យោងតាមប្រភពពីក្រសួងការពារជាតិ មុននេះ បានផ្សាយអំពី “ភាគីថៃមានគម្រោង ឈ្លានពានមកកម្ពុជា ហើយបន្ទាប់មកទៀត ក៏មានសភាពស្ងប់ស្ងាត់វិញ”។ បងប្អូន! ខ្ញុំសំណូមពរថា “រាល់ព័ត៌មានទាំងអស់ សូមតាមដានគេហទំព័រផ្លូវការរបស់ “ក្រសួងការពារជាតិ” និងទំព័រណា ដែលផ្លូវការបានហើយ។ សូមឱ្យតម្លៃ និងរក្សាព័ត៌មាន តែមួយប្រភព ហើយត្រូវជឿជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា” ខណៈនេះ រវល់ណាស់ ដើម្បីការពារស្រុកទេស។ ព័ត៌មានខ្លះ អាចថាមិនលឿនដូចនិយាយតៗមាត់មែន តែច្បាស់ការ និងទុកចិត្តបំផុត។ ហើយបើបងប្អូនចែកចាយដោយមិនច្បាស់ការ គឺនាំតែបងប្អូនបារម្ភច្រើន ជាងរកច្រកចេញ។
ទី១៖ ក្រឡុកកម្ពុជា?៖ កម្ពុជានៅមួយកន្លែង ថៃទេតើអ្នកដើរមិនឈប់។ កម្ពុជារក្សាសន្តិភាព គោរបទឈប់បាញ់ ថៃទេតើ អ្នកក្រឡុកកម្ពុជា និងបង្វែរដានកិច្ចចរចា។ តាមមើលម្ដងនេះថៃ អាចមានល្បិចមួយគឺ “បង្អើលកម្ពុជា ឱ្យស្លន់ស្លោ ហើយខ្លួនក៏ឈរសើច!” ប៉ុន្តែតាមមើល កម្ពុជាមិនដើរក្រោយថៃទេ។ ល្បិចមួយ ក្នុងចំណោមល្បិចដែលថៃកំពុងលេង គឺ “បង្កភ្លើង ធ្វើជាផ្សែង”។ ល្បិចនេះ ថៃអាចបន្លំភ្នែកបរទេសក្នុងចេតនាបំបាក់មុខកម្ពុជាថា “រំអួយ” រកតែបរទេស ដោយមុននេះការសែត Khaosod English តាមរយៈអ្នកនាំពាក្យមេទ័ពថៃបានផ្សាយថា “ថៃមិនបានវាយកម្ពុជាទេ”។ ត្រង់នេះ គឺជាល្បិច! គឺជាការក្រឡុកឱ្យបរទេសដកទំនុកចិត្តពីកម្ពុជាដោយ នាំឱ្យបរទេសប៉ាន់ស្មានថាកម្ពុជាជាប្រទេសដែលចេះតែប្ដឹងគេ គ្មានហេតុផល ទាំងដែលខ្លួនបង្កហេតុ និងនាំភ្លើង។ ក្រឡានេះហើយ! បើយើងឆេះមែន បាញ់តដៃមែន ថៃចោទយើងពេញទំហឹងថា “រំលាភបទ ឈប់បាញ់”។ តែល្បិចនេះប្រហែលជាលេងមិនសប្បាយទេ! ខណៈដែលថៃកាន់តែបំបាក់មុខខ្លួនឯងថែម។ សេណារីយូនេះ ខ្ញុំជឿជាក់លើការទូតរបស់កម្ពុជា ដោយហេតុថា “ភាពស្មោះត្រង់ដោយបញ្ញារបស់កម្ពុជា លើឆាកបរទេស មិនដើរខ្សែក្រោមរបស់ថៃឡើយ”។ ជាក់ស្ដែង តាមខ្ញុំចាំមុនពេលមានសង្រ្គាមចំពេលដែលកម្ពុជា ទៅទស្សនកិច្ចក្រៅប្រទេស “សម្ដេចធិបតី បានអញ្ជើញជួបលោកម៉ាក្រុង ប្រធានាធិបតីបារាំង ដើម្បីស្នើរឯកសារសំខាន់ៗក្នុងការដឹកដៃថៃទៅ ICJ”។ បើថៃដុតកម្ពុជាមិនឆេះ អ្នកដែលឆេះគឺថៃខ្លួនឯង។
ទី២៖ ថៃរំអុកកម្ពុជា មុនការចរចា?៖ ខ្ញុំបានអានសំណេរមួយឃ្លា របស់អ្នកវិភាគចាស់ចំណានមួយរូប គឺលោក Jean-Francios Tain ដែលលោកបានគូសវាសចំៗថា “ប្រសិនជាបទឈប់បាញ់ត្រូវរំលាយ អ្នកបង្កហេតុនេះ នឹងមិនមានអ្នកណាក្រៅពីថៃឡើយ”។ លោកបន្តថា កម្ពុជាមិនចង់ធ្វើសង្រ្គាមទេ ហើយរក្សាតែសន្តិភាព។ មកដល់ម៉ោងនេះ អ្នកដែលបោកប្រាស់ប្រជាជនខ្លួនខ្លាំងបំផុត មិនមែនជាកម្ពុជាឡើយ តែជាថៃ តែម្ដង។ ថៃកុហកប្រជាជនខ្លួនថាឈ្នះសង្រ្គាមដណ្ដើមបានដីកម្ពុជា ទាំងដែលការពិតកម្ពុជាជាអ្នកក្ដោបក្ដាប់បាន។ ដូច្នេះហើយអ្នកដែលរំអុក ក្រឡុក គឺថៃតែម្ដង។ សម្ដែងច្រើនជាងកម្ពុជា ហត់ច្រើនជាងកម្ពុជា ព្រួយច្រើនជាងកម្ពុជា ហើយភ័យលើឆាកអន្តរជាតិច្រើនកម្ពុជា រឹតតែបារម្ភមែនទែនគឺ ថៃកំពុងតែបាតុកម្មឱ្យទម្លាក់ ផែថងថាន ដែលជានាយករដ្ឋមន្រ្តីព្យួរដំណែងដោយអ្នកគាំទ្រស្ដេច និងយោធាថៃ ចុះអាចទេ កម្លាំងរបស់អ្នកស្រីនឹងមានការបាតុកម្មដែរ ដូច្នេះហើយ អាចមានរូបភាព អាវលឿងនិងក្រហម ប៉ះគ្នាម្ដងទៀតទេ? ស្ថេរភាពថៃ មិនមែនដូចកម្ពុជាទេ។ កម្ពុជា មានឆ្លុងមួយ។
ទី៣៖ ក្រឡាអុកសម្ដេច។ ខ្ញុំធ្លាប់សរសេរវិភាគរឿងសាមកុក ហើយសំណេរខ្ញុំ មានអ្នកអានមិនក្រោម១លាននាក់ឡើយតាំងពីឆ្នាំ២០១៦មកម្លេះ។ ស្នាដៃដែលខ្ញុំបានសរសេរគឺ “ទស្សនៈផ្ដាច់ផ្លូវក្រោយ” ហើយជាស្នាដៃដែលនិយាយពីយុទ្ធសាស្រ្ត សង្គម និងសង្រ្គាមជាដើម។ សម្ដេចតេជោ អាចនឹងឈ្នះមួយក្ដារនេះ! ហើយជាអ្នកដែលអាចកែប្រែប្រវត្តិសាស្រ្តយើង? ព្រោះអ្វី? ទី១ សម្ដេច ធ្លាប់ជាអ្នកការទូត និងអ្នកជំនាញទ័ព។ បើសិនជាថៃចង់លេងឱ្យអស់ដៃមែន កម្ពុជានៅតែរក្សាជំហរដដែល ប៉ុន្តែប្រហែលយុទ្ធសាស្រ្តថ្មី។ ទី២ ខ្ញុំអ្នកសរសេរសាមកុកពិតមែន តែមានអ្នកចរិតជាខ្មែរ បែបសម្លកកូរខ្មែរ ត្រង់នេះ គឺបានសេចក្ដីថា “ភាពជាខ្មែរដែលសម្ដេចមាន និងក្បួនច្បាប់ បទពិសោធ គឺល្មមនឹងវាយបកទៅថៃបាន” ហើយអ្នកដែលបំបែកសំបុកថៃបានពេលនេះ គឺសម្ដេច រាប់តាំងពីត្រកូលថាក់ស៊ីន តែយ៉ាងណាក៏ដោយ យើងនៅតែប្រទេសប្រកាន់សន្ដិភាព មិនយកនរណាជាសត្រូវ ហើយមិនខ្លាចចោរឈ្លានពាន។ ហើយម្ដងនេះ បើថៃហ៊ានបាញ់មែន គឺយើងមានអនុព័ន្ធយោធាអន្តរជាតិ មានបទឈប់បាញ់ត្រឹមត្រូវ និងពិសេសតាត្រាំតែម្ដង។
ទី៤៖ ហ៊ានដែរ? តើថៃហ៊ានបាញ់ដែរ ទាំងដែលខ្លួនប្រឹងហៅបរទេសមកសម្ដែងធ្វើដូចខ្លួនជាជនរងគ្រោះ និងខណៈដែលប្រទេសខ្លះ ដាក់ការសង្ស័យខ្លួន? ហ៊ានដែរ? បើពិភពលោកដឹងច្រើនយ៉ាងនេះ? ហ៊ានបាញ់ដែរ បើត្រាំកំពុងតែអួតប្រាប់ពិភពលោកថាគាត់ជាអ្នកបញ្ចប់សង្រ្គាម? ហើយពិសេសជាងគេ កូនខ្មែរជាច្រើន កំពុងតែចង់តែងតាំងតាត្រាំ ដើម្បីទទួលបាន “រង្វាន់ណូបែលសន្តិភាព” (Nobel Peace Prize) ? បើហ៊ានមែន គឺបំពាន! ហើយត្រាំនឹងលេងថៃយ៉ាងចាស់ដៃ ព្រោះលក្ខខណ្ឌមុនឈប់បាញ់ដែលថៃបានព្រមព្រៀង គឺតាត្រាំធ្វើតាមសំណើរអស់ហើយ ដោយទម្លាក់ពន្ធមកត្រឹម ១៩%។ ដូច្នេះហើយការពិតមួយ ដែលយើងមិនអាចប្រកែកបាន ថៃលេងល្បែង “អុជកម្ពុជា” ឱ្យឆេះ តែកម្ពុជាប្រហែលមិនឆេះឡើយ ហើយរឹតតែចាប់កន្ទុយថៃបាន។ ម្យ៉ាងប្រសិនជា ថៃលេងផ្លូវងងឹត លួចបាញ់កម្ពុជាពីក្រោយ លើកនេះកម្ពុជាអូសកចូលតុលាការងាយជាងមុន។ ឆ្វេងក៏សាច់ ស្ដាំក៏សាច់។ មានភាគត…………
ពីខ្ញុំបាទ ឡាំ ឡាយ ចុងប៊ិកអង្គរ!
No comments:
Post a Comment