Tuesday, July 10, 2012

ខ្មែរសង្ឃឹមខ្មែរ



បងប្អូនខេមរៈកម្ពុជរដ្ឋ                                 ជាប់ពូជពង្សនគរវត្តរដ្ឋអស្ចារ្យ
សូមអ្នកផ្ចង់តម្រង់ខ្លួនក្នុងធម៌អាថ៌             ជាបុញ្ញាភិសង្ខារតទៅមុខ     ។
តែកុំភ្លេចកសាងផ្លូវឲ្យកូនចៅ                    ដែលគ្នានៅឯខាងក្រោយឲ្យបានសុខ
ដោយសារថ្វីការពិសីដែលធ្វើទុក              ឲ្យថ្កើងមុខកុំបីជាអាយ័តគេ     ។
ជនខាងក្រោយសុខទុកដោយជនខាងមុន    ជនខាងក្រោយនឹកព្រះគុណពុំភ្លេចទេ
បើជនមុនទុកកេរ្តិ៍គុណប៉ុនសាគរេ            តែបើគ្មានគុណកោះកេរ្តិ៍គេសូនឈឹង ។
ខ្មែរទាំងជាតិបើមារយាទខ្លាចតែស្លាប់     ខ្មែរនឹងអាប់សព្ទនឹងហីនគ្មានគេដឹង
តែបើខ្មែរប្រថុយស្លាប់រួចចាប់ប្រឹង           តស៊ូនឹងឧបសគ្គដោយវិទ្យា ។
ខ្មែរគង់រស់មានកំពស់ដូចជាតិគេ            ច្នេះខ្មែរមេឬមានធនមានប្រាជ្ញា
នាំខ្មែរតូចកសាងពូជឲ្យថាវរា                   ក្នុងឥឡូវឥឡូវណា, លាសិនហើយ  ។
ឃុនសុវត្ថិវេទី  ​​ យូរ អុន (កម្ពុជសុរិយា ៥១)

No comments:

Post a Comment