Friday, July 20, 2012

សុភាសិតខ្មែរ




១ តែងកាយកាយ កុំភ្លេចតែងចិត្ត
២ កុំហុសរមែងមានដល់អ្នកធ្វើ  អ្នកអង្គុយឥតអំពើមានអ្វីនិងខុស ។
៣ អ្នកជក់មិនខ្លាជផ្សែង អ្នកផឹកមិនខ្លាចពែង អ្នកស្វេះស្វែងមិនឆ្ងាយ ។
៤ បើឮគេឈ្លោះកុំចង់ស្តាប់ ក្រែងគេចាប់ធ្វើសាក្សី កើតក្តីក្តាំងខាតប្រយោជន៍ ។
៥ អង្គុយហួសសក្តិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា ។
៦ ស្រលាញ់ កុំទៅញឹក រលឹកសឹមទៅម្តងៗ ។
៧ សប្បាយមានទុក សណុកមានភ័យ ។
៨ ស្រលាញ់ផ្លែ ឲ្យថែគល់ ។
៩ លេងច្រើនៗឈ្លោះ លេងពស់ច្រើនចឹក ។
១០ ស្រលាញ់កូនគេវាបង់ចំណី ស្រលាញ់ប្តីគេវាបង់ចិត្ត ។
១១ សូវចូល កុំឲ្យចេញ សូវទិញ កុំឲ្យដូរ ។
១២ សាច់សដូចចាន មារយាទមិនបាន ដូចផេះចង្រ្កាន ។
១៣ សាបមួយដៃ ប្រៃមួយចឹប ។
១៤ យកសំផឹកធ្វើប្រព័ន្ឋ កុំយកប្រពន្ឋធ្វើសំផឹង ។
១៥ យកចោធើមិត្ត កុំយកមិត្តធ្វើចោរ ។
១៦ យល់ទោសថាគុណ យល់បុណ្យថាបាប ។
១៧ យល់ល្អថាអាក្រក់ យល់លាមកថាជាផ្កា ។
១៨ ក្រមុំពិតក្រមុំគ្មានគុំនិត ពិតជាំចាញ់មេម៉ាយ ។
១៩ រោគអ្វីមិនស្មើរោគឃ្លាន មានអ្វីមិនស្មើមានបញ្ញា ។
២០ មាន់ល្អបព្រោះរោម រូបឆោមល្លព្រោះតែង ។
២១ ធ្វើអ្វីធ្វើឲ្យហើយ កុំទុកឡើយបង្កើតកេរ្តិ៏ ។
២២ នាងគូរនិងអ្នក មេខាតលក្ខណ៍គូនិងពាល ។
២៣ នឹងលើ រង្គើក្រោម ។
២៤ សោភ័ណបុរសគឺវិជ្ជា សោភ័ណនារីគឺចរិយា ។
២៥ មនុស្សខឹងកុំឲ្យលាងចាន មនុស្សឃ្លានកុំឲ្យដាំបាយ ។
២៦ បង់បោយឲ្យមើលប្រាណ ដាំចង្រ្កានឲ្យមើលឆ្នាំង ។
២៧ មាតាបិតាល្អមិងប្រាកដថាកូនល្អទេ ។
២៨ ការសិក្សា គឺជាមិត្តដ៏ល្អសំរាប់ជីវិត ។
២៩ ជីវិតគ្មានការសិក្សា ប្រៀបដូចមានចង្វារអត់ទូក ។
៣០ អ្នករៀនក្នុងវាំង មិនប្រាកដថាពូកែជាងអ្នករៀនក្នុងវត្ត ។
៣១ ចេះរៀន ទើបរៀនចេះ ។
៣២ រស់ជាអ្នករៀន មានជាអ្នកជួយ ។
៣៣ ចេះរស់នៅ គឺរស់នៅជាអ្នចេះ ។
៣៤ ចេះពីរៀន មានពីរក ។
៣៥ អ្នកមាន មិនប្រាកដថាជាមនុស្សល្អ ហើយអ្នកក្រមិនប្រាកដថាជាមនុស្សអាក្រក់ដែរ ។
៣៦ អ្នកនៅវត្តមិនប្រាកដថាមានសីល អ្នកលក់អំបិល មិនប្រាកដថាជាអ្នកក្រដែរ ។
៣៧ មេល្ងង់មិនប្រាកដថាកូនចៅល្ងង់ដែរនោះទេ ។
៣៨ ដើម្បីបានជោគជ័យក្នុងជីវិត គឺត្រូវរៀនពីជីវិត ។
៣៩ ការធ្វើឲ្យខ្លួនឯងរវល់ គឺជាការបង្កើតការងារសំរាប់ខ្លួនឯង ។
៤០ ការប្រឺងធ្វើការ គឺជាការបង្កើតព្រេងវាសនាសំរាប់ខ្លួនឯង ។
៥០ ភ្នែកសំរាប់មើល មើលតែអ្វីដែលមានប្រយោជន៏ ។
៥១ មាត់សំរប់និយាយ និយាយអ្វីដែលមានប្រយោជន៏ ។
៥២ ត្រចៀកសំរាប់ស្តាប់ ស្តាប់តែអ្វីដែលមានប្រយោជន៏ ។
៥៣ នៅម្នាក់ឯង ឲ្យប្រយ័ត្នរឿងគិត នៅជាមួយមិត្តឲ្យប្រយ័ត្នរឿងវាចារ ។
៥៤ មនុស្សទទួលឥទ្ធិពលលើសង្គម ហើយក៏ទទួលឥទ្ធិពលពីសង្គមវិញដែរ ។
៥៥ មាតា បិតា ជាមេពុម្ភរបស់កូន ។
៥៦ មនុស្សទទួលឥទ្ធិពលពីរ គឺមួយតំណពូជ និងពីរបរិយាកាសសង្គម ។
៥៧ ភ្លើងបំរើមនុស្ស ហើយក៏បំផ្លាញមនុស្សដែរ ។
៥៨ បុរសចង់បានសេ្នហាទីមួយរបស់ស្រ្តី ។
៥៩ មនុស្សកើតមកដូចក្រសប្រលាក់ពណ៏ខ្លះហើយរីឯសង្គមជាអ្នកលាបពណ៏ក្រដាសនោះថែមទៀត ។
៦០ កុំយកពាលជាមិត្ត កុំយកបណ្ឌិតជាសត្រូវ ។
៦១ ត្រូវប្រាកចាកអគតិទាំងបួនគឺ ៖
-លំអៀងព្រោះស្រសាញ់
-លំអៀងព្រោះស្អប់
-លំអៀងព្រោះមិនចេះ
-លំអៀងព្រោះខ្លាច ។
៦២ ទុក្ខ ព្រោះចង់ឲ្យខ្លួនដូចគេ
៦៣ ទុក្ខ ព្រោះចង់ឲ្យគេដូចខ្លួន
៦៤ រស់នៅតែមួយថ្ងៃបានធ្វើអំពើល្អ ប្រសើរជាងរស់នៅរាប់រយឆ្នាំ្ តែធ្វើអំពើមិនល្អ ។
៦៥ កុំលោភលន់ បានភ្នំមាសមួយហើយ ទៅដណើ្តមភ្នំមាសមួយទៀតរបស់គេ ។
៦៥ បើក្តៅខ្លាំង ត្រូវពាក់មួក កុំខឹងនឹងកំដៅថ្ងៃ ។
៦៦ បើនិយាយ ត្រូវនិយាយអ្វីដែលមានប្រយោជន៏ និង ផ្លល់សេចក្តីសុខដល់អ្នកស្តាប ។
៨១ ត្រូវស្វែងរកការចេះមកដាក់ខ្លួន ឲ្យដូចស្វែងរកអាហារបរិភោគ ។
៨២ សេចក្តីអត់ធ្មត់ ធ្ងន់ដូចថ្មដែលមិនបើងតាមខ្យល់ ។
៨៣ មនុស្សយើងរស់បានដោយសារអាហារបីយ៉ាងគឺ ៖
-ម្អបអាហារ
-មនោសញ្ចេតនា (សេចក្តីស្រលាញ់ ថ្នាក់ថ្មម)
-ចំណេះដឹង
៨៤ កុំស្លាប់ដូចពស់ រស់ដូចកង្កែប ។
៨៥ កុំភ្លេច ពាក្យអគុណ ពាក្សសរសើរ និង ពាក្យសុំទោស ក្នុងការរស់នៅ ។
៨៦ រូបល្អគង់តែចាស់ គំនិតល្អមិនចាស់ឡើយ ។
៨៧ គួរចាំអ្វីដែលគួរចាំ គួរភ្លេចអ្វីដែលគួរភ្លេច ។
៨៨ ពេលខ្លះ របស់ល្វីងមានតំលៃជាងរបស់ផ្អែម ។
៨៩ ពេលខ្លះមនុស្សអាចលេបរបស់ល្វីងបាន ដោយសារតែសំបកផ្អែម ។
៩០ ធ្វើខ្លួនឲ្យដូចស្ក ផ្អែមទាំងខ្លួនឯង និងអ្នកដទៃ ។
៩១ កុំសំលាប់សត្រូវ តែត្រូវសំលាប់ភាពជាសត្រូវរបស់មនុស្ស ។
៩២ ជ្រើសរើសការប្រយុទ្ធសមល្មមនឹងខ្លួនយើង ទើបមានជោគជ័យ ។
៩៣ អ្នលបានជោគជ័យមិនដែលបោះបង់ការប្រឹងប្រែង ហើយអ្នកបោះបង់ការប្រឹងប្រែងមិនដែលបាន
ជោគជ័យ ។
៩៤ ចង់បាមទំាងអស់ក្នុងពេលតែមួយ គឺមិនបានអ្នីទាំងអស់ ។
៩៥ ការសំរេចចិត្តថ្ងៃនេះ កំណត់វាសនាថ្ងៃស្អែក ។
៩៦ ការសំរេនចិត្តរបស់យើងម្នាក់ឯង តែវាមានផលប៉ះពាល់ដល់អ្នកនៅជុំវិញយើង ។
៩៧ លាភសក្ការៈ ឬភាពជោគជ័យ មិនមែនសំរាប់ មនុស្សខ្លឹល និងទន់ខ្សោយឡើយ ។
៩៨ ភាបថ្លៃថ្នូរ មិនមែនសំរាប់មនុស្សមិនចេះខ្មាសអៀនឡើយ ។
៩៩ សំដីសរជាតិ មារយាទសរពូជ ។
១០០ កុំនិយាយអ្វីដែលធ្វើឲ្យអ្នកដទៃឈឺចាប់ ។
១០១ ពេលខឺង កុំធ្វើសេចក្តីសំរេចចិត្ត ។
១០២ កុំសន្យាងាយ ហើយមិនធ្វើ ។
១០៣ រឿងល្អគោះទ្វារយើងស្លាលៗ រឿងអាក្រក់ធាក់ទ្វារយើងចូលតែម្តង ។
១០៤ រឿងធំ និងសំខាន់ កុំសំរេចចិត្តលឿនពេក ។
១០៥ ស្តាប់ទាំងសងខាង សឹមវិនិច្ឆ័យតាមក្រោយ ។
១០៦ ផ្គរលាន់ កុំអាលចាក់ទឹកចាស់ចោល ។
១០៧ ប្រយុទ្ធដណ្តើមជើងឯក ងាយជាងប្រយុទ្ធដើម្បីការពារឋានៈជាជើងឯក ។
១០៨ ជីវិតរឹងមាំ មិនមែនសំរាប់មនុស្សទន់ខ្សោយឡើយ ។
១០៩ រៀនជំទាស់ ដោយរាបសារ ។
១១០ អ្នកក្រស៊ីដើម្បីរស់ អ្នកមានរស់ដើម្បីស៊ី ។
១១១ ទៅទីណា រៀនពីទីនោះ ជួបអ្នកណា រៀនពីអ្នកនោះ ។
១១២ កុំកាត់ផ្តាច់អ្វីដែលអាចស្រាយបាន ។
១១៣ ត្រូវចាញ់ដើម្បីឈ្នះ កុំឈ្នះដើម្បីចាញ់ ។
១១៤ ស្រលាញ់សេចក្តីល្អ សេក្តីល្អនឹងនៅជាមួយយើង ។
១១៥ អ្នីដែលល្អ ធ្វើហើយធ្វើទៀត អានហើយអានទៀត ។
១១៦ អ្វីដែលអាក្រក់ព្យាយាមបោះបង់ម្តងហើយម្តងទៀត ។
១១៧ អាចសសើរគេបាន ប៉ុន្តែមិនអានបង្អាប់គេបានឡើយ ។
១១៨ បើរកមិត្តល្អឥតខ្ចោះ អ្នកនឹងមិនមានមិត្តឡើយ ។
១១៩ បើរកស្វាមី ភរិយាដែលល្អឥតខ្ចោះ អ្នកនឹងនៅតែម្នាក់ឯងរហូត ។
១២០ ត្រូវរស់ជាអ្នករៀន និងមានចាំអ្នករក ។
១២១ បើមិនកុំចាត់ឧបស័គ្គទេ ឧបស័គ្គនឹងកុំចាត់យើង ។
១២២ បើមិនសំលាប់ភាពល្ងង់ខ្លៅទេ ភាពល្ងង់ខ្លៅនឹងសំលាប់យើង ។
១២៣ បើមិនសំលាប់ភាពក្រីក្រទេ ភាពក្រីក្រនឹងសំលាប់យើង ។
១២៤ បើមិនសំលាប់សេចក្តីទុក្ខទេ សេចក្តីទុក្ខនឹងសំលាប់យើង ។
១២៥ បើនមិនរត់ចោលសង្គមទេ សង្គមនឹងរត់ចោលយើង ។
១២៦ បើមិនសំលាប់សេចក្តីលោភលន់ទេ សេចក្តីលោភលន់នឹងសំលាប់ខ្លួនយើង ។
១២៧ ជួយគេឲ្យបានច្រើន តែកុំពឹងគេច្រើន ។
១២៨ ធ្វើអ្វីៗត្រូវប្រើប្រាជ្ញា និងប្រកាន់កណ្តាល ។
១២៩ មនុស្សគ្មានផែនការជីវិតព្រាបដូចជាដើរក្នុងទីងងឹត ។
១៣០ មនុស្សត្រូវព្យាយាម ឲ្យដូចទឹកស្រក់ទំលុះថ្ម ។
១៣១ដើរផ្លូវឆ្ងាយ ឲ្យចេះឈប់សំរាក ។
១៣២ ដើរផ្លូវលំបាក ឲ្យចេះអត់ធ្មត់ ។
១៣៣ ការមិនចេះសំរបខ្លួន គឺជាការដាក់ខ្លួនឯងក្នុងគ្រោះថ្នាក់ ។
១៣៤ សេពគប់មិត្តល្អ កើតសិរីបវរ ។
១៣៥ ធ្វើអ្វីៗចំពេលវេលា នាំឲ្យកិច្ចការនានាបានសំរេច ។
១៣៦ កុំសាងខ្លួន បំផ្លាញគេ ។
១៣៧ សំដីឆ្លុះបញ្ចាំងពីការយល់ដឹងរបស់យើង ។
១៣៨ សុជីវធម៍ គឺជាគ្រឿងអលង្ការលំអជីវិត ។
១៣៩ សឹចក្តីអត់ធ្មត់ ជួយជំនះឧបស័គ្គជីវិត ។
១៤០ ត្រូវពេញចិត្តចំពោះអ្វីៗដែលយើងមាន ។
១៤១ មនុស្សមិនមែនគ្រាន់តែមានលទ្ធភាពរស់ប៉ណ្ណោះទេ តែត្រូវមានលទ្ធភាពធ្វើឲ្យជីវិតរុងរឿងផង
ដែរ ។
១៤២ ធ្វើអ្វីៗ ត្រូវមានផែនការច្បាស់លាស់ ។
១៤៣ ចង់ក្លាយជាមនុស្សល្អ ត្រូវតែធ្វើអំពើល្អ ។
១៤៤ ចងឲ្យគេធ្វើអំពើល្អដាក់ខ្លួន ត្រូនធ្វើល្អចំពោះគេជាមុន ។
១៤៥ ចង់ឲ្យគេគោរពខ្លួន ត្រូវគោរពគេជាមុន ។
១៤៦ ត្រូវអភិវឌ្ឍន៏ខ្លួនជាប់ជានិច្ច ដើមឲ្យជីវិតគង់វង្ស ជាដរាប ។
១៤៧ ការមិនដើរទៅមុខ គឺជាការដើរថយក្រោយ ។
១៤៨ ការមិនធ្វើសេចក្តីសំរេចចិត្ត គឺជាសេចក្តីសំរេចចិត្ត ។
១៤៩ ជីវិតគ្មានការសំរាកលំហែ គឺជាជីវិតគឿងយន្ត ។
១៥០ ជីវិតមិនមែនសំរាប់តែការងារទេ គឺសំរាប់ការលំហែផងដែរ ។ រឿងរបស់ជីវិត គឺការងារ សេចក្តី
ស្រលាញ់ និង ការសំរាកលំហែ ។
១៥១ អារហារ ការហាត់ប្រាណ និងការធ្វើអារម្មណ៏ល្អ នាំឲ្យ ជីវិតមានសេចក្តីសុខ ។
១៥២ ត្រូវមឺងម៉ាត់ តែទន់ភ្លន់ ។
១៥៣ មិនត្រូវយកបរាជ័យធ្វើជាត្រីមុខឡើយ ។
១៥៤ ត្រូវមានសិល្បក្នុងការរស់នៅ ។
១៥៥ គុណ មិនឈ្នះគាប់ ។
១៥៦ ទៀង មិនឈ្នះទាល់ ។
១៥៧ សន្សំសំចៃ ធ្វើឲ្យជីវិតរីកចំរើន ។
១៥៨ ធ្វើអ្វីៗ ត្រូវចេះទុកច្រកចេញសំរាប់ខ្លួនឯង និងគូរបដិបក្ខ ។
១៥៩ ត្រូវឲ្យតំលៃខ្លួនែឯង និងអ្នកដទៃ ។
១៦០ ចង់ឲ្យគេការពារយើង យើងត្រូការពារគេ ។
១៦១ កុំបង្កបញ្ហាដល់ខ្លួនឯង និងអ្នកដទៃ ។
១៦២ ត្រូវទទួលខុសត្រូវនូវអ្វីដែលយើងបានធ្វើ ។
១៦៣ ធ្វើអ្វីៗ ត្រូវមានចន្ទល់/មានអ្នកគាំទ្រ ។
១៦៤ ត្រូវចេះឆ្លៀតឳកាស ប្រើឳកាស រង់ចាំឳកាស និងចេះបង្កើតឳកាស ។
១៦៥ រង់ចាំយូរ ប្រសើរជាងគ្មានអ្វីរងចាំ ។
១៦៦ ត្រូវចេះរក្សាអ្វីៗដែលខ្លួនមាន ។
១៦៧ ត្រូវមានវិន័យខ្លូនឯង ។
១៦៨ បរាជ័យដែលមានការខិតខំប្រឹងប្រែង គឺជាបទពិសោធន៏ដ៏ល្អសំរាប់ជីវិត ។
១៦៩ ត្រូវស្គាល់មនុស្សឲ្យច្បាស់ មុននឹងរាប់អានមនុស្ស ។
១៧០ ត្រូវធ្វើអ្វីៗដែលអ្នកចូលចិត្ត និងមានប្រយោជ៏ ។
១៧១ បើគ្មានសង្ឃឹម ត្រូវចេះបង្កើតសេចក្តីសង្ឃឹម ។
១៧២ ធ្វើនេះធ្វើនោះ កុំទុកពេលឲ្យនៅទំនេរ ។
១៧៣ ពត៍មាន គឺជាការប្រាប់ទិសជីវិត ។
១៧៤ ការតក់ស្លុត គឺជាសត្រូចនៃជ័យជំនះ ។
១៧៥ ត្រូវប្រព្រឹត្តខ្លួនឲ្យចំជាបុរស ឬជាស្រ្តី ។
១៧៦ ត្រូវមានគំនិតច្នៃប្រឌិតក្នុងការងារ ។
១៧៧ ត្រូវចេះវិនិយោគសំរាប់ជីវិត ។
១៧៨ មនុស្សគេយកសំដី ដំរីគេយកភ្លុក ។
១៧៩ មនុស្សភាគច្រើនមិនបានជោគជ័យ ដោយសារមិនបានធ្វើអ្វីដែលខ្លួនត្រូវធ្វើ ។
១៨០ កុំហុសធំរបស់មនុស្ស គឺដឹងថាអ្វីល្អហើយ តែមិនព្រមធ្វើ ដឹងអ្វីថាអាក្រក់ហើយ មិនព្រមបោះបង់
១៨១ ត្រូវកំណត់អាទិភាពសំរាប់ជីវិត អ្វីធ្វើមុនអ្វីធ្វើក្រោយ ។
១៨២ ជីវិតមិនទៀង តែសេចក្តីស្លាប់ទៀង ។
១៨៣ អានច្រើន ចំរើនប្រាជ្ញា ។
១៨៤ ធ្វើអ្វីៗ កុំប្រកាន់ខ្លួនពេក និងកុំដាក់ខ្លួនពេក ។
១៨៥ ចូលរួមក្នុងសកម្មភាពសង្គមឲ្យបានច្រើន ដើម្បីឲ្យជីវិតបានចំរើន ។
១៨៦ កត់ត្រាចំនុចសំខានៗសំរាប់ជីវិត ។
១៨៧ ត្រូវស្គាល់គុណ ស្គាល់ទោស ។
១៨៨ ត្រូវចេះគោរពច្បាប់ ។
១៨៩ ត្រូវចេះគោរពច្បាប់ ទំលាប់ និងវប្បធម៍…។
១៩០ រស់នៅបែបសាមញ្ញ តែថ្លៃថ្នូរ ។
១៩១ កុំអាងខ្លួនមាន ខ្លួនធំ ខ្លួនស្អាត ខ្លួនខ្លាំង ខ្លួនខ្លា ខ្លួនមានប្រាជ្ញា គង់មានថ្ងៃណា ខ្លួននឹងខ្លោច ។
១៩២ យើងជាវិចិត្រករ នៃជីវិតរបស់យើង ។
១៩៣ ត្រូវចេះចងគ្នាជាក្រុម ទើបធ្វើឲ្យជីវិតរឹងមាំ ។
១៩៤ ជូនកាលមុននឹងបោះពីរជំហានទៅមុខ គេត្រូវបោះមួយជំហានថយក្រោយសិប ។
១៩៥ ជីវិតទុកដូចជាសៀវភៅ ហើយខ្លួចយើងជាអ្នកនិពន្ធ ។
១៩៦ បើយើងមិនរត់តាមពេលវេលាទេ ពេលវេលានិងរត់ចោលយើង ។
១៩៧ បើយើងមិនកំចាតើបញ្ហាទេ បញ្ហានឹងកំចាត់យើង ។
១៩៨ បើយើងមិនសំលាប់អំពើអាក្រក់ទេ អំពើអាក្រក់នឹងសំលាប់យើង ។
១៩៩ ភ្នំខ្ពស់គង់រាប ស្រមោចតូចទាបគង់ស៊ីដំរីបាន ។
២០០ ជ្រើសរើសដៃគូរជីវិតត្រូវ គឺនាំឲ្យជីវិតដើរលើផ្លូវត្រូវ ។
២០១ ពេលខ្លះបើយើងរត់តាមស្នេហា ស្នេហានឹងចេះតែរតទៅមុខទៀត ។
២០២ ការជ្រើសរើសកន្លែងរស់នៅត្រូវ នាំឲ្យជីវិតរុងរឿង។
២០៣ ត្រូចេះប្រមើលពីអនាគត ដើម្បីចៀស វាងមហន្តរាយ។
២០៤  សាងខ្លួនពីទាប ទៅខ្ពស់ ពីអាក្រក់ ទៅល្អ
២០៥ ទ្បើងកាន់តែខ្ពស់ ធ្លាក់មកវិញក៏កាន់តែឈឺ
២០៦ ចង់បានច្រើនពេក គឺអត់បានទាំងអស់
២០៧ មនុស្សអាចទ្រំាទ្រនឹងសេចក្តីលំបាកបាន តែមិន
អាចទ្រាំទ្រនឹងសេចក្តីប្រមាថមើលងាយបានទ្បើយ
២០៨ ខ្លាចមិនឈ្នះឃា្លន ហ៊ានមិនឈ្នះខឹង
២០៩ អ្នកមានមិនមែនសុទ្ធចេះ អ្នកក្រមិនមែនសុទ្ធតែល្ងង់។
២១០ ចេះឯង ឲ្យក្រែងចេះគេ
២១១ គេអាចកែប្រែភ្នំឲ្យទៅជារូបចំលាក់បាន តែគេ
ពិបាកកែប្រែសណ្តានពីកំណើតរបស់មនុស្សណាស់
២១២ ការបរាជ័យ គ្រាន់តែមានន័យថាអ្នកមិនទាន់
ទទួលបានជោគជ័យប៉ុណ្ណោះ ។
២១៣ កំហុសបង្ហាញឲ្យយើងដឹងថា អ្វីដែលយើងត្រូវរៀន ។
២១៤ គ្មានការបរាជ័យទេ សំរាប់អ្នកដែលនៅតែប្រយុទ្ធ ។
២១៥ អ្នកដែលខ្វះសេចក្តីក្លាហានក្នុងការចាប់ផ្តើមអ្វីមួយមានន័យថាគេបានបញ្ចប់វាទៅហើយ ។
២១៦ មានមនុស្សតិចណាស់ដែលមានជោគជ័យក្នុងជីវិតដោយគ្មានឧបស័គ្គធំដុំនោះ ។
២១៧ កាន់តែរៀន កាន់តែរស់ ។
២១៨ វិធីជួយជីវិតឲ្យរុងរឿង គឺត្រូវជួយខ្លួនឯងឲ្យមានការចេះដឹង ។
២១៩ វិធីល្អក្នុងការរៀនធ្វើជាអ្នកឈ្នះ គឺត្រូវរៀនទាំងពីអ្នកឈ្នះ នឹងរៀនពីអ្នកចាញ់ ។
២២០ អ្នកមិនទាន់ចប់ទេ នៅពេលអ្នកបរាជ័យ តែអ្នកនឹងចប់ នៅពេលអ្នកញ្ចប់ការតស៊ូ ។
២២១ ការធ្វើខុស មិនមែនជាបរាជ័យទេ
២២២ ការធ្នើខុស មិនទាន់ជាកំហុសឡើយ តេវាក្លាយជាកំហុស នៅពេលមិនព្រមកែប្រែវា ។
២២៣ វាមិនមែនដោយសារគេខ្លាំងទេ តែវាដោយសារយើងខ្សោយ ។
២២៤ មនុស្សច្រើនណាស់ដែលសុខចិត្តទៅកាន់ឋាននរកដោយឆ្លងកាត់ឋានសូគ៍ ។
២២៥ មនុស្សតិចណាស់ដែលសុខចិត្តទៅកាន់ឋានសូគ៍ ដោយឆ្លងកាត់ឋាននរកនោះ ។
២២៦ តឹងឲ្យគិតធូរ ឲ្យគិតឆាប់ ។
២២៧ តកំលាំងឲ្យសេបអាហារ តប្រាជ្ញាឲ្យសេពវិជ្ជា ។
២២៨ និយាយស្តីឲ្យមើលមាត្រា និយាយការឲ្យសេពវិជ្ជា ។
២២៩ គេខុសកុំអាលអរ គេសាទរកុំអាលអួត ។
២៣០ ឃ្វាលគោ ស្រួលជាងគ្វាលចិត្ត ។
២៣១ មានគំនិតប្រសើរជាងគ្មានកំណប់ ។
២៣២ ចរិតមនុស្សឆ្នើមគឺះ
ផ្តោតទៅលើគោលដៅ
មានឆន្ទះច្បាស់លាស់
រៀនសូត្រពីកុំហុស
ត្រូវកែប្រែកំហុស
ពេញចិត្តចំពោះខ្លួនឯង
មានការទទូលខុសត្រូវ
គ្រប់គ្រប់គ្រងលើខ្លួនឯងបាន
មានក្តីសង្ឃឹមជានិច្ច
មិនងាយចុះចាញ់
២៣៣ មានឆន្ទះ គឺអាចធ្វើបាន
២៣៤ សំដីសជាតិ មាយាតសរពូជ
២៣៥ ជិវិតមនុស្សពុំមែនកើតមកសំរាប់តែរស់នៅទេ គឺសំរាប់ប្រយុទ្ធនឹងបញ្ហាផងដែរ ។
៣០៧ ស្គាល់ខ្លួនឯងច្បាស់ និងស្គាល់សត្រូវច្បាស់ ច្បាំង១០ដងឈ្នះទាំងដប់ដង ។
៣០៨ បញ្ហាអាចធ្វើឲ្យមនុស្សរឹងមាំ ហើយក៏អាចធ្វើឲ្យមនុស្សទន់ខ្សោយដែរ ។
៣០៩ ពេលវេលា ជាអ្នកបង្ហាញពីការពិត ។
៣១០ ពេលវេលា ជាអ្នកបង្ហាញពីការពិត ។
៣១១ ស្ថានការណ៏ ជំរុញឲ្យមនុស្សចេះរកដំណោះស្រាយ ។
៣១២ ការសំរេចចិត្ត នាំឲ្យមនុស្សដឹងខុសត្រូវ ។
៣១៣ ការគិត នាំឲ្យមនុស្សឆ្នើមខាងបញ្ញា ។
៣១៤ ការអភិវឌ្ឍន៏ នាំឲ្យមនុស្សមានគុណភាព ។
៣១៥ គុណធម៍ នាំឲ្យមនុស្សមានសេចកត្តីសុខ ។
៣១៦ របៀបដោះស្រាយបញ្ហាគឺះ
ស្គាល់ពីឬសកល់នៃបញ្ហា
វិគាគឬកគល់នៃបញ្ហា
ស្គាល់ពីភាពពាក់ព័ន្ធនៃបញ្ហា
៣១៧ បណ្តុះពូជបែបណានិងបានពូជបែបនោះ ។
៣១៨ ព្រេងនិងប្រឹង ជាគូនឹងគ្នា ។
៣១៩ ឋានះបុណ្យស័ក្តិ កើតឡើងដោយការប្រតិបត្តិ និងប្រណិប័តន៍ ។
៣២០ សេចក្តីប្រាថ្នារបស់មាតា-បិតាគឺ
ចង់ឲ្យកូនធំធាត់ ស្អាតបាត មានប្រាជ្ញា
ចង់ឲ្យបុត្រ រៀនសូត្រចេះដឹង
ចង់ឲ្យបុត្រ ធ្វើតែអំពើល្អ
ចង់ឲ្យបុត្រគោរពស្រលាញ់ខ្លួន
ចង់ឲ្យបុត្រ លើកស្លួយវង្សត្រកូល
ចង់បុត្រ មានគូស្រករសុខសាន្ត
ចង់ឲ្យបុត្រ ចិញ្ចឹមថែររក្សាខ្លួនវិញ
ផ្តល់កេរមរតកដល់បុត្រ
ពេលលខ្លួនស្លាប់ទៅ ចង់ឲ្យបុត្រធ្វើបុណ្យឧទ្ធិសកុសល។
៣២១- ពេលស្រលាញ់គ្នាអំពិលទៅជាផ្អែម ពេលខឹងគ្នាអំពៅទៅជូរ
៣២២-ប្តីពូកែ ព្រពន្ធប្រកាច់
៣២៣-បាបមិត្ត៦យ៉ាងគឺ៖
មិត្តដែលជាអ្នកលេងល្បែងភ្នាល់
មិត្តដែលជាអ្នកញាណគ្រឿងស្រវឹង
មិត្តដែលជាអ្នកបោកប្រាស់ និងបញ្ចោតគេ
មិត្តដែលជាអ្នកបំបាត់ កេងប្រវ័ញអ្នកដទៃ
មិត្តដែលជាអ្នកឆក់ដណ្តើមទ្រព្យអ្នកដទៃ។
៣២៤- ប្រការអាចជួយមិត្តគឺ៖
ជួយជាទ្រព្យ
ជួយជាមតិ យោបល់ គំនិត
ជួយជាកំលាំង
ជួយផ្តល់កំលាំងចិត្ត
ជួយការពារប្រយោជន៍
ជួយលើកស្ទួយកិត្តិយស……..។
៣២៥ គុណធម៍របស់គ្រូ អាចារ្យះ
ដឹកនាំសិស្សក្នុងផ្លូវល្អ
បង្រៀនសិស្សឲ្យល្អ
មិនលាក់លៀមចំណេះវិជ្ជាទុក
លើកតំកើងសស្ស
ជូយការពារសិស្ស….។
២២៦ សុខរបស់មនុស្សមានប្រាំគឺះ
សុខ ព្រោះតែមានទ្រព្យ
សុខ ព្រោះចេះប្រើប្រាស់ទ្រព្យ
សុខ ព្រោះមិនជាប់បំណុលគេ
សុខ ព្រោះមិនមានទោស ។
៣២៧ ស្គាល់យើង គេអាចស្គាល់ដល់មិត្តយើង
៣២៨ ស្គាល់មិត្តយើង គេអាខចស្គាល់ដល់យើង
៣២៩ មានអ្វីៗគ្រប់យ៉ាង គឺគ្មានអ្វីៗទំាងអស់
៣៣០ កែលំអ ដើម្បីអភិរក្ស
៣៣១លុយមិនចាយគឺជាលុយដែលរកបាន
៣៣២ លុយដែលចាយមិនសមស្រប គឺជាលុយដែលបាត់បង់ ។
៣៣៣ លុយដែលចាយត្រឹមត្រូវ គឺជាលុយនំាលាភ
៣៣៤ គ្មានការជួបណា ដែលគ្មានការព្រាត់ប្រាស់
៣៣៥ គ្មានការចាប់ផ្តើមណា ដែលគ្មានទីបញ្ចប់
៣៣៦ គ្មានផ្សែងណា ដែលគ្មានភ្លើង
៣៣៧ អ្នកប្រមាញ់ ក្លាយជាអ្នកត្រូវគេប្រមាញ់
៣៣៨ អ្នកទៅវាយប្រហារគេ ត្រូវក្លាយជាអ្នកត្រូវគេវាយប្រហារ ។
៣៣៩ កាំបិត ចិតដងឯង ។
៣៤០ ចៀសវាងមនុស្សណាដែលទាញយើងថយក្រោយ និងទាញយើងចុះក្រោម ។
៣៤១ វប្បធម៍រលត់ ជាតិរលាយ វប្បធម៍ពណ្ណរាយជាតិថ្កុំថ្កើង ។
៣៤២ ស្វាមីគប្បីទំនុកបំរុងភរិយាក្នុងស្ថាន៥យ៉ាងគឺៈ
គប្បីរាប់អានថាជាភរិយាពេញទី
មិនគប្បីមើលងាយភរិយា
មិនប្រព្រឹតក្បត់ចិត្តភរិយា
គប្បីប្រគល់គ្រឿងប្រដាប់តែងកាយគ ឲ្យសមគួរតាមលទ្ធភាព ។
៣៤៣ ភរិយាគប្បីទំនុកបំរុងដោយស្ថាន៥យ៉ាងគឺៈ
គប្បីចាត់ចែងការងារឲ្យបានល្អ
គប្បីចាត់ចែងការងារឲ្យបានល្អ
មិនប្រព្រឹត្តក្បត់ចិតប្តី
ថែទាំទ្រព្យសម្បត្តិដែលស្វាមីរកបាន
ជាអ្នកឈ្លាសវៃក្នុងកិច្ចការគ្រប់យ៉ាង ។
៣៤៤ ភរិយាមានលក្ខណះ៧យ៉ាងគឺៈ
ភរិយាដូចជាឃាតករ (ធ្វើបាប វាយដំ…ស្វាមី)
ភរិយាដូចជាចោរ (លួចរបស់របរ លុយកាក់ចេញ ក្រៅ លេងល្បែង…)
ភរិយាដូចជាចៅហ្វាយ (ត្រួត្រាស្វាមីគ្រប់រឿង គ្មានហេតុផល ដោយរំលោភបំពាន)
ភរិយាដូចជាម្តាយ (ថែរក្សាបីបាច់ស្វាមីដូចជាម្តាយ)
ភរិយាជាប្អូនស្រី (គោរពស្រលាញ់ស្វាមីដូចជាបងប្រុស)
ភរិយាដូចជាមិត្តសំលាញ់ រាប់អានគ្នាដូចពួកម៉ាក)
ភរិយាដូចជាអ្នកបំរើ (ចាត់ទុកស្វាមីដូចជាចៅហ្វាយនាយញ) ។
៣៤៥ ប្របន្ធមើលងាយស្វាមីដោយហេតុ៨យ៉ាងគឺៈ
ប្តីជាមនុស្សទ័លក្រ
ប្តីជាមនុស្សមានជំងឺជានិច្ច
ប្តីជាមនុស្សចាស់គ្រាំគ្រា
ប្តីជាមនុស្សផឹកស្រា
ប្តីជាមនុស្សធ្វេសប្រហែស
ប្តីជាមនុស្សខ្ជិលច្រអូស
ប្តីជាមនុស្សមិនបំពេញសេចក្តីប្រាថ្នានានាត្រូវវិនាស ។
៣៤៦ ទុករបស់របស់មនុស្សស្រីមាន៥យ៉ាងគឺៈ
ឃ្លាតចាកពីឳពុកម្តាយ បងប្អូន…
បំរើប្តី
សំរាលកូន
មានផ្ទៃពោះ
ធ្លាករដូវ ។
៣៤៧ ស្វាមី ភរិយា៤ប្រភេទគឺៈ
ប្តីនិងប្រព័ន្ធអាក្រក់ទាំងអស់គ្នា
ប្តីអាក្រក់ ប្រព័ន្ធល្អ
ប្តីល្អ ប្រព័ន្ធអាក្រក់
ប្តីនិងប្រព័ន្ធល្អទាំងអស់គ្នា ។
៣៤៨ ស្រ្តីជាទីស្រសលាញ់របស់បុរសគឺមានលក្ខណៈសម្បត្តិដូចខាងក្រោមៈ
រូបសម្បត្តិ
កាយសម្បត្តិ (សុខភាពល្អ មានអនាម័យ)
ចរិយាសម្បត្តិ
វិជ្ជាសម្បតិ (អ្នកខ្លះរៀនបានច្រើន ប៉ុន្តែមិនឆ្លាតវាងវៃ)
ទ្រព្យសម្បតិ្ត
គុណសម្បត្តិ (មានកេរ្ត៍ឈ្មោះល្អក្នុងសហគមន៍ សង្គម…។
មានមន្តស្នេហ៏ (អ្នកខ្លះស្អាត តែមិនគួរឲ្យស្រលាញ់ទេ) ។
៣៤៩ អំពើដែលនាំឲ្យមានសេចក្តីវិនាសគឺៈ
ការលេងស្រី
ការដើរផឹកស៊ី
ការចាយវាយខ្ជះខ្ជាយ
លេងល្បែងគ្រប់យ៉ាង
សេពគប់មនុស្សមិនល្អ
ខ្ជិលច្រអូស
ភូតភរ បោកប្រាស់
ប្រព្រឹត្តអំពើខុសច្បាប់ ។
៣៥០ ចេះអ្វីៗឲ្យតែប្រាកដ សុទ្ធតែធ្វើឲ្យជីវិតជោគជ័យ
៣៥១ មនុស្សអាចរៀនសូត្រតាមវិធីសាស្រ្តចមបងបីយ៉ាងៈ
ការរៀនសូត្រពីក្រុមគ្រួសារ
ការរៀនសូត្រពីក្រុមគ្រួសារ
ការរៀនសូត្រពីសាលា
ការរៀនសូត្រពីសង្គម ។
៣៥២ ទាំងរឿងល្អ ទាំងរឿងអាក្រក់ សុទ្ធតែជាមេ

No comments:

Post a Comment