Slide Show

Wednesday, August 20, 2025

ស្ងាត់ដូចចោរលួចសេះ

 «ស្ងាត់ដូចចោរលួចសេះ»

🔍 ការពន្យល់ន័យ

 • ស្ងាត់ = គ្មានសូរ, មិនមានចលនា ឬសំឡេងឲ្យគេដឹង។

 • ដូចចោរលួចសេះ = ប្រៀបធៀបនឹងចោរដែលកំពុងលួចសេះ ត្រូវប្រុងប្រយ័ត្នខ្លាំង មិនឲ្យសំឡេង ដើម្បីកុំឲ្យម្ចាស់សេះឮ។

📝 ន័យសរុប

ស្ងាត់ខ្លាំងដូចជាមនុស្សកំពុងធ្វើអំពើមិនត្រឹមត្រូវ ហើយខ្លាចឲ្យគេដឹង។

ឧទាហរណ៍ខាងក្រោម👇🏻

ម៉ជី ជាអ្នកប្រាជ្ញមានឈ្មោះល្បីក្នុងសម័យចាន់កូ។ ម៉ជី ប្រកាន់យក គោលការណ៍សមភាពក្នុង សង្គមហើយគាត់មិនចូលចិត្តសង្គ្រាមឡើយ ទើបគាត់បង្រៀនកូនសិស្សរបស់ខ្លួនឲ្យជាមនុស្សមាន មេត្តាធម៌ មិនបៀតបៀនអ្នកដទៃនិងធ្វើខ្លួនឲ្យជាប្រយោជន៍ចំពោះសង្គម។

មានថ្ងៃមួយរដ្ឋ ឈូ កំពុងនឹងលើកទ័ពទៅវាយយករដ្ឋ សុង ពេលម៉ជី បានជ្រាបរឿងហើយ ក៏ប្រញាប់ចូលទៅជួបព្រះអង្គម្ចាស់រដ្ឋឈូ ដើម្បីក្រាបទូលហាមឃាត់។ ដោយសារម៉ជីជាអ្នកប្រាជ្ញមានសតិបញ្ញាឈ្លាសវៃគាត់ដឹងយ៉ាងច្បាស់ថាការដែលនឹងទូលជំទាស់ ព្រះអង្គម្ចាស់រដ្ឋឈូបាននោះត្រូវធ្វើដូចម្តេច។ ពេលបានចូលគាល់ហើយ ម៉ជីក៏តាំងជាសំនួរចំពោះព្រះអង្គម្ចាស់រដ្ឋឈូ ថាៈ

“មនុស្សដែលមានរទេះសេះដ៏ល្អបំផុតស្រេចទៅហើយតែនៅចង់បានរទេះសេះពុកផុយរបស់ អ្នកដទៃថែមទៀត ដល់ថ្នាក់ប្រើ កំលាំងចូលដណ្ដើមទីបំផុតរទេះសេះដែលបានមកក៏ប្រើការជា ប្រយោជន៍អ្វីក៏មិនបាន ជាការចំណាយពេលនិងកម្លាំងដោយ ឥតប្រយោជន៍ រួមទាំងត្រូវ អ្នកដទៃតិះដៀលនិន្នាថែមទៀត ព្រះអង្គគិតថាមនុស្សដែលធ្វើដូច្នេះបានគឺជាមនុស្សប្រភេទណាទៅ?”

“នឹងជាមនុស្សប្រភេទណាទៀតក្រៅពីអន្ធពាលដែលប្រាសចាក សតិបញ្ញា” ព្រះអង្គម្ចាស់តប ម៉ជីវិញភ្លាម។

“បើអញ្ចឹង ព្រះអង្គនឹងជាមនុស្សដូច្នោះរឺ? ក៏កាលបើរដ្ឋឈូឧត្តមសម្បូរស្រេចទៅហើយព្រះអង្គនៅត្រូវការរដ្ឋដែលក្រៀមក្រោះដូចជារដ្ឋសុងថែមទៀតយកទៅធ្វើអ្វីទៅ”

ព្រះអង្គម្ចាស់រដ្ឋឈូជាបុគ្គលមានសតិបញ្ញាកាលបើបានឮដូច្នោះក៏ទ្រង់បញ្ឈប់គម្រោងការទៅដណ្តើមយករដ្ឋសុងក្នុងពេលនោះឯង។

រឿងនេះសម្តែងឲ្យឃើញថា

បើសិនជាគ្រាន់តែអានត្រួសៗ យើងប្រហែលជាគិតថាការដែលម៉ជីត្រូវការឲ្យព្រះអង្គម្ចាស់ឈូយល់ថាការបៀតបៀនអ្នកដទៃជារឿងមិនល្អជារឿងដែលមិនគួរធ្វើ ហើយមិនគិតបៀតបៀនអ្នកដទៃ គឺជាខ្លឹមសារនៃរឿងនេះតែការពិតវាគ្រាន់តែជាផ្នែកមួយក្នុងរឿងនេះប៉ុណ្ណោះ។

🧠បើមើលឲ្យបានជ្រៅត្រូវមើលទៅដល់វិធីដែលម៉ជីប្រើដើម្បីហាមឃាត់ព្រះអង្គម្ចាស់ឈូ ជាវិធីដែលយើងអាចនាំយកទៅប្រើ ក្នុងស្ថានការណ៍ផ្សេងៗបាន។ការហាមឃាត់អ្នកដទៃបើទៅហាមត្រង់ៗតែម្តងផលដែលនឹងទទួលបានអាចផ្ទុយគ្នាតែបើ ចង្អុលបង្ហាញហេតុផលឲ្យឃើញផលល្អនិងផលអាក្រក់យ៉ាងជាក់ច្បាស់ព្រមទាំងធ្វើឲ្យអ្នកនោះបានពិចារណាតាមទៅផងគេក៏នឹងអាចយល់បានច្រើនជាងការដែលធ្វើឲ្យគេមានអារម្មណ៍ថាត្រូវ បុគ្គលដទៃបង្គាប់បញ្ជា ដូច មានឧបមាថា “ទឹកហូរត្របាញ់កុំយក ទូកបាំង” នោះឯង។

No comments:

Post a Comment