បើអ្នកមានសំណាងទៅមុខ មានសម្បត្តិទុកទាំងប៉ុន្មាន
កុំភ្លើភ្លេចខ្លួនត្រូវប្រុងប្រាណ រិះគិតឲ្យបានច្រើនទៅទៀត ។
ទើបទ្រព្យសម្បត្តិនោះគង់នៅ នឹងមានតទៅដល់មួយជាតិ
បើសិនចាយវាយឥតមារយាទ នឹងឃ្លាតអន្តរាយខូចអាសា ។
បើបានជាក្រកុំឲ្យភ័យ នាំបាត់ស្មារតីអាប់ប្រាជ្ញា
វង្វេងខ្វល់ចិត្តដល់អាត្មា រកស៊ីធ្វើការអ្វីពុំបាន ។
ក្រហើយអ្នកអើយត្រូវតែខំ ស៊ូរទ្រាំនឿយហត់កុំថ្នមប្រាណ
បើអ្នកខំរត់ឥតស្រាកស្រាន្ត នឹងបានសម្បត្តិដូចប្រាថ្នា ។
ហេតុនេះទោះក្រដូចម្ដេចក្ដី ចូរកុំអាលភ័យជ្រុលអាត្មា
រកស៊ីសុចរិតមានទេវតា រក្សាចំរើនជាដរាប ។
(កិច្ចសិក្សា ១៩៣៧)
No comments:
Post a Comment