Slide Show

Friday, June 19, 2026

សេចក្តីសុខរបស់គ្រហស្ថ​ ៤ យ៉ាង៖

 សេចក្តីសុខរបស់គ្រហស្ថ​ ៤ យ៉ាង៖

១) អត្ថិសុខ (សុខព្រោះចេះតែមាន)​ មានន័យថា ទ្រព្យដែលសន្សំបានមកដោយកម្លាំងញើសខ្លួនឯង បានមកដោយធម៌ បានមកដោយស្របច្បាប់រដ្ឋ​ ។
២) ភោគសុខ (សុខព្រោះចេះប្រើប្រាស់) សំដៅយក ការចេះប្រើប្រាស់ទ្រព្យទាំងទ្បាយនោះឲ្យមានប្រយោជន៍ ការចែកញាតិ​ ការចញ្ចឹមមាតាបិតា​ ការចេះធ្វើបុណ្យជាដើម
៣) អនណសុខ  (សុខព្រោះមិនជំពាក់បំណុលគេ)​ បានសេចក្តីថា ការមិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី​
៤)​ អនវជ្ជសុខ  (សុខព្រោះមិនមានទោស)​ មានអត្ថន័យថា សុខ​ព្រោះ​មិនមានទោសដោយ​ វចីកម្ម មនោកម្ម និងកាយកម្ម​ មានសុខ​ ព្រោះមិនមានទោសតាមផ្លូវតុលាការជាដើម​ ។

No comments:

Post a Comment