អំពីខ្ញុំ

សីលធម៌ ចរិយាធម៌ សុជីវធម៌
(ការធើ្វជាគំរូល្អ)
វត្តល្អគឺវត្តដែលមានព្រះវិហារល្អគឺព្រះវិហារដែលមាន
ព្រះសង្ឃគង់ធើ្វឧបោសថកម្មរៀងរាល់ថៃ្ង ឧបោសថនិងធើ្វសមាធិធម៌។
វត្តល្អគឺវត្តដែលមានឧបដ្ឋានសាលាល្អឧបដ្ឋានសាលាល្អ ឧបដ្ឋានសាលាដែលមានពុទ្ធបរិស័ទអញ្ជើញចូលរួមក្នុងថៃ្ង ឧបោសថសីលរៀងរាល់ថៃ្ងឧបោសថស្តាប់ធម៌ទេសនាមាន ការអប់រំនិង បំពេញបុញ្ញកម្មផ្សេងៗ ។ វត្តល្អគឺវត្តដែលមានសាលាពុទ្ធិកសិក្សាល្អសាលាពុទ្ធិកសិក្សាល្អ គឺសាលាពុទ្ធិកសិក្សាដែលមានគ្រូនិង សមណសិស្សរៀនល្អ បង្រៀនល្អ សីលធម៌ល្អ វិន័យល្អ។
វត្តល្អគឺវត្តដែលមានបណ្ណាល័យល្អបណ្ណាល័យល្អគឺបណ្ណាល័យ ដែលមានសៀវភៅនិងឯកសារច្រើនប្រភេទនិងមានអ្នកអាន អ្នកស្រាវជ្រាវច្រើនរូប។ វត្តល្អគឺវត្តដែលមានកុដិល្អកុដិល្អគឺកុដិដែលមានព្រះសង្ឃគង់នៅ ប្រកបដោយវិន័យល្អអនាម័យល្អ សាមគ្គីភាពល្អ។
វត្តល្អគឺវត្តដែលមានក្លោងទ្វារល្អក្លោងទ្វារល្អគឺក្លោងទ្វារដែលមាន
ពុទ្ធិបរិស័ទចេញចូលឬ ក្នុងសំលៀកបំពាក់វប្បធម៌ពុទ្ធសាសនាជាតិ មិនមែនស្លៀកពាក់ដូចក្នុងសួនច្បារទីផ្សារឬ រាំបាឡើយ។
វត្តល្អគឺប្រកបដោយសីលធម៌ល្អ ចរិយាធម៌ល្អ មាន ការដោះមួកដម្លោះឆ័ត្របន្ថយល្បឿនយានជំនេះវត្តដែលមានរចនា សម្ព័ន្ធគ្រប់គ្រងល្អ។
ទាំងអស់នេះហើយដែលជាប្រភពនៃវត្តល្អ

សំដីជាឯក. លេខជាទោ. អក្សរជាត្រី
ការមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរបំពេញ អកុសលមាននៅគួរលះចេញ
ជួញមានចំណេញគួរខំជួញ។
គប់ប្រាជ្ញនាំប្រាណឲ្យបានសុខ គប់ពាលនាំស្តុកចិត្តមួហ្មង គប់ប្រាជ្ញនាំឃ្លាតចាកបាបផង
គប់ពាលសៅហ្មងជាប្រក្រតី ។
***************************
គោលនៃជំនឿយោ ច សទ្ទបរិត្តាសី វនេ វាតមិគោ យថា
លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតំ ។
«បុគ្គលណាភ្ញាក់ផ្អើលសម្លេងដូចឈ្លូសក្នុងព្រៃ បុគ្គលនោះហៅថា មានចិត្តស្រាល កិច្ចការរបស់បុគ្គលនោះរមែងមិនសម្រេច» ។
បុគ្គលដែលភ្ញាក់ផ្អើលសម្លេង ឈ្មោះថាជាអ្នកមានចិត្តស្រាល
ពោលគឺអ្នកមានត្រចៀកសឆាប់ជឿគេងាយនោះឯងខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សម្តែងថា កិច្ចការរបស់បុគ្គលនោះ រមែងមិនសម្រេចជោគជ័យ ។
ក្នុងកាលាមសូត្រនៃអង្គុត្តរនិកាយតិកនិបាត ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងវិធី
បដិបត្តិក្នុងរឿងដែលគួរឲ្យសង្ស័យ ឬគោលការណ៍នៃជំនឿសម្រាប់ជាគ្រឿងពិចារណាដល់អ្នកស្រុកកាលាមៈមុននឹងជឿរឿងណាមួយថា
ពិតឬមិនពិត
កាលាមសូត្រ​ចំនួន ១០ យ៉ាង ដូចតទៅនេះ
១)មា អនុស្សវេន
កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។
២)មា បរម្បរាយ
កុំអាលជឿព្រោះទំនៀមទម្លាប់។
៣)មា ឥតិកិរាយ
កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។
៤)មា បិដកសម្បទានេន
កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ ។
៥)មា តក្កហេតុ
កុំអាលជឿព្រោះហេតុនៃតក្កវិជ្ជា ។
៦)មា នយហេតុ
កុំអាលជឿព្រោះលំនឹកស្មាន ។
៧)មា អាការបរិវិតកេ្កន
កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។
៨)មា ទិដ្ឋិនិជ្ឈានក្ខន្តិយា
កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែល ពិនិត្យពិច័យហើយ។
៩)មា ភព្វរូបតាយ
កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ។
១០)មា សមណោ នោ គរូតិ
កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូប នេះជាគ្រូរបស់យើង ។
បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះសម្មាសម្ពុទ្ធជាម្ចាស់បាន ត្រាស់ថា
«លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថារឿងទាំងអស់នោះជា អកុសលជាកុសល មានទោស មិនមានទោស ជាដើម ហើយទើបគួរលះបង់ចោ

ល ឬ បដិបត្តិតាម ។
 

គរុទោស ១៦ ប្រការ
 
១-គរុនិន្ទា ត្មះតិះដៀលស្រដីដើមគ្រូ។
២-វិវាទោ ឈ្លោះទាស់ទែងនិងគ្រូ។
៣-ឧស្សយំ ឬស្យាគ្រូ។
៤-ធនចោកោ លួចទ្រព្យគ្រូ។
៥-សច្ចាសយនំ ដេកខ្ពស់ជាងគ្រូ។
៦-អានាទវិរិយោ មិនអើពើនិងគ្រូ។
៧-វាចាតិក្កន្តា មិនស្តាប់ពាក្យគ្រូប្រដៅ។
៨-គរុវុដ្ឋវុដ្ឋានំ គ្រូក្រោកខ្លួនមិនក្រោក។
៩-ហឹសាចិន្តនំ គិតបៀតបៀននិងគ្រូ។
១០-អញ្ញ សត្ថា ទៅគោរពបូជាគ្រូដទៃក្រៅសាសនា។
១១-នោឧបការំ មិនធើ្វឧបការ:ដល់គ្រូ។
១២-គរុទុក្ខំ ធើ្វឲ្យគ្រូកើតទុក្ខ។
១៣-គរុវិនាសនំ ធើ្វឲ្យគ្រូវិនាស។
១៤-គរុ កុលំ ទ្រុស្តត្រកូលគ្រូ។
១៥-ន បច្ចុគ្គមនំ មិនក្រោកទទួលគ្រូ។
១៦-ន អនុគ្គមនំ មិនជូនដំណើរគ្រូ។
ក្បួនខែ្មរ

ដើរឲ្យមាន៣សំដីឲ្យមាន៤
១-ចេះជំរាបសួរ
២-អរគុណ
៣ -ជំរាបលា
៤ -សុំទោស
(មនោកម្មបី វចីកម្មបួន)

វិន័យជាមហាស្នេហ៍ពូកែផុតក្នុងលោក