តួនាទីស្វាមីចំពោះភរិយា ដើម្បីជីវិតគ្រួសារមានសេចក្ដីសុខ
ក្រោយពីរៀបអាពាហ៍ពិពាហ៍រួច មនុស្សពីរនាក់បានក្លាយជាគ្រួសារមួយ ជាភរិយាស្វាមីដែលត្រូវគោរពគ្នាទៅវិញទៅមក។ ការគោរពប្រតិបត្តិធ្វើឲ្យជីវិតគូស្នេហ៍មានសេចក្ដីសុខទាំងកាយ ទាំងចិត្ត នេះជាទង្វើមួយដ៏សំខាន់ដែលស្វាមីភរិយាទាំងឡាយគួរតែសិក្សាស្រាវជ្រាវ។ ក្នុងគ្រួសារការមិនយោគយល់ចិត្តគ្នា ធ្វើឲ្យកើតមានការឈ្លោះប្រកែក បែកសំឡេងរហូតដល់ត្រូវលែងលះគ្នា។ ក្នុងគ្រួសារគ្មានស្វាមីភរិយាណាប្រាថ្នាចង់ជួបការបែកបាក់ប្រេះឆានោះទេ។ ដូច្នេះតើក្នុងនាមជាស្វាមីត្រូវធ្វើដូចម្ដេច ដើម្បីឲ្យជីវិតគ្រួសារមានសេចក្ដីសុខ ពោរពេញដោយការកក់ក្ដៅគ្រប់ប្រការ?១. ការលើកតម្កើងតម្លៃជាភរិយាពិត
តួនាទីស្វាមីចំពោះភរិយានៅត្រង់ចំណុចនេះ គឺការលើកតម្កើងតម្លៃភរិយាដោយពិតប្រាកដ កើតចេញពីឧត្ដមគតិក្នុងនាមជាកូនប្រុសពិតប្រាកដ។ ការលើកតម្កើងទាំងនោះរួមមាន នាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់រដ្ឋ លើកតម្កើងភរិយាឱ្យពេញមុខដោយការណែនាំឱ្យទទួលភ្ញៀវ នាំដើរលេងជួបសាច់ញាតិ។
ជាពិសេសការរស់នៅឲ្យស្មើភាពគ្នា ដូចជាបរិភោគរួមគ្នា អង្គុយស្មើគ្នា ដើរកៀកគ្នា មិនឲ្យភរិយាធ្វើការធ្ងន់ហួសកម្លាំង មានពេលរីករាយ និងឈប់សម្រាកខ្លះ ជួយភរិយាក្នុងកិច្ចការផ្ទះតាមសមគួរ ជួយភរិយាពេលចេញក្រៅផ្ទះ ដូចជាជួយកាន់របស់ ពរកូន ប្រើពាក្យសំដីសរសើរសាទរ និងអគុណនូវកិច្ចការដែលភរិយាធ្វើឲ្យ។ លើកតម្កើងសេចក្ដីល្អរបស់ភរិយាតាមកាលៈទេសៈ មិននិន្ទា ឬមាក់ងាយទោះជាប្រការណាក៏ដោយ។
២.ការមិននិយាយមើលងាយ
តួនាទីស្វាមីនៅត្រង់ចំណុចនេះ មិនមែនសំដៅតែការមិននិយាយមើលងាយប៉ុណ្ណោះទេ ប៉ុន្តែជាស្វាមីល្អ ត្រូវប្រើពាក្យសំដីទន់ភ្លន់ជាមួយភរិយា ប្រសិនបើភរិយាខុស ភ្លាត់ភ្លាំងដោយប្រការណា គួរណែនាំដាស់តឿនដោយទន់ភ្លន់ មិនប្រើវាចាអាសអាភាស។ លើសពីនេះទៀត ស្វាមីមិនត្រូវមាក់ងាយ មើលថោកមាតាបិតា ញាតិមិត្ត ឬអ្នករាប់អានរបស់ភរិយា មិនប្រៀបធៀបស្ត្រីដទៃ និងភរិយាខ្លួនក្នុងផ្លូវដែលនាំឲ្យកើតមានការអាក់អន់ចិត្ត។ ហើយចំណុចដែលមិនអាចខ្វះបានមិនត្រូវយកចំណុចខ្សោយរបស់ភរិយា មកនិយាយនាំឲ្យខ្មាសអៀន និងឈឺចាប់ក្នុងចិត្តឡើយ។ តួនាទីសំខាន់បំផុតមួយទៀតក្នុងចំណុចនេះ គឺដាច់ខាតហាមប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ។
៣. ការមិនប្រព្រឹត្តរំលងចិត្ត
មកដល់ចំណុចនេះមានន័យថា តួនាទីស្វាមីចំពោះភរិយាគឺភាពស្មោះត្រង់ ត្រូវស្រឡាញ់ភរិយាមួយទល់នឹងមួយ។ ហើយអ្វីដែលលើសពីភាពស្មោះត្រង់ទៀតនោះគឺ ទ្រព្យសម្បត្តិសូមកុំមានការបែងចែកថារបស់នេះស្វាមីជាអ្នករក ហើយរបស់នោះភរិយាជាអ្នករកនោះឡើយ គឺជាការខិតខំរួមគ្នា។ ហើយជាពិសេសការថ្នាក់ថ្នមជារឿងសំខាន់ ស្ត្រីជាភេទទន់ខ្សោយដូចនេះពេលភរិយាឈឺថ្កាត់ ពេលនោះហើយជាឱកាសដ៏ល្អដើម្បីបង្ហាញពីភាពជាស្វាមី។ ជាស្វាមីក៏មិនត្រូវប្រព្រឹត្តិអំពើមិនគប្បីដូចជា លេងល្បែង ជក់ ស្រី ស្រា ដាច់ខាត។
៤. ការប្រគល់តួនាទីជាធំ
ជាទូទៅនៅត្រង់ចំណុចនេះ ស្វាមីជាច្រើនតែងយល់ថាខ្លួនជាអ្នកមានតួនាទីធំក្នុងគ្រួសារ ប៉ុន្តែតាមពិតមិនមែនដូច្នោះឡើយ។ តួនាទីជាធំនៅត្រង់ចំណុចនេះមានន័យថា ទុកភរិយាជាអណាព្យាបាល មើលថែទាំទ្រព្យសម្បត្តិ និងកិច្ចការក្នុងផ្ទះសម្បែង ធ្វើចិត្តថ្លើមឲ្យធន់ មិនឆេវឆាវ និងអត់ឱនចំពោះកំហុសភ្លាត់ភ្លាំងរបស់ភរិយា ជួយការពារភរិយាគ្រប់ផ្លូវ ដើម្បីឲ្យចាកផុតពីការមាក់ងាយ ធ្វើខ្លួនឲ្យសមជាមេគ្រួសារ៕
Hot Menu
- Home
- Buddhist Economic
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map
Thursday, June 18, 2026
តួនាទីស្វាមីចំពោះភរិយា ដើម្បីជីវិតគ្រួសារមានសេចក្ដីសុខ
អត្ថបទទាក់ទង
Subscribe to:
Post Comments (Atom)
.jpg)







No comments:
Post a Comment