Slide Show

Friday, June 19, 2026

មុខ​ជំនួញ​៣​យ៉ាង​ជា​គំនិត​ដ៏​ឆ្លាត​វៃ​របស់​ព្រះ​អង្គ ព្រះពុទ្ធ​លោក​បង្ហាញ​ពី​លក្ខណៈ​ធ្វើ​ជំនួញ​៣​យ៉ាង

 មុខ​ជំនួញ​៣​យ៉ាង​ជា​គំនិត​ដ៏​ឆ្លាត​វៃ​របស់​ព្រះ​អង្គ ព្រះពុទ្ធ​លោក​បង្ហាញ​ពី​លក្ខណៈ​ធ្វើ​ជំនួញ​៣​យ៉ាង​ដើម្បី​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ បរិបូរ​ដោយ​អ្នក​ស្រឡាញ់​រាប់អាន​ច្រើន ដើម្បី​បញ្ចៀស​ទស្សនៈ​មួយ​ចំនួន​ដែល​ថា ព្រះពុទ្ធ​បង្រៀន​មនុស្ស​តែ​ពី​រឿង កម្ម ផល បុណ្យ បាប អ៊ីចឹង​ហើយ​បានជា​អ្នក​ដើរ​តាម​ភាគច្រើន​ជា​អ្នកក្រ ។


ដើម្បី​ឱ្យ​ជំនួញ​របស់​ខ្លួន​ដើរទៅ​ដោយ​រលូន​នោះ សាធុជន​គួរ​អនុវត្ត​ទៅ​តាម​ទិស​ដៅ​បី​ចំណុច​របស់​ព្រះពុទ្ធ​ដូច​តទៅៈ

១-​ជា​អ្នកមាន​បញ្ញា គឺ​ភាព​វៃឆ្លាត​ក្នុង​ការ​លក់​ចេញ​ទិញ​ចូល ដឹង​ថា​ធ្វើ​យ៉ាងណា​ខាត និង​ធ្វើ​យ៉ាងណា​ឱ្យ​ចំណេញ ស្គាល់​កាល ស្គាល់​រដូវ​នៃ​មុខរបរ​នីមួយ​ៗ ស្គាល់​ទីផ្សារ​សម្រាប់​លក់​ដូច​ជា កន្លែង​ណា​លក់​បាន​ថ្លៃ កន្លែង​ណា​លក់​បាន​ថោក ស្គាល់​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ក្នុង​ទីនោះ​ៗ គេ​ត្រូវការ​ទំនិញ​ណា​ត្រូវ​យក​ទំនិញ​នោះ​ទៅ​លក់ តាម​សេចក្ដី​ត្រូវការ​របស់​គេ​ជាដើម ។

២-​ប្រឹងប្រែង ព្យាយាម គឺ​ខិតខំ​សង្វាត​ធ្វើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ ពោល​គឺ​មិន​ខ្ជិលច្រអូស មិន​ទុក​បង្អាប់​ឲ្យ​ហួស​សេចក្ដី​ត្រូវការ​របស់​អ្នកទិញ ។

៣-​ជា​អ្នក​ប៉ិន​ប្រសប់​ក្នុង​ការ​ទាក់ទង​អតិថិជន​បាន​ច្រើន ទៅ​ទីណា​ៗ​តែង​មាន​គេ​រាប់អាន មាន​គេ​ស្រឡាញ់ ចេះ​ធ្វើខ្លួន​ឲ្យ​គេ​ស្រឡាញ់​រាប់អាន និង​ជាទី​ទុកចិត្ត​របស់​អ្នក​ដទៃ ជា​អ្នក​រួសរាយ​រាក់ទាក់ ។

តើ​មាន​កន្លែង​ណា​ដែល​ព្រះពុទ្ធ​លោក​បង្រៀន​ឱ្យ​មនុស្ស​ក្រ ឬ​ទន់ខ្សោយ​ស្មារតី​នោះ? អ្នក​ដែល​ចោទ​ព្រះពុទ្ធ​សាសនា​ដោយ​ប្រការ​ផ្សេង​ៗ ប្រៀប​បីដូច​ជា​មនុស្ស​អប្ប​ឥត​វិជ្ជា ហើយ​ខំ​ស្រែ​កថា​លោក​នេះ​ងងឹត​ណាស់ លោក​នេះ​គ្មាន​ពន្លឺ​ទេ ព្រោះ​គេ​គ្មាន​ភ្នែក​គឺ​បញ្ញា ដើម្បី​សិក្សា​ស្រាវជ្រាវ​នូវ​ខ្លឹមសារ​ឲ្យ​បាន​ច្បាស់លាស់ ។លោកិយធម្មទាន ប្រែថាការឲ្យធម៌ដល់មនុស្សលោក ដោយ
ន័យថា ការឲ្យបញ្ញា ការឲ្យចំណេះវិជ្ជា សម្រាប់ធ្វើឲ្យបានចំរើន ក្នុង ឥធលោក (លោកបច្ចុប្បន្ន) និង បរលោក (លោកខាងមុខ) បានដល់ វិជ្ជា ពុទ្ធសាសនា ថ្នាក់ដំបូង ថ្នាក់កណ្តាល ថ្នាក់បំផុត វិជ្ជាអក្សរសាស្ត្រ
* វិជ្ជាពុទ្ធសាសនាចែកជា ៣ ថ្នាក់គឺ ថ្នាក់ដំបូង (ថ្នាក់ទី១), ថ្នាក់កណ្តាល (ថ្នាក់ទី២) និង ថ្នាក់បំផុត (ថ្នាកទី៣) ។ វិជ្ជាថ្នាក់ដំបូង បានដល់ ទិដ្ឋធម្មិកត្ថប្រយោជន៍ (ប្រយោជន៍បច្ចុប្បន្ន) មាន ៤ យ៉ាងគឺ ១) ឧដ្ឋានសម្បទា, ២) អារក្ខសម្បទា, ៣) កល្យាណមិត្តតា, និង ៤) សមជីវិតា ។ វិជ្ជាថ្នាក់កណ្តាលបានដល់ សម្បរាយិកត្ថប្រយោជន៍ (ប្រយោជន៍បរលោក) មាន ៤ យ៉ាងគឺ ១) សទ្ធសម្បទា, ២) សីលសម្បទា, ៣) ចាគសម្បទា, និង ៤) បញ្ញាសម្បទា ។ វិជ្ជាថ្នាក់បំផុតបានដល់ បរមត្ថប្រយោជន៍ គឺប្រយោជន៍ល្អិតសុខុម ឯកន្តបរមសុខ (សុខក្នុងព្រះ និព្វាន) មាន ៣ យ៉ាងគឺ អធិសីល, អធិសមាធិ, និង អធិបញ្ញា ។ ទាំង ៣ នេះហៅថា ត្រៃសិក្ខា ។

No comments:

Post a Comment