Friday, May 19, 2023

អក្សរគ្មានសម្លេង

 


ក្នុងភាសាសៀម មានអក្សរពីរដែលពេលខ្លះមិនអានចេញសម្លេង គឺ អ និង ហ ដែលគេឲ្យ​ឈ្មោះថា អក្សរនាំ ។

ចំនែកក្នុងភាសាជាតិខ្មែរយើងវិញក៏មានរបៀបហ្នឹងដែរ គឺ អ និង ហ ដូចគ្នា ដែលមានពេល ខ្លះមិនអានចេញសម្លេងទេ ។

ឧទាហរណ៍ ៖

ក/  មានតែពីរបីពាក្យប៉ុណ្ណោះគឺៈ

» អ្នក អានថា នាក់

» អ្ងែង អានថា ង៉ែង

» អ្ហង អានថា ហង ឬ ហោង

ខ/  មានច្រើនពាក្យ ដែលភាគច្រើនផ្សំដោយ ហ្ន, ហ្ម, ហ្ល, ហ្វ

» ហ្នឹង អានថា នឹង

» ចុតហ្មាយ អានថា ចុតម៉ាយ

» នាហ្មឺន អានថា នាម៉ឺន

» ហ្លួង អានថា លួង

» ហ្វឹកហ្វឺន អានថា វ៉ឹកវ៉ឺន ឬអានចេញខ្យល់ដូច  F

ពពួកអក្សរ ហ នេះ នៅមានច្រើនទៀត សូមអ្នកអានពិនិត្យបន្ថែមផង ព្រោះមានច្រើន ។

No comments:

Post a Comment