ទិសដៅជាបឋមរបស់សមាគមអក្សរសិល្ប៍ នូ ហាច គឺជំរុញអក្សរសិល្ប៍ខ្មែរឲ្យរីកស្គុះស្គាយ ដោយរួមសហការជាមួយវិស័យដទៃទៀត
ដើម្បីសម្រេចបំណងចុងក្រោយ គឺជួយសង្គមខ្មែរឲ្យមានអធិបតេយ្យភាព យុត្តិធម៌ កិត្យានុភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ។ តាមប្រវត្តិសាស្ត្រ អក្សរសិល្ប៍បានជួយបំភ្លឺផ្លូវមនុស្សជាតិ ពីសម័យមួយទៅសម័យមួយ។ លោក Victor Hugo អ្នកនិពន្ធជាតិបារាំងដ៏ល្បីល្បាញនៅសតវត្សទី១៩ បានសរសេរប្រលោមលោកមួយ មានចំណងជើងថា Les Miserables(ទុរគតជន)។ រឿងនោះ តួអង្គឈ្មោះ Jan Valjan ជាជនក្រកម្សត់ អត់ឃ្លាន ហើយបានព្យាយាមលួចនំបុ័ងគេ តែត្រូវប៉ូលីសចាប់ឃុំឃាំងជាច្រើនឆ្នាំ និងបានទទួលរងទុក្ខវេទនាច្រើនប្រការ។ លោក Victor Hugoបានធ្វើឲ្យអ្នកអានរាប់លាននាក់ស្រក់ទឹកភ្នែក អាណិតអាសូរ ចំពោះសោកនាដកម្ម ដែល Jan Valjan រែកពុន។ ដោយសារទេពកោសល្យនិពន្ធដ៏ពិសេសនេះ លោក Tenyson អ្នកនិពន្ធជាតិអង់គ្លេសបានឲ្យងារ Victor Hugo ថា “អម្ចាស់នៃទឹកភ្នែកមនុស្ស”។ អម្ចាស់នៃទឹកភ្នែក បានលាចាកលោកពីរសតវត្សរ៍ហើយ តែពន្លឺនៃឧត្តមគតិរបស់លោកឆ្លុះបញ្ចាំងលើ ភា ពជាក់ស្តែង នៃរដ្ឋាភិបាលបារាំងបច្ចុប្បន្ននេះ ដោយបានបង្កើតកម្មវិធីសង្គមកិច្ចជាច្រើន ជួយឧបត្ថម្ភមនុស្សកម្សត់អត់ឃ្លាន និងគ្រួសារក្រីក្រ។ តើនេះអាចចាត់ទុកថា ជាឥទ្ធិពលនៃអក្សរសាស្ត្រដែរឬទេ? បើមិនមែន ហេតុអ្វីក៏កម្មវិធីទាំងនេះមិនមានពីអតីតកាល? ក្នុងសង្គមខ្មែរ កវី អ្នកនិពន្ធ ដែលប្រឹងប្រែងលើកស្ទួយអក្សរសាស្រ្តជាក្រុមតូចៗ ដែលពុំសូវមានធនធាន មុខមាត់ ឬកិត្យានុភាពក្នុងសង្គម ដូច្នេះហើយ ទើបឥទ្ធិពលនៃអក្សរសិល្ប៍ មានតិចតួចនៅឡើយ។ ការលើកស្ទួយអក្សរសាស្រ្ត ពឹងពាក់យ៉ាងខ្លាំងទៅលើគុណសម្បត្តិនៃអ្នកសិក្សា សាស្ត្រាចារ្យ និស្សិត បញ្ញវន្ត និងអ្នកអានទូទៅ។ បណ្តាញព័ត៌មាន រួមទាំងទូរទស្សន៍ វិទ្យុ កាសែត ក៏សំខាន់ណាស់ដែរ ក្នុងការរួមចំណែកលើកស្ទួយបុព្វហេតុខាងលើនេះ។
ខូ តារាឫទ្ធិ
Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map