Saturday, May 27, 2023

(ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច)


(ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច) ការងារមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរខំបំពេញ អកុសលមាននៅក្នុងខ្លួនគួរលះចេញ ជំនួញមានចំណេញគួរខំជួញ។

ទិដ្ឋធម្មិកត្ថប្រយោជន៍គឺ​ហេតុ​ឲ្យ​កើត​ផល​ប្រយោជន៍​បច្ចុប្បន្នក្នុង​ពិភពលោក​នេះ​មាន ៤ គឺ ៖

១-​​​​​​​ការ​ប្រឹងប្រែង​ធ្វើ​ការងារ មិន​ខ្ជិល​ច្រអូស​ជានិច្ច ឈ្មោះ​ថា ឧដ្ឋានសម្បទា។

២-​ការ​រក្សា​នូវ​ទ្រព្យ​ដែល​ខ្លួ​ល​បាន​រក​ចេះ​សន្សំ ចេះ​រក្សា ចេះ​ទុកដាក់ ចេះ​ការពារ​ទ្រព្យ​ដែល​ខ្លួន​រកបាន​ហើយ​កុំឱ្យ​បាត់បង់​ដោយហេតុ​ណាមួយ ឈ្មោះ​ថា អារក្ខ​សម្បទា។ការបែងចែកទ្រព្យសម្បត្តិ ៤ យ៉ាង សម្រាប់មនុស្ស

១. ដោះបំណុលចាស់ សេចក្តីថាយើងគប្បីដឹងប្រាកដក្នុងចិត្តថា ការដែលយើងទាំងអស់គ្នាមានជីវិតរស់នៅសព្វថ្ងៃ និងធំធាត់មកដល់ពេលនេះគឺបានមកដោយការផ្តល់កំនើតពីមាតាបិតាយើង និងការចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចមក។​ វាមិនមែនជារឿងងាយស្រួលនោះទេដែលពួកគាត់បានចិញ្ចឹមយើងមកដល់ពេលនេះ ត្រូវចំណាយច្រើនណាស់ ចំណាយក​ម្លាំងកាយ-ចិត្ត ពួកគាត់ហត់នឿយខ្លាំងណាស់។ ហេតុនេះយើងជាកូនត្រូវយកចិត្តទុកដាក់ចិញ្ចឹមថែរក្សាពួកគាត់វិញដូចគ្នា នេះឈ្មោះថាយើងដោះបំណុលចាស់។

២. បុលបំណុលថ្មី សេចក្តីថា ការដែលយើងបង្កើតកូនមកហើយត្រូវតែមានទំនួលខុសត្រូវក្នុងនាមជាមាតាបិតា ត្រូវមានការយកចិត្តទុកដាក់ក្នុងការចិញ្ចឹមថែរក្សាកូនៗរបស់ខ្លួនឱ្យបានល្អ និងគប្បីរៀបចំអនាគតសម្រាប់កូនៗរបស់យើងឱ្យបានប្រសើរ ពោលគឺត្រូវបំពេញខ្លួនឱ្យបានត្រឹមត្រូវតាមតួនាទីទាំង៥ដែលមានចែងក្នុងព្រះពុទ្ធសាសនា។ ការបើបានធ្វើល្អដាក់កូនៗបែបនេះ ពេលដែលកូ៣. បោះចូលទៅក្នុងជ្រោះជ្រៅ សេចក្តីថា ជ្រោះដែលជ្រៅបំផុតដែលបំពេញមិនចេះពេញនោះគឺក្រពះ រូបកាយយើងប្រៀបបានដូចជាជ្រោះ មាត់របស់យើងប្រៀបបានដូចជាមាត់ជ្រោះ សេចក្តីនេះលោកចង់ឱ្យយើងទុកទ្រព្យសម្បតិ្តមួយផ្នែកសម្រាប់ចិញ្ចឹមជីវិត ការចិញ្ចឹមជីវិតនេះទៀតសោតត្រូវចិញ្ចឹមជិវិតប្រកបដោយធម៌ វៀរចាកការចិញ្ចឹមជីវិតខុសដោយការទៅលួច ឆក់ ប្លន់គេជាដើម។នៗធំឡើងពួកគេនិងប្រតិបត្តិមកវិញដូចគ្នាយើងនោះដែរ នេះឈ្មោះថាបុលបំណុលថ្មី។

 ៤. កប់ទុកក្នុងធរណី សេចក្តីថា មានទ្រព្យសម្បត្តិហើយយើងគប្បីយកទ្រព្យទៅទុកដាក់ឱ្យបានល្អ ចៀសពីចោរទាំងឡាយ។ ចោរក្នុងនេះមានពីរ គឺចោរខាងក្រៅ និងចោរខាងក្នុង ចោរខាងក្រៅសំដៅដល់ចោរគឺអ្នកដទៃមិនមែនខ្លួនឯងដែលមានសេចក្តីប៉ងប្រាថ្នាចង់យករបស់ទ្រព្យអ្នកដទៃ រឺឯចោរខាងក្នុងសំដៅដល់កិលេសតណ្ហារបស់ខ្លួនឯង មនុស្សភាគច្រើនជាប់ជំពាក់និងទ្រព្យសម្បត្តិខ្លាំងពេកបានបណ្តាលឱ្យពួកគេក្លាយទៅជាមនុស្សកំណាញ់ មិនមានការលះបង់ជាទាន មិនមានការចែករំលែកដល់សង្គម។

ហេតុនេះត្រូវដឹងថាចោរខាងក្នុងខ្លួនវាបង្កហានិភ័យដល់ខ្លួនខ្លាំងណាស់ វាអាចធ្វើឱ្យយើងក្លាយទៅជាមនុស្សអាក្រក់បានដោយសារទ្រព្យសម្បត្តិ ដូចនេះត្រូវយកទ្រព្យមួយចំណែកកប់ទៅក្នុងធរណី គីមានន័យថាយកទៅធ្វើបុណ្យកុសលទុកសម្រាប់ខ្លួនយើងទៅជាតិមុខៗទៀត។ជីវិត​របស់​យើង​ម្នាក់ៗ​មាន​តម្លៃ​ណាស់​ក្នុង​រង្វង់​ក្រុម​គ្រួសារ ស្វាមី​ភរិយា​តែងតែ​ត្រូវការ​ភាព​ស្មោះត្រង់​រវាង​គ្នា កូនប្រុស​ស្រី តែង​ត្រូវការ​ភាព​កក់ក្តៅ​អំពី​ឪពុកម្តាយ ចំណែក​ឯ​ឪពុក​ម្តាយ​ក៏ត្រូវ​ការភាព​ឱន​លំទោន និង​ការស្តាប់​បង្គាប់​ពីកូន​វិញ​ផងដែរ។ ទ្រព្យសម្បត្តិ​រកបាន​មក​ហើយ មិនមែន​ថា​មិនត្រូវ​អស់​វិញ​នោះ​ទេ ប៉ុន្តែ​គួរតែ​ឲ្យអស់​ទៅ​ក្នុង​ហេតុ​ដែល​គួរអស់។ ព្រះភិក្ខុវជិរប្បញ្ញោ សានសុជា នឹង​បរិយាយ​ពីតាម​ពុទ្ធឱវាទ​ដែល​បង្រៀន​ឲ្យ​មនុស្ស​ចេះ​បែង​ចែក​ទ្រព្យសម្បត្តិ​មាន​ចំនួន ៤ យ៉ាង​ក្នុងការ​ប្រើប្រាស់​នៃការ​ចំណាយ​ដោយ​មាន​ហេតុផល​ត្រឹមត្រូវ។ ព្រះតេជគុណ​មាន​សង្ឃដីកា​ថា៖ «ទ្រព្យសម្បត្តិ ៤ យ៉ាង សម្រាប់​ប្រើប្រាស់​មាន​មូលហេតុ​ត្រឹមត្រូវ ៖ ទី១ សម្រាប់​ការចិញ្ចឹម​ជីវិត​ខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬ​ទាសកម្មករ​ដែល​នៅ​ជាមួយ​ខ្លួន។ ទី ២ ចាយ​ទ្រព្យ​ដើម្បី​ការពារ​ទ្រព្យ គឺ​ចាយ​ដោយ​ការ​វៃឆ្លាត ដើម្បី​ដោះ​ខ្លួនឯង​ឲ្យរួច​ផុតពី​សេចក្តី​អន្តរាយ​ផ្សេងៗ​ដូចជា អន្តរាយ​ព្រោះ​ភ្លើង ទឹក ឬក៏​ចោរកម្ម​ជាដើម» ព្រះភិក្ខុវជិរប្បញ្ញោ សានសុជា មាន​សង្ឃដីកា​បន្ត​ថា៖ «ទី៣ ចំណាយ​ទ្រព្យ​ចាត់ចែង​សម្រាប់​ជួយ​សង្គ្រោះ​ញាតិ និង​ទុក​សម្រាប់​ទទួលភ្ញៀវ ដែល​មក​អំពី​ចម្ងាយ​គឺ​សំដៅ​ទៅលើ​ពលី ៥ យ៉ាង គឺមាន​ញាតិពលី​ជាដើម និង​ទី ៤ ចាត់ចែង​បរិច្ចាគ​ទាន​ទៅ​សមណព្រាហ្មណ៍ អ្នកមាន​សីល​ជាទី​ស្រឡាញ់»។ការចិញ្ចឹម​ជីវិត​ស្មើ​សំដៅ​ដល់ការ​ដឹង​ប្រមាណ​ក្នុងការ​ចាយវាយ​ទ្រព្យសម្បត្តិ មិន​ខ្ជះខ្ជាយ ឬមិន​ហ៊ឺហា​តាម​សម័យ​ពេក ឬ​ចេះ​សម្លឹង​មើល​កាលជា​អនាគត​ព្រោះ​មនុស្ស​គ្រប់គ្នា មានការ​កើតមក​ពេញ​លក្ខណៈ​ជា​មនុស្ស។ បើ​មិន​ស្លាប់​ពីក្មេង​ទេ​គង់តែ​នឹង​ក្លាយ​ជាអ្នក​គ្រប់គ្រង​ក្រុម​គ្រួសារ​មិន​ខាន។ អ្នក​អាច​គ្រប់គ្រង​ក្រុម​គ្រួសារ​បានល្អ​គឺជា​មនុស្ស​មិន​ខ្ជះខ្ជាយ ខណៈ​ចេះ​ចាយ​វាយ​ទ្រព្យសម្បត្តិ​តាម​គន្លង​ធម៌​គឺជា​ពរ​ដ៏​ប្រសើរ​សម្រាប់​គ្រប់គ្នា។ ព្រះ​តេជគុណ សាន សុជា មាន​សង្ឃដីកា​បន្ថែម​ថា៖ «ការ​អស់ទ្រព្យ​សម្បត្តិ តាម​វិធី​ដែល​រៀបរាប់​មក​នេះ ឈ្មោះ​ថា​អស់​ទៅ​ដោយ​ប្រពៃ​មិនគួរ​ឲ្យ​សោកស្តាយ​ឡើយ។ តែបើ​អស់​ទៅ​ហើយ​ថែម​ទាំងគួរ​ឲ្យ​រង្កៀស​ចិត្ត​នោះ​គឺ​សំដៅ​ការចំណាយ​ប្រាក់​ក្នុង​អបាយមុខ​ផ្សេងៗ​ដូចជា ចំណាយ​ក្នុង​ការដើរ​លេង​ស្រី ការផឹក​ទឹកស្រវឹង និង​សេព​គ្រឿងញៀន​ផ្សេងៗ ការសប្បាយ​បរិភោគ​ក្នុង​នាម​ជា​អ្នកលេង​ផឹកស៊ី ការ​លេង​ល្បែង​ស៊ីសង ដើរ​លេង​តាម​ច្រកល្ហក​រឿយៗ​នៅ​ពេលយប់​ព្រលប់ ការមើល​មហោស្រព ឬល្បែង​ច្រៀង​រាំជា​រឿយៗ ឬការ​ប្រកប​រឿយៗ​នូវ​សេចក្តី​ខ្ជិលច្រអូស និង​សេពគប់​បាបមិត្ត​ជាដើម​ផងដែរ»

៣-​ចេះ​រាប់អាន​មិត្ត ព្រះពុទ្ធ​សម្តែង​ថា សេពគប់​បណ្ឌិត​រមែង​ជោគជ័យ​ជា​មង្គល​ដ៏​ឧត្តម កុំ​សេពគប់​បុគ្គល​ពាល ព្រោះ​ពាល​មិន​ដែល​នាំ​មក​នូវ​សេចក្តីចម្រើន​ឡើយ ឈ្មោះ​ថា​ កល្យាណមិត្ត​តា។

៤-​ការ​ចិញ្ចឹមជីវិត​បាន​ត្រឹមត្រូវ រកបាន​តិច ចាយ​តិច កុំ​ចាយ​លើស​ចំណូល កុំ​ចំណាយ​ទៅ​លើ​អំពើ​អបាយមុខចំណាយ​ទៅ​លើ​អ្វី​ៗ​ត្រូវ​ត្រិះ​រិះ​ពិចារណា ឈ្មោះ​ថា​ សមជីវិតា ។ ព្រះពុទ្ធ​លោក​បង្ហាញ​ពី​លក្ខណៈ​ធ្វើ​ជំនួញ​៣​យ៉ាង​ដើម្បី​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ បរិបូរ​ដោយ​អ្នក​ស្រឡាញ់​រាប់អាន​ច្រើន ដើម្បី​បញ្ចៀស​ទស្សនៈ​មួយ​ចំនួន​ដែល​ថា ព្រះពុទ្ធ​បង្រៀន​មនុស្ស​តែ​ពី​រឿង កម្ម ផល បុណ្យ បាប អ៊ីចឹង​ហើយ​បានជា​អ្នក​ដើរ​តាម​ភាគច្រើន​ជា​អ្នកក្រ ។

ដើម្បី​ឱ្យ​ជំនួញ​របស់​ខ្លួន​ដើរទៅ​ដោយ​រលូន​នោះ សាធុជន​គួរ​អនុវត្ត​ទៅ​តាម​ទិស​ដៅ​បី​ចំណុច​របស់​ព្រះពុទ្ធ​ដូច​តទៅៈ

១-​ជា​អ្នកមាន​បញ្ញា គឺ​ភាព​វៃឆ្លាត​ក្នុង​ការ​លក់​ចេញ​ទិញ​ចូល ដឹង​ថា​ធ្វើ​យ៉ាងណា​ខាត និង​ធ្វើ​យ៉ាងណា​ឱ្យ​ចំណេញ ស្គាល់​កាល ស្គាល់​រដូវ​នៃ​មុខរបរ​នីមួយ​ៗ ស្គាល់​ទីផ្សារ​សម្រាប់​លក់​ដូច​ជា កន្លែង​ណា​លក់​បាន​ថ្លៃ កន្លែង​ណា​លក់​បាន​ថោក ស្គាល់​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ក្នុង​ទីនោះ​ៗ គេ​ត្រូវការ​ទំនិញ​ណា​ត្រូវ​យក​ទំនិញ​នោះ​ទៅ​លក់ តាម​សេចក្ដី​ត្រូវការ​របស់​គេ​ជាដើម ឈ្មោះ​ថា​ បញ្ញា​ចក្ខុ ។

២-​ប្រឹងប្រែង ព្យាយាម គឺ​ខិតខំ​សង្វាត​ធ្វើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ ពោល​គឺ​មិន​ខ្ជិលច្រអូស មិន​ទុក​បង្អាប់​ឲ្យ​ហួស​សេចក្ដី​ត្រូវការ​របស់​អ្នកទិញ ឈ្មោះ​ថា​ វីរិយារ​ម្ភៈ ។

៣-​ជា​អ្នក​ប៉ិន​ប្រសប់​ក្នុង​ការ​ទាក់ទង​អតិថិជន​បាន​ច្រើន ទៅ​ទីណា​ៗ​តែង​មាន​គេ​រាប់អាន មាន​គេ​ស្រឡាញ់ ចេះ​ធ្វើខ្លួន​ឲ្យ​គេ​ស្រឡាញ់​រាប់អាន និង​ជាទី​ទុកចិត្ត​របស់​អ្នក​ដទៃ ជា​អ្នក​រួសរាយ​រាក់ទាក់ ឈ្មោះ​ថា​ សនា​ថោ ។

ធម៌​នាំ​ឱ្យ​កើត​ប្រយោជន៍​៤​យ៉ាងនេះ​កើត​មាន​ចំពោះ​បុគ្គល​ណា នឹង​នាំ​ក្តី​ចម្រុងចម្រើន នាំ​ជោគជ័យ​ដល់​បុគ្គល​នោះ​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​ភ្លាម​។

ធម៌​ទាំង​នេះ​ឯង ជាប្រភព និង​ជា​គ្រឹះ​យ៉ាង​មាំ​ សម្រាប់​បណ្ដុះ​បណ្ដាល និង​ ​ទ្រទ្រង់​នូវ​អង្គការ​ពិភព​លោក អង្គការរដ្ឋ និង​អង្គការ​គ្រួសារ​មួយៗ​ ឲ្យ​បាន​ប្រកប​ដោយ​វឌ្ឍនធម៌ ចម្រើន​រុងរឿង ។ បើ​ខ្វះ​ធម៌ណាមួយ អង្គការ​នោះ​ៗ​ ត្រូវ​មាន​វិបត្តិ​មិន​ខាន ។ ក្នុង​រដ្ឋមួយៗ​ មាន​អង្គការ​​ជាច្រើន​ ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ជាដើម។ផ្នែក​សេដ្ឋកិច្ច ដូច​ខាង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បើ​អ្នក​កាន់​ការ​ទាំងឡាយ​ ក្នុង​ពិភព​​លោក ខ្វះ​ធម៌ទី​ ១​ គឺ ឧដ្ឋានសម្បទា កម្ជិល​មិន​ប្រឹង​ប្រែង​ចំពោះ​ករណីយកិច្ច រវល់​តែ​ប្រចាំ​គ្នា ច្រណែន​គ្នា អំពី​​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ខំ​រវៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឲ្យ​ដើរ​ទាន់​សម័យ​ទេ សេដ្ឋកិច្ច​​មិន​​ត្រូវ​​អមតៈ​បាន​ឡើយ ព្រោះ​នៅ​មាន​ការ​កុហក​បោក​ប្រាស នៅ​មាន​អំពើ​ពុករលួយ លួច​ប្លន់​កេងកិប សូក​​ស៊ី​​សំណូក ច្របូកច្របល់​ក្នុង​ដំណើរ​ជីវិត ត្រូវ​សិក្សា​បង្កើត​​ថ្នាក់​ឲ្យ​ដល់​កម្រិត​សីលសិក្ខា​ បាន​ដល់​ការ​សិក្សា​តាមមគ្គសច្ចវិទ្យា ត្រង់ទី​ ៣ ទី​ ៤ និងទី​ ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជា​ច្រើន​ឆ្នាំ​ទៀត​ដរាប ដល់​អប់រំ​ចរិយាមារយាទ​ឲ្យ​បាន​ថ្លៃថ្នូរ ស្អាត​បរិសុទ្ធ​ ដែល​ហៅ​ថា អរិយចរិយា។

បើ​មាន​ឧដ្ឋានសម្បទា​ ហើយ​ខ្វះអារក្ខសម្បទា មាន​ការ​ខ្ជះខ្ជាយ មិន​ត្រួត​ពិនិត្យ​ឲ្យ​ដល់​ទី​កន្លែង ចេះ​​តែ​ប្រចាំ បណ្ដាក់គ្នា ម្នាក់​អាង​លើ​ម្នាក់ នៅ​តែ​ក្នុង​ការិយាល័យ រំពឹង​តែ​លើ​ក្រដាស លើ​បញ្ជី​នោះ ផល​​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ត្រូវ​ខូចខាត សេដ្ឋកិច្ច​ត្រូវ​ធ្លាក់ចុះ។

បើ​មាន​ធម៌​ទាំង​ពីរ​នេះ​ហើយ ប៉ុន្តែ​ខ្វះ​ធម៌​ទី​ ៣ គឺ​កល្យាណមិត្ត​តា មាន​ការ​ទាក់ទង​ជា​មួយ​អ្នក​​លក់ អ្នក​​ទិញ ជា​មនុស្ស​ទុច្ចរិត មាន​ការ​គៃបន្លំ និង​នាំ​គៃបន្លំ​ដោយ​ហេតុ​ណា​មួយ ឬ​​ក៏​​មាន​សហការី​របស់​ខ្លួន​ ជាមនុស្សពុករលួយ ត្រូវ​ជើង​នឹង​អ្នក​ទិញ ឬ​អ្នក​លក់ ធ្វើ​ឲ្យ​ខូចខាត​ផល​ឧស្សាហកម្ម ពាណិជ្ជកម្ម​​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ។

បើ​មាន​ធម៌​ទី​ ១ ទី​ ២ ទី​ ៣ នេះ​គ្រប់គ្រាន់​ហើយ នៅ​ខ្វះធម៌​ទី​ ៤​ គឺ សមជីវិតា មាន​ការ​ចំណាយ​​ច្រើន​​ជាង​ចំណូល ដោយ​ការ​ខ្ជះខ្ជាយ ឬ​ដោយ​ប្រើ​បុគ្គលិក​ច្រើន​ហួស​ដែល​បណ្ដាល​មក​ពី​មិន​ចេះ​​ប្រើ គឺ​អំពើ​ដែល​គេ​ធ្វើ​តែ​ម្នាក់​កើត យើង​ធ្វើ​ ៤ ឬ​ ៥​ នាក់​ទើប​កើត ហើយ​មិន​ល្អ​ទៀត ឬ​ទិញ​​របស់​​មួយ​​មុខៗ​ ចូល​ច្រើនហួស ដើម្បី​បាន​ភាគរយ​អំពី​អ្នក​លក់ ឯ​របស់​ដទៃ​ទៀត​គ្មាន​លុយ​ទិញ​គ្រប់​​គ្រាន់ ដែល​​នាំ​​ឲ្យ​​រអាក់រអួល​ដំណើរ​ឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ។

កាល​បើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ព្រោះ​ខ្លួន​ខ្វះ​សមត្ថភាព ឬ​ព្រោះ​ខ្លួន​ទុច្ចរិត​ហើយ ខំ​តម្លើង​តម្លៃ​ទំនិញ​​ដើម្បី​​​ទប់ទល់​នោះ រឹត​តែ​នាំ​ឲ្យ​ចង្រៃ​ធំ​ដល់​សង្គមជាតិ​ អ្នក​ប្រើប្រាស់​ថែម​ទៀត ។ ទិដ្ឋធម្មិកធម៌​នេះ មាន​ន័យ​ធំ​ទូលាយ​គ្រប់​ករណីកិច្ច​ទាំង​អស់​របស់​អ្នក​ពិភពលោក ដូច​​បាន​​នាំ​កូន​ចំណុច​តូចមួយខាងលើ​នេះ​ជា​និទស្សនៈ​ស្រាប់។https://businessbuddhism.blogspot.com/.../blog-post_14.html

-----------------------------------------------------------------

សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនយូរអង្វែងរហូតជានិរន្តរ៍

Description: ✅ការស្តាប់ព្រះធម៍ដោយល្អរមែនបាននូវប្រទីបគឺ បញ្ញា

Description: ✅សូមអរគុណសម្រាប់ការគាំទ្រនូវឆានែលព្រះធម៌នេះ!

Description: ✅វិន័យជា(មហា)មន្តស្នេហ៍ពូកែផុតក្នុងលោក ។

Description: ✅វិន័យជាមហាស្នេហ៍ពូកែផុតក្នុងលោក ។


No comments:

Post a Comment