Sunday, March 16, 2014

អត្ថប្រយោជន៍ក្រមា







អំបោះក្នុងកីច្នៃជាក្រមា                                សំខាន់អស្ចារ្យសំរាប់អ្នកប្រើ
ផ្ត​​​ល់នូវក្តីសុខ​សព្វមុខសារពើ                     ខ្លាចតែអ្នកប្រើមិនយល់តំលៃ​។
ក្រមាតូចមួយជួយបានគ្រប់គ្រា                 គ្រប់ខែរងារដណ្តប់ជួសស្បៃ
ជួយជាកំរាលក្រាលគេងយប់ថ្ងៃ               ​វេចបាយចំណីតាមក្តីបំណង។
អ្នកធើ្វចំការក្រមាជាឈ្នួត                          ទទូរបង់ជួតពូតជាចំណង
គួចថ្នក់ដក់ងាយសំពាយជាយខ្នង           ជាអង្រឹងចងសំរាប់កូនង៉ា។
ផ្លាស់ប្តូរងូតទឹក​ព្រឹក​ល្ងាចយប់​ថ្ងៃ             កសិករ​ប្រុស​ស្រី​ប្រើ​ក្រមា
ជូត​ទឹកជូត​ញើសសំអាតកាយា                បត់កល់កេសា​ជំនួស​ខ្នើយកើយ។
ថ្ងៃ​ក្តៅ​បែក​ផ្សែងហួត​ហែង​ស្ងួតអង្គ         ក្រមាបត់បង់បក់​ឲ្យរហើយ
ជួយជា​កំ​លាំង​ញាំង​ចិត្តឲ្យ​ស្បើយ           ប្រាណ​ល្ហែបែរល្ហើយបានធូរ​អារម្មណ៍។
បើអ្នកប្រើចេះស្គាល់យល់តំលៃ               ក្រមាមានន័យប្រពៃពិតណាស់
ចេះប្រើចេះថែនៅក្បែជាមិត្ត​               ​      បើមិនចេះគិតពិតបង់អាសារ។
ក្រមាជាមិត្តពិតជាត្រឹមត្រូវ                        កុំប្រើខុសផ្លូវនាំអាស្រូវការ
ខ្លះគិតល្ងិតល្ងង់ចង់មរណា                       បែរយកក្រមាទៅចងក​​ ក
ក្រមាល្អស្រស់ស្មោះពិតប្រពៃ                  ក្រមាមានន័យដូចជាអ្នកក្រ
ក្រមាអ្នកស្រែខ្មែរកសិករ                           ក្រមាក្រីក្រតស៊ូជីវិត។
ខេត្តព្រះសីហនុ ថ្ងៃ អង្គារ ទី ២៧ ខែ មេសា ឆ្នាំ ២០១០
អត្ថបទរបស់ចែករំលែកសំរាប់ក្មែរ…
 
ប្រភពពី:http://let4u.wordpress.com/

No comments:

Post a Comment