Tuesday, July 10, 2012

ថ្នាំអាយុវឌ្ឍនៈ ៧ យ៉ាង


អាយុវឌ្ឍនធម៌ គឺវិធីចម្រើនអាយុឲ្យវែង ថែរក្សាសុខភាពឲ្យបានមាំមួន ដែលព្រះ​
សម្មាសម្ពុទ្ធលោកប្រើដើម្បីរក្សាសុខភាពរបស់ព្រះអង្គ សំរាប់ព្រះភារកិច្ចដ៏ធ្ងន់ធ្ងរ​ជារៀង​រាល់ថ្ងៃ អស់រយៈពេល ៤៥ ព្រះវស្សា ។ ដោយសារអាយុវឌ្ឍនធម៌នេះឯង ទើបព្រះអង្គ​អាចតម្រង់ព្រះជន្មបានរហូតដល់ ៨០វស្សា ទើបចូលបរិនិព្វាន ។
. សប្បាយការី = ចេះធ្វើសេចក្ដីសប្បាយឲ្យដល់ខ្លួនឯង គឺអនុវត្តទៅតាមក្បួន​
អនាម័យ និងក្បួនសុខភាព ។ ដូចជាឥរិយាបថទាំង ៤ គឺ ដេក ដើរ ឈរ អង្គុយ ត្រូវ​ផ្លាសប្ដូរឲ្យបានសមរម្យ មានការហាត់ប្រាណបញ្ចេញកម្លាំង សម្អាតខ្លួនប្រាណ ។ល។ ជាដើម ។
២. សប្បាយេ មត្តញ្ញូ = មានប្រមាណ ស្គាល់ល្មម ស្គាល់ប្រមាណ នៅក្នុងរបស់​
សប្បាយទាំងឡាយ ដូចជាមិនបរិភោគរហូតដល់ទៅហល់ មើលសម្លឹងទូរទស្សន៍​រហូត​ដល់ទៅព្រិលភ្នែក ហៀរទឹកភ្នែក ផឹករហូតដល់គ្រើចេញមកវិញ ។ ម្យ៉ាងទៀត គឺចេះ​ជ្រើសរើសរបស់ណាដែលមិនហុចទោស យកមកបំរើសេចក្ដីសប្បាយរបស់ខ្លួន ដូចជា​ស្រា បារី កញ្ឆា ជាដើមនេះ សុទ្ធតែជារបស់ដែលនាំឲ្យទោស អ្នកសប្បាយត្រូវចេះស្គាល់​ប្រមាណក្នុងការជ្រើសរើសរបស់ទាំងនេះ មកប្រើផងដែរ ។
៣. បរិណតភោជី = បរិភោគតែអាហារណាដែលងាយរលាយ ងាយក្រពះ​ស្រួល​
កិន មិននាំឲ្យខូចក្រពះ និងទំពារឲ្យបានម៉ដ្ឋល្អ ។
៤. កាលចារី = ស្គាល់ពេលវេលាក្នុងការធ្វើការ ធ្វើត្រូវសមពេលធ្វើ មានពេល
មានវេលា ស្គាល់ថាគួរធ្វើការប៉ុន្មានម៉ោង សំរាកកាយប៉ុន្មានម៉ោង រៀនសូត្រ​ប៉ុន្មានម៉ោង ជាដើម ។
៥. ព្រហ្មចារី = ប្រព្រឹត្តព្រហ្មចរិយាធម៌ អ្នកដែលជាគ្រហស្ថ​ត្រូវចេះកំណត់​
កាមារម្មណ៍​របស់ខ្លួន ត្រូវវៀរចាកនូវការសេពសន្ធវៈខ្លះ ព្រោះអ្នកល្មោភក្នុងកាមគុណ​ពេក នឹងនាំឲ្យបាក់កម្លាំង ។
៦. សីលវា = មានសីល ប្រព្រឹត្តល្អ មិនធ្វើអ្វីដែលខុស រក្សាកាយវាចាឲ្យល្អ ។
៧. កល្យាណមិត្ត = មានកល្យាណមិត្ត មិត្តល្អ មិត្តដែលមិនបបួលទៅរក​
អបាយមុខ ទាំង៤គឺ ស្រី ស្រា ល្បែង និងអំពើពាលា ។
ក្រៅពីអាយុវឌ្ឍនធម៌នេះហើយ ខ្មែរយើងក៏តែងទទួលទានថ្នាំប៉ូវ ថ្នាំកម្លាំង ថ្នាំ​
ស្រួលខ្លួន ថ្នាំដើរខ្យល់ ថ្នាំបាយបានជាដើម ថែមទៀត ។ គោលបំណងនៃការប្រើ​ថ្នាំ ដើម្បីឲ្យមានសុខភាពល្អ តែប៉ុណ្ណោះ ។
ដកស្រង់ពី:http://wpbinfo.wordpress.com/

No comments:

Post a Comment