Slide Show

Thursday, June 18, 2026

ខុសព្រោះអ្វី?

កំណាព្យ

ខុសព្រោះអ្វី?

១.      ខុសព្រោះតែចិត្ត       ខុសព្រោះងងឹត                  ជីវិតគ្មានទ្រព្យវិជ្ជាខ្លីតូច     ​

ដូចសត្វអភ័ព្វ            ភ័យណាស់ខ្លាចស្លាប់        អាប់អស់ជីវិត។

២.      គិតមិនបានឆ្ងាយ      ចង់តែកម្ចាយ           ឱ្យខ្ចាយសមចិត្តជួបអ្វីក៏ដោយ
ឱ្យតែទាស់ចិត្ត           គ្មានទេគំនិត            គិតរកវិធី។

៣.      យំសើចលាយគ្នា      ព្រោះខ្វះវិជ្ជា            វេទនាញាំញី
ក្រអ្វីយ៉ាងនេះ            គឺក្រទាំងពីរ             ធ្ងន់ដូចគីរី  សង្កត់លើទ្រូង។

៤.      ក្មេងស្រីស្រស់ស្អាត  ម្តេចឡើយមាយាទ    ឃ្លាតបាត់បេះដូង
ប្រៀបដូចរនាត        ឃ្លាតបាត់អន្លូង          ទោះផ្តោតបេះដូង    ពុំឮសូរស័ព្ទ។

៥.      ស្លាប់ចិត្តបាត់កាយ    រស់នៅអន្តរាយ        សង្គមអួរអាប់
ភ្ញាក់ដឹងខ្លួនឡើយ     តម្កើងឱ្យឆាប់           កុំឱ្យចិត្តស្លាប់    ធ្លាក់នរកអវចី។

៦.      រៀនខ្ពស់ហួសមេឃ  ឋានៈស្មើក្អែក           រៀនដើម្បីអ្វី?
រៀនចង់បានខ្ពស់      តែរស់ស្មើដី               នរកអវចី      ចាំស្រីជានិច្ច។

 

No comments:

Post a Comment