តួនាទីស្វាមី៥យ៉ាង
៣.៣ តួនាទីស្វាមី៥យ៉ាង
បុរសទាំងឡាយណា ដែលទទួលនារីណាមកធ្វើជាភរិយារបស់ខ្លួនហើយ ត្រូវសង្រ្គោះនាង ដោយកិច្ច ៥យ៉ាងគឺៈទី១៖ ប្រដៅសព្វសារពើ ពោលពាក្យពិរោះសរសើរ ដោយលក្ខណៈប្រព្រឹត្តជាប្រយោជន៍ដល់ភរិយា ។
ស្រលាញ់រាប់អានថាជាភរិយា យើងជាស្វាមីរបស់ស្រ្តីណា គប្បីសង្រ្គោះស្រ្តីនោះដោយទំនុកបំរុង គ្រឿងប្រើប្រាស់មិនឲ្យខ្វះខាត បានដល់សំលៀកបំពាក់ជាដើម ។
ទី២៖ មិនមើលងាយ ជេរវាយភរិយា ដូចទាសា ទាសី កម្មករឡើយ ។
មិនត្រូវប្រមាទមើលងាយដូចជាខ្ញុំកំដរ “បាវព្រាវ” ការនិយាយចំពោះភរិយា គប្បីប្រើពាក្យសម្ដីផ្អែមល្ហែមពិរោះពិសារមិនពោលពាក្យរោយរាយឥតប្រយោជន៍ ភរិយាមានកំហុសបន្តិចបន្តួចក៏គួរអត់ឱនឲ្យ ហើយទូន្មានដោយសេចក្ដីល្អ ។
កាលណាបើយើងប្រើតែ មធ្យោបាយត្រជាក់ដាក់ភរិយាទៅយើងនឹងទទួលផលល្អពីភរិយាវិញ ដោយគេនឹកឃើញថាជាដំបូន្មានល្អគួរឲ្យប្រតិបត្តិតាម ។
ទី៣៖ មិនប្រព្រឹត្តកន្លងភរិយា មិនត្រូវប្រព្រឹត្តគំនិតក្បត់ ព្រំដែនជាប្ដី យកកំពូលស្នេហារបស់ខ្លួនទៅបូជា ដល់ស្រ្តីដែលមិនមែនជាកម្មសិទ្ធិនៃភរិយា ត្រូវប្រកាន់ខ្ជាប់នូវនាទីថាជាស្វាមីរបស់គេដោយពិត ។
ទី៤៖ ប្រគល់នូវរបស់របរទាំងពួង ឲ្យមានឥស្សរភាពដល់ភរិយា ប្រគល់អំណាចឲ្យជាធំ ជាស្រ្តីមេផ្ទះ ជាស្រ្តីរៀបចំទុកដាក់ទ្រព្យសម្បត្តិ រក្សាថែទាំលំអរគេហស្ថាន ព្រោះភរិយាទុកជានាយកស្ដីទីខាងក្រសួងបោសសំអាតលំនៅស្ថាន សមនិងស្លោកថាៈ
ទ្រព្យគង់ត្បឹតស្រី ចេះសំចៃទុក
មានផ្ទះស្រណុក ត្បឹតភរិយាជា
ទី៥៖ ស្វាមីគប្បីរៀបចំឲ្យមានអលង្ការដល់ភរិយាសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ តាមកាលៈទេសៈនិងសម័យនិយម ។
រីឯភរិយាយ៉ាងល្អឯក គាប់ភ្នែកខ្លួនឯង និងអ្នកផង បុរសស្វាមីត្រូវឃុំគ្រង កុំបីរំលងការរក្សា។
តួនាទីភរិយា៥យ៉ាង
តួនាទីភរិយា៥យ៉ាង
៣.៤ តួនាទីភរិយា៥យ៉ាង
ភរិយាត្រូវគោរពប្រតិបត្តិស្វាមីដោយកិច្ច ៥ យ៉ាងគឺៈ
ទី១៖ ចាត់ចែងការងារផ្ទះដោយផ្ចឹតផ្ចង់ ។
ភរិយាគប្បីចាត់ចែងការងារមានម្ហូបចំណីជាដើម ដោយផ្ចិតផ្ចង់សម្រាប់ស្វាមីឲ្យបានត្រឹមត្រូវ តាមពេលវេលា ។
ទី២៖ សង្រ្គោះញាតិខាងស្វាមី នឹងខាងខ្លួនឯងដោយប្រពៃ ។
ត្រូវមានចិត្តស្មើ មិនត្រូវលំអៀងម្ខាងៗឡើយ ហើយព្យាយាមជួយគ្នាតាមការគួរ ។
ទី៣៖ គប្បីថែទាំទ្រព្យសម្បត្តិដែលប្ដីរកបានមិនឲ្យវិនាសខូចខាតបាត់បង់ដោយការមិនគួរ ។
ទី៤៖ មិនប្រព្រឹត្តកន្លងចិត្តប្ដី គឺមិនត្រូវយកកំពូលស្នេហាទៅប្រគល់ឲ្យបុរសដទៃក្រៅពីស្វាមីខ្លួនឡើយ ។
ទី៥៖ ភរិយាគប្បីឈ្លាសវៃក្នុងការងារទាំងឡាយរបស់ស្រ្តី មិនត្រូវខ្ជិលច្រអូស កិច្ចការណាមិនទាន់បានសម្រេច ត្រូវប្រញាប់រវាសរវៃធ្វើបង្ហើយ ពន្យាពេលថាថ្ងៃនោះ “ធ្វើអ្វីធ្វើឲ្យហើយ កុំទុកឡើយបន្សល់កេរ្តិ៍ ។
នាទីស្វាមីភរិយា ប្រាំៗដូចគ្នាធម៌សង្រ្គោះ
សម្រាប់ឲ្យយើងកាន់រួមរស់ សន្ដោសដល់គ្នាជាប្រក្រតី។
បើមានខាតខុសខាងភរិយា តាំងចិត្តឲ្យជាកុំជេរស្ដី
ពុំនោះមានខុសខាងប្រុសក្ដី ភរិយាជាស្រីទូន្មានបាន ។
ព្រោះខ្លួនទាំងពីរជីវិតមួយ កុំឲ្យមានព្រួយកើតរំខាន
អត់ឃ្លានមានស៊ីត្រូវក្លាហាន សាងគ្រួសារឋានឲ្យសុខអើយ ។
Hot Menu
- Home
- Buddhist Economic
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map
Thursday, June 18, 2026
តួនាទីស្វាមី៥យ៉ាង
អត្ថបទទាក់ទង
Subscribe to:
Post Comments (Atom)
.jpg)







No comments:
Post a Comment