Friday, May 19, 2023

បាត្រ

 


បាត្រ ( ន.[បាត] (បត្ត) ភាជនៈ​ធ្វើ​ដោយ​ដែក​ឬ​ដោយ​ដី មាន​រាង​ជ្រៅ​ក្រឡូម​សម្រាប់​បព្វជិត​ក្នុង​ពុទ្ធ​សាសនា​ប្រើ​ការ​ទទួល​ចង្ហាន់។
– គ្រប​បាត្រ (គំរប​បាត្រ) ប្រដាប់​សម្រាប់​គ្រប​ពី​លើ​មាត់​បាត្រ ។
– ស្លោក​បាត្រ ថង់​សម្រាប់​ច្រក​បាត្រ ។
– យោគ​បាត្រ ប្រដាប់​ចង​រឹត​ភ្ជាប់​នឹង​ស្លោក​បាត្រ​សម្រាប់​ស្ពាយ ។
– ជើង​បាត្រ ប្រដាប់​សម្រាប់​ថ្កល់​បាត្រ ។នៅក្នុងព្រះវិន័យពុទ្ធសាសនា អនុញ្ញាតឲ្យបព្វជិតប្រើប្រាស់តែបាត្រ២ប្រភេទតែ​ប៉ុណ្ណោះ គឺ បាត្រដែក និង បាត្រដី ។

បាត្រនេះស្រ្ដីក៏អាចកាន់បានដែរ មិនខុសទាស់អ្វីទេ ព្រោះព្រះសង្ឃមិនបានសូត្រ​អធិដ្ឋានបញ្ចូលបាលីដូចសំពត់ចីវរនោះឡើយ ។

ម្យ៉ាងទៀតហេតុអ្វីបានជាមានជំនឿថា ពេលរាប់បាត្រមិនឲ្យយកវែក ឬស្លាបព្រា គោះ​បាត្រ ខ្លាចទំពែកក្បាល ។ ជំនឿនេះ មិនមានចែងក្នុងពុទ្ធសាសនាទេ ។ បើពិនិត្យមើល ជំនឿនេះ ប្រហែលជាមកពីខ្លាចបែកបាត្ររបស់ព្រះសង្ឃ ព្រោះពីដើម ព្រះសង្ឃភាគ​ច្រើន លោកប្រើបាត្រដី ។

No comments:

Post a Comment