តួនាទីរបស់ស្វាមីនិងភរិយា
ស្វាមីភរិយាជាមនុស្សដែលស្និទ្ធនឹងគ្នាបំផុត ជាអ្នកស្គាល់ចិត្តថ្លើម រាក់ជ្រៅក្តៅត្រជាក់សព្វបែបយ៉ាង គ្រួសារណាស្គាល់តួនាទីរបស់ខ្លួន គ្រួសារនោះនឹងដល់នូវសុភមង្គលរស់នៅដោយសិរីសួស្តី ។
តួនាទីរបស់ស្វាមី៥យ៉ាង
១- លើកតម្កើងរាប់អានថាជាភរិយាពេញច្បាប់
២- មិនមើលងាយប្រពន្ធ
៣- មិនប្រព្រឹត្តក្បត់ចិត្តប្រពន្ធ
៤- ប្រគល់ភាពជាធំឲ្យដល់ប្រពន្ធ
៥- ឲ្យគ្រឿងអលង្ការទៅដល់ប្រពន្ធ ។
តួនាទីរបស់ភរិយា៥យ៉ាង
១- ចាត់ចែងការងារឲ្យបានល្អ
២- សង្គ្រោះញាតិរបស់ស្វាមី
៣- មិនប្រព្រឹត្តក្បត់ចិត្តស្វាមី
៤- រក្សាទ្រព្យដែលស្វាមីរកបានមក
៥- ខំធ្វើកិច្ចការងារទាំងពួង ។
តាមធម្មតារវាងស្វាមីនិងភរិយាដែលចេះតែមានទំនាស់នឹងគ្នាដោយសារតែមិនស្គាល់តួនាទីរបស់ខ្លួនហ្នឹងឯង តែជីវិតពួកគេនឹងសុខសាន្តព្រោះបានធ្វើតាមនាទីខ្លួនល្អហើយ ។








No comments:
Post a Comment