Friday, November 25, 2022

ទស្សនៈស្ដីពីរឿងព្រេង

 ទស្សនៈស្ដីពីរឿងព្រេង

រឿងព្រេង ជាទូទៅគឺជាអក្សរសិល្ប៍ បែបនិទាន តំណាលកថា ដែលពោលដោយអ្នកស្រុក អ្នកភូមិ ពីមាត់មួយទៅមាត់មួយ។ពីភូមិស្រុកមួយទៅភូមិស្រុកមួយទៀត។ រឿងព្រេងជាសាមិទ្ធផលរបស់មហាជនដែលបានឧប្បត្តិកឡើង។ ស្មាដៃនេះ ផ្សព្វផ្សាយពីមួយទៅកន្លែងមួយក្នុងជីវភាពមហាជន លក្ខណៈអក្សរសិល្ប៍ប្រជាប្រិយ ក្លាយជាកម្មវត្ថុរបស់អ្នកសិក្សាវិទ្យាសាស្ត្រ។ព្រោះវិទ្យាសាស្ត្រនេះបានស្រាវជ្រាវ ពីបណ្ដាល សមិទ្ធផលរបស់មហាជន បាននិម្មិតឡើង។
ការផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយ ពីតំបន់មួយទៅតំបន់មួយ នៃអក្សរសិល្ប៍ព្រេងខ្មែរ គឺជាទស្សនៈវិស័យ ដ៏សម្បូរបែប ពោរពេញដោយគតិបណ្ឌិតដែលមានតម្លៃអប់រំដល់សង្គមខ្មែរ។
      រឿងព្រេង គឺជាអក្សរសិល្ប៍ប្រជាប្រិយ បង្កប់ដោយលក្ខណៈសិល្បៈ វប្បធម៌ប្រពៃណី អក្សរសាស្ត្រ ចំណេះដឹង ជំនឿនិងទំនៀមទម្លាប់......។រឿងព្រេង ក៏ជាឥទ្ធិពលព្រលឹង អត្តសញ្ញាណជាតិ ដ៏ពិសិដ្ឋផងដែរ។ប្រៀបដូចជាបុគ្គលគ្រប់រូប ត្រូវព្រលឹង ទើបខ្លួនមាន សកម្មភាពបានគឺអត្តសញ្ញាណនេះហើយ ដែលបានបង្ហាញ ពីរបៀបរស់នៅប្លែកៗគ្នា របស់ពួកមនុស្សនិករ ហើយរបៀបរស់នៅទាំងនេះ បញ្ជាក់ប្រពៃណីជំនឿទំនៀមទម្លាប់ផ្សេងៗ។ តាមwikipedia បានឲ្យនិយមន័យថា អក្សរសិល្ប៍ប្រជាប្រិយ (រឿងព្រេង) មាននៅក្នុងវប្បធម៌ដែលក្នុងនោះមានរឿងរ៉ាវផ្សេងៗ តន្ត្រីរបាំ រឿងព្រេងនិទានប្រវត្តិសាស្ត្រដែលនិយាយពីមាត់មួយទៅមាត់មួយ សុភាសិត រឿងកំប្លែង ជំនឿមហាជននិងពិសេសទាក់តងទំនៀមទម្លាប់ រស់នៅេបស់មហាជន។(internet)

     ស្នាដៃរឿងព្រេង ដូចបានរៀបរាប់ខាងលើ ត្រូវបានអ្នកសិក្សាស្រាវជ្រាវ បញត្តិន័យតាមចំនងចំណូលចិត្ត និងការយល់ឃើញដោយឡែកពីគ្នាដូចជា   (សុំឈុំឡុងទំព័រ១៣..........)

No comments:

Post a Comment