Saturday, May 27, 2023

តើក្រពើក្នុងរឿងនិទានខ្មែរសុទ្ធតែជាសត្វរមើលគុណមែនទេ?

 

នេះន៎ែ!អែតមីនសូមណែនាំ ក្រពើអាធន ស្មោះស្ម័គ្រកត្តញ្ញូនឹងម្ចាស់។

កាលពីបុរាណយូរលង់ណាស់មកហើយ ឯដែនដីកម្ពុជាយើងស្ថិតនៅក្រោមមហាសមុទ្រនៅឡើយ ហើយមានជួរភ្នំដងរែកជាច្រាំងមាត់សមុទ្រ កាលនោះឯងមាននារីម្នាក់ឈ្មោះថា សុវណ្ណមសា នាងរស់នៅឯមាត់សមុទ្រ(ជួរភ្នំដងរែក) ថ្ងៃមួយនាងដើរកម្សាន្តតាមឆ្នេរក៏ប្រទះឃើញ ពងយ៉ាងធំចម្លែក នាងមានសេចក្តីងឿងឆ្ងល់ជាឧបមាក៏យកទៅភ្ញាស់ ដើម្បីចង់ដឹងថាតើជាសត្វអ្វី។ លុះពងនោះញាស់មកក៏កើតចេញជា កូនក្រពើ យ៉ាងគួរអោយស្រលាញ់ថ្នាក់ថ្នម នាងដាក់ឈ្មោះក្រពើតូចនេះថា អាធន។ នាងសុវណ្ណមសា ស្រឡាញ់អាធនណាស់ ចិញ្ចឹមបីបាច់ទុកស្មើកូនបង្កើត។ ឯអាធននោះក៏ឆាប់ធំលូតលាស់រហ័សណាស់ដែរ ក្រពើនេះវាគោរព និងស្តាប់បង្គាប់នាងសុវណ្ណមសា ដូចជាមាតាដូច្នេះដែរ។ ថ្ងៃមួយនោះមានព្រះរាជកុមារ១អង្គ ទ្រង់ព្រះនាមហៅថា រាជកុល បានមកសិក្សាមន្តវិជ្ជាពីព្រះមុនីឥសី ឯព្រៃក្បែរលំនៅដ្ឋាននាងសុវណ្ណមសា ព្រះរាជកុមារបានប្រទះនឹងលង់ស្នេហ៍នាងសុវណ្ណមសា ទាំង២អង្គារបានស្រឡាញ់មានមេត្រីស្នេហានឹងគ្នា។ រហូតដល់ពេលព្រះរាជកុមារ រៀនចប់សព្វគ្រប់ចំណេះវិជ្ជាហើយ ព្រះអង្គបានថ្វាយបង្គំលាព្រះមុនីឥសីជាគ្រូ និងលានាងសុវណ្ណមសា ត្រឡប់ទៅព្រះនគរវិញដោយសន្យាថានឹងនាំបណ្តាការមកស្តីដណ្តឹងតាមប្រពៃណី។ តែពេលទៅដល់ព្រះនគរវិញ ព្រះមាតាព្រះបិតា បានផ្សំផ្គុំព្រះអង្គរាជកុល និង នាងរំសាយសក់ដែលជាបុត្រីឯនគរចន្ទបុរីឯណោះទៅហើយ ដោយកំណត់វេលាចូលស្តីដណ្តឹង មានរៀបចំជាសំពៅគ្រឿងបណ្ណាការយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើដំណើរទៅកាន់នគរចន្ទបុរី។
ឯនាងសុវណ្ណមសាឯនេះវិញ នៅអង្គុយចាំមើលផ្លូវសំពៅព្រះអង្គរាជកុលមកស្តីដណ្តឹង តែចាំបាត់ៗកើតក្តីអំពល់ចិត្តជាឧបមា ដឹងអ្វីថាប្រុសនោះវាក្បត់ចិត្តចោលបុប្ផាព្រៃភ្នំ ទៅស្រវាផ្កាសួគ៌រាជនារីចន្ទបុរីឯណោះ។ កំពុងតែនឹកចិត្តឆួលក្តៅនាងក៏ប្រទះឃើញសំពៅនគរចៅរាជកុលអណ្តែតសន្សឹមៗកាត់មុខនាង នាងមានសេចក្តីត្រេកអបឥតឧបមា តែ១សន្ទុះក្រោយមក សំពៅនោះក៏អណ្តែតហួសចេញទៅឆ្ងាយឯនាយសមុទ្រ ធ្វើអោយនាងកើតសេចក្តីក្តៅក្រហាយយ៉ាងខ្លាំង ប្រៀបបាននឹងត្រូវអ៉ីអ្នកជិតខាងអូសយកទៅទះកំភ្លៀងកណ្តាលផ្សារលក់ត្រីសាលម៉ុន។ នាងក៏បានប្រើអោយអាធនជាកូន ទៅកៀងសំពៅកម្ទេចចោល។អាធន ក្រពើយក្សទទួលបញ្ជាម្ចាស់ក៏ស្ទុះស្ទារបោះពួយហែលទៅកាន់សំពៅ។ មនុស្សម្នាក្នុងសំពៅគ្រាន់តែក្រឡេកឃើញអាធនក៏ភ័យញាប់ញ័រ នឹងរូបរាងដ៏ធំសម្បើមនៃក្រពើយក្ស។ ព្រះអង្គរាជកុល ពេលឃើញអាធនជាសត្វចិញ្ចឹមនៃនាងសុវណ្ណមសា ក៏ស្គាល់ជាក់ច្បាស់ហើយព្យាយាមនិយាយលួងលោមតែអាធនមិនស្តាប់ឡើយ ព្រោះស៊ីបាយអ្នកណាត្រូវយកអាសារដឹងគុណអ្នកនោះ ហើយវាក៏មុជទឹកចូលទៅគាល់សំពៅអោយផ្អៀង ។ ក្រុមមនុស្សលើសំពៅភិតភ័យណាស់ ក៏យករបស់របរលើសំពៅបោះចុះទៅសមុទ្រ មានទាំងសត្វមាន់ទាអណ្តើកទាំងទ្រុងៗ ដើម្បីអោយក្រពើស៊ីបង្វែរចំណាប់អារម្មណ៍។ តែអាធនអត់ចាញ់ឆ ក៏គាស់សំពៅអោយផ្អៀងកាន់តែខ្លាំង ឯក្តោងសំពៅក៏សណ្តករលំទៅម្ខាង សំពៅហៀបនឹងលិចចៅរាជកុលក៏លើកដៃប្រណម្យបួងសួងដល់វត្ថុសក្តិសិទ្ធិ បើទ្រង់ពិតជាគួរព្រេងនឹងនាងរំសាយសក់មែន (admin : ហឺមអាប្រុសក្បត់) សូមអោយជួយសង្គ្រោះដល់មនុស្សលើសំពៅផង (,🤭 : រៀនមន្តវិជ្ជាពីមុនីឥសី ប្រយុទ្ធនឹងក្រពើ❌ បួងសួងបារមី ✅ រៀនអស់តែដីខ្មៅ )។
និយាយពីនាងរំសាយសក់ ជាអ្នកមានបុណ្យបារមី មានសក់ទិព្វអាចស្រូបមហាសាគរអោយរីងស្ងួតបាន ព្រះនាងបានទ្រង់ញាណ ឃើញថា មានមនុស្សម្នារកំពុងសុំជំនួយ ក៏ប្រើសក់ទិព្វស្រូបមហាសមុទ្រអោយក្លាយជាដីគោក ដើម្បីជួយចៅរាជកុល។ ឯក្រពើអាធនក៏លុះនូវក្តីមរណាទៅ ។ ចៅរាជកុលបានបញ្ជាអោយគេទៅប្រហារជីវិតនាងសុវណ្ណមសា នារីព្រៃភ្នំមារជ្រែកស្នេហាបែបគូរព្រេងមាតាផ្សំផ្គុំយ៉ាងឃោរឃៅ ហើយគ្រងស្នេហ៍ជាមួយនាងរំសាយសក់សុខសាន្តរាងរហូត។

No comments:

Post a Comment