តាំង
ពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មានប្រទេស
ពុទ្ធសាសនិកណាមួយបានផ្តើមបង្កើតទង់ព្រះពុទ្ធសាសនាឱ្យមានរូបរាង
ឡើងពិតប្រាកដដូចក្នុងប្រពៃណីឯទៀតឡើយនោះទេ។
លុះដល់ថ្ងៃអង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស ២៤៩៤ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា គ.ស ១៩៤០(?) ទើបពុទ្ធិកប្រទេសទាំង ២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើតពុទ្ធិកសមាគមពិភពលោក ហើយបានធ្វើសន្និសីទលើកទី ១ នៅប្រទេសស្រីលង្កា ដែលមានគណៈប្រតិភូខ្មែរយើង មានសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សង្ឃនាយកគណៈ មហានិកាយជាប្រធានទៅ រួមប្រជុំផង បានមូលមតិគ្នាបង្កើតទង់សាសនាឡើងហៅថា ទង់ពុទ្ធិក សមាគមពិភពលោក(តាមលក្ខន្តិកៈនៃសមាគមដែលមាន ២៧ មាត្រា) ត្រង់មាត្រា២៦ ចែងថា៖
“ទង់របស់ពុទ្ធិកសមាគមពិភពលោក ជាទង់មានពណ៌ ៦ តម្រូវនឹងឆព្វណ្ណរង្សី របស់ព្រះសម្ពុទ្ធជា ម្ចាស់ ជាមូលដ្ឋានតាំងគំរូ ដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើហើយ” ដូច្នេះទង់ពុទ្ធសាសនា ក៏បានឧបត្តិកឡើងជាស្ថាពរតាំងពីកាលនោះមក ។ ទង់ពុទ្ធសាសនាមានប្រាំមួយពណ៌នោះគឺ ៖

១- ពណ៌ខៀវ ២- ពណ៌លឿង ៣- ពណ៌ក្រហម ៤- ពណ៌ស ៥- ពណ៌ហង្សបាទ
(ស៊ីជម្ពូខ្ចីដូចជើងហង្ស)
៦- ផ្លេក
(ពណ៌ផ្លេកគឺ ពន្លីពេជ្រ គឺគេយកពណ៌ទាំង ៥ ខាងដើមមួយ ៗ មកដាក់បញ្ចូលគ្នាក្នុងផ្ទាំង ទី ៦ នេះជាពណ៌មួយ) ។
ព្រះបរមលោកនាថ ព្រះអង្គមានរស្មី ៦ ពណ៌ ផ្សាយចេញពីវរកាយយ៉ាងនេះដោយលទ្ធផលនៃទានបរមត្ថបារមី ដែលព្រះអង្គបានសាងមកពីអតីតភាពយ៉ាងអស្ចារ្យ ហើយដែលមិនអាចឱ្យអ្នកណាម្នាក់ធ្វើដូចព្រះអង្គបានឡើយ ឯរស្មីមួយៗ ជាតំណាងព្រះជាតិរបស់ព្រះអង្គមួយៗដែរ គឺ ៖
១-រស្មីពណ៌ខៀវ: ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ ព្រះឥន្ទ្រាធិរាជបាន និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូមព្រះនេត្រព្រះអង្គ ទាំងគូ ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱយទៅឥន្ទ ព្រាហ្មណ៍។
២-រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱយជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។
៣-រស្មីពណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិតមកពុះទ្រូង លូក បេះដូងមកផ្សំថ្នាំមើលមាតាឱយបានគង់ជីវិត ។
៤-រស្មីពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។ ពួកអ្នកនគរស្រីពិរាស្ត្រ ក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱយទៅនៅនាវង្កតបព៌ត ។
៥-រស្មីពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិ ជា វិជ្ឋាធរ ។ មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជីវិតមាតា ។
៦-រស្មីពណ៌ផ្លេក ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះ សោម បណ្ឌិត មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។ គ្រានោះព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិត បានរលាស់ខ្លួន ៣ ដង ដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចំអិនសាច់ ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ។
រស្មីទាំង ៦ ពណ៌នេះ បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ ក្នុងពេលត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ ក្នុងពេលសំដែង បាដឹហារ្យដើម្បីកំចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ ដែលមានសេចក្តីសម្គាល់ថា ព្រះអង្គជាមនុស្សនៅក្មេងមិនគួរគោរព និង ក្នុងពេលព្រះអង្គធ្វើ យមកបាដិហារ្យផ្ទាញ់ពួកនិគ្រន្ថលើដើមគណ្ឌាមព្រឹក្ស (ដើមស្វាយរបស់នាយគណ្ឌៈ) ។
ដូច្នោះហើយ បានជាពុទ្ធិកសមាគមពិភពលោកដែលនៅប្រទេសស្រីលង្កាលើកទី១ នោះ ផ្តើមធ្វើទង់ពុទ្ធសាសនាមាន ៦ ពណ៌ តម្រូវនឹងឆព្វណ្ណរស្មីរបស់ព្រះពុទ្ធជាម្ចាស់ ។
________________________________________________

រៀបរៀងដោយ សេន រ៉ន សិស្សផ្នែកទំនាក់ទំនងសង្គមជំនាន់ទី ២
ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង
ប្រភព៖ KHMER BUDDHISM: ព្រះពុទ្ធសាសនាខ្មែរ វីគីភីឌាភាសាខ្មែរ
________________________________________________
(?)ក្នុងឯកសារនានាជាភាសាអង់គ្លេសមិនឃើញមានកាលបរិច្ឆេទ ឆ្នាំ១៩៤០ ទេ ឃើញតែឆ្នាំ១៩៥០ មិនដឹងថាហេតុដូចម្តេចក៏កាលបរិច្ឆេទខុសគ្នាដូច្នេះ?
ទុកជាពុទ្ធិកសមាគមពិភពលោកបានកំណត់ ទង់ព្រះពុទ្ធសាសនាយ៉ាងនេះហើយក្តី ក៏ប្រទេសកាន់ព្រះពុទ្ធសាសនាលើពិភពលោកមួយចំនួនមិនបានយកតាម សេចក្តីសម្រេចនេះដែរ ដោយប្រទេសខ្លះយកទៅកែប្រែពណ៌ ឬទ្រង់ទ្រាយបែបផ្សេង ដូចជាប្រទេសសៀមជាដើម មិនបានយកតាមទម្រង់ទង់ព្រះពុទ្ធសាសនានេះទេ គឺគេយកសញ្ញាកងចក្រ (សញ្ញាអដ្ឋង្គិកមគ្គទាំង៨) ជាទង់ពុទ្ធសាសនាសម្រាប់ប្រទេសគេ។ បើលោកអ្នកចង់ស្រាវជ្រាវមើលសេចក្តីពិស្តារបន្ថែមស្តីពីប្រវត្តិ ទង់ព្រះពុទ្ធសាសនា សូមចូលទៅអានក្នុងបណ្តាញវិបសាយជាភាសាអង់គ្លេសខាងក្រោមនេះ
en.wikipedia.org dhammaweb.net buddhistcouncil fotw.net buddhanet.net

No comments:
Post a Comment