Tuesday, July 10, 2012

គួរអភិវឌ្ឍខ្លួនចំណុចណា ?



មនុស្សយើង តាមទ្រឹស្ដីពុទ្ធសាសនាកើតឡើងពីធាតុទាំង ៤ គឺ ទឹក ដី ភ្លើង ខ្យល់ ដែលធាតុ​ទាំងនេះសុទ្ធតែជាធាតុមិនដឹង (អវិជ្ជា) ។ ដូចនេះ ដរាបណាមនុស្សមិនមានការអភិវឌ្ឍន៍ ដរាបនោះ មនុស្សនៅតែល្ងង់ មិនមានការ​ ចំរើន ។ អ៊ីចឹង មនុស្សយើងចាំបាច់ត្រូវតែមាន​ការអភិវឌ្ឍន៍ខ្លួនឲ្យបានល្អ ។
ចំពោះការអភិវឌ្ឍខ្លួន ព្រះពុទ្ធជាម្ចាស់បានបង្ហាញច្រើនបែបយ៉ាងណាស់ តែក្នុងទីនេះ​សូមលើកយកចំណុចដែលត្រូវធ្វើការអភិវឌ្ឃន៍ខ្លួន ៤យ៉ាងមកបង្ហាញ ។
១. កាយភាវនា = អភិវឌ្ឍន៍ខាងកាយ ជាមនុស្សត្រូវធ្វើយ៉ាងណាឲ្យកាយរបស់ខ្លួន មាន​សុខភាព មានគុណភាព មានគុណធម៌ល្អ មានគ្រឿងឧបភោគបរិភោគគ្រប់គ្រាន់។
២. សីលភាវនា = អភិវឌ្ឍន៍ខាងការប្រព្រឹត្ត ជាមនុស្សត្រូវទំនាក់ទំនងល្អក្នុងសង្កម មាន​សីលធម៌​ មានច្បាប់ មានវិន័យ មានអាជីវកម្មសុចរិត និងចេះសន្សំសំចៃ….។
៣. ចិត្តភាវនា = អភិវឌ្ឍន៍ខាងផ្នែកផ្លូវចិត្ត ត្រូវធ្វើចិត្តឲ្យមានសុខភាព មានគុណភាព មានគុណធម៌ល្អប្រចាំសន្ដាន ។
៤. បញ្ញាភាវនា = អភិវឌ្ឍន៍ខាងសតិបញ្ញា ប្រាជ្ញាស្មារតី ចំណេះដឹង ចំណេះធ្វើ ដែលនឹង​ ធ្វើឲ្យបញ្ញាមានការឆ្លៀវឆ្លាតពូកែ ។
ខាងលើនេះ គ្រាន់ជាចំណុចដែលត្រូវធ្វើការអភិវឌ្ឍន៍តែប៉ុណ្ណោះ ឯការធ្វើយ៉ាងណាៗ​នោះ សូមលោកអ្នកអានអញ្ជើញចូលមកសិក្សាក្នុងពុទ្ធសាសនាចុះនឹងបានយល់ជា​មិនខាន ។ដកស្រង់ពី:http://wpbinfo.wordpress.com/

No comments:

Post a Comment