ពួកម៉ាកប្រៀបដូចជាដើមបន្លា កាន់តែស្និទ្ធស្នាល ពួកគេកាន់តែមានឱកាសចាក់យើង។ អាចថាមកពីគិតបែបនេះទើបមិនដែលមានមិត្តស្និទ្ធស្នាលនឹងគេ តែក៏អាចថា មកពីមានបទពិសោធន៍ទើបគិតបែបនេះ។ សម្ដីនេះមិនខុសទេ តែក៏មិនត្រូវទាំងស្រុងដែរ។ សំខាន់ថាតើអ្នកជ្រើសរើសការគិតបែបណា ដែលវាមិនខុសអីពីការដឹងថា ធ្វើជាមនុស្សល្អត្រូវគេធ្វើបាប ក៏នៅតែសម្រេចចិត្តធ្វើជាមនុស្សល្អ ព្រោះតែយើងកើតមកដើម្បីធ្វើជាមនុស្សល្អ ទើបគ្មានហេតុផលធ្វើជាមនុស្សអាក្រក់។
ទាក់ទងនឹងរឿងមិត្តភាពនេះ ខ្ញុំក៏បានសរសេរចម្រៀងមួយបទ បកស្រាយដោយ លោក ព្រាប សុវត្ថិ ។ ចម្រៀងនេះក៏សរសេរតាមសំណូមពររបស់ប្រិយមិត្ត ដែលចង់ស្ដាប់សាច់រឿងមិត្តភាព។ មិត្តមួយថ្ងៃមិត្តមួយជីវិត ជាអារម្មណ៍របស់មិត្តម្នាក់ ទោះជាយ៉ាងណាក៏មិនស្ដាយក្រោយ ដែលបានរាប់អានគ្នា គ្រាន់តែស្ដាយដែលមិត្តភាពមួយនេះត្រូវគេបញ្ចប់។ដកស្រង់ពីhttp://sokchanphal.info/
No comments:
Post a Comment