រក្សាលំនឹង។ អ្វីដែលថៃបារម្ភបំផុត គឺ “ខ្មែររក្សាស្មារតីជាខ្មែរ” យូរអង្វែង។ ក្នុងប្រវត្តិសាស្រ្តនៃការឈ្លានពានរបស់ក្រុមជ្រុលនិយមថៃ គឺមិនក្រោម១០ដងឡើយ បើយោងតាមប្រវត្តិសាស្រ្ត ហើយថៃ តែងតែបន្តមើលងាយខ្មែរ រហូតដល់ពេលនេះ! ព្រោះអ្វី? ព្រោះថៃប្រើមនោគមន៍ “បំបាក់ស្មារតីខ្មែរ ឱ្យឆាប់ភ្លេច”។ នេះគឺជាកន្លែងដែលថៃ អាងជានិច្ច ហើយនៅតែបន្តមាក់ងាយ។
ជាក់ស្ដែង! ការពហិការ មិនប្រើរបស់ថៃ មិនមើលរឿងថៃ អាចនិយាយបានថាពុំមែន ជារឿងថ្មីសម្រាប់កម្ពុជាឡើយ ដ្បិតរឿងនេះ ធ្លាប់កើតមាន ញយដង។ ប៉ុន្តែលើកនេះ “ខុសពីលើកណាៗ ទាំងអស់” ដ្បិតការឈឺចាប់ច្រើនដង យើងនឹង “ចងចាំ”ហើយ “រក្សាជំហរ”។ មានរឿងមួយ! ដែលខ្ញុំកោតសរសេរ សម្ដេចតេជោ គឺ “បន្តឈឺចាប់ បន្តរឹងមាំ”។ រាប់ចាប់ពីការឈ្លានពានឆ្នាំ២០០៨មក! ទាក់ទងនឹងការត្រៀមខ្លួន សម្ដេចធ្វើបានល្អណាស់! ប្រជាជនកម្ពុជាយើងខ្លះ នឹកស្មានមិនដល់ថា “យើងមានអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់ មានសេវា Internet គ្រប់គ្រាន់ ហើយយើងមានការត្រៀមជើងការខ្ពស់ រាល់ពេលដែលថៃ គំរាមផ្ដាច់ការផ្គត់ផ្គង់ ដែលសូម្បីតែពលករ ក៏សម្ដេចគិតទុកមុនដែរថា នឹងត្រៀមខ្លួនក្នុងការផ្តល់ឱកាសការងារទាន់ពេល ខណៈដែលថៃបណ្ដេញបងប្អូនយើងមកវិញ។ ចំណុចនេះ សួរថា យើងអាចងើបបានភ្លាមៗទេ?
ចម្លើយគឺមិនអាចឡើយ តែ “បន្តឈឺចាប់ បន្តរឹងមាំ” ពោលគឺ ផ្ដើមពីបន្តិចម្ដង រហូតយើង “រឹងមាំគ្រប់គ្រាន់”។ ម្យ៉ាងទៀត! សូម្បីតែកិច្ចការយោធា ក៏សម្ដេចតេជោត្រៀមខ្លួន ក្នុងកិច្ចការពារអធិបតេយ្យភាពរបស់ខ្លួនដែរ។ ត្រង់នេះ! គឺជាស្មារតីធំណាស់ សម្រាប់បងប្អូនខ្មែរដើម្បីទប់ “ការមើលងាយ” ពីអ្នកឈ្លានពានយើង ដូចជាថៃ។ បន្តឈឺចាប់ បន្តរឹងមាំ!
ពីខ្ញុំបាទ ឡាំ ឡាយ ចុងប៊ិកអង្គរ!
No comments:
Post a Comment