បងប្អូនខេមរៈកម្ពុជរដ្ឋ ជាប់ពូជពង្សនគរវត្តរដ្ឋអស្ចារ្យ
សូមអ្នកផ្ចង់តម្រង់ខ្លួនក្នុងធម៌អាថ៌ ជាបុញ្ញាភិសង្ខារតទៅមុខ ។
តែកុំភ្លេចកសាងផ្លូវឲ្យកូនចៅ ដែលគ្នានៅឯខាងក្រោយឲ្យបានសុខ
ដោយសារថ្វីការពិសីដែលធ្វើទុក ឲ្យថ្កើងមុខកុំបីជាអាយ័តគេ ។
ជនខាងក្រោយសុខទុកដោយជនខាងមុន ជនខាងក្រោយនឹកព្រះគុណពុំភ្លេចទេ
បើជនមុនទុកកេរ្តិ៍គុណប៉ុនសាគរេ តែបើគ្មានគុណកោះកេរ្តិ៍គេសូនឈឹង ។
ខ្មែរទាំងជាតិបើមារយាទខ្លាចតែស្លាប់ ខ្មែរនឹងអាប់សព្ទនឹងហីនគ្មានគេដឹង
តែបើខ្មែរប្រថុយស្លាប់រួចចាប់ប្រឹង តស៊ូនឹងឧបសគ្គដោយវិទ្យា ។
ខ្មែរគង់រស់មានកំពស់ដូចជាតិគេ ច្នេះខ្មែរមេឬមានធនមានប្រាជ្ញា
នាំខ្មែរតូចកសាងពូជឲ្យថាវរា ក្នុងឥឡូវឥឡូវណា, លាសិនហើយ ។
ឃុនសុវត្ថិវេទី យូរ អុន (កម្ពុជសុរិយា ៥១)
No comments:
Post a Comment