ពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធនោះមានសាហាយ នាំមកដេកជាមួយក្នុងផ្ទះតែសព្វថ្ងៃ។ ថ្ងៃមួយប្ដីទៅជីកដំឡូវក្នុងព្រៃដល់ថ្ងៃក្ដៅចូលអាស្រ័យនៅខ្ទមអ្នកតា មួយ។ ប្រពន្ធរៀបឥវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយស្លាប់ នឹងយកសាហាយធ្វើប្ដី រៀបស្រេច ហើយ ក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។ប្ដីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា «ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្ដាប់ប្រពន្ធ ។
ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា៖«ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូម អ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូក១។ប្ដីលឺដូច្នោះ ក៏ឆ្លើយឡើងពីក្រោយ អ្នកតាថា៖ « អើបើនាង មានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយទេ វិលទៅផ្ទះវិញត្រូវរកមាន់ក្រាប ទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ីទៅវាស្លាប់ហើយ» មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹង យកសហាយ ។
លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា៖ «កេហ៍អើយ !បានអីស៊ីបាយ?»។ មេនោះឆ្លើយថា៖ «ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» ប្ដីថា «រៀបបាយមកស៊ី » ។ ប្រពន្ធក៏លើកបាយទាំងមាន់ ក្រាបមកអោយប្ដីស៊ី ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ ឯប្ដីក៏ធ្វើជាដេកទៅ មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយក សាហាយចូលទៅដេកជាមួយ។អ្នកទាំងពីរកំពុងតែនិយាយគ្នាប្ដីក៏ក្រោកឡើងអង្អុយហៅប្រពន្ធមក ប្រាប់ ថា៖«រងារណាស់»។ ឯបុរសសាហាយឃើញប្ដីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុង ពាងធំមួយ នៅខាងដំនេក សំងំចាំប្ដីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត។
ប្ដីបានឃើញតែធ្វើជាមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា៖ « រងារណាស់ ឯងដាំទឹកអោយគ្នាមុជបន្តិច នឹង អាលស្លាប់ »មេនោះលឺថា ចង់ស្លាប់ដូច្នោះអរណាស់ ដ្បិតត្រូវ នឹង ពាក្យដែលទៅបន់អ្នកតា។ លុះប្រពន្ធដាំ ទឹកពុះហើយ ប្ដីថា៖ «ទៅដងទឹកត្រជាត់បាន ១ក្អមមក យកមកលាយ នឹងទឹកក្ដៅនេះ »។ ប្រពន្ធលឺប្ដីប្រើ ដូច្នោះក៏យកក្អមចេញទៅដងទឹក។ ប្ដីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើង ដើរទៅលើកទឹកពុះ១ខ្ទះនោះយក ទៅស្រោចលើសាហាយនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកធ្វើជាឈឺថ្ងូរហ៊ឹៗទៀត។
មេនោះវិលពីដងទឹកវិញ មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសសៃដូចគេដកកចេញពីពាងមកក៏ អោនខ្សឹបថា៖«ថ្វីក៏មិនអោនទៅ វាមិនទាន់ដេកទេ»។ អានោះនៅឆ្ងក់ដដែល មេនោះយកដៃទៅចាប់ច្រមុះ ទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់ ទើបដឹងថាប្ដីស្រេចទឹកក្ដៅស្លាប់សាហាយទៅហើយ ក៏ពុំស្ដីយក គ្របពាងមកគ្រប ហើយយកទឹកមកអោយប្ដីងូត។ ឯប្ដីក៏មិនស្ដីទឹកក៏មិនងូត ប្រាប់ប្រពន្ធថាអញគ្រាន់បើ ហើយ ហើយហៅប្រពន្ធចូលដេកទៅ ។
លុះព្រឹកព្រហាមឡើង មេនោះពុំដឹងធ្វើដូចម្ដេច នឹងយកខ្មោចចេញអោយរួចផុតពីផ្ទះ ក៏នឹកឃើញថា «ក្នុងស្រុកនេះមានចោរ ៤នាក់តែងតែលបលូចអីវ៉ាន់អ្នកផងតែសព្វថ្ងៃគ្រប់ភូមិ ដូច្នេះអញនឹងគិតឲ្យចោរ ទាំង ៤នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃអោយបាន»គិត ហើយក៏ដើរខ្ចីសំពត់ហូលអាវ ព្រែគេយកមកហាលជុំផ្ទះ។ឯចោលទាំង ៤នាក់នោះឃើញហើយគិតថា «ជើ !មេនេះមានណាស់តើ !យប់ នេះយើង នឹងទៅលួចវាអោយបានកុំខានសព្វថ្ងៃយើងស្មានតែវាក្រ » ។
មេនោះក៏ហាលសំពត់ហាលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជួនគេវិញហើយយកខ្សែចងរិត រួចពាង ខ្មោចនោះអោយជាប់ទុកអោយចោរចូលមកសែងយកទៅ។ ឯចោរ ៤នាក់លុះយប់ក៏បបួលគ្នាទៅ លួច ចូលទៅរករបស់ទាំងនោះពុំឃើញៗតែពាងមួយចងមាត់ចាប់បើកពុំរួច។ ចោរទាំង ៤នាក់និយាយគ្នា ថា៖ «របស់អស់នេះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះយើងត្រូវសែងពាងនេះ» ថាហើយក៏នាំគ្នាសែងពាង នេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។ អា១លូកដៃទៅត្រូវសក់ ថាវ៉ឹយសូត្រ ដកដៃចេញ។ អា១លូក ដៃ ទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែកច្រមុះ ស្រែកថា វ៉ឹយខ្មោចទេ ។ អា ១ មិនជឿក៏ល្អដៃទៅទៀតត្រូវ ដើមទ្រូង ដឹងថាខ្មោចមែន ក៏ស្ទះរត់ចោល ហើយខឹងណាស់ថាដ្បិតមេនោះបញ្ឆោតអោយសែងខ្មោចចោលបាន។ចោរទាំង ៤នាក់គិតគ្នាថា « យើងឃ្លាំមើលមេនោះ បើឃើញវាដើរម្នាក់វាត្រូវគ្នាយើងចោមរោមចាប់វាវាយ ឲ្យវារាង កុំអោយវាបញ្ឆោតយើងទៀត ។
ជួនជាថ្ងៃមួយ មេនោះចុះទៅរកទិញអីវ៉ាន់ ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ។មេនោះដើរដល់ ពាក់កណ្ដាលផ្លូវ ក៏ជួបចោរទាំង ៤នាក់នេះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវា បញ្ឆោតនោះ។ មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំក៏អិតប្រយោជន៍ដែរ ដ្បិតខ្ញុំទៅទារប្រាក់ពីនាយ សំពៅ ដូច្នេះមក ! អញ្ជើញទៅ នឹងខ្ញុំៗ ទារប្រាក់បានចែកគ្នាចាយលេង »។ ចោរទាំង ៤ នាក់ឮថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ ។ មេនោះផ្ដាំចោរទាំង ៤នាក់ថា៖ «អស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះអ្នកចុះទៅចុះ បានប្រាក់ហើយ»។ មេនោះនិយាយផ្ដាំចោរទាំង៤ នាក់ហើយ ក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចោរទាំង ៤ នាក់ វាថាចោរនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅថា៖ « នុ៎ះហ្ន៎ ! វាទាំង ៤ នាក់បើវាចុះមក ខ្ញុំ ឡើង ទៅលើគោក សូមអ្នកចាប់វាដាក់ច្រវាក់អោយជាប់ទៅ កុំអោយវារត់រួចបាន»។ នាយសំពៅព្រម ហើយ សួរថា៖ «ខ្ញុំនាងអែងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន?»។ មេនោះថា៖«ម្នាក់ថ្លៃ២ ណែន»។ នាយសំពៅ អោយ ១ណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤នាក់។ ចោរទាំងនាក់គិត ស្មានថាវាហៅអោយទៅយកប្រាក់ក៏នាំគ្នាចុះទៅ ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សអោយចាស់ ដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នា។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។
បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចូលចួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើង ទៅដេកលើដើមឈើធំមួយនៅប្របផ្លូវនោះ។ឯចោរ ៤នាក់នាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នា ថា៖«ជើ!មេនោះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតអោយយើងសែងខ្មោចទៅចោលក្នុងព្រៃ ហើយឥលូវវាលក់ យើងបានទៀត» ។ ចោរទាំង៤នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មក ទាំងយប់នោះ ចួនជាយប់យូរណាស់ក៏នាំគ្នាឡើង ទៅដេកលើដើមឈើធំ ដែលមេនោះដេក ។ ចោរបីនាក់ ឡើងដេកលើមែកដោយខ្លួន ។ ចោរម្នាក់ឡើងទៅក៏ជួបមេនោះ នៅលើចុងឈើ ។ អាចោរនោះថា៖ «អើហង ឯងស្លាប់ហើយម្ដងនេះ ហងឯងធ្លាប់តែបញ្ឆោតយើងអិលូវហងឯងរត់ចុះបើរួច ។ មេនោះលើកប្រាក់បង្ហាញហើយខ្សឹបថា៖«ណ្ហើយអ្នកកុំស្ដី កុំអោយអ្នកទាំង ៣នាក់ដឹងយើងត្រូវយកគ្នាជាប្ដីប្រពន្ធហើយយកប្រាក់ នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអី» ។ អាចោរដូច្នេះក៏មិន ស្ដីខិតចូលទៅជិតលូកដៃអោប កៀកមេនោះថា៖ «អើ! ប្អូនឯងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ ឥលូវបងបាននាងជាប្រពន្ធដោយ សារព្រេងសំណាងយើង» និយាយហើយក៏អោបថើបៗ ។ មេនោះពុំប្រកែហើយថា៖ «ខ្ញុំក្រែងអ្នកស្រលាញ់ ខ្ញុំមិនស្មោះ ឯខ្ញុំស្រលាញ់អ្នកស្មោះចិត្តមួយហើយ»។ អាចោរនោះថា៖ «បងស្រលាញ់ស្មោះហើយនាងពុំ ដឹងចិត្តបងចង់អោយបងស្បថរឺអោយបងធ្វើម្ដេច?»។ មេនោះថា៖ «បើស្រលាញ់ចិត្តមួយនឹងគ្នា មានតែ លិទ្ធ អណ្ដាតគ្នា»ទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចោរនោះ។ ឯអាចោរលិទ្ធអណ្ដាតមេនោះ ហើយលៀនអណ្ដាតឲ្យមេនោះលិទ្ធវិញ។ មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់ ហើយច្រាន ទំលាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកលឺតែឡុលៗ។ ឯចោរ៣នាក់គិតស្មានថានាយសំពៅចោមចាប់ ក៏ លោតពីរមែកឈើរត់ទៅហើយស្រែកហៅគ្នាថា៖«វ៉ើយគ្នាយើងរត់នាយសំពៅដេញហើយ»។ អាចោរដែល ដាច់អណ្ដាតនោះស្រែកហៅគ្នាវាថា៖«មេនោះ នៅលើចុងឈើត្រូវមកចាប់»ប៉ុន្ដែវាដាច់អណ្ដាតនិយាយមិន ច្បាស់ឮតែឡុលៗ គ្នាវាគិតស្មានថាគេដេញចាប់ចេះតែរត់យកប្រាសអាយុរៀងៗខ្លួន ។

ឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះអោយប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយទៅ ។
ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
No comments:
Post a Comment