Saturday, May 27, 2023

តើក្រពើក្នុងរឿងនិទានខ្មែរសុទ្ធតែជាសត្វរមើលគុណមែនទេ?

 

នេះន៎ែ!អែតមីនសូមណែនាំ ក្រពើអាធន ស្មោះស្ម័គ្រកត្តញ្ញូនឹងម្ចាស់។

កាលពីបុរាណយូរលង់ណាស់មកហើយ ឯដែនដីកម្ពុជាយើងស្ថិតនៅក្រោមមហាសមុទ្រនៅឡើយ ហើយមានជួរភ្នំដងរែកជាច្រាំងមាត់សមុទ្រ កាលនោះឯងមាននារីម្នាក់ឈ្មោះថា សុវណ្ណមសា នាងរស់នៅឯមាត់សមុទ្រ(ជួរភ្នំដងរែក) ថ្ងៃមួយនាងដើរកម្សាន្តតាមឆ្នេរក៏ប្រទះឃើញ

Monday, May 22, 2023

រឿង ជ័យឯកនឹងនាងពៅ

កាលពីសម័យបុរាណកន្លងជាយូរមកហើយ មានកសិករពីរនាក់ប្ដីប្រពន្ធ មានកូនប្រុសម្នាក់ឈ្មោះជ័យឯក ជាយុវជនមានប្រាជ្ញាឈ្លាសវៃបានត្រូវកសិករជាឪពុកយកទៅឲ្យរៀនសូត្រនៅសំណាក់លោកគ្រូអាចារ្យនៅវត្តមួយនៅក្នុងស្រុកដែលគេរស់នៅនោះ។

Friday, November 25, 2022

រឿងមាយាស្ត្រី

 

ពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធ​នោះ​មានសាហាយ នាំមកដេកជាមួយក្នុងផ្ទះតែសព្វថ្ងៃ។ ថ្ងៃមួយប្ដីទៅ​ជីកដំឡូវក្នុងព្រៃ​ដល់ថ្ងៃក្ដៅ​ចូល​អាស្រ័យនៅខ្ទមអ្នកតា មួយ។ ប្រពន្ធរៀបឥវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយ​ស្លាប់ នឹងយកសាហាយធ្វើប្ដី រៀបស្រេច ហើយ ក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។ប្ដី​ឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា «ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្ដាប់ប្រពន្ធ ។

          

រឿង ​ដើម​ចេក​ជ្វា​និង​ដើម​បាយម៉ាត

  

ចាស់បុរាណខ្មែរយើង ច្រើនជឿហើយហាមប្រាប់កូនចៅ មិនអោយដាំដើមចេកជ្វា នៅជិតសំយាបផ្ទះ ព្រោះគេយល់ថា វាដាក់ម្ចាស់ផ្ទះ  បានជាមានជំនឿយ៉ាងនេះ ដោយមានរឿងដំណាលដូចតទៅ៖

ជាយូរអង្វែងណាស់មកហើយ មានគ្រួសារមួយជាអ្នកទីទ័លក្រ ប្រកបរបរកស៊ីជាកសិករ
 ក្នុងពេលមួយដែលជារដូវរាំងឬស ឥតមានភ្លៀងធ្វើស្រែ បុរសប្ដីក៏លាប្រពន្ធទៅរកស៊ីឈ្នួលគេ នៅស្រុកឆ្ងាយ។ ក្រោយដែលបុរសនេះចេញផុតទៅ ស្រុកក៏កើតជំងឺអហិវាតរោគ រាតត្បាត ពាសពេញ បណ្ដាលអោយអ្នកភូមិទាំងមូល ភ័យជ្រួលច្របល់យ៉ាងសំបើម។ មុនដំបូង ជំងឺនោះបណ្ដាលឡើងពីសត្វតូចតាច លុះយូរបន្តិចទៅ ក៏រាលដាលរហូតដល់សត្វធំ ៗ រហូតដល់ជីវិតមនុស្សនៅក្នុងភូមិផង គ្មាននរណាអាចជួយនរណាបានឡើយ ។ ផ្ទះនិមួយៗ ស្ងាត់ឈឹង

រឿងក្មេងកំព្រា

 
ដំនើររឿង កាល​ពី​ព្រេង​នាយ មាន​បុរស​ង្នក​ស្រែ​ម្នាក់ ប្រកប​របរ​ចិញ្ចឹម​ជីវិត​តែ​នឹង​ដាក់​ជុយ​យក​ត្រី មក​លក់​ដូរ​ប៉ុណ្ណោះ ។ បុរស​នោះ មាន​កូន​ប្រុស​ពីរ​នាក់ កូន​បង​ អាយុ ១៣ ឆ្នាំ កូន​ប្អូន​អាយុ ១១ ឆ្នាំ ។ ប្រពន្ធ​ស្លាប់​ទៅ គាត់​នៅ​ពោះ​ម៉ាយ​ជា​មួយ នឹង​កូន​ទាំង​ពិរ ហើយ​រក​ស៊ី​ចិញ្ចឹម​កូន​តែ​នឹង​ដាក់​ជុយ​

រឿងកូន៤នាក់មិនបំរើឪពុក

 

ដំណើររឿង

ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ។ នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ

ដំនើររឿង



មាន​រឿង​មួយ​ថា​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​ល្អ​ ទើប​តែ​រៀប​ការ​ថ្មីៗ​ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ​ មាន​កម្លោះ​ពីរ​នាក់​ បាន​ឃើញ​ ក៏​ស្រឡាញ់​ចង់​បាន​ វា​គិត​ថា << យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ ? ។ ចៅ​

ទស្សនៈស្ដីពីរឿងព្រេង

 ទស្សនៈស្ដីពីរឿងព្រេង

រឿងព្រេង ជាទូទៅគឺជាអក្សរសិល្ប៍ បែបនិទាន តំណាលកថា ដែលពោលដោយអ្នកស្រុក អ្នកភូមិ ពីមាត់មួយទៅមាត់មួយ។ពីភូមិស្រុកមួយទៅភូមិស្រុកមួយទៀត។

សង្ខេបប្រជុំរឿងព្រេងខ្មែរគ្រប់ភាគ

 

ប្រជុំរឿងព្រេងខ្មែរភាគ១ ៖ គឺជាបណ្ដារឿងរ៉ាវ ដែលទាក់ទងទៅនិងជីវភាពប្រចាំថ្ងៃរបស់សង្គមខ្មែរសម័យបុរាណ ដែលសរុបមានចំនួន៣៤