ចាស់ខ្មែបូរាណមានចិត្តសុភាព | ចាស់ទុំចិត្តរាបមាយាទប្រពៃ |
|
មិនដូចចាសខ្មែរនាសម័យថ្មី | ចាស់ណង់ឃើញស្រីងាកសឹងបាក់ករ | ។ |
ខ្លួនចាស់ចិត្តព្រើលលបមើលតែក្មេង | ធម៌អាថ៌វង្វេងត្បិតចាស់សក់សរ |
|
ធ្វើខ្លួនឥតទាស់កម្លោះអង្វរ | មើលឃើញស្រីល្អឈរស្រក់ទឹកមាត់ | ។ |
ធ្វើឫកដូចក្មេងលេងសុទ្ធឡានថ្មី | សប្បាយភ្លេចយាយនៅឯវត្ត |
|
ចាស់នេះចាស់ណង់ចង់គេចវត្ត | ចាស់ហ្នឹងប្រាកដអវិជ្ជា | ។ |
ដើរលេងហ៊ឺហាឡានដូរម៉ូដ | ចាយលុយរាប់កោដិតែនិងស្រី |
|
សប្បាយភ្លេចខ្លួនពួនភ្លេចយាយ | ចាយអស់ប្រាក់ស្រីសុំបាយបាយ | ។ |
តាអើយឈប់ទៅចៅសុំអង្វរ | តាមានសក់សរអាសូរដល់យាយ |
|
តាឈប់ដើរលេងនាំក្មេងមើលងាយ | អាសួរតែយាយមានចិត្តស្មោះសរ | ។ |
តារាំនិងក្មេងជ្រែងជើងចង់ដួល | ភ្លេងរ៉ក់អែនរ៉ូលតាស្រែកបន្ទរ |
|
ភ្លេចបទសារ៉ាវ៉ាន់លេងតែឌីស្កូ | តាស្រែកបន្ទររាំទន់ជើងដៃ | ។ |
ធ្វើករងិកង៉ក់ដូចព្រាប សុវត្ថិ | រាំញ៉ាក់កន្ត្រាក់លើកជើងខ្លៃ ៗ |
|
តារាំបទរ៉ក់កាច់ក្មេងសម័យ | រាំចង្វាក់ថ្មីជាមួយស្រីស្អាត | ។ |
|
|
|
ដោយៈ ឈន់ សុទ្ធិពង្ស បទកំណាព្យនេះតែងតាមអត្ថន័យរបស់លោក ស៊ិន ដារាវុដ |
No comments:
Post a Comment