សម្តេចចៅពញាចន្ទរាជា វាយយកបានខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះទាំងពញាចក្រី កែវ ក៏ស្លាប់ ទាំងសម្តេចចៅហ្វាកៅ ជាមាក៏របួសជាទម្ងន់ទៀត ។ ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់ រហូតដល់ព្រះកន្សែងសោកស្តាយជាខ្លាំង ។ លុះស្វាងសោកហើយ ទ្រង់មានព្រះតម្រិះពីការសង្គ្រាមសព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់មុខមន្ត្រីឱ្យចេញទៅកេណ្ឌទ័ព ។ លុះមន្ត្រីកេណ្ឌបានរេហ៍ពលត្រើយខាងកើត ១២០.០០០នាក់ ហើយទ្រង់ចាត់បម្រើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជ នាំរេហ៍ពល ៥០.០០០នាក់ ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយកចា៏ត់ចែងដាក់រេហ៍ពលឱ្យផ្លាស់ប្តូរគ្នានៅរក្សាទីបន្ទាយ ។ ផែនដីព្រះស្តេចកន ចៅពញាតេជោកុយ ចៅហ្វាយស្រុកខែត្រសំរោងទង និងចៅពញាវង្សាអនុជិតយស ចៅហ្វាយខែត្របាទីថ្មី មានរេហ៍ពល ១.០០០នាក់ ជាកងទ័ពក្រវែល រួមទាំងអស់ត្រូវជា១៩០.០០០នាក់ ។ ព្រះស្រីជេដ្ឋា ទ្រង់ចាត់កងទ័ពទាំង១៩០.០០០នាក់នោះជាពីរផ្លូវ ។ ក្នុងមួយផ្លូវទ្រង់តាំងដូចមាន ខាងក្រោមនេះ ៖ ផ្លូវទី១- ក). ទ្រង់ចៅពញាយមរាជ ព្រាប ឃុំពល ១០.០០០នាក់ ជាទ័ពមុខ ។ ខ). ឱ្យចៅពញាវង្សាអគ្គរាជ ស្រី ឃុំពល ១០.០០០ នាក់ ជាប៉ែកឆ្វេង ។ គ). ចៅពញាពិស្ណុលោក ទេព ចៅហ្វាយស្រុកទ្រាំង ឃុំពល ១០.០០០នាក់ ជាប៉ែកស្តាំ ។ ឃ).ចៅពញាអធិកវង្សា វេត ចៅហ្វាយស្រុកខែត្របាសាក់ ឃុំរេហ៍ពល ១០.០០០នាក់ ជាប៉ែកក្រោយ ។ ង). ទ្រង់ឱ្យយកឧកហ្លួង សូរ ត្រូវជាមាម៉ែបាន តាំងឡើងជា “ចៅពញាចក្រី ធិបតីកុញ្ចរ” សម្រេចរាជការ មហាក្រប័ត្រសឹក ហើយឱ្យលើកទ័ពទៅមុន។ ផ្លូវទី២-ក្រោយដែលឧកហ្លួងសូរលើកទ័ពទៅនោះ សម្តេចព្រះស្រីជេដ្ឋា ព្រះចៅហ្វាយក្រុងស្រឡប់ពិជ័យ ព្រៃនគរ ស្តេចរើសយកក្មួយម៉ែបាន៤នាក់ មកតាំងជាសេនាបតីគឺ ៖ ក).ឧកហ្លួងសូរ តាំងជា ឧកញ៉ាវៀង ឱ្យឃុំពល ២០.០០០នាក់ ជាទ័ពមុខ ។ ខ).ឧកហ្លួង នៅ តាំងជាឧកញ៉ាវាំង ឱ្យឃុំពល ១៥.០០០នាក់ ជាទ័ពឆ្វេង ។ គ).ឧកហ្លួង ទេព តាំងជាឧកញ៉ា លំពាំង ឃុំពល ១៥.០០០នាក់ ជាទ័ពស្តាំ ។ ឃ).ឧកហ្លួងមាន់ តាំងជាឧកញ៉ាស្រាល ឱ្យឃុំពល ១៥.០០០នាក់ ជាទ័ពក្រោយ ។ ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល៣០.០០០នាក់ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួងទ្រង់ ចាត់ឱ្យធ្វើជាបាឡាត់ទ័ព យោក្បាត់ទ័ព ជាកងក្រវែល១៥កង សឹងឱ្យកាន់ទង់ជ័យពណ៌ ដែលមានរូប ខុសៗគ្នា ដើម្បីមិនឱ្យច្រឡូកច្រឡំចូលគ្នាឡើយ ។ ព្រះស្រីជេដ្ឋានេះមានបុណ្យអស្ចារ្យណាស់ ទ្រង់មានព្រះទីនាំង គជេន្ទ្រភ្លុកធំ១ កំពស់១០ហត្ថ ឈ្មោះ “ព្រះគជេន្ទ្រយាវុធ” មានសេះព្រះទីនាំងសម្បុរស៊ីសាំ កំពស់៣ ហត្ថ ៤ធ្នាប់ មានកំលាំងបោលក្នុងមួយថ្ងៃ កំណត់ ២.០៥០ សិន ហែលទឹកលឿនបីដូចរន្ទះ រូបល្អបីដូចរូបរាជសីហ៍ ឈ្មោះ “ព្រះទីនាំងស័ង្ខរង្សី”។ សេនាសេនីយ ដែលទ្រង់ចាត់ចែងហើយនោះ បានមកគ្រប់មុខងារ គឺអ្នកកាន់ស្វេតច្ឆត្រ អភិរម្យ សែនត្វាន់ ចាមរ ប៉ៃមន់ តូរ្យ តន្ត្រី តាមលំដាប់ព្រះមហាក្សត្រ ។ លុះដល់ពេលមានជោគជ័យបើកហើយ បុរោហិតផ្លុំ ស័ង្ខ ពួកតូរ្យតន្ត្រីក៏ប្រគំនូវរគាំងស្គរស្នែង ដែលតាក់ត្រងសម្រាប់បង្គាប់ទ័ព។ ព្រះស្រីជេដ្ឋា ជាម្ចាស់ផែនដី ស្រឡប់ពិជ័យព្រៃនគរ ស្តេចឡើងគង់ព្រះទីនាំងគជេន្ទ្របវរេតនមង្គល លើករេហ៍ពលចេញទៅ សូរសព្ទរេហ៍ពល និងសូរសព្ទរទេះសេះ ដំរី ព្រមទាំងសូរ សព្ទតូរ្យតន្ត្រីនោះ នាំឱ្យព្យុហយាត្រាកងទ័ព ជាឧត្តមរងំ ខ្ទរខ្ទារទាំងព្រៃប្រឹក្សាក្រឡាមហាប្រថបី ។ លុះទៅដល់ស្ទឹងក្រាំងពន្លៃ (សព្វថ្ងៃនៅក្នុងខែត្រ កំពង់ស្ពឺ ក្បែរផ្សារឧដុង្គ) ហើយព្រះអង្គទ្រង់តាំងបន្ទាយទ័ពធំ នៅស្ទឹងក្រាំងពន្លៃនោះ ទ្រង់ត្រាស់បង្គាប់ ចៅពញាយមរាជ ព្រាបជាមេទ័ពមុខឱ្យឃុំ ពល ៤៥.០០០ នាក់ លើកទៅចោមវាយបន្ទាយខែត្រលង្វែក ។ ចៅហ្វាយស្រុក ខែត្រ លង្វែក ក៏ដេញពលតតាំងច្បាំងគ្នាជាមាំមួន។ ខណៈនោះ សម្តេចចៅពញាចន្ទរាជា ទ្រង់ជ្រាបថា “កងទ័ពសត្រូវមកចោមបន្ទាយលង្វែកហើយ” ព្រះអង្គ ក៏ប្រើទ័ពសេះឱ្យទៅប្រាប់ចៅហ្វាយខែត្រលង្វែកថា “ឱ្យក្លែងធ្វើជាចាញ់ទ័ពសត្រូវ ហើយរត់តាមផ្លូវ ទៅទិសខាងជើង” ។ ក្រោយបម្រើសេះចេញទៅនោះ ព្រះអង្គលើកកងទ័ព៤៥.០០០នាក់ ស្រូតរូត ទៅជួយចៅស្រុកខែត្រលង្វែក។ លុះស្តេចទៅដល់ព្រៃមួយធំ ទ្រង់ឮសូរកាំភ្លើងច្បាំងគ្នាជាឱឡារិកណាស់ ទើបព្រះអង្គបង្កប់រេហ៍ពលនៅទីនោះ ។ ឯចៅហ្វាយស្រុករលាប្អៀរបានដឹងឧបាយកលដោយ បម្រើសេះ ហើយក៏ឱ្យកងទ័ពទាំងនោះថយ តាមព្រះរាជបញ្ជា ។ ចៅពញាយមរាជ និងនាយកងទ័ពមុខក្រោយ ឆ្វេងស្តាំ៥កង ខាងព្រះស្រីជេដ្ឋាយល់ថា “មានជ័យជំនះ ហើយ” ក៏មានចិត្តកម្រើក កងទ័ពដេញជិតប្រកិតតាមទៅរហូតដល់ទីដែលសម្តេចចៅពញាចន្ទរាជា ស្តេចបង្កប់ទ័ពចាំនោះ។ មួយរំពេចនោះសម្តេចចៅពញាចន្ទរាជា ស្តេចបរព្រះទីនាំងគជេន្ទ្រពិជ័យ នាំសេនា ទាហានរេហ៍ពលលើកចេញដេញទៅវាយខ្ចប់សម្លាប់កងទ័ពសត្រូវពីក្រោយ ដោយទ័ពសត្រូវពុំដឹងខ្លួន ។ កងទ័ព ត្រូវស្លាប់ដោយក្របីវ័ធ ដំរីជល់ព្រេច និងដោយអាវុធ វែងខ្លីស្លាប់អស់ជាង៣.០០០នាក់ ឈាម ក្រហមដាលច្រាលទាំងព្រៃវាលចាប់បានចៅពញាយមរាជ និងនាយកងនាយទ័ពទាំង១០នាក់ទៀត ។ សម្តេចចៅពញាចន្ទរាជា ស្តេចត្រាស់បង្គាប់ឱ្យកាត់ក្បាលចៅពញាយមរាជ និងមេទ័ព១០នាក់ ហើយឱ្យ ចៀរស្លឹកត្រចៀកមេកងដែលចាប់បានទាំងរស់១០នាក់ទៀត ។ ទ្រង់មានព្រះបន្ទូលថា “អាឯងទាំង ១០នាក់នេះ ចូលនាំក្បាលគូកនឯងទាំង១១នាក់នេះ ទៅឱ្យអាព្រះស្តេចកនចុះ ហើយឱ្យប្រាប់អាកនថា បើវាអាងពលច្រើនឱ្យលើកមកទៀត ឬបើយល់ថាភ្លៀងធ្លាក់មក ហើយជិតដល់ល្មមនឹងឱ្យរាស្ត្រធ្វើស្រែចំការ ហើយនឹងចង់ឈប់ច្បាំងឱ្យរាស្ត្រធ្វើស្រែចំការសិនក៏តាមចិត្តចុះ” ។ ទ្រង់ត្រាស់ផ្តាំរួចស្រេច ហើយ ព្រះអង្គលើកទ័ពត្រឡប់មកបន្ទាយខែត្ររលាប្អៀរវិញ ។ ទ្រង់បម្រើចេញទៅស៊ើបការណ៍ក្នុងកងទ័ពសត្រូវ ។ បម្រើដឹងការណ៍ហើយក៏វិលត្រឡប់មកក្រាបបង្គំទូលសព្វគ្រប់ពុំមានហ៊ានធ្វេសប្រហែស ឡើយ។ នេះនឹងស្រដីអំពីបម្រើ១០នាក់ ដែលរែកយួរក្បាល១១នាក់នោះ ទៅដល់ស្ទឹងក្រាំងពន្លៃ ហើយក៏ចូលទៅ ថ្វាយបង្គំយំក្រាបម្ចាស់ របស់ខ្លួនសព្វគ្រប់តាមដំណើរ។ ព្រះស្រីជេដ្ឋា ក្រុងស្រឡប់ពិជ័យព្រៃនគរ ទ្រង់បានជ្រាបហើយ ទ្រង់ញ័រភ័យខ្លាចព្រះបារមី ថ្វីព្រះហស្តនៃសម្តេចចៅពញាចន្ទរាជា។ លុះដល់ ភ្ញាក់ស្មារតីយ៉ាងនេះ ព្រះស្រីជេដ្ឋាត្រាស់ថា “យើងនឹងខ្លាចអ្វីថ្វីដៃចៅពញាចន្ទរាជានោះ ប៉ុន្តែឥឡូវនេះ គេសុំយើងឱ្យកងទ័ពយើងធ្វើស្រែសិន យើងក៏គួរឈប់តាមសណ្តាប់ព្រះនគរ បើយើងនឹងរឹងទទឹងទៅ ក៏ឃើញថា ការណ៍នេះមិនត្រឹមត្រូវដែរ យើងត្រូវតែព្រមតមាគេចុះ” ។ ទើបទ្រង់ត្រាស់ឱ្យតែងព្រះរាជសារបោះត្រាសម្រាប់ផែនដីទៅឱ្យពញាមហាមន្ត្រី ជារាជទូត ឱ្យពញាមន្ត្រីជារាជទូត, ឱ្យពញាឫទ្ធាធិបតី ជាឧបទូត, ឱ្យឧកញ៉ាជុំជិតជំនិតទឡជាត្រីទូត នាំពានមាសមួយ តម្កល់ព្រះរាជសារនោះ និងព្រែផ្កាមាស ១០កី, ព្រែញ័រ១០, ព្រំយ៉ាងធំ២ក្បាលជាគ្រឿងបណ្ណាការ ។ លុះរាជទូត, ឧបទូត, ត្រីទូត នាំទៅដល់ ខែត្ររលាប្អៀរ ហើយអស់នាយកងទាហានខាងសម្តេចចៅពញាចន្ទរាជាក៏ឃុំខ្លួន នាំទៅក្រាបថ្វាយបង្គំគាល់ សម្តេចចៅពញាចន្ទរាជា ។ ខណៈនោះស្តេចចេញជួបមុខមន្ត្រី សេនាយោធាកងទ័ពក្រាបបង្គំគាល់តាម បណ្តាស័ក្តិធំតូច ហើយស្តេចឱ្យអាល័ក្សថ្លែងព្រះរាជសារថ្វាយ ។ ឯព្រះរាជសារនោះមានសេចក្តីដូច ខាងក្រោមនេះ ៖ “ព្រះរាជសារ សម្តេចព្រះស្រីជេដ្ឋាធិរាជ រាមាធិបតី បរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ក្រុងកម្ពុជាធិបតី សិរីយសោធរ បវរឥន្ទ កុរុរដ្ឋ រាជធានី ដែលរាស្ត្រ និងព្រះរាជវង្សានុវង្ស ស្រឡាញ់ស្ម័គ្រចិត្តលើកឡើងឱ្យ សោយរាជសម្បត្តិ ក្នុងមហាស្រឡប់ពិជ័យ ព្រៃនគរ បវរបូព៌ាទិសា ។ សូមចម្រើនព្រះរាជមេត្រី មកសម្តេចព្រះអនុជាធិរាជ គឺសម្តេចចៅពញាចន្ទរាជាបានទ្រង់ជ្រាប ។ ដ្បិតអ្នកអូន លើកចតុរង្គសេនាទាហាន រេហ៍ពលមកធ្វើសង្គ្រាមនេះ យើងមានចិត្តអំណរណាស់ ដោយហេតុថា យើងនឹងបានទតនូវសេនាទាហានច្បាំងប្រកាប់គ្នាដោយអាវុធវែងខ្លី លើខ្នងសេះ ដំរី ជាសិរីសួស្តី នៃចក្ខុទាំងសងខាង ។ ផែនដីព្រះស្តេចកន ប៉ុន្តែឥឡូវនេះ ជិតដល់វស្សារដូវហើយ រាស្ត្រត្រូវធ្វើស្រែ ដូច្នេះយើងសូមឱ្យឈប់ធ្វើសង្គ្រាមនឹងគ្នាក្នុង មួយរដូវនេះចុះ តែសុំឱ្យចាំពាក្យដែលសន្មតសញ្ញា កុំឱ្យលបលួចវាយយកខែត្រគ្នាដូចជាកងទ័ពចោរ នោះឡើយ។ បើដល់រាស្ត្រធ្វើស្រែចំការរួចហើយ មុននឹងធ្វើសង្គ្រាមនឹងគ្នាកាលណាឱ្យមានរាជសារចារ ជាព្រះរាជកំណត់ទៅមក ទើបគួរសមជាឧត្តមមហាក្សត្រធិរាជ” ។ លុះអាល័ក្សថ្លែងព្រះរាជសារចប់ហើយ សម្តេចចៅពញាចន្ទរាជា ទ្រង់ពិរោធខ្លាំងណាស់ ទ្រង់ត្រាស់ថា អារាជទូតឯងវិលទៅប្រាប់ម្ចាស់ឯងចុះថា អញព្រមសម្រាកឱ្យរាស្ត្រធ្វើស្រែហើយ តែថាអញសុំកុំឱ្យម្ចាស់ ឯងហៅអញថា ជាបងជាប្អូនឡើយ ដ្បិតម្ចាស់ឯង និងអញនេះ មានជាតិត្រកូលឆ្ងាយពីគ្នាណាស់” ។ ទ្រង់ត្រាស់ហើយ ទ្រង់ព្រះរាជទានមាសដួងមួយជញ្ជីងសៀម ប្រាក់ដួង ពីរជញ្ជីងដែលបានមកពីក្រុង ស្រីអយុធ្យានោះ ហើយប្រទានឱ្យជារង្វាន់រាជទូត ជាគ្រឿងឧបរាជបណ្ណាការ រួចទ្រង់បណ្តេញឱ្យទៅជាប្រញាប់ ។ លុះរាជទូតចេញផុតទៅនោះ អស់នាយកងទ័ព យកសេចក្តីក្រាបបង្គំទូលថា ៖ “យើងធ្វើសង្គ្រាមកំពុងមានជ័យជំនះ ហើយហេតុអ្វីក៏ទ្រង់ទទួលសញ្ញាឱ្យឈប់សង្គ្រាមដូច្នេះ, មួយទៀត ខែត្រខាងសត្រូវនៅច្រើនជាងយើងដែរ គឺថាបានទៅគេនោះជាង១០សួន បានមកយើងមិនទាន់បាន១សួន ទេ ។ បើខាងសត្រូវឱ្យកេណ្ឌបណ្តារាស្ត្រតាំងពីខែត្រខាងជើងទល់នឹងស្រុកលាវ ខាងត្បូងទល់នឹងសមុទ្រ ខាងកើតទល់នឹងនគរចាម បានមកទាំងអស់ប្រហែលជាង១.០០០.០០០ (ដប់សែននាក់) ទៅហើយ ។ ឯខាងយើងទើបតែវាយបាន ៦-៧ ខែត្រ គឺខែត្រមហានគរ ដែលសម្តេចព្រះបរមរាជពញាយ៉ាត វាយដណ្តើមបានពីសៀមមកវិញ ហើយឱ្យឈ្មោះថា សៀមរាប នេះមួយ, ខែត្របាត់ដំបងមួយ, និងខែត្រ តូចៗ១២ ឬ១៣នេះមួយ។ ម៉្យាងទៀតខេត្តនេះ កាលបើបែកព្រះមហានគរកម្ពុជាហើយ សៀមកៀរគ្រួ យកទៅអស់ នៅតែពីរឬបីពាន់នាក់ប៉ុណ្ណោះ បើដូច្នេះ តើយើងធ្វើដូចម្តេចនឹងទទួលជ័យពីសត្រូវបាន បើសត្រូវកេណ្ឌពលពីក្រុងខែត្រ ទាំងអស់លើកមកយើងនឹងមិនបងកា់រណ៍ទេឬអ្វី ? ។ ទូលព្រះបង្គំយល់ថា យើងនឹងរក្សាខ្លួនពិបាកណាស់” ។ សម្តេចចៅពញាចន្ទរាជា ជាម្ចាស់បានត្រាស់ថា ការណ៍នេះ យើងបានគិតស្រេចហើយ បានជាយើងព្រមឈប់ច្បាំងសិន ព្រោះយើងមានប្រយោជន៍៧ប្រការគឺ ៖ ប្រការទី១-មានសុភាបុរាណថា “ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ” បើយើងខំតែធ្វើសង្គ្រាមទៅ កូនប្រពន្ធ របស់ឈ្មោះដែលមកចុះកំណែននោះ នឹងដាច់ពោះស្លាប់ បើកូនប្រពន្ធនោះអត់បាយហើយ វាពុំយកចិត្តទុក ដាក់ក្នុងការធ្វើការរាជការយើងឡើយ ។ ប្រការ២-យើងបានខែត្រតូចធំចំនួន១២ ឬ១៣ខែត្រនេះ ល្មមទុកជាសំណាក់បានហើយ បើយើងមិនទាន់ឱ្យ ទៅបញ្ចុះបញ្ចូលខែត្រផ្សេងទេ យើងលើកទ័ពទៅវាយគេតែម្តងនោះ នឹងខ្ទេចខ្ទាំរកាំចិត្តនៃអាណាប្រជារាស្ត្រមិនខាន។ លុះតែយើងបញ្ចុះបញ្ចូល លួងចិត្តចៅហ្វាយស្រកុ និងបណ្តារាស្ត្រជាមុនសិនឱ្យចូលចិត្តយើង ដែលជាព្រះរាជត្រកូល ឬបើគេមិនចូលចិត្តនឹងយើងទេ គេបែរជាចូលចិត្តខាងពួកក្បត់ ដែលតាំងខ្លួនជាស្តេចនោះ ចាំយើងបានចំណាប់កាលណា សុំលើកទ័ពទៅបង្ក្រាបពួកដែលរឹងទទឹងនោះ ធ្វើឱ្យសំរេចការណ៍ក្នុងកាលខាងក្រោម ។ ប្រការ៣-ខែត្រអាសន្នទុក្ខជាខែត្រធំ មានអាណាខែត្រក៏ច្រើន ចៅពញាឧទ័យធិរាជប្រាង្គ ជាចៅហ្វាយខែត្រ នៃស្រុកនេះ គាត់មានថ្វីដៃ និងតម្រិះប្រាជ្ញាមាំមួនណាស់ ប្រសិនយើងខំធ្វើចម្បាំងរហូតទៅមិនឈប់ ហើយពញាប្រាង្គគេលើកទ័ពមកព័ទ្ធយើងពីក្រោយ យើងនិងទៅជាកណ្តាលចំណោមគេ នោះយើងនឹង ពិបាករក្សាខ្លួនណាស់ ។ ហេតុនេះហើយបានជាយើងព្រមបង្អង់ចំបាំង ចាំប្រាប់ប្រាមនូវខែត្រធំៗនេះ និងខែត្រតូចៗ នៅត្រើយខាងកើតទិសខាងជើងនោះឱ្យបានមកជារបស់យើងសិន ។ ប្រការ៤-ខាងព្រះស្តេចកន ដែលវាតាំងខ្លួនជាស្តេចនោះ តែវាចេញច្បាំងកាលណា វាបាំងស្វេតច្ឆត្រ និងចាមរបៃមន់ សែនត្វាន់ តាមទំនៀមទំលាប់ព្រះមហាក្សត្រ ។ ឯខាងយើង ដែលពេញជាព្រះរាជត្រកូល យើងគ្មានអ្វីសោះ យើងចេញច្បាំងកាលណា ឥស្សរិយសយើង ជាទ័ពថោកជាងវា។ ទោះយើង ឈ្នះប៉ុន្មានដងក្តី ឥស្សរិយសយើងនោះក៏នៅតែថោកទាបជាងវា ។ ប្រការ៥-កាលដែលបម្រើនៃព្រះស្តេចកន នាំព្រះរាជសារមកហើយ ទៅវិញនោះ យើងបានផ្តាំថា បើនឹងចង់ឈប់សង្គ្រាម ឱ្យរាស្ត្រឈប់ធ្វើស្រែ ក៏ឈប់តាមចិត្តចុះ។ បើរាស្ត្រកំពុងត្រេកអរ ព្រោះបាននៅមូលកូន ប្រពន្ធផង ត្រេកអរនឹងយើងជាដើមគំនិតនេះផង ហើយបើយើងត្រឡប់ទៅប្រែសំដីវិញ រាស្ត្រកំពុងបាក់ចិត្តស្រឡាញ់យើងនោះ ក៏នឹងប្រែចិត្តស្អប់យើង ព្រោះយើងមានវាចាពុំទៀងត្រង់ ។ ប្រការ៦-សេនាទាហានខាងយើងមានថ្វីដៃក៏ច្រើននាក់ តែយេងីពុំបានប្រឡងថ្វីដៃឱ្យឃើញជាក់ច្បាស់នៅឡើយ ។ ប្រការ៧-ខាងយើងពិតជាព្រះរាជត្រកូលមែន តែបើតាំងខ្លួនថ្មីពុំទាន់មានទូកចម្បាំងដល់មួយសោះ ។ ឯខាងព្រះស្តេចកនវិញ គេពិតជាក្រៅត្រកូល តែគេតាំងខ្លួនមកយូរហើយ គេមានទូកចម្បាំងក៏ច្រើន ។ បើ គេលើកទ័ពជើងទឹកមកព័ទ្ធចោមយើងកាលណា យើងគ្មានអ្វីទប់ទល់នឹងគេឡើយ ។ ហេតុនេះហើយបានជាយើង ព្រមតាមស្តេចកនសុំ ដែលសុំតាមគំនិតរបស់យើង ។ ឯមន្ត្រីខ្ញុំរាជការ សេនាទាហានទាំងប៉ុន្មាន បានថ្លែងសរសើរព្រះប្រាជ្ញាញាណនៃទ្រង់គ្រប់ៗគ្នា ។ សម្តេច ចៅពញាចន្ទរាជា ជាអម្ចាស់ កាលទ្រង់បានយល់ចិត្តនៃមន្ត្រី ខ្ញុំរាជការ ដែលទុកចិត្តជឿចំពោះព្រះ តម្រិះប្រាជ្ញាព្រះអង្គហើយ ព្រះអង្គក៏តាំងចៅពញាសួគ៌ា លោកទេពជាកូនទី៣ របស់ពញាមឿងឱ្យ សម្រេចរាជការលើចៅហ្វាយស្រុកខែត្រ រលាប្អៀរ ខែត្រលង្វែក ខាងក្រុងស្រឡប់ពិជ័យព្រៃនគរនោះ ស្តេចត្រាស់ឱ្យកងទ័ព ឈររក្សាខែត្រជាប់តាំងពីស្ទឹងក្រាំងពន្លៃ រៀងទៅដល់ខាងត្បូង ហើយស្តេចលើកទ័ព ត្រឡប់ទៅក្រុងពិជ័យព្រៃនគរទិសខាងកើតវិញ ។ នេះនឹងនិយាយអំពី ចៅឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកវិញ ។ ចៅហ្វាយស្រុក ខែត្រអាសន្ទុកលុះដឹងថា “សម្តេចចៅពញាចន្ទរាជា ស្តេចលើកទ័ពហួស រហូតទៅដល់ខែត្រ រលាប្អៀរ លង្វែក ហើយ” ក៏តាំងកេណ្ឌកងទ័ពគ្រប់ខែត្រដែលឡើងខែត្រ អាសន្នទុក្ខនោះ គឺមឿង ជីក្រែង ស្ទោង ព្រំទេព ព្រៃក្តី សៀមបូក សៀមប៉ាង, ព្រះប្រសប់ មឿងទាំង២៥ នេះ កេណ្ឌបានពល ៨០.០០០នាក់ ហើយឱ្យកេណ្ឌទូករាស្ត្រ សម្រាប់ចំលងកងទ័ពឆ្លងទៅខែត្រក្រគរ ដើម្បីវាយកងទ័ពសត្រូវ ផ្ទប់ពីខាង ក្រោយកុំឱ្យសម្តេចចៅពញាចន្ទរាជារត់គេចខ្លួនបាន ។ ឯសម្តេចចៅពញាចន្ទរាជា ជាអម្ចាស់ ព្រះអង្គប្រថាប់ទ័ពនៅបន្ទាយស្រុកអមរគីរីន្ទបូរ (អម្រិន្ទបូរី) ។ ក្នុង មួយថ្ងៃនោះព្រះអង្គជ្រាបថា “កងល្បាតនៃចៅពញាឧទ័យធិរាជ កំពុងឱ្យកងទ័ពឆ្លងទន្លេសាបមកខែត្រ ក្រគរហើយ” ទ្រង់ឈ្វេងយល់គ្រប់ប្រការស្រេច ទើបស្តេចត្រាស់បង្គាប់បម្រើសេះឱ្យទៅទូល ចៅពញាយសរាជា ដែលនៅរក្សាខែត្រពោធិ៍សាត់ថា ឱ្យលើកកងទ័ពទេស្ទៅកា់ចាំនៅកំពង់ដៃទន្លេសាប កុំឱ្យកងទ័ពសត្រូវឡើងគោករួច” ។ ឯចៅពញាយសរាជាជាស្តេចព្រះភាគិនេយ្យា (របស់ព្រះចន្ទរាជា) ទ្រង់ ជ្រាប ហើយទ្រង់ឱ្យនាយកងទ័ពនាំរេហ៍ពល ១០.០០០នាក់ កាន់កាំភ្លើងធំតូចទៅបង្កប់ចាំនៅមាត់ព្រៃ ទន្លេសាបពីរអន្លើ ហើយឱ្យកេណ្ឌទូកបានជាច្រើន ។ ទ្រង់ត្រាស់កំណត់ថា បើកងទ័ពសត្រូវវាថយ រត់ទៅត្រូវឱ្យតាមបាញ់តាម ចាប់យកជ័យជំនះឱ្យបាន ។ ផែនដីព្រះស្តេចកន សម្តេចចៅពញាចន្ទរាជា កាលឱ្យបម្រើទៅទូលសម្តេចព្រះភាគិនេយ្យោចៅពញាយសរាជារួចហើយ ស្តេច ត្រាស់បង្គាប់ចៅពញាធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅ ឱ្យនាំរេហ៍ពល២០.០០០នាក់ទៅ បង្កប់ចាំនៅមាត់ព្រែកទន្លេសាបត្រើយខាងកើត ហើយទ្រង់ផ្តាំថា “បើឮកាំភ្លើងសន្យាទ័ពហើយ ឱ្យលើក កងទ័ពចូលច្បាំងឱ្យបានសម្រេចចុះ” ។ ចៅពញាទាំងពីរក៏ក្រាបបង្គំថ្វាយលាចេញទៅតាមព្រះរាជបញ្ជា។ ឯសម្តេចចៅពញាចន្ទរាជា ព្រះអង្គស្តេចឡើងគង់លើព្រះទីនាំងចក្រពត្តិ គឺទូក-ង សារាយអណ្តែតនោះ ព្រមដោយទូក-ង ផ្សេងៗ ២៥ទៀត ចេញទៅបង្កប់ស្ទាក់នៅមាត់ព្រែកទន្លេសាបចាំទ័ពសត្រូវ ។ ចៅពញាឧទ័យធិរាជចៅហ្វាយស្រុក ខែត្រអាសន្នទុក្ខ (ខាងស្តេចកន) កាលបានទូក និងទ័ពមកជួបជុំ ហើយក៏ដេញពលឱ្យចុះទូកទៅដល់ជិតព្រៃត្រើយខាងលិច ។ ខណៈនោះកងទ័ពចៅពញាយសរាជាដែល បង្កប់ខ្លួននោះក៏តាំងហ៊ោរបាញ់កាំភ្លើងធំតូចរំពងឡើង ។ កងទ័ពចៅពញាឧទ័យធិរាជជិះទូកកំណែន គ្មានចំណាប់នឹងបាញ់ ក៏បែកកងទ័ពរត់ទៅពួនក្នុងព្រៃមួយអន្លើក្នុងខែត្រអម្រិន្ទបូរ ។ នៅទីនោះកងទ័ព ចៅពញាឧទ័យធិរាជ ទាំងនោះរត់ទៅជួបនឹងកងទ័ពចៅពញាសេនាសង្គ្រាម ។ ខាងកងទ័ពចៅពញាសេនា សង្គ្រាមក៏ទទួលបាញ់កាប់ចាក់កងទ័ពសត្រូវឥតត្រាប្រណីឡើយ ធ្វើឱ្យកងទ័ពសត្រូវទ្រាំមិនបានក៏រត់ឆ្លង ទៅត្រើយខាងកើតវិញ ។ ទ័ពដែលស្លាប់ដោយធ្លាក់ទឹកទន្លេសាបនោះ ប្រមាណជាពីរឬបីពាន់នាក់ ។ ឯសម្តេចចៅពញាចន្ទរាជាដែលបង្កប់ក្នុងព្រៃ លុះឮសូរកាំភ្លើងហើយឃើញទ័ពនៃចៅពញាឧទ័យធិរាជ រារង់ថយមកនោះ ទ្រង់ក៏ឱ្យទូក-ងទាំង២៥ និងទូកព្រះទីនាំងព្រះចក្រពត្តិអុំសំរុកចូលទៅចាប់ ហើយចាប់ បានទាំងពល ទាំងពញាឧទ័យធិរាជ និងចៅមឿង១០នាក់ទៀត ។ ឯចៅមឿង១១នាក់ទៀត លោតរត់ដោះ ខ្លួនទៅដល់ច្រាំងត្រើយខាងកើតជាមុន ។ ឯចៅអពញាធិបតីសេនា និងចៅពញាយោធាសង្គ្រាមដែលនៅបង្កប់ទ័ពនៅមាត់ទន្លេត្រើយខាងកើតនោះ លុះឃើញចៅមឿងទាំង១១នាក់រត់ទៅដល់ហើយ ក៏ឱ្យទ័ពខ្លួនដេញចាប់បានទាំងអស់ ហើយឱ្យដាក់ ក្តីប្រចាំការទម្រាំស្តេចយាងទៅដល់។ លុះដល់ថ្ងៃរសៀលសម្តេចចៅពញាចន្ទរាជាព្រះអង្គចេញព្រះរាជ ដំណើរទៅដល់ព្រះពន្លា នៅត្រើយខាងកើតនោះហើយ ចៅពញាអធិបតីសេនាពេជ្រ និងចៅពញាយោធា សង្គ្រាមពៅ នាំចៅហ្វាយស្រុកចៅមឿងទាំង២២នាក់ និងឈ្លើយទាំង៦០.០០០នាក់ដែលចាប់បាននោះ នាំមកក្រាបបង្គំទូលថ្វាយ ។ ខណៈនោះចៅហ្វាយស្រុក ចៅមឿង ចៅបាន សេនាទាហាន ឯក ទោ ត្រី ដែលចាប់បានជាប់ទាំងរេហ៍ពល៦០.០០០នាក់ ក៏កោតខ្លាចអំណាចបុណ្យបារមីនៃសម្តេចចៅពញាចន្ទរាជា ហើយសន្មតសញ្ញាសូមនៅជាខ្ញុំរាជការត្រាអស់មួយជីវិត ។ សម្តេចចៅពញាចន្ទរាជាទ្រង់ព្រះរាជានុញ្ញាតឱ្យតាមសុំ។ តែក្នុងគ្រានោះព្រះអង្គពុំទាន់រកឃើញនូវក្រុម ព្រះបុរោហិតនៅឡើយ នឹងឱ្យធ្វើសច្ចាប្រណិធានតាមច្បាប់ប្រពៃណីពុំកើត ទើបទ្រង់ត្រាស់បង្គាប់ឱ្យ ក្រុមទាំងនេះទទួលថាតាមព្រះអង្គ៣ដងម្នាក់ៗ ហើយឱ្យក្រុមទាំងនោះទទួលទានទឹកពិភទ្ទសច្ចាទុកជា ការស្រេច។ លុះពលទាំងនោះសុំចុះចូលអស់ហើយ ព្រះអង្គត្រាស់បង្គាប់ទៅពញាឧទ័យធិរាជជាចៅហ្វាយ ស្រុកខែត្រអាសន្ទុក ដែលទើបនឹងសុំចុះចូលឱ្យនាំមឿងទាំង២២ស្រុក និងរេហ៍ពល៦០.០០០នាក់ដែល សល់ពីស្លាប់នោះឱ្យលើកទ័ព ទៅវាយបន្ទាយខែត្រកំពង់សៀម បន្ទាយខែត្រជើងព្រៃ និងស្ទឹងត្រង់ ទាំង៣ខែត្រនេះឱ្យបាន ។ ចៅហ្វាយស្រុកទាំង ៣ខែត្រនេះ ធ្លាប់ខ្លាចថ្វីដៃចៅពញាឧទ័យធិរាជស្រាប់ លុះឃើញកងទ័ពពញាឧទ័យធិរាជ ចាត់សេនាទាហានឱ្យនៅរក្សាខែត្រទាងំ៣នោះហើយ ក៏លើកទ័ពមកក្របាបង្គំទូលស្តេច ចៅពញាចន្ទរាជា អំពីជ័យជំនះដែលខ្លួនយកបានគ្រប់ប្រការ ។ ស្តេចចៅពញាចន្ទរាជាទ្រង់មានព្រះអំណរណាស់ ទ្រង់ត្រាស់ព្រះរាជទាន មាស ប្រាក់ យសស័ក្តិដល់សេនា ទាហានទាំងនោះ ឱ្យឡើងទីទៃៗពីគ្នាតាមសមគួរហើយ ទ្រង់ផ្តាំនិងចៅពញាឧទ័យធិរាជ ឱ្យការពារសឹក សង្គ្រាមត្រើយខាងកើត ទិសខាងជើងនេះឱ្យជាប់នៅនឹងបាឯង ឱ្យបាឯងខំរក្សាអាណាខេត្ត ព្រមទាំងបញ្ចុះ បញ្ចូលចៅហ្វាយស្រុក ចៅមឿងទីទៃៗឱ្យបានមកជាចំណែកខាងយើងទាំងអស់ ។ ចៅពញាឧទ័យធិរាជ និងចៅមឿង២១ខែត្រ ក៏ថ្វាយបង្គំទូលថ្វាយទទួលព្រះបន្ទូលពិសេសហើយ ក៏លើកទ័ពត្រឡប់ទៅខែត្រទីទៃៗរៀងខ្លួន ។ ចៅពញាឧទ័យធិរាជទៅដល់ខែត្រហើយ ក៏ឱ្យកេណ្ឌសេនាទាហាន និងអ្នកមានប្រាជ្ញា ស្មារតីមានថ្វីមាត់ ចេញទៅនិយាយបញ្ចុះបញ្ចូលចៅហ្វាយស្រុកចៅមឿងដែលនៅទិសខាងកើត ប៉ែកខាងលិចនោះទាំងអស់។ សេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតី ថ្វីមាត់ទាំងនោះ ទៅបញ្ចុះបញ្ចូលបានចៅហ្វាយ ស្រុកមហានគរ, ចៅមឿងសូត្រនិគម, ចៅមឿងពួក, ចៅមឿងក្រឡាញ់, ចៅមឿងចុងកាល់ និងរហូតរៀងទៅដល់ចុងផែនបានជាច្រើននៅទិសខាងលិច ជាស្រេចដាច់ខាតមកខាងស្តេចពញាចន្ទរាជាទាំងអស់។ ចៅពញាឧទ័យធិរាជជោគជ័យដូច្នោះហើយ ក៏ធ្វើសំបុត្រក្រាបបង្គំទូលចូលមកព្រះបាទចន្ទរាជា ជាមស្ចា់តាមដំណើរ។ ព្រះបាទអ្នកអង្គម្ចាស់ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទើបព្រះអង្គថយទ័ព ត្រឡប់មកខេត្តអម្រិន្ទបូរវិញ ។ ក្នុងឆ្នាំជូតអដ្ឋស័កនោះ ព្រះសង្ឃរាជ រាជាគណៈឋានានុក្រម និងព្រះបុរោហិត ព្រឹទ្ធាចារ្យ ព្រះរាជ វង្សានុវង្ស ដែលរត់ខ្ចាត់ភ្លាត់ចេញពីក្រុងភ្នំពេញ និងពីក្រុងបាសាននោះដឹងថា “សម្តេចព្រះអនុជ (ព្រះចន្ទរាជា) ព្រះអង្គមានជ័យជំនះហើយ” ក៏ចេញពីព្រៃ ដែលពួនជ្រកនោះ មកជួបជុំនាយកង នាយទ័ព សុំឱ្យនាំខ្លួនយកទៅថ្វាយជាខ្ញុំរាជការ ហើយប្រឹក្សាគ្នាថា “ទ្រង់ព្រះករុណាពិសេស ជាអម្ចាស់យើងនេះ ពេញជាព្រះរាជបុត្រាបង្កើតនៃព្រះបាទសម្តេចព្រះរាជឱង្ការ ព្រះធម្មរាជា ដែលជាព្រះមហាក្សត្រទ្រង់ធម៌ ទ្រង់ប្រាថ្នា ជាពុទ្ធភូមិ វិរិយោធិក, ព្រះអង្គម្ចាស់យើងនេះពេញជាមានសតិបញ្ញាឈ្លាសវៃណាស់ ព្រះអង្គឈមព្រះភ័ក្ត្រទៅធ្វើសង្គ្រាមទិសណា ក៏វាយទិសនោះបាក់បបខ្លបខ្លាចទាំងអស់ ពុំដែលទើសទាក់ និងព្រះរាជានុភាពបានឡើយ ។ ព្រះអង្គមានបុណ្យបានរបស់ត្រកាលពីរយ៉ាងគឺ ៖ ១-ទ្រង់មានពិជ័យគជេន្ទ្រសសុទ្ធមួយ កាលដែលទើបនឹងបានកំពស់តែ៦ហត្ថ មកដល់ឥឡូវនេះកំពស់ ៧ហត្ថប្លាយ, ដំរីនោះមានដំណឹង(ការចេះដឹង)ច្រើនជំពូកណាស់ គឺជំពូកមួយវាចេះកាន់អាវុធចាក់កាប់ដូចមនុស្ស, ជើងទាំងពីរចេះធាក់ផង រងអាវុធផង ។ ជំពូកពីរ បើមានជម្ងឺដម្កាត់នៅទីណា ក្នុងព្រះនគរ ព្រះករុណាជាអម្ចាស់យើងឱ្យហ្មធ្វើពិធីសុំទឹកយកទៅជះបាចសាចនៅទីណាដែលមានជម្ងឺនោះ ជម្ងឺក្នុង ទិសនោះសឹងតែស្ងប់ស្ងាត់បាត់ទៅ។ ជំពូកបី បើរដូវវស្សា ហើយរាំងភ្លៀង, ព្រះអង្គជាម្ចាស់យើងឱ្យ ហ្មថៅនាំទៅធ្វើពិធីក្នុងទីនោះ៣ ឬ ៤ថ្ងៃតែប៉ុណ្ណោះ ភ្លៀងក៏ធ្លាក់បរិបូណ៍ ។ ជំពូកបួន បើព្រះអង្គជា អម្ចាស់យើងឡើង គង់និងធ្វើសង្គ្រាមយុទ្ធកាលណា បើវាស្រែកឱ្យឮសំលេងក្រអៅហើយនោះ ឱ្យសង្ឃឹមទុកចិត្តចុះថា មុខជាមានជ័យជំនះឈ្នះបានដំរីជាបរិវារច្រើនជាមិនខាន ។ ២-ព្រះអង្គទ្រង់បានទូក-ងឈ្មោះសារាយអណ្តែត មកជាព្រះទីនាំងចក្រពត្តិនោះ ក៏មានបុញ្ញាធិការច្រើន ជំពូក គឺជំពូកមួយ បើទូកធម្មតាទៅនគរវត្តមិនមានខ្យល់រលកទេ កំណត់បីបួនថ្ងៃទើបមកដល់ បើខ្យល់ រលកផងទូកធម្មតាទៅនគរវត្តត្រូវប្រើពេលអស់១០ឬ១៥ថ្ងៃ ឯព្រះទីនាំងចក្រពត្តិនោះ ព្រះអង្គទៅ បិណ្ឌបាត្រនៅព្រះនគរវត្ត ត្រឡប់មកដល់វត្តយើងវិញ កំណត់តែបាយ ចង្ហាន់ហុយៗនៅឡើយ ព្រោះលឿន បីដូចជាទូកទិព្វ ។ ផែនដីព្រះស្តេចកន ជំពូកពីរ បើសេនាទាហាននឹងឡើងជិះធ្វើសង្គ្រាមចំណុះទូក១២៥នាក់នោះ ទោះកាំភ្លើង ធ្នូ ស្នា ច្រើន ប៉ុន្មានក្តីក៏ពុំដែលមកជិតចំណុះទូកនេះឡើយ។ ជំពូកបី បើនឹងលើកទ័ពចេញទៅហើយ គេលេងភ្លេងពិធី អូសចេញពីបង្គងនោះ លុះលេងរួចហើយឱ្យពិនិត្យមើលពងមាន់១២៥ដែលថ្វាយទូកនោះ បើបីសាចដែល រក្សាទូកនោះឮសូរគាំហ៊ោជាត្រេកត្រអាលនោះ អ្នកស្នែងអាចសែងតែ១៦នាក់រួចយ៉ាងស្រួល ហើយឱ្យសង្ឃឹមថា មុខជាមានជ័យបើពងមាន់នោះមិនបាត់មាត់ក៏ឮហ៊ោក្រេវទេ ទូកដែលចេញទៅនោះមុខជា ពុំប្រទះច្បាំងនឹងសត្រូវសោះឡើយ ។ របស់វិសេសទាំងពីរប្រការនេះអស់អាត្មាភាព និងយើងខ្ញុំ ទាំងឡាយយល់ថា ចូលជារបស់ចុល្លចក្រ, មហាចក្រ, ទៅធ្វើការឯណាក៏នឹងមានជ័យជំនះ ហើយយើងទាំង អស់គ្នាមកនៅស្ងៀមពុំបានធ្វើព្រះរាជពិធីអភិសេក ឱ្យបានរុងរឿងឥស្សរិយយសខ្ពស់ ជាឯកព្រះមហាក្សត្រ ឱ្យបានថ្កុំថ្កើង ជាងរាជសត្រូវនោះពុំខានឡើយ ។ លុះគិតព្រមគ្នាហើយ ក៏នាំគ្នាចូលទៅក្រាបបង្គំទូលថ្វាយ សូមអញ្ជើញព្រះអង្គសោយរាជ្យសម្បត្តិតាមសេចក្តីពិភាក្សា ហើយយល់ព្រមជាឯកច្ឆន្ទ ។ ទើបសម្តេចចៅពញាចន្ទរាជាជាអម្ចាស់ទ្រង់ត្រាស់ថា ព្រះនគរក៏ពុំទាន់បានរាបទាប ទាំងព្រះខ័នក៏ពុំទាន់រកឃើញ បើរៀបអភិសេកក្រែងពុំគួរទេដឹង។ ពេលនោះអស់ព្រះសង្ឃ និងព្រះបុរោហិត ព្រះរាជវង្សា នុវង្ស មន្ត្រីចាស់ទុំ ខ្ញុំរាជការក្រាបបង្គំទូលថា សូមព្រះរាជទាននឹងរៀបព្រះរាជពិធីជាសង្គ្រាម មាភិសេក ថ្វាយជាសុវត្ថិមង្គល គ្រាន់នឹងគ្រប់គ្រងរាស្ត្រប្រជា ជាបណ្តោះអាសន្នសិន ប៉ុណ្ណោះទេ បើទ្រង់ច្បាំង ឈ្នះបានព្រះនគរ ស្រេចកាលណា និងសូមថ្វាយប្រាប្តាភិសេក ក្នុងកាលនោះ ។ ខណៈនោះសម្តេចបរមបពិត្រទ្រង់ព្រះរាជានុកូលចូលព្រះហឫទ័យផង ហើយទ្រង់ត្រាស់ថា បើព្រមគ្នា យល់ថាត្រូវតែឱ្យយើងទទួលអភិសេកហើយ ក៏ឱ្យគិតសម្រេចធ្វើតាមក្បួនសង្គ្រាមមាភិសេកនោះ ឱ្យបាន ត្រឹមត្រូវតាមប្រពៃណីចុះ។ រំពេចនោះព្រះសង្ឃ និងខ្ញុំរាជការទាំងឡាយត្រេកអរសោមនស្សណាស់ ហើយក៏ចេញទៅចាត់ចែងកេណ្ឌកង កំណែនឱ្យចាំងដីជម្រះស្មៅជាឯលិចបន្ទាយ ដែលគង់ឱ្យសង់រោង រាជពិធីតាមពុទ្ធសាសន៍, សេយ្យសាសន៍ ព្រះរាចវ័តីឆត្រ ទ្រង់ធ្វើភ្នំមហាបណ្ឌបធ្វើព្រះបុស្បក មាន ព្រះស្វេតច្ឆត្រ គ្រឿងរាជអភិសេកសព្វសារពើ។ ចំណែកឯព្រះស្វេតច្ឆត្រនោះសម្តេចចៅពញាចន្ទរាជា ទ្រង់ពុំឱ្យធ្វើគ្រប់៩ជាន់ទេ ទ្រង់ឱ្យធ្វើតែ៥ជាន់ ហើយទ្រង់ឱ្យធ្វើគ្រឿងព្រះទីនាំងគជេន្ទ្រយុទ្ធ គ្រឿង ព្រះទីនាំងអស្សតរ តែងខ្លួនឱ្យប្រពៃបម្រុងកាន់ទង់ជាតិដើរហែរចូល ទៅក្នុងរោងព្រះពិធីពរជ័យ ។ ឯបណ្តារាស្ត្រជិតឆ្ងាយឮថា ព្រះបរមបពិត្រទ្រង់រៀបសង្គ្រាមមាភិសេកហើយត្រេកអរណាស់ ក៏នាំគ្នាយក គោ ក្របី សេះ ដំរី ទូក មាស ប្រាក់ សំពត់ អាវ សាវស្បៃ តាមដែលខ្លួនមាននោះ មកក្រាបទូលថ្វាយជាច្រើនអនេក ។ លុះមកដល់ថ្ងៃទី៩កើត ខែផល្គុន ឆ្នាំជូត អដ្ឋស័ក ព.ស ២០៦០, គ.ស ១៥១៦ ម.ស ១៤៣៨, ច.ស ៨៧៨ សម្តេចចៅពញាចន្ទរាជា ព្រះអង្គទ្រង់គ្រឿងមហាខត្តិយាធិបឌិន ទ្រង់ធ្វើព្រះរាជដំណើរចូលក្នុង រោងរាជពិធី។ ព្រះរាជគ្រូថ្វាយមហាស្វេតច្ឆត្រ ស្តេចឋិតនៅនាបូព៌ាមុខស្វេតច្ឆត្រ ទើបព្រះរាជវង្សានុវង្ស សេនាមុខមន្ត្រីក្រាបថយ្វាព្រះរាជមង្គល ព្រះរាជពិធីពរជ័យ ។ សម្តេចចៅពញាចន្ទរាជាព្រះអង្គគ្រឿង គ្រងរាជ្យសម្បត្តិ ទ្រង់ព្រះនាមថា “ព្រះបរមរាជា ចន្ទរាជា គ្រងក្រុងកម្ពុជាធិបតី” ។ លុះរួចពិធីហើយ ព្រះអង្គតាំងព្រះសង្ឃ និងមន្ត្រីតាមគុណបំណាច់ និងចំណេះវិជ្ជាដូចតទៅនេះ ៖ ១-ចៅអធិការ សួស ជាទីសម្តេចព្រះសុគធាធិបតី សិរីសោធរសង្ឃនាយក ។ ២-ចៅអធិការស្រី ជាទីសម្តេចមង្គល ទេពពាចារ្យ ។ ៣-ចៅអធិការសោម ជាទីសម្តេចព្រះ ធម្មលិខិត ។ ៤-ចៅអធិការលាស់ ជាទីសម្តេចព្រះ ពោធិវង្ស ។ ៥-ចៅអធិការទន់ ជាទីសម្តេចព្រះ វនរ័ត។ ៦-ចៅអធិការ សោម ជាទីសម្តេចព្រះ វន័រ ។ ៧-ចៅអធិការ ជ័យ ជាទីសម្តេចមហា វិមលធម្ម ។ ចៅអធិការ សួស មានបណ្តាស័ក្តិស្មើនឹងទីក្រឡាហោម, ស្រី ស្មើនឹងទីយមរាជ, លាស់ស្មើទីវាំង, ទន់ស្មើទីចក្រី, សោម ស្មើនឹងមហាមន្ត្រី, ជ័យ ស្មើនឹងមហាទេព ។ លំដាប់មកទ្រង់តាំងព្រះរាជាគណៈ សម្រាប់ ទោ ត្រី ចត្វា តទៅទៀត។ លុះតាំងទាំងទ្រទូងរត្នទាំង៧ គ្រប់ទាំង៤ សម្រាប់នោះហើយ ទ្រង់តាំងមន្ត្រីរត្នទាំង៧ទៀត ហើយទ្រង់បញ្ញាតិទុកថា តាំងពីថ្ងៃនេះ តទៅបើនឹងតាំងសេនាធិបតីក្នុងក្រៅឱ្យតាំងដោយរបៀបដូច្នោះ ៖ បើខ្ញុំរាជការស័ក្តិ៥ហ៊ូពាន់ឱ្យតាំងជាហ្លូង ។ បើ៤ហ៊ូពាន់ឱ្យតាំងជាឃុនម៉ឺន ។ បើ៣ហ៊ូពាន់ឱ្យតាំង ជាឱកម៉ឺន។ បើ២ហ៊ូពាន់ឱ្យតាំងជាចៈម៉ឺន ។ បើមួយម៉ឺនឱ្យតាំងជាម៉ឺន បើខ្ញុំរាជការហើយតែពុំទាន់ប្រោស ព្រះរាជទានឱ្យយកស័ក្តិទេ នោះឱ្យហៅថានាយ ។ មួយទៀតសេនាបតី និងចៅហ្វាយស្រុកស័ក្តិ១០ហ៊ូពាន់ពីបុរាណរៀងមក គឺតាំងពីផែនដីព្រះបាទ អរត្តពលពោលានោះ ទ្រង់តាំងឱ្យសុទ្ធធ្វើជាទី “សម្តេចចៅពញា” ព្រោះចៅហ្វាយស្រុកទាំងនោះ សុទ្ធតែ សម្តេចព្រះរាជត្រកូល ដែលចេញទៅគ្រងស្រុកស័ក្តិ១០ហ៊ូពាន់ក៏មាន៩ហ៊ូពាន់ក៏មាន មកដល់ផែនដី ព្រះបាទធនញ្ជ័យកោរព្យារាជនោះ ចៅហ្វាយស្រុកទាំងនោះពុំសូវកោតខ្លាចសេនាបតី ទើបព្រះបាទ កោរព្យារាជទម្លាក់ចៅហ្វាយស្រុកទាំងនោះមកត្រឹមតែទី “ចៅពញា” វិញ ។ បើស័ក្តិ៨ហ៊ូពាន់ចុះមកតាំង ជាទី “ពញា” ។ ឯសេនាបតី និងមន្ត្រីស័ក្តិ៩ហ៊ូពាន់ក្នុងវង្សមន្ត្រីរាជការនោះពីមុនមក បានតែងតាំងជា “សម្តេចចៅពញា” ដល់មកផែនដីនេះយើងពិនិត្យទៅក៏ឃើញថា នៅតែច្រឡូកច្រឡំនៅឡើយ ។ ដូច្នោះ យើងត្រូវគិតរៀបចំជាថ្មី គឺថា នាម៉ឺនក្រៅពីខ្នងពស់ទាំងបួនសម្រាប់ បើតាំងឡើងឱ្យតាំងជា “ឧកញ៉ា” ។ ឯចៅហ្វាយស្រុកស័ក្តិ៩ ឬ១០ ហ៊ូពាន់នោះឱ្យតាំងជា “ចៅពញា” ។ បើ ៧ ឬ៨ ហ៊ូពាន់ឱ្យតាំងជា “ពញា”។ តមកទ្រង់តាំងភីលៀងខាងព្រះអង្គទាំង ៤នាក់គឺ ៖ ១-ព្រះទិព្វជាញជ័យ ទេព ឱ្យជាទីសម្តេចហៅហ្វាទឡៈ (នាយករដ្ឋមន្ត្រី) ។ ២-ហ្លួងស្នេហានុរ័ក្ស ព្រំ ជាទីឧកញ៉ា យមរាជ (រដ្ឋមន្ត្រីក្រសួងយុត្តិធម៌) ។ ៣-ហ្លួងវិជិត ព្រះអង្គឱ្យតាំងជាទីឧកញ៉ា ក្រឡាហោម(រដ្ឋមន្ត្រីក្រសួងទ័ពជើងទឹក)។ ៤-ហ្លួង ឧត្តម ចិន្តាស្រី ជាទីឧកញ៉ាវាំង (រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង) ។ ៥-ហ្លួងភក្តីនុរ័ក្ស កែវ ជាទីឧកញ៉ាចក្រី (រដ្ឋមន្ត្រីខាងទាហានជើងគោក) ។ ទ្រង់តាំងខ្ញុំរាជការដែលជាទីកំសត់ជំនិត នឹងព្រះអង្គទាំង៥០នាក់នោះជាមន្ត្រីក្រុមរក្សាព្រះអង្គគ្រប់ៗគ្នា ។ ទ្រង់តាំងចៅពញាយសរាជ ជាទីសម្តេចព្រះភាគិនេយ្យាយសរាជា ។ ទ្រង់តាំងព្រះភីលៀងសម្តេចព្រះភគិនេយ្យា ៖ ១-ឃុនស្នេហានុរ័ក្ស កែ ជាទីឧកញ៉ា វង្សាអគ្គរាជ ។ ២-ម៉ឺនវិជិតសិទ្ធិរស សម ជាទីឧកញ៉ា វិបុលរាជ ។ ៣-ម៉ឺនភក្តីនុរ័ក្ស ទេព ជាទីឧកញ៉ា ធម្មា ធិរាជ ។ ៤-ម៉ឺនវិសេស ហឫទ័យ កៅ ជាទីឧកញ៉ា រាជតេជៈ។ ឯមន្ត្រីក្នុងសេនាទាហានក្រៅពីនេះទ្រង់ តាំង ៖ ១-ចៅពញាសេនារឿងឫទ្ធិ ទ័យ ជាទី សម្តេចជេដ្ឋាមន្ត្រី ២-ចៅពញា ជំរង់ស្នេហា ស៊ុន ជាទីឧក ញ៉ាឯករាជ ៣-ចៅពញាសេនាវុធ ស៊ុន ជាទីឧកញ៉ា បរទេសរាជ ផែនដីព្រះស្តេចកន ៤-ចៅពញាសេនាសមសក្តិ នូរ ជាទី ឧកញ៉ាស្រីសូរទិព្វវាំង ៥-ចៅពញាសំដែងអាវុធ មោ ជាទី ឧកញ៉ានរិន្ទ្រាធិបតី ។ ចំពោះមន្ត្រីក្នុងសេនាទាហានក្រៅពីនេះតទៅទៀត ព្រះបាទសម្តេចព្រះចន្ទរាជា ទ្រង់តាំងឱ្យធ្វើជា ចៅហ្វាយស្រុក ខ្លះជាក្រុមព្រះតម្រួត ខ្លះជាក្រុមវាំង ខ្លះជានាយទាហាន គ្រប់មន្ត្រីដែលមានគុណបំណាច់ ក្នុងការធ្វើចម្បាំងគ្មានខ្វះចន្លោះអ្នកណាម្នាក់ឡើយ ។ ទ្រង់កោតសរសើរពីគុណបំណាច់នៃចៅពញាសួគ៌ាលោកមឿង (នូវ) ដែលបានថ្វាយសេះ ដំរី និងថ្វាយ កូន៤នាក់ ក្នុងគ្រាដែលព្រះអង្គទ័លព្រះសម្បត្តិ ទាំងគ្មានពលសោះ ហើយរត់ទៅក្រុងទេព និងកាល ទ័ពសត្រូវចោមបន្ទាយពោធិ៍សាត់ ហើយពញាមឿង(នូវ)ប្តូរជីវិតស្លាប់នៅកេណ្ឌបីសាចយកមកជួយឱ្យ ឈ្នះសង្គ្រាមច្រើនគ្រានោះថា ទ្រង់តាំងកូនទាំងពីរនាក់ឱ្យធ្វើជាសួគ៌ាលោកមួយ, សេនាសង្គ្រាមមួយ នោះ ឃើញថា ពុំទាន់ធួនល្មមនឹងកម្លាំងបំណាច់ទើបទ្រង់តាំងចៅពញាសួគ៌ាលោកទេព កូនទី៣ ជាសម្តេចចៅ ពញាយោធារិន្ទ តាំងចៅពញាសេនាសង្គ្រាមសុខកូនទី៤ ជាឧកញ៉ាសួគ៌ាលោក ឱ្យមានអាណាខេត្ត ឡើង(ខែត្រឡើងគឺជាខែត្រចំណុះ) គឺខែត្រក្រគរ ក្រងមួយ ខ្លុងមួយ ។ តមក ទ្រង់គិតដល់គុណបំណាច់នៃពញាមនោមន្ត្រីគល់ ជាចៅមឿងស្រុកបាត់ដំបង ដែលកាលសម្តេច ត្រឡប់ ពីស្រុកសៀមមក ដល់នោះ ហើយចៅពញាមនោមេត្រីបានថ្វាយដំរី៥ និងសេះ១៥ ព្រមទាំងថ្វាយ ស្បៀងអាហារ១.០០០រទេះ ។ ទ្រង់មានបន្ទូលថា ចៅមឿងនេះមានសក្តិស្មើនឹងស័ក្តិ ៦ហ៊ូពាន់ តែពញាមឿងមានស្ម័គ្របក្សពួកច្រើនស្រុក ដូច្នេះទ្រង់លើកឡើងជាចៅហ្វាយ ស្រុកធំ មានស័ក្តិ៩ហ៊ូពាន់ ហើយឱ្យមានចៅមឿងឡើងស្តាប់បង្គាប់៥ស្រុក គឺស្រុកមង្គលបុរី១ ទឹកជោរ បរត្បូង១ ពាមសីមា១ មោង ឫស្សី១ ស្រុកខាងលើទាំង៥នេះឱ្យឡើងស្តាប់នៃចៅពញាមនោមេត្រីទងាំអស់ ។ សេចក្តីសារសព្ទអំពីព្រះកិត្តិយសពីរោះ ខ្ពស់ប្រសើរផ្សាយចេញទៅដល់ខេត្តនានាថា ទ្រង់ពុំដែលបកស័ក្តិខ្ញុំរាជការនេះមួយ ថាទ្រង់ពុំអួតអាងមានថ្វីដៃនេះមួយ ថាបើមានប្រាជ្ញាស្មារតី មានវោហារចេះអធិប្បាយ ធម៌អាថ៌នេះមួយ, អ្នកប្រាជ្ញារាជបណ្ឌិតដែលចេះដឹងគម្ពីរបាលី ក្បួនតម្រានេះមួយ ទ្រង់ឱ្យស៊ើបសួររក យកខ្លួនមកតាំងចិញ្ចឹមជានាម៉ឺនតាមប្រាជ្ញាស្មារតីរបស់ខ្លួនទាំងអស់ ។ ម្លោះហើយអ្នកប្រាជ្ញរាជបណ្ឌិតអ្នកចេះដឹងនាំគ្នាមកជ្រកក្រោមម្លប់បុណ្យបារមីនៃព្រះអង្គ ច្រើនក្រៃពេក។ ក្នុងថ្ងៃមួយនោះ ព្រះបាទសម្តេចចន្ទរាជា ទ្រង់ព្រះតម្រិះថា “តាំងពីយើងបានមកនៅក្នុងខែត្រ អម្រិន្ទបូរនេះ យើងគិតការណ៍អ្វីៗក៏ពុំទាន់សំរេចដោយធូរទូលាយ អស់អាណាប្រជានុរាស្ត្រក៏មិត្តមូល ចូលមកយកយើងជាទីពុំនាក់ សម្បូរទាំងមនុស្ស ទាំងសម្បត្តិ ជាទីឋាននាំឱ្យបានរបស់ចម្លែកអស្ចារ្យ ទាំងសេនាទាហានក៏មានបរិបូណ៍” ។ លុះទ្រង់ព្រះតម្រិះឃើញយ៉ាងនេះហើយ ទើបទ្រង់ប្រែឈ្មោះ អមរគិរិន្ទបូរ ឬអម្រិន្ទបូរនោះឱ្យឈ្មោះជា “ខែត្របរិបូណ៍”វិញ តាំងពីថ្ងៃនោះតរៀងមក ។ ក្នុងពេលដែលទ្រង់កំពុងតែតែងតាំងនាម៉ឺនមុខមន្ត្រីនោះ ថ្ងៃរះច្បាស់គ្មានភ្លៀងសោះ ក៏ស្រាប់តែមាន ឥន្ទធនូ៧ពណ៌ចុះពាសពេញទាំងអាកាស ទាល់តែព្រះអង្គទ្រង់តាំងមន្ត្រីនាម៉ឺនរួច ទើបស្ងប់ស្ងាត់ទៅវិញ។ ខណៈនោះព្រះបរមបពិត្រ និងសេនាបតីមន្ត្រីធំតូច ខ្ញុំព្រះរាជការសង្ស័យណាស់ ក៏ទ្រង់ត្រាស់សួរហោរា សុំឱ្យទំនាយថ្វាយ ។ សូមទ្រង់ព្រះមេត្តាប្រោស ! អព្ភូតហេតុដ៏អស្ចារ្យនេះប្រាប់ឱ្យដឹងថា ព្រះអង្គនឹងមានបុណ្យបារមី ជាឱកាស ព្រះនគរ ទាំងព្រះខ័នជ័យ និងទេវរូបក៏បានមកជារបស់សម្រាប់ ផែនដីវិញមិនខាន ។ ព្រះបរមបពិត្រទ្រង់ត្រាស់សួរ បញ្ជាក់ ហោរាថែមទៀតថា ៖ ហេតុអ្វីបានជាហោរាទាយដូច្នេះ ? តើឃើញហេតុដូចម្តេចខ្លះ ? ហោរាក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស! ទូលព្រះបង្គំបានពិនិត្យសង្កេត ក្នុងហោរាសាស្ត្រទៅ ឃើញមានហេតុ៧ប្រការគឺ ៖ ប្រការ ១ ៖ កាលព្រះអង្គចាប់បដិសន្ធិនោះ សម្តេចព្រះកន្លោង (សម្តេចព្រះមាតា) ទ្រងព្រ់សុះបិន ឃើញចន្ទគ្រាសក្នុងផ្ទៃពេញបូណ៍មី។ ប្រការ ២ ៖ ពេលព្រះអង្គប្រសូតមកទៀតេនាះ ក៏ប្រសូតក្នុងថ្ងៃពេញបូណ៍មី ថ្ងៃនោះក៏មានចន្ទគ្រាស ទៀត ។ ប្រការ ៣ ៖ ទ្រង់មានព្រះនាមទៀត ក៏ ហៅថា ព្រះចន្ទ ។ ប្រការ ៤ ៖ កាលសម្តេចព្រះជេដ្ឋានៃព្រះអង្គគង់ព្រះជន្មនៅឡើយ ទ្រង់បានព្រះសុបិន និម្មិតឃើញថា ព្រះវររាជបិតានៃទ្រង់មកហៅព្រះអង្គទៅ កុំឱ្យព្រះអង្គនៅតស៊ូនឹងនាគ, ថានាគនេះ លុះត្រាតែព្រះចន្ទ ពីទិសខាងលិចមកក្នុងថ្ងៃណា ទើបវានោះរលាយបាត់បង់ទៅវិញ ។ ឥឡូវនេះព្រះអង្គក៏ស្តេចមកពី ប្រទេសសៀមជានគរនៅទិសខាងលិច នៃព្រះនគរកម្ពុជានេះ គឺត្រូវនឹងសុបិននិម្មិតនេះមែន ។ ប្រការ ៥ ៖ ព្រះអង្គទ្រង់ព្រះនាមថា ព្រះចន្ទ នេះជានិម្មិតរូបនៃទីត្រជាក់របស់អាណាប្រជានុរាស្ត្រ ។ ប្រការ ៦ ៖ ឥឡូវនេះឃើញថា តាំងពីព្រះអង្គស្តេចចូលមកជាន់ដីក្រុងកម្ពុជាថ្ងៃណា អាណាប្រជានុរាស្ត្រ ក៏ក្សេមក្សាន្តក្នុងចិត្តណាស់ ។ ប្រការ ៧ ៖ ព្រះនគរនេះ សម្តេចអម្រិន្ទ្រាធិរាជ ទ្រង់បានឧបត្ថម្ភជួយទំនុកបំរុង ឱ្យកើតជាមហានគរ ។ ដល់ទ្រង់ព្រះករុណាវិសេសបានគ្រប់គ្រងនគរ ទំនុកបំរុងព្រះពុទ្ធសាសនា ក៏ធ្វើដោយបុណ្យ ដោយឫទ្ធី ទាំងតែងតាំងមន្ត្រីរាជការក៏ត្រឹមត្រូវតាមដំណើរ នៃអ្នកមានគុណបំណាច់ ។ ហេតុនេះហើយ ទើបសម្តេច អម្រិន្ទ្រាធិរាជទ្រង់បណ្តាលជាឥន្ទធនូ៧ពណ៌ពាសពេញទាំងអាកាសក្នុងវេលាដែលទ្រង់តាំងមន្ត្រីនោះ។ បានសេចក្តីថា ព្រះឥន្ទ្រាធិរាជ ទ្រង់ប្រទានសព្ទសាធុការពរ ថ្វាយព្រះអង្គឱ្យបានជាកំពូលភពជាម្លប់ កម្ពុជា នេះ ហើយកុំឱ្យរាស្ត្រស្តាប់មនុស្សក្រៅ ពីព្រះរាជត្រកូលឡើយ ។ ព្រះបាទសម្តេចព្រះចន្ទរាជា ទ្រង់ព្រះសណ្តាប់ហើយ ទ្រង់យល់ឃើញថា ហោរាទាយនេះមានលក្ខណៈ មានគោលចារឹកគ្រប់គ្រាន់ ល្មមជឿបាន ទើបទ្រង់មានព្រះអំណរណាស់ ។ ទ្រង់បានចំណាយព្រះរាជទ្រព្យ ប្រទានដល់ហោរានោះ ហើយទ្រង់ចំណាយព្រះរាជទ្រព្យដល់កងទ័ពដែលកាប់ឈើធ្វើព្រះវិហារ នៅជំរំ ដែលធ្វើរោងរាជពិធីនៅមាត់ស្ទឹងនោះ ។ លុះថ្ងៃក្រោយមក សម្តេចព្រះបរមបពិត្រទ្រង់ជ្រាបថា “ទឹកស្ទឹងនេះរីងស្ងួតអស់” ទ្រង់សង្ស័យក្នុង ព្រះរាជហឫទ័យណាស់ ទើបស្តេចឡើងគង់លើព្រះទីនាំង អស្សតរ ព្រមទាំងពួកនិករចេញទៅទតដល់ ក្បាលស្ទឹង ។ ទ្រង់ឃើញទឹកស្ទឹងនោះហូរច្រោះជារូងហូរទៅទិសខាងជើង មានឈើ មានថ្ម រលីងរលំ ត្រង់មាត់ស្ទឹងខាងត្បូង ។ ទើបត្រង់ត្រាស់បង្គាប់ឧកញ៉ាវង្សាធិបតីសមក្រុមព្រះសុរិយោដី ឱ្យប្រមូល រាស្ត្រឱ្យបួងសួងអ្នកតាធ្វើពិធីលើកដី បិទផ្ទៃស្ទឹងនោះមិនឱ្យហូរទៅទិសខាងជើង ។ ទឹកនោះក៏ហូរតាម ប្រឡាយដែលជីកថ្មី ហើយហូរចុះទៅ ស្ទឹងធំដូចដើមវិញ ហើយក៏ស្តេចព្រះរាជដំណើរមកបន្ទាយវិញ ។ ក្រោយពីនេះមក មានស្រីពីរនាក់មួយឈ្មោះឯក មួយទៀតឈ្មោះអាំ មានប្តីទាំងពីរនាក់ មានផ្ទៃពោះ ហើយផិតប្តី ។ នាងឯកសហាយនិងចៅកៅ ហើយចាក់ចៅសួសជាប្តីស្លាប់ ។ នាងអាំសហាយ និង ចៅគាំកាប់ចៅសោមជាប្តីស្លាប់ ។ ពេលនោះទីទំនប់ស្ទឹងក៏ហូរធ្លាយចេញចុះទិសខាងជើងដូចជាមុនទៀត។ ចៅហ្វាយស្រុកក្រមការនៃខែត្របរិបូណ៍ ចាប់បានអាចោរមេចោរទាំងប្រុសស្រីនាំខ្លួនយកទៅ ក្រាបបង្គំទូលថ្វាយ។ ព្រះបរមបពិត្រត្រង់ជ្រាបសេចក្តីគ្រប់ប្រការ ហើយទ្រង់ត្រាស់ថា អញបិទទំនប់នេះ ព្រោះត្រូវការឱ្យទឹកហូរចេញចុះមកក្នុងស្ទឹង ដើម្បីឱ្យអ្នកស្រុកធ្វើរហាត់ទឹក យកទឹកដាក់ស្រែ យកស្រូវ ឱ្យបរិបូណ៍ ពុំគួរឡើយអាចោរមេចោរពីរ៤នាក់ទៅបំផ្លាញពិធីទំនប់ទឹកនេះឡើយ ។ បើដូច្នោះត្រូវមាន ទោស៣ស្ថានគឺ ៖ ផែនដីព្រះស្តេចកន ១-ត្រូវថាវាទាំងពីរនាក់លួចប្រពន្ធគេ ។ ២-ត្រូវវាទាំង៤នាក់មានទោស ព្រោះបានសម្លាប់មនុស្សពីរនាក់ ។ ៣-វាទាំង៤នាក់ត្រូវមានទោសថាបង្អត់បាយគេទូទាំងខែត្រ ។ ទើបទ្រង់បង្គាប់មន្ត្រីក្រុមព្រះនគរបាល និងក្រុមព្រះសុរិយោដីឱ្យយកអាចោរមេចោរទាំង ៤នាក់ ទៅដាក់ ក្នុងទំនប់នោះ។ មន្ត្រីក្រុមទាំងពីរក៏ថ្វាយបង្គំលានាំចោរទាំង៤នាក់នោះទៅសំលាប់ ដោយបួងសួងអាកាស ទេវតា អារក្ខទេវតា ហើយសម្រេចទោសអាមេទាំង៤នាក់រួចលើកដីលប់ទៅ។ បិសាច ខ្មោចអាមេ ទាំង៤នាក់ និងកូនក្នុងពោះ២នាក់ទៀត ត្រូវជា៦នាក់ក៏នៅឃុំរក្សាទំនប់នោះជាប់រៀងមកទល់ឥឡូវនេះ។ អស់បណ្តាអ្នកស្រុកធ្វើស្រែដោយហេតុទំនប់នេះ ចម្រើនផលស្រូវជាងសព្វឆ្នាំ។ ទឹកស្ទឹងនេះ ហូរខ្លាំងមក ប្រេះដីនោះជ្រៅធំទូលាយអាចឱ្យចេញចូលទូកបានអ្នកឈ្មួញជួញលក់ចេញចូល ទៅនៅរកស៊ីតាំងជាផ្ទះ ផ្សារជាច្រើន។ ហេតុនេះហើយបានជាគេហៅថា “ផ្សារបរិបូណ៍” តមកដល់សព្វថ្ងៃនេះ។ ឯដីចុងស្ទឹង នោះទ្រង់ត្រាស់ឱ្យកងទ័ព និងអ្នកស្រុកធ្វើស្រែសឹងតែបានចម្រើនផលជាច្រើនសមប្រកប នឹងនាម ខេត្តបរិបូណ៍ ដែលទ្រង់ប្រែឈ្មោះនោះ ។ លុះមកដល់ឆ្នាំឆ្លូវ នព្វស័ក ព.ស ២០៦១ គ.ស ១៥១៧ ម.ស ១៤៣៩ ច.ស ៨៧៩ នោះ ព្រះបរម បពិត្រទ្រង់ត្រាស់ឱ្យរំលាយរេហ៍ពលទៅធ្វើស្រែគ្រប់ខែត្រ ហើយត្រាស់ឱ្យធ្វើព្រះរាជបន្ទូល ដែលជាព្រះរាជត្រកូល ពុំចូលនឹងពួកអាព្រះស្តេចកន ជាអ្នកងារពលព្រះទេ ក៏ចូលសារភាពតាំងពីឥឡូវនេះ ឱ្យហើយទៅ។ តែទុកឱ្យយូរទៅដរាបដល់បានរាបទាបក្នុងព្រះនគរនោះ ព្រះអង្គនឹងយកទោសចាត់ទុក ជាក្បត់ផែនដី ដូចពួកអាស្តេចកន ជាប្រាកដពុំលែងឡើយ ។ កាលនោះហេតុតែបុណ្យបារមីរបស់សម្តេចចៅពញាចន្ទរាជា អស់បណ្តារាស្ត្រទាសកម្មករ គ្រប់ភាសា ក្នុងក្រុងកម្ពុជា ក៏កើតមានគំនិតប្រាជ្ញា ស្នេហាមេត្រីនឹងព្រះបរមបពិត្ររាប់រូបកាយពុំមានខាន។ បណ្តារាស្ត្រទាសកម្មករទាំងនោះ ក៏នាំគ្នាចូលមកថ្វាយបង្គំសុំសារភាពច្រើនស្រុកច្រើនខេត្ត ។ នេះនឹងនិយាយអំពីព្រះចៅក្រុងស្រឡប់ ពិជ័យព្រៃនគរ ទិសខាងកើតវិញ ។ លុះដល់វស្សានរដូវក្នុងឆ្នាំឆ្លូវ នព្វស័ក នោះ សម្តេចព្រះស្រីជេដ្ឋាស្តេចកន ព្រះអង្គចេញជួបជុំសេនាបតី មន្ត្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់ថា “ចៅពញាចន្ទរាជាលើកកងទ័ពទៅវាយយកផែនដីត្រើយ ខាងជើង ហើយលើកខ្លួនជាម្ចាស់ផែនដីទៀត ដូច្នេះឱ្យសេនាបតីចេញសំបុត្រកេណ្ឌរេហ៍ពលឱ្យមកគ្រប់ ខែត្រថា កាលណាចេញព្រះវស្សា ព្រះអង្គនឹងលើកទ័ពទៅវាយយកខែត្រអម្រិន្ទបូរពោធិ៍សាត់វិញឱ្យបាន។ សេនាបតីទទួលព្រះរាជបញ្ជាហើយ ក៏ចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុក ចៅមឿង ចៅបាន ឱ្យ កេណ្ឌកងទ័ព តាមត្រាស់បង្គាប់ ។ លុះដល់ខែនោះ គ្រប់ចៅហ្វាយស្រុកបញ្ជូនរេហ៍ពលមកជួបជុំបានចំនួន ១២០.០០០នាក់ ។ ទ្រង់ត្រាស់ឱ្យបង្ហាត់ កាន់អាវុធឱ្យស្ទាត់តាមក្បួនពិជ័យសង្គ្រាម ទ្រង់ត្រាស់ឱ្យចៅពញា លំពាំង ចៅពញាស្រាល ឱ្យឃុំកងទ័ព ២០.០០០នាក់ ឆ្លងេទៅតាំងទ័ពនៅខេត្តសំរោងទង ឱ្យសម្តេចចៅហ្វាកៅ ឃុំពល ៣០.០០០នាក់ទៅតាំង បន្ទាយនៅភ្នំពេញ ។ ក្នុងខណៈនោះសម្តេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទ្រង់ជ្រាបដោយបម្រើសេះ ពីខេត្តលង្វែកចូលទៅ ក្រាបបង្គំទូលសព្វគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធជាខ្លាំងណាស់។ ទ្រង់ប្រាប់ឧកញ៉ាចក្រីកែវ និង ឧកញ៉ាវង្សា អគ្គរាជកែ ឱ្យឃុំពល២០.០០០នាក់លើកចេញទៅ ។ ព្រះបរមបពិត្រអម្ចាស់ត្រាស់ឱ្យ ស្តេចព្រះភាគិនេយ្យាយសរាជា នៅចាំរក្សាបន្ទាយ ហើយព្រះអង្គព្រមដោយសេនាទាហាន រេហ៍ពល ៣០.០០០នាក់លើកចេញទៅតាំងនៅភូមិជ័យសួគ៌ នៅខេត្តលង្វែក រង់ចាំស្តាប់រាជការសង្គ្រាម បើឃើញ អាសន្នទ្រង់នឹងលើកទ័ពទៅជួយជាឆាប់។ ក្នុងគ្រានោះឧកញ៉ាចក្រី កែវ, ឧកញ៉ាវង្សាអគ្គរាជកែ លើកទ័ពចូលច្បាំងនឹងកងទ័ពចៅពញាស្រាល។ វង្សាអគ្គរាជលើកទ័ពតទល់នឹងចៅពញាលំពាំង ជាសេនាបតីមេទ័ព ត្រើយខាងកើត ។ ខណៈនោះសេនាទាហានរេហ៍ពលទាំងសងខាងចូលប្រយុទ្ធគ្នាដោយអាវុធវែងខ្លីជា សន្ធឹកគិកកងកោលាហល។ ពួកពលស្លុតស្លាប់ទាំងសងខាង កងទ័ពដំរី (ទ័ពខាងសម្តេចចៅពញាចន្ទរាជា) ដែលឧកញ៉ាចក្រីឱ្យ ឧកញ៉ានរិន្ទនាយកព្រះរាជានុកូល ទៅបង្កប់ក្នុងព្រៃនោះចំនួនដំរីសឹក១៤០នាក់ វាងបានទៅខាងក្រោយ ទ័ពសត្រូវហើយក៏បរចូលទៅរួសរាន់ជាន់ជល់ពង្រាបពីក្រោយកងទ័ព។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ទ្រាំពុំបានក៏បែកទ័ពរត់ទៅនៅក្នុងបន្ទាយភ្នំពេញវិញ ។ មេទ័ពនៃសម្តេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទាំងពីរកងក៏លើករហូតទៅវាយបានបន្ទាយខេត្តបាទី ខែត្រទ្រាំងមួយ ចាប់បានចៅហ្វាយស្រុកបាទីមួយ ចៅមឿងព្រៃកប្បាសមួយ ចៅមឿងកណ្តាលស្ទឹងមួយ ចៅមឿងគងពិសីមួយ ចៅមឿងភ្នំស្រួចមួយ ព្រមទាំងចាប់បានចៅមឿងបន្ទាយមាសមួយ ចៅមឿងពាមមួយ ចៅមឿងស្រែរនោងមួយ ចៅមឿងជើងកញ្ជមុំយួ នាំមកក្រាបទូលថ្វាយ ។ ព្រះបរមបពិត្រទ្រង់ចាត់ឱ្យទទួលទានបាយទឹក ព្រះពិភ័ទ្ធសច្ចា ហើយទ្រង់ព្រះមេត្តាប្រោសលើកលែងខ្លួន និងឱ្យនៅរក្សាស្រុកខែត្រដូចដើមវិញ ។ ចៅពញាពិស្ណុលោកឯក ជាចៅហ្វាយស្រុកខេត្តទ្រាំង ក្នុងពេលនោះរត់រួច ហើយទៅរួមនឹងចៅហ្វាយ ស្រុកបាសាក់មួយ ព្រះត្រពាំងមួយ ក្រមួនសមួយ ឪ ម៉ៅមួយ តាំងបន្ទាយមាំមួននៅខេត្តនោះ ។ ដល់រដូវទ្វាទសមាស អកអំបុកនោះ អស់មុខមន្ត្រីខាងសម្តេចចៅពញាចន្ទរាជា ជាព្រះបរមបពិត្រ អម្ចាស់ ផែនដីត្រើយខាងចតុមុខទៅធ្វើប្រាសាទគ្រឿងឈើ ប្រកស្បូវ នៅកំពង់ខែត្រលង្វែក ។ លុះដល់សម្រេច ហើយក៏អញ្ជើញស្តេចទៅប្រថាប់ទត ប្រណាំងទូក និងលយកន្តោងធំ ទូកប្រទីប ថ្វាយទៅព្រះចង្កូមកែវ ដែលតម្កល់នៅពិភពនាគ និងអុជកាំជ្រួចរន្ធថ្វាយទៅចូឡាមណី ចេតិយ ដែលតម្កល់ព្រះចង្កូមកែវនៅឋាន ត្រៃត្រឹង្ស៣ថ្ងៃ។ ទ្រង់ប្រោសប្រទានឈ្មោះភូមិជ័យសូរ ដែលព្រះអង្គតាំងបន្ទាយនោះ ឱ្យហៅថា “ភូមិសូរវង្ស” ។ ឯភូមិកំពង់សែតនោះទ្រង់ឱ្យហៅថា កំពង់ប្រាសាទ ។ ហេតុនេះហើយបានជា មានឈ្មោះហៅថា ភូមិសូរវង្សកំពង់ប្រាសាទរៀងមក ។ លុះការបុណ្យទ្វាទសមាសហើយ សម្តេចចៅពញាចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ឧកញ៉ាចក្រីកែវ, ឧកញ៉ា វង្សា អគ្គរាជកែ និង ឧកញ៉ាក្រឡាហោមគាំឃុំពលរេហ៍ ៣០.០០០នាក់លើកទៅចោមបន្ទាយខេត្ត ភ្នំពេញ។ ឧកញ៉ាទាំង៣នាក់ក៏ថ្វាយបង្គំលាចេញទៅចាត់ចែងកងទ័ព ព្រមទាំងគ្រឿងសាស្ត្រាវុធ ស្រេចហើយក៏លើកចេញទៅចោមវាយបន្ទាយនោះតាមត្រាស់បង្គាប់ ។ ខណៈនោះមេទ័ពខាងស្តេចកន គឺចៅហ្វាកៅ, ចៅពញាលំពាំង, ចៅពញាស្រាល, ចៅពញាតេជោ, ចៅហ្វាយស្រុកសំរោងទង, ចៅពញារាជាមេត្រី, ចៅហ្វាយស្រុកភ្នំពេញ ជាមេទ័ពម្ចាស់ផែនដីត្រើយខាងកើតចេញច្បាំង នឹងមេទ័ពនៃអម្ចាស់ត្រើយ ខាងលិច ជួនឈ្នះ ជួនចាញ់ម្តងម្នាក់ជាច្រើនដង។ លុះដល់រដូវភ្លៀងរាស្ត្រអត់ឃ្លានបាយ គ្មានស្រូវ វេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាងឱ្យឈប់ច្បាំងរហូតដល់ធ្វើស្រែហើយ ។ លុះមកដល់ឆ្នាំខាល ទោស័ក ព.ស ២០៧៤, គ.ស ១៥១៨, ម.ស ១៤៥២, ច.ស ៨៩២ តាំងពីខែមិគសិរ បុស្សរៀងទៅ មន្ត្រីត្រើយខាងកើត(ស្តេចកន)ចេញកេណ្ឌមនុស្សចុះក្បួនទ័ពលើកច្បាំងគ្នា ដណ្តើមយកខែត្រត្រើយខាងលិចទៀត ។ ច្បាំងគ្នា ជាច្រើនគ្រា លុះផុតវេលាក៏ឱ្យទ័ពឈប់ទាំងសងខាង ។ សង្គ្រាមគ្រានោះជ្រាបដល់ព្រះបរមបពិត្រជាអម្ចាស់ផែនដីត្រើយខាងលិចព្រះចន្ទរាជា ទ្រង់យល់ថា ៖ ផែនដីព្រះស្តេចកន “សង្គ្រាមលើកក្រោយនេះតាំងពីឆ្នាំឆ្លូវ ដល់ឆ្នាំខាល មេទ័ពទាំង៣យកជ័យជំនះពុំបានសោះ ។ ទើបទ្រង់ ត្រាស់ប្រើឃុនវិជិតតរង្គពៅ ឱ្យទៅប្រាប់ឧកញ៉ាចក្រី និងឧកញ៉ា វង្សាអគ្គរាជថា ច្បាំងរារត់ថយ ក្រោយរហូតទៅជួបនឹងទ័ពឧកញ៉ាក្រឡាហោមថា ឱ្យឧកញ៉ាក្រឡាហោមក្លែងទង់ជ័យជារូបមនុស្សថាបើ ឃើញកងទ័ពសត្រូវបាក់រត់មក ឱ្យធ្វើជាភ្ញាក់ផ្អើលរត់ទៅជាមួយនឹងកងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សា អគ្គរាជ ត្រង់រហូតទៅដល់ស្រុកឧដុង្គ ។ ឃុនវិជិតតរង្គពៅ ក៏ប្រាប់ទៅមេទ័ពទាំង៣កងតាមព្រះរាជបន្ទូលពិសេស។ ក្រោយព្រះរាជបម្រើទៅនោះ ទ្រង់អនុញ្ញាតឱ្យឧកញ៉ាយមរាជ ព្រំ ជា មេទ័ពធំ ឧកញ៉ា មហាសេនាសុខ ជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាមជាប៉ែកឆ្វេង, ឧកញ៉ាយោធាសង្គ្រាមទេព ជាប៉ែកស្តាំ ទៅឃុំពល ២០.០០០នាក់ បង្កប់នៅក្នុងព្រៃមួយខាងជើងបឹងពោងពាយ ។ ទ្រង់ផ្តាំថា បើឃើញកងទ័ព សត្រូវនៅបន្ទាយដេញកងទ័ព យើង៣កងទៅហើយនោះឱ្យដេញកងទ័ពយើង ឱ្យលើកជណ្តើរកាន់គប់ភ្លើង យកទៅចោមអុជបន្ទាយនោះឱ្យបាន ។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ, ឧកញ៉ាប្រទេសរាជសួរ ឱ្យកេណ្ឌ ទូករាស្ត្រផ្សំនឹងទូកចម្បាំងរបស់ខ្លួន ទៅបោះនឹងជ្រោយពន្លាថា បើឃើញកងទ័ពសត្រូវលើកចេញមកឱ្យ រាថយមកដល់ព្រែកព្នៅ ។ ទ្រង់ចាត់សម្តេចចៅហ្វាឡៈទេព ជាកូនទី៣ចៅពញាមឿង ឱ្យលើកទ័ពទូកទៅ បង្កប់នៅព្រែកតាទែន ដោយផ្តាំថា បើឃើញទ័ពសត្រូវដេញតាមឧកញ៉ាវិបុលរាជ និង ឧកញ៉ាប្រទេស រាជមក ឱ្យព័ទ្ធពីក្រោយព្រួតគ្នាច្បាំងដណ្តើមយកជ័យជំនះឱ្យបាន ។ មេទ័ព មេកង ទាំងជើងទឹក ជើងគោក ក៏ថ្វាយបង្គំលាឃុំកងទ័ពលើកទៅធ្វើតាមព្រះរាជបញ្ជាការ ។ លុះមកដល់ថ្ងៃ១២កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជ លើកកងទ័ព ចូលចោមបន្ទាយភ្នំពេញបានមួយស្របក់ ក៏ថយរត់ទៅវិញ ។ ចៅពញាតេជោ និងចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយនាំកងទ័ពរបស់ខ្លួន២.០០០នាក់នោះ ដេញតាមទ័ពដែលចោម ព័ទ្ធខ្លួនដល់អូរផ្អរ ក៏ប្រទះទង់ជ័យទ័ពហ្លួងមួយកងទៀតបែកទ័ពរត់ទៅវិញ ដូច្នេះទ័ពខាងស្តេចកន ក៏កម្រើកចិត្តពន់ប្រមាណ ។ លុះឃើញទង់រូបមេទ័ពទាំងពីរនោកះស៏ម្គាល់ថា ជាទ័ពហ្លួងចាញ់បែកទ័ពរត់ទៅហើយ ទើបឱ្យលើកកងទ័ពដេញតាមទៅទៀត។ លុះទៅដល់ដំបូកមានលក្ខណ៍ទ័ពសត្រូវដេញតាម ឧកញ៉ាចក្រីហួសទៅ ។ ខណៈនោះឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាង សម្តេចព្រះចន្ទរាជា) ត្រឡប់ទ័ពបានពីក្រោយឡោមចោមច្បាំងផ្ទប់មក ។ ឧកញ៉ាចក្រី(ខាងសម្តេច ព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញ ចូលបាញ់ចាក់កាប់សម្លាប់ទ័ពសត្រូវដែលនៅជាកណ្តាលសត្រូវក៏ បែកទ័ពរត់ទៅ មេទ័ពខាងសម្តេចព្រះចន្ទរាជាចាប់បានចៅហ្វាយស្រុកទាំងពីរ និងក្រុមសេនាទាហានទាំង ២៣នាក់ ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះទៅក្រាបបង្គំទូលថ្វាយ ។ សម្តេច ព្រះមហា ខត្តិយាចន្ទរាជា ទ្រង់ឱ្យដាក់ក្តីទាំងនោះទុកចាំជួបមេទ័ពគ្រប់កង ។ ឯសម្តេចចៅហ្វាកៅ កាលក្រឡេកទៅឃើញកងទ័ពទូកបោះនៅេជ្រាយចង្វាមានចំនួនតិចតួចស្តួចស្តើងណាស់ ក៏គិតថាចៅហ្វាយស្រុកទាំងពីរ(ខាងខ្លួន)ច្បាស់ជាមានជ័យជំនះហើយ ដែលដេញតាមទ័ពត្រើយ ខាងលិចនោះ ប្រហែលជាបានសម្រេចការសង្គ្រាមក្នុងគ្រានេះហើយថាបើបានសម្រេចហើយ មុខជា ចៅហ្វាយស្រុកទាំងពីរនោះនឹងបានគុណគាប់ជាងអញហើយ” ។ ចៅហ្វាកៅ គិតទៀតថា “ពីមុនអញ អធ្យាស្រ័យឱ្យម្តង ពុំទាន់បានកែខ្លួន, គ្រាម្តងនេះចៅហ្វាយស្រុកទាំងពីរមានជ័យលើទ័ពត្រើយខាងលិច ទៀតនោះឃើញថា មិនស្រួលដល់អញជាខ្លាំង”។ សម្តេចចៅហ្វាកៅ គិតឃើញដូច្នេះហើយ ទើបឱ្យចៅ ពញាលំពាំង ចៅពញាស្រាល ចៅពញាវៀង នៅរក្សាបន្ទាយ ឯខ្លួនចៅហ្វា ដេញកងទ័ពឱ្យចុះទូក ចម្បាំងប្រមាណ៦០ ទៅច្បាំងនឹងឧកញ៉ាវិបុលរាជឧកញ៉ាប្រទេសរាជ ដែលចតទូកនៅជ្រោយចង្វា ។ កាលទ័ពសត្រូវមកដល់ហើយ ឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជ(មេទ័ពខាងព្រះចន្ទរាជា) ក៏ដេញ ពលឱ្យទទួលច្បាំងតនឹងអាវុធវែងយ៉ាងឃោរឃៅ ។ មួយស្របក់ក្រោយមកឧកញ៉ាទាំងពីរនាក់ក៏ឱ្យ ពលថយទូករត់ទៅដល់ព្រែកព្នៅ ។ ចៅហ្វាកៅ ឃើញដូច្នេះក៏ចែវទូកដេញទៅតាម ។ សម្តេចចៅពញាទេព កូនចៅពញាមឿងមេទ័ពម្ចាស់ផែនដីត្រើយខាងលិចកាលឃើញ ចៅហ្វាកៅ ដេញទ័ព ឧកញ៉ាទាំងពីរហួសទៅហើយ ក៏បង្គាប់ឱ្យនាយកងនាយទ័ព ឱ្យចេញទូកចម្បាំងពីក្នុងព្រែកតាទែន ហើយដេញបាញ់ពីក្រោយ ។ ឯកងទ័ពឧកញ៉ាវិបុលរាជ ឧកញ៉ាទេសរាជ មេទ័ពអម្ចាស់ផែនដីត្រើយ ខាងលិចពេលនោះក៏រាបែរមកច្បាំងតាំងតជាឱឡារិក ។ កងទ័ពខាងចៅហ្វាកៅ នៅជាកណ្តាលនៃទ័ព សត្រូវ ទ័លកម្លាំងណាស់ ក៏តទៅទៀតពុំបាន ។ ដូច្នេះហើយក៏លោតទឹកស្លាប់ទៅ ខ្លះក៏ត្រូវនឹងអាវុធ ស្លាប់ ខ្លះទៀតពិការជាច្រើន ។ ចំណែកឯចៅហ្វាកៅវិញ លោតទឹកទន្លេហែលរត់ត្រាតែរួចទៅដល់ ក្រុងបាសាន ។ កងទ័ពឧកញ៉ាយមរាជ ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលបង្កប់ទ័ព ក្នុងព្រៃមួយកាលឃើញ កងទ័ពក្នុងបន្ទាយសត្រូវចេញដេញមេទ័ពត្រើយខាងលិចអស់ជាច្រើនកងហើយ យល់ថាមានមនុស្សតិច ក្នុងបន្ទាយក៏ឱ្យពួកសេនារេហ៍ពលកាន់គប់ភ្លើងលីជណ្តើរទៅព័ទ្ធឡើងបន្ទាយនោះ ។ ខណៈនោះចៅពញា លពាំងំ ចៅពញាស្រាល ដេញពលឱ្យចូលតទល់នឹងទ័ពឧកញ៉ាទាំងពីរ តែទ័ពចៅពញាទាំងពីរនេះ ទប់មិនឈ្នះកងទ័ពខាងព្រះចន្ទរាជា ទើបចៅពញាទាំងពីរលោតចេញពីបន្ទាយចុះរត់មកទៀត ។ សេនា ទាហានខាងឧកញ៉ាយមរាជ មេទ័ពហ្លួង ត្រើយខាងលិចទទួលចាក់កាប់សម្លាប់ទាំងពីរនាក់នោះទៅ ។ កងទ័ពជើងគោក ជើងទឹក របស់ព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងលិចទ្រង់ព្រះសណ្តាប់មេទ័ព និងនាយកងទ័ពទាំងជើងទឹក ជើងគោកក្រាបបង្គំទូលថ្វាយមនុស្សទោសក្បត់គ្រប់ប្រការហើយ ទ្រង់ឱ្យ ចៅក្រមប្រឹក្សាទៅឃើញថា អាក្បត់ដែលមានទោសធ្ងន់៣៥នាក់ទ្រង់ឱ្យប្រហារជីវិតទាំងអស់ ឃើញថា មនុស្សសល់ពីនោះ មានទោសស្រាលល្មមត្រាស់ឱ្យដាក់ក្តីទាំង៥០នាក់ ។ ព្រះអង្គឈ្នះសង្គ្រាមក្នុងគ្រានេះ យកបានខែត្រភ្នំពេញ, សំរោងទង, បាទី, ទ្រាំង, កំពត និងកំពង់សោម ។ ចៅមឿង ដែលឡើងខែត្រ ទាំងនេះនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងត្រើយខាងលិចចាប់បានខ្លួនទាំងអស់ នៅសល់តែខែត្រ បាសាក់, ព្រះត្រពាំង, ក្រមួនស, ឪម៉ៅ តែប៉ុណ្ណោះ ព្រោះចៅពិស្ណុលោករត់ទៅប្រមូលចៅហ្វាយ ស្រុកក្រៅបន្ទាយទាំងនោះឱ្យតាំងបន្ទាយរឹងនៅឡើយ មិនទាន់យកបាន ។ សម្តេចព្រះស្រីជេដ្ឋា ម្ចាស់ផែនដីដែល ឡើងខែត្រត្រើយខាងកើត ទ្រង់ជ្រាបអំពីបរាជ័យនេះហើយ ទ្រង់ព្រះពិរោធណាស់ថា ចៅពញាចន្ទនេះកាន់តែទន្ទ្រានបានទី ច្រើនពន់ប្រមាណ ហើយមេទ័ព និងនាយកង ដែលយើងប្រើទៅទាំងប៉ុន្មានក៏ចេះតែធ្វេសប្រហែសឱ្យចាញ់ឧបាយកលគេ ខូចរេហ៍ពលច្រើនដង មិនគិត សងសឹកវិញឱ្យបានសោះ។ ទើបទ្រង់គិតឧបាយកលរើសសេនា ទាហាន ដែលមានទំនុកចិត្ត ទុកព្រះទ័យ បាន១០០នាក់ ហើយត្រាស់បង្គាប់ថា “ឱ្យក្លែងរត់ចូលទៅនៅនឹងសម្តេចចៅពញាចន្ទរាជា កាលបើល្បងឱ្យ ទុកព្រះទ័យបានកាលណាហើយឱ្យទាហានទាំងនោះនាំគ្នាលុកសម្លាប់ឱ្យបាន បើអ្នកទាំងឡាយធ្វើបានយើង នឹងឱ្យអ្នកឡើងយសស័ក្តិឱ្យទ្រព្យសម្បត្តិឱ្យពេញចិត្ត”។ សេនាទាំង១០០នាក់នោះថ្វាយបង្គំ សុំទទួល អាសាថា “ទូលព្រះបង្គំទាំងឡាយ នឹងធ្វើឱ្យបានតាមព្រះរាជហឫទ័យ” ។ ព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្តាប់ ឮថាសេនាទាហាន ព្រមព្រៀងហើយទ្រង់ព្រះអំណរណាស់ ទើបទ្រង់តាំងឱ្យធ្វើហ្លួងជ័យជាក្មួយមេបាន (ម្តាយព្រះស្តេចកន) ឱ្យធ្វើជាចៅពញាមន្ត្រីតេជៈ (មេទ័ព)ឃំពុលទាហានទាំង១០០នាក់នោះឱ្យទៅចាត់ការឱ្យបានសម្រេច ។ ផែនដីព្រះស្រីសុគន្ធបទ លុះទៅដល់បន្ទាយផែនដីទិសខាងលិច ទាហានទាំង១០១នាក់នោះក៏ចូលទៅរកសេនាបតី ឱ្យនាំចូលទៅ ថ្វាយខ្លួននៅជាខ្ញុំរាជការ ទ្រង់ព្រះករុណាពិសេស ។ លុះដល់ខ្នើត ខែពិសាខ ព.ស ២០៦៣ គ.ស ១៥១៩ ម.ស ១៤៤១ ច.ស ៨៨១ ឆ្នាំ ថោះ ឯកស័ក សម្តេចព្រះចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គស្រង់ក្នុងទឹកស្ទឹងខែត្របរិបូណ៌នោះ ព្រមទាំងសេនា ទាហានស្និទ្ធ ព្រះអង្គជាច្រើន សុទ្ធតែដៃទទេគ្មានសាស្ត្រាវុធសោះ។ ទ្រង់ត្រាស់ឱ្យក្រុមទាំងនោះផ្លាស់ សំលៀកបំពាក់ឱ្យចុះងូតទឹកគ្រប់គ្នា ។ មន្ត្រីសេនាទាហានស្និទ្ធព្រះអង្គទាំងអស់ក៏ផ្លាស់សំពត់ងូតទឹកតាម ព្រះរាជអធ្យាស្រ័យ។ ឯពញាមន្ត្រីតេជៈ និងទាហាន១០០នាក់ដែលព្រះស្រីជេដ្ឋាប្រើទៅនោះ ងូតទឹក ទាំងសំពត់ស្លៀក ពុំហ៊ានផ្លាស់ព្រោះក្រែងគេមើលឃើញកាំបិតដែលខ្លួនចងជាប់នៅភ្លៅនោះ ។ សម្តេច បរមបពិត្រទ្រង់យល់ដូច្នេះហើយ ទ្រង់មានការសង្ស័យក្នុងព្រះហឫទ័យណាស់ ក៏ត្រាស់តឿនឱ្យផ្លាស់ សំលៀកបំពាក់ឱ្យអស់គ្រប់គ្នា ។ ពួកក្បត់ទាំង១០១នាក់នោះយល់ថា មុខជាពុំរួចខ្លួនទេក៏ថោះទឹកមុខ គ្រប់ៗគ្នា។ ទ្រង់យល់ពិរុទ្ធដូច្នោះហើយ ហេតុតែបុណ្យបារមី, ទ្រង់រឹតតែសង្ស័យក្នុងព្រះរាជហឫទ័យ ក៏ស្ទុះឡើងពីក្នុងស្ទឹងទៅប្រថាប់ក្រោមម្លប់ឈើមួយ។ ទ្រង់ចាប់បានព្រះស្តែងដាវទាំងស្រោម ឯពួកក្បត់ ទាំងនោះគិតថា ការណ៍ម្តងនេះបើមិនធ្វើឱ្យហើយទេ មុខជាមិនរួចខ្លួនឡើយ ទើបពួកវាទាំងនោះក្លែងថា សូមចូលទៅក្រាបទូលត្បិតថាវាមានការណ៍ជាសម្ងាត់នឹងត្រូវក្រាបទូល ។ ព្រះអង្គទ្រង់ជ្រាបឧបាយកល ហើយ ក៏កាន់ព្រះរាជអាវុធជាប់នឹងព្រះហត្ថា ហើយព្រះអង្គក៏ក្លានៅគុណអាវុធផង។ លុះពួកក្បត់ ហូតកាំបិតចូលមកប្រហារព្រះអង្គ ព្រះអង្គទ្រង់តនឹងអាវុធដាវនោះ ដោយកាប់ត្រូវអាមន្ត្រីតេជៈជាមុនគេ ហើយទ្រង់ស្ទុះទៅតនឹងអាក្បត់១០០នាក់ទៀត ។ ឯអស់ខ្ញុំរាជការដែលតាមហែក៏ផ្អើលឆោឡោឡើង ខ្លះចូលចាប់ដោយដៃទទេ តែត្រូវពួកអាក្បត់ចាក់ត្រូវស្លាប់ និងពិការជាច្រើន ។ ខ្ញុំរាជការខ្លះទៀត ស្ទុះទៅដកបានបង្គោលរបងចូលតនឹងពួកអាក្បត់យ៉ាងអង់អាច។ ពួកអាក្បត់ ស្លាប់ និងចាប់បាន៣៥នាក់ ក្រៅពីនោះរត់រួចទាំងអស់ ឯពួកអាក្បត់ដែលស្លាប់ និងត្រូវចាប់បាននោះ ទ្រង់ត្រាស់សុំឱ្យកាត់ក្បាល ដោតជាបម្រាម ហើយស្តេចព្រះរាជដំណើរត្រឡប់ចូលទៅបន្ទាយវិញដោយសុវត្ថិភាព។ ក្រោយពីនោះមកទ្រង់ព្រះតម្រិះយល់ថា ការធ្វើសឹកសង្គ្រាមនៅវែងឆ្ងាយណាស់ទៅទៀត ឯមុខដំរីសឹក ក៏នៅតិច ទូកចម្បាំង គ្រឿងសាស្ត្រាវុធក៏នៅមិនទាន់គ្រប់គ្រាន់ ទើបទ្រង់ត្រាស់បង្គ្រាប់ក្រុមហ្មថៅ ហ្មទាំង ពួងឱ្យចេញទៅទាក់ដំរី ទ្រង់បង្គាប់ជាងទូក ឱ្យរកមកធ្វើទូកចម្បាំងឱ្យច្រើន ទ្រង់បង្គាប់ជាងដែកឱ្យសិត កាំភ្លើង និងលំពែងដាវ ផ្គាក់ឱ្យបានច្រើន ទ្រង់បង្គាប់ក្រុមសេះឱ្យទិញសេះមកបន្ថែមទៀត ។ ទ្រង់ បង្គាប់ភ្នាក់ងារដំរីថា ការដែលរង់ចាំឱ្យហ្មទៅទាក់ដំរីនោះ ឃើញថា យឺតយូរពុំទាន់ការណ៍ទេ យើងត្រូវតែឱ្យទិញដំរីពីស្រុកលាវយកមកបង្ហាត់ឱ្យបានជាដំរីសឹកឱ្យស្ទាត់ ទាំងព្រេច ទាំងជាន់ ទាំងជល់ឱ្យបានជាច្រើន ។ លុះចូលដល់រដូវភ្លៀង ទ្រង់បើកកងទ័ពឱ្យទៅធ្វើស្រែចំការដាក់ឱ្យមាននាយត្រួតត្រា ធ្វើឱ្យបានច្រើន។ ស្រូវក្នុងឆ្នាំនោះបង្កើតផលចម្រើនឡើងបាន១ជា៥ជា៦ភាគ កាត់យកជាពន្ធដាក់ឃ្លាំងសម្រាប់សេនា ទាហាន មិនឱ្យអត់ឃ្លាន ។ លុះចេញវស្សារដូវរួច ដល់ខែមិគសិរ ឆ្នាំថោះនោះ ព្រះអង្គយកព្រះក្សត្រី ព្រះវង្សធំ លើកឡើងជា ព្រះអគ្គមហេសី ទ្រង់ព្រះនាមសម្តេចព្រះភគវតី សិរីចក្រពត្តិ ហើយព្រះអង្គតែងតាំងឱ្យមានព្រះស្នំឯក ទោ ត្រី ចត្វា ឱ្យមានយសស័ក្តិធំតូចតាមលំដាប់ ។ ឯសម្តេចព្រះស្រីជេដ្ឋាជាម្ចាស់ផែនដីត្រើយខាងកើតទ្រង់ជ្រាបថា សម្តេចចៅពញាចន្ទរាជា យកបានផែនដី ខែត្រខាងលិចទាំងអស់ហើយ ចៅពញាលំពាំង ចៅពញាស្រាលក៏ស្លាប់ក្នុងសង្គ្រាមអស់ ចៅពញាវៀង ចៅពញាវាំង ក៏មានរោគអនិច្ចកម្មទៅទាំងអស់គ្នាទៀត ទ្រង់ព្រះពិរោធណាស់ ទើបទ្រង់រើសព្រះញាតិ ខាងព្រះអង្គមកតែងតាំងថ្មី ៖ ១-ឈ្មោះព្រំ តាំងជាចៅពញាវៀង “ទីយមរាជ” ២-ឈ្មោះជុំ តាំងជាចៅពញាវាំង “ទីវាំង” ៣-ឈ្មោះផាត់ តាំងជាចៅពញាស្រាល “ទីក្រឡាហោម” ៤-ឈ្មោះពេញ តាំងជាចៅពញាលំពាំង “ទីចក្រី” ហើយទ្រង់បង្គាប់សេនាទាំង៤នេះ ឱ្យចេញសំបុត្រប្រាប់ ទៅចៅហ្វាយស្រុកគ្រប់ខែត្រដែលឡើងព្រះអង្គទិសខាងកើត ទិសអាគ្នេយ៍ទាំងប៉ុន្មាន កេណ្ឌកងទ័ពឱ្យបានច្រើន។ ចៅហ្វាយស្រុកទាំងនោះទទួលព្រះរាជបង្គាប់ហើយ ក៏កេណ្ឌបាន៨០.០០០នាក់ មកជួបជុំតាម ព្រះរាជកំណត់គ្រប់ប្រការ ។ ខណៈនោះព្រះស្រីជេដ្ឋាស្តេចចាត់សម្តេចចៅហ្វាកៅ ជាមា ឱ្យនៅចាំរក្សា ព្រះនគរជាមួយនឹងចៅពញាវាំង ចាត់ចៅពញាវៀង (ព្រំ) និងសេនាទាហានរេហ៍ពល១៥.០០០នាក់ ជាទ័ពមុខ ចាត់ចៅពញាលំពាំងឱ្យឃុំពល១០.០០០នាក់ជាប៉ែកឆ្វេង ចាត់ចៅពញាយោធាធិបតី (នួន) ឃុំរេហ៍ពល ១០.០០០នាក់ជាប៉ែកស្តាំ ចាត់ចៅពញាមហាសេនា“ទន់” ឃុំរេហ៍ពល១០.០០០នាក់ ជាទ័ពក្រោយ ។ ចំណែកព្រះអង្គឯងឡើងគង់ព្រះទីនាំង ព្រមដោយស្វេតច្ឆត្រ ចាមរ បៃមន សែនក្វាន់ អភិរម្យ ឃុំរេហ៍ពល ២០.០០០នាក់ លើកចេញជាទ័ពហ្លួង ។ ទ្រង់ចាត់ចៅពញាស្រាល និងចៅ ពញាវិបុលរាជ ឃុំរេហ៍ពល២០.០០០នាក់ចុះទូកចម្បាំង ៣០០ លើកចេញទៅទាំងជើងគោក ជើងទឹក ។ ខណៈនោះកងទ័ពជើងទឹកក៏ចតទូកបោះនៅកំពង់ព្រែកពោធិ៍ ។ ទ័ពជើងទឹកជើងគោកបោះទ័ពហ្លួង នៅភូមិមាត់ឃ្មុងក្នុងខែត្រត្បូងឃ្មុំ ។ ទើបសម្តេចព្រះស្រីជេដ្ឋាជាអម្ចាស់ផែនដីត្រើយខាងកើត ក្រុងស្រឡប់ពិជ័យព្រៃនគរ ត្រាស់បង្គាប់ចៅពញាវៀងចៅពញាលំពាំង ឱ្យលើកទ័ពឆ្លងទៅចោមវាយបន្ទាយ កំពង់សៀម ។ ចៅពញាមន្ត្រីភក្តី ចៅហ្វាយស្រុក និងក្រមការខែត្រកំពង់សៀមដឹងហើយ ក៏ឱ្យកេណ្ឌកងទ័ពរក្សានាទី បន្ទាយ យ៉ាងមាំមួន ទើបធ្វើសំបុត្រចាត់បម្រើឱ្យនាំទៅជូនសេនាបតីត្រើយខាងលិច សេនាបតីនាំសេចក្តី ក្រាបបង្គំទូលទ្រង់ជ្រាបគ្រប់ប្រការ ។ ព្រះបរមបពិត្រចៅពញាចន្ទរាជា ជាអម្ចាស់ផែនដីទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ឱ្យឧកញ៉ាធម្មាធិរាជឈឹម ឧកញ៉ាពិភ័ក្តិ និវេសន៍កោ ឱ្យនាំព្រះអគ្គមហេសី ស្រីស្នំ ក្រុមបរិពារ និងគ្រប់គ្រួនាម៉ឺនសព្វមុខមន្ត្រី ថយទៅនៅក្នុងបន្ទាយខែត្រពោធិ៍សាត់សិន ហើយព្រះអង្គឱ្យសេនាបតីមន្ត្រីតាមក្រសួង ចម្លងរេហ៍ពល ៥០.០០០នាក់ ដាក់នៅត្រើយខាងកើតចុងខែត្រអាសន្ទុក ព្រមដោយ ដំរី សេះ។ ព្រះអង្គ ស្តេចព្រះរាជដំណើរចុះព្រះទីនាំងនាវា ឆ្លងទៅដល់ហើយ ទ្រង់ឡេងីប្រថាប់លើព្រះពន្លាស្រេច ទើបទ្រង់ចាត់កងទ័ពជើងទឹកដូច្នោះ ១-ឧកញ៉ាវិបុលរាជ ជាទ័ពមុខ ឃុំទូក ចម្បាំង១០០ មានរេហ៍ពល១.០០០នាក់ ។ ២-ឧកញ៉ាបរទេសរាជ ជាប៉ែកឆ្វេង ឃុំ ទូកចម្បាំង៥០ មានរេហ៍ពល៥០០នាក់ ។ ៣-ឧកញ៉ារាជាបវេររាជ ឃុំទូកចម្បាំង ៥០ មានរេហ៍ពល៥០០នាក់ជាប៉ែកស្តាំង ។ ៤-ឧកញ៉ាត្រាច ឃុំទូកចម្បាំង៥០ មានរេហ៍ពល៥០០នាក់ជាទ័ពក្រោយ ។ ៥-ឧកញ៉ាក្រឡាហោមជាទ័ពហ្លួង ឃុំ ទូកចម្បាំង១០០ មានរេហ៍ពល១.០០០នាក់ ។ ព្រមដោយគ្រឿងសាស្ត្រាវុធលើកទៅបោះទ័ពនៅភូមិព្រៃរកាកោង ។ ទើបទ្រង់ចាត់ទ័ពជើងគោក តទៅទៀត ៖ ១-ឧកញ៉ាចក្រី ឃុំរេហ៍ពល ១០.០០០ នាក់ លើកទៅជាទ័ពមុខ ។ ២-ឧកញ៉ាវង្សាអគ្គរាជ ឃុំរេហ៍ពល ៦.០០០នាក់ ជាប៉ែកស្តាំ ។ ផែនដីព្រះស្រីសុគន្ធបទ ៣-ឧកញ៉ារាជតេជៈ ឃុំរេហ៍ពល៦.០០០ នាក់ ជាប៉ែកឆ្វេង ។ ៤-ឧកញ៉ានរិន្ទ្រាធិបតី ឃុំពល ៦.០០០ នាក់ ជាទ័ពក្រោយ ។ ៥-ព្រះអង្គឯង ទ្រង់ជាទ័ពហ្លួង នាំរេហ៍ពល ២.០០០នាក់ ព្រមដោយសេនាទាហាន រេហ៍ពល ដំរី សេះ និងស្វេតច្ឆត្រ អភិរម សែនក្វាន់ត្រៀបត្រា ។ ៦-ឱ្យឧកញ៉ាយមរាជ ជាមេទ័ពធំមួយ កងផ្សេងឃុំរេហ៍ពល១០.០០០នាក់ លើកទៅព័ទ្ធដីព្រៃចំការលើចុះមក ។ ៧-សម្តេចចៅពញាយោធានរិន្ទ ឃុំពល ១០.០០០នាក់ លើកទៅតាមផ្លូវក្រោម គឺតាមមាត់ព្រៃខាងលិច កំណត់ឱ្យជួបជុំនៅ បន្ទាយខែត្រកំពង់សៀម ។ ៨-ឯទ្រង់ព្រះករុណាពិសេស ព្រះបរមបពិត្រ ព្រមដោយសេនាទាហាន នាយកងទ័ពមុខ ក្រោយ ឆ្វេង ស្តាំ លើកតាមផ្លូវកណ្តាលចេញទៅ ។ តែដោយហេតុថា ផ្លូវនោះមានទឹកច្រើនពេក រេហ៍ពលធ្វើដំណើរ យឺតយូរ ក៏ចាត់ចៅពញាលំពាំង ចៅពញាយោធាធិបតី មេទ័ពស្តេចខាងកើតដែល ចោមវាយបន្ទាយខែត្រ កំពង់សៀមនោះវាយបែកបន្ទាយនោះមួយថ្ងៃមុន។ លុះព្រះរាជដំណើរទ័ពទៅដល់ហើយ ស្តេចឱ្យរេហ៍ពល ឡើងរក្សានាទីបន្ទាយមាំមួន។ ក្នុងគ្រាដែលស្តេចព្រះរាជដំណើរទ័ពទៅប្រថាប់នៅប្រាសាទគុហ៍ពង្រនោះ ក៏ស្រាប់តែឃើញចៅពញាមន្ត្រីភក្តី និងក្រមការខេត្តកំពង់សៀម ចូលទៅក្រាបបង្គំយំថ្វាយទោសថា ស្តេចកនឱ្យចៅពញាលំពាំង និងចៅពញាយោធាធិបតីលើកកងទ័ព ៤០.០០០នាក់ មកចោមវាយបន្ទាយ នោះ១៦ថ្ងៃយ៉ាងសាហាវក្រៃពេក កងទ័ពក្នុងបន្ទាយតែ១០.០០០នាក់ ហើយខ្វះស្បៀងអាហារផង ទ្រាំ ពុំបាន ទើបបានជាបែកទ័ព រត់ជ្រកក្រោមបុណ្យបារមីនេះ ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ ទ្រង់ត្រាស់សណ្តាប់ហើយ ទ្រង់មានព្រះបន្ទូលពិសេសថា ការដែលយើងយឺតយូរក្រមកជួយអ្នកនេះ ពីព្រោះតាមផ្លូវមានទឹកច្រើនណាស់ ហេតុនេះហើយបានជាសត្រូវវាយបែកបន្ទាយអ្នកទាំងអស់គ្នា ។ ការបាត់បង់ជោគជ័យនេះមិនមែនជាកំហុសឧកញ៉ា និងក្រមការខេត្តធ្វេសប្រហែសទេ គឺជាកំហុសពីយើងដើរកាត់យឺតយូរមកពុំទាន់ ពុំត្រូវឱ្យអ្នករាល់គ្នាមានទោសទេ ។ ស្អែកនេះយើងនឹងវាយបន្ទាយនេះឱ្យបានវិញ ចូលកុំបារម្ភឡើយ ។ ចៅពញាមន្ត្រីភក្តី និងក្រមការទាំងអស់ ឮព្រះបន្ទូលទ្រង់ព្រះមេត្តាប្រោសលើកទោសដូច្នោះក៏ត្រេកអរណាស់។ លុះព្រឹកឡើងព្រះបរមបពិត្រទ្រង់ចាត់កលឧបាយប្រាប់នាយទ័ព នាយកងឱ្យដឹងឱ្យធ្វើតាមគ្រប់ៗគ្នា ហើយទ្រង់ចាត់ឱ្យបម្រើសេះចេញទៅជាពីរផ្លូវ ទៅប្រាប់សម្តេចយោធានរិន្ទមួយផ្លូវ ទៅប្រាប់ឧកញ៉ាយមរាជមួយផ្លូវ ឱ្យលើកទ័ពវាយប្រសព្វចូលមក ។ ឯឧកញ៉ា វង្សាអគ្គរាជ ឧកញ៉ារាជតេជៈ ឃុំរេហ៍ពល របស់ខ្លួន ហើយក៏លើកទៅចោមបន្ទាយកំពង់សៀមតាមត្រាស់បង្គាប់ ។ ខណៈនោះ ចៅពញា លំពាំងយោធាធិបតី មេទ័ពសម្តេចស្រីជេដ្ឋាឃើញហើយ ក៏លើកទ័ពចេញមកច្បាំងគ្នាយូរបន្តិចមក ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ាតេជៈ ក៏ក្លែងធ្វើជាចាញ់ ហើយលើកកងទ័ពរត់ទៅដល់ភូមិសៀមបោយ ឧកញ៉ាចក្រី ឧកញ៉ានរិន្ទនាយក ដែលបង្កប់ទ័ពនៅទីនោះឃើញទ័ពសត្រូវមកដល់ហើយ ក៏ដេញកងទ័ពរបស់ខ្លួន ស្ទាក់ព័ទ្ធពីឆ្វេងពីស្តាំ។ ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈ ក៏ដេញពលទ័ពឱ្យរាមកតវិញ ។ ទ័ពសត្រូវ ទាំងពីរកងដែលដេញទៅនោះ ក៏ត្រឡប់ជានៅកណ្តាលកងទ័ពហ្លួងខាងលិច ។ លុះឃើញថា ទ័ពនេះច្រើន លើសកម្លាំងតស៊ូពុំបាន មេទ័ពសត្រូវនោះក៏នាំកងទ័ពរបស់ខ្លួនវាយបំបែកការឡោមព័ទ្ធ ហើយចេញមកដល់ព្រៃមួយអន្លើសិន ផ្នែកខាងកើតភូមិសៀមបោយប្រមាណ ៣៥សិន ។ ខណៈនោះព្រះបរមបពិត្រ ព្រះអង្គទ្រង់បរព្រះទីនាំងពិជ័យគជេន្ទ្រនាំយោធាចេញពីព្រៃស្ទាក់ទ័ពចៅ ពញាលំពាំង ចៅពញាយោធា ធិបតីជាប់។ មេទ័ពសត្រូវក៏ទទួលច្បាំងគ្នាជាមាំមួនដោយអាវុធវែងខ្លី ។ ឯអស់ពលខាងទ័ពចៅពញា លំពាំង និងយោធាធិបតី កាលឃើញសម្តេចព្រះចន្ទរាជាគង់លើដំរី.សសុទ្ធហើយនោះក៏ចេះតែនឹកថា ព្រះបរមបពិត្រអង្គនេះហើយ ដែលគេហៅថាអ្នកមានបុណ្យមានតេជៈ ។ មិនយូរប៉ុន្មានពួកពលទាំងនោះ ក៏បោះចោលគ្រឿងសាស្ត្រាវុធពីដៃ ហើយរត់ចូលទៅថ្វាយបង្គំសុំព្រះរាជទានឱ្យអភ័យទោស ។ ព្រះអង្គ ក៏ទ្រង់លើកទោសឱ្យទាំងអស់ ឯចៅពញាលំពាំង ចៅពញាយោធាធិបតី ទ័លគំនិតនឹងច្បាំងតទៅទៀតពុំកើត ក៏គេចចូលព្រៃអារ.កខ្លួនឯងស្លាប់ទាំងពីរនាក់ទៅ ។ ព្រះបរមបពិត្រខត្តិយាមហាចន្ទរាជាទ្រង់យល់បាត់មេទ័ពខាងសត្រូវទាំងពីរនាក់ហើយ ឱ្យសេនាទាហាន ដេញតាមរកសព្វព្រៃ។ លុះឃើញថាស្លាប់ហើយសេនាទាហានក៏កាត់ក្បាលយកទៅថ្វាយបង្គំទូលព្រះបរមបពិត្រ។ គ្រានោះទ្រង់ត្រាស់ឱ្យដោតក្បាលមេទ័ពសត្រូវទាំងពីរទុកជាបម្រាម។ ឯសម្តេចចៅពញា យោធានរិន្ទ១ ឧកញ៉ាយមរាជ១ ជាមេទ័ពដែលចេញទៅទាំងពីរផ្លូវលុះដឹងសេចក្តីដោយព្រះរាជបម្រើ ជិះសេះទៅប្រាប់ហើយ ក៏លើកកងទ័ពស្រូត ទៅដល់ទីណាតា់ ហើយចោមបន្ទាយកំពង់សៀម ។ ខណៈ នោះចៅពញាមហាសេនាមេទ័ពខាងស្តេចត្រើយ ខាងកើត ដែលនេរៅក្សាបន្ទាយនោះ លុះឃើញហើយក៏ដេញរេហ៍ពលឱ្យឡើងរក្សានាទីបន្ទាយ តែដោយពលខ្លួនតិចពេកយល់ថា នឹងស៊ូពុំបានក៏នាំពួកពលចេញពី បន្ទាយទៅចុះទូក តែចុះជាបន្ទាន់ពេកទូកភ្លូកលិចអស់ជាច្រើនទៅ ពលរេហ៍ធ្លាក់ស្លាប់ក៏ច្រើន រួមទាំង ចៅពញាមហាសេនាផង។ ឯព្រះបរមបពិត្រ ព្រះអង្គធ្វើសង្គ្រាមមានជ័យហើយ ព្រះអង្គត្រឡប់មកបន្ទាយកំពង់សៀមវិញ ។ សម្តេច ចៅពញាយោធានរិន្ទ និងឧកញ៉ាយមរាជឃើញស្តេចព្រះរាជដំណើរមកដល់ ក៏ចេញមកទទួលស្តេចចូល ទៅប្រថាប់ក្នុងបន្ទាយ។ នៅទីនោះព្រះបរមបពិត្រស្តេចត្រាស់បញ្ចុះបញ្ចូលសេនាទាហាន រេហ៍ពលដែល មេទ័ពព្រះអង្គទាំងពីរចាប់បានមកថ្វាយនោះជាសេចក្តីស្រុះស្រួល ហើយកងទ័ពទាំងនេះក៏ទទួលខ្លបខ្លាច អំណាចព្រះបារមីថ្វាយខ្លួនជាខ្ញុំរាជការទាំងអស់គ្នា ។ ព្រះស្រីជេដ្ឋា ព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរ បានទ្រង់ជ្រាបថា បែកបន្ទាយកំពង់សៀមដូច្នោះហើយ ទ្រង់ត្រាស់ឱ្យបម្រើទៅប្រាប់ចៅពញាស្រាល ចៅពញាវិបុលរជាឱ្យលើកកងទ័ពជើងទឹកមកជួយទ័ពជើងគោកទៀត ។ គ្រានោះចៅពញាស្រាល និងចៅពញាវិបុលរាជ ជាសេនាបតីសម្រាប់ឯកភូ សម្រេចរាជការ ខាងជើងទឹកបានដឹងហើយ ក៏លើកទ័ពទៅដល់ រួចក៏ដេញកងទ័ពជើងទឹក ឱ្យឡើងចោមបន្ទាយខែត្រ កំពង់សៀម ។ ខណៈនោះកងទ័ពហ្លួងគ្រប់កងដេញពួកពលឱ្យចេញច្បាំងបាញ់គ្នាដោយកាំភ្លើងតូចធំសូរ សន្ធឹកកក្រើករំពើកទាំងប្រឹថពី។ ឯឧកញ៉ាក្រឡាហោម ឧកញ៉ាវិបុលរាជសេនាបតី សម្រេចរាជការ ហ្លួងត្រើយខាងលិច ដែលបោះទីតាំងនៅរកាកោងនោះ ចែវទូកទៅដល់ភូមិអង្គរបាន ស្រាប់តែឮសូរ កាំភ្លើងធំតូចជាខ្លាំងណាស់ ក៏ស្រូតទៅដល់កំពង់ចាម។ លុះឃើញទូកចម្បាំងខាងហ្លួងត្រើយខាងកើត ហើយ ដែលទូកនីមួយៗមានតែពល៥ឬ៦នាក់នៅរក្សា ។ ក្នុង១៥០ទូកនោះមានរេហ៍ពលតែ១.៥០០នាក់ ក៏ឱ្យសេនាទាហានចោមបាញ់ចាក់កាប់សត្រូវទាំងនោះឥតសំចៃឡើយ ហើយកងទព័ទាំងនោះបែកបាក់ទៅអស់។ មេទ័ពខាងព្រះបរមបពិត្រចាប់យកទូកចម្បាំងទាំងអស់មកក្រាបង្គំទូលថ្វាយយកថ្វីដៃ។ ខណៈនោះ រេហ៍ពលដែលរត់បែកពីទូកចម្បាំងនោះ ខ្លះក៏បែកផ្លូវទៅទីទៃៗ កងទ័ពខាងសម្តេចចៅពញាយោធានរិន្ទ និងកងទ័ពឧកញ៉ាយមរាជ ចាប់បានសត្រូវចំនួន៨០០នាក់ ហើយក៏នាំមកក្រាបបង្គំទូលដែរ ។ កងទ័ព ដែលចាំទូកសត្រូវនោះខ្លះក៏រត់ទៅពឹងចៅពញាស្រាល និងចៅពញាវិបុលរាជ រាយការណ៍តាមដំណើរ ។ ចៅពញាទាំងពីរជាមេទ័ពស្តេចត្រើយខាងកើតឮហើយក៏ស្លុតចិត្ត អស់គំនិតភិតភ័យបណ្តាលឱ្យដឹងដល់ នាយកងនាយទ័ពគ្រប់កង។ នាយទាំងនោះក៏អស់ទឹកចិត្តនឹងចលូច្បាំងទៀត ហើយក៏តាំងបែកទ័ពរត់ខ្ចាត់ខ្ចាយទៅ ខ្លះក៏លោតទឹកស្លាប់ ។ ផែនដីព្រះស្រីសុគន្ធបទ ឯកងទ័ពសម្តេចចៅពញាចន្ទរាជាជាអម្ចាស់ផែនដីត្រើយខាងលិចចេញពីបន្ទាយមកចាប់បានខ្លួនសត្រូវ ប្រមាណ ៥០០នាក់។ លុះជួបជុំនាយកងទ័ពជើងទឹក ជើងគោកគ្រប់គ្នា ព្រមទាំងឈ្លើយ និងស្បៀងអាហារ សាស្ត្រាវុធ និងទូកចម្បាំង១៥០នោះ ហើយក៏នាំគ្នាទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ។ ព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះអំណរណាស់ បានប្រោសព្រះរាជទានរង្វាន់ដល់សេនាទាហានតាមសមគួរ ។ សម្តេចព្រះបាទស្រីជេដ្ឋាអម្ចាស់ផែនដីទិសខាងកើតកាលទ្រង់ជ្រាបថា ចៅពញាស្រាល ចៅពញាលំពាំង ជាក្មួយបរាជ័យរហូតដល់ស្លាប់ ខូចទាំងទូកចម្បាំងដូច្នោះ ហើយទ្រង់ព្រះពិរោធណាស់ ទ្រង់រើសយកកូន សម្តេចចៅហ្វាកៅពីរនាក់មកគឺឈ្មោះពេជ១ តាំងជាចៅពញាស្រាល (ទីក្រឡាហោម), ឈ្មោះក្រេះ១ តាំងជាចៅពញាលំពាំង (ទីចក្រី) និងចៅពញាវៀង ទីយមរាជ(កុយ) រួមជា៣ នាយឱ្យលើកទ័ព ទៅច្បាំងនឹងកងទ័ពសម្តេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជ ជាទ័ពអម្ចាស់ត្រើយខាងលិច ។ សម្តេច ព្រះជ័យជេដ្ឋាទ្រង់ផ្តាំថា បើសម្តេចចៅពញា និង ឧកញ៉ាយមរាជបែកទៅហើយ ឱ្យឃុំពល ២០.០០០នាក់ ទៅចោមបន្ទាយខែត្រកំពង់សៀមទៀត ។ មេកងធំទាំង៣នាក់ទទួលព្រះរាជតម្រាស់ ហើយក៏ថ្វាយបង្គំលាលើកទ័ពឆ្លងទៅចោមបន្ទាយរាយទ័ពច្បាំង និងកងទ័ពសម្តេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជ តាមត្រាស់បង្គាប់ ។ ទ័ពទាំងសងខាងច្បាំងគ្នា ជាច្រើនដង ច្រើនគ្រា ម្តងចាញ់ម្តងឈ្នះ ពុំបានសម្រេចជ័យជំនះទៅខាងណាៗឡើយ ។ លុះដល់ខែជេស្ន ជិតដល់ពេលឱ្យរាស្ត្រធ្វើស្រែ សម្តេចស្រីជេដ្ឋា ស្តេចពិជ័យនគរ ទ្រង់ឱ្យបន្ថយមេទ័ពទាំង៣នោះ ចូលទៅសម្រាកខ្លួនវិញ ទើបទ្រង់ព្រះតម្រិះថា តាំងពីធ្វើសង្គ្រាមនឹងពញាចន្ទមកនេះ ការខូចខាត ទ្រព្យសម្បត្តិ និងស្បៀងអាហារ អាណាប្រជានុរាស្ត្រក៏អស់ជាច្រើន ដូច្នោះគួរតែយើងបែកចែកផែនដី យកសេចក្តីសុខវិញ ជាការល្អជាង ។ លុះត្រង់ឈ្វេងយល់យ៉ាងនេះហើយ ទើបទ្រង់ឱ្យតែងព្រះរាជសារ ដាក់ក្នុងបំពង់មាសតម្កល់លើពានមាសពិសេសថ្លៃថ្លាប្រពៃល្អ ហើយទ្រង់ត្រាស់ប្រើពញាសង្គ្រាមកែវ ជា រាជទូតពញារក្សាសម្បត្តិឯម ជាឧបទូត ព្រះជំនាញអាវុធគាម ជាត្រីទូត ឱ្យយកព្រះរាជសារចុះទូក-ង បាំងសប្បធន៣ លើកព្រះពានព្រះរាជសារនោះមកថ្វាយសម្តេចព្រចះន្ទរាជា។ រាជទូត ឧបទូត ឆ្លងមកដល់ដែនកំពង់សៀម ប៉ងនឹងឡើងគោក ដើម្បីយកព្រះរាជសារទៅថ្វាយ ព្រះបរមបខត្តិយាមហាចន្ទរាជាធិរាជ ខណៈនោះម៉ឺនជំនិតសទ្រង់សួរ ជាព្រះញាតិដែលនាំរេហ៍ពល ៣០០នាក់ ដើរល្បាតដូចសព្វដង កាលេឃីញរាជទូតទាំង៣ ដែលយកព្រះរាជសារមកហើយក៏ស្រែកឱ្យពលចូលចាប់។ រាជទូតទាំង៣នាក់ក៏ប្រយុទ្ធគ្នា នឹងទ័ពល្បាត ធ្វើឱ្យធ្លាក់បំពង់ព្រះរាជសារ និងព្រះពានមាសនោះទៅក្នុងទឹក ។ ទ័ពល្បាតចាប់យកបាន តែរាជទូត ឧបទូត ត្រីទូត ទាំងបីនាក់ និងពល១០០នាក់ ចំណុះទូកទាំង៣នោះ នាំទៅក្រាបទូលថ្វាយ រាយសេចក្តីគ្រប់ប្រការ ។ សម្តេចព្រះបរមក្សត្រមហាចន្ទរាជា ទ្រង់ព្រះវិនិច្ឆ័យទោសឧកម៉ឺនជំនិតស ទ្រង់សួរថា “ដែលឧកម៉ឺនចាប់ បម្រើសត្រូវដែលមកជារាជទូត ឧបទូត ត្រីទូតនេះ ទាស់នឹងព្រះច្បាប់សម្រាប់ស្រុកអំពីបុរាណ រាជប្រវេណីហើយ ត្រូវតែមានទោស ទើបទ្រង់ប្រោសឱ្យចុះព្រះរាជអាជ្ញា(ឱ្យវាយខ្នង)២៤ខ្វាត់ម្នាក់, ឱ្យដាក់ឃ្នាងបណ្តើរអាក្រោស, ឧកម៉ឺនជំនិត“ស” ទ្រង់“សួ” ៣ជុំបន្ទាយទ័ព។ លុះធ្វើទោសរួចស្រេចហើយ ស្តេចមានព្រះបន្ទូលត្រាស់សួរទៅទូតទាំង៣ថា ឯងមកនេះតើដោយប្រការម្តេច ? រាជទូតយកសេចក្តីក្រាបបង្គំទូលថា ទូលព្រះបង្គំជារាជបម្រើ ព្រះករុណាត្រើយខាងកើតស្តេចឱ្យនាំ ព្រះរាជសារ មកថ្វាយល្អងធូលីជាម្ចាស់ផែនដីប៉ែកខាងលិច ប៉ុន្តែឥឡូវនេះ ព្រះរាជសារនោះធ្លាក់ទឹកបាត់ ក្នុងគ្រាដែលចោមចាប់នោះអស់ទៅហើយ តែនៅចាំសេចក្តីខ្លះៗ បើនឹងក្រាបទូលទៅក្រែងសេចក្តីនោះ ពុំសព្វគ្រប់ ។ ហេតុនេះសូមទ្រង់ព្រះរាជទានទោស ។ សម្តេចព្រះចន្ទរាជាស្តេចទ្រង់ប្រោសឱ្យទូតទាំងនោះទូលព្រះអង្គ តាមចាំរៀងខ្លួនចុះ។ រាជទូតត្រើយ ខាងកើតក៏ទូលថា ដ្បិតហ្លួងជាម្ចាស់លើត្បូងទូលព្រះបង្គំជាខ្ញុំមានព្រះហឫទ័យប្រណីរាស្ត្រដែលវិនាស ស្លាប់ បាត់បង់ជាច្រើនក្នុងសង្គ្រាមដែលបានធ្វើមកជាច្រើនឆ្នាំនោះ ។ ឥឡូវនេះ ហ្លួងជាម្ចាស់លើត្បូង ទូលព្រះបង្គំជាខ្ញុំស្តេចមានព្រះហឫទ័យចង់បញ្ឈប់សង្គ្រាម សុំចងជាព្រះរាជមេត្រីចែកផែនដី និងម្ចាស់ ត្រើយខាងលិចឱ្យស្មើគ្នា ។ បើទ្រង់ព្រះករុណាវិសេស ជាអម្ចាស់លើត្បូងខាងនេះទ្រង់យល់ព្រម ល្មមផងនោះ ព្រះពុទ្ធសាសនា និងអាណាប្រជានុរាស្ត្រនឹងបានសុខក្សេមក្សាន្តតទៅ ដោយសារព្រះសតិប្រាជ្ញា ទ្រង់ព្រះករុណាពិសេសទាំងពីរអង្គ បម្រុងរាស្ត្រឱ្យសុខជាព្រះកិត្តិយសប្រសើរ ។ សម្តេចព្រះបរមរាជបរមបពិត្រជាអម្ចាស់ត្រាស់ថា ក្រុងកម្ពុជារាជធានីនេះជាព្រះរាជសម្បត្តិអំពីព្រះបរមរាជអយ្យកោ អយ្យិកាកាយើងរៀងមក។ ឯព្រះស្តេចកន អម្ចាស់ឯងនោះប្រៀបដូចជាចោរ មកលួចផែនដីយើង ហើយមកសុំចែកសម្បត្តិនិងម្ចាស់ទ្រព្យនេះតើឯងឃើញថា គប្បីហើយឬ? ប៉ុន្តែឥឡូវនេះ បើម្ចាស់ឯងចង់ឈប់សង្គ្រាម ក៏ឈប់តាមចិត្តចុះ ។ តែថាឱ្យម្ចាស់ឯងថយទៅជាមុនចុះ ចាំអញថយទៅជាក្រោយ ។ មានព្រះបន្ទូលចប់ហើយ ស្តេចព្រះរាជទានពានមួយជាជំនួសព្រះពានមាសដែលធ្លាក់ទឹកនោះទៅទូតទាំង ៣នាក់វិញ ។ រាជទូតត្រើយខាងកើត ទាំង៣នាក់ក្រាបបង្គំលាចេញទៅចុះទូក-ង ឱ្យពួកស៊ីផាយអុំឆ្លងទៅក្រាបបង្គំទូលអម្ចាស់ខ្លួនសព្វសេចក្តី ។ សម្តេចព្រះស្រីជេដ្ឋាក្រុងពិជ័យនគរ (ស្តេចកន) ទ្រង់ជ្រាបហើយឃើញថា ពុំសមប្រកបតាមព្រះហឫទ័យ ដែលទ្រង់ប្រាថ្នាទេ ទ្រង់ព្រះពិរោធណាស់ តែក្លែងធ្វើជាទ្រង់ព្រះសម្រួលហើយត្រាស់ថា ចៅពញាចន្ទរាជា ដែលលួចមកវាយស្រុកខែត្រខាងលិចនេះ តែត្រូវជាចោរដែរ ឬពុំមែនជាចោរទេ? ព្រះរាជទូតទាំង៣ក្រាបបង្គំទូលថា ទូលព្រះបង្គំទាំងឡាយនឹកឃើញថា នឹងតបទូលទៅវិញដែរ តែបើនឹងទូលតបតសេចក្តីទៅវិញ ដូច្នេះ ពុំហ៊ាន ដ្បិតនៅគ្នាតិចពេក ហើយទូលព្រះបង្គំទាំងឡាយបានរួចខ្លួនមកនេះ ក៏ព្រោះតែបុណ្យបារមី សម្តេចជាអម្ចាស់គ្រប់គ្រងហើយទើបបានរួចមកនេះ ។ សម្តេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្តាប់សព្វគ្រប់ហើយ ព្រះអង្គចាត់ចៅហ្វាយស្រុក និង កងទ័ពឱ្យនៅរក្សា បន្ទាយមាត់ឃ្មុងបន្ទាយស្រី.សឈរ ហើយព្រះអង្គលើកទ័ពត្រឡប់ទៅក្រុងពិជ័យនគរវិញ ។ សម្តេចព្រះបរមបពិត្រជាម្ចាស់ផែនដី ប៉ែកខាងលិចទ្រង់ជ្រាបថា ព្រះស្តេចកន លើកទ័ពត្រឡប់ទៅមុន ហើយ ទើបព្រះអង្គបង្គាប់ចៅហ្វាយស្រុកឱ្យនៅរក្សាបន្ទាយកំពង់សៀម បារាយណ៍ ជើងព្រៃ រួចស្តេច លើកទ័ពត្រឡប់មកបន្ទាយខែត្របរិបូណ៌វិញ។ ព្រះអង្គលើកហួសទៅខែត្រពោធិ៍សាត់ទៀត ហើយត្រាស់ ឱ្យពលធ្វើដំណាក់តូចធំ ប្រក់ស្លឹក មានសន្ធិយាចុងរោងទីក្រៅក្នុង ។ រួចស្រេចស្តេចចូលគង់ ទ្រង់មាន ព្រះរាជបន្ទូលនិងអស់សព្វមុខមន្ត្រីថា ទំនៀមទំលាប់ពីបុរាណរៀងមកដល់រដូវមហាសង្ក្រាន្តចូលឆ្នាំថ្មី ហើយព្រះមហាក្សត្រធិរាជ ស្តេចតែងចេញទតព្រះនេត្រអស់សេនាទាហាន និង អាណាប្រជានុរាស្ត្រ ក្នុងខែត្រ ដែលបានហាត់ក្បួនគុនដាវអាវុធមកប្រជុំថ្វាយថ្វីដៃ ។ បើគូណាដៃជាទ្រង់តែងប្រោសព្រះរាជទាន រង្វាន់ និងចិញ្ចឹមឱ្យជារេហ៍ពលតទៅទៀត។ ៣ឆ្នាំមកហើយយើងបានឃើញថា មនុស្សដែលចូលមកប្រឡងយកថ្វីដៃតិចណាស់ យើងនឹងរើសដាក់ជាទាហានក៏ពុំគ្រប់គ្រាន់ ពុំធួននឹងរាជការដែលត្រូវការ ។ ផែនដីព្រះស្រីសុគន្ធបទ ឥឡូវនេះជិតចូលឆ្នាំថ្មីហើយ គប្បីឱ្យអស់សេនាបតីប្រកាសឱ្យគ្រប់ខែត្របានដឹងថា បើឈ្មោះណាបាញ់ កាំភ្លើង ធ្នូ ស្នាត្រង់ ច្បាំងលើខ្នងដំរីឈ្នះគេ៣ថ្ងៃ យើងនឹងទុកជាលេខ១ ហើយនឹងប្រោស ព្រះរាជទានឱ្យមានយសស័ក្តិ៥ហ៊ូពាន់ ព្រមទាំងព្រះរាជរង្វាន់មាស ប្រាក់ ដីស្រែចំការច្បារដំណាំ ភូមិឋាន ឱ្យមានសមគួរ។ បើឈ្មោះណាកាន់អាវុធច្បាំងគ្នាលើខ្នងសេះឈ្នះគេ៣ថ្ងៃ យើងទុកជាលេខ២ ហើយ នឹងព្រះរាជទានយសស័ក្តិជា៤ហ៊ូពាន់ និងរង្វាន់មាសប្រាក់ ភូមិឋានឱ្យតាមសមគួរ ។ បើឈ្មោះណាកាន់ អាវុធច្បាំងគ្នាឈ្នះគេនៅលើដី៣ថ្ងៃ ទុកជាលេខ៣ ហើយនឹងប្រោសព្រះរាជទានយសស័ក្តិ៣ហ៊ូពាន់ និង រង្វាន់មាសប្រាក់តាមសមគួរ ។ បើគូណា មានថ្វីដៃចុះជារណ្តាប់ក្រៅពីនោះយើងនឹងព្រះរាជទានជាឧកម៉ឺន ជាម៉ឺន ជានាយរាល់រូប ។ អស់សេនាបតីក្រាបបង្គំទទួលព្រះរាជបន្ទូលថ្លៃវិសេស ហើយក៏ថ្វាយបង្គំលាចេញទៅធ្វើសំបុត្រប្រកាស ប្រាប់ទៅចៅហ្វាយស្រុកឱ្យប្រាប់អស់អ្នកមុខអ្នកការ បណ្តារាស្ត្រឱ្យដឹងគ្រប់គ្នាតាមត្រាស់បង្គាប់។ ខណៈ នោះអស់មនុស្សដែលមានចំណេះវិជ្ជាការ ខំហ្វឹកហ្វឺនហាត់រៀនរាល់គ្នា ។ លុះចូលសង្ក្រាន្តថ្មី ឆ្នាំរោង ទោស័កសេនាទាហាន អាណាប្រជានុរាស្ត្រចូលមករកនាយចៅហ្វាយទីទៃៗ ដើម្បីរង់ចាំដល់ថ្ងៃចូលប្រឡង ចំណេះវិជ្ជាការថ្វាយថ្វីដៃគ្រប់ៗគ្នា។ ការប្រឡងជាន់នោះរើសបានសេនាទាហានច្រើន លើសឆ្នាំមុនៗ ១០សួន ។ ព.ស ២០៦៤ គ.ស ១៥២០ ម.ស ១៤៤២ ច.ស ៨៨២ ឆ្នាំរោងទោស័ក សិរីរាជសម្បត្តិស្តេច គ្រប់គ្រងនគរនៅខែត្រខាងលិច បាន៥ព្រះវស្សា សម្តេចព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយអង្គ ទ្រង់ព្រះនាម ព្រះរាមាធិបតីនោះ សម្តេចព្រះបិតុរង្គាធិរាជ ជាអម្ចាស់ត្រាស់ឱ្យព្រះរាជគ្រូបុរោហិត ព្រឹទ្ធាចារ្យ សេនាបតី រៀបទទួលតាមព្រះសិរីយស សម្តេចព្រះឱរសាធិរាជឯកតាមទំនៀម ។ លុះបាន មួយខែក្រោយមកទ្រង់ត្រាស់បង្គាប់ឱ្យមុខងារធ្វើព្រះរាជពិធីចំរើន ព្រះកេសាព្រៃ ។ លុះធ្វើស្រេចហើយ អស់សេនាបតី មន្ត្រីមុខងារទាំងពួងនាំកូនប្រុសស្រី និងទាសាទាសី គោ ក្របី សេះ រទេះ ទូក ចេញហែរ សុវណ្ណមាលាថ្វាយភួងព្រះហស្ថរាល់ៗគ្នា ។ ឯសម្តេចព្រះវររាជបិតាក៏ទ្រង់ ព្រះរាជទានសួយសារអាករ ក្នុងខែត្របាត់ដំបង ជាចំណងព្រះហស្តនៃសម្តេចព្រះ ប្រិយបុត្របរិសុទ្ធរាមាធិបតី ។ ឆ្នាំម្សាញ់ ត្រីស័ញ ព.ស ២០៦៥ គ.ស ១៥២១ ម.ស ១៤៥៣ ច.ស ៨៨៣ នោះ អ្នកម្នាងបទុមបុប្ផា ជាព្រះស្នំឯក សម្ភពព្រះរាជបុត្រាមួយអង្គទ្រង់ប្រោសព្រះនាមជាព្រះអង្គបរមិន្ទរាជា ។ សម្តេច ព្រះវររាជ បិតា ទ្រង់ពេញព្រះស្នេហាទាំងពីរអង្គដូចគ្នា។ នេះនឹងនិយាយអំពីឧកញ៉ាមន្ត្រីកែវ សេនាបតីភូសម្រេចរាជការផ្នែកកងទ័ពជើងគោក ខាងព្រះចៅក្រុងកម្ពុជាទិសខាងលិចនោះ កាលជិតដល់ចូលឆ្នាំម្សាញ់ ត្រីស័ក ឧកញ៉ា ក៏គិតថា ពីមុនព្រះស្តេចកនបានឱ្យ ពល១០០នាក់មកក្លែងកលប៉ងនឹងធ្វើអន្តរាយអម្ចាស់យើង យើងពុំទាន់បានសងកលវាម្តងនៅឡើយទេ ។ ឥឡូវនេះជិតចូលឆ្នាំថ្មី ហើយព្រះស្តេចកនមុខជានិងប្រមូល សេនាទាហានឱ្យល្បងថ្វីដៃជាមិនខាន ។ ដូច្នោះ នរណាហ្ន៎ ! បណ្តាអ្នកអាចនឹងទទួលអាសាទៅប្លមធ្វើជាពួករបស់ពួកវា ហើយបាញ់វាសម្លាប់ចេញ បានសោះនឹងនឿយព្រួយរវល់ច្បាំងតទៅទៀត ថាបើឯងរាល់គ្នាសម្រេចការនេះ ឱ្យបានដូចប្រាថ្នា យើងនឹងក្រាបទូលសុំឱ្យឡើងយសស័ក្តិឱ្យបានជាធំ ។ ខណៈនោះសេនា ៤នាក់ ដែលមានថ្វីដៃ ត្រង់ខាងបាញ់កាំភ្លើង គឺឈ្មោះប្រាច នៅខែត្រទ្រាំង ឈ្មោះក្តាន់ នៅខែត្រកំពត ឈ្មោះតោ នៅខែត្របន្ទាយមាស ឈ្មោះជ័យ នៅខែត្រសំរោងទង បានចូលមកនៅជាខ្ញុំរាជការ ហើយចងជាសម្លាញ់នឹងគ្នាគិតគ្នាថា យើងចូលមក នៅជាខ្ញុំរាជការនេះប្រាថ្នាស្វែងរកគុណបំណាច់ បើបានកលហើយត្រូវទទួលយកអាសាអម្ចាស់ផែនដី ។ លុះយល់ព្រមគ្នា ហើយសេនាទាំង៤នាក់ក៏ឆ្លើយថា យើងខ្ញុំប្របទាទាំង៤នាក់នេះសុំទទួលយកអាសាធ្វើការថ្វាយព្រះបរមបពិត្រ ថាហើយ សេនាទាំង៤នាក់នោះក៏សំពះជំរាបលាចេញទៅ ។ លុះមកដល់កំពង់លួង ក្នុងខែត្រសំរោងទងទាំង៤នាក់ ក៏សុំដោយសារទូកគេ ឆ្លងកាត់ទៅដល់ខែត្របាសាន ហើយកាត់ទៅដល់ក្រុងស្រឡប់ពិជ័យនគរ។ ពេលទៅដល់ក្រុងនេះពីរថ្ងៃ សេនាទាំងនោះបានសម្គាល់ឃើញថា មានមនុស្សម្នាកាន់កាំភ្លើងគ្រឿងអាវុធ ចូលទៅទីរាំងព្រ័ត្រនៅវាលមុខព្រះពន្លាជាច្រើន ឃើញរាស្ត្រប្រជានាំគ្នាមើលពិធីនោះរាប់ម៉ឺននាក់ ។ លុះដល់ថ្ងៃរសៀលម៉ោង២ សេនាទាំង៤នាក់ក៏ចូលទៅបន្លំអែប និងអ្នកស្រុក ដែលឈរមើលនោះ ។ ក្នុងវេលានោះ សម្តេចព្រះស្រីជេដ្ឋាព្រះចៅក្រុង ស្រឡប់ពិជ័យនគរស្តេច តើនចាកក្រឡាព្រះបន្ទំ ហើយចូលស្រង់ទ្រង់គ្រឿង សម្រាប់ព្រះមហាក្សត្រ រួចទ្រង់នាំអស់ស្នំធំតូច ចេញទៅគង់នៅព្រះពន្លាខ្ពស់ចំពោះមុខសេនាទាហានធំតូច ដែលមកជួបជុំ រួចទ្រង់ផ្គូមនុស្សជិះសេះ ជិះដំរីចូលប្រកាប់គ្នា។ អស់ភ្នាក់ងារក៏វាយស្គរជ្វាតាមទំនងចូលសង្គ្រាម។ ការប្រឡងយកថ្វីដៃ លុះបានឈ្នះចាញ់ហើយ ចៅពញាមហាសេនាយោធាសង្គ្រាមក៏នាំមនុស្សដែលខាងឈ្នះនោះ ចូលទៅថ្វាយបង្គំ ទើបសម្តេចព្រះស្រីជេដ្ឋាប្រទានប្រាក់មួយជញ្ជីង ហើយឱ្យជានាយពលរេហ៍ រួចទ្រង់ឱ្យលើកវង់ចង ឱ្យខ្ពស់ស្មើក្បាល។ វង់នោះគូសខ្សែក្រៅ ពណ៌ខ្មៅ ខ្សែបន្ទាត់ពណ៌ក្រហម ចំណុចខាងក្នុងវង់នោះ លាបពណ៌ស រួចឱ្យមនុស្សបាញ់ម្នាក់ ម្តងគ្រប់ៗគ្នា ។ មនុស្សដែលបានបាញ់ពេលនោះដល់ទៅ២៣នាក់ តែបាញ់ពុំត្រូវក្នុងវង់៣ជាន់នោះឡើយ ។ អស់អ្នកកាន់ធ្នូខ្លះបាញ់ដល់ ខ្លះបាញ់ពុំដល់ ។ អ្នកកាន់ស្នាបាញ់ ពុំដល់សោះ។ អ្នកកាន់កាំភ្លើងបាញ់ដល់ តែមិនត្រូវ ។ ទើបព្រះអង្គបែរព្រះភ័ក្ត្រទៅត្រាស់និងស្នំឯក ទោ ត្រី ចត្វា ថា អាចោលម្សៀតទាំងអស់នេះមានថ្វីដៃយ៉ាងនេះ ស្រីណានឹងដោយកើត ។ ខណៈនោះ ពួកព្រះស្នំក្រមការឮហើយក៏សើចទ្រហឹងអឺងកង។ ខ្លះទូលថា ក្រែងវង់នោះនៅឆ្ងាយណាស់ដឹងឬ? ទើប ព្រះអង្គថា ឆ្ងាយប៉ុណ្ណឹងក៏អញបាញ់ត្រូវដែរ បើអញបាញ់ត្រូវឱ្យអញធ្វើម្តេច? ពួកព្រះស្នំថា បើទ្រង់បាញ់ត្រូវនឹងក្រងផ្កាថ្វាយ។ ខ្លះថាបើទ្រង់បាញ់ត្រូវនឹងថ្វាយព្រះស្នំយ៉ាងក្រអូប៥ ។ ខ្លះថា ឱ្យដករោមភ្នែក។ ខ្លះថា បើទ្រង់បាញ់ត្រូវ ខ្ញុំម្ចាស់ទទួលកោត។ លុះអស់អ្នកព្រះស្នំទូលថ្វាយកំសាន្តចប់ហើយ សម្តេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្តាប់ហើយ ត្រូវព្រះទ័យណាស់ ទើបទ្រង់ស្ទុះចេញមកក្រៅកន្ទ្រាក់យក ព្រះកៅទណ្ឌចុះទៅរានហាល ហើយព្រះអង្គឡើងឈរលើព្រះកើយ ព្រះហស្តស្តាំចាប់ព្រួញទាំង៥គងឡើង ហើយទ្រង់ត្រាស់ប្រាប់នាម៉ឺនមុខមន្ត្រី ស្រីស្នំ ក្រមការដែលជួបជុំក្នុងទីនោះទាំងប៉ុន្មានថា ឱ្យចាំមើលយើង យើងនឹងបាញ់ឱ្យត្រូវវង់ស។ ទ្រង់ថ្លែងកៅទណ្ឌនោះទៅសរក៏ត្រូវវង់សមែន ។ លុះទ្រង់ថ្លែងព្រួញ មួយទៀត ព្រួញនេះក៏ត្រូវបញ្ជូនព្រួញចាស់រហូតទៅព្រួញថ្មីជាប់នៅទីនោះ ។ លុះបាញ់ព្រួញ ជាប់គម្រប់ ៣ទៀត ព្រួញនេះក៏ត្រូវបញ្ជូនព្រួញចាស់រហូតទៅព្រួញថ្មីជាប់នៅទីនោះ។ លុះបាញ់ព្រួញជាប់គម្រប់ ៣ទៀត ព្រួញគម្រប់៣នេះទៅត្រូវព្រួញគម្រប់២រហូតទៅត្រូវជាប់នឹងព្រួញគម្រប់មួយ ។ កាលនោះ អស់ព្រះស្នំ ក្រុមការ និងសេនាបតីម្រន្តីធំតូចឃើញដូច្នោះក៏ស្រែកហ៊ោគឹកកង។ ភ្នាក់ងារតូរ្យតន្ត្រី ក៏តាំងវាយស្គរថ្វាយសព្ទសាធុការពរ ខ្ទរខ្ទារនៅទីនោះ ។ ឯបំរើទាំង៤នាក់ដែលឧកញ៉ាចក្រីកែវ ប្រើទៅទីនោះ ឃើញវឹកវរដូច្នោះហើយក៏លើកកាំភ្លើងឡើង តម្រងច់ទៅំឆ្អឹងជំនីរព្រះស្តេចកនខាងឆ្វេង ។ តែដោយតេជៈព្រះស្តេចកនពុំទាន់អស់បុណ្យ គ្រាប់នោះបាញ់ខុសមួយទះដៃ និងបាញ់ថែមទៀតក៏ពុំទាន់។ ខណៈនោះសម្តេចព្រះស្រីជេដ្ឋាអម្ចាស់ផែនដីស្រឡប់ពិជ័យនគរ ស្តេចកំពុងឈរមាននៅ ជាប់ព្រួញពីរនៅព្រះហស្ថនោះ លុះឮសូរកាំភ្លើងបាញ់ខាងឆ្វេងហើយ ក៏ក្រលេកប្រែព្រះភក្ត្របាញ់តាមផ្សែងរំសេវនោះទៅ ព្រួញក៏ត្រូវប្រជុំចិញ្ចើមអ្នកបាញ់ព្រះអង្គ ស្លាប់នៅទីនោះមួយរំពេច ។ ផែនដីព្រះស្រីសុគន្ធបទ ទ្រង់ទតទៅឃើញម្នាក់លូកដៃទៅគ្រាហ៍គ្នាវានោះក៏បាញ់មួយព្រួញទៅទៀត ត្រូវត្រង់សៀតផ្កាអ្នកដែល លូកដៃទៅគ្រាហ៍នោះ ស្លាប់មួយរំពេចទៀត ។ អស់សេនាបតី មន្ត្រី នាយកងទ័ព និងប្រជានុរាស្ត្រ ក៏ភ្ញាក់ផ្អេលីវឹកវរជាកោលាហលរចល់រកចាប់ពួកអាក្បត់ តែពួកក្បត់ក៏រត់រួច ។ ព្រះស្តេចកនក៏បញ្ជាឱ្យ កាត់ក្បាលអ្នកដែលស្លាប់ទាំងពីរនាក់នោះ ដោតជាបម្រាម រួចស្តេចត្រឡប់ចូលព្រះរាជវាំងវិញ ។ ក្រោយ មកសម្តេចព្រះស្រីជេដ្ឋា ក្រុងស្រឡប់ពិជ័យនគរទ្រង់ព្រះចិន្តាថា ពញាចន្ទរាជាបានទទួលជោគជ័យជាច្រើន ដោយហេតុឱ្យរង្វាន់សេនាទាហាន ហើយឱ្យតែត្រឹមខ្លួនដែលចូលមកធ្វើខ្ញុំរាជការ ដូច្នេះគួរយើង គិតឱ្យរង្វាន់ឱ្យបានច្រើនជាងចៅពញាចន្ទរាជា ។ គិតហើយស្រេច ស្តេចចេញទៅជួបជុំសេនាបតី មន្ត្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់បង្គាប់ឱ្យធ្វើបទប្បញ្ញត្តិជាច្រើនច្បាប់ ប្រាប់ទៅទូទាំងព្រះនគរថា ឱ្យបណ្តារាស្ត្រចូលមកប្រឡងថ្វីដៃគ្រប់ៗគ្នា បើឈ្មោះណាជាសេនាទាហាននោះ ឈ្មោះនោះត្រូវបានយសស័ក្តិទ្រព្យសម្បត្តិដូចបញ្ញត្តិមុន ហើយត្រូវបានរង្វាន់ដល់ឪពុកម្តាយ បុត្រ ភរិយា ដែលនៅរក្សាផ្ទះសំបែងនោះថែមទៀតផង។ អស់បណ្តារាស្ត្របានដឹងក្នុងសេចក្តីបញ្ញតិដូច្នោះហើយ ក៏ឱ្យកូនចៅនិងប្តីខំរៀនសិល្ប៍សាស្ត្រ មន្តវិជ្ជាការ ចូលមកថ្វាយខ្លួននៅជាខ្ញុំរាជការជាច្រើនជម្រើនឡើងជាងអម្ចាស់ផែនដីទិសខាងលិចមួយភាគជាបី ។ ឯបម្រើឧកញ៉ាចក្រី ដែលទៅលុកនោះ នៅរស់ពីរនាក់ លុះត្រឡប់ឆ្លងទន្លេដើរទៅដល់ខែត្រពោធិ៍សាត់ ហើយ ក៏ចូលទៅប្រណិប័តន៍ប្តឹងអ្នកឧកញ៉ាចក្រីតាមដំណើរសេចក្តីគ្រប់ប្រការ ។ ឧកញ៉ាចក្រីក៏នាំហេតុដំណើរនោះ ឡើងក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទតាមដំណើរសេចក្តី ទើបព្រះបរមចក្រ មហាចន្ទរាជា ធិរាជបរមរាមាជាអម្ចាស់ទ្រង់ ត្រាស់នឹងអស់ខ្ញុំព្រះរាជការសេនាទាំងឡាយថា ឧកញ៉ាចក្រីគិតធ្វើដូច្នេះ ពុំគួរទេ ដ្បិតដើមនោះអាស្តេចកន វាជាស្តេចព្រៃ វាឱ្យមនុស្សមកលុកយើងមុន វាខុសច្បាប់ ខុសទំនៀមទ័ពទៅហើយ ។ កាលដែលឧកញ៉ាចក្រី ឱ្យមនុស្សទៅលបលុកវាវិញ នឹងនាំឱ្យខូចព្រះកិត្តិយសដែរ។ ប៉ុន្តែគ្រានោះយើងអភ័យទោសឱ្យម្តងចុះ ហើយទ្រង់ត្រាស់ប្រដៅថា វិស័យសឹក ក្រស័ត្រ បើថា នឹងគិតជាឧបាយកលបែបណាៗនោះ លុះត្រាតែកុំប្រទល់ប្រទះទ័ពគ្នា ។ ឥឡូវនេះគេនឹងយើងវិលមកលំនៅ រាល់ខ្លួនហើយ ហើយយើងប្រើមនុស្សឱ្យទៅលបលុកគេនោះ ពាក្យបុរាណលោកហៅថា ចោរសង្គ្រាម ពុំប្រសើរឡើយ។ ទ្រង់ត្រាស់ហើយ ស្តេចយាងចូលទៅទីខាងក្នុងព្រះរាជរោងរមវិញទៅ ។ តាំងតែពីខែនោះរៀងមក ស្តេចទាំងពីរព្រះអង្គទ្រង់សម្រាកឈប់ធ្វើសង្គ្រាមនឹងគ្នា រាស្ត្រប្រជាក៏បានសុខបន្តិច។ តែបើអ្នកឈ្មួញ លក់រទេះ ទូកនោះ ស្តេចឱ្យមានកងទ័ពនៅត្រួតត្រាមើល ។ បើឃើញ រទេះណា ទូកណា មានគ្រឿងសាស្ត្រាវុធត្រូវដកហូតចេញពុំឱ្យមានឡើយ។ ពេលនោះឈ្មួញទៅមក ជួបទាំងនគរខាងកើត ខាងលិចលក់ដូរទំនិញជាសុខទាំងសងខាង។ កងទ័ពរបស់សម្តេចត្រើយខាងលិច ខាងកើតប្រកាន់ច្បាប់តែសព្វខ្លួនឥតខុសឆ្គងឡើយ ។ ព.ស ២០៦៥ គ.ស ១៥២១ ម.ស ១៤៤៣ ច.ស ៨៨៣ ឆ្នាំម្សាញ់ត្រីស័ក ក្នុងវេលាចូលឆ្នាំថ្មី៣ថ្ងៃនោះ អស់អាណាប្រជានុរាស្ត្រក្នុងបស្ចិមទិសអាណាចក្រចូលមកប្រឡងយកថ្វីដៃ គុនដាវ គុនអាវុធគ្រប់ធុន ច្រើនអស្ចារ្យ អាណាប្រជានុរាស្ត្រចូលមកក្រាបបង្គំសុំជ្រកក្រោមព្រះបារមីច្រើនលើសឆ្នាំមុន ។ សម្តេចព្រះបរមបពិត្រ ចន្ទរាជាធិរាជ ទ្រង់ក៏ប្រោសប្រទានយសស័ក្តិតាមថ្វីដៃរាល់រូបកាយ ។ នាយកង នាយទ័ព ក៏កាន់តែមានចំនួនច្រើននាក់មួយជាពីរ ។ ក្នុងឆ្នាំបញ្ចប់សង្គ្រាមនោះ ទ្រង់ព្រះករុណាជាអម្ចាស់ផែនដីត្រើយខាងលិច ស្តេចព្រះរាជដំណើរចេញ ពីបន្ទាយខែត្រពោធិ៍សាត់ ទៅប្រពាតព្រៃទាក់ដំរី ទ្រង់ឱ្យតាំងបន្ទាយចោមដេញបញ្ចូលចាប់បានដំរីភ្លុក ស្តញីក្នុងខែត្រពោធិ៍សាត់៤០ ហើយទ្រង់ត្រាស់បង្គាប់ហ្មថែមទៀតថា ឱ្យឡើងទៅទាក់ដំរីនោះតាំង ពីខែត្រពោធិ៍សាត់រហូតដល់ខែត្រសំរោងទង និងខែត្រងថ្ពង កំពង់សោម បានដំរី៣៥ទៀត រួមទាំងអស់បានដំរី៧៥។ ស្រេចហើយស្តេចនាំត្រឡប់វិញមកបន្ទាយទ័ពហ្លួងនៅខែត្រពោធិ៍សាត់វិញ ។ លុះចូលឆ្នាំថ្មី ព.ស ២០៦៦ គ.ស ១៥២២ ម.ស ១៤៤៤ ច.ស ៨៨៤ ឆ្នាំ មមី ចត្វាស័ក ទាហានដែលចូលមកប្រឡង ថ្វាយថ្វីដៃហើយរើសសម្រាំងបានជាប់លេខ ១, ២, ៣ ច្រើនជាងមុនមួយភាគទ្រង់ប្រោសព្រះរាជទាន យសស័ក្តិ និងប្រាក់មាសតាមសមគួរ ។ ខណៈនោះសេនាបតី មន្ត្រីខ្ញុំរាជការ ក្រាបបង្គំទូលថា ក្រុមទាហានក៏មានសមគួរ និងធ្វើការហើយ នៅឡើយជាខ្ញុំរាជការក្នុងស្រុកនោះ មានចំនួនតិច ពុំដែលដេញប្រយោគវិជ្ជាការរបស់អ្នករៀនលេខ និងអក្សរសោះ ព្រោះលោកទាំងនោះសំគាល់ថា កាលនៅបួសជា សាមណេរនោះ មានដេញប្រយោគសាស្ត្រាបាលី រួចហើយបើលោកធ្វេសប្រហែស ពុំបានសិក្សាឱ្យបានស្ទាត់ជំនាញខាងលេខនោះឡើយ ។ បុរាណរៀងមកឈ្មោះណាដេញបានប៉ុន្មានប្រយោគដល់ស័ក មកលោកបញ្ជូនឈ្មោះនោះជាក្រុមព្រះរាជបណ្ឌិតសម្រាប់តែងតាំងជាមន្ត្រីក្នុងស្រុក។ ក្នុងឆ្នាំនោះគួរតែពួកសង្ឃការី និមន្តព្រះសង្ឃរាជ ព្រះរាជាគណៈឋានានុក្រម និងគ្រឹហាវាសទៅប្រជុំដេញសាស្ត្រា ដេញលេខនព្វន្តគនុហា ក្នុងខែត្របរិបូណ៍ឱ្យបានច្រើន ។ ខណៈនោះព្រះបរមបពិត្រពិនិត្យតាមពាក្យមន្ត្រីយកសេចក្តីក្រាបបង្គំទូលនោះទៅ ឃើញថា ពេញព្រះរាជហឫទ័យណាស់ ទើបស្តេចព្រះរាជដំណើរនាំព្រះរាជបុរោហិត បណ្ឌិតកវី ស្រីព្រះស្នំ ក្រមការ និងពួកសេវ កាមហាមាត្រ មាត្រាចាកនិគមបរមនិវេសន៍ បន្ទាយពោធិ៍សាត់មកដល់ខែត្របរិបូណ៍ ។ ព្រះអង្គចូលគង់ ក្នុងព្រះពន្លាជ័យក្នុងបន្ទាយចាស់ ហើយទ្រង់បរិច្ចាគព្រះរាជទ្រព្យថ្វាយ ព្រះសង្ឃ និងព្រះរាជទាន រង្វាន់ឱ្យអស់អ្នកដែលដេញសាស្ត្រា បាលី ប្រយោគ ។ ខាងព្រះសង្ឃដេញប្រយោគបានលេខ ទ្រង់នឹង តាំងជាបាឡាត់សមុហ៍បៃដីកា។ បើខាងគ្រីហាវាសវិញ ទ្រង់ព្រះរាជទានជាមន្ត្រីខ្ញុំរាជការ ក្រុមស្រុកតាមគុណវិជ្ជាការ ហើយត្រាស់បង្គាប់ចាងហ្វាងមហោស្រពឱ្យតាំងហាត់ល្ខោនប្រុសស្រី ភ្លេងតូរ្យតន្ត្រីជា សម្រាប់ព្រះឥស្សរិយយស ។ នេះនឹងនិយាយខាងឯសម្តេចព្រះស្រីជេដ្ឋា អម្ចាស់ផែនដី នគរខាងកើតនោះឃើញការសង្គ្រាមស្ងាត់ហើយ ក៏ធ្វេសប្រហែស ពុំសូវយកព្រះទ័យទុកដាក់និងរាជការផែនដី ។ ទ្រង់សម្រាន្តព្រះរាជហឫទ័យតែនឹងអស់ អ្នកស្នំក្រមការ ព្រះចិន្តាភ្លើតភ្លើនទៅដោយនូវ ល្ខោន ចម្រៀង តូរ្យតន្ត្រី ជានិច្ចកាលជាអាលជី។ ក្នុងឆ្នាំមមីនោះក្នុងព្រះរាជនគរខាងកើត អស់រាស្ត្រប្រជារកស៊ីពុំសូវសុខសាន្ត ទាំងជំនួញជួញដូរលក់ ក៏ពុំសូវចម្រើនដូចសព្វឆ្នាំ ។ ក្នុងវេលាយប់មួយនោះ ទ្រង់ព្រះតម្រិះយល់ថា អញសោយរាជ្យនេះ មកយូរហើយ នៅឡើយតែចិត្តរាស្ត្រពុំដឹងស្រឡាញ់អញ ឬប្រែចិត្តគិតទៅចូលនឹងពញាចន្ទរាជាវិញទេដឹង។ លុះយប់ស្ងាត់ស្តេចយាងទៅតែមួយអង្គឯងលបស្តាប់រាស្ត្រ។ ខណៈនោះទ្រង់ឮរាស្ត្រជុំគ្នានិយាយថា អម្ចាស់ផែនដីយើងសព្វថ្ងៃនេះមានបុណ្យអស្ចារ្យណាស់ ទ្រង់ព្រះរាជហឫទ័យក៏ធូរទូលាយ យើងសុខសប្បាយមករាល់ឆ្នាំ តែក្នុងឆ្នាំនេះហេតុអ្វីក៏ខាតពុំបានចម្រើន ផលប្រយោជន៍សោះ។ ហេតុដូចម្តេច ក៏ព្រះបាទអស់ជុំនុំពុំឃើញជុំនុំដោះទុក្ខសុខរាស្ត្រឱ្យបានរកស៊ីធូរទូលាយឡើងវិញ ។ ខណៈនោះសម្តេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្តាប់បានជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រឡប់ទៅដំណាក់វិញ ។ លុះព្រឹកឡើងទ្រង់ បង្គាប់ព្រះអាល័ក្ស និងក្រុមព្រះសុភាធិបតី ឱ្យត្រាទុកថា ព្រះរាជបញ្ញតិឱ្យតុលាការធ្វើទោសអ្នកទោស ដែលចាញ់ក្តីគេឱ្យបែងជាភាគ៣ ឱ្យប្រណីចោលភាគ១ ឱ្យយកតែភាគ២ ជាទីសម្រាលជាងពីបុរាណ ច្បាប់មុន ។ ផែនដីព្រះស្រីសុគន្ធបទ សេចក្តីដែលព្រះស្រីជេដ្ឋាបន្ធូរបន្ធយច្បាប់ឱ្យស្រាលមកនោះ ក៏ជ្រាបដល់សម្តេចព្រះបរមខត្តិយា មហាចន្ទរាជា អគ្គមហាបុរសរដ្ឋនគរខាងលិច ទើបទ្រង់មានព្រះរាជបរិយាយត្រាស់សួរអស់មន្ត្រីកវីរាជបុរោហិតថា តើនគរខាងកើតធ្វើច្បាប់បង្គាប់ឱ្យយកទោសស្រាលនេះត្រូវបខ្ញុសុ ? អស់សេវកាមហាមាត្យយកសេចក្តីក្រាបទូល ព្រះករុណាក្រោមលង្អធូលីព្រះបាទថា រាស្ត្រសព្វថ្ងៃក្រីក្រណាស់ ព្រះករុណាគេគិតប្រណីនេះត្រឹមត្រូវហើយ ។ ទើបព្រះបរមបពិត្រត្រាស់តបថា អាព្រះស្តេចកននេះវាជាមនុស្សខូច បនាជាវាប្រណីទោសអាពួកដែលធ្វើខុសនោះ។ បើដូច្នេះយើងឱ្យតាំងច្បាប់បង្គាប់ឱ្យលក់អាមនុស្សខូចកាចនោះ ក្នុងរឿងនីមួយៗឱ្យតាំង ក្រយាពិន័យជា៤ភាគ ចោល១ភាគ យកភាគ៣ ដើម្បីឱ្យអាមនុស្សនោះរាងចាលលែងខូចកាចតទៅទៀត។ សេចក្តីប្រណីរាស្ត្រ ដែលព្រះស្តេចកនវាបន្ធូរច្បាប់ដូច្នេះនេះ គឺធ្វើដើម្បីឱ្យញាតិត្រកូលវាដែលខូចកាចនោះ កម្រើកចិត្តលួចប្លន់តាមជាតិត្រកូលឱ្យបានច្រើនឡើង ហើយយើងនឹងយកតាមវាមិនបានទេ ។ ឧកញ៉ាសុភាធិបតី និងឧកញ៉ាមន្ត្រីធិរាជ ក៏ក្រាបបង្គំទទួលព្រះរាជតម្រាស់តំកល់លើត្បូង ហើយកត់ត្រា ទុកជាព្រះរាជបញ្ញតិ ប្រតិបត្តិតាមតរៀងមក ។ នេះនឹងនិយាយថា មានរាស្ត្រម្នាក់ឈ្មោះ ចៅលួង ប្រពន្ធឈ្មោះឥន្ទ មានក្មួយស្រីម្នាក់ ឈ្មោះនាងខ្មា បាវស្រីនាងខ្មាឈ្មោះនាងគាំ។ នៅភូមិជិតនោះមានប្រុសម្នាក់ទៀតឈ្មោះ ចៅពេជ បានជាមានពាក្យ រាស្ត្រទាំងផ្តាស ហៅរួមសេចក្តីថា ចៅលួងឥន្ឌខ្មាគាំពេជ ។ ខណៈនោះចៅពេជ ទៅដណ្តឹងនាងខ្មាយកមក ធ្វើប្រពន្ធ លុះនៅយូរបន្តិចចៅពេជទៅសហាយនិងនាងគាំជាខ្ញុំនាងខ្មា។ ដោយខ្លាច ចិត្តចៅលួង នាងឥន្ធ ជាមាជាមីង នាងខ្មាជាប្រពន្ធ, ចៅពេជ ក៏គិតនិងចៅទន់ នាងទាន ជាខ្ញុំរបស់ខ្លួនឱ្យជួយធុរៈ។ ចៅទន់ នាងទាន ក៏យល់ព្រមនាំពង្រត់នាងគាំចុះទូករត់ពីខែត្រស្រីសឈរ ទៅនគរខាងលិច ដើម្បីមិនឱ្យចៅ ក្រមនគរខាងកើតជំនុំជម្រះយកទោសបាន។ ឯចៅលួង នាងឥន្ធ លុះព្រឹកឡើងដឹងហេតុ ហើយក៏នាំបក្ស ពួក៦នាក់ចុះទូកចេញពីខេត្តស្រីសឈរតាមទៅទាន់ចៅពេជនាងគាំនៅកំពង់លង្វែក ។ ទទួលជាពេលនោះ មេគយកំពង់លង្វែកដឹងហេតុការណ៍ទាន់ ក៏ចាប់បញ្ជូនចៅពេជនាងគាំទៅឱ្យមេគយធំនៅកំពង់ឆ្នាំង ។ មេគយនៅកំពង់ឆ្នាំងក៏ជូនខ្លួនទៅឱ្យចៅហ្វាយស្រុក ដែលរក្សាបន្ទាយខែត្ររលាប្អៀរ ។ ចៅហ្វាយស្រុក សួរកត់យកចំលើយចៅពេជ ហើយចៅពេជឆ្លើយដោះសាខ្លួនថា ខ្លួនប្រាថ្នានឹងមកថ្វាយខ្លួនជាអម្ចាស់ ត្រើយខាងលិច តែចៅលួងជាមាមិនព្រមឱ្យមកទើបបានជាខ្ញុំនាំប្តីប្រពន្ធរត់មកនេះ ។ តែដោយដំណើរ របស់ខ្ញុំមិនបានស្ងប់ស្ងាត់ទើបបានជា ចៅលួងជាមាតាមមកទាន់ចាប់ខ្លួនខ្ញុំយ៉ាងនេះ ។ ចំលើយចៅលួងឆ្លើយថា ចៅពេជ ជាប្តី នាងខ្មា ដែលត្រូវជាក្មួយប្រសាខ្ញុំបាទ ។ វាផិតនាងខ្មា ទៅសហាយ នាងគាំ ជាបាវនាងខ្មា ហើយនាំពង្រត់នាងគាំ ព្រមទាំងយកទ្រព្យរបស់មកជាមួយផង ។ ចៅក្រម បាឡាក់ខែត្រវិនិច្ឆ័យសេចក្តីថា បើលួចពង្រត់ខ្ញុំគេមកមានក្នុងមាត្រា១ ច្បាប់ក្រម ទាសកម្មករ ត្រូវមាន ទោស ។ តែក្នុងរឿងនេះលួចខ្ញុំប្រពន្ធឯងនេះ គ្មានមាត្រាច្បាប់ឱ្យចៅពេជមានទោសឡើយ ។ ចៅក្រមកាត់សេចក្តីដូច្នេះ ចៅលួងមិនសុខចិត្ត ក៏សុំឱ្យសាលាខែត្របញ្ជូនទៅតុលាការក្នុងខែត្របរិបូណ៍។ ឧកញ៉ាសុភាធិបតី មន្ត្រីកុត្តរាជកាត់សេចក្តីតាមច្បាប់ ត្រូវនឹងសាលាខែត្រ ។ គូក្តីមិនសុខចិត្តនាំក្រាបបង្គំ ទូលព្រះករុណាមហាចន្ទរាជាធិរាជ ព្រះករុណាទ្រង់កាត់សេចក្តីថា ប្រពន្ធជាអ្នកទំនុកបម្រុង ហើយខ្លួន លួចនាំពង្រត់ខ្ញុំប្រពន្ធឯងនេះ ត្រូវមានទោសធ្ងន់ជាងលួចខ្ញុំអ្នកដទៃ ដូច្នោះអ្នកប្រព្រឹត្តខុសនេះ ត្រូវឱ្យ បណ្តើរអាក្រោស៣ថ្ងៃ ហើយវាយខ្នង១០០ខ្វាប់ និងព្រ័ត្រលួស ហើយហូតនាងគាំជាខ្ញុំនាងខ្មា និងចៅទន់ ចៅទាន ជាខ្ញុំចៅពេជនាំទៅប្រគល់ឱ្យនាងខ្មាវិញ ឱ្យនាងខ្មាដាក់មេត្រីក៏បាន ជាប់មេត្រីវិញក៏បាន ។ ក្រោយ នោះព្រះបរមបពិត្រត្រាស់ឱ្យតែងច្បាប់គ្រប់ក្រម ។ ឧកញ៉ាសុភាធិបតី មន្ត្រីកុត្តរាជ ក៏ប្រជុំគ្នាតែងច្បាប់ តាមព្រះត្រាស់បង្គាប់ ហើយព្រះករុណាក៏ចេញត្រួតត្រារាល់ពេលវេលា ។ លុះរួចជាស្រេចហើយ ទើបទ្រង់ ឱ្យកិត្តិយសដល់លោកជំទាវបែរ៉ា ជាព្រះមាតាចិញ្ចឹមត្រាស់ព្រះរាជបញ្ញាតិថា តាំងពីថ្ងៃនេះទៅនឹងធ្វើហត្ថ ធ្វើព្យាយាមជាអ្វីៗឱ្យយកហត្ថលោកជំទាវបែរ៉ាជាកំណត់ ។ ហេតុនេះហើយបានជារៀងមក មនុស្ស ទាំងពួងក៏យក តាមហត្ថបែរ៉ានោះ ។ លុះដល់ចេញវស្សា ឆ្នាំមមែ បញ្ចស័ក វស្សានោះ ព្រះបរមរាជមហាចន្ទរាជាទ្រង់មានព្រះរាជឱង្ការថា កាលមុនយើងមានធ្វើព្រះរាជពិធីចេញព្រះវស្សាម្តងហើយនៅ កំពង់ប្រាសាទខែត្រលង្វែក ។ ក្រោយនោះ យើងរវល់តែការសង្គ្រាមមិនទាន់បានធ្វើទេ ។ ដូច្នេះតាំងពីថ្ងៃនេះទៅយើងត្រូវធ្វើ ព្រះរាជពិធីអុំទូក លយកន្ទោង ផ្តាច់ព្រះវស្សាម្តង៣រដូវ អកអំបុក សំពះព្រះខែ ម្តង៣ថ្ងៃ ជាសណ្តាប់ព្រះមហាក្សត្រតទៅ តាមព្រះរាជពិធីកុំឱ្យខានឡើយ ។ នោះនាម៉ឺនសព្វមុខមន្ត្រីក៏បានរៀបព្រះរាជពិធីតាមព្រះរាជបញ្ញត្តិ តាំងពីពេលនោះរៀងមក ។ ព្រះរាជពិធីអុំទូកលយកន្ទោងនោះរួចមកហើយ ទ្រង់ត្រាស់ឱ្យបើក ព្រះរាជទ្រព្យ ចំណាយជួលសេនាទាហានរេហ៍ពលឱ្យលើកដីខឿន ព្រះវិហារខ្លះ កាប់ឈើធ្វើគ្រឿង ព្រះវិហារខ្លះ ធ្វើវត្តអារាម នៅទីដែលតាំងព្រះពន្លាជ័យឯជើងផ្សារបរិបូណ៍។ ព្រះអង្គតែងឡើងទត ព្រះនេត្រត្រួតត្រាការនោះរឿយៗ។ ខណៈនោះមានពួកល្ខោនម្នាក់ជាតួព្រះលក្ខណ្ស៍ប្រកបដោយ លោមឆោមពណ៍ល្អ ថ្វីដៃរាំនោះក៏ឯកណាស់ទ្រង់ប្រោសឱ្យហៅឈ្មោះនេះថានាយកំឡោះរូបល្អ ។ ស្តេច តែងអញ្ជើញគ្រឿងជិតព្រះអង្គ ។ លុះដល់ខែបុស្សថ្ងៃចន្ទនោះ កំឡោះរូបនោះក៏កាត់សក់ តែងខ្លួន ចូលទៅក្នុងវាំង អស់ជនទាំងឡាយសរសើររាល់មាត់ថា នាយកំឡោះរូបល្អនេះ កាត់សក់ម្តងនេះសមនឹង រូបកាយណាស់ ទាំងព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក៏ពេញព្រះរាជហឫទ័យដែរ ទ្រង់នាំខ្លួនទៅបង្ហាញ ព្រះអគ្គទេពី និងព្រះស្នំក្រមការ ។ ព្រះអគ្គមហេសីក៏ក្រាបទូលសរសើរគ្រប់មាត់ ។ តែនៅពេល នោះទ្រង់ទតព្រះនេត្រទៅឃើញសក់នៅជាប់នឹងកៀនត្រចៀកនិងកចៅនោះនៅឡើយ ទើបទ្រង់ត្រាស់ថា ឱ្យចៅនោះទៅលាង.កនោះចេញ។ នាយកំឡោះរូបល្អនោះក្រាបថ្វាយបង្គំលាចេញទៅ ។ សម្តេចព្រះ បរមបពិត្រទ្រង់ក្រែងយឺតយូរក៏ក្រឡេកព្រះនេត្រទៅឃើញទាហានក្រុមវាំងពីរនាក់ ទ្រង់ត្រាស់ថា ឱ្យទៅ ជួយលាង.កវាឱ្យឆាប់ផង ។ ទាហានក្រុមវាំងពីរនាក់នោះឮពុំច្បាស់ស្មានថា ទ្រង់ត្រាស់បង្គាប់ឱ្យយកទៅ កាត់ក ក៏ចេញទៅទាន់ឃើញហើយ ក៏ចាប់ចៅនោះចងចំណងប្រាំប្រការ ឱ្យអង្គុយភាវនានៅវាលខាងត្បូង បន្ទាយ ហើយប្រហារជីវិត ។ ខណៈនោះមានតួល្ខោនម្នាក់ទៀតជាគូ និងចៅនេះ ហើយជាមិត្តផង លុះបានដឹងហេតុអស់ហើយក៏ចូលទៅ ក្រាបបង្គំទូលអម្ចាស់ផែនដីត្រើយខាងលិចឱ្យជ្រាប។ ក្រោយមកទ្រង់យល់ថា បម្រើដែលទៅឃាត់នោះ មិនទាន់ក៏ឱ្យយួរក្បាលទៅចោល ឱ្យដាក់នឹងតោក ឬតុ តំកល់ក្បាលនោះកុំឱ្យខូច ហើយឱ្យចូលមកនឹង បានមើលសក់ មើលមុខផ្លាស់ប្តូរដូចម្តេច ឬនៅល្អដូចដើម។ ព្រះរាជបម្រើចេញទៅឃើញទាហានក្រុម នោះយួរក្បាលចូលមក ក៏ស្រែកហៅថា ស្តាប់មិនជាក់ទៅកាប់ក្បាលកំឡោះ ទ្រង់ប្រោសគេម៉្លេះ ហើយទៅកាប់ចោលអាសារឥតការ តែបើបានជាកាប់ហើយកុំឱ្យយួរ “ហេតុនេះហើយបានជាជាប់ឈ្មោះ ហៅស្រែវាលភូមិកំឡោះ រហូតរៀងមក ។ ឯទាហានក្រុមវាំងទាំងពីរនាក់នោះឮហើយភិតភ័យណាស់ គិតថាខ្លួនមុខជាអស់ជីវិតហើយ រួចក៏ប្រគល់ក្បាលនោះឱ្យទៅព្រះរាជបម្រើនាំទៅថ្វាយ ឯខ្លួនក៏រត់គេច ពួនព្រៃទៅ ។ ផែនដីព្រះស្រីសុគន្ធបទ ទាហានទាំងនោះគិតថា បើខ្លួនខំតែនៅនគរខាងលិចនេះមុខជាហ្លួងឱ្យគេយកទៅសម្លាប់មិនខាន ដូច្នោះ មានតែរត់ទៅពឹងបារមីហ្លួងខាងកើតវិញទើបជា។ គិតព្រមគ្នាហើយ ទាហាននោះក៏នាំគ្នារត់ទៅ លុះរត់ទៅ ដល់វាលស្រាបអង្កាម ទាហានទាំងនោះគិតថា ទៅទាំងខ្លួនប្រឡាក់ឈាម ប្រឡាក់ដាវយ៉ាងនេះ តែជួប នឹងកងល្បាតមុខជាគេចាប់យកទៅថ្វាយវិញជាមិនខាន។ គិតដូច្នោះហើយក៏នាំគ្នាចូលទៅងូតទឹក លាងដាវ ក្នុងត្រពាំងវាលស្រាបអង្កាមនោះ “បានជាជាប់ឈ្មោះហៅត្រពាំងលាងដាវរៀងមក” ។ ឯព្រះរាជបម្រើ នាំក្បាលនាយកំឡោះរូបល្អនោះទៅថ្វាយព្រះបរមបពិត្រ ទ្រង់ត្រាស់សួររកទាហានក្រុមវាំងទាំងពីរនាក់ នោះ ។ ព្រះរាជបម្រើក្រាបទូលថា ទាហានទាំងពីរនាក់នោះ មុខជារត់ទៅពឹងអាព្រះស្តេចកនពុំខានឡើយ ទើបទ្រង់ត្រាស់បង្គាប់ឧកញ៉ាដ៏រុង សេនាចាងហ្វាងទាហាននោះ ឱ្យចាត់ទាហានសេះ២០នាក់ឱ្យទៅតាម ចាប់យកខ្លួនទាហានក្រុមវាំងទាំងពីរនាក់នោះឱ្យបាន។ ទាំង២០នាក់ក៏ស្រូតតាមទៅបានឃើញទាហានក្រុម វាំងទាំងពីរនាក់កំពុងងូតទឹកលាងដាវក៏ចាប់នាំខ្លួនមកក្រាបបង្គំថ្វាយ ។ ព្រះបរមបពិត្រទ្រង់ឱ្យតុលាការ ពិចារណាសួរកត់ចំលើយតាមច្បាប់ ។ ទាហានទាំងពីរនាក់នោះឆ្លើយថា ខ្លួនស្តាប់ឮថាទ្រង់ត្រាស់ឱ្យកាត់ក ទើបបានជាកាប់ លុះកាប់ហើយទើបភិតភ័យទើបបានជានាំគ្នារត់ចូលហ្លួងខាងកើតប្រាថ្នាឱ្យរួចជីវិត ។ ព្រះ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូងជ្រាបហើយ ទ្រង់ព្រះពិរោធណាស់ ទ្រង់ត្រាស់ឱ្យសេនាបតីចេញ សំបុត្របញ្ញត្តិឱ្យលើកលែងហៅហ្លួងខាងកើតឱ្យហៅតែព្រះស្តេចកនថា បើនរណាមិនស្តាប់ និងយក ទោសដល់ជីវិត។ បន្ទាប់មកព្រះបាទអ្នកម្ចាស់ទ្រង់ត្រាស់បង្គាប់ឱ្យយកក្បាលនាយកំឡោះរូបល្អនោះ ទៅធ្វើ បុណ្យតាមសមគួរ ។ ក្នុងខណៈនោះទ្រង់ត្រាស់ឱ្យយកទាហានក្រុមវាំងទាំងពីរនាក់ទៅប្រហារជីវិតទុក ជាបម្រាម ។ ក្រោយមកក្នុងឆ្នាំដដែល ព្រះបរមខត្តិយាចន្ទរាជា ព្រះអង្គឱ្យតែងសំពៅពីរផ្ទុកទំនិញទៅស្រុកជ្វា ម៉ាឡាយូ ហើយទិញបានកាំភ្លើងធំ១០០ កាំភ្លើងតូច១.០០០ដើម ថែមលើកាំភ្លើងចាស់ទុករក្សាព្រះនគរ ។ ឯសម្តេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើតកាលជ្រាបថា សម្តេចចៅពញាចន្ទរាជា ទិញកាំភ្លើងបានជា ច្រើនមកទុកសំរាប់ព្រះនគរហើយ ព្រះអង្គក៏ឱ្យធ្វើសំពៅពីរផ្ទុកទំនិញទៅលក់ឯស្រុកម៉ាឡាយូដែរ ហើយ ទិញបានកាំភ្លើងធំ១៥០ កាំភ្លើងតូច៣.០០០ដើម។ លុះសំពៅនោះវិលមកវិញ ខ្យល់ផាត់សំពៅមួយ ទៅជាប់ពាម “ប្រហែលជាពាមមាត់ជ្រូក” សំពៅមួយទៀតជាប់នៅស្រុកកំពត ។ ពេលនោះនាយកង ស្រុកពាម ស្រុកកំពត ចាប់បានសំពៅមួយយកបានកាំភ្លើងធំ១៥០ កាំភ្លើងតូច៣.០០០ដាក់ទុកក្នុងរទេះ ឱ្យមេឃុំនាំទៅថ្វាយព្រះបាទអ្នកអម្ចាស់នៅខែត្របរិបូណ៍ ។ ព្រះបាទជាអម្ចាស់ត្រើយខាងលិច កាលទ្រង់ ទតឃើញបម្រើនាំគ្រប់សព្វសាស្ត្រាវុធមកក្រាបបង្គំទូលថ្វាយ ហើយទ្រង់ព្រះអំណរណាស់ ។ ទ្រង់ប្រោស ព្រះរាជទានរង្វាន់ដល់មេទ័ពមេកងនោះជាច្រើន ។ សម្តេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើត ស្តេចគង់នៅព្រះរាជវាំងស្រីសឈរ ទ្រង់ត្រាស់ឱ្យកេណ្ឌកងទ័ព ១៤០.០០០នាក់ ទ្រង់ឱ្យចៅហ្វាទឡ្ណៈកៅ និងចៅពញាមោង នៅរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរ ហើយ ទ្រង់ចាត់ឱ្យចៅពញាចក្រីឃុំពល៣០.០០០នាក់ជាទ័ពមុខ ចៅពញាក្រឡាហោម ឃុំពល ២០.០០០នាក់ ជាទ័ពស្តាំ, ចៅពញាវៀង ឃុំពល ២០.០០០នាក់ ជាទ័ពឆ្វេង ចៅពញាវាំង ឃុំពល ២០.០០០នាក់ ជាទ័ពក្រោយ ចៅពញាស្រាល ឃុំពល ១០.០០០នាក់ ជាទ័ពក្រវែលខាងស្តាំ ចៅពញាលំពាំង ឃុំពល ១០.០០០នាក់ ជាទ័ពក្រវែលខាងឆ្វេង ចៅពញាស្នងធ្នឹមព្រះនគរឃុំពល ១០.០០០នាក់ ជាទ័ពក្រវែលខាង មុខព្រះអង្គស្រីជេដ្ឋាឯង ឃុំពល៣០.០០០នាក់ ជាទ័ពហ្លួង ឆ្លងមកដល់ស្រុកភ្នំពេញ ហើយលើកទ័ព គ្រប់កង ព្រមដោយនូវស្វេតច្ឆត្រអភិរម្យ សែនត្វាន់ ឡើងគង់ព្រះទីនាំងស័ង្ខរស្មី លើកទ័ពតម្រង់ទៅ ខែត្របរិបូណ៍ ។ ឯសេះល្បាតខាងព្រះបរមខត្តិយាចន្ទរាជាឃើញហើយ ក៏ឃ្មាតខ្មីយកសេចក្តី ទៅក្រាបបង្គំទូលព្រះបរម បពិត្រ ។ លុះទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឱ្យសម្តេច ព្រះភាគិនេយ្យាយសរាជឡើងជាទីនាយក និងមន្ត្រីខាងជើងទឹកលើកទ័ពទូក គង់ព្រះទីនាំងចក្រពត្តិសារាយអណ្តែតនាំទូកចម្បាំង៤០០ ហើយទ្រង់ ចាត់ទ័ពជើងគោកថែមទៀត ។ ទ្រង់ត្រាស់ឱ្យឧកញ៉ាចក្រីទេព កូន ពញាមឿង ឃុំពល ២.០០០នាក់ ជាមេទ័ពមុខ ឱ្យចៅពញាសួគ៌ាលោក “សុខ” កូនពញាមឿង ឃុំពល ១០.០០០នាក់ ជាទ័ពស្តាំឱ្យ ចៅពញាឧទ័យធិរាជសូរ ឃុំពល១០.០០០ នាក់ជាទ័ពឆ្វេង ឱ្យឧកញ៉ារាជតេជៈ ឃុំពល ១០.០០០នាក់ ជាទ័ពក្រោយឱ្យឧកញ៉ា វង្សាអគ្គរាជ ឃុំពល ១០.០០០នាក់ ជាកងជន្ល ឱ្យឧកញ៉ានរិន្ទ្រាធិបតី ចៅពញាមនោមេត្រី ចៅពញាស្រែន្យាធិបតី ចៅពញាស្រែន្យសេនា ឃុំពលម្នាក់ៗ៣.០០០នាក់ ទៅ បង្កប់សងខាងផ្លូវឱ្យសម្តេចព្រះសុខត្តឃុំ ពលដំរី ៣.០០០ ទៅបង្កប់ក្នុងព្រៃខាងលិច វាលស្រាបអង្កាម ឱ្យឧកញ៉ាដ៏រុងសេនា ឃុំពលសេះ ៥០០ ជាកងជន្លទី២។ លុះបានឫកជាពេលាល្អហើយ បុរោហិតក៏តាំង ផ្លុំត្រែស័ង្ខហោរាថ្វាយឫក្សរួចហើយ ព្រះបរមបពិត្រមហាខត្តិយាចន្ទរាជាទ្រង់គ្រឿងកកុធភ័ណ្ឌ សម្រាប់ រាជយុទ្ធឡើងគង់ព្រះទីនាំងពិជ័យរាជកុញ្ជរ លើកអស់និករចេញទៅ ។ ឯឧកញ៉ាវង្សាអគ្គរាជជាកងជន្លទី១ លើកទ័ពទៅដល់ស្ទឹងក្រាំងពន្លៃជួបនឹងទ័ពព្រះស្រីជេដ្ឋា (ព្រះស្តេច កន) ហើយបានតតាំងច្បាំងគ្នានៅទីនោះយូរបន្តិច ឧកញ៉ាវង្សាអគ្គរាជក៏នាំពលរត់ថយក្រោយមកដល់ ខាងលិចភូមិឈូកស ខែត្រលង្វែក ។ ខណៈនោះឧកញ៉ានរិន្ទសេនាឃុំពលទាហានសេះ៤០នាក់កាល់ពលខ្លួន និងពលឧកញ៉ាវង្សា អគ្គរាជឱ្យចូលតតាំងច្បាំងគ្នាទៀត ហើយបណ្តែតទូកថយក្រោយ។ មេទ័ពខាងព្រះ ស្តេចកនឃើញហើយយល់ថា ខ្លួនមានជ័យជំនះក្នុងសង្គ្រាមពីរដងហើយ ក៏បរពលសម្រុកគ្រលុកតាម ដល់ស្ទឹងជ្រៃ។ ឧកញ៉ា ចក្រីទេព ជាកងជន្លទី៣ក៏ចេញពីក្នុងព្រៃបរពលចូលមួយស្របក់ ក៏នាំពលគេច រត់ថយក្រោយទៅទៀត ។ ខណៈនោះនាយកងនាយទ័ពខាងព្រះស្តេចកនស្រែកក្រាបទូលថា ចក្រីបាក់ទ័ព ទៀតហើយ ឯកងទ័ពគ្រប់កងខាងព្រះស្តេចកនឮថាចក្រីបាក់ទ័ពទៀត ហើយក៏រិតតែមានចិត្តជោរឡើង ក៏ដេញតាមទៅត្រាតែជួបនឹងទ័ពក្រឡាហោម ដែលបង្កប់ចាំនៅវាលស្រាបអង្កាមនោះ ។ ឧកញ៉ា ក្រឡាហោម ក៏ទទួលច្បាំងជាមាំមួន សម្តេចព្រះសុទត្ត ដែលឃុំពលដំរីច្បាំង៣០០នោះ បានឫកហើយ ក៏បរដំរីជល់ជាន់ពីក្រោយ។ ឯកងទ័ពដែលបង្កប់សងខាងនោះ ក៏ប្រសព្វពីឆ្វេងពីស្តាំ ទាំងព្រះបរមបពិត្រ ក៏បែរព្រះទីនាំងរាជកុញ្ជរ ចូលលុកលុយកាប់ចាក់ប្រសព្វគ្នាមក បណ្តាលឱ្យស្លាប់ពលខាងព្រះស្តេចកន ប្រមាណ២០.០០០នាក់ ។ លុះមកដល់មុខព្រះស្តេចកន ព្រះទីនាំងពិជ័យរាជកញ្ជរដែលចេះកាន់នូវអាវុធ គ្រវែងចាក់សម្លាប់ពលព្រះស្តេចកន បណ្តាលឱ្យស្លាប់ជាច្រើន ។ ព្រះស្តេចកនទ្រាំមិនបានក៏បែកទ័ព រត់កាត់ព្រៃមកដល់ចុងព្រែករលាប្អៀរខាងស្តាំ ចោលទ័ពអស់ ជាប់តែខាងទាហានស្ម័គ្រចិត្តប្រមាណ ១០០នាក់ ហើយមកជួបជុំនិងទ័ពឧកញ៉ាសួគ៌ាលោក ឧកញ៉ាមនោមេត្រី ឧកញ៉ាឧទ័យធិរាជដែលបង្កប់ ក្នុងព្រៃ ។ ទ័ពទាំងនោះក៏ស្ទុះចេញមកក៏តាំងហ៊ោដេញទ័ព ព្រះស្តេចកនខ្ចាត់ខ្ចាយទៅទៀត ។ ស្តេចកន នៅសល់តែទាហាន១០០នាក់រត់តាម លុះទៅដល់ចុងភូមិតាជេស ខែត្រលង្វែក កងទ័ពទាំង១០០នាក់ នោះពុំចេះហែលទឹកទាំងអស់គ្នាទេ ចេះតែ២០នាក់ប៉ុណ្ណោះ។ អ្នកចេះហែលទឹកក៏រត់ទៅលើកោះតូច នាំគ្នាតោង សេះ ព្រះទីនាំងសង្ខរស្មីនោះឆ្លងទៅស្ទឹងស្ងួត ជើងព្រៃជាត្រើយខាងកើត ។ ផែនដីព្រះស្រីសុគន្ធបទ លុះកងទ័ពឧកញ៉ាយមរាជ ឧកញ៉ាសួគ៌ា លោកដេញទៅដល់ឃើញទ័ពសត្រូវកំពុងហែល ក៏ស្រែកហៅ កងទ័ពជើងទឹកឱ្យតាមចាប់ ។ សូរសព្ទដែលបង្កូកហៅទ័ពជើងទឹក តែមួយម៉ាត់ម្នាក់ក៏លាន់ដូចគេ ស្រែកហ៊ោ (ព្រោះហេតុនេះហើយបានជាកោះតូចនោះ ប្រែឈ្មោះថា កោះហ៊ោ រៀងមក)។ ឯម៉ឺន ពិភក្តីលិខិត ម៉ឺនជំនិតស ទ្រង់ម៉ឺនបម្រុងអក្ខរាទាំង៣ នាយជាអាល័ក្ស ជាមន្ត្រីព្រះស្តេចកនជាប់បាវ ប្រាំមួយប្រាំពីរនាក់ ស្ពាយត្រាជាសម្រាប់រាជរបស់សម្តេចកននោះ រត់បែកទៅដល់ចុងភូមិកំពង់ម្តា ខែត្រ រលាប្អៀរ ក៏ចាប់យកកូនទូកអ្នកស្រុកនោះចុះចែវតាមស្តេចកនទៅ ។ ខណៈនោះមានខ្យល់ព្យុះរលកបោកបក់ខ្លាំង ទូកលិចលង់ទាំងត្រាសម្រាប់រាជ្យនោះបាត់នៅក្នុងព្រះធរណី បាតទន្លេនៅទីនោះក៏ស្រុតទៅជ្រៅពន់ប្រមាណ ។ នាយអាល័ក្សទាំង៣យកផ្តៅពីរបន្ទះ មកតតែមួយ សំយុងទៅត្រង់កន្លែងដែលលិចត្រានោះក៏ពុំដល់ នឹងរកមនុស្សឱ្យមុជទៅតាម មនុស្សផងឃើញជ្រៅ ណាស់ពុំហ៊ានមុជតាម ។ នាយទាំង៣នាក់ខ្លាចខុសនឹងព្រះស្តេចកនក៏នាំគ្នាមុជទឹកទៅតាមត្រានោះ លុះដល់ស្លាប់ទាំង៣នាក់ “ព្រោះហេតុនោះបានជាទីនោះហៅអន្លង់ត្រារាជ្យ យារៗមកហៅតំបន់អន្លង់ រាជ្យ” ទ្រង់ស្រូតព្រះទីនាំងចក្រពត្តិសារាយអណ្តែតជ្រួសតាមទៅដល់កៀនតាធឹង ។ ឯសម្តេចព្រះស្រីជេដ្ឋា ទតពីលើខ្នងសេះព្រះទីនាំងទៅឃើញ ក៏បរសេះព្រះទីនាំងនោះនាំទាហានរួមចិត្តមកដល់ចុងភូមិកំពង់ចាម ក៏បរសេះព្រះទីនាំងនោះហែលឆ្លងទឹកតម្រង់ទៅតំបន់ដូនម៉ៅត្រើយខាងកើត ព្រមទាំងទាហានរួមចិត្ត ២០នាក់ ក៏ហែលតោងសេះនោះទៅដល់ច្រាំងទន្លេម្ខាង សេះនោះក្លាយជានាគមុជទឹកបាត់ទៅ ។ នេះនឹងនិយាយអំពីសម្តេចហៅហ្វាកៅ ដែលចាំរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរនោះ មុននេះ៣ថ្ងៃយល់ សប្តិឃបណ្ឌិតកវី ស្រីព្រះស្នំ ក្រមការ និងពួកសេវ កាមហាមាត្រ មាត្រាចាកនិគមបរមនិវេសន៍ បន្ទាយពោធិ៍សាត់មកដល់ខែត្របរិបូណ៍ ។ ព្រះអង្គចូលគង់ ក្នុងព្រះពន្លាជ័យក្នុងបន្ទាយចាស់ ហើយទ្រង់បរិច្ចាគព្រះរាជទ្រព្យថ្វាយ ព្រះសង្ឃ និងព្រះរាជទាន រង្វាន់ឱ្យអស់អ្នកដែលដេញសាស្ត្រា បាលី ប្រយោគ ។ ខាងព្រះសង្ឃដេញប្រយោគបានលេខ ទ្រង់នឹង តាំងជាបាឡាត់សមុហ៍បៃដីកា។ បើខាងគ្រីហាវាសវិញ ទ្រង់ព្រះរាជទានជាមន្ត្រីខ្ញុំរាជការ ក្រុមស្រុកតាមគុណវិជ្ជាការ ហើយត្រាស់បង្គាប់ចាងហ្វាងមហោស្រពឱ្យតាំងហាត់ល្ខោនប្រុសស្រី ភ្លេងតូរ្យតន្ត្រីជា សម្រាប់ព្រះឥស្សរិយយស ។ើញខ្យល់កំបុតត្បូងកួចទង់ជ័យសម្តេចព្រះស្រីជេដ្ឋា ជាភ្លើងឆេះអណ្តែតកណ្តាលអាកាស ហើយ ធ្លាក់នៅកំពង់ចាម ។ លុះភ្ញាក់ឡើងភ័យណាស់និយាយប្រាប់និមិត្តនោះឱ្យសម្តេចពញាហែង ជាបិតា ក្មេកសម្តេចព្រះស្រីជេដ្ឋាស្តាប់ ហើយហៅហោរាមកប្រាប់ហេតុឱ្យទាយ ។ ហោរាពិនិត្យទៅឃើញថា យល់សប្តិថ្ងៃអង្គារជាភ្លើង ហើយឃើញឆេះទង់ជ័យនោះ ទំនាយថា ទ័ពហ្លួងបរាជ័យហើយ ត្រង់ដល់ ឃើញខ្យល់កំបុតត្បូងកួចនាំទៅកណ្តាលអាកាសនោះ ថាបុណ្យបារមីនៅមានទេវតា នាំឱ្យរួចពីចំណោម ត្រង់ដែលភ្លើងធ្លាក់ទឹកនៅកំពង់ចាមនោះ ថាហ្លួងនិងរត់ទៅដល់ទីនោះ ។ សម្តេចហៅហ្វាកៅ ឮហើយភ័យណាស់ ក៏ឱ្យសម្តេចចៅពញាហែងនៅរក្សាបន្ទាយ រួចផ្តាំថា ឱ្យខិតខំកេណ្ឌរេហ៍ពលទុក បម្រុងឱ្យបានច្រើន។ ឯខ្លួនសម្តេចចៅហ្វាកៅ នាំខ្នាន់ធ្នូ និងទាហានកាំភ្លើង១.០០០នាក់ និងព្រះទីនាំង គជេន្ទ្រយុទ្ធទៅបោះទីតាំងនៅដូនម៉ៅជាត្រើយខាងកើត ។ លុះឃើញសម្តេចព្រះស្រីជេដ្ឋាគង់លើសេះនាំ ទាហានហែលឆ្លងមកដល់ច្រាំងហើយ សេះនោះក៏លិចវិនាសទៅក្នុងទឹកទៅ ចៅហ្វាកៅក៏ស្ទុះទៅទទួល យករួចតែសម្តេចព្រះស្រីជេដ្ឋា និងទាហានរួមមិត្ត២០នាក់នោះដល់ទៅមាត់ច្រាំង ល្មមព្រះទីនាំង ចក្រពត្តិនោះត្រឡប់មកដល់ សម្តេចចៅហ្វាកៅឱ្យទាហានបាញ់ធ្នូ បាញ់កាំភ្លើង កុំឱ្យព្រះភគិនេយ្យោយស រាជាឡើងតាមមកទាន់ ។ ព្រះយសរាជាក៏ត្រឡប់ព្រះទីនាំងមករកទ័ពទូក ដែលតាមមកពីក្រោយនោះវិញ លុះជួបហើយស្តេចឱ្យឈប់នៅទីមួយអន្លើ។ ជួនជាពេលនោះមានខ្យល់ព្យុះខ្លាំងណាស់ ស្តេចត្រាស់ ឱ្យយកអាវុធសឹកទុកសិន ហើយចូលទូកចម្បាំងទៅឈប់ក្នុងបឹងមួយអន្លើ ។ ទ្រង់ឱ្យសាងវត្តមួយ នៅទីនោះទុកជាព្រះកេរ្តិ៍ ហេតុនេះហើយបានជាជាប់ឈ្មោះថា វត្តព្រែកហ្លួងរៀងមកដល់សព្វថ្ងៃនេះ ។ ឯសម្តេចចៅហ្វាកៅ កាលបានទទួលសម្តេចព្រះស្រីជេដ្ឋារួចហើយ ជួនជាវេលាយប់ ក៏យាងស្តេចផ្ទុំសម្រាក កម្លាំងនៅក្នុងព្រៃដូនម៉ៅនោះទៅ តែទីនោះមានមូសខ្លាំងណាស់ទ្រាំពុំបាន ទើបសម្តេចព្រះស្រីជេដ្ឋា ទ្រង់ផ្សងមិនឱ្យមានមូស មូសក៏គ្មានក្នុងទីនោះរៀងមក។ លុះព្រឹកឡើងសម្តេចចៅហ្វាកៅយាងសម្តេច ព្រះស្រីជេដ្ឋាឡើងគង់ព្រះទីនាំងពិជ័យគជយុទ្ធ នាំរេហ៍ពលទាំង១.០២០នាក់ស្រូតរូតទៅដល់ភូមិដំរី.ស ព្រះទីនាំងពិជ័យគជយុទ្ធនោះឈឺស្រុតនៅទីនោះទៅ ព្រះស្តេចកនទ្រង់ធ្វើបុណ្យហើយឱ្យកប់ដំរីនៅ ទីនោះ បានជាជាប់ហៅទួលកប់ព្រះដំរីរៀងមក ។ សម្តេចស្រីជេដ្ឋាទ្រង់ពិនិត្យពីព្រះទីនាំងពិជ័យគជយុទ្ធ និងព្រះទីនាំងស័ង្ខរស្មីកាលណា ទ្រង់សង្ស័យ នឹងបុណ្យបារមីជាពន់ពេក ទ្រង់នឹកថា កាលណាខ្លួនអញនឹងមានបុណ្យ ត្រូវបានព្រះទីនាំងពិជ័យគជ យុទ្ធនោះ គឺបានក្នុងកាលកសាងបន្ទាយស្រឡប់ពិជ័យព្រៃនគរ ដែលកាលនោះមានហ្មម្នាក់ឈ្មោះផៃ នាំយកដំរីមកថ្វាយមានកំពស់១០ហត្ថ។ ថ្វាយរួចហើយហ្មផៃនោះត្រឡប់ទៅវិញបាត់ មិនដឹងជានៅ ស្រុកណា ភូមិណាទេ រកតែខ្លួននឹងឱ្យរង្វាន់ពេញចិត្តក៏រកពុំឃើញ។ ឯព្រះទីនាំងស័ង្ខរស្មីទៀត កាលអញ លើកទ័ពដេញព្រះស្រីសុគន្ធបទដល់ទៅក្បាលកោះសូទិន ទាំងយប់នោះ ក៏មានឈ្មោះចៅឥន្ទយកសេះ នោះមកថ្វាយមានកំពស់១០ហត្ថ៤ធ្នាប់ មានកម្លាំងហែលទឹកសន្ធឹកដូចរន្ទះនឹងឱ្យរង្វាន់ក៏រកពុំឃើញដែរ។ ព្រះទីនាំងទាំងពីរនេះដូចជាទេវតានិម្មិតថ្វាយ ឥឡូវវិនាសអស់ទាំងពីរទៅហើយ ដូច្នេះឃើញថា បុណ្យ បារមីអញមិនយឺនយូរប៉ុន្មានឡើយ។ គិតហើយព្រះស្តេចកនក៏ទ្រង់ព្រះកន្សែងសោកជារ៉ាំរ៉ៃក្រៃពេក ណាស់ ។ សម្តេចព្រះចៅហ្វាកៅ យល់សម្តេចព្រះស្រីជេដ្ឋា ជាក្មួយយំសោកស្តាយព្រះទីនាំងខ្លាំងពេកដូច្នោះ ក៏គិតថា បើអញមិនក្លែងនិយាយឱ្យមានតម្រេកទេ ឃើញថាសម្តេចព្រះស្រីជេដ្ឋានឹងដល់អស់ព្រះជន្ម ក្នុងគ្រានេះមិនខាន ។ គិតហើយ ចៅហ្វាកៅ ក៏ក្រាបទូលថា សូមទ្រង់កំសាន្តព្រះរាជហឫទ័យខ្លះទៅ កុំអាល័យព្រះទីនាំងទាំងពីរនោះខ្លាំងពេក ព្រះទីនាំងនោះវាស្រុតស្នងព្រះអង្គ ដែលទ្រង់មានព្រះគ្រោះ ជាទម្ងន់នោះ ។ ឯបុណ្យបារមីព្រះអង្គនៅមានទៅមុខជាច្រើន ពីព្រោះថា ក្រោយព្រះអង្គលើកទ័ពទៅធ្វើ សង្គ្រាមនិងព្រះចន្ទរាជានោះ ចៅហ្វាយស្រុក ជើងបាក់ដែងនាំដំរី២ សេះ២ មកចាំក្រាបទូលថ្វាយ ទំហំ និងកំពស់ប្រហែលៗគ្នា និងព្រះទីនាំងមុននេះ ហេតុនេះសូមទ្រង់កុំព្រួយព្រះទ័យស្តាយអ្វីសេះ១ដំរី១ នោះ។ វាបាត់ ទៅទាំងពីរ យើងបានដល់ទៅ៤ឡើងវិញហើយ ។ ព្រះស្រីជេដ្ឋាទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ព្រឺព្រួចក្នុងព្រះរាជហឫទ័យណាស់ ទ្រង់តម្រង់ព្រះស្មារតីបាន ទ្រង់ក៏ត្រាស់នឹងសម្តេចចៅហ្វាកៅថា យើងនឹងទៅក្រុងស្រឡប់ពិជ័យ ឬនៅក្រុងស្រីសឈរ ។ ដ្បិតក្នុង ស្រុកស្រីសឈរនោះយើងមានគ្រប់គ្រួ នៅទីនោះច្រើន ។ ទើបសម្តេចចៅហ្វាកៅទូលថា យើងធ្វើសង្គ្រាមមានជ័យជាច្រើនដង យើងបានជាស្តេច ជាចៅហ្វាយនេះ តាំងពីនៅតតាំងច្បាំងគ្នានៅស្រីស្រឈរ ដូច្នោះគួរយើងយកក្រុងស្រីសឈរនោះជាទីចម្បាំង។ បើពុំឈ្នះ នៅទីនោះទេ ចាំយើងទៅតាំងតនៅក្រុងស្រឡប់ពិជ័យព្រៃនគរ ហើយត្រាស់ផ្តាំនិងសម្តេចចៅហ្វាកៅថា ឱ្យកេណ្ឌរេហ៍ពលឱ្យបានច្រើននៅរក្សាបន្ទាយនោះ។ សម្តេចចៅហ្វាកៅក៏ទទួលធ្វើតាមព្រះរាជបញ្ជាការ។ ឯសម្តេចព្រះភគិនេយ្យាយសរាជាកែវនាយក ព្រះអង្គចាំបាត់ពុំឃើញទ័ពជើងគោកលើកមក ព្រះអង្គក៏ ថយទ័ពទូកមកភ្នំពេញវិញ ដើម្បីនឹងស្តាប់ព្រះរាជាសម្តេចព្រះបិតុលារាជាធិរាជ ។ សម្តេចព្រះបរមបពិត្រខត្តិយាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គលើកពិជ័យសង្គ្រាមមកដល់ ស្រុកឧដុង្គហើយ ស្តេចទៅថ្វាយបង្គំព្រះចេតិយ ព្រះបដិមា ហើយស្តេចត្រឡប់មកគង់ព្រះពន្លាវិញ ហើយទ្រង់ត្រាស់ចាត់កងទ័ពជាច្រើនកង ៖ ១-ឱ្យចៅពញាតេជោ ចៅហ្វាស្រុក សំរោងទងជាមេទ័ពមុខ កាន់ពល ២០.០០០ នាក់ ជាទ័ពស្រួច ។ ២-ឱ្យឧកញ៉ាមនោមេត្រី កាន់ពល ១០.០០០នាក់ ជាមេទ័ពស្តាំ ។ ៣-ឱ្យឧកញ៉ារាជាមេត្រី ជាមេទ័ពឆ្វេង កាន់ពល ១០.០០០នាក់ ។ ផែនដីព្រះស្រីសុគន្ធបទ ៤-ឱ្យឧកញ៉ាសួគ៌ាលោក“សុខ” កូនចៅ ពញាមឿង កាន់ពល ៣០.០០០នាក់ជាទ័ពមុខ ។ ឱ្យសម្តេចចៅពញាយសរាជា ជាព្រះរាជភគិនេយ្យោ ជាមេទ័ពហ្លូង ឃុំពល៥០.០០០នាក់ ឆ្លងទៅព័ទ្ធ ពីខែត្រព្រៃវែង ស្ទាក់ផ្លូវកុំឱ្យសម្តេចចៅហ្វាកៅ មកសួរគ្នាបាន។ ទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀត ៖ ១-ឱ្យឧកញ៉ាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុក ជាមេទ័ពមុខ ។ ២-ចៅពញាពេជតេជោ ជាមេទ័ពឆ្វេង ។ ៣-ចៅពញាស្រែន្យខាំងហ្វា ជាមេកងទ័ពស្តាំ ។ ៤-ចៅពញាមន្ត្រីភក្តី ជាកងទ័ពក្រោយ។ ទាំង៤កងឃុំពល៥០.០០០នាក់លើកជាទ័ពជើងគោកទៅខែត្រកំពង់សៀម ឆ្លងទៅមាត់ឃ្មុង និងភ្នំ ពានជាំង ស្ទាក់ផ្លូវកុំឱ្យសម្តេចចៅពញាកំហែង ជាឪពុកក្មេកព្រះស្តេចកន លើកទៅជួយព្រះស្តេចកនបាន។ ទើបព្រះអង្គ ចាត់ទ័ពមួយផ្លូវទៀត ៖ ១-ឧកញ៉ាចក្រី “ទេព” កូនទី៣ ពញាមឿង ឃុំពល ២០.០០០នាក់ ជាមេកងទ័ពមុខ ។ ២-ឧកញ៉ាយមរាជ ឃុំពល ១០.០០០ នាក់ជាទ័ពឆ្វេង ។ ៣-ឧកញ៉ាក្រឡាហោមឃុំពល១០.០០០ នាក់ជាទ័ពស្តាំ ។ ៤-ព្រះអង្គឯងទ្រង់ពល ៤០.០០០នាក់ ជាទ័ពហ្លួង ។ ៥-ឧកញ៉ាមហាមន្ត្រី ឃុំពល ៥.០០០នាក់ ជាទ័ពបង្កប់ ហើយទ្រង់ត្រាស់ផ្តាំឱ្យធ្វើតាមគ្រប់ប្រការ ។ ព.ស ២០៦៨, គ.ស ១៥២៥, ម.ស ១៤៤៦, ច.ស ៨៨៦ ឆ្នាំវកឆស័ក សម្តេចព្រះបរមខត្តិយាមហា ចន្ទរាជា លុះទ្រង់ចាត់ទ័ពស្រេចហើយ ស្តេចចូលស្រង់ទ្រង់គ្រឿងរង្គសង្គ្រាមយុទ្ធបរិសុទ្ធ នូវគ្រឿង កកុធភ័ណ្ឌ ព្រះហោរាថ្វាយពិជ័យឫក្សព្រះរាជគ្រូ បុរោហិត ថ្វាយទឹកស័ង្ខ ទឹកកុណ្ឌី ទឹកក្លស់ ផ្លុំត្រៃស័ង្ខ ក្រុមសុរិយាតូរ្យតន្ត្រី វាយគង ទូងស្គរ ខ្ទ័រខ្ទារ ទាំងក្រឡាប្រឹថពី ស្តេចគង់ ព្រះរាជយាន ព្រម ដោយនូវស្វេតច្ឆត្រស៩ជាន់ និង ចាមរបៃមន់ សែនត្វាន់ ទង់ ឆ័ត្រ លឿង ខៀវ ស ព្រាត ឆ្លុះសសែង ព្រះសុរិយាស្តេច យាងគង់ព្រះទីនាំង ចក្រពត្តិសារាយអណ្តែត ។ ឯអស់មន្ត្រីសេនា រេហ៍ពល សឹង ជិះទូកហ៊ោទូក-ង មួង យោងពីមុខ នៅពីក្រោយ តាមអណ្តាប់ អណ្តោយ លើកចេញ ទៅប្រថាប់ទ័ព នៅព្រះប្រសប់ ឈប់ចាំស្តាប់ សូរសព្ទគ្រប់កងដែលលើកទៅ ។ ផ្លូវខាងណាទន់ នឹងបានទៅជួយខាង នោះ។ សេចក្តីនេះឈប់ស្លេះតែប៉ុណ្ណោះ និងតាំងនិយាយអំពីព្រះស្តេចកន កាលតាំងខ្លួនសោយរាជ្យជាសម្តេច ព្រះស្រីជេដ្ឋា ក្នុងក្រុងស្រីសឈររួចហើយ ទ្រង់ព្រះតម្រិះថា ៖ គួរគិតរកជ័យភូមិ សាងនគរជាថ្មី ដ្បិតផ្លាស់វង្សថ្មី ។ ទ្រង់ព្រះតម្រិះតែម៉្លោះហើយ ក៏លើកពួករាជសេវកាមហាយោធា តាមមាគ៌ារង្គាត់ គន់រកទីជ័យភូមិ ពុំត្រូវព្រះរាជហឫទ័យ ក្នុងខែត្រស្រីសឈរសោះ។ ស្តេចទៅឯខេត្តព្រៃវែង ក៏ពុំត្រូវ ព្រះរាជហឫទ័យ លុះប្រាំបីថ្ងៃដល់ស្ទឹងពាមមេត្រេក ខេត្តបាភ្នំ ទើបមានទីទំនួលស្រួលល្អ ទ្រង់ក៏ឱ្យតាំង បន្ទាយវាំងនៅទីនោះ បានជាជាប់ឈ្មោះនៅទីកន្លែង បឹងកំពង់ចៅហ្វា១ កំពង់យមរាជ១ កំពង់ក្រឡា ហោម១ កំពង់ចក្រី១ នៅទីនោះ ឯអ្នកស្រុកអំពីស្រុកកណ្តាលជ្រុំ១ ជើងបាក់ដែង ១ រោងដំរី ១ ព្រៃនគរ ១ គ្រប់ទិសតែងត្រេកមេត្រី មកចុះចូលទៅថ្វាយបណ្តាការច្រើនជាអនេក ទើបទ្រង់ប្រែឈ្មោះទីភូមិ នោះថា មេត្រេកវិញ។ ទ្រង់សាងព្រះនគរ បាន៨ខែពុំទាន់សំរេច ស្តេចទ្រង់ព្រះតម្រិះយល់ជាថ្មីថា ៖ តាំងព្រះនគរនេះជិតដែនយួនណាស់ បើយួនលើកមកនិងពិបាកកេណ្ឌពល តច្បាំងឱ្យរួសរាន់មិនទាន់ការណ៍ ទ្រង់ជំនុំព្រះសេនាបតីហើយ ព្រមទាំងរាជសេវកាមាត្យ មុខមន្ត្រី ព្រះស្នំ ក្រមការសេនាយោធាទៅរក ទីទៃភូមិក្នុងខែត្រត្បូងឃ្មុំ។ លុះដល់ទីមួយអន្លើវាយគងហៅគ្នាវាស់នាទីជីកដីជាស្នាមភ្លោះ កបន្ទាយតែ ៥សិន បួនជ្រុង ។ កន្លែងនោះមានខ្លះមិនពេញចិត្តថា ដ្បិតតូចខ្លះថាទីនោះមិនមានជ័យភូមិល្អទេ តែវាយគងហៅប្រជុំគ្នាកាលណាស្តីដោលគ្នាថា ព្រោះគំនិតអ្នកនេះយ៉ាងនេះអ្នកនោះយ៉ាងនោះកើតជា ជម្លោះឈ្លោះចេញដោលគ្នាវឹកវរ។ លុះមានរាស្ត្រទៅនៅជាប់ឈ្មោះហៅភូមិអាដោលគងជ័យ បន្ទាយវរ តាមហេតុដែលជេរដោលគ្នា និងវាយគងរៀងមក។ កាលធ្វើបន្ទាយនៅទីនោះមិនស្រុះស្រួលហើយ ទើបទ្រង់ពិនិត្យទៅឃើញថា ៖ ត្រូវទៅរកទីកន្លែងមួយទៀត ឱ្យជីកដីធ្វើបន្ទាយ៤សិនបួនជ្រុង តែមិនទាន់ ហើយទេ ទ្រង់ឱ្យឈ្មោះហៅបន្ទាយស្រឡប់ពិជ័យនគរធ្វើជិតនឹងរួចហើយពិគ្រោះទៅយល់ថា តូចទាប ណាស់ មិនសមជាក្រុងធំ មិនល្មមនិងពលប្រាំពីរប្រាំបីស្បែកនៅបានឡើយ ហើយទីនោះទឹកក៏ពុំសូវបរិបូណ៍ ឃើញមានទីខាងត្បូងទីនោះមានចម្ងាយប្រមាណប្រាំមួយប្រាំពីរសិន មានដីទំនាបជ្រាបមានទឹកមានទួលល្អ ជំនុំព្រមទើបរើពិធីនោះ ទៅតាំងបន្ទាយនៅទីនោះបណ្តោយ២៥សិន ទទឹង១៥សិន កំពស់១៥ហត្ថ ជាបន្ទាយស្តេចគង់ ។ ទ្រង់ឱ្យធ្វើបន្ទាយមួយទៀតនៅខាងលិចបន្ទាយស្តេចគង់នោះចម្ងាយពីរសិន បន្ទាយ សំរាប់ចម្បាំងទទឹងបួនសិន បណ្តោយប្រាំមួយសិន បន្ទាយទាំងពីរនោះកំពស់ខាងលើបីព្យាម កម្រាស់ ជើងទេប្រាំមួយព្យាមកំពស់ម្ភៃហត្ថ ស្នាមភ្លោះអមបន្ទាយដែលស្តេចគង់នោះទទឹងពីរសិនជុំវិញ ។ ស្នាមភ្លោះបន្ទាយចម្បាំងនោះទទឹងមួយសិន បីជ្រុង គិតតែជ្រុងខាងជើងត្បូង ឯក្នុងបន្ទាយស្តេចគង់ ទិសខាងលិច ទិសខាងកើតបន្ទាយចម្បាំងនេះ ដាក់រោងដំរីរោងសេះ រោងព្រះរាជយានក្នុងបន្ទាយ ចម្បាំងនោះមានរោងទាហាន២២ខ្នង ព័ទ្ធជុំវិញក្នុងបន្ទាយដែលស្តេចគង់នោះ មានកំផែងកែវបីព័ទ្ធជុំវិញ ហើយឱ្យសាងប្រាសាទពីរ សាងព្រះចន្ទឆាយា១ដំណាក់ព្រះស្នំ២២ ក្នុងព្រះរាជមន្ទីរធំនោះ មានក្រឡា ព្រះបន្ទុំធំមួយ ក្រឡាព្រះបន្ទុំតូច៧សំរាប់តែងព្រះអង្គទ្រង់គ្រឿងតាមថ្លៃទាំង៧។ ប្រាសាទដំណាក់ទាំង ប៉ុន្មានសឹងតែឱ្យលាបម្រ័ក្សណ៍ជាតិហិង្គល បិទមាសឆ្លុះរន្ទាលច្រាលឆ្អៅ ។ ទ្រង់ឱ្យជីកស្រះស្រង់ សួនច្បារ ផ្កាស៊ុមខាងក្នុង សម្រាប់ស្រង់ និងសម្រាប់ព្រះស្នំក្រមការ ងូតទឹកខាងមុខកំផែងកែវនោះ។ ទ្រង់ឱ្យជីកស្រះធំមួយ ឱ្យចៅពញាវៀង ជីកខាងត្បូង ចៅពញាវាំង ជីកខាងជើង ចៅពញាស្រាល ជីកខាងកើត ចៅពញាលំពាំង ជីកខាងលិច ទំហំស្រះនោះមួយសិនប្រាំព្យាម បួនជ្រុង ហើយទ្រង់ត្រាស់ បង្គាប់ចៅពញាស្រាលគឺទីក្រឡាហោម ឱ្យចាប់ត្រីព្រួល រ៉ស់ ឆ្តោរ ទៅលែងក្នុងស្រះខាងក្នុងខាងក្រៅ តាមស្នាមភ្លោះបន្ទាយនោះ។ ស្រុកនោះ សំបូរត្រី មិនឱ្យខ្ញុំរាជការអត់ឃ្លាន ហើយក្នុងព្រះរាជវាំងនោះ ទ្រង់ឱ្យធ្វើថែវជុំវិញ និងរោងផ្លូវដើរទៅមកមិនឱ្យត្រូវថ្ងៃត្រូវភ្លៀងទេ ។ ខាងក្រៅបន្ទាយទាំងពីរនោះ ទ្រង់ត្រាស់ឱ្យធ្វើបន្ទាយទាំង៨ទិស សម្រាប់ចម្បាំង ហើយធ្វើឃ្លាំងតាំងទុកក្នុងបន្ទាយ១៥ខ្នងសម្រាប់ ដាក់ស្រូវអង្ករ ត្រីងៀត ត្រីឆ្អើរ និងភោជនាហារសម្រាប់ចែកចាយសេនាទាហាន រេហ៍ ពលមិនឱ្យអត់ ឃ្លាន។ សម្តេចព្រះស្រីជេដ្ឋាអង្គនេះ ព្រះអង្គពុំមានអគ្គមហេសីទេ ព្រះអង្គមានព្រះនាងផាលែង ជាកូន សម្តេចពញា ហែង លើកឡើងជាស្នំឯក ។ ទ្រង់សព្វព្រះទ័យ នឹងព្រះស្នំឯកណាស់ ហើយតាំង ប្អូនព្រះស្នំឯកជាស្នង ធ្នឹមព្រះនគរ ។ ឯបន្ទាយនោះមានទ្វារធំ៤ ទ្វារតូចតាមជ្រុងបន្ទាយ៤ ។ ទ្វារធំខាងកើតឱ្យឈ្មោះ ហៅថា ទ្វាចក្រ ឱ្យពញា ឆ្លូករាជការនៅរក្សាជាទ្វារសម្រាប់ស្តេចឡើងគង់ព្រះបញ្ជាទតទិសនានា ។ ទ្វារធំខាងត្បូង ឱ្យឈ្មោះហៅ ថាទ្វារស្នងទ្រង់ ស្តេចឱ្យស្នងធ្នឹម ព្រះនគរជាប្អូនថ្លៃ នៅរក្សាត្រួតត្រា ហើយជាសម្រាប់ ស្តេចចេញទត សេនាទាហានសមថ្វីដៃ ។ ទ្វារធំខាងលិចឱ្យឈ្មោះហៅថា ទ្វាររោងស្តេចឱ្យពញារោងរាជភក្តី នៅត្រួតត្រា សម្រាប់ស្តេច ចេញទត ដំរីសេះ ព្រះរាជយាន ។ ផែនដីព្រះស្រីសុគន្ធបទ ទ្វារធំខាងជើងឱ្យឈ្មោះហៅថា ទ្វារត្រាច់ ឱ្យពញាត្រាច់សារវន្តនៅត្រួតត្រាសម្រាប់ស្តេចនាំព្រះស្នំ ក្រុមការ ចេញទៅប្រពាតប្រឹក្សាទាំងឡាយជាទីកំសាន្តព្រះរាជហឫទ័យ ។ ក្នុងកំផែង ព្រះវិហារ ស្តេចសាងវត្ត សាងប្រាសាទមួយ ហើយយកមាសខ្មៅ សាងព្រះពុទ្ធរូបមួយព្រះអង្គ មានព្រះភ្នែន ១២ធ្នាប់ កំពស់២០ធ្នាប់ តំកល់ក្នុងប្រាសាទនោះ ។ ទ្រង់តាំងនាម ហៅព្រះអង្គខ្មៅ, ទ្រង់តាំងនាមចៅ អធិការវត្តនោះថា ព្រះអរិយញាណសាគរអាប៉ោ រួចប្រគេនរេហ៍ពល៥០០នាក់ ជាសម្រាប់វត្ត ។ ទ្រង់តាំង នាមវត្តនោះ ហៅថា វត្តប្រាសាទ ខ្លះហៅថាវត្តខ្មៅ។ ឯអ្នកព្រះម្នាងផាលែងនោះសាងវត្តអារាម មួយខាងជើងបន្ទាយពិជ័យព្រៃនគរ ។ លុះសាងរួចហើយ នាងឱ្យជញ្ជូនសព្វទ្រព្យទាំងពួងទៅគរ ថ្វាយព្រះរតនត្រ័យនៅទីនោះបានជាប់ឈ្មោះមកហៅវត្តគរសព្វថ្ងៃនេះ ។ ឯក្រុងពិជ័យព្រៃនគរនោះទ្រង់ ឱ្យសាងថ្នល់មួយតម្រង់ទៅខេត្តរោងដំរី ដើម្បីជាសម្រាប់ព្រះអង្គយាងទៅក្រសាលសមុទ្រថ្នល់មួយ ទៅវត្តព្រះធាតុដើម្បីជាសម្រាប់ស្តេចព្រះរាជដំណើរថ្វាយបង្គំ គោរពព្រះបរមធាតុ ព្រះអរហន្តថេរ ។ សេចក្តីនេះស្លេះទុកត្រឹមនេះសិននឹងអធិប្បាយអំពីព្រះធាតុនេះតទៅ កាលផែនដីព្រះបាទអរត្តពលពាសា នោះ ព្រះអង្គចាត់ព្រះរាជបុត្រាមួយព្រះអង្គព្រះនាមពញាអរ តាំងជាសម្តេចចៅពញាអរជូន ឱ្យមកគ្រង ស្រុកត្បូងឃ្មុំជាសាមន្តរាជធំ ។ សន្តតិវង្ស ពញាអរ គ្រងស្រុកនេះបាន៨ត លុះផុតបុត្រ ព្រះត្រកូលនោះទៅ ដោយព្រះរាជាជាន់ក្រោយៗរបស់សម្តេចចៅពញាអរជូននោះ អាឥតរាជបុត្រនឹងតវង្សនោះក្នុងផែនដី ព្រះបាទធម្មាសោករាជ ព្រះអង្គចាត់ព្រះរាជនត្តាមួយព្រះអង្គ ទ្រង់ព្រះនាមព្រះអង្គកែមឱ្យ មកគ្រងស្រុក ត្បូងឃ្មុំតាំងព្រះនាមជាសម្តេច ពញាអរជូន ព្រះអង្គកែមមានទ្វារ៤ ចៅមឿង៥គឺ មឿងទួលអង្គុញងារ ជាឧកញ៉ារិទ្ធីជោ១ ចៅមឿងព្រៃជីកតួងារជាឧកញ៉ាក្រៃ សរសេនាចាប់ជូន១ ចៅមឿងជុំចែ ងារជា ឧកញ៉ាមន្ត្រីស្នេហា១ ចៅមឿងជ្រៃហោ ងារជាឧកញ៉ាចន្ទអន្សា១ ចៅមឿងជុំគ្រៃងារជា ឧកញ៉ាគីរី ពុទ្ធបាទ១ ។ មានទ្វារ៤រូងងារជា ឧកញ៉ាក្រៃសរសង្គ្រាមរូង១ ទ្វាររៀល ងារជាឧកញ៉ាក្រៃយោធារៀល១ ទ្វារលោងារជា ឧកញ៉ាក្រៃអនុជិត ទ្វារលោ១ ទ្វារកត់១ ងារជាឧកញ៉ារឿងរង្គទ្វារកត់ ។ សម័យថ្ងៃមួយ នោះ បណ្តាអ្នកស្រុកទាំងប៉ុន្មានក្រឡេកទៅឃើញព្រះអរហន្តហោះធ្យានលើអាកាស ធ្លាក់មកលិចទៅក្នុង ដីបាត់ ចែករស្មី៧ពណ៌ ក៏នាំគ្នាឆោឡោជីកដីនៅទីនោះ ជ្រាបដល់សម្តេចចៅពញាអរជូនអង្គកែម ព្រះអង្គ ក៏ទ្រង់សាទរចេញមកឃោសនាក្រមការឱ្យជួយជីកដីនៅទីនោះទៅឃើញព្រះបរមសារីរិកធាតុ ហើយក៏ឆោ ឡោធ្វើទីសក្ការបូជា ធ្វើព្រះអារាម ធ្វើព្រះវិហារ សីមា ព្រះចេតិយ សុទ្ធសឹងតែថ្មល្អថ្លៃថ្លាបញ្ចុះ ព្រះបរមសារីរិកធាតុ រួមតាំងនាមព្រះចៅអធិការវត្តនោះជាសម្តេចព្រះសិរីធម្មធាតុ តាំងនាមវត្តនោះ ហៅវត្តព្រះធាតុុ បានជាជាប់ហៅវត្តព្រះស្រីព្រះធាតុរៀងមក ។ ព្រះអង្គធ្វើបុណ្យឆ្លង៣ខែ និមន្តព្រះ សង្ឃទេសនាតាំងពី៥០ជាតិមកទសជាតិ ហើយសម្តេចចៅពញាអរជូនអង្គ កែមសព្វព្រះទ័យនឹងរឿងព្រះ មហោសថ ណាស់ ទ្រង់ត្រាស់ឱ្យជីកជាអុងម៉ុង១ តែអុងម៉ុងនោះតូច ទ្រង់សព្វព្រះទ័យ ទ្រង់ឱ្យជីក មួយទៀតទំហំទទឹង១៤ហត្ថ កំពស់១៥ហត្ថ ជម្រៅទទឹងចម្ងាយវែងឆ្ងាយទៅដល់មាត់សមុទ្រ ដែលនៅ ស្រុកយួន ជាតំណាងអុងម៉ុងព្រះមហោសថ បានជាអ្នកស្រុកហៅអុងម៉ុងព្រះមហោសថរៀងមក ។ នេះនឹងនិយាយអំពីសម្តេចព្រះស្រីជេដ្ឋា ម្ចាស់ត្រើយខាងកើត ដែលទ្រង់ចាត់ឱ្យចៅហ្វាកៅនាំគ្រប់គ្រួទៅ ហើយត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឱ្យរក្សា ព្រះនគរបានតែ១០.០០០នាក់ នោះនាយគយខាងពាមផ្កាយសម្រេច១ នាយគយខាង ខែត្រព្រៃវែង១ នាយគយខាងពាមរ១ ទាំង៣មេគយនេះយល់កងទ័ពទាំងបីផ្លូវលើកមកដល់ហើយក៏ភិតភ័យ ឡើងសេះ ចូលទៅប្តឹងសេនាបតីឱ្យយកសេចក្តីក្រាបបង្គំទូលសម្តេចព្រះស្រីជេដ្ឋា សម្តេចព្រះស្រីជេដ្ឋាត្រាស់ថា យើ ! ពញាចន្ទរាជា អញស្មានថា បានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀមរក្សាផែនដី ដោយខ្លួនឯង ឱ្យរាស្ត្រ រកស៊ីឱ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយោធាទាហានតាមមកទៀត ។ ខណៈនោះទ្រង់ ត្រាស់សេនាបតីទាំង៤ឱ្យតឿនពល ឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពល ទៅឃើញបានចំនួន បានតែ១០.០០០នាក់ ទ្រង់យល់ថា នឹងទប់រក្សាបន្ទាយព្រះរាជវាំងនោះពុំបាន ទើបទ្រង់ត្រាស់ឱ្យ កៀរគ្រួលើកចោលបន្ទាយបាសាន ។ លុះធ្វើដំណើរមក ទ័ពព្រះស្រីជេដ្ឋាក៏មកជួបប្រទះនឹងកងទ័ព ចៅពញាសួគ៌ាលោកសុខ កូនពញាមឿង ។ ទ័ពទាំងសងខាងក៏បានច្បាំងគ្នាពីព្រឹកលុះថ្ងៃត្រង់ តែពុំទាន់ ឈ្នះចាញ់។ ឧកញ៉ាចក្រីទេពកូនទី៣របស់ចៅពញាមឿង និងចៅពញាតេជោ ចៅហ្វាយស្រុកខែត្រ សំរោងទងបានដឹងថា ព្រះស្តេចកននិងមុខមន្ត្រីរេហ៍ពលរត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរ កាំភ្លើងកំពុងច្បាំងគ្នាយ៉ាងខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយបានទាន់កំពុងច្បាំងគ្នា ។ មេទ័ពខាងលិចទាំងពីរកង ក៏ដេញពលឱ្យចូលជួយច្បាំងប្រកាប់គ្នាយ៉ាងសាហាវ ពលខ្មាំងស្លាប់ជាច្រើន។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធនិងព្រះស្តេចកនទៀត តែស្តេចកនខំបរពលវាយទំលាយ តែពុំរួចក៏ថយទ័ព និងគ្រប់គ្រួចូលទៅក្នុងបន្ទាយស្រីសឈរវិញ ហើយឱ្យបិទទ្វារបន្ទាយឱ្យរេហ៍ពល ឡើងរក្សាបន្ទាយជាមាំមួន ។ ឯស្នាព្រះអង្គជាក្មួយព្រះស្តេចកន ឃុំពល៥០០នាក់នៅក្រៅបន្ទាយ លុះឃើញព្រះស្តេចកនជាប់ចំណងហើយ នាំពល៥០០នាក់នោះវាយជ្រែកចូលទៅក៏ពុំបាន ទើបស្នា ព្រះអង្គជិះសេះបរជាប្រញាប់ទៅជម្រាបសម្តេចចៅហ្វាកៅ នៅបន្ទាយពិជ័យព្រៃនគរ តាមហេតុគ្រប់ ប្រការ ។ សម្តេចៅហ្វាកៅ លុះបានដឹងហើយ ក៏និយាយនិងសម្តេចពញាហែង ជាបិតាក្មេកស្តេចកន និងឧកញ៉ាចក្រី ជាមាព្រះស្តេចកនពញាស្នងស្នឹមព្រះនគរ “ផាលង់” ជាប្អូនថ្លៃព្រះស្តេចកនថា ឱ្យទៅ ត្រួតបន្ទាយឱ្យមាំមួនកុំឱ្យធ្វេសប្រហែស។ កាលមន្ត្រីទាំង៣នាយទទួលពាក្យហើយ សម្តេចចៅហ្វាកៅ ក៏ឡើងជិះសេះនាំពល៥០.០០០នាក់លើកស្រូតទៅជួយព្រះស្តេចកន ។ លុះឃើញទ័ពខាងលិចកំពុងចោម បន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ។ សម្តេចព្រះស្រីជេដ្ឋាព្រះស្តេចកន នៅលើក្បាលបន្ទាយឃើញ មានកងទ័ពវាយចូលមក អរណាស់ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែក ចំណោមចេញទៅ តែវាយបាន៣ថ្ងៃហើយក៏នៅតែចេញពុំរួច ។ ឯសម្តេចព្រះឧត្តម បរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពចេញទៅដល់ភូមិស្វាយឫស្សីស្រុក ហើយទ្រង់ជ្រាបថា មេទ័ពទាំងបីចោមបន្ទាយព្រះស្តេចកន៣ថ្ងៃហើយពុំបែក ចាប់ខ្លួនពុំបាន ពុំទាន់ឈ្នះ ចាញ់ ទើបទ្រង់ត្រាសប្រើសម្តេចចៅហ្វាទឡៈឱ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ព ទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទខែត្រត្បូងឃ្មុំ។ ស្រេចហើយទ្រង់ចាត់ឧកញ៉ាមហាមន្ត្រី ឱ្យឃុំពល ១០.០០០នាក់ឱ្យលើកទ័ពចេញទៅបង្កប់ក្នុងព្រៃ រំលោងប្របផ្លូវចង្អៀត ទ្រង់ផ្តាំថា បើឃើញទ័ពអាខ្មាំង លើកទៅជួយ ឬលើករត់ចេញពីបន្ទាយមក ឱ្យលើកទ័ពទៅបោះស្កាត់ពីមុខវា ចាប់វាឱ្យបាន កុំឱ្យអាខ្មាំង រត់រួច។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្តឱ្យឃុំពលកាំភ្លើងតូច២៥០នាក់ឱ្យទៅបង្កប់ចាំ មើលឃើញកងទ័ព ខ្មាំងចុះចូលក្នុងផ្លូវរំលោង ហើយទ្រង់ផ្តាំថា ឱ្យព្រួតគ្នាបាញ់កុំឱ្យអាខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឱ្យ ឧកញ៉ាមហាទេពឱ្យឃុំពល៤០០នាក់ទៅពួនចាំមើលលើភ្នំពានជាំងថា បើឃើញខ្មាំងសត្រូវចូលមកដល់ ឱ្យព្រួតគ្នាបាញ់កាំភ្លើងធំ នឹងព្រួតគ្នាប្រមៀលដុំថ្មទំលាក់ឱ្យត្រូវពួកខ្មាំងចាប់ខ្មាំងឱ្យបាន ។ ផែនដីព្រះស្រីសុគន្ធបទ មេកងទាំងបីក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់ ។ ចៅពញាតេជោ មេទ័ពខាងលិចយល់ទ័ពខ្មាំង វាយផ្ទប់ទាំងសងខាងនឹងទ្រាំទៅមុខមិនបាន ទើបស្រែកឱ្យពលបើកផ្លូវឱ្យខ្មាំងចេញទៅ ។ ឯព្រះស្តេចកន យល់ឃើញដូច្នោះហើយក៏នាំរេហ៍ពលចេញពីបន្ទាយទៅទំលាយទ័ពដែលព័ទ្ធចេញទៅបាន ។ ក្នុងគ្រានោះ មេទ័ពទាំងបីកងក៏ដេញពលសត្រូវចាក់កាប់សម្លាប់ពលខ្មាំងសត្រូវអស់ជាង១០.០០០នាក់ ។ ស្តេចកន និងចៅហ្វាកៅ ខំបរពលស្រូតរូតឆ្លងទន្លេតូចទៅតាមផ្លូវមេសព្រះចន្ទកាត់តម្រង់ទៅក្រុងពិជ័យព្រៃនគរ។ ពេលនោះសម្តេចចៅពញាបែន មេទ័ពខាងលិចលើកទៅប្រទះនឹងទ័ពខាងកើត ដែលបែកខ្ចាត់ខ្ចាយដូច្នោះ ក៏បរពលឱ្យចូលកាប់ចាក់សត្រូវអស់ជាច្រើន ហើយសម្តេចបែនជិះសេះរាំដាវបរដេញទៅទាន់សម្តេចចៅ ហ្វាកៅ។ សម្តេចចៅហ្វាកៅឱ្យព្រះស្តេចកនបរសេះរត់ទៅមុន ឯចៅហ្វាកៅបែរមកប្រកាប់ប្រចាក់គ្នា មួយស្របក់ តែទទួលជាពេលនោះ សេះសម្តេចចៅពញាបែនស្រុតជើងក្នុងអន្លង់ សម្តេចបែនក៏ធ្លាក់ អាវុធពីដៃ ដូច្នេះសម្តេចចៅហ្វាកៅយល់បានការហើយ ក៏ពួយមួយលំពែងទៅត្រូវសម្តេចពញាបែន ធ្លាក់ ពីសេះស្លាប់មួយរំពេច ។ ឯមេទ័ពខាងលិចទាំងបីកងលើកទៅដល់ក៏បរពលចូលច្បាំង។ សម្តេចចៅ ហ្វាកៅឃើញទ័ពខាងលិចច្រើនលើសលប់កម្លាំងក៏បរសេះរត់ទៅតាមព្រះស្តេចកន កំពុងរត់ក្នុងផ្លូវរំលោង លុះឃើញសម្តេចចៅហ្វាកៅមកដល់ហើយក៏នាំស្រូតទៅ។ រំពេចនោះឧកញ៉ាមហាមន្ត្រី យល់ទ័ពខ្មាំង នៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម។ ទ័ពខ្មាំងនឹងវាយទំលាយទៅក៏ពុំរួច នឹងងាកឆ្វេង ស្តាំក៏ពុំបាន ព្រោះទើសច្រាំងខ្ពស់ណាស់ និងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញ មកដែរ។ ឃុនហ្លួងព្រះស្តេចកនភ័យណាស់ ទើបប្រឹក្សានិងសម្តេចចៅហ្វាកៅថា យើងម្តងនេះនឹងរត់ទៅ ខាងណាក៏ពុំបាន ព្រោះសងខាងមានច្រាំងខណ្ឌខាងមុខមានគេបោះស្កាត់ ខាងក្រោយទ័ពគេដេញនឹងជ្រែក ទៅខាងណាក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំខាន។ និយាយរួចហើយហើយស្តេចកនក៏ក្រាបយំ លើខ្នងសេះ ។ សម្តេចកៅយល់ដូច្នោះហើយ ក៏ចាប់ដៃទាញឡើង ហើយថាបើមាស្លាប់ សុំក្មួយស្លាប់ តាម។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាច វាថ្វីថាហើយចៅហ្វាកៅក៏បោលសេះទំលាយចេញទៅ។ ឯព្រះសុទ្តយល់ទ័ពខ្មាំងជាប់ចំណោមហើយក៏បរពល កាំភ្លើង២៥០នាក់ទៅឈរបាញ់ពីមាត់ច្រាំង ត្រូវពល ខ្មាំងស្លាប់ជាច្រើនណាស់។ សម្តេចកៅយល់ដូច្នោះហើយក៏ស្រែកប្រកាសថា បើយើងមិនខំប្រឹងគង់នឹង ស្លាប់គ្រាប់កាំភ្លើងគេទាំងអស់ជាមិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេយើងក៏មាន កេរិ៍ឈ្មោះដែរ បើរស់យើងក៏រស់បានរួចទៅដល់បន្ទាយជួបប្រពន្ធកូនជាមិនខាន។ ឯអស់ពួកខ្មាំងស្តាប់ ឮអស់ហើយក៏ចូលចិត្តពួតដៃគ្នា ចូលវាយទំលាយទ័ពមុខត្រាតែរួចចេញមក នៅសល់តែមនុស្ស ៥.០០០នាក់ ក្រៅពីនោះស្លាប់អស់ ។ កងទ័ពទាំងនោះក៏ខំស្រូតរូតរត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំង អស់កម្លាំងណាស់ក៏នាំគ្នាឈប់ដាំបាយស៊ី ។ ឧកញ៉ាមហាទេពឃើញហើយក៏ប្រមៀលដុំថ្មបាញ់ កាំភ្លើងធ្នូ ស្នា ត្រូវពួកស្តេចកនស្លាប់ជាច្រើន នាក់ទៀត ។ ព្រះស្តេចកន និងចៅហ្វាកៅ ព្រមទាំងពលទាហាន៥.០០០នាក់ នាំគ្នារត់ទៅទៀត។ ឧកញ៉ាមហាទេពដេញ តាមទៅឃើញច្រកចង្អៀតណាស់ ក្រែងចាញ់កលឧបាយសត្រូវ ក៏វាយស្គរហៅពលថយមកជួបនិងកងទ័ព ទាំង៥កងវិញហើយនាំគ្នាទៅក្រាបបង្គំទូលសម្តេចបរមខត្តិយាមហាចន្ទរាជា សូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្តេចព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ត្រាស់ថា ៖ សម្តេចចៅពញាបែនស្លាប់ ចាប់ខ្មាំងមិនបាន ហើយទ្រង់ស្តាយណាស់ ទ្រង់មានព្រះបន្ទូលថា ៖ ចៅពញាបែន មិនគួរជាស្លាប់ក្នុងដៃអាខ្មាំងឡើយ។ ទ្រង់ព្រះពិរោធនឹងពួកអាខ្មាំងណាស់ ទើបទ្រង់ត្រាស់ឱ្យឧកញ៉ាយមរាជ សួស ឃុំពល២០.០០០នាក់ ទៅវាយបន្ទាយពិជ័យនគរ, ឧកញ៉ាវាំង ឃុំពល ២០.០០០នាក់ ទៅវាយទិសខាងលិចឱ្យសម្តេចព្រះ ភាគិយ្យោយសរាជា ជាកែវ នាយកមេទ័ពធំ ត្រួតត្រាលើមេទ័ពទាំងអស់។ មេទ័ពទាំងបីកងក៏លើក ពលចោមបន្ទាយតាមត្រាស់បង្គាប់រៀងៗខ្លួនពុំមានធ្វេសប្រហែសឡើយ ។ (សាស្ត្រាទាំងប៉ុន្មាននិយាយថា ព្រះបរមខិត្តិយាមហាចន្ទរាជាឱ្យ លើកទ័ពទៅប្រាំកង តែរាប់ឈ្មោះមេទ័ព ឃើញតែបីកង)។ សម្តេចចៅហ្វាកៅ ដែលនាំព្រះស្រីជេដ្ឋាព្រះស្តេចកន រត់ទៅនោះលុះរត់ទៅដល់បន្ទាយហើយ ក៏រួបរួមនឹង សម្តេចចៅពញាហែង, ចៅពញាចក្រី និងចៅពញាស្នងធ្នឹមព្រះនគរ “ផាលន” នឹងចៅពញាវាំង ចៅពញា ស្រាល ចៅពញាលំពាំង តាំងឱ្យត្រួតត្រារក្សាពុំហ៊ានធ្វេសប្រហែសទាំងយប់ទាំងថ្ងៃ ។ មេទ័ពទាំងបីកង ខាងព្រះបរមខត្តិយាមហាចន្ទរាជា លុះលើកទៅដល់បង្គាប់ពលឱ្យឡើងក្បាលបន្ទាយខាងសត្រូវ អត់មានបង្អែបង្អង់ឡើយ។ ពួកពលខ្មាំងក៏ពួយនឹងលំពែង បាញ់និងកាំភ្លើង ប្រមៀលដុំថ្មទម្លាក់ មកត្រូវអស់រេហ៍ពលមេទ័ពខាងលិច បណ្តាលឱ្យស្លុតស្លាប់អស់ជាច្រើន។ មេទ័ពខាងលិចយល់ថា ទ្រាំពុំបានហើយក៏វាយស្គរបរពលថយមកវិញ មេទ័ពខាងលិចព្យាយាមបរពលឱ្យចូលចោមបន្ទាយ ព្រះស្តេចកន ឥតមានឈប់ឈរ តែឡើងបន្ទាយនោះពុំបាន ត្បិតបន្ទាយនោះធំហើយខ្ពស់ណាស់ ។ ក្នុងខណៈនោះ ចូលក្នុងឆ្នាំមមី ចត្វាស័ក ព.ស ២០៦៦ គ.ស ១៥២២, ម.ស ១៤៤៤ ច.ស ៨៨៤ ខែជេស្ឋ ដែលគួរទុកឱកាសឱ្យរាស្ត្រធ្វើស្រែចំការច្បារដំណាំ ទើបសម្តេចព្រះស្រីជេដ្ឋា ម្ចាស់ផែនដីគ្រប់គ្រង ពិជ័យនគរ មានព្រះរាជសារចាត់ឱ្យចៅពញាមន្ត្រីជារាជទូតនាំទៅថ្វាយព្រះមរបខត្តិយាមហាពិត្រ ជាអម្ចាស់ជីវិតលើត្បូងផែនដីត្រើយខាងលិច ដែលមានសេចក្តីថា៖ ព្រះរាជសារ មហាទ័ពវិសេសព្រះបាទសម្តេច ស្តេចព្រះរាជឱង្ការ ព្រះស្រីជេដ្ឋា បរមខត្តិយាមហាធិបតី សិរីយសោធរ គ្រង់ពិជ័យនគរ បវររាជធានី ជាអម្ចាស់លើត្បូង។ ចម្រើនផ្លូវព្រះរាជមេត្រីមក ព្រះបាទ សម្តេចព្រះរាជឱង្ការ ព្រះមហាចន្ទរាជារាមាធិបតី ទិសខាងលិចបានទ្រង់ជ្រាប ។ យើងធ្វើមហាពិជ័យសង្គ្រាមនឹងគ្នា ជាអង្វែងឆ្នាំមកហើយ អស់អាណាប្រជានុរាស្ត្រ ទាសកម្មករ បវររាជធានី ក៏នឿយព្រួយព្រាត់ប្រាស់បុត្រភរិយាជាច្រើន ។ ឥឡូវនេះរដូវដែលត្រូវឱ្យរាស្ត្រធ្វើស្រែ ក៏មកដល់ហើយ ។ យើងជាម្ចាស់ផែនដីទិសខាងកើតយល់ថា គួរឈប់ធ្វើសង្គ្រាមមួយវេលា បង្អង់ឱ្យរាស្ត្រ ធ្វើស្រែចំការសិន លុះរាស្ត្រធ្វើរួចកាលណាសុំយើងធ្វើសង្គ្រាមល្បងព្រះបារមីតទៅទៀត ។ ព្រះអង្គ ជាអម្ចាស់ទិសខាងលិចយល់ដូចម្តេច? ថាបើយល់ព្រមហើយ ឱ្យរំសាយកងទ័ពទៅធ្វើស្រែចំការយក ប្រយោជន៍ចិញ្ចឹមបុត្រភរិយាតាមប្រវេណីចុះ ។ ព្រះបាទសម្តេចព្រះបរមខត្តិយា មហាចន្ទរាជាធិរាជ ជាអម្ចាស់លើត្បូង ទ្រង់ព្រះសណ្តាប់ហើយ ទ្រង់ត្រាស់ និងព្រះរាជទូតថា ៖ ម្ចាស់ឯងគិតនេះ ក៏ត្រឹមត្រូវតាមផ្លូវច្បាប់ហើយ ។ សេចក្តីនេះអញយល់ព្រម តាមហើយ តែឱ្យម្ចាស់ឯងរំលាយកងទ័ពទៅជាមុនចុះ ចាំអញរំសាយកងទ័ពទៅតាមក្រោយ ។ វេលានោះ ចៅពញាមន្ត្រីរាជទូត ក៏ថ្វាយបង្គំ ត្រឡប់ទៅក្រាបទូលសម្តេចព្រះស្រីជេដ្ឋាវិញ ។ សម្តេចព្រះស្រីជេដ្ឋា គឺព្រះស្តេចកន បានទ្រង់ជ្រាបហើយ ក៏ឱ្យរំសាយកងទ័ពទៅធ្វើស្រែចំការ តាមភូមិ លំនៅទីទៃៗ ។ ឯសម្តេចព្រះបរមឧត្តមខត្តិយាចន្ទរាជា ទ្រង់ជ្រាប ដោយកងល្បាតថា ព្រះស្តេចកន រំសាយ កងទ័ពហើយ ព្រះអង្គក៏រំសាយកងទ័ពដែរ ទ្រង់ទុកនៅសំរាប់តែបន្ទាយប្រមាណ១.០០០នាក់ ។ ផែនដីព្រះស្រីសុគន្ធបទ ក្នុងថ្ងៃមួយនោះ សម្តេចព្រះស្រីជេដ្ឋា ព្រះហត្ថាម្ខាងកៅទណ្ឌ ព្រះហត្ថាម្ខាងទ្រង់នូវធ្នូ២៥ ស្តេចនាំ អ្នកព្រះម្នាង ផាលែង និង ព្រះស្នំក្រមការ យាងព្រះបាទាតាមផ្លូវថ្នល់ ទៅថ្វាយបង្គំព្រះអរហន្តធាតុ នៅវត្តព្រះធាតុតាមសព្វដង។ ព្រះរាជកិច្ចនោះដឹងដល់ឧកញ៉ាយមរាជ សួស ជាមេទ័ពហ្លួងខាងលិច ទើបមេទ័ពនេះក៏ចាត់កងទ័ពកាំភ្លើងតូច១០០នាក់ ឱ្យទៅបង្កប់ចាំក្នុងព្រៃដើម្បីលបលុកព្រះស្តេចកន។ លុះព្រះស្រីជេដ្ឋាទៅដល់ទាហានកាំភ្លើងដែលឧកញ៉ាយមរាជសួស ចាត់ទៅនោះ ក៏បាញ់ត្រូវដាច់ព្រះពស្ត្រ សម្តេចព្រះស្រីជេដ្ឋា៥គ្រាប់។ សម្តេចព្រះស្រីជេដ្ឋា ទ្រង់ព្រះពិរោធណាស់ ទ្រង់ទាញកៅទណ្ឌបាញ់ ទៅវិញ, បាញ់ម្តងចេញទៅ៥ព្រួញ បាញ់៥ដងត្រូវជា២៥ព្រួញ បណ្តាលឱ្យស្លាប់ពលឧកញ៉ាយមរាជ សួស២៥នាក់ ទ័ពសល់ពីនោះមិនហ៊ានតទៅទៀត ក៏បែករត់ទៅប្តឹងឧកញ៉ាសួសវិញ តាមដំណើរគ្រប់ ប្រការ ។ ខណៈនោះសម្តេចព្រះស្រីជេដ្ឋាក៏នាំព្រះស្នំក្រមការ ត្រឡប់ទៅបន្ទាយពិជ័យព្រៃនគរវិញ ហើយទ្រង់ឱ្យ តែងព្រះរាជសារ ហើយចាត់ឧកញ៉ាមហាមន្ត្រីទេពឱ្យអញ្ជើញព្រះរាជសារនោះ ទៅថ្វាយព្រះបរមខត្តិយា មហាចន្ទរាជា សូមទ្រង់ជ្រាប។ រាជទូតក៏ក្រាបថ្វាយបង្គំលាអញ្ជើញព្រះរាជសារទៅដល់សេនាបតី សេនាបតីនាំចូលទៅថ្វាយព្រះបរមបពិត្រ។ ព្រះបរមបពិត្រស្តេចទ្រង់អាល័ក្សថ្លែងសេចក្តីតាមព្រះរាជ សារថា យើងជាម្ចាស់ផែនដី ទិសខាងកើត មានព្រះរាជសារសុំឱ្យបញ្ឈប់សង្គ្រាមដើម្បីរាស្ត្រធ្វើស្រែ ម្ចាស់ផែនដីខាងលិចក៏ព្រមហើយ។ ឥឡូវនេះហេតុអ្វីម្ចាស់ផែនដីទិសខាងលិចដែលធ្វើជាព្រះមហាក្សត្រធំ ហើយស្តេចមកស្រដីគ្មានពាក្យសត្យសោះ គឺថាឱ្យពលទាហានទៅលបបាញ់យើង ធ្វើដូចទ័ពចោរប្លន់ ដូច្នេះ? ព្រះបាទ ព្រះបរមបពិត្រខត្តិយាមហាចន្ទរាជា ទ្រង់ពិរោធនឹងកងទ័ពដែលទៅលួចបាញ់នោះពន់ប្រមាណ។ ទ្រង់ត្រាស់ឱ្យសួររកមុខទៅឃើញថា ឧកញ៉ាយមរាជសួស ឱ្យកងទ័ពទៅលបបាញ់ ទើបសេនាទាហានក្រុម រក្សាព្រះអង្គចាប់យកឧកញ៉ាយមរាជសួសទៅសម្លាប់ភ្លាម ។ ឧកញ៉ាយមរាជស្លាប់ ហើយគ្មាននរណាហ៊ាន កប់សោះ លុះខ្មោចយមរាជហើមស្អុយ ទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ប្រោសអនុញ្ញាតឱ្យញាតិសន្តានយក ខ្មោចនោះទៅធ្វើបុណ្យ រួចត្រាស់បង្គាប់ឱ្យបញ្ជូនកងទ័ពដែលនៅសេសសល់៧៥នាក់នោះ ជាពលរក្សា ផ្នូរខ្មោចឧកញ៉ាយមរាជ ហេតុនេះហើយបានជាជាប់មានពលសំរាប់ងារយមរាជនោះរៀងមក ។ ឯទីដែល ឧកញ៉ាយមរាជស្លាប់ហើមនោះ អ្នកស្រុកហៅថា ភូមិយមរាជហើម តែយូរៗមកក៏ហៅភូមិហើម រៀងមកទល់សព្វថ្ងៃនេះ ។ ឯព្រះបាទសម្តេចព្រះបរមខត្តិយាមហាចន្ទរាជា គ្រាដែលឈប់សង្គ្រាមនោះ ព្រះអង្គតាំងបន្ទាយ នៅភូមិ ក្តុល មានរេហ៍ពលសម្រាប់ការពារបន្ទាយ១០.០០០នាក់ ហើយព្រះអង្គទុកតែសម្តេចព្រះភាគិនេយ្យាយស រាជាកែវនាយកនិងសេនាទាហាន៤.០០០នាក់ឱ្យនៅរក្សាបន្ទាយ ។ ឯព្រះអង្គនិងរេហ៍ពល៦.០០០នាក់ យាងត្រឡប់ទៅខែត្រពោធិ៍សាត់វិញ ហើយព្រះអង្គឱ្យឈ្មោះបន្ទាយដែលព្រះអង្គគង់នោះហៅថា បន្ទាយជ័យវិញ ។ និយាយអំពីសម្តេចស្រីជេដ្ឋា ព្រះអង្គគ្រងពិជ័យព្រៃនគរនោះវិញ លុះដល់ខែមិគសិរ បុស្ស ហើយទ្រង់ គិតថា ទ្រង់នឹងធ្វើសង្គ្រាមយកជ័យជំនះលើសម្តេចចៅពញាចន្ទរាជាក្នុងគ្រានេះឱ្យខាងតែបាន ទើបទ្រង់ ត្រាស់បង្គាប់ចៅហ្វាកៅ សម្តេចចៅពញាហែង ចៅពញា ស្នងធ្នឹមព្រះនគរ ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល និងចៅពញាលំពាំងជាសេនាបតី ឱ្យកេណ្ឌរេហ៍ពលបាន១៥.០០០នាក់មកសមហាត់ឱ្យស្ទាត់ ហើយនឹងយកទៅវាយបន្ទាយក្តុលវិញ។ បើមានជ័យជំនះហើយ ទ្រង់នឹងលើករហូតដល់បន្ទាយមានជ័យ សម្រេចផែនដីក្នុងឆ្នាំនេះឱ្យបាន។ សេនាបតីទាំងប្រាំមួយនាក់ ក៏ថ្វាយបង្គំលាចេញទៅចាត់ សំបុត្រឱ្យកេណ្ឌ មកគ្រប់គ្រាន់តាមព្រះបន្ទូលពិសេស។ សេចក្តីដែលកេណ្ឌរេហ៍ពលមក សមហាត់នេះ ឮសូរសព្ទទៅដល់ សម្តេចព្រះភាគិនេយ្យោយសរាជា ជាកែវនាយកទើបទ្រង់ត្រាស់ប្រឹក្សា និងឧកញ៉ាចក្រីទេព ឧកញ៉ា សួគ៌ា លោកសុខ កូនពញាមឿង និងសម្តេចចៅពញាកែវ ចៅពញាឧទ័យធិរាជ ចៅពញាតេជោនោះ អស់នាយកងទ័ពថា ពលគេដល់ទៅ ១៥០.០០០នាក់ ពលយើងមានតែ ៤.០០០នាក់ ដូច្នោះនឹងគិតដូចម្តេចកើត។ វេលានោះឧកញ៉ាចក្រីកែវ ចៅពញាសួគ៌ា លោកសុខ កូនពញាមឿងយកសេចក្តីក្រាប ទូលពលយើង សម្តេចព្រះបរមបពិត្រជាអម្ចាស់ទ្រង់ឱ្យបន្ថយអស់ទៅហើយ បើយើងនឹងទៅកេណ្ឌថែម ទៀត ក្រែងពុំទាន់ តែកាលបិតាទូលព្រះបង្គំលោតអន្លង់សម្លាប់ខ្លួនទៅកេណ្ឌទ័ពបិសាចឱ្យជួយធ្វើការនោះ បានផ្តាំទុកនឹងចៅពញាចាន់ មេស្មឹងជាភឿនថា បើម្ចាស់ផែនដីមានសេចក្តីទ័លធុរៈដូចម្តេច កុំឱ្យស្តេចមាន បន្ទូលផ្ទាល់ថា ឱ្យមេស្មឹងនិយាយឆ្លងព្រះបន្ទូល លោកនឹងកេណ្ឌទ័ពបិសាចមកជួយឱ្យបានសម្រេច។ ឥឡូវ ការណ៍យើងក៏ប្រទាលខ្លួនណាស់ហើយ គួរយើងធ្វើតាមបណ្តាំនោះល្បងមើល សម្តេចព្រះភាគិ នេយ្យោយសរាជា ជាកែវនាយកទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឱ្យចៅពញាចាន់ មេស្មឹង ចូលមកត្រាស់ ប្រាប់ដូនកូនពញាមឿងពីរនាក់យកសេចក្តីក្រាបបង្គំទូល។ ខណៈនោះ ពញាចាន់មេស្មឹង ទទួលព្រះបន្ទូល ពិសេសហើយក៏ឱ្យធ្វើរោងរាជវ័តិ និងឆត្រ គ្រឿងសក្ការៈបូជា ស្លៀកសស្រេចហើយ ក៏ចូលទៅក្នុងរោង រាជពិធីឧទ្ទិសដល់ខ្មោចពញាមឿងថា សុំឱ្យពញាជួយឱ្យបានសម្រេច ដូចជួយការណ៍ក្នុងខែត្រពោធិ៍សាត់។ ក្នុងគ្រានោះបិសាចពញាមឿងចូលសណ្ឋិតនឹងមេស្មឹង ហើយប្រាប់កូនទាំងពីរថា ឱ្យយកចំបើងចងជារូប មនុស្សឱ្យកាន់ប្រឆេះឱ្យពួកពលចេះតែតាំងហ៊ោបាញ់កាំភ្លើងពីចម្ងាយទៅ សុំយើងកេណ្ឌទ័ពបិសាច ទៅជួយឱ្យសម្រេច។ វេលានោះកូនពញាមឿងទាំងពីរនាក់ លុះដល់ពេលយប់ហើយ ឱ្យរេហ៍ពលយក ចំបើងចងជារូបមនុស្ស រួចចងប្រឆេះនៅរូបចំបើងនោះ យកទៅដាក់នៅក្បាលត្រោកជុំវិញបន្ទាយ ព្រះស្តេចកន។ ឯបិសាចពញាមឿងក៏កេណ្ឌឱ្យតាំងហ៊ោបីដូចគេប្លន់យកបន្ទាយ។ ទ័ពស្តេចកនឮហើយ ក៏តាំងតែបាញ់កាំភ្លើង ធ្នូ ស្នា ចោលដុំថ្មពីក្នុងបន្ទាយមកជាច្រើនរាត្រី។ សម្តេចចៅហ្វាកៅ ធ្វើតែ ដូច្នោះ១៥រាត្រី។ កងទ័ពក្នុងបន្ទាយបាញ់អស់ព្រួញ ធ្នូ ស្នា និងជិតអស់ទាំងគ្រាប់រំសេវ លុះដល់ យប់គម្រប់១៥នោះ ស្រាប់តែឮតាំងហ៊ោទូងស្គរក្រោមដី និងលើអាកាសដូចរន្ទះ កក្រើកទាំងព្រះធរណី ធូលីក៏បក់បោកចូលភ្នែក។ អស់សេនាទាហានទ្រាំពុំបានក៏បើកទ្វារបន្ទាយខាងកើត ហើយរត់ទៅទិស អាគ្នេយ៍ប៉ងទៅខែត្ររោងដំរី ដើម្បីទៅពឹងប្រទេសចាមឱ្យជួយ។ កងទ័ពបិសាចបណ្តាលអាត្មាឱ្យឃើញ កងទ័ពឈរតាំងហ៊ោតាមផ្លូវថ្នល់ដល់ទៅខែត្ររោងដំរីនោះ ។ ឯព្រះស្តេចកន សម្តេចចៅហ្វាកៅ ចក្រី និងស្នងធ្នឹមព្រះនគរ “ផាលន់” នាំអ្នកម្នាង “ផាលែន” រត់ចេញ តាមទ្វារប៉មទិសឦសាន ដើម្បីទៅទិសខាងជើងកាត់ស្រុកលាវ។ លុះទៅដល់ព្រៃមួយអន្លើឱ្យបោះទ័ព បង្អង់នៅទីនោះ យូរទៅជាប់ឈ្មោះបង្អង់យារៗមក ហៅហូរជើងវាំង។ ទីនោះជាព្រៃគគីរមាន ដើមគគីរជាច្រើន ព្រះស្តេចកនឃើញដើមគគីរមួយធំក្រៃលែង ឱ្យបាំងស្រមោលវាស់លមើល ឃើញ ២៤ព្យាម សំណុំ៩ព្យាម ទើបព្រះស្តេចកនប្រឹក្សានឹងអស់មន្ត្រីនាយកងទ័ព ថា ចៅពញាចន្ទរាជាមាន ទូកសារាយអណ្តែតវែងតែ១៨ព្យាម ទើបព្រះស្តេចកននឹងអស់មន្ត្រី នាយកងទ័ពថា ចៅពញាចន្ទរាជាមាន ទូកសារាយអណ្តែតវែងតែ១៨ព្យាម។ ដូច្នោះគួរយើងឱ្យកាប់ដើមគគីរធ្វើទូកឱ្យបានជាស្រេច ហើយនឹងឱ្យ រាជសារទៅបបួលចៅពញាចន្ទរាជាអុំភ្នាល់ដាក់ព្រះនគរ។ បើមិនភ្នាល់ យើងនឹងឱ្យរេហ៍ពលតាំងហ៊ោ ចំអកចំអន់ឱ្យឈឺចិត្ត ។ បើហ៊ានអុំភ្នាល់ ទូកយើងវែងជាងដល់ទៅ៧ព្យាមនោះ គង់មានជ័យ ជំនះដោយងាយបាន ។ ផែនដីព្រះស្រីសុគន្ធបទ គិតព្រមព្រៀងគ្នាហើយ ស្តេចកនក៏ឱ្យរេហ៍ពលកាប់ដើមគគីរនោះចាំងលុងបានជាទូកងមួយវែង២៥ព្យាម ទទឹង១២ហត្ថ ទើបឱ្យឈ្មោះព្រៃគគីរនោះហៅថា ព្រៃគគីររៀងមក ។ ឯទូកដែលកាប់បាននោះសិត ពុំទាន់រួច ហើយស្តេចកនឱ្យអូសយកទៅធ្វើនៅឯបន្ទាយសង់រោង និងសិតទូកនោះ ហើយឱ្យសាងព្រះ ចេតិយមួយគិតនឹងយកបន្ទាយសាងថ្មីនេះជាមហានគរ ។ កំពុងតែសាងព្រះចេតិយធ្វើបន្ទាយ និងសិត ទូកនោះ កងទ័ពបិសាចក៏តាមទៅសំដែងឫទ្ធិតាំងហ៊ោឮសូរសព្ទដូចជាស្គររន្ទះទាំងផែនប្រឹថពី។ ស្តេចកន ចៅហ្វាកៅ និងអស់នាយកងទ័ពមើលមិនឃើញ ច្បាំងពុំកើត ឃើញប្លែកអស្ចារ្យណាស់ ទ្រាំពុំបានក៏នាំគ្នា រត់ពីទីនោះទៅទៀត។ ស្តេចកន សម្តេចកៅ សម្តេចចៅពញាហែងរត់បែកគ្នាទៅចុងម្ខាង ឯអ្នកម្នាង ផាលែន និងចក្រីនី រត់បែកផ្លូវទៅទិសខាងត្បូងទៅដល់ភូមិគោកស្រុក ហើយទីដែលបែកផ្លូវនោះ ជាប់ហៅភូមិនាងឃ្វាងផ្លូវយារៗមកហៅថាភូមិស៊ាងឃ្វាង ។ ក្រោយមកអ្នកម្នាងផាលែនរត់ទៅទៀត ចូលព្រៃលេចវាលគិតថា ក្រែងស្តេចកន តាមរកខ្លួនពុំឃើញក៏កាត់សក់ចងនឹងមែកឈើនោះប្រាថ្នាឱ្យ ស្តេចកនឃើញហើយតាមរកបានជាជាប់ហៅវាលចងសក់ដល់សព្វថ្ងៃនេះ ។ តមកទៀតនាងដើរហួស ទៅទៀតត្រូវថ្ងៃក្តៅណាស់ ខណៈនោះមានសត្វខ្លែងមួយហ្វូងចម្កាងស្លាប ហើរបាំងពីលើមិនឱ្យក្តៅ លុះ មានគេទៅនៅភូមិនោះក៏ជាប់ឈ្មោះហៅថា ភូមិបង្ហើរខ្លែង។ នាងដើរហួសទៅទៀត ឃើញត្រពាំងមួយ ទឹកថ្លាល្អ នាងក៏ចូលទៅកក់ក្បាលនៅទីនោះ លុះមានគេទៅនៅភូមិបានជាប់ឈ្មោះហៅថា ភូមិស្រែកក់ រៀងមក។ នាងដើរទៅទៀតមានអូរមួយនឹងដើរឆ្លងមិនរួចនាងបន់ដល់អ្នកតាបង់បត់ សុំឱ្យមានទូកឆ្លង ពេលនោះអ្នកតាបង់បត់តំណែងជាក្រពើមួយឱ្យនាងដើរជាន់ឆ្លងទៅ ក្រពើនោះប្រែក្លាយទៅជាក្រពើថ្ម រហូតដល់សព្វថ្ងៃនេះ គេហៅថាភូមិភាគក្រពើរៀងមក។ នាងដើរហួសទៅទៀតរោយជើងដើរពុំរួច អស់ កងទ័ពសុំពរនាងនៅទួលនោះ សព្វថ្ងៃនេះជាប់ហៅថាទួលសុំពរ។ លុះដើរទៅទៀត នាងសួសជាមាតានាង ផាលែន រោយជើងដើរមិនរួច ចៅពញាចក្រីនី ឱ្យយកសំពត់ធ្វើអង្រឹង ហើយយកដងផ្គាក់ធ្វើស្នែងសព្វថ្ងៃ នេះជាប់ឈ្មោះហៅថា ព្រែកដងផ្គាក់ ។ តពីនេះទៅទៀត ដល់វាលមួយអន្លើ ធ្លាក់ខ្នើយ នាងសួស ពីអង្រឹងបានជាជាប់ឈ្មោះហៅថា វាលជ្រុះខ្នើយ។ លុះទៅដល់អូរមួយអន្លើ ចោលស្នែង ដែលសែង នាងសួសនោះទៅក្នុងអូរនោះសព្វថ្ងៃគេហៅថា អូរចោលស្នែង។ ក្នុងស្រុកត្បូងឃ្មុំនោះមានអុងម៉ុងពីរ (ដូចដែលយើងបានពណ៌នារួចមកហើយក្នុងដើមនេះ) អ្នកស្រុក សន្មតហៅថា អុងម៉ុងព្រះមហោសថ ។ អុងម៉ុងតូចនោះមានទំហំ៧ហត្ថបួនជ្រុង អុងម៉ុងធំនោះ មានទំហំ១៣ហត្ថបួនជ្រុង ។ ទឹកដែលហូរលើអុងម៉ុងនោះ ធ្លាក់ទៅលើព្រែកឆ្លូងឆ្ពោះត្រង់ទៅស្រុកយួន។ លុះពេលសែងនាងទៅដល់អុងម៉ុងនោះសំរាកមួយសន្ទុះ នាងទៅពួនក្នុងហោងតូច សព្វថ្ងៃនេះគេហៅ អុងម៉ុងតូចនោះថា ហោងពលសែង។ លុះឃើញថាស្ងប់ស្ងាត់គ្មានកងទ័ពលើកតាមទេ នាងនាំបក្សពួកទៅ ដល់ហោងអុងម៉ុងធំនោះ នាងក៏សួសទាំងកូន និងម្តាយចូលទៅពួនក្នុងអុងម៉ុងនោះ សព្វថ្ងៃគេហៅថា ហោងពួន។ ពួកនេះហួសទៅខាងកើតបានជួបជុំព្រះស្តេចកន សម្តេចកៅ ។ ស្តេចកនជំនុំគ្នានិងធ្វើ បន្ទាយទៀត តែធ្វើមិនកើត លុះមានគេទៅនៅភូមិនោះជាប់ឈ្មោះថាភូមិស្រែបន្ទាយ ។ រត់ពីនោះទៅ ទៀតដល់វាលមួយវែងបណ្តោយទៅខាងកើត ក្រោយមកមានគេទៅនៅស្រែ សព្វថ្ងៃនេះជាប់ហៅ ឈ្មោះភូមិស្រែវែង។ រត់ទៅទៀតច្រលំផ្លូវលោជាគេចទៅឦសានព្រៃដែលមក។ ក្រោយមកមានគេ ទៅនៅសព្វថ្ងៃនេះហៅថា ភូមិរលារៀងមក។ បក្សពួកស្តេចកននាំគ្នារត់ទៅទិសខាងកើតទៀតជួបនឹង ស្វា.សមួយស្វានោះ ក៏បេះផល្លានុផលទម្លាក់មកឱ្យក្រោយមកគេទៅរានភូមិនៅសព្វថ្ងៃនេះ ជាប់ជាភូមិ ស្វា.ស ។ រត់ទៅឯកើតទៅទៀត ដល់ចំការពោតមួយអន្លើ ម្ចាស់ចំការឈ្មោះថៅកែ យកពោតមកថ្វាយ ស្តេចកន ហើយស្តេចកនឱ្យពរថា ឱ្យរកស៊ីកើតកាលវាលគុម្ព។ លុះក្រោយមកមានគេទៅនៅគេហៅថា ភូមិជីកែរៀងមក។ រត់ទៅទិសខាងកើតស្តេចនឹងនាងអស់កម្លាំងណាស់ អស់ពួកពលឃើញថ្មមួយដុំ ចាំង ធ្វើជាគ្រែ បណ្តោយ៦ហត្ថ កំពស់១ហត្ថ ទទឹង៣ហត្ថថ្វាយស្តេចផ្ទុំលុះក្រោយមកមាន គេទៅរាន ភូមិនៅគេហៅភូមិថ្មគ្រែ។ ឯសម្តេចចៅហ្វាកៅ ចៅពញាចក្រីនី ចៅពញាវៀង ចៅពញាវាំង៤នាយនេះកាល ភ័យពេកក៏រត់បែកគ្នា ចូលទៅខែត្របាភ្នំមឿង រមាសហែកមានស្ម័គ្របក្សពួក២០០នាក់ ។ វេលានោះកងទ័ពនាយទាំង៤បាន ប្រទះនឹងចៅពញាសួគ៌ាលោកសុខ កូនពញាមឿង កងទ័ពទៅដេញរត់ទៅទៀត។ ឯស្តេចកនឃ្លានបាយ ណាស់ ក៏ឈប់ឱ្យដាំបាយ តែដាំពុំទាន់ឆ្អិន ទ័ពគេទៅដល់ក៏រត់ទៅចោលបាយនៅទីនោះទាំងបាយឆៅផង។ លុះកងទ័ពចៅពញាសួគ៌ាលោកទៅដល់ ក៏យកបាយឆៅនោះស៊ី ក្រោយមកទៀតមានគេទៅរានភូមិនៅគេ ហៅភូមិបាយឆៅរៀងមក។ ឯនាយកងទ័ពខ្មាំងទាំង៤នាក់ឃើញត្រឡាចផ្លែក្នុងព្រៃក៏បបួលគ្នាបេះ។ កំពុង តែបេះនោះទ័ពគេទៅដល់ចាក់កាប់សម្លាប់ចៅពញាវៀង ចៅពញាវាំង ហើយទ័ពដែលនៅសល់ ក៏បែក រត់ទៅទៀត ។ ក្រោយដែលបេះត្រឡាចនោះមកមានគេទៅនៅក៏ជាប់ហៅថាភូមិត្រឡាចរៀងមក ។ ឯសម្តេចចៅហ្វាកៅ និងចក្រីនី នាំស្ម័គ្របក្សពួករត់ទៅដល់ព្រៃមួយអន្លើ មានទឹកត្រពាំងល្មមពេលដាំ បាយស្លស៊ីក៏ឈប់កាប់ត្រីធ្វើម្ហូប។ លុះកងទ័ពគេទៅដល់សម្តេចចៅហ្វាកៅ ចៅពញាចក្រីនី ប្រថុយជីវិត ចូលមកតដៃក៏កំពប់ត្រីពីចានបានជាជាប់ហៅថា ភូមិចានត្រីរៀងមក ។ ឯចៅហ្វាកៅ ចក្រីនីនាំស្ម័គ្របក្ស ពួករត់ទៅទៀត ចៅពញាសួគ៌ាលោកក៏ដេញតាមទៅបន្តិច ចៅពញាតេជោលើកទ័ពទៅដល់ក៏ចូល ប្រកាប់គ្នា ចក្រីនីនឹងចៅពញាសួគ៌ាលោក សម្តេចកៅតនឹងចៅពញាតេជោ អ្នកទាំងនោះស្ទាត់ក្នុងការ កាន់អាវុធចិត្តមុតដូចគ្នា ។ ប្រយុទ្ធគ្នាពីថ្ងៃត្រង់ដល់រសៀល បិសាចពញាមឿងបណ្តាលឱ្យចៅហ្វាកៅ ចក្រីនី ឮសូរដូចគេស្រែកសន្ធាប់នាំឱ្យធ្លាក់អាវុធពីដៃ ។ ខណៈនោះចៅពញាសួគ៌ាលោក ចៅពញា តេជោសម្លាប់បាន ហើយកាត់ក្បាលនាំមកថ្វាយសម្តេចព្រះភាគិនេយ្យាយសរាជជាកែវនាយកទ្រង់ ព្រះអំណរណាស់ ទ្រង់ប្រោស រង្វាន់តាមសមគួរ ។ ឯសម្តេចចៅពញាហែង នាងផាលែន ចៅពញាស្រាល ចៅពញាលំពាំងនោះនៅជាមួយនិងព្រះស្តេចកនធ្វើបន្ទាយរាយល្បាតយាមក្នុងព្រៃនោះ តែជិតកើតជា បន្ទាយ កាលណាក៏ចេះតែឮសូរដូចជាកងទ័ពគេលើកទៅចោម ។ ដូច្នោះហើយស្តេចកនក៏នាំគ្នាជិះដំរី ទៅជ្រកក្នុងព្រៃមួយក្រោយមកមានគេទៅនៅគេហៅភូមិដំរីជ្រាប ។ រត់ពីនោះទៅទៀតស្តេចកនជួប មេមត់ម្នាក់ល្បីថាឆុតណាស់ ស្តេចកនឱ្យបញ្ជាន់សួរពីសុខឬមិនសុខ ។ មេមត់នោះ ឆ្លើយថា ពុំសុខទេ បើចង់សុខឱ្យទៅសុំទោសហ្លួងខាងលិច ក្រោយមកនោះមានគេទៅនៅទីនោះក៏ជាប់ហៅថា ភូមិមេមត់ រៀងមក។ រត់ពីនោះទៅទៀតដល់ព្រៃមួយអន្លើ ពួកយាមគ្មានឫស្សីធ្វើត្រដោក តែឃើញផ្ទាំងថ្មមួយ មានរូងពួកយាមក៏វាយថ្មនោះខ្ទ័រដូចស្គរដូចត្រដោក ។ ក្រោយមកមានគេហៅឈ្មោះភូមិនោះថា ភូមិ ត្រដោក ។ រត់ទៅទៀតស្តេចកនឃើញទន្លេចាមមានទឹកហូរចុះទៅស្រុកព្រៃ ក៏ឈប់ទ័ពនៅទីនោះ ។ មានកំពង់ចុះងូតដងទឹកនោះដោយខ្លួន មានឈ្មោះកំពង់នាងផាលែន កំពង់លួង កំពង់សម្តេច ចៅពញាហែងរៀងមក។ ផែនដីព្រះស្រីសុគន្ធបទ លុះនៅទីនោះយូរទៅសម្តេចចៅពញាហែង ជំទាវសួស ក៏មានជំងឺហើយអនិច្ចកម្មទៅ នៅតែមន្ត្រីសេនា ទាហានជាន់តូចៗ និងរេហ៍ពលប្រាំ ឬប្រាំមួយរយនាក់ ទើបព្រះស្រីជេដ្ឋា ជំនុំនិងរេហ៍ពលទាំងឡាយថា យើងរត់មកនោះឆ្ងាយណាស់ ស្បៀងអាហារក៏តិចណាស់ កេណ្ឌរេហ៍ពលថែមទៀតក៏ពុំបាន ។ យើងយល់ ថា ព្រះចន្ទរាជាទៅខែត្រពោធិ៍សាត់ទៅហើយ នៅតែពញាយសរាជានោះជាក្មួយអញបង្កើត ដូច្នោះបើទុក ជាម្តេចម្តា ក៏ចៅពញាយសរាជាមិនយកទោសអញទេ ទ្រង់ឱ្យអញធ្វើជាសម្តេច ជាសម្តេចចៅហ្វាយដែរ ហើយពួកឯងរាល់គ្នាគង់បានសេចក្តីសុខដែរ ។ ការណ៍ដែលឯងមានគុណគាប់នឹងអញ អញនិងទំនប់ បំរុងបានដោយងាយ។ អញយល់ថា យើងចាក់ចោលគ្រាប់រំសេវឱ្យអស់ ហើយសុំចុះចូលវិញឃើញថា បានសេចក្តីសុខប្រសើរជាង ។ អស់ពលក៏យល់ព្រមតាម សព្វថ្ងៃទីនោះហៅថា ភូមិជំនុំរៀងមក ។ ព.ស២០៦៩ គ.ស ១៥២៥. ម.ស ១៤៤៧. ច.ស ៨៨៧ ឆ្នាំរកាសប្តស័ក សម្តេចព្រះស្រីជេដ្ឋា គឺព្រះស្តេចកន បានចាក់ចោលគ្រាប់រំសេវ ហើយក៏នាំរេហ៍ពលមកដល់វត្តគរដែលព្រះនាងផាលែង សាងនោះ។ នៅទីនោះស្តេចកនឱ្យរេហ៍ពលជីកស្រះមួយនៅផ្នែកកើតព្រះវិហារទុកជាទីសំរាប់វត្ត។ ក្រោយមកស្តេចកននាំរេហ៍ពលទៅទិសខាងជើង ដល់វត្តមួយដែលសម្តេចចៅពញាហែង បិតាព្រះម្នាង ផាលែងសាងនោះឱ្យឈ្មោះជាប់នឹងវត្តដែលសាងនោះហៅថា វត្តគរការទួលតាហែង តាមនាមសម្តេច ហែង។ រួចចេញទៅខាងលិចភូមិព្រះអង្គឱ្យជីកស្រះមួយ បណ្តោយប្រវែង៥០ព្យាម ទទឹង២៥ព្យាម ហើយ សាងវត្តមួយសាងព្រះពុទ្ធរូប និងដើមរកា៥ព្រះអង្គបានដាក់ឈ្មោះហៅថា វត្តភូមិរកាព្រះប្រាំរៀងមក។ ឯពញាមន្ត្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងផាលែននិងស្តេចកន។ ស្តេចកនស្រែករោទិ៍ជាខ្លាំងហើយថា “អញមិនគួរជាឱ្យគេចាប់បានសោះ” ។ ឯពញាមន្ត្រីអរជូនកែ ជាមេគយ កាលចាប់ដាក់ក្តីស្តេចកន និងនាងផាលែន បានហើយគិតថា បើអញនាំទៅ ទាំងរស់សម្តេចព្រះភាគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្តេចកនផង កាលណានឹងហ៊ានសម្លាប់ស្តេច កនត្រូវជាឪពុកមា។ បើអញពុំហ៊ានសម្លាប់ ហើយតែកាលណាស្តេចលែងខ្លួនវា ចិញ្ចឹមវាឱ្យធំមុខជាយើង នឹងស្លាប់ទាំងអស់គ្នាវិញពុំខាន។ លុះគិតយល់ព្រមគ្នាវិញហើយ អរជូន “កែ” ក៏កាត់យកក្បាលស្តេចកន និងនាងលែនដាក់ជាល ព្រមទាំងឱ្យប្រហារជីវិតទាំងអស់ស្ម័គ្រពួក២៥នាក់ទៀត។ ឯព្រៃដែលគេចោមចាប់ ស្តេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្តេចកនស្រែករោទិ៍នោះ សព្វថ្ងៃ គេហៅថាព្រៃទំរនរោទិ៍ យារៗមកគេហៅថាព្រៃរោទិ៍ ។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅ ថាព្រៃមិនគួរយារៗមកគេហៅថា ព្រៃជើងគួរ ។ ឯសម្តេចព្រះភាគិនេយ្យាយសរាជា ជាកែវ នាយកព្រះអង្គមានកងទ័ព៤.០០០នាក់ ឯខាងស្តេចកនមាន កងទ័ពដល់ទៅ៧ស្បែក គឺ១៤០.០០០នាក់ ។ ស្តេចនិងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត។ ព្រះអង្គឱ្យរេហ៍ពលជញ្ជូន តែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់ ។ ទាហានក្នុងបន្ទាយជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នា តគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុង បន្ទាយទាំងចៅពញាតេជោ ពញាសួគ៌ា លោកក៏នាំក្បាលចៅហ្វាកៅ និងចក្រីនី ហើយនិងក្បាល ចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រី “ទេព” កូន ពញាមឿងក៏ក្រាបទូលថា ក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេ គឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែលដាច់ ។ ខណៈនោះ សម្តេចចៅពញាយសរាជាភាគិនេយ្យា ជាកែវនាយកទ្រង់ជ្រាបហើយ មានព្រះបន្ទូលប្រឹក្សា នឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្តេចខ្លះ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្តេច កនធ្វើឧបាយកលឱ្យយើងទៅឱ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធយើង ។ ខ្លះថា ព្រះស្តេចកនវា ឃើញកងទ័ព យើងតិច បានជាវាបន្ថយកងទ័ពខ្លះចេញ ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្តាលឱ្យព្រះទ័យនៃព្រះអរិយ បញ្ញាសាគរ អាប៉ៅចៅអធិការដែលរក្សាវត្តប្រាសាទក្នុង ឱ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយ ព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិច ចូលនគរបាន ហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឱ្យរេហ៍ពលសែងបាំង សម្បទានមានពលហែរមុខក្រោយ ៥០០នាក់ និងភិក្ខុសាមណេរ១៦០អង្គហែសម្តេចព្រះអរិយបញ្ញាសាគរ អាប៉ោ ចេញពីបន្ទាយពិជ័យ ព្រៃនគរ តំរង់ទៅបន្ទាយក្តុល។ លុះទៅដល់ហើយលោកឱ្យភិក្ខុជាសិស្សានុសិស្ស ទៅប្តឹងសេនាបតី ក្រាបបង្គំទូលសម្តេចយសរាជាជាកែវនាយក ។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឱ្យនិមន្តលោកចូលទៅ ក្នុងព្រះពន្លា ទើបសម្តេចព្រះអរិយបញ្ញាសាគរ អាប៉ោ ថ្វាយព្រះពរថា ស្តេចកនបែកបន្ទាយ រត់ចោល បន្ទាយទៅ៣ខែហើយដោយភ័យនឹងសូរសព្ទ សន្ធឹកខាងក្រោមដី លើអាកាស ដាស់ព្រះធរណី ដូចជា រន្ទះជាអចិន្ត្រៃយ៍ ។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប។ សម្តេចព្រះយសរាជា ជាកែវនាយក ទ្រង់ព្រះអំណរណាស់ ហើយទ្រង់ត្រាស់ថា ឧកញ៉ា ចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថា ពិតណាស់។ ត្រាស់តែម៉្លោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យ ព្រៃនគរ ទ្រង់ទតប្រាសាទ ព្រះរាជវាំងសួនច្បារ ផ្កាដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំង ប៉ុន្មានទ្រង់ស្ញើចទន់ព្រះហប្ញទ័យ័ទ្រង់ត្រាស់សរសើរថា ព្រះស្តេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយ ត្រាស់ឱ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បំរើឱ្យនាំទៅក្រាបទូលថ្វាយព្រះបរមរាជបិតុលា ឯបន្ទាយខែត្រ ពោធិ៍សាត់ ហើយសម្តេចព្រះយសរាជា ជាកែវនាយក ទ្រង់ប្រោសឱ្យសម្តេចព្រះអរិយបញ្ញាសាគរអាប៉ោ ឱ្យរួចទោសឱ្យគង់ទីគ្រងពលសំរាប់វត្តដូចដើម ។ ទ្រង់ចាត់នាយកកងទ័ពឱ្យលើកតាមចាប់ព្រះស្តេចកន ឱ្យបាន ហើយត្រាស់ឱ្យដាក់គយល្បាតស្ទាក់រកចាប់គ្រប់អន្លើ ។ ឯពញាមន្ត្រីអរជូន លុះធ្វើគុត ស្តេចកន និងនាងផាលែន ព្រមទាំងសេនាទាហាន២៥នាក់រួចហើយ ក៏ឱ្យ ធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្តេចព្រះភាគិនេយ្យាកែវនាយកក្នុងបន្ទាយពិជ័យព្រៃនគរ។ ឯសម្តេចព្រះយសរាជា ជាកែវនាយកព្រះអង្គស្គាល់ហើយ ឱ្យយកក្បាល ស្តេចកន និងម្នាងផាលែន ធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយ ដាក់ក្នុងវត្តប្រាសាទដោយហេតុជាប់សាច់សាលោហិតខាងព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ត្រ ដែលចូលក្បត់ជាមួយនឹងស្តេចកនទាំងប៉ុន្មានៗនោះ ឱ្យរួចទោសទៅរកស៊ីដូចប្រក្រតី ។ បណ្តារាស្ត្រផងទាំងពួង ក៏មានចិត្តត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួន យកមកក្រោប ទូលថ្វាយដោយស្រលាញ់ព្រះរាជហប្ញទ័យបុណ្យបារមីជាអនេក ។ ឯពញាមន្ត្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាល ស្តេចកន នាងផាលែននោះ ទ្រង់តាំងចៅហ្វាយ ស្រុកខេត្តត្បូងឃ្មុំថែមជាថ្មីទៀត ជាចៅពញាអរជូនចាប់បាន។