Slide Show

Saturday, May 27, 2023

(ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច)


(ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច) ការងារមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរខំបំពេញ អកុសលមាននៅក្នុងខ្លួនគួរលះចេញ ជំនួញមានចំណេញគួរខំជួញ។

Tuesday, November 22, 2022

សីលធម៌ ចរិយាធម៌ សុជីវធម៌

សីលធម៌ ចរិយាធម៌ សុជីវធម៌
(ការធើ្វជាគំរូល្អ)
វត្តល្អគឺវត្តដែលមានព្រះវិហារល្អគឺព្រះវិហារដែលមាន
ព្រះសង្ឃគង់ធើ្វឧបោសថកម្មរៀងរាល់ថៃ្ង ឧបោសថនិងធើ្វសមាធិធម៌។
វត្តល្អគឺវត្តដែលមានឧបដ្ឋានសាលាល្អឧបដ្ឋានសាលាល្អ ឧបដ្ឋានសាលាដែលមានពុទ្ធបរិស័ទអញ្ជើញចូលរួមក្នុងថៃ្ង ឧបោសថសីលរៀងរាល់ថៃ្ងឧបោសថស្តាប់ធម៌ទេសនាមាន ការអប់រំនិង បំពេញបុញ្ញកម្មផ្សេងៗ ។ វត្តល្អគឺវត្តដែលមានសាលាពុទ្ធិកសិក្សាល្អសាលាពុទ្ធិកសិក្សាល្អ គឺសាលាពុទ្ធិកសិក្សាដែលមានគ្រូនិង សមណសិស្សរៀនល្អ បង្រៀនល្អ សីលធម៌ល្អ វិន័យល្អ។
វត្តល្អគឺវត្តដែលមានបណ្ណាល័យល្អបណ្ណាល័យល្អគឺបណ្ណាល័យ ដែលមានសៀវភៅនិងឯកសារច្រើនប្រភេទនិងមានអ្នកអាន អ្នកស្រាវជ្រាវច្រើនរូប។ វត្តល្អគឺវត្តដែលមានកុដិល្អកុដិល្អគឺកុដិដែលមានព្រះសង្ឃគង់នៅ ប្រកបដោយវិន័យល្អអនាម័យល្អ សាមគ្គីភាពល្អ។
វត្តល្អគឺវត្តដែលមានក្លោងទ្វារល្អក្លោងទ្វារល្អគឺក្លោងទ្វារដែលមាន
ពុទ្ធិបរិស័ទចេញចូលឬ ក្នុងសំលៀកបំពាក់វប្បធម៌ពុទ្ធសាសនាជាតិ មិនមែនស្លៀកពាក់ដូចក្នុងសួនច្បារទីផ្សារឬ រាំបាឡើយ។
វត្តល្អគឺប្រកបដោយសីលធម៌ល្អ ចរិយាធម៌ល្អ មាន ការដោះមួកដម្លោះឆ័ត្របន្ថយល្បឿនយានជំនេះវត្តដែលមានរចនា សម្ព័ន្ធគ្រប់គ្រងល្អ។
ទាំងអស់នេះហើយដែលជាប្រភពនៃវត្តល្អ

Saturday, June 29, 2013

រឿង​នាង​វិសា​ខា​


(ចាក​ ធ​ ខុ)
(ស្រ្តី​ល្អ​​ កម្រ​មាន​​ក្នុង​​លោក​)


កាល ​ព្រះសម្ពុទ្ធទ្រង់​នៅ​ក្នុង​វត្តបុពា្វរាម​ នាង​ក្រុង​សាវតី​ទ្រង់​ប្រារព្ធនូវ​មហា​ឧបាសិ​កា​ឈ្មោះ​វិសាខា​ បាន​សំដែង​ធម្មទេស​នា​មាន​បទ​ថា​ យថា​បិ​ បុបូ​រា​សិ​ម្ហា ដូច្នេះជាដើម​។ សេចក្តី​ថា​នាង​វិសា​ខា​ជាធីតា​របស់​ធន​ញ្ជាយ​សេដ្ឋី មាតា​ឈ្មោះ​សុម​នោ​ទេវី​ ជីតា​របស់​នាង​ឈ្មោះ​មេ​ណ្ឌកៈ​ ជីដូន​ឈ្មោះ​ចន្ទ​បទុ​មា​។ នាង​វិសា​ខា​ជាស្រ្តី​មាន​ឧប​និស្ស័យ​ខ្ពស់​ បាន​សម្រេច​សោតា​​បត្តិផល​តំាង​ពីអាយុ​ ៧​ឆ្នាំ​ ជាមួយនឹង​នាង​ទារិកា ៥០០​ នាក់​ជាបរិ​វាររបស់​ នាង​ជាស្ត្រី​ប្រកបដោយ​បញ្ចពិធកល្យាណី មាន​លំអ ៥យ៉ាងគឺៈ
១. កេស​កល្យាណ​ លំអ​សក់​
២. មំសក​ល្យាណ លំអសាច់​

ហេតុ​អ្វី​បាន​ជា​ខ្មែរ​ប្រើ​ពុទ្ធ​សករាជ​ខុស​ពី​សៀម?

តារាងបូកពុទ្ធសករាជៈ


ប្រទេសកម្ពុជា ជាប្រទេសមួយដែលគោរពព្រះពុទ្ធសាសនាដ៏ម៉ឺងម៉ាត់តាំងពីបុរាណកាលមក ដូចប្រទេសនានា លើពិភពលោក។ នៅលើទំព័រឯកសារផ្សេងៗជាពិសេសឯកសារព្រះរាជពង្សាវតាខ្មែរ ឯកសារប្រវត្តិសាស្រ្តខ្មែរ សាស្ត្រាស្លឹករឹតនិងក្រាំងបុរាណជាដើម។ គេតែងសង្កេតឃើញ កាលបរិច្ឆេទដោយកំណត់យក ព្រះពុទ្ធសាសនា ជាគោល។

តើព្រះពុទ្ធសករាជបានសេចក្តីយ៉ាងណាដែរ?

Friday, June 28, 2013

ព្រះពុទ្ធសាសនា

ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។បើយោងតាមអត្ថន័យនៃពាក្យថា
ព្រះពុទ្ធសាសនាបែបភាសាអង់គ្លេស[Buddhism] ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តាព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ករួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង។
មាតិកា

Sunday, October 07, 2012

សាសនា ជាអ្វី?

កប្ប ជាអ្វី?

Friday, October 05, 2012