ប្រសិនបើលោកអ្នកមានអារម្មណ៍ ថាអស់កម្លាំងល្ហិតល្ហៃរាងកាយមិនរវៀសរវៃខួរក្បាលហាក់ដូចជា ស្មុគស្មាញនោះណែនាំឱ្យសាកល្បងបិទត្រចៀក បិទភ្នែកហើយកាត់ផ្តាច់ការចាប់អារម្មណ៍ពីពិភពលោកខាងក្រៅមួយរយៈ រួចហើយចិត្តផ្តោតទៅលើខ្យល់ដង្ហើមក្នុងមួយថ្ងៃត្រឹមតែ៣-១២នាទី ដោយព្យាយាមធ្វើឱ្យបានរាល់ថ្ងៃនោះលោកអ្នកនឹងបានឃើញពីភាពប្រែប្រួលសុខភាពបានរឹងមាំខួរក្បាលស្រឡះល្អស្ទើរតែមិនគួរឱ្យជឿ ។ ការធ្វើសមាធិមានច្រើនវិធីដោយការស្រាវជ្រាវជាច្រើនបានរកឃើញថា ៖
ខួរក្បាលស្រឡះល្អ ៖ លទ្ធផលពិសោធនៅឯបរទេសបានរកឃើញថា ការអង្គុយសមាធិជួយបង្កើនប្រតិកម្មរលកខួរក្បាលអាល់ហ្វា និងធីតា (រលកអគ្គិសនីជួយកាត់បន្ថយភាពច្របូកច្របល់នៅក្នុងខួរក្បាលទើបអាចធ្វើឱ្យចិត្តស្ងប់ និងបានធូរស្រាលនៅក្នុងអារម្មណ៍ ។ ចំណែកការហ្វឹកហាត់វិញមិនពិបាកដូចជាការគិតនោះទេ គ្រាន់តែធ្វើសមាធិឱ្យបានរាល់ថ្ងៃរយៈពេល២ខែ ចំណែកផ្សេងៗនៃស្នូលសរសៃប្រសាទនឹងបានរឹងមាំឡើងវិញ ។
អារម្មណ៍ល្អ ៖ ការហ្វឹកហាត់សមាធិរាល់ថ្ងៃ ខួរក្បាលត្រង់ចំណែកមានតួនាទីគ្រប់គ្រងអារម្មណ៍ឱ្យល្អនឹងលែងគិតច្របូកច្របល់ ។ ការធ្វើសមាធិ ប្រភេទខ្លះទៀត ជួយបង្កើតសាច់ដុំខួរក្បាលត្រង់ចំណែក កណ្តាលដែលញក់ព័ន្ធជាមួយអារម្មណ៍យល់ចិត្តយល់ថ្លើមយកចិត្តទុកដាក់ទៅលើអ្នកដទៃ និងមិនចេះខ្លាចញញើត នោះលោកអ្នកអាចគ្រប់គ្រងអារម្មណ៍បានកាន់តែល្អឡើង និងលែងមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន នៅទីបំផុតក៏ប្រែក្លាយទៅជា មនុស្សម្នាក់គួរឱ្យរស់នៅក្បែរបំផុត ។
សួត និងបេះដូងរឹងមាំ ៖ សមាធិជាវិធីមួយដ៏វិសេសក្រៃលែង ព្រោះវាជួយគ្រប់គ្រងប្រតិកម្ម នៃប្រព័ន្ធសរសៃប្រសាទឈ្មោះបារ៉ាស៊ីមប៉ាតេទិក ដែលជាចំណែកមួយគ្រប់គ្រងសភាវៈសម្រាកឬស្ងៀមស្ងប់ (មួយផ្នែកទៀតនៃប្រតិកម្ម គឺរាងកាយនឹងបញ្ជាឱ្យតបស្នងបែបតទល់ឬចៀសវាង) ។ ចំណែកសួត វិញទទួលបានអុកស៊ីហ្សែនកើនឡើង និងចង្វាក់បេះដូងចាប់ផ្តើមលោតចុះខ្សោយហើយជួយកាត់បន្ថយបន្ទុកការងារធ្ងន់ធ្ងររបស់សរសៃឈាម ។ ការអង្គុយសមាធិជួយកាត់បន្ថយសម្ពាធឈាមបានរហូតដល់ទៅ៤ចំណុច ជាពិសេសមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយជំងឺបេះដូង ។
ជួយឱ្យធូរស្រាលបានពេញទំហឹង ៖ ការធ្វើសមាធិបានរាល់ថ្ងៃជួយបង្កើនចរន្តឈាមរត់ទៅចិញ្ចឹមខួរក្បាល ជួយកាត់បន្ថយអារម្មណ៍ខ្វាយខ្វល់ធ្វើឱ្យធូរស្រាលផ្លូវចិត្ត (បើចរន្តឈាមរត់ទៅកាន់ខួរក្បាលបានកាន់តែល្អការចងចាំក៏បានល្អប្រសើរទៅតាមនោះដែរ) ។
ជួយគ្រប់គ្រងចំណង់ ៖ លោកអ្នកដឹងដែរទេថា ការអង្គុយសមាធិរាល់ថ្ងៃវាជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងសរសៃឈាមដែលជាដើមចមនៃរោគ ទឹកនោមផ្អែម ជាពិសេសជួយកាត់បន្ថយនូវចំណង់អាហារប្រៃបានទៀតផង ។
ប្រព័ន្ធការពាររាងកាយបានរឹងមាំ ៖ ទ្រឹស្តីមួយដែលញក់ព័ន្ធនឹងការអង្គុយសមាធិបានញេលថា ការអង្គុយ សមាធិជួយកាត់បន្ថយគំនិតក្នុងផ្លូវអវិជ្ជមាន ដែលជះផលអាក្រក់ដល់ប្រព័ន្ធការញររាងកាយ ។ ចំណែកទ្រឹស្តីមួយទៀតបានពោលថា ការធ្វើសមាធិជួយភ្ញោចឱ្យរាងកាយផលិតប្រព័ន្ធទប់ទល់រោគាកាន់តែរឹងមាំឡើង ។ លើសពីនេះទៅទៀតក្រុមអ្នកពិសោធបានប្រាប់បន្ថែមទៀតថា អ្នកអង្គុយសមាធិរាល់ថ្ងៃរាងកាយនឹងមាំមួនហើយធន់នឹងការឆ្លងមេរោគ ព្រមទាំងអាចគ្រប់គ្រងអារម្មណ៍ឈឺចាប់នៅពេលមានរបួសទៀតផង ៕http://www.kntnews.com
Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map