Slide Show

Tuesday, August 26, 2025

ប្រយ័ត្ន ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច

 ប្រយ័ត្ន "ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច"

វគ្គ: កំហុស មកពីភ័យ

     អណ្តើកមន្ថរៈ គ្រាន់តែឮថា មានព្រះរាជាបោះទ័ព នៅក្បែរត្រពាំងដែល

ខ្លួនអាស្រ័យនៅក៏ភ័យភ្លាម មិនទាំងដឹងថា តើជាការពិតឬអត់ផង? ពេលភ័យមកដល់លែងជឿស្តាប់នរណា ពាក្យហេតុផលដូចម្តេច ក៏ស្តាប់លែងឮ ។ ពេលកំពុងជ្រួលច្របល់នោះ សត្វកណ្តុរបានឲ្យគំនិតទៅអណ្តើកថា “ទឹកជាកំពែងការពារវារីជាតិទាំងឡាយ, ប៉មជាកំពែងការពារអ្នកនៅក្នុងប៉ម, ទួលជាកំពែងការពារសត្វទាំងឡាយមានឆ្កែជាដើម, សែន្យានុភាពនៃព្រះរាជា ជាកំពែងការពារអរិន្ទរាជ” ។ ទោះជាយ៉ាងណា ក៏អណ្តើកស្តាប់មិនចូល នៅតែជម្នះវារចេញពីត្រពាំងនោះ ទីបំផុត គ្រាន់តែឡើងគោកមិនបានប៉ុន្មាន ក៏ព្រានព្រៃចាប់បានទៅ ។

ភ័យ តែងគ្របសង្កត់ចិត្តគំនិត ។ អ្នកធ្វើសឹកមុនចេញច្បាំង គេបំបាក់ទឹកចិត្ត គឺបំភ័យសត្រូវជាមុន ។ មុនធ្វើអ្វីក៏ដោយត្រូវគ្រប់គ្រងភ័យឲ្យបាន បើមិនដូច្នោះទេ ការសម្រេចចិត្តច្រើនតែខុស ព្រោះភ័យគ្របសង្កត់ ។

👉លោកទាំងពីរបានប្រឹងប្រែងរក្សាភាពស្ងៀមស្ងាត់ដើម្បីរកច្រកចេញ ចាប់តាំងពីថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2025 មក សូមបងប្អូនកុំជ្រួលច្របល់ ប្រយ័ត្នត្រីរ៉ស់ក៏រួច ទន្សាយក៏រួច ភាពអត់ធ្មត់របស់ថ្នាក់ដឹកនាំនិងពលរដ្ឋកន្លងមកក្លាយជាអាសារបង់..ច្រកចេញរបស់លោកគឺច្រកសន្តិភាព...។

#សូមរួបរួមសាមគ្គីគ្នាសង្កត់ចិត្តបន្តិចសិន

No comments:

Post a Comment