Friday, August 10, 2012

ធម៌លើកទង់សាសនា


សូមមើលទង់ជ័យ    ឆព្វណ្ណរង្សីដែលមានរស្មីភ្លឺស្រស់ល្អ
ខៀវលឿងក្រហមព្រមទាំងពណ៌ស   ហង្សស្បាត និងពណ៌ដ៏ភ្លឺផេ្លក។
ប្រទេសតូចធំ           បានស្ម័គ្រសា្មគមន៍ជំនុំគ្នាច្រើនអនេក
ព្រមយករស្មីព្រះពុទ្ធគួរត្រេក    ប្រសើរពន់ពេកក្រៃកន្លង។
ធើ្វជាសញ្ញា          ទង់ជ័យ សាសនា នៃសម្ពុទ្ធធំចម្បង
ចូរយើងរាល់គ្នាយកចិត្តចាំចង      នឹកដល់ព្រះអង្គ ជាអង្គម្ចាស់។
ទោះជាតិផ្សេងគ្នា             ក៏ត្រូវដឹងថាសុទ្ធសឹងតែជាពុទ្ធសាសន៍
ត្រូវមានសាមគ្គីទាំងកេ្មងទាំងចាស់     ប្រឹងប្រែងឪ្យណាស់គ្រប់ៗគ្នា។
សូមសាសនាពុទ្ធ          ថ្កុំថ្កើងបំផុត រុងរឿងវិសុទ្ធថ្លៃថ្លា
ឪ្យមានជ័យជោគផ្សាយពេញលោកា        ដោយចិត្តជ្រះថ្លាច្រើនសែនលាន។
មានចិត្តសេ្នហា            គោរពបូជាចំពោះព្រះធម៌ដ៏កល្យាណ
ទាំងមនុស្សទេវតាសេ្នហាគ្រប់ប្រាណ         ប្រាថ្នាចង់បានសេចក្តីសុខ។
យើងខេមរជាតិ              នាំគ្នាខ្មីខ្មាតកាន់ធម៌ នឹងបានផុតទុក្ខ
រួបរួមសាមគ្គីពីនេះទៅមុខ        យើងនិងបានសុខកេ្សមក្សាន្តត្រាន្ត។
ព្រមព្រៀងប្រព្រឹត្ត             កាន់ធម៌សុរិតឆ្ពោះទៅកាន់ឋាននិព្វាន
ជាទីផុតទុក្ខបានសុខកេ្សមក្សាន្ត              ជាតិយើងនិងបានសោយសុខា។
សូមអនុមោទនា​ !

No comments:

Post a Comment