Slide Show

Friday, August 10, 2012

ធម៌លើកទង់សាសនា




សូមមើលទង់ជ័យ                        ឆពណ្ណរង្សីដែលមានរស្មីភ្លឺស្រស់ល្អ
ខៀវលឿងក្រហមព្រមទាំងពណ៌ស ហង្សស្បាត​ នឹងពណ៌ដ៏ភ្លឺផ្លេក។
ប្រទេសតូចធំ    បានស្ម័គ្រស្មាគមន៍ជំនុំគ្នាច្រើនអនេក
ព្រមយករស្មីព្រះពុទ្ធគួរត្រេក   ប្រសើរពន់ពេក្រៃកន្លង។
ធើ្វជាសញ្ញា      ទង់ជ័យ​ សាសនា​ នៃសម្ពុទ្ធធំចម្បង
ចូរយើងរាល់គ្នាយកចិត្តចាំចង   នឹកដល់ព្រះអង្គ​ ជាអង្គម្ចាស់។
ទោះជាតិផេ្សងគ្នា     ក៏ត្រូវដឹងថាសុទ្ធសឹងតែជាពុទ្ធសាសន៍
ត្រូវមានសាមគ្គីទាំង​ចាស់      ប្រឹងប្រែងឪ្យណាស់គ្រប់ៗគ្នា។
សូមសាសនាពុទ្ធ         ថ្កុំថើ្កងបំផុត រុងរឿងវិសុទ្ធថ្លៃថ្លា
ឪ្យមានជ័យជោគផ្សាយពេញលោកា    ដោយចិត្តជ្រះថ្លាច្រើនសែនលាន។
មានចិត្តសេ្នហា     គោរពបូជាចំពោះព្រះធម៌ដ៏កល្យាណ
ទាំងមនុស្សទេវតាសេ្នហាគ្រប់បា្រណ    បា្រថ្នាចង់បានសេចក្តីសុខ។
យើងខេមជាតិ      នាំគ្នាខ្មីខ្មាតកាន់ធម៌ នឹងបានផុតទុក្ខ
រួបរួមសាមគ្គីពីនេះទៅមុខ      យើងនិងបានសុខកេ្សមក្សាន្តត្រាន្ត។
ព្រមព្រៀងប្រព្រឹត្ត      កាន់ធម៌សុចរិតឆ្ពោះទៅកាន់ឋាននិព្វាន
ជាទីផុតទុក្ខបានសុខក្សេមក្សាន្ត   ជាតិយើងនិងបានសោយសុខា។

                                                              សូមអនុមោទនាំ !

No comments:

Post a Comment