ថាក់ស៊ីនបាននិយាយថា ជម្លោះ កម្ពុជា-សៀមប្រៀបដូចជាការប្រឡងគ្នាជ្រមុជទឹក អ្នកណាជ្រមុជបានយូរជាងអ្នកនោះឈ្នះ!ស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-សៀម ពិតជាមិនខុសនិងសំដីរបស់ថាក់ស៊ីននិយាយពិតមែន
យើងកំពុងតែប្រលងប្រណាំងជាមួយសៀមក្នុងការជ្រមុជទឹក ប៉ុន្តែមិនមែនរងសម្ពាធទឹកនោះទេ តែជាសម្ពាធ នយោបាយ, សម្ពាធសេដ្ឋកិច្ច, សម្ពាធសង្គមទៅវិញទេ ហើយអ្នកណាទ្រាំបានយូរជាងអ្នកនោះឈ្នះ.-🇰🇭 សម្ពាធខាងរដ្ឋាភិបាលកម្ពុជា 🇰🇭
🌹) សម្ពាធនយោបាយ រដ្ឋាភិបាលកម្ពុជាកំពង់រងសម្ពាធ ចិត្តសាស្ត្រនយោបាយ ទាំងផ្ទៃក្នុង និងខាងក្រៅ ដោយចោរសៀមកំពុងតែធ្វើឲ្យប្រជារាស្រ្តខ្មែរយល់ច្រឡំ អស់ជំនឿ ពួកគេកំពុងព្យាយាមធ្វើឱ្យប្រជារាស្រ្តខ្មែមើលឃើញថា រដ្ឋាភិបាលកម្ពុជាខ្សោយ, អសមត្ថភាពក្នុងការដោះស្រាយជម្លោះជាមួយសៀម តាមរយៈការរំលោភបទឈប់បាញ់ និងរំលោភដែនអធិបតេយ្យភាពរបស់ប្រទេសខ្មែរជាបន្តបន្ទាប់ ដោយការរាយបន្លាលួសកាត់យកភូមិ និងផ្ទះប្រជាជនខ្មែរ ដើម្បីបំបាក់ស្មារតីប្រជារាស្ត្រខ្មែរ និងកាត់បន្ថយជំនឿចិត្តរបស់ពួកគេលើរដ្ឋាភិបាលខ្លួនឯង ប៉ុន្តែ ពីជ្រុងម្ខាងបើរដ្ឋាភិបាលខ្មែរតបតដោយខ្វះសិល្បៈនយោបាយ គ្មានការអត់ធ្មត់ដោយប្រើកម្លាំងយោធាឆ្លើយតប នោះពួកគេនិងយកលេសនេះវាប្រហារសង្គ្រប់យ៉ាងកម្រោលលើប្រទេសកម្ពុជា ដោយប្រើឧត្តមភាពយោធាយ៉ាងលើសលប់របស់ពួកគេ, ប៉ុន្តែពីជ្រុងម្ខាងទៀត ប្រសិនបើរដ្ឋាភិបាលរបស់យើងបណ្តោយឲ្យចោរសៀមធ្វើអ្វីតាមអំពើចិត្ត រដ្ឋាភិបាលនិងទទួលរងសម្ពាធនយោបាយផ្ទៃក្នុង ពីការបាត់បង់ជំនឿចិត្ត ក៏ដូចជាការគាំទ្រ ប្រជារាស្រ្តខ្មែរទូទាំងប្រទេស រីឯវីរៈកងទ័ព របស់យើង ក៏បាត់បង់ឆន្ទៈប្រយុទ្ធក្នុងសមរភូមិ ដែលនេះជាល្បិចវាយប្រហារខាងផ្នែកចិត្តសាស្ត្រនយោបាយដ៏សាហាវខ្លាំងក្លាបំផុតរបស់ចោរសៀម មកលើរាជរដ្ឋាភិបាល.
🌹🌹) ចំពោះសម្ពាធសេដ្ឋកិច្ច ដោយសារតែស្ថេរភាពនយោបាយយើងរឹងមាំ និងស្មារតីរួបរួមជាតិតែមួយរបស់ប្រជារាស្ត្រ ពួកយើងហាក់ដូចជាមានប្រៀប លើស្ថេរភាពសេដ្ឋកិច្ច ប៉ុន្តែ បញ្ហាដែលប្រឈមខ្លាំងបំផុត គឺការយកឈ្នះពេលវេលា ក្នុងរយៈពេលមធ្យម និងវែង ជាមួយនិងដំណោះស្រាយសម្ពាធសេដ្ឋកិច្ចហិរញ្ញវត្ថុរយៈពេលខ្លីៗ ដែលកើតមានឡើងជាបន្តបន្ទាប់ ដូចជាដំណោះស្រាយជាមួយនិងភាពឥតការងារធ្វើរបស់កម្លាំងពលករចំណាកស្រុក ដែលត្រឡប់ពីប្រទេសសៀមវិញ បញ្ហានេះបង្កើតឲ្យមានវិបត្តអ្នកអត់ការងារធ្វើកើនឡើងក្នុងរយៈពេលខ្លី ហើយប្រសិនបើរាជរដ្ឋាភិបាលមិនអាចរកដំណោះស្រាយបាន នោះបញ្ហានិងកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលមធ្យម និងវែង ផ្ទុយមកវិញ ប្រសិនបើប្រទេសយើងអាចឆ្លងផុត គ្រាលំបាកមួយនេះនោះសេដ្ឋកិច្ចរបស់ប្រទេសខ្មែរនិងស្ទុះឡើងយ៉ាងខ្លាំង ដោយសារជំនឿចិត្តលើស្ថេរភាពនយោបាយ អ្នកវិនិយោគទន់ក្នុងស្រុក និងបរទេសជាច្រើនចូលមកបណ្ដាក់ទុន កម្លាំងពលកម្មក៏បបូ ពីការធ្វើមាតុភូមិនិវត្តន៍ ទន្ទ្រឹមគ្នាអ្នកទេសចរណ៍កើនឡើង ដែលជាក្បាលម៉ាស៊ីននៃសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល.
🌹🌹🌹) សម្ពាធសង្គម រដ្ឋាភិបាលកម្ពុជាមិនសូវរងសម្ពាធពីសង្គមធ្ងន់ធ្ងរទេក្នុងរយៈពេលខ្លី ដោយសារតែនយោបាយប្រទេសកម្ពុជាមានស្ថេរភាពល្អ ផ្ទុយមកវិញ ប្រជាជនខ្មែរបានបង្ហាញពីភាពសាមគ្គីរួមរស់ក្នុងឆន្ទៈតែមួយ គោលជំហរតែមួយ ជាមួយនិងរាជរដ្ឋាភិបាល និងវីរៈកងទ័ពក៍អង់អាចក្លាហានរបស់ខ្លួន ប៉ុន្តែអ្វីដែល រដ្ឋាភិបាលកំពុងតែជួបប្រទះបញ្ហាធំគឺ ការដោះស្រាយលើវិបត្តិអត់ការងារធ្វើចំពោះពលករដែលធ្វើមាតុភូមិនិវត្តន៍មកវិញ បញ្ហាសន្តិសុខនៅតាមព្រំដែន បញ្ហាជនភាសសិក និងការដោះស្រាយបញ្ហាដែលសៀមដាក់បន្លាលួសកាត់យកភូមិមួយចំនួន និងការធ្វើទុក្ខបុកម្នេញមកលើប្រជារាស្រ្តស្លូតត្រង់ខ្មែរ ពីសំណាក់កងទ័ពចោរសៀមដែលកំពុងក្រឡុកបញ្ហានេះឲ្យក្លាយទៅជាសម្ពាធនយោបាយផ្ទៃក្នុងខ្មែរទៅវិញក្នុងរយៈពេលមធ្យម និងវែង ដើម្បីបំបាក់ស្មារតី បំបែកបំបាក់សាមគ្គីភាពជាតិ និងកាត់ជាបំណែកៗចំពោះការគាំទ្ររបស់ប្រជារាស្រ្តខ្មែរចំពោះរដ្ឋាភិបាលខ្លួន ដោយយុទ្ធសាស្ត្រនៃការដាក់សម្ពាធចិត្តសាស្ត្រនយោបាយមកលើរដ្ឋាភិបាល តាមរយៈការធ្វើទុក្ខបុកម្នេញប្រជារាស្រ្តស្លូតត្រង់ខ្មែរ ឱ្យបាត់ជំនឿចិត្តលើសមត្ថិភាពដឹកនាំរបស់ប្រមុខរដ្ឋាភិបាលរបស់ខ្លួនក្នុងរយៈពេលវែង!
- 💥🔥សម្ពាធខាងរដ្ឋាភិបាលចោលសៀម 🇹🇭
🔥) ចំពោះសម្ពាធនយោបាយសៀម ខ្ញុំគិតថាជនរួមជាតិភាគច្រើនលើសលប់ ច្បាស់ជាអាចយល់អំពីស្ថានភាពនយោបាយរបស់ប្រទេសសៀម ពោលស្ថានភាពនយោបាយរបស់ពួកគេមិនល្អប្រសើរជាងយើងឡើយ ប៉ុន្តែ អ្វីដែលពួកគេមាន និងល្អប្រសើរជាងយើងស្ថិតត្រង់ថា ពួកគេមានធនធានក្នុងការលាក់បាំងពីរភ្នែកមហាជន អំពីភាពចលាចលនយោបាយផ្ទៃក្នុងប្រទេស តាមរយៈឧត្តមភាពយោធា ជាមួយនិងការឧបត្ថម្ភធនទៅលើការចំណាយផ្នែកកងទ័ព និងប្រជាជនភៀសសឹកក្រីក្រមួយចំនួននៅតាមព្រំដែន ដែលមានជម្លោះជាមួយនិងកម្ពុជា ដែលកាត់បន្ថយសម្ពាធនយោបាយផ្ទៃក្នុងមួយភាគធំ
ទោះជាបែបនេះក្តី យើងក៍អាច មើលឃើយនយោបាយសៀម ដែលកំពុងតែប្រេះស្រាំជាច្រើនចំណែក បែងចែកចេញជារដ្ឋាភិបាលស៊ីវិល ចូលរួមដោយបក្សជាច្រើន មាននិន្នាការនយោបាយផ្សេងៗគ្នា រីឯក្នុងផ្នែកកងទ័ព មានទ័ពដែលក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និង ទ័ពគ្រប់គ្រងព្រះរាជវាំង ហើយទ័ពរាជវាំងនោះទៀតសោធ ដឹកនាំដោយខ្សែរាជវង្ស ផ្សេងគ្នា បន្តកន្ទុយគ្នាយ៉ាងវែងអន្លាយ បែងចែកទៅតាមតំបន់ផ្សេងៗគ្នា និងមានរចនាសម្ព័ន្ធគ្រប់គ្រងរៀងៗខ្លួន ហាក់បង្ហាញអំពីភាពខ្វែងគំនិតគ្នានៅក្នុងខ្សែរាជវង្ស ដែលជាហេតុនាំឲ្យមានវិបត្តិនយោបាយ ក៏ជាដើមហេតុដែលនាំឲ្យមានជម្លោះរវាងកម្ពុជា-សៀម
ក្រៅពីសម្ពាធនយោបាយខាងក្នុង សៀមក៏នៅទទួលរងសម្ពាធនយោបាយការទូតខាងក្រៅជាច្រើន កើតឡើងពីការដែលខ្លួន រំលោភបំពាន មិនគោរពច្បាប់អន្តរជាតិ និងជាពិសេសពីការធ្វើនយោបាយមិនស្មោះត្រង់ ដោយវិធីសាស្រ្តបំភ្លៃព័ត៌មានលាបពណ៌ យកត្រូវតែខ្លួនឯង ដើម្បីយកលេសក្នុងការវាយដណ្ដើមកាន់កាប់ទឹកដីរបស់ប្រទេសកម្ពុជា ដែលនាំឲ្យមត្តិអន្តរជាតិបាត់បង់ជំនឿទុកចិត្តលើរដ្ឋាភិបាលសៀម.
🔥🔥) ចំពោះសម្ពាធសេដ្ឋកិច្ច ប្រទេសសៀមជួបសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរជាងប្រទេសកម្ពុជាយើង, តម្លៃផ្សារហ៊ុនរបស់ប្រទេសនេះកំពុងតែធ្លាក់ចុះ ដោយការសម្រុកលក់ចេញភាគហ៊ុនរបស់អ្នកវិនិយោគបរទេស នេះបង្ហាញអំពីការធ្លាក់ចុះទាំងក្នុងរយៈពេលខ្លី មធ្យមនិងវែង ទៅលើខ្សែច្រវ៉ាក់ផលិតកម្ម ការផ្គត់ផ្គង់ និងផលិតផលសរុបរបស់ប្រទេស (GDP) ការធ្លាក់ចុះក្នុងវិស័យផលិតកម្ម ទេសចរណ៍ អភិបាលកិច្ច និងសំណង់ អាចទាញឱ្យផលិតផលក្នុងស្រុករបស់ប្រទេសសៀមដាំក្បាលធ្លាក់ចុះ បង្កើតជាវិបត្តិសេដ្ឋកិច្ចឡើង ដូចកាលចុងទសវត្សរ៍ទី ៩០ ពោលទាំងអ្នកវិនិយោគទុនក្នុងស្រុកនិងក្រៅស្រុក ភ័យខ្លាចមិនត្រឹមតែមិនហ៊ានបណ្ដាក់ទុនបន្ថែមលើខ្សែរច្រវ៉ាក់ផលិតកម្មទេ បែរជាលក់ភាគហ៊ុនប្រមូលដើមទុនរបស់ខ្លួនទុកត្រឡប់ទៅវិញ ដែលជាហានិភ័យនៃវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរក្នុងរយៈពេលមធ្យម និងវែង។
🔥🔥🔥) សម្ពាធលើបញ្ហាសង្គមកិច្ច ជាការពិតពួកគេមានធនធានច្រើនអាចឧបត្ថម្ភធន បិទបាំងវិបត្តិសង្គមក្នុងរយៈពេលខ្លី ប៉ុន្តែមិនអាចដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុងនយោបាយដឹកនាំប្រទេសរយៈពេលវែងបានទេ។ កត្តាអស្ថេរភាពនយោបាយ ការបែកបាក់អំណាចក្នុងប្រព័ន្ធដឹកនាំ និងការធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ច នាំឱ្យសង្គមសៀមមានភាពច្របូកច្របល់ បញ្ហាព្រំដែន មិនមែនមានវិវាទតែជាមួយប្រទេសកម្ពុជានោះទេ ព្រំដែនខាងជើងនិងខាងលិច ជាប់ជាមួយនិងភូមាត្រូវបានបិទ ទំនិញជាប់គាំង រំខានដល់ចង្វាក់ផលិតកម្ម និងទំនុកចិត្តរបស់អ្នកវិនិយោគទុនក្នុងវិស័យឯកជន រីឯព្រំដែននៅខាងត្បូង ជាប់ជាមួយនិងម៉ាឡេស៊ីមានភាពវឹកវរកាន់តែខ្លាំង ជាមួយសកម្មជនផ្ដាច់ខ្លួន
រីឯនៅខាងកើតជាប់ប្រទេសឡាវក៏មានលក្ខណៈមិនល្អប្រសើរ កត្តាទាំងអស់នេះនឹងធ្វើឲ្យប្រទេសថៃជួបនូវវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលមធ្យម និងវែង ពិសេសវិស័យ វិនិយោគទុន និងទេសចរណ៍.
✅✅✅ សៀមមានធនធានច្រើនជាងយើង ដូច្នេះការឧបត្ថម្ភធននៅក្នុងការ៉ាប់រងវិបត្តិសង្គមខ្លាំងក្លានិងសម្បូរបែបជាងយើង ប៉ុន្តែនៅក្នុងចំណុចខ្លាំងតែងមានចន្លោះប្រហោងបង្កប់ចំណុចខ្សោយ អ្វីៗស្ថិតនៅលើពេលវេលា និងភាពអំណត់របស់ប្រទេសជាតិទាំងមូល មិនមែនស្ថិតនៅលើទ្រព្យសម្បត្តិមហាសាលរបស់អ្នកនយោបាយដែលបង្ករព្យុះភ្លៀងមួយក្រុមនោះទេ ❎❎❎ តើអង្ករ ១០០ជង្រុគ អាចទប់និងសត្វកណ្ដុរ 🐀 ៣០ លានក្បាលបានប៉ុន្មានថ្ងៃ?
ហេតុអ្វីបានវៀតណាមឈ្នះសង្គ្រាមជាមួយអាមេរិក? មិនមែនមកពីវៀតណាមខ្លាំង និងមានជាងអាមេរិកនោះទេ ប៉ុន្តែប្រជាជន និងអ្នកនយោបាយវៀតណាម ទាំងអស់ស៊ូទ្រាំជាង ប្រជាជន និងអ្នកនយោបាយអាមេរិក!
🇰🇭💪 ចំណុចពិសេសដែលយើងត្រូវយល់ដឹងក្នុងខណៈនេះ
ភាពវឹកវរ ក៏ដូចជា បញ្ហានយោបាយ និងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសថៃ ជារឿងមួយដែលយើងត្រូវស្វែងយល់ដើម្បីរកចំណុចខ្សោយ និងចំណុចខ្លាំងរបស់យើងក្នុងការយកប្រៀបលើសត្រូវក្នុងសមរភូមិ ហើយខ្ញុំមានជំនឿជិតថា ត្រឹមតែសម្ពាធនយោបាយបែបនេះមិនអាចឱ្យរាជរដ្ឋាភិបាលយើង ក៏ដូចជាឆន្ទៈស្នេហាជាតិរបស់វីរៈកងទ័ពយើង និង ស្មារតីជាតិនិយមខ្មែរតែមួយរបស់ជនរួមជាតិយើង បាត់បង់ចុះញ៉មសត្រូវបានឡើយ យើងបានឆ្លងកាត់ទុក្ខវេទនាច្រើនជាងនេះជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានរឿងសំខាន់មួយដែលខ្ញុំចង់ឲ្យបងប្អូនជនរួមជាតិខ្មែរយើងចងចាំឲ្យបានច្បាស់អំពី កលល្បិច និង ចំណុចខ្សោយនយោបាយដែលបានកើតមានឡើងក្នុងប្រទេសកម្ពុជាកាលពីទសវត្សរ៍ទី៧០ ហើយ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាប្រវត្តិនយោបាយច្រំដែល និងមិនកើតមានលើប្រទេសយើងសារជាថ្មីឡើយ:
បទពិសោធន៍នយោបាយដែលកើតមានឡើងក្នុងមាតុប្រទេសយើងកាលនោះ ជាមេរៀនឆ្លុះបញ្ចាំងពីចន្លោះប្រហោងនៃភាពកំសោយស្មារតីនយោបាយរបស់មហាគ្រួសារយើង ហេតុការណ៍នយោបាយដែលបានកើតឡើងក្នុងពេលនោះគឺបែបនេះ ខណៈពេលដែលសម្ដេចសីហនុ កំពង់រងសម្ពាធនយោបាយនៅខាងក្រៅរវាង ប្លុកសេរី និងកុម្មុយនិស្ត ដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់ទ្រង់កំពង់តែត្រូវការពេលវេលាក្នុងការស្វែងយល់ពីយុទ្ធសាស្ត្រមុនធ្វើការសម្រេចចិត្តដោះស្រាយឱ្យត្រឹមត្រូវដើម្បីអនាគតប្រទេសជាតិ ខាងក្នុងប្រទេសឯនេះវិញ មានការញុះញង់បំបែកបំបាក់កម្លាំងសាមគ្គីផ្ទៃក្នុងជាតិ បង្កើតឲ្យមានក្រុមប្រឆាំងជ្រុលនិយមច្រើនក្រុម ឆ្លៀតឱកាសបង្កើនឥទ្ធិពលរៀងៗខ្លួន បំផុសព័ត៌មានញុះញង់លាបពណ៌អោយទ្រង់ថា ជាអ្នកបម្រើប្រយោជន៍បរទេស ក្បត់ប្រយោជន៍ជាតិ ដើម្បីទាញទម្លាក់ប្រជាប្រិយភាពរបស់ទ្រង់ នាំឱ្យប្រជារាស្រ្តបាត់បង់ជំនឿចិត្ត នៅទីបំផុតទ្រង់ក៏បានបាត់បង់អំណាចតាមរយៈរដ្ឋប្រហារ ក៏ជាពេលវេលាដែលប្រទេសខ្មែរធ្លាក់ចូលទៅក្នុងយុគសម័យនៃការប្រើកម្លាំងដើម្បីកាច់បំបាក់យកឈ្នះគ្នាដោយប្រកាន់ហេតុផលរៀងៗខ្លួន និងតាំងខ្លួនជាកំពូលអ្នកស្នេហាជាតិម្នាក់ខ្លាំងជាងម្នាក់.
ជាក់ស្តែង នៅពេលវិបត្តិសង្គ្រាមបង្ហូរឈាមផ្ទៃក្នុងដ៏ឃោរឃៅកើតមានឡើង ជាពេលវេលាដែលប្រទេសខ្មែរបាត់បង់ឱកាស បង្កើនឧត្តមភាពរបស់ខ្លួន ដែលប្រទេសកំពង់តែរីករូតលាស់បោះជំហានទៅមុខក្នុងតំបន់ ឯជីវភាពប្រជាជនក៍កំពង់តែរីកចម្រើន ទាំងខ្សែច្រវ៉ាក់ផលិតកម្ម និងឧស្សាហកម្មកំពង់អភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំង បែជាដើរថយក្រោយរាប់ទសវត្សរ៍វិញ តើអ្នកណាឈ្នះ? អ្នកណាចាញ់ អោយពិតប្រាកដ?
ពិតណាស់អ្នកដែលចាញ់ពិតប្រាកដ មិនមែនក្រុមអ្នកនយោបាយគាំទ្រសម្ដេចសីហនុ តែមួយក្រុមនោះទេ ហើយអ្នកដែលឈ្នះក៏មិនមែនជាក្រុមអ្នកគាំទ្រសេនាប្រមុខលននុល រិតតែមិនមែនក្រុមកុម្មុយនិស្តខ្មែរក្រហមទៅទៀត ប៉ុន្តែអ្នកដែលចាញ់ពិតប្រាកដគឺប្រជាប្រជាជាតិខ្មែរដែលរងទុក្ខវេទនាដោយសារសង្គ្រាមស៊ីវិល ឯអ្នកជំនាន់ក្រោយទូទាំងប្រទេស ក៍ត្រូវបាត់បង់ឱកាសពង្រឹងសមត្ថភាព និងពង្រីកឧត្តមភាពប្រទេសរបស់ខ្លួន ក្នុងឆាកអន្តរជាតិទៅវិញ មិនដូច្នោះទេ កុំថាឡើយសៀម ទោះបីជាសាំងហ្គាពួរ ក៏នៅពីក្រោយប្រទេសយើងផងដែរ មកទល់ពេលនេះ ប៉ុន្តែអ្វីៗគ្រប់យ៉ាងវាគ្រាន់តែជាអតីតកាល រីឯខណៈពេលនោះ អ្នកដែលឈ្នះពិតប្រាកដក៏ជាបរទេសទ្រុស្តមិត្ត ដែលចង់ឃើញខ្មែរចុះទន់ខ្សោយ ធ្លាក់ចុះឧត្តមភាព ក្រោយជម្លោះផ្ទៃក្នុង និងការកាប់សម្លាប់គ្នាឯងនោះ រីឯអ្នកនយោបាយដែលតាំងខ្លួនជាអ្នកស្នេហាជាតិ ម្នាក់ខ្ពស់ជាងម្នាក់ទាំងនោះ ខ្លះបានវេចបង្វិចនាំកូនចៅទៅរស់នៅបរទេសរហូតចាស់ស្លាប់យ៉ាងសុខសាន្ត ទុកឱ្យប្រទេសជាតិដើរអូសជើងក្នុងទុក្ខវេទនារាប់ទសវត្សរ៍ ទម្រាំរកច្រកចេញឃើញ ប៉ុន្តែមហន្តរាយ និងវិនាសកម្មក្នុងសង្គមជាតិទាំងសេដ្ឋកិច្ច និងនយោបាយទាំងអស់នេះ មិនអាចកើតឡើងបាននោះទេ ប្រសិនបើគ្រប់អ្នកនយោបាយខ្មែរនាសម័យនោះមានគោលជំហរសាមគ្គីនយោបាយតែមួយ មានជំនឿចិត្ត មានភក្តីភាពស្មោះត្រង់ រវាងជាតិសាសន៍ឯងនិងប្រមុខរដ្ឋ មិនល្មោភអំណាច មិនប្រើប្រជាភិថុតិកេងចំនេញនយោបាយ មកលើប្រជារាស្ត្រខ្មែរស្លូតត្រង់ដែលមានការយល់ដឹងតិចតួចនូវឡើយ អំពីនយោបាយ របៀបអភិបាលកិច្ចរដ្ឋ និងរបត់មនោគមវិជ្ជានយោបាយសកលក្នុងអំឡុងពេលនោះ។
តាមរយៈទិដ្ឋភាព និងមេរៀនប្រវត្តិសាស្ត្រ តើក្នុងខណៈពេលនេះ ពួកយើងទាំងក្នុងនិងក្រៅ សរុបជាង១៧លាននាក់ ត្រូវមានជំនឿចិត្ត និងប្រកាន់ជំហរបែបណាចំពោះឥរិយាបថ នយោបាយរបស់រាជរដ្ឋាភិបាលយើង? ដើម្បីឲ្យរដ្ឋាភិបាលអាចមានឱកាស មានពេលវេលា មានកម្លាំងគ្រប់គ្រាន់ ក្នុងការស្វែងរក និងដាក់ចេញ យុទ្ធសាស្ត្រនយោបាយក្នុងការដឹកនាំពួកយើងឆ្ពោះទៅរកច្រកចេញនិងទទួលបានជ័យជំនះ ឆ្លងផុតគ្រាដ៏លំបាកចំពោះមុខនេះ ក្នុងខណៈពេលពួកចោរសៀមខិតខំបង្កើត និងបង្ករឿង ក្រឡុកស្ថានការណ៍ដាក់សម្ពាធនយោបាយ និងសេដ្ឋកិច្ច ចាក់រុកផ្ទៃក្នុងរបស់យើង ចង់ឲ្យពួកយើងដើរត្រឡប់ថយក្រោយវិញ!
🌹♥️💪🇰🇭 ជាក់ស្ដែងណាស់ អ្វីដែលពួកយើងអាចធ្វើបាន គឺត្រូវរួមគ្នាជាធ្លុងមួយ រក្សាភាពអត់ធ្មត់ ផ្តល់ពេលវេលាគ្រប់គ្រាន់ បន្ថយសម្ពាធនយោបាយផ្ទៃក្នុង ដោយប្រគល់តួនាទី និងពិសេសត្រូវមានជំនឿចិត្តលើរាជរដ្ឋាភិបាលរបស់យើង ដែលមានសម្ដេចតេជោ- ធិបតី ជាមគ្គុទេស បង្កើតបានជាកម្លាំងធ្លុងមួយក្នុងការចាក់ទម្លោះសំណាញ់នយោបាយដ៏ខ្មៅងងឹតដែលសៀមបង្កើតឡើងដាក់សម្ពាធផ្នែកចិត្តសាស្ត្រមកលើពួកយើងទាំងអស់គ្នាមិនថាត្រូវប្រើពេលវេលាយូរប៉ុណ្ណា ពិតណាស់ តាមរយៈការខិតខំប្រឹងប្រែង និងការលះបង់របស់យើងទាំងអស់គ្នា ហើយជ័យជំនះមិនមែនសម្រាប់ពួកយើង ឬសម្រាប់ក្រុមណាមួយក្នុងថ្ងៃនេះទេ ប៉ុន្តែដើម្បីឧត្តមប្រយោជន៍ ឧត្តមភាព និងភាពរស់រានមានជីវិតនៃប្រទេសជាតិយើងទាំងមូល ពិសេសដើម្បីការពារអត្តសញ្ញាណជាតិ ដែលជាដួងព្រលឹងជាតិតែមួយគត់ ទុកសម្រាប់អ្នកជំនាន់ក្រោយរបស់យើងគ្រប់ៗគ្នា.
យើងត្រូវចងចាំថា រាល់ការបោះជំហានទៅមុខ និងរាល់ការជំនះឧបសគ្គបានម្តង នោះសមត្ថភាព នៃភាពខ្លាំងរឹងមាំរបស់យើងក៍កើនឡើងមួយកម្រិតដូចគ្នា ផ្ទុយមកវិញប្រសិនបើយើងចុះញ៉ម បង្ហាញភាពទន់ខ្សោយតែបន្តិច សត្រូវនិងសង្គ្រប់វាយបំបាក់បំផ្លាញឆន្ទៈយើងភ្លាមមួយរំពេច មិនឱ្យឱកាសយើងតដៃបានឡើយ បើបែបនេះ តើយើងមានអ្វីទៅអួតបង្ហាញអ្នកជំនាន់ក្រោយរបស់យើង?
🌹🌹🌹 សាមគ្គីភាព ភាពអំណត់ ប្រកបដោយជំនឿទុកចិត្តរបស់សមាជិកនៃមហាគ្រួសារយើង និងពេលវេលាជាអ្វីដែលមេគ្រួសារយើងត្រូវការបំផុតក្នុងខណៈពេលនេះ ♥️♥️♥️
Credit to the owner
No comments:
Post a Comment