Friday, November 25, 2022

គម្ពីរព្រះត្រៃបិតក

 

 ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬ ល្អី​ ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺ ៖

ព្រះវិន័យ ឬហៅថា វិន័យបិដក (ចាប់ពីសៀវភៅភាគ១ ដល់ភាគ១៣)។

ព្រះសូត្រ ឬហៅថា សុត្តន្តបិដក (ចាប់ពីសៀវភៅភាគ១៤ ដល់ ភាគ៧៧)។

ព្រះអភិធម្ម ឬហៅថា អភិធម្មបិដក (ចាប់ពីសៀវភៅភាគ៧៨ ដល់ ភាគ១១០)។

វិន័យបិដក បំរាមឬច្បាប់ បញ្ញត្តិសម្រាប់ អ្នកបួសក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធ ហាមមិនឲ្យធ្វើនូវអំពើមិនសមរម្យ មិនគួរគប្បី ក្នុងភេទជាបព្វជិត ដាក់ជាចំណែកនៃគម្ពីរក្នុងព្រះពុទ្ធសាសន: មួយប៉ែកខាងវិន័យ ។

វិន័យបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។ ក្នុងវិន័យបិដកដែលបានចែកចេញជា ៥ គម្ពីរ គឺ អា., បា., ម., ចុ., ប. ៖

គម្ពីរ​មហាវិភង្គ (សៀវភៅ​ភាគ១, ភាគ២, ភាគ៣ និង ភាគ៤) ដែល​ជា​គម្ពីរ​មួយ​រៀបរាប់​អំពី​វិន័យ​របស់​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​ ២២៧ សិក្ខា ។

គម្ពីរភិក្ខុនីវិភង្គ (សៀវភៅ​ភាគ៥) ដែលអធិប្បាយនូវវិន័យទាំង ៣១១ សិក្ខាបទរបស់ភិក្ខុនី។

គម្ពីរ​​មហាវគ្គ (សៀវភៅ​​ភាគ៦, ភាគ៧ និង​ ភាគ៨) ជា​​គម្ពីរ​​ដែល​​​ពណ៌នា​​​អំពី​​របៀប​​​ធ្វើ​សង្ឃកម្ម​​ផ្សេងៗ​​របស់​​ពួក​​ពុទ្ធបរិស័ទ ។ ក្នុង​​គម្ពីរ​​នេះ​​មាន ១០ ខន្ធកៈ ​នៃ ២២ ខន្ធកៈ ដែល​​នៅ​​សល់​ ១២​ ខន្ធកៈ​ ទៀត​​មាន​​ប្រាកដ​​ក្នុង​​គម្ពីរ​​ចុល្លវគ្គ។

គម្ពីរ​ចុល្លវគ្គ (សៀវភៅ​​ភាគ៩, ភាគ១០ និង ភាគ១១) ជា​គម្ពីរ​មាន​ភាព​ប្រហាក់​ប្រហែល​នឹង​គម្ពីរ​មហាវគ្គ​ផ្សេង​តែ​យក ១២ ខន្ធកៈ ​ក្រៅ​ផ្សេង​ពី ១០ ខន្ធកៈ ក្នុង​គម្ពីរ​មហាវគ្គ​តែ​ប៉ុណ្ណោះ ។

គម្ពីរបរិវារៈ (ចាប់ពីសៀវភៅភាគ១២ និង ភាគ១៣) ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំណួរចម្លើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង ៤ ខាងលើ។

សុត្តន្តបិដក ឬ ព្រះសូត្រ គឺជាឈ្មោះគម្ពីរក្នុងព្រះពុទ្ធសាសនាមួយផ្នែក ក្នុងចំណោមគម្ពីរព្រះត្រ័យបិដកទាំង ៣ ផ្នែក ។ គេចែកគម្ពីរក្នុងព្រះសូត្រជា ៥ ផ្នែក គឺ ទីឃនិកាយ, មជ្ឈិមនិកាយ, សំយុត្តនិកាយ, អង្គុត្តរនិកាយ និង ខុទ្ទកនិកាយ ។

ទីឃនិកាយ (Digha Nikaya) (សៀវភៅ​ភាគ១៥ ដល់​ភាគ១៩) គឺ​ជា​និកាយ​ដែល​មាន​សូត្រ​​ទាំង​អស់​ចំនួន ៣៤ សូត្រ មាន​ព្រហ្មជាលសូត្រ​ជា​ដើម និង​ត្រូវ​បាន​​ចាត់​ចំណែក​​ជា ​៣ ​វគ្គ ។ និកាយ​នេះ​មាន​ឈ្មោះ​ថា​ទីឃនិកាយ ព្រោះ​ជា​ទី​ប្រជុំ និង​ជា​ទី​នៅ​របស់​សូត្រ​ទាំង​ឡាយ​ដែល​មាន​ខ្នាត​វែង ។

មជ្ឈិមនិកាយ (Majjhima Nikaya) (សៀវភៅ​ភាគ២០ ដល់​ភាគ២៨) ជា​និកាយ​ដែល​មាន​សូត្រ​១៥២ ​សូត្រ មាន​មូល​បរិយាយ​សូត្រ​ជា​ដើម ។ ជា​និកាយ​ដែល​មាន​ខ្នាត​កណ្តាល ចាត់​ជា​១៥​វគ្គ។

សំយុត្តនិកាយ (Samyutta Nikaya) (សៀវភៅ​ភាគ២៩ ដល់​ភាគ៣៩) គឺ​ជា​និកាយ​ដែល​មាន​សូត្រ ៧.៧៦២ សូត្រ មាន​​ឱឃតរណសូត្រ​ជាដើម ដែល​ត្រាស់​ទុក​ដោយ​អំណាច​នៃ​ទេវតា​សំយុត្ត​ជាដើម។

អង្គុត្តរនិកាយ (Anguttara Nikaya) (សៀវភៅ​ភាគ៤០ ដល់​ភាគ៥១)​ គឺ​ជា​និកាយ​ដែល​មាន​សូត្រ ៩៥៥៧ សូត្រ មាន​ចិត្ត​បរិយាទាន​សូត្រ​ជា​ដើម ដែល​ត្រាស់​ទុក​ដោយ​អំណាច​នៃ​ការ​បន្ថែម​ឡើង ចែក​ជា​ពួក​ៗ។

ខុទ្ទកនិកាយ (Khuddaka Nikaya) (សៀវភៅ​ភាគ៥២ ដល់​ភាគ៧៧) គឺ​ជា​ចង្កោម​ព្រះសូត្រ​ខ្លី​ៗ និង ជា​សៀវភៅ​​ចុង​ក្រោយ​​បំផុត​ក្នុង​ចំណោម​គម្ពីរ​ទាំង ៥ នៃ​គម្ពីរព្រះត្រៃបិដក​ ។ ព្រះត្រ័យបិដក​ភាសា​ខ្មែរ​​​ បាន​រៀង​គម្ពីរ​ទាំង​ឡាយ​នៅ​ក្នុង​និកាយ​នេះ​​ចាប់​តាំង​ពី​ សៀវភៅ​ភាគ៥២ រហូត​ដល់ភាគ៧៧ ដែល​​បរិយាយ​អំពី​ប្រធានបទ​ផ្សេង​​ ដែល​លើក​ឡើង​ដោយ​ព្រះ​ពុទ្ធ និង សាវ័ក​សំខាន់​ៗ​របស់​ព្រះ​ពុទ្ធ ។ សៀវភៅ “ប្រវត្តិ​​ពុទ្ធសាសនា​ នៅ​ប្រទេស​ឥណ្ឌា ” (A History of Indian Buddhism), សាស្ត្រាចារ្យ ហ៊ីរ៉ាកាវ៉ា អាគីរ៉ា (Hirakawa Akira, 1915-2002) បាន​លើក​ឡើង​ថា គម្ពីរ​ខុទ្ធកនិកាយ​ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គោរព​ដំណាក់​កាល​នៃ​ការ​ចងក្រង​គម្ពីរ​ព្រះត្រៃបិដក ក្នុង​នោះ​បណ្តា​ឯកសារ​ថ្មី​ៗ​មិន​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​គម្ពីរ​ដើម​ទាំង ៤ នៃ​សុត្តន្តបិដក​ទេ ​​គឺ​គេ​យក​មក​ចង​ទុក​ក្នុង​គម្ពីរ​​ខុទ្ទកនិកាយ ។ គម្ពីរ​ដើម​ទាំង​ ៤ នៅ​ក្នុង​សុត្តន្តបិដក គឺ ទីឃនិកាយ (Digha Nikaya), មជ្ឈិមនិកាយ (Majjhima Nikaya), សំយុត្តនិកាយ (Samyutta Nikaya) និង អង្គុត្តរនិកាយ (Anguttara Nikaya) ។

ហេតុ​ដែល​នាំ​អោយ​ព្រះ​អង្គ​សំដែង​ព្រះ​សូត្រ​ មាន​៤​ប្រការ​គឺ

អត្តជ្ឈាសយ ប្រព្រឹត្ត​ទៅ​តាម​ព្រះ​អធ្យាស្រ័យ​របស់​ព្រះ​អង្គ។ ក្នុងបណ្តា​ហេតុ​៤​ប្រការ​នេះ ព្រះសូត្រ​ណា​ដែល​អ្នក​ដទៃ​មិន​បាន​ទូល​អារាធនា ព្រះ​អង្គ​ត្រាស់​ទេសនា​ដោយ​ព្រះ​អធ្យាស្រ័យ​របស់​ព្រះអង្គ​ឯង​តែ​ម្យ៉ាង (មាន អាកង្ខេយ្យសូត្រ វត្ថសូត្រ មហាសតិប្បដ្ឋានសូត្រ មហាសឡាយតនវិភង្គសូត្រ អរិយ​វង្សសូត្រ ជាដើម) ឈ្មោះថា មាន​ហេតុដែល​ទ្រង់​តាំង​ឡើង​អោយ​ប្រព្រឹត្ត​ទៅតាម​ព្រះ​អធ្យាស្រ័យ​របស់​ព្រះអង្គ។

បវជ្ឈាសយ ប្រព្រឹត្ត​ទៅ​តាម​អធ្យាស្រ័យ​របស់​អ្នក​ដទៃ។ គឺ​ទ្រង់​សម្លឹង​មើល​ឧបនិស្ស័យ​ អធ្យាស្រ័យ ការ​ពេញ​ចិត្ត ការ​ចូលចិត្ត អភិនិហារ នឹង​ភាវៈ​ដែល​នឹង​ត្រាស់​ដឹង​បាន​របស់​ជន​ពួក​ដទៃ ថា​គួរ​សម្តែង​ធម៌​បែបណាដើម្បី​អាច​ញុំាង​ជន​ទាំង​នោះ​អោយ​សម្រេច​មគ្គ​ផល​បាន។

បុច្ឆាវសិក ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​នៃ​ការ​សួរ។ ពួក​បរិស័ទទាំង​ឡាយ ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ​ដោយ​ចំងល់​ណា​នីមួយ ហើយ​បាន​ទូលសួរ​ដល់​ព្រះ​អង្គ ទ្រង់​ក៏​សម្តែង​ធម៌​ទេសនាទៅ​តាម​អំណាច​នៃ​ការ​សួរ​នោះ។

អគ្គុប្បត្តិក ប្រព្រឹត្ត​ទៅ​ដោយ​ហេតុ​ដែល​កើត​ឡើង។ គឺ​ពេល​ដែល​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​អាស្រ័យ​ហេតុ​ការណ៍​ដែល​កើត​ឡើង ទើប​ត្រាស់​ទេសនា។

ព្រះ​ត្រៃ​បិដក បាលី-ខ្មែរ របស់​វិជ្ជាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ [១]

អាន​ឬស្តាប់​នៅ​គេហទំព័រ ព្រះ​ធម៌​សម្រាប់​ខ្មែរ [២]

អដ្ឋកថា សុមង្គលវិលាសិនី (ពុទ្ធសករាជ ២៥៥៣)

ព្រះត្រៃបិដក​ជា​ភាសា ថៃ [៣]

គេហទំព័រ​​ពុទ្ធសាសនា​ជា​ភាសា​ អង់គ្លេស [៤]

គេហទំព័រ​ពុទ្ធសាសនា​ជា​ភាសា ​អង់គ្លេស [៥]

ឯកសារ ខុទ្ទកនិកាយ របស់វិគីភីឌា ជាភាសា អង់គ្លេស [៦]

អភិធម្មបិដក ប្រមូលចងក្រងពុទ្ធវចនៈក្រុមអភិធម្ម ពោលគឺ មូលដ្ឋានគ្រិះនៃធម៌ និង សេចក្តីអធិប្បាយដែលជាមូលវិជ្ជា ដែលមិនជាប់ពាក់ព័ន្ធនឹងបុគ្គល ឬ ហេតុការណ៍ផ្សេងៗឡើយ ។ គម្ពីរអភិធម្ម ត្រូវបានបែងចែកចេញជា ៧ គម្ពីរ ។ វិធីចងចាំសៀវភៅទាំងនោះ គឺទន្ទេញអក្សរកាត់តំណាងឈ្មោះគម្ពីរ ពោលគឺ សំ វិ ធា បុ ក យ ប ។ 

សង្គណី ឬ ធម្មសង្គណី (Dhammasangani, Enumeration of Factors) ៖​ ប្រមូល​ខ​នៃ​ធម៌​ជា​ក្រុុមៗ​ រួច​ហើយ​ធ្វើ​ការ​អធិបាយ​ខ​នីមួយៗ ។

វិភង្គ (Vibhanga, Analysis) ៖ ជ្រើស​យក​កងធម៌​សំខាន់ៗ​ធ្វើ​ជា​ប្រធាន​រឿង រួច​ហើយ​បែងចែក​ចេញ​ជា​សេចក្តី​អធិប្បាយ​ចង្អុល​បង្ហាញ​យ៉ាង​លំអិត ។

ធាតុកថា (Dhatukatha, Discussion of Elements) ៖ សង្គ្រោះ​ខនៃ​ធម៌​ផ្សេងៗ​ចូល​ទៅ​ក្នុង​ខន្ធ អាយតនៈ និង ធាតុ ។

បុគ្គលបញ្ញតិ (Puggalapannatti, Descriptions of Individuals) ៖ បញ្ញតិ​អត្ថន័យ​របស់​បុគ្គល​ប្រភេទ​ផ្សេងៗ តាម​គុណធម៌​ដែល​មាន​នៅ​ក្នុង​បុគ្គល​ម្នាក់ៗ ។

កថាវត្ថុ (Kathavatthu, Points of Controversy) ៖ ថ្លែង​ និង វិនិច្ឆ័យ​ទស្សនៈ​របស់​និកាយ​ផ្សេងៗ នៅ​សម័យ​សង្គាយនា​លើក​ទី ៣ ។

យមក (Yamaka, The Pairs) ៖ លើក​យក​មេកង​ធម៌​មក​វិនិច្ឆ័យ​ដោយ​វិធី​ចោទ​ឆ្លើយ ដោយ​ការ​តាំង​សំណួរ​ជា​គូ​ៗ ។

បដ្ឋាន ឬ មហាបករណ (Patthana, Foundational Conditions, Relations) ៖ អធិប្បាយ​បច្ច័យ​ ២៤ សំដែង​អំពី​សម្ព័ន្ធ​​​នៃ​ធម៌​ទាំង​ឡាយ​ដោយ​ពិស្តារ ។

ធម្មសង្គណីកែប្រែ

ភាគ៧៨

ភាគ៧៩

វិភង្គកែប្រែ

ភាគ៨០

ភាគ៨១

ភាគ៨២

ធាតុកថាកែប្រែ

ភាគ៨៣

បុគ្គលបញ្ញត្តិកែប្រែ

ភាគ៨៣

កថាវត្ថុកែប្រែ

ភាគ៨៤

ភាគ៨៥

ភាគ៨៦

យមកកែប្រែ

ភាគ៨៧

ភាគ៨៨

ភាគ៨៩

ភាគ៩០

ភាគ៩១

ភាគ៩២

ភាគ៩៣

បដ្ឋានកែប្រែ

ភាគ៩៤

ភាគ៩៥

ភាគ៩៦

ភាគ៩៧

ភាគ៩៨

ភាគ៩៩

ភាគ១០០

ភាគ១០១

ភាគ១០២

ភាគ១០៣

ភាគ១០៤

ភាគ១០៥

ភាគ១០៦

ភាគ១០៧

ភាគ១០៨

ភាគ១០៩

ភាគ១១០

ឯកសារយោង

No comments:

Post a Comment