Slide Show

Saturday, August 23, 2025

យុទ្ធសាស្រ្តថ្មី? តួអង្គចាស់?

យុទ្ធសាស្រ្តថ្មី? តួអង្គចាស់?
នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ តុលាការព្រហ្មទណ្ឌទីក្រុងបាងកក បានច្រានចោលសំណុំរឿងប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយសំអាងលើភស្តុតាងមិនគ្រប់គ្រាន់។ ការចោទប្រកាន់នេះ កើតចេញពីការកត់សម្គាល់ដែលគាត់បានធ្វើនៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០១៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគាត់បានរិះគន់រដ្ឋប្រហារឆ្នាំ ២០១៤ ដែលបានទម្លាក់ប្អូនស្រីរបស់គាត់ គឺលោកស្រី Yingluck Shinawatra ។ លោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានអាយុ ៧៦ ឆ្នាំ បានស្វាគមន៍ចំពោះការសម្រេចនេះ ដោយប្រាប់អ្នកសារព័ត៌មានថា៖ “ករណីនេះត្រូវ បានច្រានចោល”។ មេធាវីរបស់លោក គឺលោក Winyat Chatmontree បានបញ្ជាក់ថា តុលាការរកមិនឃើញហេតុផលសម្រាប់ការកាត់ទោសឡើយ (Source: Al Jazeera, 22 August 2025)។ លោកត្រកូល ថាក់ស៊ីន ជាតួអង្គចាស់ ក្នុងយុទ្ធសាស្រ្តថ្មី ដែលនៅពីក្រោយ ផែនការឈ្លានពានទឹកដីកម្ពុជា?
ទី១៖ ផែនការឈ្លានពានកម្ពុជា? អ្វីដែលថៃកំពុងដើរ ហាក់កំពុងបង្ហាញ កាន់តែច្បាស់ថា “នរណាជានរណា?” “ថៃជានរណា? ហើយ “ថៃចង់ក្លាយជានរណាក្នុងអាស៊ាន”? ការបោះពួយ ឈ្លានពានកម្ពុជា ពីដំបូងយើងគិតថាជាការចិញ្ចឹមចិត្ត របស់មេទ័ពភូមិភាគ២ប៉ុណ្ណោះ ខណៈអ្នកដែលនៅពីក្រោយខ្នង អាចជាស្ដេចថៃ? បន្ទាប់ពីសន្លឹកបៀរ ដែលមេទ័ពភូមិភាគ២កាន់ ជាសន្លឹកបៀរក្ដៅ បង្ហូរឈាមទាំងសងខាង តើត្រកូលលោក ថាក់ស៊ីន អាចជាសន្លឹកបៀរត្រជាក់ម្ដង?
ទី២៖ លំនឹងកម្ពុជា។ ជំហរកម្ពុជា ទោះជាថៃ បើក ផ្កាប់ ផ្ញារ សន្លឹកបៀរណា មួយក៏ដោយ ក៏កម្ពុជាចាត់ទុកថា “ថៃជាអ្នកឈ្លានពាន និងរំលោភបំពានកម្ពុជាទាំងអស់”។ ទោះជានរណាក៏ដោយ ឱ្យតែមិនគោរពកិច្ចចរចា កិច្ចព្រមព្រៀង ហើយមានបំណងលេបយកកម្ពុជា អ្នកនោះគឺជា អ្នកបំពានខុសច្បាប់។ ក្នុងសន្លឹកបៀរ ដែលលើកលែងទោសឱ្យ ថាក់ស៊ីន នេះ! យើងប្រហែលជាដឹងថា ស្ដេចថៃដឹងច្បាស់ថា ត្រកូលថាក់ស៊ីន គឺជាមនុស្សដែលធ្លាប់ស្និទស្នាលជាមួយសម្ដេចតេជោ។ មួយចំណុចក្នុង ចំណោមចំណុចធំៗដែលលើកលែងទោសឱ្យថាក់ស៊ីន គឺដើម្បីរកចំណុចខ្សោយណាមួយ ដើម្បីវាយបំបាក់កម្ពុជាពិសេសចគឺសម្ដេច។ ប៉ុន្តែប្រហែលជាថៃ ដើរក្រោយយុទ្ធសាស្រ្តសម្ដេច ដ្បិតសម្ដេចវាយបំបែក ដើម្បីការពារជាមុន។ ក្នុងសង្រ្គាមចិត្តសាស្រ្ត របស់ខ្លះតិចតែច្រើន ហើយរបស់ខ្លះមើលទៅដូចមិនសមសោះ តែវាបែរជាសន្លឹកបៀរដែលបានការណ៍បំផុត។ លំនឹងកម្ពុជាត្រង់ចំណុចនេះ គឺបានសេចក្ដីថា “ដឹងថានរណាជាកូនអុកមកលេងបន្ទាប់ ក្រោយពេលដែលយើងរុញ អុកនោះទៅឱ្យឆ្ងាយ ព្រោះទុកនៅក្បែរ មិនចំណេញ”?
ទី៣៖ បែបណាក៏ដោយ? នយោបាយថៃ អាចមើលទៅរួមគ្នា តែហាក់ដូចជាមិនមែនទេ ដ្បិតថៃកំពុងតែយកក្រឡាអុកចាស់ មកអុកស្ថានការណ៍ថ្មី ហើយ “កូនអុកចាស់របស់ថៃ គឺជាមនុស្សដែល សម្ដេចស្គាល់បំផុត”។ ម្យ៉ាង! ធំបំផុត គឺភាគីថៃរកសំឡេងពីក្រុមអ្នកស៊ីវិល ដើម្បីរំអួយដាក់បរទេសថែម។ បើសិនជាថៃ ចង់ប្រកាសសង្រ្គាមជាមួយកម្ពុជាចំហរ សូមយើងគិតម្ដងទៀតថា “សង្រ្គាមនេះ នរណាដឹងឮខ្លះ”? មនុស្សត្រឹមត្រូវ ដូចកម្ពុជា ប្រាកដណាស់ ត្រូវចំណាយពេលមើលមនុស្សខូចលេងល្បែងយូរ តែកម្ពុជាដែលអង្គុយមើល មិនហត់ដូចអ្នកសម្ដែងឡើយ។ ស្រមោល ជូកឺលៀង ធ្វើឱ្យចុងតាភ័យ? កម្ពុជាមានកូនសោមួយ នោះគឺជាកូនសោសាមគ្គី។ ស៊ូ ឱ្យត្រូវផ្លូវ គេចឱ្យចំណេញ!
ដោយក្ដីរាប់អាន!
ពីខ្ញុំបាទ ឡាំ ឡាយ ចុងប៊ិកអង្គរ!

 

No comments:

Post a Comment