ចម្រើនពរលោកអ្នកអានទាំងឡាយ !
ខាងក្រោមនេះ ជាបណ្ដាពាក្យខ្លះៗ ដែលប្រើសម្រាប់ប្រាស្រ័យទាក់ទងជាមួយព្រះសង្ឃ ហៅថាសង្ឃស័ព្ទ ឬ សមណស័ព្ទ ៖
ក/សម្រាប់និយាយទៅព្រះសង្ឃ
ពាក្យគ្រហស្ថ | សង្ឃស័ព្ទ |
ខ្ញុំ, នាងខ្ញុំ, ខ្ញុំបាទ | ខ្ញុំព្រះករុណា, ខ្ញុំកូណា, ខ្ញុំកណា, កូណា, កណា |
បាទ, ចាស, ច៎ា | កូណា, កណា |
សូស្ដី, ជម្រាបសូរ | សូមថ្វាយបង្គំ |
អរគុណ | អរព្រះគុណ |
លោក, លោកអ្នក | ព្រះតេជព្រះគុណ,ព្រះតេជគុណ, តេជគុណ, ព្រះអង្គ, លោកម្ចាស់ …. (ភាសាអ្នកស្រុកៈ លោកបង, លោកកូន, លោកប្អូន,លោកតា, លោកក្មួយ………..) |
ខ/សម្រាប់ព្រះសង្ឃមានថេរដិកាទៅគ្រហស្ថ
សង្ឃស័ព្ទ | ពាក្យគ្រហស្ថ |
អាត្មា, អាត្មាភាព, (បុរាណៈ អាចក្ដី) | ខ្ញុំ |
ញោម | ឪពុកម្ដាយ, ហៅមនុស្សទូទៅ |
ញាតិញោម | សម្រាប់ហៅមនុស្សទូទៅ |
ចម្រើនពរ | សួស្ដី, ជម្រាបសូរ, លា, ជម្រាបលា |
ឧបាសក (អ៊ុ បា សក់) | ហៅអ្នករក្សាសីលប្រុស |
ឧបាសិកា (អ៊ុ បា សិ កា) | ហៅអ្នករក្សាសីលស្រី |
គ/សម្រាប់ទាំងព្រះសង្ឃនិងគ្រហស្ថ
ពាក្យគ្រហស្ថ | សង្ឃស័ព្ទ |
បរិភោគ | ឆាន់ |
ដេក | សឹង |
ដើរ | និមន្ដ |
ឈរ | ទ្រង់ |
អង្គុយ | គង់ |
និយាយ | មានសង្ឃដិកា, មានថេរដិកា |
ខឹង | ខ្ញាល់ |
ក្រោកពីដេក | តើន |
ឈឺ | អាពាធ |
បន្ទោរបង់ | ដោះទុក្ខសត្វ |
ឈ្មោះ | នាម, ព្រះនាម |
គ្រឿងអាហារ | ចង្ហាន់, ចង្ហាន់បិណ្ឌបាត |
គ្រឿងផឹក | ភេសជ្ជៈ |
ស្លាប់, មរណភាព | អនិច្ចធម្ម, សុគត |
ឲ្យ, ជូន, ឧបត្ថម្ភ | ប្រគេន, ថ្វាយ, បូជា, បវារណា |
អប់រំ, ប្រដៅ… | ទេសន៍, ទេសនា |
ក្បាល | ព្រះកេស, ព្រះសិរសា |
ជើង | ព្រះបាទ |
ដៃ | ព្រះហត្ថ |
ខ្លួន | កាយ, ព្រះកាយ |
ភ្នែក | ព្រះនេត្រ |
ធ្មេញ | ព្រះទន្ត |
អណ្ដាត | ព្រះជីវ្ហា |
ច្រមុះ | នាសា, ព្រះនាសា |
ឈាម | លោហិត, ព្រះលោហិត |
ក | ព្រះសូរង |
សក់ | កេសា, ព្រះកេសា |
ត្រចៀក | ព្រះសោត, ព្រះសោតា |
ពោះ | ព្រះឧទរ |
មាត់ | ព្រះឱស្ឋ |
ផ្ចិត | ព្រះនាភិ |
ភ្លៅ | ព្រះឧរូ |
សាច់ | ព្រះមំសៈ |
មុខ | ព្រះភ័ក្រ្ត |
ថ្ពាល់ | ព្រះប្រាង្គ |
រោម | ព្រះលោមា |
ដោះ | ព្រះថនៈ |
ថ្ងាស | ព្រះនលាដ |
ចិញ្ចើម | ព្រះភមូ |
សម្បុរ | ព្រះឆវីវណ្ណ |
កែងជើង | ព្រះបណ្ហិ |
ស្មងជើង | ព្រះជង្ឃា |
ជង្គង | ព្រះជាណុ |
ខ្នង | ព្រះប្រឹស្ឋ, ព្រះបិដ្ឋិ |
ចង្កូម | ព្រះទាឋា |
សម្លេង | ព្រះសូរសៀង |
សម្ដី, ពាក្យនិយាយ | ព្រះវាចា, សង្ឃដិកា, ពុទ្ធដិកា |
ចង្កា | ព្រះហនុ |
ខ្ញុំ | តថាគត (តាក់ ថា គត់ ប្រើបានតែព្រះពុទ្ធប៉ុណ្ណោះ ) |
កើត | ប្រសូត |
ពាក្យដែលមានពណ៌ក្រហមនេះ ភាគច្រើនជារាជស័ព្ទ ច្រើនប្រើជាមួយព្រះពុទ្ធជាម្ចាស់ តែព្រះសង្ឃក៏អាចប្រើបានដែរ ។
ស្នាក់នៅ, រស់នៅ | គង់ |
ឆ្នាំ | វស្សា, ព្រះវស្សា |
អាយុ | ព្រះជន្ម |
លាចាកភេទជាសង្ឃ | សឹក |
បង្គន់ | វច្ចកុដិ (វាច់ ចាក់ កុត ) |
ងូតទឹក | ស្រង់ទឹក |
លុយ | បច្ច័យ , បច្ច័យបួន |
រូបថត | ឆាយា, ឆាយាលក្ខណ៍ |
បាទ | ពរ, ចម្រើនពរ |
គ្រឿងស្លៀកពាក់ | សំពត់ចីវរ |
ទីដេកទីអង្គុយ | សេនាសនៈ |
ថ្នាំកែរោគ | គិលានៈ, ឱសថ |
ឈើចាក់ធ្មេញ | ឈើស្ទន់, ស្ទន់ |
ទិញ ឬ លក់ | ជាវ |
ប្រាប់ | ពិត, ទូល |
ចិត្ត | ព្រះទ័យ |
ទឹកចិត្ត | ទឹកព្រះទ័យ |
សួរ | សួរ, ទូលសួរ |
អញ្ជើញ | និមន្ត, អារាធនា, យាង(សម្រាប់សម្ដេច) |
សិស្ស | សមណសិស្ស |
និស្សិត | សមណនិស្សិត |
ភេទ | សមណភេទ |
សូមបញ្ជាក់ជូនថា សង្ឃស័ព្ទនៅមានច្រើនទៀត អាត្មានឹង update ជាបន្ត ។ ម្យ៉ាងទៀតបើលោកអ្នកអានមានចម្ងល់ពីសង្ឃស័ព្ទដទៃទៀត សូមវិចារមកចុះ អាត្មានឹងបញ្ជាក់ជូន។ប្រភពពី:
http://wpbinfo.wordpress.com/
អរគុណសម្រាប់ការបង្កើើើតវេបសាយនេះ
ReplyDelete