ទី១៖ យុទ្ធសាស្រ្ត ពន្យាពេល (Delaying Tactics) គឺជាក្បួនដែលថៃ កំពុងប្រើ ដើម្បីរកលេសថ្មី។ ល្បិចកលនេះ! ថៃធ្លាប់បានប្រើស្ទើរតែគ្រប់
សម័យ រាល់លើកនៃការធ្វើសង្រ្គាមជាមួយកម្ពុជា ព្រោះថៃបានចាប់ក្រឡាកម្ពុជាថា ជាមនុស្សងាយភ្លេច។ សាកគិត! ពន្យាពេលដើម្បីរកលេសថ្មី ដ្បិតថា “លេសដែលចោទខ្មែរលួចដាក់មីនហាក់គ្មានប្រសិទ្ធភាព ព្រោះភាពចម្រូងចម្រាស់ លើបច្ចេកទេសមីន ត្រូវបានកម្ពុជាកំចាយខ្ទេចគ្មានសស់ ពិសេស គឺល្បិច យកមីនថ្មីមកពីណាមិនដឹង ធ្វើដូចមីនដែលកម្ពុជាដាក់ និងផលិតជាវីដេអូ ចោទកម្ពុជា មុខបរទេស? បរទេសសួរតែ២-៣ សំណួរ ថៃខ្លួនឯង ឆ្លើយមិនចេញ។ គោលបំណងតែមួយគត់ពេលនេះគឺ “ថៃធ្វើឱ្យសង្រ្គាមនេះ អូសបន្លាយ ដើម្បីធ្វើឱ្យភាគីទី៣ ហត់នឹងមកដោះស្រាយជម្លោះនេះ រួចថៃក្របួចកម្ពុជាចូលបន្ទប់គំរាម” អូសចូលស្ថានការណ៍ដើម បែបទ្វេរភាគី? ថៃអូសពេលនេះគឺបានទាំងសង ទី១-កម្ពុជាហាក់ កាន់តែហត់នឹងរឿងថៃចេះចោទ ព្រោះថៃចេះតែរកនឹកឃើញល្បិចប្លែកៗ និងទី២-បរទេសតាមលែងទាន់ពិសេស គឺភាគីម៉ាឡេស៊ី។ទី២៖ កម្ពុជាជាប់គាំងតាមថៃទេ? ខ្ញុំឃើញមានការលើកឡើងថា “ថៃធ្វើអីក៏កម្ពុជាស្ងាត់? ថៃចង់ធ្វើម៉េចក៏បាន”? មែនទែនទៅ! ការមើលឃើញនេះ ត្រឹមត្រូវ តែហាក់មើលឃើញតែមួយជ្រុង។ ទី១- កម្ពុជាជ្រើសរើសការទូត តាំងពីដំបូង។ ដូច្នេះ សកម្មភាព ដែលកម្ពុជាឆ្លើយតបជាមួយថៃ គឺការទូត ពុំមែនជាការស្ងៀមស្ងាត់ឡើយ។ គេបាញ់ទាហានយើងស្លាប់ យើងប្ដឹងទៅ ICJ? គេបាញ់មិនឈប់ យើងកោះហៅឱ្យ UN បញ្ឈប់ថៃ? ថៃនៅមិនឈប់ ម៉ាឡេស៊ី ក៏ចូលមក? អាមេរិក ក៏ចូលមក? ស្របពេលដែល យើងឈានជើងយកការទូត យើងក៏ប្រើកម្លាំងវាយការពារថៃមករហូត។ ទី២-ល្បិចថៃ ហ៊ុមបន្លាលួស។ ត្រង់នេះ! ខ្ញុំបានសរសេរច្រើនដងហើយថា នេះ គឺជាការចាក់កម្ពុជាឱ្យខឹង បាញ់ទៅថៃមុន ហើយរឿងទ័ពដែលថៃចាប់ទៅ កម្ពុជាប្រើមធ្យោបាយការទូតទាំងអស់ ទាំងទ្វេរភាគី និងភាគីទី៣ ហើយថ្មីៗនេះមានសំឡេងព្រះសង្ឃកម្ពុជាទទូចស្នើទៅ ដូណាល់ត្រាំឱ្យដាក់សម្ពាធលើថៃ។ កម្ពុជា ជ្រើសយកទូត ដូច្នេះមិនមែនបានន័យថា “កម្ពុជាស្ងៀមស្ងាត់ ខ្លាចថៃឡើយ”។ ហើយបើសួរថា ម្ដេចយើងមិនដកលួសចេញ? កន្លងទៅ! យើងដកចេញហើយ! ថៃខ្លួនឯងក៏ដកចេញខ្លួនឯងដែរ។ បន្ទាប់មកទៀត ថៃប្រើល្បិចមកដាក់ទៀត ដើម្បីធ្វើយើងតដៃ បាញ់គ្នាជាថ្មី? យើងដើរគ្រប់ច្រក ដើម្បីរក្សាបទឈប់បាញ់ ហើយដកលួសចេញស្របច្បាប់ ខណៈពេលដែល “ជម្លោះ និងការចរចា” កំពុងដើរទន្ទឹមគ្នា។ ដូច្នេះមិនមែនស្ងប់ស្ងាត់ទេ ហើយថែមទាំងប្រឹងដោះដោយអន្តរជាតិ និងការទូត។ ស្នូរការទូតមិនអាចឮរំពងដូចស្នូរកាំភ្លើងឡើយ ហើយអាចរក្សាជីវិតមនុស្សបានរាប់រយនាក់!
សំណួរសួរថា តើកម្ពុជាគាំងទេ? មិនគាំង! ថែមទាំងតបដោយត្រឹមត្រូវ។ ទី១- គឺរុញស្ថានការណ៍ឱ្យលឿនកុំឱ្យថៃអូសពេល (Don’t get stuck) ។ ការប្រជុំ GBC, JBC, RBC រលូនធម្មតា។ ការធ្វើការជាមួយម៉ាឡេស៊ី រឿងដាក់ពង្រាយអនុព័ន្ធយោធាថែម ក៏ដើរទៅធម្មតា។ ទី២-សម្ពាធ (Apply pressure) ។ ត្រង់នេះ គឺសំខាន់ណាស់! កម្ពុជា ជាមនុស្សពិត។ អង្គទូតទាំងអស់ សុទ្ធតែមកដល់កន្លែងកើតហេតុ និងកន្លែងដែលថៃរំលោភយកដីស្រស់ៗ។ ជំហានបន្ទាប់ដែលកម្ពុជាដោះស្រាយជាមួយថៃ អាចថា ជាការកំណត់ពេលជាក់លាក់ (Set deadlines)?
ជារួម “ល្បិចបន្លាយពេលដែលថៃប្រើ” មានបំណងតែមួយគត់ គឺទុកឱ្យកម្ពុជាខ្សោយ។ ប៉ុន្តែប្រវត្តិសាស្រ្តថ្មីនេះ អ្នកដែលខ្សោយពិតប្រាកដ គឺអ្នកដែលដើរមិនឈប់ដូចថៃ។ ការរុញស្ថានការណ៍ឱ្យរលូន១ ការដាក់សម្ពាធពីអន្តរជាតិជារឿង១ និងឈានដល់ការកំណត់ពេលវេលាច្បាស់នៃការដោះស្រាយរឿងបង្គោលព្រំដែន និងទ័ពដែលថៃចាប់ទៅ១ នោះថៃនឹងស្រុតក្នុងជំហរដ៏មាំរបស់កម្ពុជា។
ទន្ទឹមនឹងនេះ! ថៃប្រហែលជាកំពុងទប់សេដ្ឋកិច្ចខ្លួនឱ្យជាប់ ដ្បិតពលករកម្ពុជាបានវិលត្រឡប់មកស្រុកវិញ ខណៈដែលថៃកំពុងរើសពលករ ពីប្រទេសផ្សេងៗមកបង្រ្គប់។ បន្ថែមលើនេះ ថៃប្រឈមនឹងការនាំចេញទៅភូមា កម្ពុជា ហើយប្រទេសខ្លួនក៏ស្ថិតក្រោមគ្រោះធម្មជាតិនៃតំបន់ខ្លះទៀត? ថៃទេតើ ដែលលេងល្បែងដដែលៗ ដូចរឿងភាគថៃពិតមែន! ជីវិតជនជាតិថៃខ្លះ ល្អមើលដូចរឿងថៃខ្លួនឯង ដែលសម្បូរទៅដោយ “តួឈ្លានីស”។
ពីខ្ញុំបាទ ឡាំ ឡាយ ចុងប៊ិកអង្គរ!
No comments:
Post a Comment