Monday, May 22, 2023

ជញ្ជាំង​ បង្អួច ទ្វារ

 


៙នៅ​ក្នុង​បន្ទប់​ដូច​ប្រអប់​

ជា​ភួយ​ដណ្តប់​ឬ​ជា​ទ្រុង​

ឬ​ការ​ពារ​មូស​ដូច​ជា​មុង​

នៅ​ក្រៅ​ឬ​ក្នុង​រឿង​ផ្សេង​គ្នា​។

បើ​បន្ទប់មាន​តែ​ជញ្ជាំង​

ភ្នែក​ភ្លឺ​ក៏​ពាំង​ឃាំង​រាំង​រា​

ដោយ​គ្មាន​បង្អួចភ្នែក​កំព្រា​​​​​​

​មិន​ដឹង​គឺ​ជា​គុក​ឬ​អ្វី​?​។

សូម្បី​​​​គុកក៏​​បង្អួចមាន​

បើ​បន្ទប់​គ្មាន​គួរ​​ឃ្មាត​ខ្មី​

ដាប់​ជញ្ជាំង​សាង​បង្អួច​ថ្មី​

គ្រាន់​មើល​ទឹក​ដី​ក្រៅ​ប្រអប់​។

ឃើញ​ហើយ​សន្សំ​ទុក​ធ្វើ​ទា្វរ

ក្រែង​មាន​វេលាអាច​បញ្ចប់​

ចេញ​ពីបន្ទប់​ជញ្ជាំង​ថប់

តាម​ទ្វារ​បង្កប់​ក្នុង​បង្អួច​៕៚

តៃ សុវណ្ណារុណ

២២:២៥២៣:០៦, ១៨/១០/២០១៤

No comments:

Post a Comment