កម្ពុជាត្រូវរៀនពីអ៉ីស្រាអែល មេដឹកនាំអ៊ីស្រាអែលធ្លាប់និយាយទៅកាន់សត្រូវថា “បើអ្នកអាចទិញជនជាតិអ៊ីស្រាអែលបានតែម្នាក់ ខ្ញុំនឹងផ្តល់ប្រទេសទាំងមូលអោយទៅអ្នក”។
មានទឹកដីត្រឹមតែ ២0,៧៧0 km² ប៉ុណ្ណោះ ប៉ុន្តែអ៊ីស្រាអែលគឺជាមហាអំណាចតូចមួយដ៏គួរឱ្យភ្ញាក់ផ្អើល។ ពួកគេបានបង្កើតអ្វីដែលពិភពលោកជាច្រើនគិតថាមិនអាចធ្វើទៅបាន។
នេះជារឿងអស្ចារ្យមួយចំនួនពីអ៊ីស្រាអែល៖
១. អ្នកមានលុយទិញកាសែត គេអានរួចគេយកទៅដាក់នៅទីសាធារណៈសម្រាប់អ្នកគ្មានលទ្ធភាព អាចអានបាន។
២. កាដូដែលមានប្រជាប្រិយបំផុតគឺសៀវភៅ ពីព្រោះជនជាតិនេះស្រលាញ់ការអានណាស់។
៤. មេដឹកនាំអ៊ីស្រាអែលធ្លាប់និយាយទៅកាន់សត្រូវថា “បើអ្នកអាចទិញជនជាតិអ៊ីស្រាអែលបានតែម្នាក់ ខ្ញុំនឹងផ្តល់ប្រទេសទាំងមូលអោយទៅអ្នក”។
៤. ទាហានអ៊ីស្រាអែលអាចបើកយន្តហោះ នៅកម្ពស់ត្រឹម 30 ម៉ែត្រដើម្បីចំបាំងកាយ និងកុំឱ្យរ៉ាដាចាប់បាន។
៥. ប្រទេសអ៊ីស្រាអែលបាត់ពីផែនទីពិភពលោក ២,000 ឆ្នាំ ប៉ុន្តែអាចយកប្រទេសមកវិញបាន។
៦. ស្ថិតនៅលើវាលខ្សាច់ គ្មានរ៉ែ គ្មានទឹក ប៉ុន្តែប្រទេសអ៊ីស្រាអែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង។
៧. ជនជាតិនេះឈ្នះពានរង្វាន់ណូបែលច្រើនជាងគេបំផុត។
៨. ជាង 50% នៃជើងឯកលេងអុកពិភពលោក គឺជាជនជាតិអ៊ីស្រាអែល។
មូលហេតុដែលអ៊ីស្រាអែលអាចក្លាយជារដ្ឋដ៏រឹងមាំ៖
• ប្រទេសអ៊ីស្រាអែលមានមេដឹកនាំចក្ខុវិស័យខ្លាំងខ្លាំ និងស្នេហាជាតិបំផុត។
• ប្រទេសអ៊ីស្រាអែល ទទួលស្វាគមន៍ជនជាតិជ្វីបពីទូទាំងពិភពលោកមករស់នៅក្នុងប្រទេសវិញ។
• ប្រទេសអ៊ីស្រាអែល ទទួលការគាំទ្រពីប្រទេសមហាអំណាច។
• មានមនសិការស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត និងស្មារតីសង្គមរួម។
ប្រជាពលរដ្ឋអ៊ីស្រាអែលទាំងប្រុសទាំងស្រី គ្រប់ពេលប្រទេសមានគ្រោះថ្នាក់ ពួកគេឈរយកជីវិតការពារជាតិដោយគ្មានស្តាយស្រណោះ។ សមាគមរបស់ពួកគេជឿលើគោលគំនិតមួយថា៖ កុំសួរថាប្រទេសអ្វីបានផ្តល់ឱ្យអ្នក តែសួរថា អ្នកបានផ្តល់អ្វីឱ្យប្រទេសរបស់អ្នក។
ចំនែកប្រទេសកម្ពុជាយើងមានប្រវត្តិដ៏ចំណាស់ និងខ្លាំងខ្លាមិនចាញ់អ៊ីស្រាអែលនោះទេ។ បច្ចុប្បន្ននេះយើងអាចរៀនពីប្រទេសអ៊ីស្រាអែលនូវចំនុចដ៏សំខាន់មួយគឺថា កម្លាំងពិតប្រាកដបានមកពីការស្រឡាញ់ប្រទេសរបស់យើង ការយកចិត្តទុកដាក់ចំពោះទឹកដីរបស់យើង វប្បធម៌របស់យើង និងអនាគតរបស់យើង។
“សូមប្រកាន់យកនូវស្មារតីស្នេហាជាតិ ក្លាហានហ៊ានលះបង់ បម្រើ និងជួយកសាងប្រទេសកម្ពុជាឡើងវិញ ទៅជាប្រទេសជាតិមួយប្រកបដោយមោទនភាព និងឯកភាពជាតិ ព្រោះប្រទេសរឹងមាំ មិនមែនតែនៅលើទឹកដីនោះទេ ប៉ុន្តែគឺស្ថិតនៅលើសេចក្តីស្រឡាញ់ និងការលះបង់របស់ប្រជាជន”។
ជាតិខ្លាំងមិនមកពីទំហំទឹកដី ឬធនធានធម្មជាតិនោះទេ ប៉ុន្តែមកពីឯកភាព ការខិតខំ និងការចូលរួមគ្រប់ស្រទាប់សង្គម។ អ៊ីស្រាអែលជាភស្តុតាងថា ប្រសិនបើមានឯកភាព និងឆន្ទៈ ជាតិអាចរស់ឡើងវិញ ទោះបាត់បង់រយៈពេលពាន់ឆ្នាំក៏ដោយ។
“ដើម្បីអនាគតរបស់កម្ពុជា យើងឈរជាមួយគ្នា ស្រឡាញ់ប្រទេសរបស់យើង លះបង់ដើម្បីអនាគតរបស់យើង រួមគ្នា យើងអាចកសាងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង”។
No comments:
Post a Comment