ហេតុដូចមេ្តចបានជាមានការចូលវស្សា? តើមានព្រឹតិ្តការណ៍យ៉ាងណា?
បានជាមានការចូលវស្សានោះមានព្រឹត្តិការណ៍ដូចេ្នះសម័យនោះព្រះពុទ្ធមានព្រះ ភាគ ទ្រង់គង់នៅវត្ត វេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។គ្រានោះឯងការ នៅចាំវស្សា ព្រះមាន ព្រះភាគមិនទាន់ បានបញ្ញត្តិដល់ភិក្ខុទាំងឡាយនៅឡើយទេ។
ព្រះសម្មាសម្ពុទ្ធទ្រង់ផ្ជាញ់ដំរីនាឡាគិរី
ភិក្ខុទាំងនោះក៏ចេញដើរទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សាន រដូវខ្លះ មនុស្សទាំងឡាយ ក៏ពោលទោសតិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជា សក្យបុត្តិយ៍មិនសមបើនឹងដើរទៅកាន់ចារិកអស់ ក្នុងរដូវស្សាជាន់សៅ្មស្រស់ទាំង ឡាយបៀតបៀននូវវត្ថុដែលមានជីវិតមានឥន្រិ្ទយតែ១ ញាំងសត្វតូចៗ ជាច្រើនឲ្យ ដល់នូវសេចកី្តវិនាសសោះ សូម្បីតែពួកបរិព្វាជកមានលទិ្ធដទៃដែលជាអ្នកពោលធម៌ អាក្រក់ ក៏គង់សម្ងំឈប់សម្រាកនៅចាំវស្សា ចំណែកពួកសត្វស្លាបក៏គង់ធើ្វសំបុក លើចុងឈើទាំងឡាយហើយ សម្រាកនៅចាំវស្សាដែរចំឡែកតែពួកសមណៈជាសក្យ បុត្តយ៍នេះនៅតែដើរ កាន់ចារិកក្នុងរដូវវស្សាពាសវាលពាសកាលនាំឲ្យវិនាសផលដំ ណាំទាំងឡាយយ៉ាងនេះ។ កាលមនុស្សទាំងនោះកំពុងពោលទោសតិះដៀលបន្តុះបង្អាប់ ភិក្ខុទាំងនោះ បានឮ ច្បាស់ ។គ្រានោះឯងភិក្ខុទាំងនោះ ក្រាបទូលសេចកី្តពិត ចំពោះព្រះមានព្រះភាគ។ ព្រះពុទ្ធទ្រង់ព្រះតំរិះថា ពាក្យតិះដៀលរបស់អ្នកស្រុកទាំង នោះគឺជាពាក្យត្រឹមត្រូវ ព្រះអង្គផ្ទាល់ក៏ មិនទាន់បានបញ្ញត្តិការចូលកាន់វស្សានៅ ឡើយទើបព្រះអង្គ ហៅភិក្ខុ ទាំងឡាយមកប្រជុំដើម្បីទ្រង់អនុញ្ញាតការចូលវស្សា ជាផ្លូវការរហូតមក។ ក្រោយៗ មកកាល ណារដូវវស្សាចូលមកដល់ ភិក្ខុណាដែលសិ្ថត នៅក្នុងដំណើរឬត្រាច់ចរតាម ជនបទផេ្សងៗនោះ ត្រូវត្រឡប់មកកាន់វត្តវិញឲ្យទាន់ ពេលដើម្បីចូលកាន់វស្សា។ ពេលចូលកាន់វស្សានោះ ភិក្ខុអាចសូមឧបាសកឧបាសិកា ដែលរស់នៅតាមដំបន់គង់ នៅនោះឲ្យជួយផ្គត់ផ្គងនូវចង្ហាន់បិណ្ឌបាត ហើយឧបាសក ឧបាសិកាទាំងឡាយ នោះក៏អាចទទួលប្រយោជន៍ អំពីការប្រៀនប្រដៅព្រះធម៌របស់ ព្រះសង្ឃក្នុងឧកាស នោះដែរ។ ដោយហេតុថា ក្នុងរដូវវស្សាមានដល់៤ខែ ចាប់តាំងពីថៃ្ង១រោចខែអាសាធ ឬទុតិយាសាធ (បើឆ្នាំ មានអធិកមាស) រហូតដល់ថ្ងៃ១៥កើតខែកតិ្តក ភិក្ខុត្រូវចាំវស្សា បានតែ៣ខែ ទើបព្រះមានព្រះភាគទ្រង់ អនុញ្ញាត ឲ្យមានការចូលវស្សាជាពីរបែបគឺៈ ការចូលកាន់វស្សាខាងដើ់ម១ (បុរិមិកាវស្សា) ការចូលកាន់វស្សាខាងចុង១ (បច្ឆិមិ កាវស្សា) ភិក្ខុទាំងឡាយណាដែលគ្មានកិច្ចធុរៈ ធើ្វដំណើរទៅកាន់ទីឆ្ងាយទេត្រូវចូល កាន់បុរិមិកាវស្សានៅថៃ្ង១រោចខែ អាសាធ ឬទុតិយាសាធរហូតដល់ថៃ្ង១៥កើតខែ អស្សុជ ទើបចេញបាន។ចំពោះភិក្ខុណាដែល ជាប់កិច្ចធុរៈ អាចចូលកាន់បចិ្ឆមិកាវស្សា នៅថៃ្ង១រោចខែស្រាពណ៍ រហូតទៅដល់ថៃ្ង១៥កើតខែកតិ្តកទើប ចេញវស្សាបាន។ ការ ចូលកាន់វស្សាទាំងពីរបែបនេះ ភិក្ខុមិន អាចគេចវេះបានឡើយ បើភិក្ខុណាមិនចូលទេ ភិក្ខុនោះនឹងត្រូវអាបត្តិទុក្កដ។(ពិស្តារនៅក្នុងវិន័យបិដកលេខ៧)
ហេតុនេះ ភិក្ខុ សាមណេរអ្នកបួសក្នុងមណ្ឌលព្រះពុទ្ធសាសនាដែលជឿគោរពទៅតាម ពុទ្ធោវាទ ត្រូវតែមានការចូលវស្សាជាដាចខាត មិនថាប្រទេសណាឡើយ។ដូចសព្វថៃ្ង នេះនៅប្រទេសកម្ពុជានិង កម្ពុជាក្រោមដែលមានសញ្ជាតតែមួយមានទម្លាប់គោរព ជឿទៅលើព្រះពុទ្ធោវាទ កាលណារដូវវស្សា ជិតចូលមកដល់ហើយ ភិក្ខុ សាមណេរ ជាអនេ្តវាសិក(កូនសិស្ស)ដែលបានទៅសិក្សានៅវត្តផេ្សងៗគ្នាត្រូវបានការអនុញ្ញាត ឈប់សម្រាករៀនមួយសប្តាហ៍ដើម្បីចូលទៅកាន់សំណាក់ ព្រះឧបជ្ឈាយ៍ធើ្វកិច្ចវត្ត។ ពេលធើ្វកិច្ចវត្តព្រះគ្រូឧបជ្ឈាយ៍រួចរាល់ហើយ ក៏វិលត្រឡប់ ទៅកាន់វត្តសំណាក់របស់ ខ្លួនដែលកំពុង សិក្សានោះវិញដើម្បីចូលកាន់វស្សារយៈពេល៣ខែ។ អាស្រ័យដូច បានរៀបរាប់ខាងលើនេះហើយ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកាទាយក ទាយិកា ដែលរស់នៅក្នុងចំណុះបរិវេណវត្តនីមួយៗតែងតែបា្ររព្ធទិវាបុណ្យ ចូលវស្សានៅថៃ្ង០១រោចខែ អាសាធឬទុតិយាសាធ(បើឆ្នាំណាមានអធិកមាស)គ្រប់ៗវត្ត ជាការទៀង ទាត់។
ដកស្រង់ចេញពីព្រះត្រៃបិដក មហាវគ្គ ទុតិយភាគ លេខ៧ បវារក្ខន្ធកៈ
No comments:
Post a Comment