ហេតុអ្វីនេះជាពេលដែលថៃព្រហើនចង់ឈ្លានពានកម្ពុជាជាងពេលណាៗទាំងអស់ តែមិនមែន10ឆ្នាំខាងមុខ?
1៖ ថៃមានបញ្ហានយោបាយផ្ទៃក្នុងធ្ងន់ធ្ងរ ត្រូវបង្កើតជំលោះជាមួយប្រទេសជិតខាងជាពិសេសកម្ពុជាដើម្បីបង្វែរបញ្ហា នឹងប្រើប្រាស់ជាតិនិយម មកផ្សះផ្សារជាតិ នឹងអាចរក្សាអំណាចពីពួកយោធា។
2៖ បច្ចុប្បន្នថៃមានកំលាំងយោធាខ្លាំងជាងកម្ពុជា ទាំងចំនួនកងទ័ព ថវិការការពារជាតិ នឹងសម្ភារះសឹកទំនើបនៅក្នុងកងទ័ពថ្មើរជើង កងទ័ពជើងអាកាស នឹងកងទ័ពជើងទឹក។
3៖ ឃើញសភាពការសកលមិនសូវល្អ គិតថាពិភពលោកមិនចាប់អារម្មណ៌ការឈ្លានពានរបស់ខ្លួន ព្រោះគេរវល់យកចិត្តទុកដាក់រឿងសង្គ្រាម រូស្សីជាមួយអ៊ុយក្រែន អ៊ីស្រាអែល អីរ៉ង់ ប៉ាឡេស្ទីនជាដើម ហើយថែមទាំងចង់យកគំរូរតាមប្រទេសរូស្សី មិនខ្វល់ច្បាប់អន្តរជាតិ ប្រើកំលាំងជាដំណោះស្រាយ។
4៖ បច្ចុប្បន្នកម្លាំងយោធាកម្ពុជានៅមានកំរិត កងទ័ពខ្វះខាតច្រើន ជាពិសេសកម្លាំងទ័ពជើងអាកាស នឹងជើងទឹក។ ថៃគិតថាខ្លួនប្រាកដជាអាចយកឈ្នះកម្ពុជាបានដោយងាយបើសិនប្រទេសទាំងពីរធ្វើសង្គ្រាមទ្រង់ទ្រាយធំនឹងអូសបន្លាយពេលវេលា។
🛑 ហេតុអ្វីថៃមិនចង់ឈ្លានពានកម្ពុជាពេល10ឆ្នាំខាងមុខ? ព្រោះពេលនោះកម្ពុជានឹងខ្លាំងក្លាជាងមុនឆ្ងាយដោយសារ៖
1៖ តាមបទពិសោធន៌សង្គ្រាម5ថ្ងៃកម្ពុជានឹងភ្ញាក់ខ្លួន ខិតខំបង្កើនសម្ថភាពកងទ័ពខ្លួនអោយខ្លាំងជាពេលនេះ2ឬ3ដង។
2៖ សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនខ្លាំងជាមួយកំណើនសេដ្ឋកិច្ចជាមធ្យម 6~7% ព្រោះមានការអនុគ្រោះពន្ធល្អជាងគេ ហើយលើសពីនេះ ប្រជាជនស្រុះដៃគ្នាមានជាតិនិយមខ្ពស់ គាំទ្រផលិតផលក្នុងស្រុក ជាមួយការធ្វើមាតុភូមិនិវត្តរបស់ពលករចំណាកស្រុកជាង1លាននាក់ នឹងធ្វើអោយការវិនិយោគពីបរទេសនឹងការនាំចេញកើនឡើង ធ្វើអោយកម្ពុជាអាចប្រមូលពន្ធបានកាន់តែច្រើន មានសម្ថភាពគ្រប់គ្រាន់ក្នុងការធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន។
3៖ ការអនុវត្តកត្វកិច្ចយោធាចាប់ពីឆ្នាំ2026នេះទៅ នឹងធ្វើអោយកម្ពុជាមានពេលគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៌ធនធានកងទ័ពទាំងបរិមាណនឹងគុណភាព វានឹងធ្វើអោយចំនួនកងទ័ពសកម្មអាចកើនដល់200,000នាក់ក្នុងរយះពេល10ឆ្នាំខាងមុខ។
4៖ បទពិសោធន៌សង្គ្រាម5ថ្ងៃជាមួយថៃ នឹងធ្វើអោយកម្ពុជារកឃើញចំនុចខ្វះខាតរបស់ខ្លួន ហើយសង្ឃឹមថាកម្ពុជានឹងធ្វើការកែទម្រង់វិស័យយោធាដោយពិតប្រាកដ លុបបំបាត់អំពើពុករលួយ យកចិត្តទុកដាក់ដល់កងទ័ព ចាប់ផ្តើមគិតគូរ ពង្រឹងសម្ថភាពយោធាជើងអាកាស នឹងជើងទឹកជាពិសេសការប្រើប្រាសបច្ចេកវិទ្យាទំនើបៗ។
5៖ ទំនាក់ទំនងការបរទេសនឹងរីកចម្រើនផងដែរជាពិសេសជាមួយមហាអំណាចដូចជាសហរដ្ឋអាមេរិច ចិន នឹងសហគមអឺរុប។ កម្ពុជានឹងបន្តសហការជាមួយមិត្តចិនកាន់តែស៊ីជម្រៅ ដោយទទួលបានជំនួយយោធា ការធ្វើសមយុទ្ធជាប្រចាំ នឹងអាចឆក់យកឱកាសទទួលបានសម្ភារះសឹកទំនើបៗ ដូចជាយន្តហោះចម្បាំង នាវាចម្បាំង នាវាមុជទឹក ល. បន្ថែមទៀតជាច្រើន។
សរុបសេចក្តី កម្ពុជាត្រូវហ៊ានមានមហិច្ចតា សម្លឹងខ្ពស់ មានគោលដៅច្បាស់លាស់ គិតពីប្រយោជន៌ជាតិជាធំ បំបាត់អំពើពុករលួយ គោរពសិទ្ធមនុស្ស យកចិត្តទុកដាក់ការអប់រំអោយខ្លាំងទើបប្រទេសយើងមានភាពរីកចម្រើនពិតប្រាដក។
ប្រភព #មណ្ឌលវប្បធម៌ #cambodianeedpeace
No comments:
Post a Comment