Monday, April 28, 2014

កម្ពុជាដាក់​​​សំណើរ​ល្បុ​ក្ក​តោ​​ ជា​​បេតិ​ក​ភណ្ឌ​​​​​ពិភព​លោក​ជាថ្មី

កម្ពុជាធ្លាប់​​​បរាជ័យម្តង​​​រួចមកហើយ ក្នុង​ការដាក់​​​​បញ្ចូលកីឡា​​​​​​​ល្បុក្ក​តោ ជា​សម្បត្តិ​​​​បេតិក​ភណ្ឌ​​​​មនុស្ស​ជាតិ​​​ពិភព​លោក។​ កម្ពុជា​មិន​​​អស់សង្ឃឹម​​​នោះទេ ពោលគឺ​​​​ជឿជាក់​​​​យ៉ាង​ខ្លាំងថា​​​​អ្វីៗនឹង​អាច​​​ឆ្ពោះ​ទៅ​រក​ផល​ សម្រេច​ដូច​ការ​​គ្រោងទុក​ទៀត​ផង ដោយបន្តដាក់សំណើជាថ្មី នៅ​ក្នុងកិច្ច​ប្រជុំ​របស់​អង្គការ​បេតិក​ភណ្ឌពិភពលោក​នៅ​ឆ្នាំ​ក្រោយ​ ។ ក្បាច់គុនល្បុក្កតោ ក្បាច់គុនល្បុក្កតោ ក្រោយ​ការ​​​​បរា​ជ័យ ​ក្នុង​គម្រោង​​​ដាក់​បញ្ចូល​​​ជា​សម្បត្តិ​បេតិក​ភណ្ឌ​​​​មនុស្ស​ជាតិ​​​ពិភព​លោក ​​មន្ត្រីទទួល​​​​បន្ទុក​កីឡា​​​​​​​ល្បុក្ក​តោក​ម្ពុជានៅតែ​​​​បញ្ជាក់​​​ជំហរ​​​​​ពុះ​ ពារ​ដដែល​ ដើម្បី​សម្រេច​​​​គោល​ដៅ​នេះ​​​​​ក្នុងកិច្ច​ប្រជុំ​​​​របស់​អង្គការ​​​​បេតិក​ភណ្ឌពិភព​ លោក​នៅ​ឆ្នាំ​ក្រោយ​ ។ កម្ពុជា​ហាក់​​​សង្ឃឹម​ជឿជាក់​​​​យ៉ាង​ខ្លាំងថា​អ្វីៗ​​​នឹង​អាចឆ្ពោះ​​​​ទៅ​រក​ផល​ សម្រេច​ដូច​​​​ការ​​គ្រោងទុក​​​​ទៀត​ផង ។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រ កោះសន្តិភាព។ ដ្បិត​តែ​កាល​ពីខែ​មិថុនា ឆ្នាំ​២០១៣​​កន្លង​​ទៅ​​ប្រទេ​សកម្ពុជា​បានដើ​រ​តួជា​ប្រធាន​កិច្ច​ប្រជុំ​ គណៈ​កម្មការ​បេតិក​ភណ្ឌពិភព​លោករបស់​អង្គ​ការ​​ UNESCO ប៉ុន្តែផែន​ការដាក់​បញ្ចូល​កីឡា​នេះ​​ឲ្យក្លាយ​ជាបេតិក​ភណ្ឌ​មនុស្ស​ជាតិ​ មួយ នៅតែត្រូវគេធីបចោលដោយ​ក្រុមសមាជិក​មក​ពី​ប្រទេស​ដទៃ ។ កា​រជំទាស់នេះ ​មិនមែន​ដោយ​សារ​លក្ខខណ្ឌ​នៃ​ការ​ដាក់​បញ្ចូល​របស់​​កីឡា​​ល្បុក្ក​​តោ​​​ នេះ​​នៅ​ខ្វះ​ចន្លោះ​នោះ​ទេ ប៉ុន្តែគឺ​​​ហេតុ​ផល​បណ្ដាល​មកពីសំណើ​ក្នុង​ពេល​នោះ​មាន​​ច្រើន ​ដែល​តម្រូវឲ្យ​គេ​​ជ្រើស​រើស​យក​​តែ​សំណើ​អា​​ទិភាព​យក​​មក​ពិភាក្សា​មុន​​ ។ មន្ត្រី​កីឡា​ល្បុក្ក​​តោ​កម្ពុជា សម្ដែង​អារម្មណ៍​ស្រងាក​ចិត្ត​មិន​តិច​ឡើយ​​បន្ទាប់​ពីសំណើ​ដាក់បញ្ចូល​ កីឡាដ៏​ចំណាស់​របស់​ខ្មែរ​ និង​​​​ល្ប​ីល្បាញម​ួយ​នេះ​​ត្រូវគេ​មើល​រំលង ដោយ​សូម្បីតែក​ម្ពុជា​ដើរ​តួជា​ប្រធាន​អង្គ​ប្រជុំ​​ក៏​ដោយ​​ ។ ​មុន​កិច្ច​ប្រជុំ​ ​មន្ត្រីល្បុក្ក​តោ​កម្ពុជា ​សម្ដែង​មោទន​ភាព​លើស​លប់​ថា​ផែនការ​របស់​ខ្លួននឹងបាន​សម្រេច​ដោយសារ​តែ​ សំអាង​​ថា​ ទី​១​​ក​ីឡា​ប្រភេទ​នេះ​បានរៀ​បរយ​ឯក​សារ​ស្នើ​សុំ​រួច​រាល់ ទី២​ជា​កីឡាដែល​ចាត់ទុក​ជា​អត្ត​សញ្ញាណ​ក​ម្ពុជា​ ​និង​ទី៣​ គឺដោយ​សារតែពេ​ល​នោះ​​​កម្ពុជា​គឺ​ជា​ប្រធាន​អង្គ​ប្រជុំ ។ អីុចឹង​ហើយ​ទើបក្រោយ​ការ​ប្រកាស​លទ្ធផល​ថា សំណើនេះ​ត្រូវ​គេ​ធីប​ចោល​ហាក់​ធ្វើឲ្យ​ម្នាក់ៗ​ស្រងាក​ចិត្ត ​។ ក្បាច់ល្បុក្កតា (រូបភាពពី DTN7) ក្បាច់គុនល្បុក្កតា (រូបភាពពី DTN7) តាម​ការ​ដក​ស្រង់​​​​សម្តី​លោក​ វ៉ាត់ ចំរើន ​អគ្គ​លេខា​ធិការ​​​​គណៈ​កម្មា​ធិការ​​​​ជាតិ​អូឡាំពិក​​​​ក​ម្ពុជា ​(NOCC)​បាន​ឲ្យ​​​​ដឹង​ថា បើទោះ​ជា​​​សំណើ​សម្រាប់​​​​កិច្ច​ប្រជុំ​ឆ្នាំ​នេះ ត្រូវ​បរា​ជ័យ​​​ក៏​​លោក​​នៅ​តែ​​​​មាន​ទឹក​ចិត្ត​​​​ពុះ​ពារ​បន្ត​​​​សំណើ​នៅ​កិច្ច​ ប្រជុំ ​UNESCO សម្រាប់​ឆ្នាំក្រោយ​​​​ទៀត​នោះ​​​​ដដែល ​​។ កម្ពុជា​បាន​​​​ដាក់​សំណើ​​​​ស្នើ​សុំ​​​​ជា​ថ្មី​នោះ ច្រើន​សប្ដាហ៍​​​​មក​ហើយ ដើម្បីឲ្យ​​​​ឯកសារ​​​​ល្បុក្ក​តោ​កម្ពុជា​​​​មាន​អា​ទិភាព​​​​ពេញ​លេញ​​​ក្នុង​កិច្ច​ ពិភាក្សា​​ក្នុង​​​​អង្គ​ប្រជុំ​ UNES​CO ដែលគ្រោង​ធ្វើឡើង​នៅ​ខែ​មិថុនា​ឆ្នា​ំ២០១៤​នៅប្រទេស​កាតា ​ដែល​ជា​​កិច្ច​​ប្រជុំលើក​ទី៣​៨ខាង​មុខ ។ លោក​ហាក់​មាន​ជំនឿ​ថា​ កិច្ច​ប្រឹង​ប្រែង​នោះ​នឹងហុច​ផល​វិជ្ជមាន​ទៀត​ផង​បើទោះ​ជា​ក្នុង​ឆ្នាំ​ ក្រោយ​ កម្ពុជា​​មិនធ្វើ​ជា​​ប្រធាន​អង្គប្រជុំ​ដូច​ឆ្នាំ​​នេះ​​ក្ត​ី​ ។ ​លោក​​ឲ្យ​ដឹង​ថា ក្នុង​នាមជា​ប្រធាន​អង្គ​ប្រជុំ មិន​មែ​នមាន​ន័យ​ថា ​​អាច​អនុម័ត​សំណើរ​បស់​ប្រទេស​​ខ្លួន​ឯង​តាម​​អំពើ​​ចិត្ត​​នោះ​​ទេ​ ពិសេស​បើ​ក្នុង​ករណី​​ដែល​ក្នុង​កិច្ច​ប្រជុំនោះ​​មាន​សំណើ​ច្រើន​​ដែល​ បង្ខំ​ឲ្យ​ក្រុម​គណៈ​កម្មការ​សម្រេច​យក​តែ​ចំនួន​ខ្លះ​មក​ដាក់​ជា​របៀប​វារ​ ៈពិភាក្សា ។ ក្ដី​សង្ឃឹម​មួយ​ដែល​លោក​រំពឹង​ថា ​កីឡា​ល្បុក្ក​​តោក​ម្ពុជានឹងអាច​សម្រេចក្នុង​កិច្ច​ប្រជុំ​ឆ្នាំ​ក្រោយ​នោះ ​គឺ​ដោយ​សារ​សំអាង​ថា នឹង​មាន​កិច្ច​សហ​ការ​​ជាមួយ​សមាគម​កីឡាយុទ្ធ​សិល្ប៍​ពិភព​លោក (World Martial Arts Union) មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង Chung Ju របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​បាន​ទទួល​ស្គាល់ និង​គាំទ្រ​កីឡា​របស់​កម្ពុជា​មួយ​នេះរួច​ទៅ​ហើយ ។ កម្ពុជា​បា​នទាំង​ឡើង​ទៅ​ទាក់​ទង និង​ស្នើសុំ​ឲ្យ​គណៈ​កម្មការ​របស់​ប្រទេស​កូរ៉េមួយ​នេះ ផ្ដល់​ការ​គាំ​ទ្រចំពោះ​កម្ពុជា​ក្នុងកិច្ច​ប្រជុំ UNESCO​ឆ្នាំ​ក្រោយ​រួ​ច​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​​ ។ មហា​ជន​ខ្មែរ​ភាគ​ច្រើន​លើក​ឡើង​ថា គឺ​ជា​រឿង​ល្អ​ណាស់ ​ប្រសិន​បើការ​ព្យាយាម​ដាក់ល្បុក្ក​តោឲ្យ​ចូល​ជា​សម្បត្តិ​វប្បធម៌​បេតិក​ ភណ្ឌ​មនុស្ស​ជាតិ​អមត​​ក្នុង​បញ្ជី UNESCO បាន​​សម្រេច ​។ ល្បុក្កតោ​កម្ពុជា​ជា​ក្បាច់​គុន​កេរ​ដំណែល ដែល​មាន​តម្លៃ​គ្រប់​គ្រាន់ក្នុង​ការ​បង្ហាញ​ពី​អត្ត​សញ្ញាណ​វប្ប​ធម៌ ​និង​ជីវភាព​​​​រស់​នៅនាសម័យ​ដើមរបស់​បុព្វ​បុរស​ខ្មែរ ។ ​បើ​បាន​​សម្រេច​​​​កម្ពុជា​​​គ្រោង​​ដាក់​​បង្ហាញ​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​វិញ្ញា​សា ល្បុក្ក​តោ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម​២០២៣ ដែល​ពេល​នោះ​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​៕ អត្ថបទដោយ ៖ សុខភាពកម្ពុជា ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣ ប្រភព:www.healthcambodia.com