Friday, May 19, 2023

សង្ឃស័ព្ទ


ចម្រើនពរលោកអ្នកអានទាំងឡាយ !

ខាងក្រោមនេះ ជាបណ្ដាពាក្យខ្លះៗ ដែលប្រើសម្រាប់ប្រាស្រ័យទាក់ទងជាមួយ​ព្រះសង្ឃ ហៅថាសង្ឃស័ព្ទ ឬ សមណស័ព្ទ ៖

Tuesday, January 02, 2018

«​អំបោស​»​និង​«​អំបោះ​»​មានន័យ​ខុសគ្នា​ស្រឡះ​!


រវាង​«​អំបោស​»​និង​«​អំបោះ​»​ពាក្យ​ទាំងពីរ​នេះ អាចធ្វើ​ឲ្យ​អ្នកអាន​យល់ច្រឡំ​ពី​អត្ថន័យ ប្រសិនបើជា​អ្នកអាន​មិន​យកចិត្តទុកដាក់​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​នូវ​និយមន័យ​ខុស​គា្ន​នូវ​ពាក្យ​ទាំងពីរ​នេះ​។ ​ពាក្យ «​អំបោស​»​មានន័យថា ជា​ប្រដាប់​សម្រាប់​បោស​។ ឧទាហរណ៍​៖ អំបោសស្លាបសត្វ​។ ​រីឯ ពាក្យ​ថា «​អំបោះ​»​គឺ​មានន័យថា សរសៃ​សំឡី ដែល​រវៃ​រួច មាន​ប្រវែង​វែងៗ សម្រាប់​ត្បាញសំពត់​ជាដើម​។ ឧទាហរណ៍​៖ អំបោះឆៅ​, សំពត់អំបោះ​៕

«​លិខិត​ប័ណ្ណ​»​និង​«​ខិត្តប័ណ្ណ​»​តើ​ពាក្យ​ណា​ត្រឹមត្រូវ​?


សាធារណជន​មួយចំនួន​មិនទាន់​យល់ច្បាស់​ថា រវាង​ពាក្យ «​លិខិត​ប័ណ្ណ​»​និង​«​ខិត្តប័ណ្ណ​» តើ​ប្រើពាក្យ​ណា​ត្រឹមត្រូវ​? ​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​«​ខិត្តប័ណ្ណ​»​មានន័យថា​សំបុត្រ​ដែល​គេ​បោះ​បាច ឬ​ចែក​ផ្សាយ ដើម្បី​ឲ្យ​ដឹង​ពី​ដំណឹង​អ្វីមួយ​។ ឧទាហរណ៍​៖ ឈរ​ចែក​ខិត្តប័ណ្ណ​ឲ្យ​សិស្សានុសិស្ស​អំពី​កម្មវិធីសិក្សា និង​អាហារូបករណ៍​៕

«​លំអៀង​»​និង​«​លម្អៀង​»​ពាក្យ​ណា​ត្រឹមត្រូវ​?


សាធារណជន​មួយចំនួន​នៅតែ​មិនទាន់​កំណត់​បាន​ថា រវាង​ពាក្យ​«​លំអៀង​»​និង​«​លម្អៀង​»​តើ​ពាក្យ​ណា​ត្រឹមត្រូវ​ឡើយ​។ វចនានុក្រម​សម្តេចព្រះ​ស​ង្ឍ​រាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ទាំងពីរ​នេះ​គឺ​ត្រឹមត្រូវ​ដូចគ្នា អាច​សរសេរ​ជា​«​លំអៀង​»​ឬ​«​លម្អៀង​»​ក៏បាន​។ ពាក្យ «​លំអៀង​»​និង​«​លម្អៀង​»​មានន័យថា ធ្វើ​ឲ្យ​ល្អៀង ,​ឲ្យ​ផ្អៀង​ទៅរក​ម្ខាង​ជាង​ម្ខាង​ទៀត​(​ចំពោះតែ​ផ្លូវចិត្ត​)​។ ឧទាហរណ៍​៖ ចៅក្រម​កាត់ក្តី​លំអៀង​, ម្តាយ​លម្អៀង​ណាស់​ស្រឡាញ់​តែ​កូនស្រី​៕

«​ភាន់​»​និង​«​ភ័ន្ត​»​ពាក្យ​ណា​ត្រឹមត្រូវ​?

អ្នកអាន​មួយចំនួន​នៅតែ​មិនទាន់​កត់សម្គាល់ថា​ពាក្យ​មួយណា​ត្រឹមត្រូវ ឬ​ពាក្យ​មួយណា​ខុស​ឡើយ​។ យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​នូវ​ពាក្យ​ទាំងពីរ​នេះ គឺ​ត្រឹមត្រូវ​ដូចគ្នា អាច​សរសេរ ជា «​ភាន់​»​ឬ​«​ភ័ន្ត​»​ក៏បាន​។ ប៉ុន្តែ​គ្រាន់តែ​ពាក្យ «​ភាន់​»​អ្នកអាន​និយម​សរសេរ​ជាង​ពាក្យ «​ភ័ន្ត​»​។ ដែល​«​ភាន់​»​និង​«​ភ័ន្ត​»​មានន័យថា ភាន់ភាំង​, ស្រឡាំងកាំង​, ភាន់ច្រឡំ​។ ឧទាហរណ៍​៖ ភាន់គំនិត​, ភាន់​សា្មរ​តី​៕

«​ស្នើ​»,«​សូម​» និង​«​សុំ​» សម្រាប់​ប្រើ​ក្នុងន័យ​ណា​?


សាធារណជន​ខ្លះ​មិនបាន​ចាប់អារម្មណ៍​រវាង​ពាក្យ «​ស្នើ​»,«​សូម​» និង​«​សុំ​»​ថា​មាន​អត្ថន័យ​ខុសគ្នា​បែបណា​ឡើយ​។ នៅក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ទាំងអស់នេះ​មាន​អត្ថន័យ​ខុសគ្នា ហើយ​ការប្រើប្រាស់​ក៏​ខុសគ្នា​ដែរ​។ «​ស្នើ​»​មានន័យថា សួរ​ឲ្យ​ដឹង​មុន​, ពិគ្រោះ ឬ​ប្រឹក្សា​យោបល់​ជាមុនសិន​។ ឧទាហរណ៍​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ធម្មជាតិ និង​បរិស្ថាន​។ ម្យ៉ាងវិញទៀត​ពាក្យ «​ស្នើ​»​នេះ​គឺ​ប្រើ​ជាមួយនឹង​ឥស្សរជន គឺ​ក្រាប បង្គំ​ទូល​, ក្រាបទូល​, ទូល​, ជម្រាប ឲ្យ​ដឹង​ជាមុនសិន​។ «​សូម​»​មានន័យថា វាចា​ដែល​បញ្ចេញ ឬ​សម្តែង​ឫកពា​ឲ្យ​គេ​ធ្វើតាម​អ្វីដែល​ខ្លួន​ចង់បាន ឬ​ត្រូវការ ដូចជា សូមមេត្តា​, សូម​អធ្យាស្រ័យ​, សូម​អភ័យទោស​។ ឧទាហរណ៍​៖ សូម​អធ្យាស្រ័យ​!​ជួយ​ទិញ​កាហ្វេ​ឲ្យ​ខ្ញុំ​បន្តិច​មក​។

Monday, January 01, 2018

«​ស្រែស​»​និង​«​ស្រែះ​»​ខុសគ្នា​ដូចម្តេច​?

ពាក្យ «​ស្រែស​»​និង​«​ស្រែះ​»​មាន​សូរសព្ទ​ដូចគ្នា តែ​អត្ថន័យ​ផ្សេងគ្នា​។ «​ស្រែស​»​សំដៅលើ ស្រួយ​ខ្លាំង​។ ចំណែក​«​ស្រែះ​»​សំដៅលើ ចាក់​ចេស​ប្រទាក់​ឆ្វាក់​ញឹក​ជា​ក្រឡា​ល្អិតៗ​។​ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​បាន​ពន្យល់​ពាក្យ «​ស្រែស​»​មានន័យថា ស្រួយ​ខ្លាំង​។ ឧទាហរណ៍​៖ នំ​ដំឡូងបារាំង​ស្រួយស្រែស​គួរ​ឲ្យ​ចង់​ញុំ​ា​។ ជាទូទៅ​«​ស្រែស​»​ប្រើ​រួមផ្សំ​ជាមួយ​សម្ដី មានន័យថា សម្តី​ស្រួយស្រែស​, សម្តី​ស្រួយ​ច្បាស់លាស់​។ ​ចំណែក​«​ស្រែះ​»​គឺ​សំដៅលើ​ចាក់​ចេស​ប្រទាក់​ឆ្វាក់​ញឹក​ជា​ក្រឡា​ល្អិតៗ​។ ឧទាហរណ៍​៖ ស្រែះ​សំពត់​ធ្លុះ​។ ម្យ៉ាងវិញទៀត​ពាក្យ​«​ស្រែះ​»​ជា​ឈ្មោះ​អាវ ឬ​កន្សែង​ជាដើម ដែល​ស្រែះ​ជា​ក្រឡា​ល្អិតៗ មានដូចជា អាវ​ស្រែះ , កន្សែង​ស្រែះ​។ ចំពោះ​ពាក្យ​«​ស្រែះ​»​នេះដែរ សម្រាប់​សម្គាល់​ឈ្មោះ​ផ្សិត​ស្រែះ​ដែលជា​ផ្សិត​ពុល​ដែល​មិនអាច​បរិភោគបាន​៕

«​អោប​»​និង​«​ឱប​»​ពាក្យ​ណា​ត្រឹមត្រូវ​?


ជាការ​ពិត​សរសេរ​ជា​ពាក្យ​«​ឱប​»​ទើប​ត្រឹមត្រូវ​។ វចនា​នុ​ក្រុម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​ឱប​»​មានន័យថា យកដៃ​ទាំងពីរ​ព័ទ្ធ​រួប​ចូល​ដិតដល់​ទ្រូង​, ឈរ​ឱបដៃ​, ឱបរឹត​, អង្គុយ​ឱបក្បាលជង្គង់​។ ឧទាហរណ៍​៖ អាកាសធាតុ​ត្រជាក់ យកដៃ​ទាំងពីរ​ឱប​នឹង​ទ្រូង​៕

ពីនេះ ពីនោះ / មិនយល់...!ពាក្យ​«​ញ៉ុ​ម​» គ្មាន​ក្នុង​វចនានុក្រម​ខ្មែរ​ឡើយ​!


ក្នុង​រយៈពេល​ថ្មីៗ​នេះ​នៅក្នុង​បណ្តាញ​សង្គម សង្កេតឃើញ​មាន​សាធារណជន​និយម​ប្រើពាក្យ «​ញ៉ុ​ម​»​ដោយ​ជំនួស​ពាក្យ «​ខ្ញុំ​»​ទៅវិញ​។ ប៉ុន្តែ​ត្រូវ​ចងចាំ​ឲ្យ​ច្បាស់​ថា​ពាក្យ​ដែល​ត្រឹមត្រូវ​នោះ​គឺ «​ខ្ញុំ​»​។ តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត «​ខ្ញុំ​»​មានន័យថា សម្ដី​ដែល​សាមីខ្លួន​ហៅ​ខ្លួនឯង​។ ឧទាហរណ៍​៖ ខ្ញុំ​សុំ​ឈប់សម្រាក​មួយថ្ងៃ ព្រោះតែ​ខ្ញុំ​ឈឺ​។ ចំណែកឯ​ពាក្យ «​ញ៉ុ​ម​»​មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ឡើយ​៕

Wednesday, March 19, 2014

ពីនេះ ពីនោះ / មិនយល់...!«​ហឺរ​»«​ហិ​រ​»​និង​«​ហឹរ​»​ពាក្យ​ណា​ត្រឹមត្រូវ​?


សាធារណជន​ខ្លះ​នៅតែ​សរសេរ​ពាក្យ​ទាំងអស់នេះ​ដោយ​មិនដឹងថា​ពាក្យ​មួយណា​ត្រឹមត្រូវ​ឡើយ​។ ​រវាង​«​ហឺរ​»,«​ហិ​រ​»​និង​«​ហឹរ​»​តើ​ពាក្យ​ណា​ត្រឹមត្រូវ​? ​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​គឺ «​ហឹរ​» ដែល​មានន័យថា ដែលមាន​ក្លិន​ផ្សា​ក្តៅ​ឆួល ដូចជា​រស​ម្ទេសខ្មាំង ឬ​ម្រេច​។ ឧទាហរណ៍​៖ មី​ហឹរ Seoul ៧​កម្រិត​៕

ANT Dictionary 2010




Download



ប្រភពពី: http://copy4share.blogspot.com/2012/10/ant-dictionary-2010.html

ANT Dictionary V.2

ANT Dictionary V.2
អ្នក​ទាំង​អស់គ្នា​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​រួម​មក​ហើយ​នូវ កម្មវិធី វចនានុក្រម ANT។ សម្រាប់​លើក​នេះ​ខ្ញុំ​សូម​ណែ​នាំ​នូវ​កំណែថ្មីរបស់​វចនានុក្រម​នេះគឺ ANT Dictionary V.2 Personal Free Edition។
image
លក្ខណៈពិសេស​នៃ​កម្មវិធីនេះ៖
  • អង់គ្លេស​­​-អង់គ្លេស មាន​ប្រហែល​ ១២៩០០០ អត្ថន័យ
  • អង់គ្លេស-ខ្មែរ មាន​ប្រហែល​ ៦០០០០ អត្ថន័យ
  • ខ្មែរ-អង់គ្លេស មាន​ប្រហែល​ ៦៩០០០ អត្ថន័យ
  • ខ្មែរ-ខ្មែរ យក​តាម​វចនានុក្រម​សម្តេច ព្រះសង្ឃរាជ ជួនណាត ជោតញ្ញណោ
  • មាន​បន្ថែម​ និង​ផ្លាស់ប្តូរ​រូបភាព​ក្នុង វចនានុក្រម​រូប​ភាព មាន​ជាង​ ២២០០ អត្ថន័យ
អ្នក​អាច​ទទួលបាន​នូវ​កម្មវិធីនេះ​ដោយ​ឥតគិតថ្លៃតាម​រយះ៖

http://www.megaupload.com/?d=BX1Z3CKD
http://www.megaupload.com/?d=BDTA0LLI
http://www.megaupload.com/?d=D16E69V4
http://www.megaupload.com/?d=6JPT2B4B
http://www.megaupload.com/?d=44EWHTZM
http://www.megaupload.com/?d=JEDC5VOP
http://www.megaupload.com/?d=XC9LAADZ


ANT Dictionary

Wow! Now you can download the new ANT Dictionary that we was waiting for a long time before. With the new of Khmer ANT Dictionary v1.0. You will be love it. Enjoy to download it!

Note: After you download to all of part of the dictionary, please extra them in one folder with WinRAR than you will be able to see the software with you download .
Parth 1
Parth 2
Parth 3
Parth 4
បន្ទាប់​ពី​អ្នក​បាន​ទាយយកកម្មវិធីរួច​ហើយ​សូម​អនុវត្តតាម​ជំហាន​ខាង​ក្រោម​ដើម្បី​ពន្លាតកម្មវិធីនេះ​បញ្ចូល​គ្នា៖
សូម​ទាក​នូវ​ផ្នែក​ទាំង​ ៧ របស់​កម្មវិធី​ដាក់​បញ្ចូលក្នុង​ ថតឯកសារ តែ​មួយ​ រួច​ប្រើ WinRAR សម្រាប់​ពន្លាត ដោយ​ចុច​កណ្តុរ ស្តាំជ្រើ​ស​យក Extra here។
image
ប្រសិន​បើ​អ្នក​ជួប​នូវ​បញ្ហាសូមទំនាក់ទំនងមក​កាន់ ០៧០ ២១៦ ៨៩៧ រាល់​ម៉ោង​ទំនេរ​ពីការ​សិក្សា
អ្នក​អាច​ប្រើ​កម្មវិធី Mipony ដើម្បី​ជួយ​ទាញ​យក​កម្មវីធី​ឲ្យ​អ្នក​បាន​
http://4kunkhmer.wordpress.com/2010/10/30/mipony-your-best-friend-when-you-download-is-here/

Sunday, March 16, 2014

វចនានុក្រមខ្មែរ​ Online អាច​បកប្រែ​បាន​ច្រើន​ជាង​ ៣០ភាសា



ឥឡូវ​នេះ​អ្នក​អាច​បក​ប្រែ​ភាសា​ជាង​៣០​ភាសា​នៅ​លើ​ពិភព​លោក មក​ជា​ភាសាខ្មែរ​ដោយ​ឥត​គិត​ថ្លៃ៖
This dictionary application’s based on several existing Khmer Language Dictionaries and other online sources.
ហេតុ​អ្វី​ត្រូវ​ប្រើវចនា​នុក្រម​នេះ?
  • គ្រាន់​តែ​ចុច​ពីរ​ដង​ទៅ​លើ​ពាក្យ​ដែល​អ្នក​ចង់​បក​ប្រែ ដោយ​ពុំ​ចាំ​បាច់​បើក​នូវ​កម្មវិធី​វចនា​នុក្រម​ ឬ​ក៏សៀវ​ភៅ​វចនា​ក្រម​ទេ
  • អាច​បក​ប្រែ​បាន​ជាង​ ៣០​ភាសា​នៅ​លើ​ពិភព​លោក
  • ពាក្យ​ថ្មី​ៗ​ត្រូវ​បាន​បន្ទាន់​សម័យ​ដោយ​ស្វ័យ​ប្រវត្តិ
  • មិន​តម្រូវ​ឱ្យ​តំឡើង​កម្ម​វិធី​វចនា​នុក្រម​ដែល​មាន​ទំហំ​ធំៗ ឬ​ក៏​មាន​អាជ្ញាប័ណ្ណ​កម្ម​សិទ្ធិ​បញ្ញា​នោះ​ទេ វា​ឥត​គិត​ថ្លៃ​ ១០០% ។
របៀប​តំឡើង​វចនា​នុក្រម​នេះ
កម្មវិធី​នេះ​ដំណើរ​ការ​នៅ​លើ Firefox ហើយ​និង Internet Explorer 8 និង​9
សម្រាប់​ Firefox:
  1. ចុច​​ទីនេះ​ដើម្បី​តំឡើង​វា វា​គឺ​មាន​ទំហំ​តិច​ជាង ២០០KB
  2. ចាប់​ផ្តើម​នូវ​ Firefox browser ឡើង​វិញ
  3. ពេល​នេះ​វា​ដំណើរ​ការ ១០០%
សម្រាប់​ Internet Explorer 8 និង 9:
ចុច​ទីនេះ​ដើម្បី​ដំឡើង​វា
របៀ​ប្រើ​ប្រាស់​វចនា​នុក្រម​នេះ​នៅ​លើ Browser របស់​អ្នក
គ្រាន់​តែ​ចុច​ពីរ​ដង​ទៅ​លើ​ពាក្យ​នីមួយ​ក្នុង​ Firefox ឬ Internet Explorer វា​និង​បក​ប្រែ​ពាក្យ​​ពី​ភាសា​ផ្សេង​ៗ​ដោយ​ស្វ័យ​ប្រវត្តិ​មក​ជា​ភាសាខ្មែរ ។
មួយ​ម៉្យាង​វិញ​ទៀត​អ្នក​អាច​ជ្រើស​យក​ពាក្យ​ខ្លះ​ ហើយ​ចុច​ខាង​ស្តាំ​ដើម្បី​ជ្រើស​យកម៉ីនុយ​របស់​របរ “Khmer Translate(G)” ។
ចុច​ទី​នេះ​ដើម្បី​មើល​រូប​ភាព​បង្ហាញ៖ Screenshot1 (Firefox) Screenshot2 (Firefox) Screenshot3 (IE) Screenshot4 (IE)
សូម​មើល​ផង​ដែរ៖

Friday, October 11, 2013

«​ប្រោស​»​និង​«​ប្រោះ​»​មានន័យ​ខុសគ្នា​ដូចម្តេច​?


រវាង​ពាក្យ​«​ប្រោស​»​និង​«​ប្រោះ​» មាន​សូរសព្ទ​ដូចគ្នា តែ​ន័យ​ផ្សេងគ្នា​។ ពាក្យ​«​ប្រោស​»​សំដៅលើ ការអនុគ្រោះ​, សេចក្តី​មេត្តា​ប្រណី​។ ចំណែក «​ប្រោះ​»​សំដៅលើ រលាស់​ទឹក​។​ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ប្រោស​»​មានន័យថា ជា​សេចក្តី​អនុគ្រោះ​, រាប់អាន​ដោយ​មេត្តា​ប្រណី​, សេចក្តី​ស្រោចស្រង់​។ ឧទាហរណ៍​៖ ប្រោសប្រាណ ប្រោស​ឲ្យ​មានជីវិត​។​ ​ចំណែក​ពាក្យ «​ប្រោះ​»​មានន័យថា រលាស់​ទឹក​រឿយៗ ដោយ​ផ្ទាត់​នឹង​ម្រាមដៃ ឬ​ដោយ​ចម្រៀក​ស្លឹកចេក​, ចម្រៀក​ស្លឹក​ឬ​ស្សី ឬ​ចម្រៀកផ្តៅ ជាដើម​។ ឧទាហរណ៍​៖ ប្រោះ​ទឹក​ក្រអូប​, ប្រោះ​ទឹកអប់​។ នេះ​បើ​ផ្អែកលើ​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​ដដែល​៕
 

webease