នឹកអើយនឹកណាស់ ភូមិស្រុកកំណើត ទីឋានល្អឆើត កាលវ័យកុមារ
ធ្លាប់បានរត់លេង ក្រោមម្លប់សាខា ដងព្រៃព្រឹក្សា អ្នកតាស្ពានកោះ ។
អង្គុយម្នាក់ឯង នៅក្រោមពោធិ៍ក្រឹម ក្នុងចិត្តញញឹមតែង នឹកស្រណោះ
គយគន់ទេសភាព បញ្ចេញសម្រស់ រុក្ខាទាំងអស់ ត្រេកអររូបខ្ញុំ ។
អរុណរៀបរះ ភ្លឺដូចពេជ្រច្នៃ ស្នេហ៍ពេញហឫទ័យ ស្ពានកោះសុខុម
ឥឡូវបាក់ខូចខានបានជួបជុំ អ្នកស្រុកភូមិឃុំ ឃ្លាតឆ្ងាយពីគ្នា ។
ព្រះសង្ឃដឹកនាំ អាណិតពលរដ្ឋ ស្ពានបាក់ឃាំងឃាត់ ខានជួបប្រជា
ធ្លាប់ដើរឆ្លងកាត់ ច្រវ៉ាត់គ្រប់គ្រា ភូមិស្រុកនានា សប្បាយគ្មានព្រួយ ។
ស្ពានយោលតាកោះ ខំប្រឹងប្រាយប្រាប់ សែនឈឺចុកចាប់ រលំរញ្ជួយ
សសរបាក់ដួល ពុកផុយរលួយ អស់ថ្ងៃខែមួយ គ្មានអ្នកសង្គ្រោះ ។
ទូញយំរៀបរាប់ ភ្ជាប់ទុក្ខសោកា ប្រាប់អស់លោកា ខ្ញុំចង់ពិគ្រោះ
ខ្ញុំមានប្រយោជន៍ បែរជាមានមោះ[1] គ្មានអ្នកស្រណោះ ខូចអស់ឥតន័យ ។
ទឹកដីជនបទ ក្រខ្សត់ទ្រព្យា ធ្វើឲ្យប្រជា ពិបាកកែច្នៃ
ជុំគ្នាកសាង អស់ឆ្នាំខែថ្ងៃ មិនបានប្រពៃ នៅខូចដដែល ។
បរិយាយរៀបរាប់ យំអ៊ូលអាក់ ខ្ញុំកាន់តែបាក់ ខូចបង់ឥតល្ហែរ
អាណិតប្រជា រស់នៅស្រុកស្រែ បើគ្មានសាងទេ បាត់ឈ្មោះសូន្យសុង ។ ខេត្តស្រុកឃុំភូមិ នៅទីជនបទ ឈ្មោះមានប្រាកដ ថ្មសរ៍សុខុម
ជីផុច មេសាង ព្រៃវែងខេត្តខ្ញុំ ធ្លាប់រស់ជួបជុំ ពុកម៉ែផៅញាតិ ៕
អ្នកម៉ែមានគុណ គុណពេកណា ចាំយាមរក្សា ក្បែរអង្រឹង
យោលបំពេរកូន ដេកស្ងាត់ឈឹង នៅគៀករំពឹង នឹងហត្ថា ។
កូនតូចដល់ធំ ម៉ែប្រឡោម ប្រាប់អ្នកជាក់ស្គម ថ្នមកាយា មិនចង់ឲ្យឃ្លាត ពីអាត្មា គ្មានគុណឯណា ប្រៀបស្មើបាន ។
កូនៗនឹកគុណ ទឹកដោះម្តាយ គ្មានគុណណាឆ្ងាយ គុណបង្កើយ កូនចាំកាលគ្រា អ្នកម្តាយអើយ ត្រកងគៀកកើយ បីកូនប៉ៅ ។
ទឹកដោះអ្នកស្រក់ ទូន្មានប្រាប់ ឲ្យកូនត្រងត្រាប់ ពាក្យប្រដៅ វិជ្ជាគុណធម៌ ដល់កូនចៅ ផ្លូវសុចរិតត្រូវ នាំក្សេន្តសុខ ។
ឧស្សាហ៍ទន្ទេញ ទាន់នៅក្មេង កុំងប់រត់លេង ល្បែងអបាយមុខ
ផ្លូវនាំជីវិត ឲ្យជួបទុក្ខ ក្តីសង្ឃឹមរលុប ព្រោះល្ងង់ខ្លៅ ។
យើងកូនកត ញ្ញូក្នុងលោកិយ៍ សម្តីទឹកដោះ ស្រស់សំដៅ
ចិត្តកាយអ្នកស្រស់ ឥតសោកសៅ ស្បើយទុក្ខដំប៉ៅ សែនសុខុម ។
បើយើងប្រព្រឹត្តប្រាសគន្លង សាងរឿងសៅហ្មង ម៉ែទុក្ខធំ
ទឹកដោះពីទ្រូងគ្មានរំពឹង លង់លោមសំឡឹង ផ្តែផ្តាំបុត្រ ។
ទោះជាយ៉ាងណាអធ្យាស្រ័យ ប្រឹងទូន្មានស្តី ឲ្យរួចទុក្ខ
គុណអ្នកធំលើសលោកិយ៍ភព កូនចាំទំនុក ម៉ែបំពេរ ។
គ្រប់ពាក្យវាចាសែនមានន័យ ឲ្យកូនប្រុសស្រី គិតរិះរេ
ស្បៀងជីវគុណជីវទ្រព្យទ្វេ កូនមិនភ្លេចទេ គុណអ្នកអើយ ។
បញ្ចប់ត្រឹមឃ្លាប៉ុណ្ណេះចុះ អភ័យស្រីប្រុសកុំកន្តើយ មិនមែនជាច្បាប់ខុសត្រូវឡើយ ខន្តីចុងក្រោយចប់ថាឯវំ ៕
&[[['
កាលនៅក្មេងឪ ប្រឹងធ្វើការ រកថវិកា ឲ្យបុត្រភ្ងា
ឲ្យបានរៀនសូត្រ មុខវិជ្ជា ថ្កុំថ្កើងទ្រព្យា រក្សាទុក ។
ការងារទាំងអស់ លំបាកខ្លាំង តែឪតតាំង ប្រឈមមុខ
ចង់ឲ្យកូនខ្ពស់ រស់ស្រណុក ពុំមានកើតទុក្ខ ម្តងណាឡើយ ។
ពេលឃើញមុខកូន ឪសប្បាយ អារម្មណ៍ក្នុងកាយ ធូរល្ហែរល្ហើយ
កូនឆ្លើយបាទចា៎ជាចម្លើយ ដួងចិត្តស្រាលស្បើយ គៀកខ្នើយដេក។
ដេកលង់លក់ចុក ឈឺក្នុងខ្លួន កាយធ្លាប់មំាមួន ទន់ស្គមស្លេក
រសាប់រសល់ខ្វល់អនេក ព្រួយប្រាណខ្លាំងពេក តែមិនស្តី ។
ធ្លាក់ខ្លួនមានរោគជោគអន់ក្រ ដង្ហើមត្រដរឪក្រក្រី
នឹកកូនគ្រប់គ្នាបែរអប្រិយ៍ កូនមិនប្រណី គិតម្តងណា ។
ឪឈឺម្នាក់ឯងនៅក្នុងផ្ទះ ដួងចិត្តណែនស្ទះ ក្នុងឱរា
ដេកគិតនឹកព្រួយឆួលកាយា តាមកម្មវាសនា លោកចារចែង ។
ឪពុកខ្ញុំចាស់ខ្វះអ្នកថែ លំបាកឥតល្លែរ មិនសំដែង
អស់ក្តីសង្ឃឹម រូបស្ងួតហែង ទោះខំសម្តែងក៏អត់ន័យ ។
ពេលឪឈឺនឹក រកទានសីល សង្ខារផ្តាច់ផ្តិលគ្មានអភ័យ
ចង់ជួបព្រះសង្ឃក្រែងមានជ័យ តែកម្មអប្រិយ៍អស់កម្មា ។
ព្រះសង្ឃនិមន្តដល់ផ្ទះរា ខ្លួនក្តៅរងារសព្វកាយា
មច្ចុទាមទារហើយជីវា ព្រះសង្ឃទេសនា ស្តាប់លែងចូរ ។
ព្រះសង្ឃសូត្រធម៌ គ្រប់បែបយ៉ាង ឪគ្មានសំណាង បែរដេកថ្ងូរ
សង្ខារវិបល្លាសខ្យល់ផ្តាច់ប្តូរ ផុតដង្ហើមថ្ងូរ ឪលាហើយ ។
&[[['
ពេលយើងរៀបដេកម្តងៗណា៎ ត្រូវយកតម្រារំលឹកគុណ
នមស្សការព្រះពុទ្ធមុន ទុកជាដើមទុននាលោកីយ៍ ។
បន្ទាប់រំលឹកគុណមហា មាតាបិតាស្មើធរណី
ធៀបនឹងមាសពេជ្រប៉ុនគីរី ពុំអាចគណនីភ្នំមេរុ័យ[2] ។
នឹងរំលឹកគុណអស់រៀមច្បង បើមានខុសឆ្គងសូមអភ័យ
ព្រោះបានរៀបរៀងចារអត្ថន័យ តាមបែបសម័យដែលមានពិត ។
ឃើញកូនខ្មែរយើងខ្លះសព្វថ្ងៃ គ្មានឲ្យតម្លៃរឿងជីវិត
ឲ្យតែបានលុយមិនសូវគិត ប្រព្រឹត្តងងឹតអ័ប្បប្រាជ្ញា ។
រឿងខ្លះម៉ែឪទូន្មានកូន ហេតុតែសណ្តូននូវបុត្រភ្ងា
ឲ្យចេះគោរពចាស់ជរា តែកូនវេរាមិនចេះស្តាប់ ។
កូនប្រុសស្រីខ្លះមិនស្តាប់ម៉ែ ពូកែរ៉ែៗខាងរ៉ៃរ៉ាប់
អួតខ្លួនថាត្រូវមិនយ៉ាកយ៉ាប់ ប្រព្រឹត្តខុសច្បាប់ដំបូន្មាន ។
កូនខ្លះទៀតមកដល់សាលា មិនខំសិក្សានូវរបៀន
គិតតែលេងសើចមិនខ្មាស់អៀន ដើរច្រើនរលៀមគ្រប់កន្លែង ។
ខុសខ្លួនខូចចិត្តត្បិតសេពគប់ បាបមិត្តរាល់យប់ស្រីស្រាល្បែង
ហ៊ឺហាអត់ក្រិតចិត្តសម្តែង បង្វែរបង្វែងខុសជាត្រូវ ។
ហ៊ានលួចឆក់ប្លន់មិនខ្លាចច្បាប់ នគរបាលចាប់កែតម្រូវ
ដេញដោលសួររកឈ្មោះម៉ែឪ នាមស្អុយអាស្រូវពេញភូមិស្រុក ។
ម៉ែឪនៅផ្ទះប្រឹងធ្វើការ សន្សំថវិកាប្រមូលទុក
ស្រាប់ឮដំណឹងកូនជាប់គុក ទ្រូងណែនស្ទើរចុកឈឺពើតផ្សា ។
ម៉ែឪអាណិតតែមិនប្រាប់ ឃើញកូនឈឺចាប់ក្នុងឱរា
ខំរកអ្នកច្បាប់រាជអាជ្ញា ជួយដោះបញ្ហាឲ្យរួចភ័យ ។
ពេលខ្លួនកើតទុក្ខនឹកឪម៉ែ បន់ស្រន់ត្រូវកែទាំងយប់ថ្ងៃ
ប្រាប់អស់មេឃដីគ្រោះចង្រៃ ពុំមានក្រាសក្រៃជួបទៀតដែរ ។
នឹងបរិយាយជីវិតខ្លួន ធំធាត់មាំមួនដោយសារម៉ែ
មើលបីថ្នមថ្នាក់រក្សាថែ ឲ្យកូនមាសស្នេហ៍បានសុខា ។
កូនធំពេញវ័យបួសសងគុណ ទុកជាដើមទុននាលោកា
សូមជួយពុកម៉ែរួចទុក្ខា មនុស្សទេញ្តព្រះនិញ្វន ។
កូនបានមកដល់រាជធានី ប្រឹងរៀនសំភីទុកជាស្ពាន
តស៊ូលំបាកទាំងអត់ឃ្លាន ទោះក្រឬមានតាមវាសនា ។
ញញឹមលាយទុក្ខផ្សាដួងចិត្ត មើលត្រួតពិនិត្យក្នុងកាយា
ក្រទ្រព្យធនធានគ្មានវីឡា ប្រៀបដូចរុក្ខារីងស្ងួតទឹក ។
ដើរចូលសាកលវិទ្យាល័យ ដួងចិត្តអរភ័យរាល់ល្ងាចព្រឹក
ខ្វះថ្លៃម៉ូតូថ្ងូររហឹក បានបាយខ្វះទឹកនឹកខ្លោចផ្សារ ។
ទឹកភ្នែកជ្រែកហូរទាំងមិនដឹង រឿងរ៉ាវមួយនឹងជាធម្មតា
ធ្វើម្ត៉េចជាតិនេះកម្មលិខា ឲ្យមានវាសនាខ្ពស់ឬទាប ។
ខំប្រឹងរៀនជ្រួលហួសអាត្មា ធ្វើខុសតម្រានៃសុខភាព
អាហារពីរពេលមិនគ្រប់ជាត កាយស្រាលរវាតដោយគ្រោងឆ្អឹង។
រឿងប្រាកដពិតបើគិតដល់ សង្ខារអំពល់មិនចេះទ្រឹង
មិនមែនកុហករឿងប៉ុណ្ណឹង បើញាតិបានដឹងខ្ញុំចារជ្រាប ។
កំណាព្យទឹកភ្នែកចារការពិត មិនមែនប្រឌិតចាកឃ្លោងឃ្លាត
បា្រប់សង្គមខ្មែររក្សាជាតិ ចេះរាប់អានញាតិដែលក្រក្រី ។
កុំមើលមាក់ងាយឃើញគ្នាក្រ តែចិត្តស្មោះសមិនអប្រិយ៍
យើងខ្មែរដូចគ្នានាលោកិយ៍ ត្រូវប្រើសម្តីឲ្យសមរម្យ ។
ខ្មែរស្រឡាញ់ខ្មែរទើបប្រសើរ រួមផ្លូវដំណើរដោយសុខដុម
ការពារជាតិខ្ពស់រស់ឧត្តម គ្មានព្រួយលែងយំសើចសប្បាយ។
បើយើងពួតដៃជាធ្លុងមួយ ពុំពុករលួយត្រូវរសាយ
ត្រូវគោរពច្បាប់គ្រប់ៗកាយ ច្បាប់បានចែកចាយគ្រប់ទិសទី ។
ត្រូវស្គាល់គ្នាក្នុងគ្រាលំបាក ឃើញគ្នាតោកយ៉ាកជួយឃ្មាតខ្មី
កុំឲ្យរិបអូសអ្នកក្រក្រី បំភ័ន្តសម្តីថាខុសច្បាប់ ។
មានអ្នកធំខ្លះមានវេរា ធ្វើឲ្យប្រជាលំបាកយ៉ាប់
ទួញយំសោកាស្រែករ៉ៃរ៉ាប់ ចង់ឲ្យបង់បាត់ចាកទីឋាន ។
ផឹកស៊ីស្រាញីស្រីអូនបង ឃើញខុសទំនងលើទីលាន
កាស្នូរមហោស្រពពិមាន បំពារបំពានស្រេកតណ្ហា ។
ភ្លេចខ្លួនប្រាណចាស់សក់ល្បាយស្កូវ ប្រពឹត្តខុសផ្លូវអនាចារ
វង្វេងវឹងស៊ុងហួសតម្រា ធ្វើហួសក្រិត្យាចាស់ជាន់ចាស់ ។
ឈប់ស្លេះប៉ុណ្ណេះមិនសម្តែង សរសេរបង្វែងមិនសូវណាស់
រៀបរៀងនៅក្មេងតែងខ្វះកន្លាស់ វាប្រាកដណាស់នៃអត្ថា ។
ខន្តីអស់រៀមច្បងចាស់ក្មេង ខ្ញុំសរសេរតែងសាកប្រាជ្ញា
បើមានខុសត្រូវសូមមេត្តា ចង់កើតបញ្ញាទើបចារចាំ ។
មិនហ៊ានតទៀតខ្លាចបញ្ហា មុតជាប់បន្លាចារច្រើនឆ្នាំ
ខុសត្រូវអាក្រក់ល្អសូមផ្តាំ មានថ្ងៃខែឆ្នាំ ទុក្ខដូចគ្នា! ។
ទាយកទាយិកាញាតិប្រុសស្រី មានឈ្មោះល្បាញល្បីកាន់ធម្មា
ប្រតិបត្តិធម៌អាថ៌ភាវនា ទន្ទេញគ្រប់គ្រា ទុកជាច្បង ។
កាន់សាសនាកុំថាតែមាត់ ត្រូវចូលទៅវត្ត ប្រតិបត្តិផង
ថែរក្សានិពន្ធចម្លង ផ្សព្វផ្សាយធម៌ផង ទើបប្រសើរ ។
សីល សមាធិ និង បញ្ញា មនុស្សឧស្សាហ៍ ធ្វើដំណើរ
ផ្លូវគោចរឱហាតប្រឹងដើរ ចិត្តកាយត្រង់ស្មើ ដើរដល់ទី ។
ធ្វើម្តេចសង្ខារវាមិនទៀង ជួនរាំងជួនភ្លៀង ដោយមេឃា
គ្រប់មនុស្សប្រុសស្រីតែងវេរា ត្រូវកាន់ធម្មា ទើបផុតទុក្ខ ៕
(បើឥតគំនិត ងងឹតលុះមរណា បើឥតសិក្សា ល្ងង់លុះថ្ងៃក្ស័យ)
Failure is the pillar to Success បរាជ័យគឺជាផ្លូវនៃជ័យជំនះ
No comments:
Post a Comment