និពន្ធដោយៈ សម្ដេចព្រះសង្ឃរាជ ជួន ណាត
១. ខ្មែរអើយ ចូរចាំជាក់ថា
តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង
គេឯង តែងលើកតម្កើង តម្កល់ជាតិយើង
ចាត់ទុកឡើងជាជាតិច្បង ។
តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង
គេឯង តែងលើកតម្កើង តម្កល់ជាតិយើង
ចាត់ទុកឡើងជាជាតិច្បង ។
២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ
បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា
សាសនាសិល្បះ ចម្លាក់វិចិត្រ គំនិតសិក្សា
តន្ត្រីទស្សនៈវិជ្ជា ព្រះពុទ្ធសាសនា
ជាគោលការណ៍ខ្មែរផ្សាយទៅ ។
បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា
សាសនាសិល្បះ ចម្លាក់វិចិត្រ គំនិតសិក្សា
តន្ត្រីទស្សនៈវិជ្ជា ព្រះពុទ្ធសាសនា
ជាគោលការណ៍ខ្មែរផ្សាយទៅ ។
៣. ខ្មែរអើយ ចូរស្ដាប់សាវតារ
ដែលបានចរចា បញ្ចាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឲ្យមាំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង
តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង
ជាថ្មីឡើងតាមសាវតារ ។
ដែលបានចរចា បញ្ចាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឲ្យមាំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង
តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង
ជាថ្មីឡើងតាមសាវតារ ។
No comments:
Post a Comment